-
ខេត្តត្បូងឃ្មុំ ឆ្លងថ្មី៤នាក់ (Video Inside)

ខេត្តត្បូងឃ្មុំ ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ១៣នាក់ ជាតួលេខ ថយចុះចំនួន ៤នាក់ ធៀបនឹងម្សិលមិញ។ យោងតាមរដ្ឋបាល ការរកឃើញអ្នកជំងឺកូវីដ១៩ចំនួន ១៣នាក់ នៅ ថ្ងៃនេះ បានឆ្លងលើពលរដ្ឋនៅក្នុងស្រុកមេមត់ចំនួន ២នាក់, ស្រុកក្រូចឆ្មារម្នាក់, ស្រុកពញាក្រែក ៤នាក់, ស្រុក ត្បូងឃ្មុំ ៥នាក់ និងឆ្លងលើពលរដ្ឋនៅក្នុងក្រុងសួងម្នាក់ ៕
-
ខេត្តកំពង់ចាម ឆ្លងថ្មី៥០នាក់ និងស្លាប់៣នាក់ (Video Inside)

ខេត្តកំពង់ចាមបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន៥០នាក់ និងស្លាប់៣នាក់ ក្នុងរយៈពេល២៤ម៉ោងចុង ក្រោយ។ យោងតាមរដ្ឋបាលខេត្តការឆ្លងថ្មី ទាំង៥០នាក់ថ្ងៃនេះ រួមមាននៅស្រុកកំពង់សៀម៥នាក់, ស្រុកកង មាសម្នាក់, ស្រុកកោះសូទិនម្នាក់,ស្រុកចំការលើ៦នាក់, ស្រុកជើងព្រៃម្នាក់, ស្រុកព្រៃឈរ៩នាក់, ស្រុកស្ទឹងត្រង់ ១០នាក់, ស្រុកស្រីសន្ធរ១០នាក់, មកពីរាជធានីភ្នំពេញ៣នាក់, ពីខេត្តក្រចេះម្នាក់ និងមកពីខេត្តត្បូងឃ្មុំ៣នាក់ ។ ចំណែកអ្នកស្លាប់ដោយសារ ជំងឺកូវីដ-១៩ទាំង៣នាក់រួមមានស្ត្រីអាយុ៧៩ឆ្នាំនិង៦២ឆ្នាំនៃស្រុកស្ទឹងត្រង់និងស្ត្រី អាយុ៣១ឆ្នាំម្នាក់ទៀតនៅក្នុងស្រុកត្បូងឃ្មុំ។
-
ខេត្តស្វាយរៀង ឆ្លងថ្មី៨៨នាក់ និងស្លាប់៤នាក់ (Video Inside)

ខេត្តស្វាយរៀងបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន៨៨នាក់ និងស្លាប់៤នាក់ ក្នុងរយៈពេល២៤ម៉ោងចុង ក្រោយ។ យោងតាមរដ្ឋបាលខេត្ត ការឆ្លងថ្មី ទាំង៨៨នាក់នោះ រួមមាន២៧នាក់ជាកម្មកររោងចក្រ, ២២នាក់រក ឃើញវិជ្ជមាននៅផ្សារកំពង់ត្រាច ស្រុករមាសហែក, ២១នាក់ជាអ្នកប៉ះពាល់នឹងអ្នកជំងឺកូវីដ១៩, ក្រៅពីនោះនៅ មានស្រុកនិងក្រុងមួយចំនួនទៀត ។ ចំណែកអ្នកស្លាប់ទាំង៤នាក់រួមមានស្ត្រី២នាក់អាយុ៧៦និង៧៣ឆ្នាំក្នុងស្រុក កំពង់រោទិ៍, និងស្ត្រីអាយុ៥៦ឆ្នាំនិងបុរសអាយុ៦៥ឆ្នាំរស់នៅក្រុងបាវិត។ ខេត្តស្វាយរៀង មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន៤ពាន់៥២៨នាក់, ព្យាបាលជាសះស្បើយចំនួន៣ពាន់៦៤៩នាក់ និងមានអ្នកស្លាប់សរុបចំនួ៧៧ នាក់។
-
ខេត្តព្រៃវែង ឆ្លងថ្មី៧៦នាក់ និងស្លាប់៣នាក់ (Video Inside)

