Category: ទូរទស្សន៍

  • អប្សរាព្រឹកនេះ ២២ កក្កដា ២០២១

    អប្សរាព្រឹកនេះ ២២ កក្កដា ២០២១

    វគ្គទី១៖ព្រឹត្តិការណ៍នយោបាយ N13- សម្ដេចពញាចក្រី ហេង សំរិន ចេញសេចក្ដីសម្រេចតែងតាំង សមាសភាពសមាគមមិត្តភាព   កម្ពុជា-ឡាវ, នាយឧត្តមសេនីយ៍ នាង ផាត ជាប្រធាន៕ ឃ្លីប (វេបសាយ) អាន                   កញ្ញា ឃុន ស្រីណុច V3    រដ្ឋសភាទទួលយកសេចក្តីព្រាងច្បាប់៣មកពិនិត្យសិក្សា និងបានបញ្ចូលសេចក្តីព្រាងច្បាប់ចំនួន៤ក្នុងរបៀបវារៈសម័យប្រជុំរដ្ឋសភានាពេលខាងមុខ៕…អានផ្ទាល់ C8    សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ថ្លែងអំណរព្រះរាជគុណ សម្តេចម៉ែ ប្រោសព្រះរាជឧបត្ថម្ភព្រះរាជទ្រព្យ ២ម៉ឺនដុល្លារ ដល់កាកបាទក្រហមកម្ពុជា ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មរបស់ព្រះអង្គ ៕  …អានផ្ទាល់ (page) L1    សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញទទួលវ៉ាក់សាំង ការពារកូវីដ-១៩ ប្រមាណ១លានដូស ដែលជាជំនួយ របស់រដ្ឋាភិបាលជប៉ុន នៅថ្ងៃទី២៣ ខែកក្កដា ខាងមុខនេះ ៕ …ឃ្លីប… V6    ក្រសួងការបរទេសកម្ពុជា ប្រកាសពីលទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស នៃកិច្ចសហប្រតិបត្តិការមេគង្គ-គង្គាលើកទី១១៕…អានផ្ទាល់ C10  ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ចាត់វិធានការលើជនឆ្លៀតឱកាស…

  • ខេត្តកំពង់ចាម រកឃើញអ្នកឆ្លងថ្មី៤៨នាក់ និងស្លាប់១នាក់ (Video Inside)

    ខេត្តកំពង់ចាម រកឃើញអ្នកឆ្លងថ្មី៤៨នាក់ និងស្លាប់១នាក់ (Video Inside)

    ខេត្តកំពង់ចាម បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៤៨នាក់ និងមានអ្នកស្លាប់ថ្មីម្នាក់ ថែមទៀត ក្នុងរយៈ ពេល ២៤ម៉ោង ចុងក្រោយនេះ ។  តួលេខឆ្លងនៅថ្ងៃនេះ គឺមានការថយចុះជាងពីម្សិលមិញចំនួន ១៤នាក់ ។ យោងតាមរដ្ឋបាលខេត្តអ្នកជំងឺកូវីដ១៩ ដែលទើបរកឃើញទាំងនោះជាពលរដ្ឋរស់នៅក្នុងក្រុងកំពង់ចាម ៥នាក់, ស្រុកកោះសូទិន ១០នាក់, ស្រុកចំការលើ ៣នាក់, ស្រុកស្ទឹងត្រង់ ៤នាក់, ស្រុកបាធាយ ៣នាក់, ស្រុកជើងព្រៃ ៣នាក់, ស្រុកកងមាស ៤នាក់, ស្រុកព្រៃឈរ ម្នាក់, ស្រុកស្រីសន្ធរ ម្នាក់ និងបានឆ្លងលើអ្នកដំណើរ មកពីខេត្ត កំពង់ឆ្នាំងម្នាក់ និងខេត្តត្បូងឃ្មុំ ១៣នាក់ ។ ចំណែកអ្នកស្លាប់ថ្មីម្នាក់ទៀតនោះវិញ គឺជាបុរសចំណាស់ អាយុ ៨៥ឆ្នាំ ជាអ្នកស្រុកជើងព្រៃ ។ ខេត្តកំពង់ចាម នៅថ្ងៃនេះបានព្យបាលអ្នកជំងឺកូវីដ១៩ ឲ្យជាសះស្បើយចំនួន ១៣៧នាក់ផងដែរ ៕

  • ខេត្តត្បូងឃ្មុំ ឆ្លងថ្មី៥៩នាក់ (Video Inside)

    ខេត្តត្បូងឃ្មុំ ឆ្លងថ្មី៥៩នាក់ (Video Inside)

