Category: ទូរទស្សន៍

  • ខេត្តសៀមរាប ឆ្លងថ្មី៩៥នាក់ (Video Inside)

    ខេត្តសៀមរាប ឆ្លងថ្មី៩៥នាក់ (Video Inside)

    ខេត្តសៀមរាប រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ថ្មី ចំនួន៩៥នាក់ និងមានមនុស្សស្លាប់ម្នាក់ ក្នុងរយៈពេល២៤ ម៉ោងចុង ក្រោយនេះ។ យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លងថ្មីទាំងនោះ គឺជាអ្នកស្រុករស់នៅក្រុងសៀមរាប៥៧នាក់, ស្រុកប្រាសាទបាគង២នាក់, ស្រុកជីក្រែង៣នាក់, ស្រុកសូទ្រនិគម៦នាក់ ស្រុកបន្ទាយស្រីម្នាក់ ស្រុកអង្គរធំម្នាក់ ស្រុកស្រីស្នំម្នាក់, មកពីប្រទេសថៃ១៧នាក់, មកពីខេត្តពោធិ៍សាត់ម្នាក់, មកពីខេត្តបាត់ដំបង២នាក់, មកពីខេត្ត ព្រះវិហារម្នាក់ និងមកពីខេត្តកំពង់២នាក់។ ចំណែកករណីស្លាប់គឺជាបុរស អាយុ៦២ឆ្នាំ មៃភូមិរមៀត, ឃុំស្លែង ស្ពាន នៃស្រុកស្រីស្នំ។

  • ខេត្តបាត់ដំបង ឆ្លងថ្មី៤៨នាក់ (Video Inside)

    ខេត្តបាត់ដំបង ឆ្លងថ្មី៤៨នាក់ (Video Inside)
  • ខេត្តព្រៃវែង មានអ្នកឆ្លង៤៥ (Video Inside)

    ខេត្តព្រៃវែង មានអ្នកឆ្លង៤៥ (Video Inside)

    ខេត្តព្រៃវែងបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៤៥នាក់ និងស្លាប់២នាក់ ក្នុងរយៈពេល២៤ម៉ោងចុង ក្រោយនេះ។ យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លងថ្មីទាំង៤៥នាក់ រួមមាននៅស្រុកស្វាយអន្ទរ១៤នាក់, ស្រុកពាមរក៍ ៩នាក់, ស្រុកមេសាង៨នាក់, ស្រុកព្រះសេ្តច៥នាក់, ស្រុកកញ្ជ្រៀច៣នាក់, ស្រុកពារាំង២នាក់, ស្រុកកំពង់ ត្របែកម្នាក់, ស្រុកកំចាយមារម្នាក់, មកពីខេត្តស្វាយរៀងម្នាក់ និង មពីខេត្តកណ្ដាលម្នាក់។ ចំណែកអ្នកស្លាប់ថ្មីទាំង២នាក់នោះគឺបុរសអាយុ៨៣ឆ្នាំ នៃស្រុកព្រះសេ្តច, និងស្ត្រីអាយុ៥៦ឆ្នាំនៃស្រុកពាមជរ។

  • ខេត្តស្វាយរៀង មានអ្នកឆ្លងកូវីដថ្មី១២៤ (Video Inside)

    ខេត្តស្វាយរៀង មានអ្នកឆ្លងកូវីដថ្មី១២៤ (Video Inside)

    ការឆ្លងក្នុងខេត្តស្វាយរៀង មានតូលេខបានកើនដល់៣ខ្ទង់ក្នុងរយៈ២៤ម៉ោងចុងក្រោយនេះដែលជាលើកដំបូង កើតឡើងក្នុងខេត្តដែលជាប់នឹងព្រំដែននៃវៀតណាម។ ខេត្តស្វាយរៀងថ្ងៃនេះមានអ្នកឆ្លងកូវីដ-១៩ថ្មីចំនួន ១២៤ នាក់ និងមានករណីស្លាប់២នាក់ថែមទៀត។

  • ការចាក់វ៉ាក់សាំងលើពលរដ្ឋ កើនជាង៤លាននាក់ហើយ (Video Inside)

    ការចាក់វ៉ាក់សាំងលើពលរដ្ឋ កើនជាង៤លាននាក់ហើយ (Video Inside)

    កំណើនការចាក់វ៉ាក់សាំងបង្កាជម្ងឺកូវីដ១៩ បានបន្តកើនឡើងថែមទៀត ដែលតួលេខបានបង្ហាញថានៅទូទាំង ប្រទេសចំនួនប្រជាពលរដ្ឋដែលបានចាក់វ៉ាក់សាំងបានកើនចំនួនជាង៤១ភាគរយហើយក្នុងចំណោមគម្រោង ចាក់១០លាននាក់នៅទូទាំងប្រទេស។