ខេត្តព្រៃវែងបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន៧៦នាក់ និងស្លាប់៣នាក់ ក្នុងរយៈពេល២៤ម៉ោងចុង ក្រោយ។ យោងតាមរដ្ឋបាលខេត្ត ការឆ្លងថ្មី ទាំង៧៦នាក់ថ្ងៃនេះ រួមមាននៅស្រុកព្រះសេ្ដច២៧នាក់, ស្រុក មេសាង១០នាក់, ស្រុកស្វាយអន្ទរ៩នាក់, ស្រុកកំចាយមារ៧នាក់, ស្រុកពារាំង៥នាក់, ស្រុកកំពង់ត្របែក៣នាក់, ស្រុកស៊ីធរកណ្ដាល៣នាក់, ស្រុកកញ្ជ្រៀច២នាក់, ស្រុកពាមរក៍ម្នាក់, ស្រុកពាមជរម្នាក់, ស្រុកបាភ្នំម្នាក់, មកពី រាជធានីភ្នំពេញម្នាក់ និងមកពីខេត្តស្វាយរៀង៦នាក់។ ខេត្តព្រៃវែង គិតមកដល់ថ្ងៃទី២៥កក្កដាឆ្នាំ២០២១ មានអ្នក ឆ្លងជំងឺកូវីដ-១៩សរុប៣ពាន់៧៦៩នាក់ ក្នុងនោះបានជាសះស្បើយចំនួន២ពាន់៥៧៣នាក់ និងស្លាប់៦៤នាក់។
-
ក្រសួងសុខាភិបាល បង្ហាញភាពគ្រោះថ្នាក់ នៃវីរុសបំប្លែងថ្មី Delta (Video Inside)

រដ្ឋលេខាធិការក្រសួងសុខាភិបាលលោកស្រី ឳ វណ្ណឌីន បានថ្លែងជុំវិញអំពើរាតត្បាតវីរុសបំប្លែងថ្មីនៅនានាដែល បានធ្វើឲ្យពិភពលោកព្រួយបារម្ភក្នុងនោះរួមមានទាំងកម្ពុជាដែលមានការឆ្លងវីរុសបំប្លែងអាល់ហ្វានិងវីរុសបំប្លែង Delta ផងដែរ។ លោកស្រីឳ វណ្ណឌីនក្នុងពេលចុះទៅកាន់ខណ្ឌទួលគោករាជធានីភ្នំពេញថ្ងៃទី២៦កក្កដានេះ បាន ថ្លែងថានៅកម្ពុជាវីរុសបំប្លែងមួយចំនួនត្រូវ បានគេរកឃើញជាបន្តបន្ទាប់ដែលនាំឲ្យមានក្តីព្រួយបារម្ភ ។ មន្ត្រីក្រសួងសុខាភិបាលបានថ្លែងកន្លងមកការធ្វើចត្តាឡីស័កបានតម្រូវតែរយៈពេល១៤ថ្ងៃតែប៉ុណ្ណោះក្រោយការ រកឃើញមិនមានការឆ្លង ប៉ុន្តែភាពវិវត្តន៍ជាក់ស្តែងនាពេលនេះ បានបង្ហាញថាវិរុសបំប្លែង Delta ក្នុងរយៈពេល ១៤ថ្ងៃនៅមិនទាន់អាចបញ្ចេញរោគសញ្ញានោះទេ, វីរុសនេះ គេអាចរកឃើញកើតឡើងបន្ទាប់១៤ថ្ងៃនៃការធ្វើ ចត្តាឡីស័ករួចនោះថែមទៀត។ លោកស្រីឳវណ្ណឌីនបានថ្លែងថាបើបុគ្គលនោះមិនគោរពតាមវិធានការណ៍ធ្វើចត្តាឡីស័កបន្ថែមមួយសប្តាហ៍នោះ បានត្រឹមត្រូវនោះទេ ការជួបជុំមិត្តភក្តិក្រោយការពីការធ្វើចត្តាឡិស័កមិនគ្រប់ថ្ងៃនេះ នឹងអាចធ្វើឲ្យមានការឆ្លង វីរុសបំប្លែងថ្មី Delta នោះរាលដាលទៅកាន់អ្នកដទៃថែមទៀត។
-
ចំនួនមនុស្សចាក់វ៉ាក់សាំងទូទាំងប្រទេស មានចំនួនជាង៦លាន៧សែននាក់ (Video Inside)

