-
ប្រទេសអាស៊ាន មានការឆ្លងកូវីដ១៩ ជាង៩ម៉ឺនករណី រយៈពេល២៤ម៉ោងចុងក្រោយ (Video Inside)

ប្រទេសអាស៊ានទាំង១០ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ការឆ្លងកូវីដ១៩ថ្មី មានចំនួន៩ម៉ឺន១ពាន់១៩១ ករណី និងការស្លាប់ថ្មីមានចំនួន១ពាន់៨១១នាក់។ ប្រទេសដែលមានការឆ្លងថ្មីក្នុងរយៈ ពេល២៤ម៉ោងចុង ក្រោយនេះនៅ អាស៊ាន មានប្រទេសចំនួន៩ លើកលែងតែប្រទេសប្រុយណេ។ ប្រទេសដែលមានការស្លាប់ថ្មីរយៈពេល២៤ម៉ោងចុងក្រោយនេះ មានចំនួន ៨ប្រទេស ។
-
ការចាក់វ៉ាក់សាំងលើពលរដ្ឋ បានជាង៥៤ភាគរយ (Video Inside)

ចំនួនពលរដ្ឋដែលបានចាក់វ៉ាក់សាំងរយៈពេល២៤ម៉ោងចុងក្រោយនេះ មានចំនួន១៧ម៉ឺន៧ពាន់១៨៩នាក់ ដែលនាំឲ្យចំនួនអ្នកចាក់វ៉ាក់សាំងបង្កាកូវីដ១៩ បានកើនឡើងជាង៥លាន៤សែននាក់ហើយ។ យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី១៥កក្កដាឆ្នាំ២០២១ កម្ពុជាបានចាក់វ៉ាក់សាំងជូនប្រជាពល រដ្ឋបានចំនួន៥លាន៤សែន១ម៉ឺន៧ពាន់៣៤៨នាក់ដែលស្មើនឹង៥៤,១៧%នៃចំនួនប្រជាជនដែលគ្រោងនឹងចាក់ ចំនួន១០លាននាក់, ក្នុងនោះអ្នកបានចាក់វ៉ាក់សាំងដូសទី២រួច មានចំនួន៤លាន៣ម៉ឺន៦ពាន់៥១០នាក់។ យុទ្ធនាការចាក់វ៉ាក់សាំង បានធ្វើឡើងក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល ហើយបានបន្តចាក់វ៉ាក់សាំង តាម គោលដៅដទៃទៀត លើខេត្តមួយចំនួនទៀត។ របាយការណ៍ក្រសួងការពារជាតិបានឲ្យដឹងថា ការចាក់ដោយ ក្រុមគ្រួពេទ្យយោធានៅក្នុងខេត្តគោលដៅចំនួន៨ គឺខេត្តសៀមរាប, បន្ទាយមានជ័យ, ខេត្តតាកែវ, កំពង់ស្ពឺ, ខេត្តព្រះសីហនុ, ខេត្តកោះកុង, កំពង់ចាម និងខេត្តស្វាយរៀងគិតត្រឹមថ្ងៃទី១៥កក្កដា បានចាក់លើមនុស្សចំនួន ៩០ម៉ឺន២ពាន់៩០នាក់ ។
-
កម្ពុជាត្រៀមចាក់វ៉ាក់សាំងលើកុមារវ័យជំទង់អាយុពី១២ដល់១៧ឆ្នាំ (Video Inside)