  • ប្រទេសអាស៊ាន មានការឆ្លងកូវីដ១៩ ជាង៣ម៉ឺនករណី រយៈពេល២៤ម៉ោងចុងក្រោយ (Video Inside)

    ប្រទេសអាស៊ាន មានការឆ្លងកូវីដ១៩ ជាង៣ម៉ឺនករណី រយៈពេល២៤ម៉ោងចុងក្រោយ (Video Inside)

    ប្រទេសអាស៊ានទាំង១០ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ការឆ្លងកូវីដ១៩ថ្មី មានចំនួន៣ម៉ឺន៨ពាន់៩៨ ករណី និងការស្លាប់ថ្មីមានចំនួន៧៤០នាក់។ កម្ពុជាក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ មានការឆ្លងថ្មីសារុប ចំនួន៧២៣ករណី ក្នុងនោះ៦២៥ករណីជាការឆ្លងក្នុងសហគមន៍, និង៩៨ករណីទៀតជាការនាំចូលពីក្រៅ ប្រទេស។

  • ប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងដាស់តឿនការប្រុងប្រយ័ត្នការឆ្លងកូវីដ១៩ (Video Inside)

    ប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងដាស់តឿនការប្រុងប្រយ័ត្នការឆ្លងកូវីដ១៩ (Video Inside)

    ប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងលោកស្រីឳវណ្ឌឌីន បានថ្លែងនៅថ្ងៃនេះដាស់តឿនការប្រុងប្រយ័ត្នជុំវិញការឆ្លងកូវីដ១៩ដោយសារតែករណីឆ្លងវេលាចុងក្រោយនេះ បានស្ថិតចូលក្នុងគំនូសក្រហមហើយ។ កម្ពុជាក្នុងរយៈពេលពេញមួយឆ្នាំ២០២០, ការឆ្លងកូវីដ១៩ មានមិនដល់៤០០ករណីទេ ប៉ុន្តែការឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍ជាលើកទី៣ចាប់តាំងពីខែកុម្ភៈឆ្នាំ២០២១ តួលេខឆ្លងបាន ស្ទុះកើនខ្លាំងដោយគ្រាន់តែក្នុងរយៈ ពេល១២៩ថ្ងៃកន្លងមកនេះ ការឆ្លងមានចំនួន៤ម៉ឺន៦ពាន់៨៤៦នាក់ ដែលជាទំហំធំធេង និងបានឆ្លងចូលក្នុង​បន្ទាត់ក្រហមហាមឃាត់របស់កម្ពុជាហើយ។ ដូចប្រសាសន៍របស់លោកស្រីឳវណ្ណឌីន ដែលបានបញ្ជាក់ប្រាប់ បណ្តាញព័ត៌ មានក្នុងស្រុកនៅថ្ងៃនេះ ។ ការដាស់តឿនប្រុងប្រយ័ត្នរបស់លោកស្រីឳវណ្ណឌីន ដែលជារដ្ឋលេខាធិការក្រសួងសុខាភិបាលបានធ្វើឡើង ក្នុងពេលដែលកម្ពុជាទើបបានរកឃើញជាបន្តបន្ទាប់នូវវីរុសបំប្លែងប្រភេទ Delta Variant ដែលមានប្រភពដើមមកពី ប្រទេសឥណ្ឌា។ វិរុសបំប្លែង Delta បាននិងកំពុងឆ្លងចូលក្នុងប្រទេសកម្ពុជាដែលត្រូវបានគេរកឃើញយ៉ាងហោច ចំនួន២២ករណីដែលជាករណីនាំចូលមកពីក្រៅប្រទេស។ វីរុសបំប្លែងប្រភេទ Delta នេះគឺជាវីរុសដែលធ្លាប់បង្ក គ្រោះមហន្តរាយកូវីដ១៩ក្នុងប្រទេសឥណ្ឌានាពេលថ្មីៗនេះ និងបានធ្វើឲ្យមានមនុស្សស្លាប់និងឆ្លងច្រើនសែន លាននាក់ក្នុងប្រទេសឥណ្ឌានោះ។ ពិភពលោកនៅជាមួយគ្នានេះ បានប្រញាប់បញ្ចេញនូវ សញ្ញាព្រមានចំពោះ ពិភពលោកដើម្បីការបង្កាការពារនិងទប់ទល់ចំពោះ វីរុសបំប្លែង Delta នេះ។ លោកស្រីឳវណ្ណឌីន បានថ្លែង​បញ្ជាក់ប្រាប់អ្នកសារព័ត៌មានក្នុងស្រុកថាពិភពលោកនៅមិនទាន់បានរកឃើញថាតើភាពធ្ងន់ធ្ងរនៃវិរុសបំប្លែង Delta នោះ នឹងអាចមានសភាពធ្ងន់ធ្ងរដល់កម្រិតណានោះឡើយ (សម្លេងឳវណ្ណឌីនទី៤) តាមរយៈការឆ្លងនៃរលកទី៣ក្នុងសហគមន៍ចាប់តាំងពីថ្ងៃទី២០កុម្ភៈកន្លងមកនេះ ការឆ្លងតាមខែនីមួយត្រូវគេ កត់សម្គាល់ថា មានការកើនឡើងស្រឺតៗដោយមិនទាន់មានការធ្លាក់ចុះឡើយ។ យោងតាមទិន្នន័យពីប្រភពក្រសួងសុខាភិបាលគិតនៅក្នុងខែមីនា តួលេខឆ្លងចូលក្នុងសហគមន៍មានចំនួន តែ…