    ខេត្តត្បូងឃ្មុំ ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះ បានបន្តរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ៥៩នាក់ ថែមទៀត ដែលជាតួលេខឆ្លងកើនខ្ពស់ជាងកាលពីម្សិលមិញចំនួន ១៩នាក់ ។ យោងតាមរដ្ឋបាលខេត្ត អ្នកជំងឺ កូវីដ១៩ដែលទើបរកឃើញថ្មីទាំងនោះ គឺជាពលរដ្ឋរស់នៅក្នុងក្រុងសួងចំនួន ម្នាក់, ស្រុកត្បូងឃ្មុំ ៣នាក់, ស្រុក អូររាំងឪ ១០នាក់, ស្រុកមេមត់ ១៤នាក់, ស្រុកក្រូចឆ្មា ម្នាក់, ស្រុកពញាក្រែក ២៤នាក់, ស្រុកតំបែរ ៣នាក់ និង ពលរដ្ឋជាអ្នកដំណើរមកពីខេត្តបន្ទាយមានជ័យ ២នាក់ និងខេត្តព្រៃវែងចំនួន ម្នាក់ ។ នៅថ្ងៃនេះផងដែរ ខេត្ត ត្បូងឃ្មុំបានព្យាបាលអ្នកជំងឺកូវីដ១៩ ឲ្យជាសះស្បើយចំនួន ៣២នាក់ ផងដែរ ៕

  • ខេត្តស្វាយរៀង ឆ្លងថ្មី៥៦នាក់ និងស្លាប់១នាក់ (Video Inside)

    ខេត្តស្វាយរៀង ឆ្លងថ្មី៥៦នាក់ និងស្លាប់១នាក់ (Video Inside)

    ខេត្តស្វាយរៀងបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន៥៦នាក់ និងស្លាប់ម្នាក់ ក្នុងរយៈពេល២៤ម៉ោងចុង ក្រោយ។ នេះជាតួលេខឆ្លងថយចុះ២៧នាក់បើប្រៀបធៀបនឹងម្សិលមិញ។ យោងតាមរដ្ឋបាលខេត្ត ការឆ្លងថ្មី ទាំង៥៦នាក់នោះ រួមមាន១២នាក់ជាកម្មកររោងចក្រ, ១១នាក់រកឃើញវិជ្ជមាននៅផ្សារកំពង់ត្រាចនៃស្រុក រមាសហែក, ១០នាក់ជាអ្នកប៉ះពាល់នឹងអ្នកជំងឺកូវីដ១៩, និង២៣នាក់ដទៃទៀត ជាពលរដ្ឋនៅតាមបណ្តាស្រុក និងក្រុងក្នុងខេត្តព្រៃវែង។ ចំណែកអ្នកស្លាប់ជាស្ត្រីអាយុ៦៩ឆ្នាំនៅក្រុងបាវិត ខេត្តស្វាយរៀង។ ខេត្តស្វាយរៀង មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន៤ពាន់២១នាក់, ព្យាបាលជាសះស្បើយចំនួន៣ពាន់២២៧នាក់ និងមានអ្នក​ស្លាប់សរុបចំនួ៦៤នាក់។

  • ខេត្តព្រៃវែង ឆ្លងថ្មី១០៧នាក់ និងស្លាប់២នាក់ (Video Inside)

    ខេត្តព្រៃវែង ឆ្លងថ្មី១០៧នាក់ និងស្លាប់២នាក់ (Video Inside)

    ខេត្តព្រៃវែងបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន១០៧នាក់ និងស្លាប់២នាក់ ក្នុងរយៈពេល២៤ម៉ោងចុង ក្រោយ។ យោងតាមរដ្ឋបាលខេត្ត ការឆ្លងថ្មី ទាំង១០៧នាក់ថ្ងៃនេះ រួមមាននៅក្រុងព្រៃវែង៧នាក់, ស្រុកព្រះសេ្ដច ៣០នាក់, ស្រុកកំចាយមារ២០នាក់, ស្រុកពារាំង៨នាក់, ស្រុកពាមជរ៧នាក់, ស្រុកស៊ីធរកណ្ដាល៧នាក់, ស្រុក កញ្ច្រៀច៦នាក់, ស្រុកមេសាង៥នាក់, ស្រុកពាមរក៍៥នាក់, ស្រុកបាភ្នំ៥នាក់, ស្រុកស្វាយអន្ទរ៥នាក់, ស្រុកកំពង់ ត្របែកម្នាក់ និងមកពីខេត្តសៀមរាបម្នាក់។ ចំណែកអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ទាំង២នាក់ រួមមានស្ត្រីអាយុ ៦៧ឆ្នាំនៅស្រុកពារាំង និងស្ត្រីម្នាក់ទៀតអាយុ៧៩ឆ្នាំ នៅស្រុកពាមរក៍ ខេត្តព្រៃវែង។ ខេត្តព្រៃវែង គិតមកដល់ថ្ងៃ ទី២០កក្កដាឆ្នាំ២០២១ មានអ្នកឆ្លងជំងឺកូវីដ-១៩សរុប៣ពាន់៣៩២នាក់,ព្យាបាលជាសះស្បើយចំនួន១ពាន់៩៣២ នាក់និងស្លាប់៥៣នាក់។

