Category: ទូរទស្សន៍

  • បទ ៖ ទឹកចិត្តកងទ័ពអាវ-ស

    បទ ៖ ទឹកចិត្តកងទ័ពអាវ-ស

    បទ ៖ ទឹកចិត្តកងទ័ពអាវ-ស លំនាំបទ ៖ ជំនោរប៉ៃលិន ច្រៀងដោយ ៖ លោក ញឹម ចំរើន និង អ្នកនាង យ៉ុង ចាន់កណ្ណិកា និពន្ធទំនុកតាមលំនាំដើម ៖ លោក ជួន មករា សម្រួលបទភ្លេង ៖ លោក រិន ធីរិទ្ធ ដឹកនាំថតនិងចងក្រងឯកសារ ៖ លោក ហុង ប៊ុនណា ដឹកនាំផលិតនិងគ្រប់គ្រងខ្លឹមសារ ៖ ឯកឧត្តម អេង កេងឈុន ផលិតដោយ ៖ នាយកដ្ឋានផលិតកម្មវិធីវិទ្យុ អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា នៃក្រសួងព័ត៌មាន៖

  • គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ សាខាផ្លូវ ២៧១ មានអ្នកឆ្លងកូវីដ១៩ (Video Inside)

    គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ សាខាផ្លូវ ២៧១ មានអ្នកឆ្លងកូវីដ១៩ (Video Inside)

    អ្នកដែលធ្លាប់បានទៅឬមានទំនាក់ទំនងជាមួយបុគ្គលិក គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ សាខាផ្លូវ ២៧១  ត្រូវប្រញាប់ធ្វើ ចត្តាឡីស័ក និងតាមដានសុខភាព។ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ សាខាផ្លូវ ២៧១ មានទី តាំងស្ថិតនៅផ្លូវ២៧១ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានជូនដំណឹងថា អ្នកជំងឺកូវីដ១៩ គឺជា បុគ្គលិកធ្វើការនៅ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ សាខាផ្លូវ ២៧១ នោះ។ អនុគណៈកម្មការស្រាវជ្រាវ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅទីកន្លែង និងពេល វេលា នោះ រវាងពីថ្ងៃទី៦ខែកក្កដាដល់ថ្ងៃទី១២ កក្កដា ត្រូវដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដាន សុខភាពរបស់ខ្លួនរយៈ ពេល ១៤ ថ្ងៃ។

  • គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី មានអ្នកឆ្លងកូវីដ១៩ (Video Inside)

    គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី មានអ្នកឆ្លងកូវីដ១៩ (Video Inside)

    អ្នកដែលធ្លាប់បានទៅឬមានទំនាក់ទំនងជាមួយបុគ្គលិកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី ត្រូវប្រញាប់ធ្វើ ចត្តាឡីស័ក និងតាមដានសុខភាព។ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ីមានទីតាំងស្ថិតនៅផ្លូវ២៧១ សង្កាត់ បឹងទំពន់, ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានជូនដំណឹងថា អ្នកជំងឺ កូវីដ១៩ ជាច្រើនអ្នក គឺជា បុគ្គលិកធ្វើការនៅ ការិយាល័យប្រតិបត្តិការ របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិល ស៊ី នោះ។ អនុគណៈកម្មការស្រាវជ្រាវ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅទីកន្លែង និងពេល វេលានោះ រវាងពីថ្ងៃទី៦ខែកក្កដាដល់ថ្ងៃទី១២ កក្កដា ត្រូវដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាម ដាន សុខភាពរបស់ខ្លួនរយៈ ពេល ១៤ ថ្ងៃ។

  • សំណង់ផ្លូវជាតិលេខ១១ប្រគល់ឲ្យភាគីកម្ពុជាប្រើប្រាស់បន្ទាប់ពីការសាងសង់រួច និងធ្វើតេស្តបញ្ជាក់គុណភាព (Video Inside)

    សំណង់ផ្លូវជាតិលេខ១១ប្រគល់ឲ្យភាគីកម្ពុជាប្រើប្រាស់បន្ទាប់ពីការសាងសង់រួច និងធ្វើតេស្តបញ្ជាក់គុណភាព (Video Inside)

