-
គណបក្សប្រជាជនកម្ពុជា ប្រកាសព័ត៌មានអំពីលទ្ធផល ដែលសម្តេចតេជោ ហ៊ុន សែន ចូលរួមសន្និសីទកំពូលរវាងគណបក្សកុម្មុយនីស្ដចិន និងគណបក្សនយោបាយ នៅលើពិភពលោក (Video Inside)
-
សម្តេចតេជោ ហ៊ុន សែន បានថ្លែងក្នុងកិច្ចប្រជុំកំពូល នៃថ្នាក់ដឹកនំាគណបក្សកុម្មុយនិស្តចិន និងគណបក្សនយោបាយ នៅលើពិភពលោក ថាជំនួយចិន មិនត្រឹមតែ ជួយការអភិវឌ្ឍន៍ប៉ុណ្ណោះទេ តែបានជួយពង្រឹងឯករាជ្យភាព កម្ពុជាផងដែរ (Video Inside)
-
សម្តេចតេជោ ហ៊ុន សែន អបអរសាទរ ខួបលើកទី១៣ នៃការចុះបញ្ជី ប្រាសាទព្រះវិហារ ជាបេតិកភ័ណ្ឌពិភពលោក (Video Inside)
-
សម្តេចប្រធានរដ្ឋសភា ចូលរួមអបអរសាទរខួប ប្រាសាទព្រះវិហារ និងប្រាសាទសំបូរព្រៃគុក ដែលត្រូវបានអង្គការ យូណេស្កូ ដាក់បញ្ចូលជាសម្បត្តិ បេតិកភណ្ឌពិភពលោក (Video Inside)
-
ព្រឹត្តិការណ៍បង្ហូរឈាម កាលពី២៤ឆ្នាំមុន កណ្តាលរាជធានីភ្នំពេញ (Video Inside)
ព្រឹត្តិការណ៍ថ្ងៃ៥និង៦កក្កដាឆ្នាំ១៩៩៧ បានកន្លងហួសប្រមាណ២៤ឆ្នាំមកហើយ។ មនុស្សមួយចំនួនស្ទើរតែ ចង់ភ្លេចនូវព្រឹត្តិការណ៍បង្ហូរឈាមកណ្តាលរាជធានីភ្នំពេញនោះទៅហើយ គ្រាដែលអ្នកដទៃទៀត បានព្យាយាម ចង់កែកាឡៃព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ ធ្វើជារឿងផ្សេងដើម្បីផលប្រយោជន៍នយោបាយ។ ប្រមាណ២៤ឆ្នាំ មុននេះ កម្ពុជាមិនទាន់មានសន្តិភាពពេញលេញនោះទេ។
-
រន្ទះបាញ់ក្នុងខេត្តកំពង់ធំ បង្កការស្លាប់ និងរបួស៣នាក់ (Video Inside)
រន្ទះបាញ់ក្នុងខេត្តកំពង់ធំ បានបណ្តាលឲ្យមានមនុស្សម្នាក់ស្លាប់ និង២នាក់រងរបួស។ ហេតុការណ៍បានកើតឡើង កាលពីល្ងាចថ្ងៃទី៥កក្កដាជាមួយនឹងភ្លៀងនាំខ្យល់កន្ត្រាក់ដែលបង្កការខូចខាតផ្ទះជាង១០០ខ្នងថែមទៀត។
-
មនុស្ស៣នាក់ស្លាប់ នៅស្រុកខ្សាច់កណ្តាល ដោយសារការពុលស្រា (Video Inside)
ករណីមានមនុស្សស្លាប់ដោយសារការសង្ស័យពុលស្រាកើតឡើងនៅក្នុងខេត្តកណ្តាល បានប្រញាប់ឲ្យ ក្រុម ជំនាញចុះស្រាវជ្រាវពិនិត្យរកមូលហេតុដែលជាប់ពាក់ព័ន្ធ។ មនុស្ស៣នាក់បានស្លាប់ ដែលគេសង្ស័យថា បណ្ដាលមកពីពុលស្រាសក្នុងហេតុការណ៍តាំងពីថ្ងៃទី៣កក្កដា នៅចំណុចភូមិលើ ឃុំកោះចូរ៉ាម នៃស្រុកខ្សាច់ កណ្តាល។
-
ខេត្តកោះកុង ឆ្លងថ្មី៩៤នាក់ (Video Inside)
ខេត្តកោះកុង មានអ្នកឆ្លងថ្មីចំនួន៩៤នាក់នៅថ្ងៃនេះ ក្នុងនោះរួមមានស្ត្រី៦៨នាក់។ យោងតាមរដ្ឋបាលខេត្តអ្នក ឆ្លងថ្មីទាំងនោះរួមមានពលរដ្ឋនៅក្នុងក្រុងខេមរភូមិន្ទចំនួន៣៤នាក់, នៅស្រុកមណ្ឌលសីមាចំនួន៥នាក់, ស្រុក ស្រែអំបិល៤២នាក់, ស្រុកគិរីសាគរចំនួន៩នាក់ និងស្រុកបុទុមសាគរចំនួន៤នាក់។ ខេត្តកោះកុងនៅថ្ងៃនេះ បាន ព្យាបាលជាសះស្បើយចំនួន១៣២នាក់។
-
ខេត្តប៉ៃលិន ឆ្លងថ្មី៣នាក់ (Video Inside)
ខេត្តប៉ៃលិន បានរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន៣ នាក់ ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះដែលជា តួលេខថយចុះចំនួន ១នាក់បើប្រៀបធៀបនឹងការឆ្លងម្សិលមិញ ។ យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លងថ្មីទាំង ៣នាក់ នោះ គឺរួមមានពលរដ្ឋក្រុងប៉ៃលិន២នាក់ និងអ្នកធ្វើដំណើរមកពីរាជធានីភ្នំពេញ ម្នាក់។
-
ខេត្តមណ្ឌលគិរី ឆ្លងថ្មី១៤នាក់ (Video Inside)
ខេត្តមណ្ឌលគិរី ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះបានរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន ១៤នាក់ ដែលជា តួលេខកើនខ្ពស់ជាងពីម្សិលមិញចំនួន ៤នាក់ ។