Category: ទូរទស្សន៍

  • ខេត្តត្បូងឃ្មុំ ឆ្លងថ្មី៣២នាក់ (Video Inside)

    ខេត្តត្បូងឃ្មុំ ឆ្លងថ្មី៣២នាក់ (Video Inside)

    ខេត្តត្បូងឃ្មុំ មានអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៣២នាក់ ក្នុងរយៈពេល២៤ម៉ោង ចុងក្រោយនេះ ដែលជាតួលេខថយ ចុះចំនួន៣២នាក់ ប្រៀបធៀបនឹងម្សិលមិញ ដែលបានរកឃើញអ្នកឆ្លងរហូតដល់៦៥នាក់ ។

  • ហោរាសាស្រ្តប្រចាំថ្ងៃ១៤រោច ខែបឋមសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃ ហស្បតិ៍ ទី៨ ខែកក្កដា ឆ្នាំ២០២១

    ហោរាសាស្រ្តប្រចាំថ្ងៃ១៤រោច ខែបឋមសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃ ហស្បតិ៍ ទី៨ ខែកក្កដា ឆ្នាំ២០២១

    ឆ្នាំជូត  សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមុខរបរការងារ និងអាជីវកម្មកំពុងជួបនឹងស្ថានភាពមិនប្រាកដប្រជានោះទេ។ លោកអ្នកហាក់មានភាពលំបាកក្នុងការសម្រេចចិត្តឲ្យបានត្រឹមត្រូវខ្លាំងណាស់ ហេតុដូច្នេះសូមកុំចូលរួមប្រជុំ សម្រេចចិត្តលើការងារធំ ឬការបណ្តាក់ទុនឡើយ ប្រសិនបើអាចគួរតែផ្អាកសិនកុំឲ្យអ្នកធ្លាក់ក្នុងស្ថានភាពលំបាក ហើយពិបាកដោះស្រាយ។ បើទោះបីពីស្ថានភាពថ្ងៃនេះមិនសូវអំណោយផលដល់ការងារក្តី សូមកុំចុះចាញ់នឹងស្ថានភាពនេះ អ្នកគួរខំប្រឹងប្រែងបន្ថែមទៀត ហើយជឿជាក់លើសមត្ថភាពរបស់ខ្លួន។ ប្រការសំខាន់ថ្ងៃនេះ សូមប្រយ័ត្នចាញ់ពាក្យលោងលោមមនុស្សសស្តើង។  ឆ្នាំឆ្លូវ  សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ រាល់កិច្ចការងាររបស់អ្នកមានដំណើរការទៅជាធម្មតា។ ថ្ងៃនេះលោកអ្នកអាចមានការលំបាកជៀសពីមនុស្សច្រណែន ក្នុងរង្វង់អាជីវកម្ម និងការងារ ប៉ុន្តែអ្នកទាំងនោះក៏ជាចលករធ្វើឲ្យលោកអ្នកចម្រើនលូតលាស់ផងដែរ ដូច្នេះគរធ្វើយ៉ាងណាសម្របទៅតាមស្ថានភាពខ្លះទើបល្អ។ ដោយឡែក សូមជៀសវាងការពិភាក្សា ឬធ្វើការងារជាមួយមនុស្សដែលអ្នកមិនស្គាល់ច្បាស់ ប្រយ័ត្នចាញ់បោកគេ។  ពេលវេលាសំណាងរបស់អ្នក គឹនៅពេលព្រឹក ដូច្នេះសូមព្យាយាមសំឡឹងមើលឳកាសឲ្យបានច្រើន។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។  លុយកាក់ ឳកាសការងារ ព្រមទាំងលាភសក្ការៈហូរចូលក្នុងដៃរបស់អ្នក។ ថ្ងៃនេះជាពេលវេលាល្អខ្លាំងណាស់សម្រាប់ការចរចាការងារធំ ឬដោះស្រាយបញ្ហាប្រទាក់ក្រឡាស្មុគ្រស្មាញទាំងឡាយ ពីព្រោះពាក្យសំដីរបស់អ្នកហាក់មានឥទ្ធិពលខ្លាំង។ លោកអ្នកមានមនុស្សគាំទ្រច្រើន ប៉ុន្តែក៏ទទួលបានពាក្យចចាមអារ៉ាមខ្លះដែរ ដូច្នេះសូមស្ងប់ស្ងៀម និងច្រានចោលពាក្យសំដីទាំងនោះចេញ…