    ផ្លូវជាតិលេខ១១ ត្រូវបានក្រុមហ៊ុនសាងសង់របស់ចិន បានប្រគល់ជូនកម្ពុជាក្រោយការសាងសង់និងធ្វើតេស្ត បញ្ជាក់គុណភាពរួចរាល់នោះមក។ យោងតាមស្ថានទូតចិនប្រចាំកម្ពុជា វិញ្ញាបនប័ត្រតេស្តគុណភាពចុងក្រោយ សម្រាប់គម្រោងពង្រីកផ្លូវជាតិលេខ ១១ដែលមានប្រវែងសរុប៩៦គីឡូម៉ែត្រ តភ្ជាប់ពីអ្នកលឿង ទៅខេត្តព្រៃវែង, ទៅខេត្តត្បូងឃ្មុំ ត្រូវបានចុះទទួលស្គាល់ និងបានប្រគល់មកភាគីកម្ពុជា។ ស្ថានទូតចិនបញ្ជាក់ថា ក្នុងអម្លុងពេល សាងសង់នោះ ក្រុមហ៊ុនបានប្រើប្រាស់កម្មករចំនួន១ពាន់១០០នាក់ ក្នុងការធ្វើផ្លូវរយៈពេល៤៤ខែគិត ចាប់តាំង ពីខែធ្នូឆ្នាំ២០១៧ និងបានបញ្ចប់នៅចុងឆ្នាំ២០២០ ដោយការចំណាយទឹកប្រាក់ចំនួន៩៨លាន៣សែន៨ម៉ឺន ៨ពាន់ ដុល្លារអាមេរិក ដែលជាហិរញ្ញប្បទានពីសាធារណរដ្ឋប្រជាមានិតចិន។

  • សមត្ថកិច្ចបង្ក្រាបជនសង្ស័យផ្ទុះអាវុធ កណ្តាលក្រុង (Video Inside)

    សមត្ថកិច្ចបង្ក្រាបជនសង្ស័យផ្ទុះអាវុធ កណ្តាលក្រុង (Video Inside)

    ការផ្ទុះអាវុធខ្លីនាកណ្តាលរាជធានីភ្នំពេញ បានជម្រុញឲ្យសមត្ថកិច្ចបានចាប់ខ្លួនជនសង្ស័យ២រូបដែលជាមុខ សញ្ញាក្រុមគ្រឿងញៀន។ សមត្ថកិច្ចបានរកឃើញជនសង្ស័យទាំង២នាក់ ដែលបានលាក់ខ្លួននៅក្នុងចំណុច សណ្ឋាគារមួយឈ្មោះ Seven Day ក្នុងសង្កាត់អូរឡាំពិក ខណ្ឌបឹងកេងកង។

  • រូបចម្លាក់បុរាណពាន់ឆ្នាំព្រះស្កន្ទគង់លើក្ងោករបស់ខ្មែរ រកឃើញនៅញូយ៉ក (Video Inside)

    រូបចម្លាក់បុរាណពាន់ឆ្នាំព្រះស្កន្ទគង់លើក្ងោករបស់ខ្មែរ រកឃើញនៅញូយ៉ក (Video Inside)

    កម្ពុជាត្រៀមនឹងទទួលបានមកវិញនូវរូបចម្លាក់បុរាណអាយុជាង១ពាន់ឆ្នាំពីអាជ្ញាធរសហរដ្ឋអាមេរិក។ ក្រសួង វប្បធម៌នៅថ្ងៃទី១៦កក្កដាឆ្នាំ២០២១ បានឲ្យដឹងថា រូបចម្លាក់បុរាណព្រះស្កន្ទគង់លើក្ងោក ដែលគេបានលួច ចេញពីប្រទេសកម្ពុជាក្នុងអម្លុងពេលមានវិបត្តិសង្គ្រាមស៊ីវិលកន្លងមកនោះត្រូវបានអាជ្ញាធរអាមេរិករកឃើញនិងបានរឹបអូសយកពីម្ចាស់ដែលរក្សាទុកនៅក្នុងក្រុងញូយ៉ក និងរូបចម្លាក់បុរាណនោះ នឹងត្រៀម  ប្រគល់មកឲ្យ កម្ពុជាវិញនាពេលខាងមុខនេះ។ រូបព្រះស្កន្ទគង់លើក្ងោក ត្រូវបានលួចយកចេញពីប្រាសាទក្រចាប់ ដែលជា ប្រាសាទ មួយក្នុងរមណីដ្ឋានប្រាសាទកោះកេរ នៃអតីតរាជធានីអាណាចក្រខ្មែរក្នុងសតវត្សទី១០គ្រឹស្ត សករាជ ។  រដ្ឋមន្ត្រីក្រសួងវប្បធម៌ លោកស្រី ភឿង សកុណា បានថ្លែងចាត់ទុកការវិលត្រឡប់មកវិញនៃរូបចម្លាក់ នោះ បញ្ជាក់នូវការប្ដេជ្ញាចិត្តរបស់កម្ពុជា ក្នុងការស្វែងរក និងការនាំយកមកវិញ នូវព្រលឹងរបស់បុព្វបុរសខ្មែរ ដែល បានចាកចេញពីមាតុភូមិកំណើតអស់រយៈពេលច្រើនឆ្នាំកន្លងមក ក្នុងអំឡុងសម័យសង្គ្រាម។

  • ខេត្តកោះកុង ឆ្លងថ្មី៥៧នាក់ (Video Inside)

    ខេត្តកោះកុង ឆ្លងថ្មី៥៧នាក់ (Video Inside)