ប្រមុខរាជរដ្ឋាភិបាល បានបង្ហាញនូវគម្រោងចាក់វ៉ាក់សាំងលើកុមារវ័យជំទង់អាយុពី១២ដល់១៧ឆ្នាំនៅទន្ទឹម នឹងការចាក់វ៉ាក់លើពលរដ្ឋអាយុពី១៨ឆ្នាំឡើងទៅបានចំនួនជាង៥៤ភាគរយហើយ។ សេចក្តីរាយការណ៍ បង្ហាញថាចំនួនកុមារវ័យជំទង់អាយុពី១២ដល់១៧ឆ្នាំនៅទូទាំងប្រទេស មានសរុបប្រមាណ១លាន៩សែននាក់ ដែលកម្ពុជាត្រូវការរកវ៉ាក់សាំងយ៉ាងហោច៤លានដូសថែមទៀតដើម្បីការចាក់លើកុមារវ័យជំទង់ទាំងនោះ។ ពិភពលោកត្រូវគេរាយការណ៍ថាបានប្រឈមនឹងបញ្ហានៃចំណោទខ្វះវ៉ាក់សាំង។ កម្ពុជាដោយសារភាពប៉ិនប្រសប់ នៃនយោបាយការទូតរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ទើបបានធ្វើឲ្យពលរដ្ឋអាចមានវ៉ាក់សាំង ចាក់រហូតមកទល់ពេលនេះ បានជាង៥៤ភាគរយហើយ។
-
មន្ទីរពេទ្យអង្គរដែលប្រឈមការឆ្លងកូវីដ១៩លើកដំបូងអំពាវការបរិច្ចាកប្រាក់ទិញសម្ភារៈ (Video Inside)

មន្ទីរពេទ្យកុមារអង្គរ បានអំពាវនាវរកការបរិច្ចាកប្រាក់ដើម្បីទិញសម្ភារៈនិងបរិក្ខាសុខាភិបាលបង្កាការឆ្លងកូវីដ ១៩ ក្រោយមន្ទីរពេទ្យបានថ្លែងថាគេបានរកឃើញករណីវិជ្ជមានកូវីដ១៩ជាលើកដំបូងក្នុងមន្ទីរពេទ្យរបស់ខ្លួន។ ហ្វេសប៊ុករបស់ Angkor Hospital for Children ផ្សាយតាមបណ្តាញសង្គមថ្ងៃនេះ បានសរសេរថាគេមានការព្រួយ បារម្ភយ៉ាងខ្លាំងចំពោះសុខភាពនិងសុវត្ថិភាពនៃអ្នកជម្ងឺនិងក្រុមគ្រួសារអ្នកជម្ងឺព្រមទាំងបុគ្គលិកមន្ទីរពេទ្យ ក្រោយការរកឃើញថា ការឆ្លងកូវីដ១៩បានចូលមកដល់ មន្ទីរពេទ្យកុមារអង្គរជាលើកដំបូងនោះ។ មន្ទីរពេទ្យ បាននិយាយថាកង្វះខាតឧបករណ៍ធ្វើតេស្តរហ័សរកជម្ងឺកូវីដ១៩ សម្រាប់អ្នកជម្ងឺ, ក្រុមគ្រួសារអ្នកជម្ងឺទាំងអស់ ដែលមកកាន់មន្ទីរពេទ្យកុមារអង្គរ រួមទាំងឯកសណ្ឋានពាក់ការពារពិសេសសម្រាប់បុគ្គលិកពេទ្យនិងការរៀបចំ បន្ទប់ដែលបំពាក់ដោយសម្ភារៈឧបករណ៍គ្រប់គ្រាន់សម្រាប់ព្យាបាលអ្នកជម្ងឺកូវីដ១៩ដាច់ដោយឡែក គឺជារឿង សំខាន់បន្ទាន់ ហើយចាំបាច់បំផុតនាពេលនេះ។ មន្ទីរពេទ្យកុមារអង្គរ បានអំពាវនាវសូមរកការរិច្ចាកត្រឹមតែ១០ ដុល្លារឬច្រើនជាងនេះឥឡូវនេះ គឺអាចជួយឲ្យមន្ទីរពេទ្យកុមារអង្គរ មានឧបករណ៍សម្ភារៈទាំងអស់នេះ បានប្រើ ប្រាស់ទាន់ពេលវេលាសម្រាប់ធានាសុវត្ថិភាពអ្នកជម្ងឺនិងក្រុមគ្រួសារអ្នកជម្ងឺរួមទាំងបុគ្គលិកមន្ទីរពេទ្យនិងសហ គមន៍ទាំងមូល។
-
ការឆ្លងកូវីដ១៩ ថយចុះមកជាង៨០០ករណីក្នុងរយៈពេល២៤ម៉ោង (Video Inside)

