Category: ទូរទស្សន៍

  • ខេត្តក្រចេះ ឆ្លងថ្មី៧នាក់ (Video Inside)

    ខេត្តក្រចេះ ឆ្លងថ្មី៧នាក់ (Video Inside)

    ខេត្តក្រចេះ បានបន្តរកឃើញអ្នកឆ្លងជំងឺកូវិដ១៩ ចំនួន ៧នាក់ ថែមទៀត  ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយ នេះ ដែលជាតួលេខឆ្លងមានចំនួនដដែល ធៀបនឹងថ្ងៃម្សិលមិញ ។ យោងតាមរដ្ឋបាលខេត្ត អ្នកជំងឺកូវីដ១៩ថ្មីនៅ ថ្ងៃនេះ គឺជាពលរដ្ឋនៃក្រុងក្រចេះម្នាក់ និងនៅស្រុកស្នួល ៦នាក់ ។ ខេត្តក្រចេះ គិតត្រឹមថ្ងៃនេះ មានអ្នកឆ្លងជំងឺ កូវីដ១៩សរុបចំនួន ២១៤នាក់ ក្នុងនោះព្យាបាលជាសះស្បយចំនួន  ១០៨នាក់  និងមានអ្នកស្លាប់ចំនួន ៥នាក់ ៕

  • ខេត្តត្បូងឃ្មុំ ឆ្លងថ្មី៤៧នាក់ (Video Inside)

    ខេត្តត្បូងឃ្មុំ ឆ្លងថ្មី៤៧នាក់ (Video Inside)

    ខេត្តត្បូងឃ្មុំ បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៤៧នាក់ ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដែលជាតួលេខកើនឡើងមកវិញចំនួន ៤នាក់ ធៀបនឹងការឆ្លងកាលពីម្សិលមិញ ។ យោងតាមរដ្ឋបាលខេត្តការ រកឃើញឆ្លងថ្មីក្នុងខេត្តត្បូងឃ្មុំនៅថ្ងៃនេះ បានឆ្លងលើពលរដ្ឋរស់នៅក្នុងក្រុងសួងចំនួន ២នាក់, ស្រុកត្បូងឃ្មុំ ១៦នាក់, ស្រុកតំបែរម្នាក់, ស្រុកពញាក្រែក ៩នាក់, ស្រុកអូរាំងឪ ៨នាក់,ស្រុកក្រូចឆ្មា ៨នាក់ និងបាលឆ្លងលើ ពលរដ្ឋដែលជាអ្នកដំណើរមកពីរាជធានីភ្នំពេញ ម្នាក់ ។ ខេត្តត្បូងឃ្មុំ នៅថ្ងៃនេះ បានព្យាបាលអ្នកជំងឺកូវីដ១៩ អោយជាសះស្បើយចំនួន ៣៦នាក់ ផងដែរ ៕

  • ខេត្តកំពង់ចាម ឆ្លងថ្មី៥០នាក់ និងស្លាប់២នាក់ (Video Inside)

    ខេត្តកំពង់ចាម ឆ្លងថ្មី៥០នាក់ និងស្លាប់២នាក់ (Video Inside)

    ខេត្តកំពង់ចាមបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន៥០នាក់ និងស្លាប់២នាក់ ក្នុងរយៈពេល២៤ម៉ោងចុង ក្រោយ។ នេះជាតួលេខឆ្លងថយចុះ៣៩នាក់បើប្រៀបធៀបនឹងការឆ្លងម្សិលមិញ។ យោងតាមរដ្ឋបាលខេត្ត ការ ឆ្លងថ្មី ទាំង៥០នាក់ថ្ងៃនេះ រួមមាននៅក្រុងកំពង់ចាម៩នាក់,ស្រុកបាធាយ៧នាក់,ស្រុកជើងព្រៃ១០នាក់, ស្រុក ស្រីសន្ធរ៤នាក់, ស្រុកស្ទឹងត្រង់៣នាក់, ស្រុកព្រៃឈរ៧នាក់, ស្រុកកងមាស២នាក់, ស្រុកចំការលើ៥នាក់ និងស្រុកកំពង់សៀម៣នាក់។  ចំណែកអ្នកស្លាប់ដោយសារ ជំងឺកូវីដ-១៩ទាំង២នាក់នោះ រួមមានស្ត្រីអាយុ ៦៤ឆ្នាំនៅស្រុកព្រៃឈរ និងស្ត្រីអាយុ៥៤ឆ្នាំ នៅស្រុកស្រីសន្ធរ។

