-
បទ ៖ វាចាកត្តញ្ញូអ្នកជំងឺកូវីដ-១៩

បទ ៖ វាចាកត្តញ្ញូអ្នកជំងឺកូវីដ-១៩ លំនាំបទ ៖ កំពង់ចាមកំពង់ចិត្ត ច្រៀងដោយ ៖ លោក នៅ ស៊ីនឿន និពន្ធទំនុកតាមលំនាំដើម ៖ លោក ជួន មករា សម្រួលបទភ្លេង ៖ ប៉ូលីន+គីម+តារារិទ្ធ បច្ចេកទេសសំឡេង ៖ លោក ស៊ីវ សុខខឿន ដឹកនាំថត និងចងក្រងឯកសារ ៖ លោក ហុង ប៊ុនណា កាត់តវីដេអូ ៖ លោក សាន សុធា ផ្នែកអក្ខរាវិរុទ្ធ ៖ ឈុន+សំអាត+សុផាណា ដឹកនាំផលិត និងគ្រប់គ្រងខ្លឹមសារ ៖ ឯកឧត្តម អេង កេងឈុន ផលិតដោយ ៖ នាយកដ្ឋានផលិតកម្មវិធីវិទ្យុ អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា នៃក្រសួងព័ត៌មាន
-
សិល្បៈភូមិយើងល្ខោននិយាយរឿង «អង្គុលីម៍ា» ដឹកនាំ-ស្នាដៃ៖ និស្សិត អ៊ី សុខចន្រ្ទា

-
ចាប់គ្រឿងញៀន៥៦កញ្ចប់ធំ និងជនសង្ស័យ៥នាក់ (Video Inside)

-
ស្លាប់១នាក់ និង១០នាក់រងរបួស ដោយសារទូកឆេះកណ្តាលសមុទ្ទ (Video Inside)

មនុស្សម្នាក់ស្លាប់និង១០នាក់ទៀតរួមទាំងក្មេងតូចៗចំនួន២នាក់ត្រូវបានជួយសង្គ្រោះទាន់ពេលវេលាក្នុងហេតុ ការណ៍ឆេះទូកម៉ាស៊ីនមួយ នៅកណ្ដាលសមុទ្រ។ ហេតុការណ៍ បានកើតឡើងកាលពីវេលាម៉ោង១០និង២០នាទី ព្រឹកថ្ងៃទី២១ខែកក្តដានេះ ស្ថិតនៅចំណុច ចន្លោះពីផែសហគមន៍ភូមិដើមថ្កូវ, សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ក្នុង ដំណើរតាមផ្លូវទឹក ឆ្ពោះមក កាន់ដីគោកខេត្តព្រះសីហនុ។ សាក្សីបានថ្លែងថា ទូកម៉ាស៊ីនដឹកមនុស្ស១១នាក់ ដែលកំពុងរត់លើផ្ទៃទឹកនោះ ត្រូវ គេឃើញផ្ទុះបែកផ្កាភ្លើងឆាបឆេះយ៉ាងសន្ធោរសន្ធៅនៅលើផ្ទៃសមុទ្រ ដែល ប្រញាប់ឱ្យអ្នកដំណើរ នាំគ្នាលោតចុះ ទឹកដើម្បីចៀសផុតពីការស្លាប់ដោយសារអគ្គិភ័យ។ សមត្ថកិច្ចក្រុងកោះរ៉ុងបានរាយការណ៍ថា ទូកអូប័រល្បឿន លឿនរបស់លោកឧកញ៉ា ទៀ វិចិត្រ ត្រូវគេឃើញ បានបើកមកកាន់កន្លែងកើតហេតុ ដើម្បីជួយសង្គ្រោះ អាយុជី វិតប្រជាពលរដ្ឋដែលជនរងគ្រោះខ្លះមានអាវពោង, ខ្លះកំពុងតោងធុង និងខ្លះអោបបន្ទះស្នោរបណ្តែតខ្លួននៅលើ ផ្ទៃទឹក។ សេច ក្តីរាយការណ៍បាននិយាយថាហេតុការណ៍ឆេះទូកនោះ គឺដោយសារម៉ាស៊ីនបានធ្លាយទុយោប្រេង ប៉ះនឹងបំពង់ ស៊ីម៉ាំងម៉ាស៊ីនទូក បណ្តាលឱ្យមានភ្លើងឆាបឆេះនាពេលនោះ។
-
មនុស្ស៤នាក់រងរបួស ដោយសារឆេះហាងមី៧យ៉ាង (Video Inside)

