Category: ទូរទស្សន៍

  • ចាប់គ្រឿងញៀន៥០គីឡូ នៅខណ្ឌសែនសុខ និងឫស្សីកែវ (Video Inside)

    ចាប់គ្រឿងញៀន៥០គីឡូ នៅខណ្ឌសែនសុខ និងឫស្សីកែវ (Video Inside)

    សមត្ថកិច្ចបានថ្លែងថ្ងៃនេះនូវការបង្ក្រាបគ្រឿងញៀនជាង៥០គីឡូក្រាម និងបានបញ្ជាក់ការចាប់ខ្លួន ជនសង្ស័យ ២នាក់ថែមទៀតក្នុងការបង្ក្រាបជាបន្តបន្ទាប់ក្នុងខណ្ឌឫស្សីកែវនិងខណ្ឌសែនសុខ រាជធានីភ្នំពេញ។ យោងតាម សមត្ថកិច្ចប្រឆាំង បទល្មើសគ្រឿងញៀន ការបង្ក្រាបបានធ្វើវេលាយប់ជ្រៅថ្ងៃទី២០កក្កដាក្នុងគោលដៅ ៤ផ្សេង គ្នា។ គោលដៅទី ១នៅចំណុចផ្លូវលំ, សង្កាត់ទួលសង្កែ១, ខណ្ឌឬស្សីកែវ, គោលដៅទី២ នៅចំណុចអតីតរោង ចក្រទឹកដោះគោ លើផ្លូវជាតិលេខ៥, សង្កាត់ទួលសង្កែ១, ខណ្ឌឬស្សីកែវ, គោលដៅទី៣នៅចំណុចផ្ទះជួលមួយ ក្នុងភូមិទួលថ្លាន់ សង្កាត់ទួលសង្កែ២ ខណ្ឌឬស្សីកែវ និងគោលដៅទី៤ នៅផ្ទះមួយលើផ្លូវបេតុង, ភូមិក្រាំងធ្នង់ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចបានឃាត់ខ្លួនបុរសជាជន សង្ស័យ ២នាក់។ ជនសង្ស័យទី១ ឈ្មោះ សាន ពិសិដ្ឋ អាយុ ៣៧ ឆ្នាំ និងម្នាក់ទៀត ឈ្មោះ សុខ ពន្លក អាយុ ៣០ឆ្នាំ។ សមត្ថកិច្ចបានរឹបអូស សារធាតុញៀនសរុបជាង៥០គីឡូក្រាម ក្នុងនោះរួមមានមេតំហ្វេតាមីន(ICE) ៣០កញ្ចប់ធំ និង៤កញ្ចប់តូច ស្មើទម្ងន់ជាង៣០គីឡូក្រា, និងថ្នាំកេតាមីន២០កញ្ចប់ធំ…

  • កម្ពុជារៀបចំសណ្ឋាគារ២សម្រាប់អ្នកធ្វើដំណើរមកពីក្រៅប្រទេស (Video Inside)

    កម្ពុជារៀបចំសណ្ឋាគារ២សម្រាប់អ្នកធ្វើដំណើរមកពីក្រៅប្រទេស (Video Inside)

    កម្ពុជាបានរៀបចំសណ្ឋាគារចំនួន២ដល់អ្នកធ្វើដំណើរមកពីក្រៅប្រទេសតាមច្រកព្រលានយន្តហោះអន្តរជាតិ ភ្នំពេញក្នុងការធ្វើចត្តាឡីស័កក្នុងសម័យដែលជម្ងឺរាតត្បាតកូវីដ១៩មិនទាន់បានស្ងប់ស្ងាត់នេះ។ សណ្ឋាគារទាំង ២នោះ គឺសណ្ឋាគារសុខាភ្នំពេញនិងរ៉េស៊ី ដង់ និងសណ្ឋាគារ Courtyard Marriott Phnom Penh។

  • ក្រសូងមហាផ្ទៃបើកភ្លើងខៀវគណបក្សកម្ពុជានិយម (Video Inside)

    ក្រសូងមហាផ្ទៃបើកភ្លើងខៀវគណបក្សកម្ពុជានិយម (Video Inside)

