-
ខេត្តឧត្តរមានជ័យ ឆ្លងថ្មី៨៥នាក់ (Video Inside)
ខេត្តឧត្តរមានជ័យ បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៨៥នាក់ ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុង ក្រោយនេះ ដែលជាតួលេខថយចុះចំនួន ៣៥នាក់ ធៀបនឹងម្សិលមិញ ដែលបានរកឃើញអ្នកឆ្លងច្រើនរហូតដល់ ១២០នាក់ ។
-
ខេត្តបន្ទាយមានជ័យ ឆ្លងថ្មី១០៦នាក់ (Video Inside)
ខេត្តបន្ទាយមានជ័យ បានរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ១០៦នាក់ ថែមទៀត ក្នុងរយៈពេល ២៤ម៉ោង ចុង ក្រោយនេះ ដែលជាតួលេខកើនខ្ពស់ជាងពីម្សិលមិញចំនួនម្នាក់ ។
-
ខេត្តសៀមរាប ឆ្លងថ្មី១៤៤ និងស្លាប់១នាក់ (Video Inside)
ខេត្តសៀមរាប បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ថ្មីចំនួន១៤៤នាក់ និងមនុស្សស្លាប់ម្នាក់ ក្នុងរយៈពេល២៤ ម៉ោងចុងក្រោយនេះ។ នេះជាតួលេខឆ្លងខ្ពស់កើនជាងម្សិលមិញចំនួន៥៣នាក់។
-
អគ្គិភ័យឆេះរោងផ្ទុកសម្ភារៈអាពាហ៍ពិពាហ៍ នៅកណ្តាលរាជធានី (Video Inside)
អគ្គិភ័យមួយក្នុងខណ្ឌនាកណ្តាលរាជធានី បានឆេះឃ្លាំងផ្ទុកសម្ភារៈអាពាហ៍ពិពាហ៍, រថយន្តនិងម៉ូតូជាច្រើន គ្រឿង។ អគ្គិភ័យក្នុងខណ្ឌឫស្សីកែវនៅថ្ងៃទី៦កក្កដានេះ ត្រូវគេបន្ទោសថាដោយសារតែការឆ្លងចរន្តអគ្គិសនី។
-
រដ្ឋាភិបាលស៊ុយអែត សន្យាបន្តជួយសាលាក្តីខ្មែរក្រហមដល់ទីបញ្ចប់ (Video Inside)
រដ្ឋាភិបាលប្រទេសស៊ុយអែត បានសន្យាបន្តជួយឧបត្ថម្ភដំណើរការសាលាក្ដីខ្មែរក្រហមរហូតដល់ចប់សព្វគ្រប់។ ការសន្យានោះធ្វើឡើងដោយឯកអគ្គរាជទូតស៊ុយអែតប្រចាំកម្ពុជា លោក ព្យន់ ហេគម៉ាក Bjorn Haggmak ក្នុង ឳកាសជួបពិភាក្សានិងជម្រាបលារដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក ប្រាក់ សុខុន កាលពីថ្ងៃទី៥កក្កដា នៅ ក្រសួងការបរទេស។
-
ប្រទេសអាស៊ាន មានការឆ្លងកូវីដ១៩ ជាង៥ម៉ឺនករណី រយៈពេល២៤ម៉ោងចុងក្រោយ (Video Inside)