ចំនួនមនុស្សដែលបានចាក់វ៉ាក់សាំងនៅទូទាំងប្រទេសមានចំនួន៦លាន៧សែន៤ម៉ឺន១ពាន់៧៨២នាក់ហើយ ក្នុងគម្រោងចាក់លើមនុស្សចំនួន១០លាននាក់ក្នុងជំហានដំបូង។ យោងតាមក្រសួងសុខាភិបាលក្នុងចំនួនពល រដ្ឋពីអាយុ១៨ឆ្នាំឡើង ដែលបានចាក់ជាង៦លាន៧សែននាក់រួចមកនេះ, អ្នកបានចាក់វ៉ាក់សាំងដូសទី២រួច មានចំនួន៤លាន៤សែន៨ម៉ឺន១ពាន់៦៨៣នាក់។ កម្ពុជាមុននេះ បានដាក់គម្រោងចាក់វ៉ាក់សាំងលើពលរដ្ឋ១០ លាននាក់ក្នុងជំហានដំបូងនោះ ត្រូវធ្វើឲ្យហើយនៅក្នុងខែវិច្ឆិកា ប៉ុន្តែយោងតាមប្រសាសន៍បញ្ជាក់របស់សម្តេច នាយករដ្ឋមន្ត្រីកាលពីសប្តាហ៍មុន ការចាក់វ៉ាក់សាំងលើពលរដ្ឋ១០លាននាក់នឹងអាចត្រូវក្នុងរង្វង់ខែតុលា។ នៅទន្ទឹមនឹងនេះដែរ នៅថ្ងៃអាទិត្យទី១សីហាខាងមុខនេះទៀត យុទ្ធនាការចាក់វ៉ាក់សាំងលើកុមារវ័យជំទង់ចាប់ពី អាយុ១២ដល់១៧ឆ្នាំប្រមាណជិត២លាននាក់ នឹងត្រូវធ្វើបន្ថែមទៀតដោយចាប់ផ្តើមចេញពីរាជធានីភ្នំពេញជា មុនដែលជាកន្លែងមានការផ្ទុះឆ្លងច្រើនជាងគេក្នុងសហគមន៍នាពេលនេះ។
-
ក្រសួងសុខាភិបាល បញ្ចេញវិធានការ៦ចំណុច ដើម្បីបង្ការនិងទប់ស្កាត់គ្រោះមហន្តរាយឆ្លងកូវីដ១៩ (Video Inside)