-
រកឃើញគ្រាប់មិនទាន់ផ្ទុះ១៦គ្រាប់ នៅកំពង់ឆ្នាំង (Video Inside)

គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន១៦គ្រាប់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញនៅខេត្តកំពង់ឆ្នាំង ។ គ្រាប់មិនទាន់ ផ្ទុះទាំងនោះ ត្រូវបានគេរកឃើញកាលពីថ្ងៃទី២០ ខែកក្កដា ស្ថិតនៅស្រុកកំពង់ត្រឡាច។ មន្ត្រីជំនាញស៊ីម៉ាក់ បានបញ្ជាក់អោយដឹងថា គ្រាប់ចំនួន ១៦គ្រាប់នោះគឺជាគ្រាប់ចាស់ៗ ដែលរួមមាន ៖ គ្រាប់៨២ម.ម ចំនួន ២គ្រាប់ គ្រាប់M៧៩ ចំនួន ៤គ្រាប់, គ្រាប់៦០ម.ម ចំនួន៦គ្រាប់, គ្រាប់១០៥ម.ម ចំនួន ១គ្រាប់ និងគ្រាប់១០៧ម.ម ចំនួន ៣គ្រាប់ ។ កម្ពុជាបានសម្រេច រំដោះដីដែល មានមីន បានទំហំជាង១ពាន់៨០២គីឡូម៉ែត្រក្រឡា ដោយបានកម្ទេចគ្រាប់ មីនប្រឆាំងមនុស្សចំនួន ១លាន៦ម៉ឺន ២ពាន់៦៦១គ្រាប់, កម្ទេចមីនប្រឆាំងរថក្រោះចំនួន២ម៉ឺន៤ពាន់៨៣២គ្រាប់ និងកម្ទេចសំណល់ជាតិផ្ទុះពីសង្គ្រាម បានចំនួន ២លាន៧៦ម៉ឺន៧ពាន់២០ គ្រាប់។ ទំហំផ្ទៃដី ដែលសេសសល់ គ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះក្នុងប្រ ទេសកម្ពុជា ត្រូវបានគេប៉ាន់ប្រមាណថានៅមានទំហំ៨៩០គីឡូម៉ែត្រក្រឡា និងកម្ពុជាមានផែនការបោសសំអាតគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះឲ្យអស់រហូតដល់ឆ្នាំ២០២៥។
-
រយៈពេល៦ខែ កម្ពុជារកចំណូលពីកង់បានជាង២៤៧លានដុល្លារ (Video Inside)