    ក្រសួងមហាផ្ទៃ បានអនុញ្ញាតឲ្យមានការបង្កើតគណបក្សនយោបាយថ្មីមួយទៀតហើយ គឺគណបក្សកម្ពុជា និយម។ លិខិតរបស់ក្រសួងមហាផ្ទៃនៅថ្ងៃទី២៣កក្កដាឆ្នាំ២០២១ ផ្ញើជូនតំណាងស្ថាបនិកគណបក្សកម្ពុជានិយម លោក អូក អ៊ី បានបញ្ជាក់ថា ផ្អែកតាមបញ្ញត្តិមាត្រា៩នៃច្បាប់ស្ដីពីគណបក្សនយោបាយ, ក្រសួងមហាផ្ទៃ បាន សម្រេចអនុញ្ញាតឲ្យបង្កើតគណបក្សកម្ពុជានិយម ដែលមានអក្សរកាត់ថា «ប.ក.» ដែលមានអាសយដ្ឋាននៃទី ស្នាក់ការកណ្ដាលស្ថិតនៅបុរីពិភពថ្មីកួរស្រូវ៣, ផ្ទះលេខ៥២និង៥៤, ផ្លូវបេតុង, ភូមិកណ្ដាល, សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ លិខិតក្រសួងមហាផ្ទៃដដែលនៅបានណែនាំឲ្យគណបក្សកម្ពុជានិយម ត្រូវរៀប ចំបែបបទ និងបំពេញលក្ខខណ្ឌស្នើសុំចុះបញ្ជីនៅក្រសួងមហាផ្ទៃស្របតាមកថាខណ្ឌទី២, មាត្រា៩, មាត្រា១៨ថ្មី មាត្រា១៩ថ្មី និងមាត្រា២០នៃច្បាប់ស្ដីពីគណបក្សនយោបាយថែមទៀត ដើម្បីការទទួលបានសុពលភាព និងការ អាចធ្វើសកម្មភាពបានដោយស្របច្បាប់ក្នុងឋានៈជានីតិបុគ្គលនៅក្នុងរយៈពេល១៨០ថ្ងៃ បន្ទាប់ពីបានបង្កើតរួច, ក្រសួងមហាផ្ទៃបានណែនាំ ។ ការស្នើដាក់បង្កើតគណបក្សនយោបាយថ្មីវេលាចុងក្រោយនេះ ត្រូវគេកត់សម្គាល់ថាមានចំនួនច្រើនគួរឲ្យកត់ សម្គាល់ក្នុងស្ថានភាពដែលការបោះឆ្នោតឃុំសង្កាត់និងការបោះឆ្នោតសកលនឹងឈានមកដល់ជាបន្តបន្ទាប់ ក្នុង ឆ្នាំ២០២២និងឆ្នាំ២០២៣។

  • សមត្ថកិច្ចខេត្តព្រះសីហនុបង្ក្រាបករណីចាប់ជម្រិត (Video Inside)

    សមត្ថកិច្ចខេត្តព្រះសីហនុបង្ក្រាបករណីចាប់ជម្រិត (Video Inside)

    ខេត្តព្រះសីហនុ បានបង្ក្រាបករណីចាប់ជម្រិតមួយធ្វើឡើងដោយក្រុមជនជាតិចិនគ្នាឯងដោយបានជួយរំដោះ ជនរងគ្រោះនិងបានចាប់ជនសង្ស័យចំនួន៤នាក់។ ការបង្ក្រាបករណីចាប់ជម្រិតនោះ បានធ្វើកាលពីរសៀល ម្សិលមិញ និងនៅថ្ងៃទី២៣កក្កដានេះ សមត្ថកិច្ចបានបញ្ចេញមុខនិងអត្តសញ្ញាណជនជាប់សង្ស័យចិនទាំង៤ នាក់។

  • ស្ថានទូតចិនប្រចាំកម្ពុជាប្រតិកម្មការផ្សាយរ៉យតឺជុំវិញក្រុម Hacker ចិនលួចទិន្នន័យទន្លេមេគង្គ (Video Inside)

    ស្ថានទូតចិនប្រចាំកម្ពុជាប្រតិកម្មការផ្សាយរ៉យតឺជុំវិញក្រុម Hacker ចិនលួចទិន្នន័យទន្លេមេគង្គ (Video Inside)