ការឆ្លងជំងឺកូវីដ១៩នៅថ្ងៃនេះ មានចំនួន៨៨៩ករណី ដែលជាការថយចុះ១០៧ករណីបើប្រៀបធៀបនឹងការឆ្លង ម្សិលមិញ។ កម្ពុជាចាប់តាំងពីដើមខែកក្កដានេះមក ការឆ្លងជាង៩០០ករណីមាន១៣លើកនិងការឆ្លងខ្ទង់ ជាង ៨០០ករណី មាន៣លើកដែលមិនមានសញ្ញាមិនទាន់បង្ហាញភាពធូរស្រាលសោះឡើយ។ ចំណែកការស្លាប់ថ្មី ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ មានចំនួន២៧នាក់ ដែលថយចុះ១២នាក់បើប្រៀបធៀបនឹងម្សិលមិញ។ ក្នុងចំណោមការឆ្លងថ្មី៨៨៩ករណីថ្ងៃនេះ, ការឆ្លងចូលក្នុងសហគមន៍រយៈពេល២៤ម៉ោងកន្លងមកនេះ មានចំនួន ៦៨២ករណីដែលថយចុះ១៤៧ករណីបើប្រៀបធៀបនឹងម្សិលមិញ។ ការឆ្លងមកពីក្រៅប្រទេសថ្ងៃនេះ មានចំនួន ២០៧ករណីដែលកើនឡើង៤០ករណីប្រៀបធៀបនឹងម្សិលមិញ។ ចំនួនមនុស្សដែលបានឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ រយៈពេល១៤៦ថ្ងៃកន្លងមកនេះ បានកើន ឡើង ដល់៥ម៉ឺន៩ពាន់៧៧៩នាក់ហើយ ។ កម្ពុជាគិតត្រឹមថ្ងៃទី១៦ខែកក្កដា ឆ្នាំ២០២១ ការឆ្លងសរុបទូទាំងប្រទេស មានចំនួន៦ម៉ឺន៥ពាន់៥០០នាក់, ការស្លាប់សរុបមានចំនួន១ពាន់៥២នាក់ និងការព្យាបាលជាសះស្បើយ សរុប មានចំនួន៥ម៉ឺន៧ពាន់២៧នាក់ ក្រោយការព្យាបាលជាសះស្បើយ ៨៤៩នាក់ក្នុងរយ: ពេល ២៤ ម៉ោង កន្លង មកនេះ។
-
ក្រសួងសុខាភិបាល រកឃើញវីរុសបំប្លែងថ្មី Delta ចំនួន៣៧នាក់បន្ថែមទៀត (Video Inside)

-
ការធ្វើដំណើរទៅកាន់ស្រះដំរីលើភ្នំគូលែន ជាមួយសហគមន៍ព្រៃធំអន្លង់ធំ (Video Inside)

-
មន្ត្រីជំនាញនៃក្រសួងទេសចរណ៍បានឱ្យដឹងថា កម្ពុជាជ្រើសរើសភូមិគំរូចំនួន ៣ ដើម្បីចូលរួមប្រឡងប្រណាំង«ភូមិទេសចរណ៍ឆ្នើម»ជាមួយភូមិដទៃទៀតជុំវិញពិភពលោក (Video Inside)

-
កម្ពុជាប្រាប់អង្គការសហប្រជាជាតិថា ការចាក់វ៉ាក់សាំងដោយឥតគិតថ្លៃនៅកម្ពុជា រួមទាំងសម្រាប់ជនបរទេស សម្រេចបានជាង ៥២% ហើយ (Video Inside)

-
ក្រសួងសុខាភិបាល ទទួលអំណោយជាឧបករណ៍ប្រយុទ្ធនឹងជំងឺកូវីដ១៩ ពីក្រុមហ៊ុនចំនួន២ (Video Inside)