  • រឿងចោទប្រកាន់ភាពអាស្រូវរវាងព្រះចៅអធិការវត្តភ្នំលាវនិងស្ត្រីមេំម៉ាយមិនទាន់ដោះស្រាយ (Video Inside)

    រឿងចោទប្រកាន់ភាពអាស្រូវរវាងព្រះចៅអធិការវត្តភ្នំលាវនិងស្ត្រីមេំម៉ាយមិនទាន់ដោះស្រាយ (Video Inside)

    រឿងចោទប្រកាន់ភាពអាស្រូវរវាងព្រះចៅអធិការវត្តភ្នំលាវនៃខេត្តកំពតជាមួយនឹងស្ត្រីមេំម៉ាយម្នាក់រស់នៅ ភូមិភ្នំ លាវ, ឃុំពងទឹក នៃស្រុកដំណាក់ចង្អើរ បានវិវត្តន៍និងប្រែប្រួលគួរឲ្យកត់សម្គាល់។ ស្ត្រីឈ្មោះង៉ែត រ៉ាមី ហៅម៉ី ដែលរងការចោទប្រកាន់នូវអំពើរួមរក្សជាមួយព្រះសង្ឃបានបដិសេធថា មិនបានជាប់ពាក់ព័ន្ធ ដែលសម្តីបដិ សេធនោះហើយ បាននាំឲ្យរឿងចោទប្រកាន់ទាំងនោះ ត្រូវបានបំបែរមុខព្រួញមកកាន់អ្នកចោទប្រកាន់មុននេះ វិញ។

  • ប្រទេសអាស៊ាន មានការឆ្លងកូវីដ១៩ ជាង៧ម៉ឺនករណី រយៈពេល២៤ម៉ោងចុងក្រោយ (Video Inside)

    ប្រទេសអាស៊ាន មានការឆ្លងកូវីដ១៩ ជាង៧ម៉ឺនករណី រយៈពេល២៤ម៉ោងចុងក្រោយ (Video Inside)

    ប្រទេសអាស៊ានទាំង១០ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ការឆ្លងកូវីដ១៩ថ្មី មានចំនួន៧ម៉ឺន៧ពាន់ ៧៥២ករណី និងការស្លាប់ថ្មីមានចំនួន២ពាន់២៧នាក់។ ប្រទេសដែលមានការឆ្លងថ្មីក្នុងរយៈ ពេល២៤ម៉ោងចុង ក្រោយនេះនៅ អាស៊ាន មាន១០ប្រទេស។ ប្រទេសដែលមានការស្លាប់ថ្មីរយៈពេល២៤ម៉ោងចុងក្រោយនេះ មានចំនួន ៦ប្រទេស ។

  • កីឡាអេភូថងដែលរួចពីការស្លាប់ដោយសារឆ្លងកូវីដ១៩ ដាស់តឿនពលរដ្ឋប្រុងប្រយ័ត្ន (Video Inside)

    កីឡាអេភូថងដែលរួចពីការស្លាប់ដោយសារឆ្លងកូវីដ១៩ ដាស់តឿនពលរដ្ឋប្រុងប្រយ័ត្ន (Video Inside)