    អត្តសញ្ញាណអ្នកវិជ្ជមានកូវីដ១៩ចំនួន ៥៧នាក់ នាក់ថែមទៀត ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះ ដែលជាតួលេខឆ្លងទាបជាងម្សិលមិញចំនួន ចំនួន ១១នាក់ ធៀបនឹងម្សិលមិញ ។ អ្នកឆ្លងថ្មីនៅថ្ងៃនេះ ត្រូវបាន គេរកឃើញឆ្លងលើពលរដ្ឋនៅក្រុងខេមរភូមិន្ទ , ស្រុកមណ្ឌលសីមា ,ស្រុកកោះកុង  , ស្រុកស្រែអំបិល និងស្រុក គិរីសាគរ ។ ខេត្តកោះកុងនៅថ្ងៃ នេះ បានព្យាបាលអ្នកជំងឺកូវីដ១៩ចំនួន ១៣នាក់ផងដែរ ៕

  • ខេត្តព្រះវិហារ ឆ្លងថ្មី១៩នាក់ (Video Inside)

    ខេត្តព្រះវិហារ ឆ្លងថ្មី១៩នាក់ (Video Inside)

    ខេត្តព្រះវិហារ ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះ បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ១៩នាក់ ថែម ទៀត ដែលជាតួលេខថយចុះចំនួន ១៨នាក់ បើប្រៀបធៀបនឹងការរកឃើញកាលពីថ្ងៃម្សិលមិញ ដែលមានចំនួន ៣៧នាក់ ។ យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លងថ្មីទាំង ១៩នាក់នោះ គឺជាពលរដ្ឋនៅក្រុងព្រះវិហារ ស្រុកជាំក្សាន្ត ស្រុកគូលែន និងពលរដ្ឋស្រុកឆែប ។ ខេត្តព្រះវិហារ គិតត្រឹមថ្ងៃនេះ បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៣០៧នាក់ ក្នុងនោះមានអ្នកជាសះស្បើយចំនួន ១៣០នាក់ ក្រោយការព្យាបាលជាសះស្បើយនៅថ្ងៃនេះចំនួន ៣៩នាក់ថែមទៀត និងមានអ្នកស្លាប់ ម្នាក់ ៕

  • ខេត្តស្ទឹងត្រែង សម្រុកចាក់វ៉ាក់សាំង (Video Inside)

    ខេត្តស្ទឹងត្រែង សម្រុកចាក់វ៉ាក់សាំង (Video Inside)

    ខេត្តស្ទឹងត្រែងដែលមានការឆ្លងកូវីដ១៩ជាង៤០០ករណី បានសម្រុកការចាក់វ៉ាក់សាំងតាមបណ្តាស្រុកនិង ក្រុង ជាគោលដៅដើម្បីបង្កាការឆ្លងកូវីដ១៩។ យុទ្ធនាការចាក់វ៉ាក់សាំងបានចាប់ផ្តើមកាលពីថ្ងៃទី១៣កក្កដា នៅក្រុង ស្ទឹងត្រែង, ស្រុកថាឡាបរិវ៉ាត់និងស្រុកសេសាន។ ខេត្ត ស្ទឹងត្រែងថ្ងៃនេះ មានការឆ្លងថ្មី៦នាក់ដែលនាំឲ្យការ ឆ្លងសរុបមាន ចំនួន៤៤៣នាក់។

  • ខេត្តឧត្តរមានជ័យ ឆ្លងថ្មី៩៧នាក់ (Video Inside)

    ខេត្តឧត្តរមានជ័យ ឆ្លងថ្មី៩៧នាក់ (Video Inside)

    ខេត្តឧត្តមានជ័យ បានរកឃើញអ្នកឆ្លងថ្មីចំនួន ៩៧នាក់ និងមានអ្នកស្លាប់ថ្មី ២នាក់ ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ។ តួលេខឆ្លងថ្ងៃនេះ គឺមានការកើនខ្ពស់ឡើងវិញចំនួន ៣៣នាក់ ធៀបនឹងម្សិលមិញ ដែលបានរកឃើញអ្នកឆ្លងចំនួន ៦៤នាក់ ។ យោងតាមរដ្ឋបាលខេត្ត អ្នកទើបរកឃើញឆ្លងថ្មីទាំង ៦៧នាក់ នៅ ថ្ងៃនេះ គឺបានឆ្លងលើពលករដែលកំពុងធ្វើចត្តាឡីស័ក និងពលករដែលទើបត្រឡប់មកពីប្រទេសថៃ ។ ចំណែកអ្នកស្លាប់ថ្មី ២នាក់ ថែមទៀតនោះវិញ គឺជាស្រ្តី អាយុ ៧៤ឆ្នាំ នៃស្រុកអន្លង់វែង និងស្រ្តីម្នាក់ទៀត អាយុ ៣៤ឆ្នាំ ជាពលរដ្ឋមកពីខេត្តត្បូងឃ្មុំ ។ ខេត្តឧត្តមានជ័យ គិតរហូតមកទល់នឹងពេលនេះ មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ២ពាន់ ៣១៩នាក់ ក្នុងនោះមានអ្នកជាសះស្បើយចំនួន ៤៩០នាក់ និងមានអ្នកស្លាប់បានកើនដល់ ៦នាក់ ហើយ ៕