    ស្ថានទូតចិនប្រចាំប្រទេសកម្ពុជា បានប្រតិកម្មចំពោះការផ្សាយរបស់ទីភ្នាក់សារព័ត៌មាន Reuters ដែលចោទថា ក្រុម Hacker ចិនបានលួចទិន្នន័យទន្លេមេគង្គពីក្រសួងការបរទេសកម្ពុជា។ ប្រតិកម្មរបស់ស្ថានទូតចិនកាលពី ថ្ងៃទី២២កក្កដា បានធ្វើឡើងក្រោយសេចក្តីរាយការណ៍របស់សារព័ត៌មានដែលមានមូលដ្ឋានធំក្នុងប្រទេសអង់ គ្លេស បានដកស្រង់សម្តីចោទប្រកាន់របស់ក្រសួងយុត្តិធម៌របស់សហរដ្ឋអាមេរិកដែលនិយាយថា ក្រុម Hacker ចិនបានលួចទិន្នន័យទន្លេមេគង្គពីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា”។ ស្ថានទូតចិន បាន ថ្លែងថានោះគឺជាការនិយាយបំផ្លើសបំភ្លៃពីការពិត។ ស្ថានទូតបានបញ្ជាក់ទៀតថា ភាគីចិនប្រឆាំងជាដាច់ខាត និងតែងបង្ក្រាបលើការវាយប្រហារតាមគ្រប់ទម្រង់នៅក្នុងប្រព័ន្ធអ៊ីនធើណេត កុំថាឡើយលើកទឹកចិត្តគាំទ្រ ឬអនុ គ្រោះចំពោះការវាយប្រហាររបស់ក្រុម Hacker។ អ្នកនាំពាក្យស្ថានទូតចិនបានចាត់ទុក ការផ្សព្វផ្សាយអត្ថបទ របស់ទីភ្នាក់ងាររ៉យតឺនោះ គឺឈរទាំងស្រុងលើការប្រឌិតរបស់សហរដ្ឋអាមេរិកសុទ្ធសាធ និងមានចន្លោះប្រ ហោងយ៉ាងច្បាស់លើភាពជាក់ស្តែងនិងគំនិតឡូហ្ស៊ីក។ ស្ថានទូតចិនបានប្រតិកម្មទៀតដែរថា ចំណែកការសរ សេរក្នុងអត្ថបទរបស់ Reuters ដែលលើកឡើងថា ស្ថានទូតចិនប្រចាំកម្ពុជាមិនបានឆ្លើយតបទេនោះ គឺមិនមែន  ជាការពិតឡើយ។ ស្ថានទូតចិនប្រចាំកម្ពុជាមិនដែលទទួលបានការសាកសួរពីភ្នាក់ងារ Reuters អំពីបញ្ហានោះ ឡើយ។ ស្ថានទូតថ្លែងថាប្រសិនបើស្ថានទូតទទួលបានដំណឹងនិងការសាកសួរនោះ ស្ថានទូត ក៏មិនខកខាន ឱកាសបញ្ជាក់ការពិត និងបង្ហាញពីភាពពិតជាក់ស្តែងជូនមហាជនឱ្យបានជ្រាបនោះដែរ។

  • ខេត្តព្រះសីហនុបន្ទោសពលរដ្ឋឆ្លងជាង៦០នាក់ថាមកពីមិនស្តាប់ការណែនាំ (Video Inside)

    ខេត្តព្រះសីហនុបន្ទោសពលរដ្ឋឆ្លងជាង៦០នាក់ថាមកពីមិនស្តាប់ការណែនាំ (Video Inside)