កម្ពុជារកចំណូលបានជាង២៤៧លានដុល្លារ ពីការនាំចេញកង់នៅឆមាសទី១ ឆ្នាំ២០២១នេះ។ របាយការណ៍ របស់ក្រសួងពាណិជ្ជកម្ម បានសរសេរថារវាងពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២១ប្រទេសកម្ពុជា បាននាំចេញកង់ ចំនួន ១លាន២៥ម៉ឹន៨ពាន់៩៧៦កង់ និងទទួលបានចំណូលចំនួន ២៤៧លាន៥១ម៉ឺន៥ពាន់១៩៣ដុល្លារ។ របាយការណ៍បានបន្តថានៅឆមាសទី១ ឆ្នាំ២០២១នេះទៀត កម្ពុជានៅបាននាំចេញកង់អគ្គិសនី បានចំនួន ៣៤កង់ និងទទួលបានចំណូលចំនួន ៤ម៉ឺន៥ពាន់២៨៧ដុល្លារ។ ទីផ្សារគោលដៅ ដែលកម្ពុជានាំចេញកង់ទៅ លក់រួមមាន៖ នៅសហរដ្ឋអាមេរិក, អាល្លឺម៉ង់, ចក្រភពអង់គ្លេស, ជប៉ុន, ចិន, អាស៊ាន, ប៊ែលហ្ស៊ិក, ហូឡង់, អូទ្រីស, ស៊ុយអែត, ដាណឺម៉ាក, អូស្ត្រាលី, សាធារណរដ្ឋឆែក, អ៊ីតាលី, កូឡុំប៊ី, សាធារណរដ្ឋកូរ៉េ, អេស្ប៉ាញ, ស្លូវេនី និងកាណាដា។ កាលពីឆ្នាំ២០២០កន្លងទៅ កម្ពុជាទទួលបានប្រាក់ចំណូលពីការនាំចេញកង់ សរុបចំនួន ៥២៧លាន៨ម៉ឺន២ពាន់២២៨ ដុល្លារអាមេរិក។ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មលោក ស៊ាង ថៃ ធ្លាប់បានបញ្ជាក់ឲ្យដឹងថា ការនាំចេញកង់ពីកម្ពុជា នៅតែមានកំណើនគួរឲ្យកត់សម្គាល់ បើទោះបីជា…
-
ជិត៧ខែប្រមូលពន្ធបាន១ពាន់៥៩០លាន៣សែន៨ម៉ឺនដុល្លារអាមេរិក (Video Inside)

កម្ពុជាបានប្រមូលពន្ធជិត១ពាន់៦០០លានដុល្លារក្នុងរយៈពេលជិត៧ខែដើមឆ្នាំ២០២១។ យោងតាមអគ្គនាយក ដ្ឋានពន្ធដារ គិតត្រឹមថ្ងៃទី២០កក្កដាឆ្នាំ២០២១ ការប្រមូលចំណូលពន្ធ-អាករគ្រប់ប្រភេទបានជាង៦ពាន់៤៤១ ប៊ីលានរៀល ឬប្រមាណ១ពាន់៥៩០លាន៣សែន៨ម៉ឺនដុល្លារអាមេរិក, ក្នុងនោះការប្រមូលចំណូលពន្ធ-អាករ ក្នុងរយៈពេល២០ថ្ងៃនៃខែកក្កដា ទើបទទួលបានជាង៣០១ប៊ីលានរៀល ឬប្រមាណ៧៤លាន៣សែន២ម៉ឺន ដុល្លារអាមេរិកនោះទេ។ ដោយឡែកការប្រមូលចំណូលពន្ធ-អាករគ្រប់ប្រភទក្នុងខែមិថុនាកន្លងទៅ ទទួលបាន ៦៧៨ប៊ីលាននិង៨១០លានរៀល ឬប្រមាណជា១៦៧លាន៦សែន១ម៉ឺនដុល្លារអាមេរិក។ មន្ត្រីពន្ធដារបានថ្លែងថា យោងតាមផែនការច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១, កម្ពុជាមានផែនការប្រមូលពន្ធឲ្យបាន៩ពាន់ ៨៤ប៊ីលាននិង៤២០លានរៀល ឬប្រមាណ២ពាន់២៤៣លាន៧ម៉ឺនដុល្លារអាមេរិក។
-
ក្រសួងសាធារណការទាត់ចោលការទាមទារមនុស្សមួយក្រុមចង់ឲ្យមានការដឹកលើសទម្ងន់ (Video Inside)