ក្រសួងសុខាភិបាលបានព្រមានដាស់តឿននៅថ្ងៃទី២៦កក្កដាជុំវិញវិធានការនិងការប្រុងប្រយ័ត្នទប់ស្កាត់គ្រោះ មហន្តរាយឆ្លងកូវីដ១៩ជាពិសេស វីរុសDelta ដែលជាវីរុសធ្លាប់បង្កគ្រោះមហន្តរាយឆ្លងកូវីដ១៩ក្នុងប្រទេស ឥណ្ឌា។ យោងតាមក្រសួងសុខាភិបាល វីរុស Delta ត្រូវបានគេរកឃើញមានការកើនឡើងជារៀងរាល់ថ្ងៃ បន្ទាប់ ពីមុននេះ សេចក្តីរាយការណ៍បញ្ជាក់ថាមានតែចំនួន៧៥ករណីនោះទេ។ ក្រសួងសុខាភិបាល បានដាក់បញ្ជាដល់រដ្ឋបាលរាជធានីខេត្តទាំង២៥នៅទូទាំងប្រទេស ត្រូវរៀបចំ យុទ្ធនា ការអនុវត្តយុទ្ធសាស្ត្រផ្សព្វផ្សាយ៦ចំណុចដែលជាអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចនាយករដ្ឋមន្ត្រី ទន្ទឹមនឹង ការ ព្រួយបារម្ភជុំវិញគ្រោះមហន្តរាយនៃជម្ងឺឆ្លងរាតត្បាតក្នុងរលកទី៣ឆ្លងចូលក្នុងសហគមន៍ជាពិសេស វីរុស ប្លែងថ្មី Delta ប្រសិនណាបើមិនមិនវិធានការណ៍ដាក់ចេញដោយប្រសិទ្ធភាព នាពេលនេះទេ។ លិខិត របស់ក្រសួងសុខា ភិបាលថ្ងៃច័ន្ទនេះទៅកាន់រដ្ឋបាលរាជធានីខេត្តទាំង២៥ បានសរសេរថា «ស្ថានភាពរាតត្បាត នៃជម្ងឺកូវីដ១៩កំពុង ឈានទៅរកការឆ្លងរីករាលដាលទ្រង់ទ្រាយធំនៅក្នុង សហគមន៍ដែលនឹងបង្កជាមហន្តរាយ ធំដល់ប្រព័ន្ធសុខាភិ បាលនិងធ្វើឲ្យបាត់បង់អាយុជីវិតប្រជាជនរួមទាំងផល វិបាកសង្គមនិងសេដ្ឋកិច្ចធ្ងន់ធ្ងរ»។
-
ការឆ្លងកូវីដ១៩ មានចំនួន៧៧៨ករណី រយៈពេល២៤ម៉ោងចុងក្រោយនេះ (Video Inside)

ការឆ្លងកូវីដ១៩ក្នុងសហគមន៍ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ មានចំនួន៧៧៨ករណី ដែលជាតួលេខ ថយ៤១ករណីបើប្រៀបធៀបនឹងម្សិលមិញ។ ក្នុងចំណោមការឆ្លងទាំងជាង៧០០ករណីថ្ងៃនេះ, ការឆ្លងចូលក្នុង សហគមន៍មានចំនួន៣០៣ករណីប៉ុន្តែការឆ្លងមកពីក្រៅប្រទេសបានកើនច្រើនដល់៤៧៥ករណី។ ការឆ្លងមកពី ក្រៅប្រទេសគឺជាករណីដែលក្រសួងសុខាភិបាលបាននិងកំពុងព្រួយបារម្ភទន្ទឹមនឹងការចាត់វិធានការណ៍ប្រុង ប្រយ័ត្នទប់ទល់ការឆ្លងវាយលុកនាំចូលមកពីក្រៅប្រទេសជាពិសេសវីរុសបំប្លែងថ្មី Delta ។ កម្ពុជាក្នុងរយៈ២៦ថ្ងៃនៃខែកក្កដានេះ, ការឆ្លងជាង៩០០ករណីមាន១៣លើក, ការឆ្លងជាង ៨០០ករណី មាន១១ លើក និងការឆ្លងជាង៧០០ករណីមាន២លើករួមទាំងការឆ្លង៧៧៨ករណីថ្ងៃនេះ។ ការស្លាប់ថ្មី ក្នុងរយៈពេល២៤ ម៉ោងចុង ក្រោយនេះមានចំនួន២២នាក់ ដែលថយចុះ៧នាក់ប្រៀបធៀបនឹងម្សិលមិញ។ ចំនួនមនុស្សដែលបាន ឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ រយៈពេល១៥៨ថ្ងៃកន្លងមកនេះ បានកើន ឡើងដល់៦ម៉ឺន៤ពាន់៥៤៩ ករណី ។ កម្ពុជាគិតត្រឹមថ្ងៃទី២៦ខែកក្កដា ឆ្នាំ២០២១ ការឆ្លងសរុបទូទាំងប្រទេស មានចំនួន៧ម៉ឺន៣ពាន់ ៧០១ ករណី, ការស្លាប់សរុបមានចំនួន១ពាន់៣០៥នាក់ និងការព្យាបាលជាសះស្បើយ សរុប មានចំនួន៦ម៉ឺន ៥ពាន់៩៦០នាក់។
-
សម្តេចតេជោ ហ៊ុន សែន ផ្ញើសាររំលែកទុក្ខនាយករដ្ឋមន្ត្រីចិន ក្នុងករណីគ្រោះទឹកជំនន់ (Video Inside)