    រដ្ឋបាលខេត្តព្រះសីហនុបានបន្ទោសពលរដ្ឋជាង៦០នាក់ដែលឆ្លងកូវីដ១៩ក្នុងពិធីបុណ្យសពមួយថាមិនស្តាប់ តាមការណែនាំរបស់អាជ្ញាធរ។ ពលរដ្ឋជាង៦០នាក់ដែលគេបានរកឃើញឆ្លងកូវីដ១៩នេះ គឺនៅក្រោយដែល ពួកគេបាននាំគ្នាទៅចូលរួមបុណ្យសពស្ត្រីអាយុ៧៤ឆ្នាំម្នាក់ ក្នុងភូមិ៣, ឃុំអូរត្រេះ នៃស្រុកស្ទឹងហាវ។ មរណភាព របស់ស្ត្រីចាស់ជរានោះ ត្រូវអ្នកភូមិបាននិយាយថាដោយសារតែជម្ងឺរ៉ាំរ៉ៃ ប៉ុន្តែអាជ្ញាធរមិនទាន់បានធ្វើកោសល្យ វិច័យបញ្ជាក់ជុំវិញមូលហេតុនៃការស្លាប់នោះឡើយ។ អាជ្ញាធរថ្លែងថាគេបានចុះទៅណែនាំគ្រួសារសព ដោយ មិនទាន់អនុញ្ញាតឱ្យធ្វើពិធីបុណ្យទេ ដោយត្រូវរង់ចាំការយកសំណាក និងថែមទាំងបានហាម មិនឱ្យមានការ ប្រមូលផ្តុំនោះទេ។ ក្រោយការយកសំណាក អាជ្ញាធរបានរកឃើញថាស្ត្រីចាស់ជរាដែលបានបាត់បង់ជីវិតនោះ មានវីរុសកូវីដ១៩ និងអាជ្ញាធរបានតម្រូវឲ្យមានការវេចខ្ចប់សាកសពយកទៅបូជាតាមវិធានសុខាភិបាលតាមទី តាំងរដ្ឋបាលខេត្តបានកំណត់ និងមិនបានអនុញ្ញាតឲ្យរៀបចំពិធីបុណ្យសពនោះឡើយ ។ អាជ្ញាធរបានបញ្ជាក់ថា  ទោះបីជាមិនមានការរៀបចំពិធីបុណ្យសព ប៉ុន្តែ នៅតែមានប្រជាពលរដ្ឋក្នុងភូមិ មួយចំនួនឆ្លៀតទៅចូលបុណ្ប ជាមួយគ្រួសារសពនោះ ដោយមិនស្តាប់តាមការណែនាំរបស់អាជ្ញាធរឡើយ ដែលមូលហេតុនោះហើយជាដើម ចមនៃការធ្វើឲ្យអ្នកភូមិទាំងនោះបានឆ្លងកូវីដ១៩។ សេចក្តីរាយការណ៍បញ្ជាក់ថា គិតត្រឹមថ្ងៃ២២ កក្កដា ចំនួនអ្នកឆ្លងកូវីដ-១៩ មានជាង៦០នាក់ហើយ។ ខេត្តព្រះសីហនុ កាលពីថ្ងៃទី២២កក្កដា មានមនុស្សឆ្លងកូវីដ ១៩ចំនួន១៤៤នាក់ ដែលក្នុងនោះ ៨១នាក់ឆ្លងក្នុងក្រុងព្រះសីហនុ, ១៦នាក់នៅស្រុកព្រៃនប់ និង៥១នាក់នៅ ក្នុងស្រុកស្ទឹងហាវ។

  • ខេត្តព្រះវិហារ ឆ្លងថ្មី១៤នាក់ (Video Inside)

    ខេត្តព្រះវិហារ ឆ្លងថ្មី១៤នាក់ (Video Inside)

    ខេត្តព្រះវិហារ បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ចំនួន ១៤នាក់ ថែមទៀត ក្នុងរយៈពេល ២៤ម៉ោង ចុង ក្រោយ។ នេះជាតួលេខកើនចំនួន ៥នាក់ ធៀបនឹងម្សិលមិញដែលបានរកឃើញអ្នកឆ្លងចំនួន ៩នាក់ ។ យោងតាមរដ្ឋបាលខេត្ត អ្នកជំងឺកូវីដ១៩ ថ្មីទាំងនោះ ជាពលរដ្ឋរស់នៅក្នុងក្រុងព្រះវិហារ ២នាក់, ស្រុកជាំក្សាន្ត ៥នាក់, ស្រុកគូលែន ២នាក់ និងបានឆ្លងលើពលរដ្ឋមកពីខេត្តព្រៃវែងចំនួន ៥នាក់ ។ រហូតមកទល់នឹងពេលនេះ ខេត្តព្រះវិហារ មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៤០៦នាក់ ក្នុងនោះមានអ្នកជាសះស្បើយចំនួន ១៩៦នាក់ ក្រោយមានអ្នកជាសះស្បើយឡើងវិញ ២នាក់ នៅថ្ងៃនេះ និងមានអ្នកស្លាប់ចំនួន ម្នាក់ ៕

  • ខេត្តកំពង់ឆ្នាំង ឆ្លងថ្មី៤៤ និងស្លាប់៤នាក់ (Video Inside)

    ខេត្តកំពង់ឆ្នាំង ឆ្លងថ្មី៤៤ និងស្លាប់៤នាក់ (Video Inside)