ប្រទេសអាស៊ានទាំង១០ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ការឆ្លងកូវីដ១៩ថ្មី មានចំនួន៥ម៉ឺន២ពាន់ ៦២៨ ករណី និងការស្លាប់ថ្មីមានចំនួន១ពាន់២៩នាក់។ កម្ពុជាក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ មានការឆ្លងថ្មី សរុបចំនួន៩៣៥ករណី ក្នុងនោះ៧៨០ករណីជាការឆ្លងក្នុងសហគមន៍, និង១៥៥ករណីទៀតជាការនាំចូល ពី ក្រៅប្រទេស។ ចំណែកការស្លាប់ថ្មីនៅក្នុងប្រទេសកម្ពុជាក្នុងរយ:ពេល២៤ម៉ោងកន្លងមកនេះមានចំនួន៣១នាក់ ដែលនាំឲ្យការស្លាប់សរុបបានកើនដល់៧៧៩នាក់ហើយ។
-
ការឆ្លងចូលក្នុងព្រឹត្តិការណ៍សហគមន៍ បានដល់៥ម៉ឺន២ពាន់៦២៧នាក់ (Video Inside)
ការឆ្លងជំងឺកូវីដ១៩ ក្នុងសហគមន៍នៅថ្ងៃអង្គារនេះបានកើនឡើងចំនួន៩៤នាក់បើប្រៀបធៀបនឹងម្សិលមិញ។ ការឆ្លងចូលក្នុងសហគមន៍នៅថ្ងៃនេះមានចំនួន៧៨០ករណី, ចំណែកការឆ្លងចូលក្នុងសហគមន៍កាលពីម្សិលមិញ មានចំនូន៦៨៦ករណី។ ចំនួនមនុស្សដែលបានឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ រយៈពេល១៣៦ថ្ងៃកន្លង មកនេះ បានកើនឡើងដល់៥ម៉ឺន២ពាន់៦២៧នាក់ហើយ ។
-
រាជធានីភ្នំពេញ គ្រោងបញ្ចប់ការចាក់វ៉ាក់សាំង នៅថ្ងៃទី៨កក្កដា (Video Inside)
រាជធានីភ្នំពេញគ្រោងនឹងបិទបញ្ចប់ការចាក់វ៉ាក់សាំងនៅថ្ងៃទី៨កក្កដាខាងមុខនេះហើយ នៅទន្ទឹមនឹងសេចក្តី អំពាវនាវអ្នកមិនទាន់បានចាក់វ៉ាក់សាំងត្រូវរួសរាន់។ សេចក្តីជួនដំណឹងរដ្ឋបាលរាជធានីបានបង្ហាញទីតាំងចាក់ ១៤កន្លែងតាមបណ្តាខណ្ឌសម្រាប់អ្នកដែលមិនទាន់បានចាក់វ៉ាក់សាំងត្រូវប្រញាប់រួសរាន់ធ្វើការចាក់ឲ្យបានទាន់ ពេលវេលា។
-
វ៉ាក់សាំងបញ្ជាទិញមួយលានដូស ពីប្រទេសចិនបានមកដល់ថែមទៀតថ្ងៃនេះ (Video Inside)
វ៉ាក់សាំងបញ្ជាទិញពីប្រទេសចិនមួយលានដូសបានមកដល់នៅថ្ងៃអង្គារទី៦ កក្កដា និងប្រមាណ៤លានដូស ទៀតនិងមកដល់នៅចុងសប្តាហ៍នេះ។ កម្ពុជាបើគ្មាននយោបាយការទូតដ៏ប៉ិនប្រសប់របស់ប្រមុខរាជរដ្ឋាភិបាល នោះទេ ម្ល៉េះការស្វែងរកវ៉ាក់សាំងដើម្បីចាក់លើពលរដ្ឋរហួតមកទល់នឹងពេលនេះ ស្ទើរតែមិនបាន២០ម៉ឺននាក់ ផង។ កម្ពុជាគិតត្រឹមថ្ងៃនេះ ការចាក់វ៉ាក់សាំងលើពលរដ្ឋបានប្រមាណ៤លាន៦សែននាក់ហើយ។
-
តំបន់ទឹកជប់ខ្នាពោធិ៍ បានបង្កើតអោយមានសហគមន៍អេកូទេសចរណ៍ ហើយបទល្មើព្រៃឈើ និងការបរបាញ់សត្វព្រៃ បានថយចុះស្ទើទាំស្រុង (Video Inside)