  • ខេត្តកំពង់ចាម ឆ្លងថ្មី៥២នាក់ (Video Inside)

    ខេត្តកំពង់ចាម ឆ្លងថ្មី៥២នាក់ (Video Inside)

    ខេត្តកំពង់ចាម រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ៥២នាក់ និងស្លាប់ម្នាក់ ក្នុងរយៈពេល២៤ម៉ោងចុង ក្រោយ នេះ។ យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លងថ្មីទាំងនោះ គឺនៅស្រុកចំការលើ៨នាក់, ក្រុងកំពង់ចាម២នាក់, ស្រុកបា ធាយ៧នាក់, ស្រុកព្រៃឈរ៦នាក់, ស្រុកស្ទឹងត្រង់៥នាក់, ស្រុកកងមាស៥នាក់, ស្រុកជើងព្រៃ១០នាក់ ស្រុកស្រី សន្ធរ៥នាក់ ស្រុកកំពង់សៀមម្នាក់ និងមកពីរាជធានីភ្នំពេញ៣នាក់។ ចំណែកអ្នកស្លាប់ម្នាក់នោះ គឺជាស្ត្រីអាយុ ៦៤ឆ្នាំ នៅក្នុងស្រុកកងមាស។

  • ខេត្តស្វាយរៀង ឆ្លងថ្មី១០៣នាក់ និងស្លាប់១នាក់ (Video Inside)

    ខេត្តស្វាយរៀង ឆ្លងថ្មី១០៣នាក់ និងស្លាប់១នាក់ (Video Inside)

    ខេត្តស្វាយរៀងរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន១០៣ និងស្លាប់ម្នាក់ក្នុងរយៈពេល២៤ម៉ោង។ អ្នកឆ្លងថ្មីទាំង ១០៣នាក់នោះ រួមមាន៥៦នាក់ជាកម្មករតាមរោងចក្រនានា, ២៦នាក់ជាអ្នកពាក់ពន្ធ័នឹងអ្នកជំងឺកូវីដ-១៩, ក្រៅ ពីនោះជាប្រជាពលរដ្ឋនៅស្រុករំដួល, ស្រុកស្វាយទាប, ស្រុកចន្ទ្រា, ស្រុកកំពុងរោទិ៍, ក្រុងបាវិត, ក្រុងស្វាយរៀង ស្រុករមាសហែក និង ២នាក់មកពីរាជធានីភ្នំពេញ និងខេត្តកណ្ដាល។ ចំណែកអ្នកស្លាប់ថ្មីម្នាក់នោះ ជាស្ត្រីអាយុ ៦០ឆ្នាំ នៅភូមិព្រៃរំដេង ឃុំជ្រៃធំ ស្រុករមាសហែក ខេត្តស្វាយរៀង។

  • ខេត្តព្រះវិហារ ឆ្លងថ្មី១២នាក់ (Video Inside)

    ខេត្តព្រះវិហារ ឆ្លងថ្មី១២នាក់ (Video Inside)

    ខេត្តព្រះវិហារ បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ១២នាក់ ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ នេះ ដែលជាតួលេខថយចំនួនពាក់កណ្តាលប្រៀបធៀបនឹងម្សិលមិញដែលមានអ្នកឆ្លងចំនួន ២៤នាក់ ។