    ខេត្តកំពង់ឆ្នាំង បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៤៤នាក់ និងមានអ្នកស្លាប់ថ្មីចំនួន ៤នាក់ ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដែលជាតួលេខឆ្លងកើនខ្ពស់ជាម្សិលមិញចំនួន ៤នាក់ ។ យោងតាមរដ្ឋ បាលខេត្ត អ្នកជំងឺកូវីដ១៩ ដែលទើបរកឃើញឆ្លងថ្មីទាំងនោះ គឺជាពលរដ្ឋរស់នៅក្រុងកំពង់ឆ្នាំងចំនួន ១៤នាក់, ស្រុកកំពង់ត្រឡាច ម្នាក់, ស្រុកកំពង់លែង ម្នាក់, ស្រុកជលគីរី ៣នាក់, ស្រុកទឹកផុស ១២នាក់, ស្រុកបរិបូរណ៍ ម្នាក់, ស្រុករលាប្អៀរ ៨នាក់ និងស្រុកសាមគ្គីមានជ័យចំនួន ៤នាក់ ។ ចំណែកអ្នកស្លាប់ថ្មី ៤នាក់ ថែមទៀតនោះ វិញ គឺរួមមាន ស្រី្តអាយុ ៣៥ឆ្នាំ ជាអ្នកស្រុកកំពង់ត្រឡាច, បុរស អាយុ ៣៧ឆ្នាំ ជាអ្នកស្រុកបរិបូណ៍ និងស្រ្តី២ នាក់ទៀត អាយុ ៥៨ឆ្នាំ  និង៥៣ឆ្នាំ ដែលអ្នកទាំងពីរជាអ្នកក្រុងកំពង់ឆ្នាំង ។ ខេត្តកំពង់ឆ្នាំង គិតរហូតមកដល់ ពេល…

  • ខេត្តបន្ទាយមានជ័យ ឆ្លងថ្មី៧៤នាក់ (Video Inside)

    ខេត្តបន្ទាយមានជ័យ ឆ្លងថ្មី៧៤នាក់ (Video Inside)

    ខេត្តបន្ទាយមានជ័យបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៧៤នាក់ ថ្មីទៀតក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយ នេះ ដែលជាតួលេខថយចុះចំនួន ៣នាក់ ធៀបនឹងការរកឃើញកាលពីម្សិលមិញ ។ យោងតាមរដ្ឋបាលខេត្ត អ្នក ទើបរកឃើញឆ្លងទាំងនោះ គឺជាពលរដ្ឋមានទីលំនៅក្នុងស្រុកម៉ាឡៃ ៨នាក់, ក្រុងសិរីសោភ័ណ ១២នាក់, ក្រុង ប៉ោយប៉ែត ៥២នាក់ ស្រុកមង្គលបុរីម្នាក់ និងស្រុកអូជ្រៅម្នាក់ ។ ខេត្តបន្ទាយមានជ័យនៅថ្ងៃនេះ បានព្យាបាល អ្នកជំងឺកូវីដ១៩ អោយជាសះស្បើយចំនួន ២៩១ ផងដែរ ៕

  • ខេត្តកំពង់ធំ ឆ្លងថ្មី៣២នាក់ និងស្លាប់២នាក់ (Video Inside)

    ខេត្តកំពង់ធំ ឆ្លងថ្មី៣២នាក់ និងស្លាប់២នាក់ (Video Inside)

    ខេត្តកំពង់ធំ បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៣២នាក់ និងមានអ្នកស្លាប់ ២នាក់ ថែមទៀត ក្នុងរយៈ ពេល ២៤ម៉ោងចុងក្រោយនេះ ដែលជាតួលេខឆ្លងថយចុះចំនួន ១២នាក់ ធៀបនឹងម្សិលមិញ ។ យោងតាមរដ្ឋ បាលខេត្ត អ្នកឆ្លងជំងឺកូវីដ១៩ ទាំងនោះជាពលរដ្ឋរស់នៅក្នុងក្រុងស្ទឹងសែន ២នាក់, ស្រុកកំពង់ស្វាយ ១០នាក់, ស្រុកបារាយណ៍ ១០នាក់, ស្រុកតាំងគោក ម្នាក់, ស្រុកតាំងគោក ៥នាក់ និងជាអ្នកដំណើរមកពីខេត្តព្រះវិហារ ម្នាក់ ។ ខេត្តកំពង់ធំគិតរហូតមកទល់នឹងពេលនេះ មានអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ១ពាន់ ៥៦៥នាក់ហើយ ក្នុង នោះមានអ្នកជាសះស្បើយចំនួន ១ពាន់២៦នាក់ និងមានអ្នកស្លាប់បានកើនដល់ ១៨នាក់ ហើយ ៕