សម្តេចតេជោ ហ៊ុន សែន បានផ្ញើសារលិខិតចូលរួមរំលែកទុក្ខនាយករដ្ឋមន្ត្រីប្រទេសចិនជុំវិញករណីគ្រោះទឹក ជំនន់នាភាគកណ្តាលប្រទេស។ ព្យុះភ្លៀងបង្កទឹកជំនន់ក្នុងខេត្តហឺណាននៃប្រទេសចិនចាប់តាំងពីថ្ងៃទី១៧កក្កដា នោះមក មានមនុស្សបាត់បង់ជីវិតមានយ៉ាងហោច៦៣នាក់និងមនុស្សច្រើននាក់ទៀតបានបាត់ខ្លួន។ មនុស្សជា ច្រើនលាននាក់បានប៉ះរងផលប៉ះពាល់និងត្រូវបានគេជម្លៀសចេញពីទីលំនៅដ្ឋានដែលរងការលិចលង់គ្រាដែល ទឹកភ្លៀងបានធ្លាក់ក្នុងមួយម៉ោងមានច្រើនដល់ជាង២០១មីលីម៉ែត្រឯណោះ។ សារលិខិតរបស់សម្តេចតេជោហ៊ុន សែនទៅកាន់នាយករដ្ឋមន្ត្រីចិនលោកលឺខឺឈាំង និងត្រូវបានផ្សព្វផ្សាយក្នុងបណ្តាញសង្គមថ្ងៃទី២៦កក្កដានេះ បានសរសេរថា «ខ្ញុំមានសេចក្តីក្រៀមក្រំយ៉ាងក្រៃលែង ដោយបានទទួលដំណឹងថា ជំនន់ទឹកភ្លៀងនៅក្នុងខេត្ត ហឺណាន ភាគកណ្តាលប្រទេសចិន បានបណ្តាលឱ្យមនុស្សបាត់បង់ជីវិត, បង្កផលប៉ះពាល់ដល់ មនុស្សជាង បីលាននាក់ និងបំផ្លិចបំផ្លាញដល់ទ្រព្យសម្បត្តិយ៉ាងធ្ងន់ធ្ងរ»។ សម្តេចតេជោបានថ្លែងក្នុងសារ លិខិតថា តាងនាម ឱ្យរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា សម្តេច សូមសម្តែងនូវសមានទុក្ខយ៉ាងជ្រាលជ្រៅ និងសូម ចូលរួមរំលែ ក ទុក្ខយ៉ាងក្រៀមក្រំ ជូនចំពោះលោកនាយករដ្ឋមន្រ្តីចិន លី ខឺឈាំង និងជូនចំពោះប្រជាជនចិន ជាពិសេសជន រងគ្រោះ និងក្រុមគ្រួសារជនរងគ្រោះ ក្នុងគ្រោះមហន្តរាយនេះ។
-
ក្រុមហ៊ុន កូកា-កូឡា ប្រគល់ធុងបែងចែកសំរាមចំនួន៦០ធុង ដល់ឃុំ៣ នៃស្រុកព្រៃឈរ ខេត្តកំពង់ចាម ក្នុងការចូលរួមបែងចែកសំរាម ដើម្បីបរិស្ថានស្អាតក្នុងសហគមន៍យើង (Video Inside)