    កីឡាករអេភូថង បានអំពាវនាវអ្នកចាក់វ៉ាក់សាំងរួចត្រូវបន្តការរក្សាវិធានការអនាម័យសុខាភិបាលបន្ទាប់ពីលោក បានក្លាយជាឧទាហរណ៍មួយ ដែលនឹងបាត់បង់ជីវិតដោយសារអំពើធ្វេសប្រហែស។ លោកអេភូថង អតីតស្តេច ប្រដាល់មួយរូបក្នុងប្រទេសកម្ពុជា បានចាក់វ៉ាក់សាំង២ដូសរួចរាល់ ប៉ុន្តែភាពធ្វេសប្រហែសរបស់លោកជុំវិញ វិធានការ៣កុំនិង៣ការពារ បានធ្វើឲ្យកីឡាករដែលធ្លាប់មានសុខភាពល្អប្រសើរនោះ ត្រូវបានគេដឹកចូលសង្គ្រោះ ព្យាបាលបន្ទាន់។ លោកអេភូថង ក្នុងសារសម្លេងមួយដែលបង្ហោះតាមបណ្តាញសង្គមថ្ងៃនេះ បានអំពាវនាវពល រដ្ឋត្រូវប្រុងប្រយ័ត្ននឹងការឆ្លងកូវីដបើទោះបីជាអ្នកនោះបានចាក់វ៉ាក់សាំង២ដូសរួចក៏ដោយ ។ ក្រុមជំនាញផ្នែកសុខាភិបាលពិភពលោកបានថ្លែងថាពលរដ្ឋដែលបានចាក់វ៉ាក់សាំង២ដូសរួចរាល់នោះមែន ប៉ុន្តែឳកាសឆ្លងនូវជម្ងឺកូវីដ១៩នៅតែអាចមាន បើសិនជាមិនគោរពនូវវិធានការអនាម័យត្រឹមត្រូវនោះទេ។ ក្រុម ជំនាញផ្នែកសុខាភិបាលបញ្ជាក់ថា អ្នកដែលបាចាក់វ៉ាក់សាំងទាំង២ដូសរួច គឺមានន័យថាជាមនុស្សអាចកាត់ បន្ថយបាននូវជម្ងឺឆ្លងធ្ងន់ធ្ងរនិងអត្រាមរណភាព និងការឆ្លងបើសិនជាមានវិញ គឺជាការឆ្លងដែលមានលក្ខណៈ ស្រាលជាងអ្នកដែលមិនបានទទួលការចាក់វ៉ាក់សាំង។

  • រយៈពេល២៤ម៉ោងចុងក្រោយនេះ ការឆ្លងកូវីដមានចំនួន៨១២ករណី (Video Inside)

    រយៈពេល២៤ម៉ោងចុងក្រោយនេះ ការឆ្លងកូវីដមានចំនួន៨១២ករណី (Video Inside)

    ការឆ្លងកូវីដ១៩ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ មានចំនួន៨១២ករណីដែលថយចុះ១៣ករណីប្រៀបធៀប នឹងម្សិលមិញ។ ការឆ្លងកូវីដ១៩ បានកើនឡើងជាគំហុកចាប់តាំងពីដើមខែកក្កដានេះមកដែលមន្ត្រីក្រសួងសុខា ភិបាលបញ្ជាក់ថាជាការឆ្លងចូលក្នុងបន្ទាត់ក្រហមដែលហាមឃាត់ហើយក្នុងនោះសូម្បីតែអ្នកបានចាក់វ៉ាក់សាំង ២ដូសរួច ក៏មានសេចក្តីរាយការណ៍បញ្ជាក់ជុំវិញការឆ្លងនូវជម្ងឺរាតត្បាតនោះផងដែរ។ ក្នុងចំណោមការឆ្លង៨១២ ករណីថ្ងៃនេះ, ការឆ្លងចូលក្នុងសហគមន៍មានចំនួន៥៣៣ករណី ដែលជាតួលេខលើសម្សិលមិញ១២៩ករណី។ សេចក្តីរាយការណ៍បង្ហាញថា ការឆ្លងនាំចូលពីក្រៅប្រទេសថ្ងៃនេះមានចំនួន២៧៩ករណី។ កម្ពុជាចាប់តាំងពីដើមខែកក្កដានេះមក, ការឆ្លងជាង៩០០ករណីមាន១៣លើក និងការឆ្លងជាង៨០០ករណី មាន៧លើក និងការឆ្លងចុះមកខ្ទង់ជាង៧០០ករណីមានមួយលើក។ ការស្លាប់ថ្មី ក្នុងរយៈពេល២៤ម៉ោងចុង ក្រោយនេះមានចំនួន១៩នាក់ ដែលថយចុះ២នាក់បើប្រៀបធៀបនឹងម្សិលមិញ។ ចំនួនមនុស្សដែលបានឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ រយៈពេល១៥១ថ្ងៃកន្លងមកនេះ បានកើន ឡើង ដល់៦ម៉ឺន២ពាន់៣៨៤នាក់ហើយ ។ កម្ពុជាគិតត្រឹមថ្ងៃទី២១ខែកក្កដា ឆ្នាំ២០២១ ការឆ្លង សរុបទូទាំងប្រទេស មានចំនួន៦ម៉ឺន៩ពាន់៦០៨នាក់, ការស្លាប់សរុបមានចំនួន១ពាន់១៦៨នាក់ និងការព្យាបាលជាសះស្បើយ សរុប មានចំនួន៦ម៉ឺន១ពាន់៧៧៩នាក់។