  • ខេត្តបាត់ដំបង ឆ្លងថ្មី៦០នាក់ (Video Inside)

    ខេត្តបាត់ដំបង ឆ្លងថ្មី៦០នាក់ (Video Inside)
  • ខេត្តកំពង់ធំ ឆ្លងថ្មី៤៥នាក់ (Video Inside)

    ខេត្តកំពង់ធំ ឆ្លងថ្មី៤៥នាក់ (Video Inside)

    ខេត្តកំពង់ធំ បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន ៤៥នាក់ ថែមទៀតហើយ ក្នុងរយៈពេល ២៤ម៉ោង ចុង ក្រោយនេះ ។ នេះជាតួលេខបន្តកើនខ្ពស់រហូតដល់ ២០នាក់ ធៀបនឹងម្សិលមិញ ដែលបានរកឃើញអ្នកឆ្លង ចំនួន ២៥នាក់ ។

  • ខេត្តសៀមរាប ឆ្លងថ្មី៥១នាក់ (Video Inside)

    ខេត្តសៀមរាប ឆ្លងថ្មី៥១នាក់ (Video Inside)

    ខេត្តសៀមរាប បានរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន ៥១នាក់ ថែមទៀត ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយ នេះ ដែលជាតួលេខថយចុះចំនួន១០៩នាក់ ប្រៀបធៀបនឹងម្សិលមិញ ។ កាលពីថ្ងៃអង្គារម្សិលមិញ ខេត្តសៀម រាប បានរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន ១៦០នាក់ ។

  • កម្ពុជាតាមដានសំណង់់ប្រាសាទថ្មីមួយ កសាងក្នុងប្រទេសថៃ ដែលគេចោទថាមានលំនាំពីប្រាសាទអង្គរខ្មែរ (Video Inside)

    កម្ពុជាតាមដានសំណង់់ប្រាសាទថ្មីមួយ កសាងក្នុងប្រទេសថៃ ដែលគេចោទថាមានលំនាំពីប្រាសាទអង្គរខ្មែរ (Video Inside)

    ការធ្វើសំណង់ប្រាសាទថ្មីមួយ នៅក្នុងប្រទេសថៃជាមួយការចោទប្រកាន់ថាបានយកលំនាំតាមប្រាសាទអង្គរវត្ត ខ្មែរ បានប្រញាប់ឲ្យក្រសួងវប្បធម៌ នៃប្រទេសកម្ពុជាបានចាត់ក្រុមតាមដាននិងធ្វើការស៊ើបអង្កេត។

  • រយៈពេល២៤ម៉ោង ការចាក់វ៉ាក់សាំងលើមនុស្សបានចំនួន៥ម៉ឺន៤ពាន់៨០៣នាក់ (Video Inside)

    រយៈពេល២៤ម៉ោង ការចាក់វ៉ាក់សាំងលើមនុស្សបានចំនួន៥ម៉ឺន៤ពាន់៨០៣នាក់ (Video Inside)

    ចំនួនមនុស្សដែលបានចាក់វ៉ាក់សាំងរយៈពេល២៤ម៉ោងកន្លងមកនេះ មានចំនួន៥ម៉ឺន៤ពាន់៨០៣នាក់ ដែល នាំឲ្យចំនួនអ្នកចាក់វ៉ាក់សាំងទូទាំងប្រទេសកម្ពុជាបានកើនឡើង៤លាន៦សែន៥ម៉ឺន៤ពាន់៤៥១នាក់ហើយ។ ចំនួននេះ គឺស្មើនឹងជាង៤៦ភាគរយនៃតួលេខចាក់លើពលរដ្ឋចំនួន១០នាក់ទូទាំងប្រទេស, ក្នុងនោះអ្នកបាន ចាក់វ៉ាក់សាំងដូសទី២រួចមានចំនួន៣លាន៣សែន៧ម៉ឺន៦ពាន់៦៨៧នាក់។