  • ខេត្តព្រៃវែង ឆ្លងថ្មី៨៨នាក់ និងស្លាប់២នាក់ (Video Inside)

    ខេត្តព្រៃវែង ឆ្លងថ្មី៨៨នាក់ និងស្លាប់២នាក់ (Video Inside)

    ខេត្តព្រៃវែងបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន៩៩នាក់ និងស្លាប់២នាក់ ក្នុងរយៈពេល២៤ម៉ោងចុង ក្រោយ។ នេះជាតួលេខឆ្លងកើនឡើង១៧នាក់ប្រៀបធៀបនឹងការឆ្លងម្សិលមិញ។ យោងតាមរដ្ឋបាលខេត្ត ការ ឆ្លងថ្មី ទាំង៩៩នាក់ថ្ងៃនេះ រួមមាននៅក្រុងព្រៃវែង៤នាក់, ស្រុកបាភ្នំ២៧នាក់, ស្រុកព្រះសេ្ដច១៨នាក់, ស្រុក ពាមរក៍១៥នាក់, ស្រុកកំចាយមារ១២នាក់, ស្រុកមេសាង៩នាក់, ស្រុកស្វាយអន្ទរ៣នាក់,ស្រុកកញ្ច្រៀច៣នាក់,  ស្រុកពារាំង២នាក់, ស្រុកពោធិ៍រៀង២នាក់, ស្រុកកំពង់ត្របែកម្នាក់, ស្រុកស៊ីធរកណ្ដាលម្នាក់, មកពីរាជធានីភ្នំ ពេញ ម្នាក់ និងមកពីខេត្តកំពង់ចាមម្នាក់។ ចំណែកអ្នកស្លាប់ជាស្ត្រីអាយុ៥២ឆ្នាំនៃស្រុកពារាំង និងម្នាក់ទៀត រដ្ឋបាលខេត្តមិនទាន់បញ្ជាក់អត្តសញ្ញាណនៅឡើយ។ ខេត្តព្រៃវែង មានអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន២ពាន់៨៣៨ នាក់, ព្យាបាលជាសះស្បើយចំនួន១ពាន់៦០១នាក់ និងមានអ្នកស្លាប់ សរុបចំនួន៤១នាក់។

  • ខេត្តកំពង់ឆ្នាំង ឆ្លងថ្មី១៩នាក់​ (Video Inside)

    ខេត្តកំពង់ឆ្នាំង ឆ្លងថ្មី១៩នាក់​ (Video Inside)

    ខេត្តកំពង់ឆ្នាំង បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន ១៩នាក់ និងអ្នកស្លាប់ថ្មីម្នាក់ថែមទៀត ក្នុងរយៈ ពេល ២៤ម៉ោងចុងក្រោយនេះ ។ យោងតាមរដ្ឋបាលខេត្តអ្នកជំងឺកូវីដ១៩ថ្មីនៅថ្ងៃនេះ គឺជាពលរដ្ឋរស់នៅ ក្នុង ក្រុងកំពង់ឆ្នាំង១០នាក់, ស្រុកកំពង់ត្រឡាចម្នាក់, ស្រុកជលគិរី៣នាក់, ស្រុកទឹកផុសម្នាក់ និងស្រុករលាប្អៀរ ៤នាក់ ។ ចំណែកអ្នកស្លាប់ថ្មីម្នាក់នោះវិញ គឺជាស្រ្តីអាយុ ៣៥ឆ្នាំ ជាអ្នកស្រុករលាប្អៀរ ។ ខេត្តកំពង់ឆ្នាំង គិតត្រឹម ថ្ងៃនេះ មានអ្នកឆ្លងជំងឺកូវីដ១៩សរុបចំនួន ១ពាន់ ៣៣២នាក់ ក្នុងចំណោមនោះ អ្នកកំពុងទទួលការព្យាបាល ចំនួន ៥៩៤នាក់ និងមានអ្នកស្លាប់កើនដល់ចំនួន ២៣នាក់៕