  • ការឆ្លងចូលក្នុងព្រឹត្តិការណ៍សហគមន៍ បានកើនដល់៤ម៉ឺន៦ពាន់៨៤៦នាក់ (Video Inside)

    ការឆ្លងចូលក្នុងព្រឹត្តិការណ៍សហគមន៍ បានកើនដល់៤ម៉ឺន៦ពាន់៨៤៦នាក់ (Video Inside)

    ការឆ្លងកូវីដ១៩ថ្មីចូលក្នុងសហគមន៍ក្នុងរយ:ពេល២៤ម៉ោងកន្លងមកនេះមានការថយចុះចំនួន១២៣ករណី បើ ប្រៀបធៀបនឹងម្សិលមិញ។ការឆ្លងចូលក្នុងសហគមន៍នៅថ្ងៃនេះ មានចំនួន៦២៥ករណី, ចំណែកការឆ្លងចូលក្នុង សហគមន៍កាលពីម្សិលមិញមានចំនូន៧៤៨ករណី។ ចំនួនមនុស្សដែលបានឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ រយៈពេល១២៩ថ្ងៃកន្លងមកនេះ បានកើនឡើងដល់៤ម៉ឺន៦ពាន់៨៤៦នាក់ហើយ ។

  • មន្ត្រីគន្លឺះដឹកនាំវិស័យសេដ្ឋកិច្ចជាតិថ្លែងថា ចិនជាប្រភពនៃវិនិយោគ (Video Inside)

    មន្ត្រីគន្លឺះដឹកនាំវិស័យសេដ្ឋកិច្ចជាតិថ្លែងថា ចិនជាប្រភពនៃវិនិយោគ (Video Inside)

    មន្ត្រីគន្លឹះដឹកនាំវិស័យសេដ្ឋកិច្ចជាតិ បានថ្លែងថាប្រទេសចិនគឺជាប្រទេសនៃប្រភពវិនិយោគនិងជាប្រទេស បានជួយកម្ពុជាជាច្រើនក្នុងដំណើរការរៀបចំសមាហរណកម្មសេដ្ឋកិច្ចជាតិ។ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី លោកវង្សី វិសុទ្ធ ដែលជារដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានប្រាប់អ្នកសារព័ត៌មានក្នុង ស្រុកនាពេលថ្មីៗនេះថា សេដ្ឋកិច្ចរបស់កម្ពុជាដែលមានច្រកកិច្ចសហប្រតិបត្តិការជាមួយនឹងប្រទេសចិន នៅតែ បន្តដំណើររឹងប៉ឺងទៅមុខនិងអាចទ្រទ្រង់ប្រទេសជាតិបានក្នុងបច្ចុប្បន្ន បើទោះ បីជាកម្ពុជាបាននិងកំពុងរងវិបត្តិ កូវីដ១៩យ៉ាងធ្ងន់ធ្ងរ​នាពេលនេះក្តី ។

  • ប្រធានាធិបតីចិន ស៊ីជីនពីង អបអរគណបក្សប្រជាជនកម្ពុជាប្រារព្ធខួបលើកទី៧០ (Video Inside)

    ប្រធានាធិបតីចិន ស៊ីជីនពីង អបអរគណបក្សប្រជាជនកម្ពុជាប្រារព្ធខួបលើកទី៧០ (Video Inside)

    ប្រធានាធិបតីប្រទេសចិនលោក ស៊ីជីនពីង បានថ្លែងបញ្ជាក់ការ« បន្តគាំទ្រជាមួយភាគីកម្ពុជាក្នុងការធ្វើដំណើរ ឆ្ពោះទៅកាន់មាគ៌ាអភិវឌ្ឍន៍…» ដែលការសន្យានេះ បានធ្វើឡើងក្នុងសារលិខិតមួយអបអរសាទរខួបលើកទី៧០ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា។