-
អប្សរាព្រឹកនេះ ២៦ កក្កដា ២០២១

វគ្គទី១៖ព្រឹត្តិការណ៍នយោបាយ C6 ក្រសួងសុខាភិបាល កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ម្សិលមិញ បាន បញ្ជាក់ពីការ រកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន៨១៩នាក់ ជាសះស្បើយ៧១៦នាក់ និងស្លាប់២៩នាក់ ។ គិតត្រឹមព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៧២៩២៣នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន៦៥២៦៤នាក់ និងស្លាប់សរុបចំនួន ១២៨៣នាក់៕…អានផ្ទាល់ ចប់ L1 សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារនិងយុវវ័យអាយុ១២-១៧ឆ្នាំ នៅវិមានសន្តិភាព៕…អានផ្ទាល់ BH1 ការបោះឆ្នោតលើកទី១ ជ្រើសរើស ក្រុមប្រឹក្សាក្រុងបូកគោ ប្រព្រឹត្តទៅដោយរលូន និងតម្លាភាព៕…អានផ្ទាល់ V1 តើមហិច្ឆតាស្រមើស្រមៃរបស់លោក សម រង្ស៊ី ចង់បង្កើតរដ្ឋាភិបាលបង្រួបបង្រួមជាតិអាចប្រៀបប្រដូចទៅនឹងប្រទេសភូមាបានដែរឬទេ ? ៕…អានផ្ទាល់ V5 រដ្ឋមន្ត្រីក្រសួងអប់រំ ចេញសេចក្តីជូនដំណឹងបន្ថែម ស្តីពីការប្រឡងជ្រើសរើសគ្រូបង្រៀនកម្រិតឧត្តមចំនួន ៨៥នាក់ ៕…អានផ្ទាល់ BH6 ជនបរទេស ជាង១ពាន់នាក់ នៅសៀមរាបហើយ បានចាក់វ៉ាក់សាំងកូវីដ-១៩៕…អានផ្ទាល់ BH7 សាលាដំបូងខេត្តសៀមរាប…
-
លទ្ធផលបឋមនៃការបោះឆ្នោត ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ

-
សិល្បៈភូមិយើង របាំប្រពៃណី៖ ត្បាញកប្បាស

-
បទ ៖ ស្វាគមន៍ការមកដល់ជំនួយវ៉ាក់សាំងមិត្តជប៉ុន (សុន ចាន់ថន)

បទ ៖ ស្វាគមន៍ការមកដល់ជំនួយវ៉ាក់សាំងមិត្តជប៉ុន លំនាំបទប្រពៃណី ៖ ផាត់ជាយក្លាយ ច្រៀងដោយ ៖ អ្នកនាង សុន ចាន់ថន និពន្ធទំនុកតាមលំនាំដើម ៖ ឯកឧត្តម ទូច លាង ចងក្រងឯកសារ ៖ លោក ហុង ប៊ុនណា កាត់តវីដេអូ ៖ លោក ម៉េត វណ្ណី ផ្នែកអក្ខរាវិរុទ្ធ ៖ ឈុន+សំអាត+សុផាណា ដឹកនាំផលិត និងគ្រប់គ្រងខ្លឹមសារ ៖ ឯកឧត្តម អេង កេងឈុន ផលិតដោយ ៖ នាយកដ្ឋានផលិតកម្មវិធីវិទ្យុ អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា នៃក្រសួងព័ត៌មាន
-
បទ៖ ឆ្លងស្លាប់រាល់ថ្ងៃទុក្ខភ័យដដែល (កែវ ច័ន្ទសម្ផស្ស)

បទ ៖ ឆ្លងស្លាប់រាល់ថ្ងៃ ទុក្ខភ័យដដែល លំនាំបទ ៖ ទឹកភ្នែកដានី ច្រៀងដោយ ៖ អ្នកនាង កែវ ច័ន្ទសម្ផស្ស និពន្ធទំនុកតាមលំនាំដើម ៖ ឯកឧត្តម ហ៊ឹម សុភា(នភា) សម្រួលបទភ្លេង ៖ លោក ស៊ីវ សុខខឿន ដឹកនាំថត និងចងក្រងឯកសារ ៖ លោក ហុង ប៊ុនណា កាត់តវីដេអូ ៖ លោក សាន សុធា ផ្នែកអក្ខរាវិរុទ្ធ ៖ ឈុន+សំអាត+សុផាណា ដឹកនាំផលិត និងគ្រប់គ្រងខ្លឹមសារ ៖ ឯកឧត្តម អេង កេងឈុន ផលិតដោយ ៖ នាយកដ្ឋានផលិតកម្មវិធីវិទ្យុ អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា នៃក្រសួងព័ត៌មាន
-
សិល្បៈភូមិយើង របាំប្រពៃណី៖ សមិទ្ធផលក្អមខ្មែរ

-
Kung Fu Kitchen មានអ្នកឆ្លងកូវីដ១៩ (Video Inside)

ភោជនីយដ្ឋាន កុងហ្វូឃីតឈិន (Kung Fu Kitchen) មានអ្នកឆ្លងកូវីដ១៩បានចេញចូលនៅទីនោះ។ ភោជ នីយដ្ឋាន កុងហ្វូឃីតឈិន (Kung Fu Kitchen) មានទីតាំង ស្ថិតនៅផ្លូវ៣០២ សង្កាត់បឹងកេងកង១ ខណ្ឌបឹង កេងកង រាជធានីភ្នំពេញ។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានជូនដំណឹងថា មានអ្នកជំងឺកូវីដ១៩ បានចូលហូបអាហារនៅ ភោជនីយដ្ឋាន កុងហ្វូឃីតឈិន (Kung Fu Kitchen) នោះ។ អនុគណៈកម្មការស្រាវជ្រាវ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅទីកន្លែង និងពេល វេលានោះ កាលពីថ្ងៃទី ១៨ ខែកក្កដា ត្រូវ ដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដាន សុខភាពរបស់ខ្លួនរយៈ ពេល ១៤ ថ្ងៃ។
-
តូបលេខ០១លក់ស្បែកជើង ក្នុងផ្សារធំទួលសង្កែ មានអ្នកឆ្លងកូវីដ១៩ (Video Inside)

អ្នកដែលធ្លាប់បានទៅឬធ្លាប់មានទំនាក់ទំនងជាមួយ តូបលេខ០១លក់ស្បែកជើង ក្នុងផ្សារ ធំទួលសង្កែ ត្រូវប្រ ញាប់ធ្វើ ចត្តាឡីស័ក និងតាមដានសុខភាព។ តូបលេខ០១លក់ស្បែកជើង ក្នុងផ្សារ ធំទួលសង្កែ មានទីតាំង ស្ថិតនៅស្ថិតនៅក្នុង សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានជូនដំណឹងថា មានអ្នកជំងឺកូវីដ១៩ គឺជាអាជីវករលក់ស្បែកជើង តូបលេខ០១លក់ស្បែកជើង ក្នុងផ្សារ ធំទួលសង្កែ នោះ។ អនុគណៈកម្មការស្រាវជ្រាវ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅទីកន្លែង និង ពេល វេលានោះ រវាងពីថ្ងៃទី១២ ដល់ថ្ងៃទី១៩ ខែកក្កដា ត្រូវដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដាន សុខភាពរបស់ខ្លួនរយៈ ពេល ១៤ ថ្ងៃ។
-
ផ្សារទំនើប ឡាក់គី (LUCKY SUPERMARKET) ឆ្លងកូវីដ (Video Inside)

ផ្សារទំនើប ឡាក់គី (LUCKY SUPERMARKET) នៃសាខាផ្សារស្ទឹងមានជ័យថ្មី មានអ្នកឆ្លងកូវីដ១៩។ ផ្សារទំនើប ឡាក់គី សាខាផ្សារស្ទឹងមានជ័យថ្មី មានទីតាំង ស្ថិតនៅផ្លូវ២១៧ សង្កាត់ស្ទឹង មានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានជូនដំណឹងថា មានអ្នកជំងឺកូវីដ១៩ បានចូលទៅ ផ្សារទំនើប ឡាក់គី សាខាផ្សារស្ទឹងមានជ័យថ្មី នោះ។ អនុគណៈកម្មការស្រាវជ្រាវ បានអំពាវនាវដល់ប្រ ជាពល រដ្ឋ ដែលធ្លាប់បានទៅទីកន្លែង និងពេល វេលានោះ កាលពីថ្ងៃទី១៥ ខែកក្កដា ត្រូវដាក់ខ្លួន ដាច់ដោយឡែក និង យកចិត្តទុកដាក់ តាមដាន សុខភាពរបស់ខ្លួនរយៈ ពេល ១៤ ថ្ងៃ។
-
CDC បើកភ្លើងខៀវដល់ក្រុមហ៊ុន២បណ្តាក់ទុនជិត៨លាន (Video Inside)

ក្រុមហ៊ុនចំនួន២ដែលមានទុននិយោគចំនួន៧លាន៨សែនដុល្លារអាមេរិក ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC បានសម្រេចអោយធ្វើការបណ្តាក់ទុន។ ក្រុមហ៊ុនទាំង២ដែលអាចបង្កើត ការងារដល់ពលរដ្ឋបានចំនួន ៣៨០កន្លែងនោះរួមមាន៖ ១- ក្រុមហ៊ុន កាថាយ៉ា “CATHAYA (CAMBODIA) CO., LTD.” ក្នុងគម្រោងបង្កើតរោងចក្រវាយនភណ្ឌ ដែល មានទីតាំង ក្នុងតំបន់សេដ្ឋកិច្ពិសេស ក្រុងព្រះសីហនុនៃ ខេត្តព្រះសីហនុ។ ក្រុមហ៊ុននេះ មានទុនវិនិយោគ ប្រមាណ២លាន៨សែនដុល្លារអាមេរិក និងអាចបង្កើតការងារចំនួន ១៧០នាក់។ ២- ក្រុមហ៊ុន “CK SPORTS CO., LTD.” ក្នុងគម្រោងបង្កើតរោងចក្រផលិតស្បែកជើង, គ្រឿងបន្សំស្បែកជើង និងសម្ភារៈកីឡា ដែលមានទីតាំងក្នុងតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេនក្នុងក្រុងបាវិត ខេត្តស្វាយរៀង។ ក្រុម ហ៊ុននេះមានទុនវិនិយោគចំនួន ៥លានដុល្លារអាមេរិក ដែលនឹងបង្កើតការងារបានចំនួនប្រមាណ ២១០នាក់។ គិតចាប់ពីដើមខែកក្កដាដល់ ថ្ងៃទី២៣ខែកក្កដា ឆ្នាំ២០២១នេះ ក្រុមហ៊ុនដែលទទួលបានការអនុញ្ញាតបណ្តាក់ទុន មានចំនួន៦ក្រុមហ៊ុន ជាមួយទឹកប្រាក់វិនិយោគសរុប៥៨លាន៩សែន ដុល្លារ និងអាចជួយ បង្កើតការងារ ជួន ប្រជាពលរដ្ឋ បាន៨ពាន់៥៣៥កន្លែង។