  • អប្សរាព្រឹកនេះ ១៧ កក្កដា ២០២១

    អប្សរាព្រឹកនេះ ១៧ កក្កដា ២០២១

    មាតិការព្រឹក ១៧-កក្កដា-២០២១ វគ្គទី១៖ព្រឹត្តិការណ៍នយោបាយ L1      សម្តេចតេជោ ហ៊ុន សែន អំពាវនាវ ចំពោះមាតា បិតា អាណាព្យាបាល របស់កុមារ និងយុវវ័យ អាយុពី១២ ដល់១៧ឆ្នាំ ត្រៀមខ្លួន ដើម្បីនាំកូន-ចៅ ទៅចាក់វ៉ាក់សាំង ការពារកូវីដ នៅពេលខាងមុនេះ ៕ …ឃ្លីប… V2      កម្ពុជាជូនដំណឹងទៅភាគីវៀតណាមអំពីការផ្អាកជាបណ្ដោះអាសន្នការចេញចូលឆ្លងកាត់ព្រំដែនកម្ពុជា-វៀតណាម ចាប់ពីថ្ងៃទី១៨ ខែកក្កដា៕…អានផ្ទាល់ V5      លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានសម្របសម្រួលបញ្ចប់ករណីទំនាស់ផលប្រយោជន៍ លើផ្ទៃដីទំហំ ១.៨៦០ ហិកតា នៅខេត្តក្រចេះ៕…អានផ្ទាល់ D8     រដ្ឋមន្ដ្រីក្រសួងអប់រំ បានថ្លែងអំណរគុណសម្ដេចតេជោ ហ៊ុន សែន ដែលអនុញ្ញាតឲ្យកុមារ និងយុវវ័យ អាយុ១២ឆ្នាំ ទៅ១៧ឆ្នាំ អាចទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ៕…អានផ្ទាល់(page) N21- ឯកឧត្តម ហ៊ុន ម៉ានីបានលើកឡើងថា ផែនការចាក់វ៉ាក់សាំងជូនក្មេង និងយុវវ័យ បង្ហាញពីទទួលខុសត្រូវ និងការវាយតម្លៃត្រឹមត្រូវឆ្លើយតបនឹងវិបត្តិកូវីដ១៩៕…

  • ខេត្តកំពង់ធំ ឆ្លងថ្មី២៣នាក់ (Video Inside)

    ខេត្តកំពង់ធំ ឆ្លងថ្មី២៣នាក់ (Video Inside)