ក្រសួងសាធារណការទាត់ចោលនូវការទាមទាររបស់មនុស្សមួយចំនួនដែលចង់ឲ្យក្រសួងអនុញ្ញាតការដឹក លើសទម្ងន់កំណត់។ ការដឹកលើសទម្ងន់ គឺជាមួលហេតុដែលនាំឲ្យផ្លូវឆាប់ខូច សឹករិចរិលនិងធ្វើឲ្យរដ្ឋខាត បង់ប្រាក់ច្រើនសិបលានដុល្លារក្នុងមួយឆ្នាំៗដោយសារតែការដឹកជញ្ជួនលើសកំណត់។ ការដឹកលើសទម្ងន់ ត្រូវ គេរកឃើញថាក៏ជាមួលហេតុនៃការបង្កគ្រោះថ្នាក់ចរាចរណ៍ដែលតែងមានមនុស្សស្លាប់ដល់ពាន់នាក់ក្នុងមួយឆ្នាំ ៗ។ កាលពីថ្ងៃទី២០កក្កដា ម្ចាស់រថយន្តធុនធ្ងន់ និងអ្នកបើកបររថយន្តធុនធ្ងន់មួយចំនួន បានប្រមូលផ្ដុំគ្នាយក រថយន្តមកបិទផ្លូវនិងធ្វើការតវ៉ានៅលើកំណាត់ផ្លូវក្រវ៉ាត់ក្រុងទី២ ក្នុងភូមិសាស្ត្រព្រំប្រទល់រាជធានីភ្នំពេញ និង ខេត្តកណ្ដាល។ ពួកគេបានទាមទារ៣ចំណុចមកកាន់ក្រសួងសាធារណការ និងដឹកជញ្ជូនគឺ ទី១ ស្នើសុំដំឡើង ទម្ងន់ ឬដឹកជញ្ជូនលើសទម្ងន់ចន្លោះចាប់ពី៩ទៅ១៥តោន តាមប្រភេទរថយន្តធុនធ្ងន់បន្ថែមពីលើច្បាប់ដែល បានកំណត់, ទី២ការស្នើសុំត្រឹមផាកពិន័យ ដោយមិនចាំបាច់ឃាត់ទុករថយន្ត១ឆ្នាំ ក្នុងករណីផ្ទុកលើសទម្ងន់ លើសពី២០%ឡើងទៅ, និងទី៣ ស្នើសុំផ្ដល់រថយន្តដែលបានឃាត់ទុកកន្លងមកឲ្យទៅម្ចាស់ក្រុមហ៊ុន ឬម្ចាស់ រថយន្តវិញ ដោយគ្រាន់តែធ្វើការផាកពិន័យ និងមិនចាំបាច់ឃាត់ទុករថយន្តបន្តទៀត។ ក្រសួងសាធារណការ និងដឹកជញ្ជូននៅថ្ងៃទី២១កក្កដានេះ បានបញ្ជាក់ថា សំណើសុំទាំង៣ចំណុចនោះ មិនអាច ដោះស្រាយតាមសំណូមពរបានឡើយ ដោយហេតុថា ផ្ទុយនឹងបទប្បញ្ញត្តិដែលមានចែងក្នុងមាត្រា២៦ និងមា ត្រា៦០ នៃច្បាប់ស្ដីពីផ្លូវថ្នល់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។ ក្រសួងសាធារណការ បានឃាត់យានយន្ត ដឹកជញ្ជួនលើទម្ងន់ និងបន្តយកទៅរក្សាទុកចំនួនមួយឆ្នាំ មានចំនួន១៧៣គ្រឿង ដោយសារពួកគេបានដឹកលើស ទម្ងន់កំណត់លើសពី២០%ឡើងទៅ។
-
ខេត្តកោះកុង ឆ្លងថ្មី៧០នាក់ (Video Inside)

ខេត្តកោះកុង ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះ បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ចំនួន ៧០នាក់ថ្មី ថែម ទៀត ដែលជាតួលេខឆ្លងទាបជាងកើលពីម្សិលមិញចំនួន ៤នាក់ ។ យោងតាមរដ្ឋបាលខេត្តអ្នកជំងឺថ្មីទាំងនោះ មានអាសយដ្ឋាននៅក្នុងក្រុងខេមរភូមិន្ធ ស្រុកមណ្ឌលសីមា ស្រុកគិរីសាគរ ស្រុកបូទុមសាគរ ស្រុកស្រែអំបិល និងឆ្លងលើពលរដ្ឋដែលជាអ្នកដំណើរមកពីខេត្តកំពត ។ ខេត្តកោះកុងក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ បានព្យាបាលអ្នកជំងឺកូវីដ១៩ ឲ្យជាសះស្បើយចំនួន ៦១នាក់ ផងដែរ ៕