  • កម្ពុជានឹងទទួលវ៉ាក់សាំង២លានដូសទៀតក្នុងសប្តាហ៍នេះ (Video Inside)

    កម្ពុជានឹងទទួលវ៉ាក់សាំង២លានដូសទៀតក្នុងសប្តាហ៍នេះ (Video Inside)

    វ៉ាក់សាំង២លានដូសនឹងដឹកមកដល់ជាបន្តបន្ទាប់ក្នុងសប្តាហ៍នេះ ក្នុងនោះរួមមានវ៉ាក់សាំងស៊ីណូហ្វាម១លាន ដូសនិងវ៉ាក់សាំង AstraZeneca មួយលានដូសផងដែរ។ វ៉ាក់សាំងស៊ីណូហ្វាមមួយលានដូស ត្រូវគេរាយការណ៍ ថាគឺជាវ៉ាក់សាំងបញ្ជាទិញពីប្រទេសចិនដែលនិងដឹកមកដល់នៅថ្ងៃទី២២កក្កដា, ចំណែកវ៉ាក់សាំងមួយលាន ដូសទៀតដែលជាវ៉ាក់សាំង AstraZeneca គឺជាវ៉ាក់សាំងនៃជំនួយរបស់រដ្ឋាភិបាលជប៉ុនដែលគ្រោងនឹងដឹកមក ដល់នៅថ្ងៃទី២៣កក្កដា។ កម្ពុជាបច្ចុប្បន្នមានវ៉ាក់សាំងដែលបាននិងកំពុងប្រើ ប្រាស់ចំនួន១៦លាន២ម៉ឺន៤ពាន់ដូស ក្នុងនោះវ៉ាក់សាំង ១៥លាន៧សែនដូសគឺជាវ៉ាក់សាំងជំនួយនិងវ៉ាក់សាំងបញ្ជាទិញពីប្រទេសចិន និងវ៉ាក់សាំង៣២ម៉ឺន៤ពាន់ដូស គឺជាវ៉ាក់សាំង AstraZeneca តាមរយៈមជ្ឈមណ្ឌល កូវ៉ាក់។ បើរាប់ទាំងវ៉ាក់សាំង AstraZenecaនៃជំនួយជប៉ុននិង វ៉ាក់សាំងស៊ីណូហ្វាមបញ្ជាទិញពីប្រទេសចិនដែលនឹងដឹកមកដល់ជាបន្តបន្ទាប់ក្នុងសប្តាហ៍នេះ កម្ពុជានឹងមាន វ៉ាក់សាំងសរុប១៨លាន២ម៉ឺន៤ពាន់ដូស ដោយមិនទាន់រាប់បញ្ចូលវ៉ាក់សាំង៤លានដូសថែមទៀតពីប្រទេសចិន ដែលនឹងមកដល់នៅក្នុងខែសីហាខាងមុខនេះឡើយ។  កម្ពុជាក្រៅពីការចាក់វ៉ាក់សាំងលើពលរដ្ឋ អាយុ១៨ឆ្នាំ ឡើងទៅរួច នឹងគ្រោងចាក់លើពលរដ្ឋក្រោមអាយុ១៨ឆ្នាំថែមទៀត។ កុមារវ័យជំទង់អាយុរវាងពី១២ដល់ ១៧ឆ្នាំចំនួនជិត២លាននាក់ ត្រូវប្រមុខរាជរដ្ឋាភិបាលបានបញ្ជាក់ថា នឹងត្រូវ ទទួលបានការចាក់វ៉ាក់សាំងបង្ការ នៅក្នុងឆ្នាំ២០២១នេះ។ គិតមកទល់នឹងថ្ងៃនេះ ការចាក់វ៉ាក់សាំងទូទាំងប្រទេស បានចំនួន ៦លាន២សែន ២ពាន់ ៤១៤នាក់ ដែលស្មើនឹង៦២,០២% នៃចំនួនប្រជាជនគ្រោងចាក់១០លាននាក់,  ក្នុងនោះ អ្នកបានចាក់វ៉ាក់សាំង ដូសទី២រួច មានចំនួន៤លាន១សែន៩ម៉ឺន៥ពាន់៩៣៤នាក់។