    ខេត្តកំពង់ធំ បានរកឃើញអ្នកឆ្លងថ្មីចំនួន ២៣នាក់ និងមានអ្នកស្លាប់ថ្មី ៣នាក់ ក្នុងរយៈពេល ២៤ម៉ោងចុង ក្រោយនេះ ។ នេះជាតួលេខឆ្លងបានថយចុះច្រើនរហូតដល់ទៅ៣៣នាក់ ធៀបនឹងម្សិលមិញ ដែលបានរក ឃើញអ្នកឆ្លងចំនួន៦២នាក់ ។ យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លងថ្មីក្នុងខេត្តកំពង់ធំនៅថ្ងៃនៅឆ្លងលើពលរដ្ឋនៅក្នុង ក្រុងស្ទឹងសែន, ស្រុកកំពង់ស្វាយ, ស្រុកសន្ទុក, ស្រុកប្រាសាទសំបូរ, ស្រុកតាំងគោក, ស្រុកបារាយណ៍, ស្រុក ស្ទោង និងបានឆ្លងលើពលរដ្ឋមកពីរាជធានីភ្នំពេញ ។ ខេត្តកំពង់ធំ គិតត្រឺមថ្ងៃនេះ បានរកឃើញអ្នកឆ្លងជំងឺ កូវីដ១៩ សរុបចំនួន ១ពាន់ ៣៦១នាក់ ក្នុងនោះមានអ្នកជាស្បើយចំនួន ៨១១នាក់ ក្រោយការព្យាបាលអ្នកជំងឺ អោយជាសះស្បើយចំនួន ១៦នាក់ នៅថ្ងៃនេះ និងមានអ្នកស្លាប់កើនដល់ចំនួន ២៤នាក់ហើយ ៕

  • ខេត្តបន្ទាយមានជ័យ ឆ្លងថ្មី៦៥នាក់ (Video Inside)

    ខេត្តបន្ទាយមានជ័យ ឆ្លងថ្មី៦៥នាក់ (Video Inside)

    ខេត្តបន្ទាយជ័យ បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៦៥នាក់ ថែមទៀតហើយ ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះ ដែលជាតួលេខឆ្លងខ្ពស់ជាងម្សិលមិញចំនួន ៤នាក់ ។ យោងតាមរដ្ឋបាលខេត្ត អ្នកជំងឺកូវីដ១៩ ថ្មីក្នុងខេត្តបន្ទាយមានជ័យ ក្នុងថ្ងៃនេះ ត្រូវបានរកឃើញឆ្លងក្នុងស្រុកមង្គលបុរី ស្រុកម៉ាឡៃ ស្រុកព្រះនេត្រព្រះ ស្រុកអូរបីជាន់ ក្រុងប៉ោយប៉ែត និងក្រុងសិរីសោភ័ណ ។ ខេត្តបន្ទាយមានជ័យនៅថ្ងៃនេះ បានព្យាបាលអ្នកជំងឺ កូវីដ១៩ ឲ្យជាសះស្បើយចំនួនច្រើនរហូតដល់ ២៤៦នាក់ ៕

  • ខេត្តសៀមរាប ឆ្លងថ្មី១២០នាក់ (Video Inside)

    ខេត្តសៀមរាប ឆ្លងថ្មី១២០នាក់ (Video Inside)

    ខេត្តសៀមរាបរកឃើញការឆ្លងជំងឺកូវីដ-១៩ ចំនួន១២០នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ។ នេះជាតួ លេខឆ្លងកើនឡើង៣៩នាក់បើប្រៀបធៀបនឹងម្សិលមិញ។ យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លងថ្មីទាំងនោះ គឺរួម មានពលរដ្ឋក្នុងស្រុកជីក្រែង១៥នាក់, ក្រុងសៀមរាប៥៨នាក់, ស្រុកអង្គរ ជុំ២៨នាក់, ស្រុកសូទ្រនិគម៣នាក់, ស្រុកពួក៤នាក់,ស្រុកបន្ទាយស្រី២នាក់, ស្រុកវ៉ារិន២នាក់, ស្រុកប្រាសាទ បាគង២នាក់, មកពីខេត្តកំពង់ចាម ម្នាក់,  និងឆ្លងលើពលករមកពីប្រទេសថៃ៥នាក់។ ខេត្តសៀមរាប មានអ្នកឆ្លង ជំងឺកូវីដ-១៩សរុបចំនួន២ពាន់ ៨៣១នាក់, ព្យាបាលជាសះស្បើយចំនួន១ពាន់១០៩នាក់និងស្លាប់២៦នាក់។

  • រឿងអាស្រូវរបស់ព្រះចៅអធិការវត្តភ្នំលាវ ខេត្តកំពតជាមួយស្ត្រីមេម៉ាយបើកកកាយការពិត (Video Inside)

    រឿងអាស្រូវរបស់ព្រះចៅអធិការវត្តភ្នំលាវ ខេត្តកំពតជាមួយស្ត្រីមេម៉ាយបើកកកាយការពិត (Video Inside)

    រឿងចម្រូងចម្រាសមួយនៃការចោទប្រកាន់រវាងព្រះសង្ឃនិងស្ត្រីមេម៉ាយមួយរូបនៅក្នុងខេត្តកែបក្នុង សប្តាហ៍ នេះ ត្រូវបានគេទម្លាយនូវអាថ៌កំបាំងដែលជាប់ទាក់ទងទាំងអស់ហើយ ប៉ុន្តែព្រះចៅអធិការវត្តភ្នំលាវ ព្រះនាមម៉ៅ សឺយព្រះជន្ម៣៣ព្រះវស្សា នៅតែបន្តមិនព្រមសារភាព។ គណសង្ឃនៃមេគណខេត្ត, ព្រះវិន័យធម៌ខេត្ត, មន្ត្រី រដ្ឋបាលខេត្ត, ប្រធានមន្ទីរធម្មការខេត្ត សុទ្ធតែបាន បានបញ្ជាក់នូវភស្ថុតាងដែលបង្ហាញជាកំហុសប្រព្រឹត្តសេព មេថុនរបស់ព្រះចៅអធិការវត្តភ្នំលាវ, ក្នុងនោះរួមទាំងមានសម្លេងសារភាពរបស់ព្រះអង្គម៉ៅ សឺយ ដែលទទួល កំហុសនោះថែមទៀត ប៉ុន្តែព្រះអធិការវត្តអង្គនោះ នៅតែមិនទទួលកំហុស ទន្ទឹមនឹងមានអ្នកភូមិនិងអាចារ្យវត្ត ដែលមិនទាន់ដឹងរឿងពិត នៅតែបន្តជឿថាព្រះចៅអធិការវត្តភ្នំលាវ នៅតែមានភាពល្អបរិសុទ្ធដែលគេតែងធ្លាប់ កោតគោរព។ ក្នុងការបកស្រាយបំភ្លឺបន្ថែមទៀតកាលពីថ្ងៃទី១៥កក្កដា ព្រះវិន័យធម៌ខេត្តកែប ព្រះអង្គយ៉ាសុបុល បានមានដីកាបញ្ជាក់ជុំវិញរឿងអាស្រូវរបស់ព្រះម៉ៅសឺយ និងបន្ថែមថាព្រះចៅអធិការវត្តភ្នំលាវនោះ ក្រោយការ សារភាពនូវកំហុស បានទូលថ្វាយព្រះមេគណខេត្តព្រះអង្គតេនរ៉េមថានឹងចាកសិក្ខាបទនៅថ្ងៃទី៨កក្កដា, ប៉ុន្តែ ក្រោយមកស្រាប់តែប្រែក្រឡះវិញ។ ព្រះចៅអធិការវត្តភ្នំលាវព្រះនាមម៉ៅ សឺយព្រះជន្ម៣៣ព្រះវស្សា ដែលជាព្រះ អនុគណស្រុក ដំណាក់ចង្អើរ ខេត្តកែប ក្នុងរបាយការណ៍ត្រូវគេបញ្ជាក់ថាព្រះអង្គមានស្នេហាលួចលាក់ជាមួយនឹងស្ត្រី ឈ្មោះង៉ែត រ៉ាមី ហៅម៉ី រស់នៅ ភូមិភ្នំ លាវ, ឃុំពងទឹក នៃស្រុកដំណាក់ចង្អើរ រយៈ ពេល ៤ឆ្នាំមក…