Category: ទូរទស្សន៍

  • GPO 44: អង្គការសហប្រតិបត្តិការសៀងហៃ SCO ក្លាយជាអង្គការដែលប្រមូលផ្តុំប្រទេសគូសត្រូវរបស់សហរដ្ឋអាមេរិក (មានវីដេអូ)

    GPO 44: អង្គការសហប្រតិបត្តិការសៀងហៃ SCO ក្លាយជាអង្គការដែលប្រមូលផ្តុំប្រទេសគូសត្រូវរបស់សហរដ្ឋអាមេរិក (មានវីដេអូ)

    ភូមិសាស្រ្តនយោបាយ ប្រធានបទ៖ អង្គការសហប្រតិបត្តិការសៀងហៃ SCO ក្លាយជាអង្គការដែលប្រមូលផ្តុំប្រទេសគូសត្រូវរបស់សហរដ្ឋអាមេរិក

  • ២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ជិត ៥០០ករណី (Video Inside)

    ២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ជិត ៥០០ករណី (Video Inside)

    មានប្រទេសចំនួនតែ ៣ប្រទេសប៉ុណ្ណោះនៅអាស៊ាន ដែលមានអ្នកឆ្លងថ្មីកូវីដ១៩ ក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ។ កម្ពុជាក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះក៏ពុំមានរកឃើញអ្នកឆ្លង និងស្លាប់ថ្មីដោយសារជំងឺកូវីដ១៩នោះផងដែរ។ តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ាននៃរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួនតែ ២៣៦ករណីប៉ុណ្ណោះ ដែលជាតួលេខឆ្លងបន្តថយចុះបន្ថែមទៀតចំនួន ២៥២ករណី ធៀបនឹងការឆ្លងកាលពីម្សិលមិញ។ ការឆ្លងក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ បានកើតលើប្រទេសចំនួន ៣នៅអាស៊ាន រួមមានប្រទេសហ្វីលីពីន, វៀតណាម និងប្រទេសឡាវ។ ប្រទេសហ្វីលីពីន គឺជាប្រទេសដែលមានតួលេខឆ្លងច្រើនជាងគេ ដែលមានការឆ្លងចំនួន ១៧០ករណី។ តួលេខឆ្លងតិចជាងគេក្នុងចំណោមប្រទេសទាំង៤នោះ គឺប្រទេសឡាវ ដែលមានការឆ្លងចំនួន ១៩ករណី។ ប្រទេសចំនួន៧ គឺប្រទេសសឹង្ហបុរី, ម៉ាឡេស៊ី, កម្ពុជា, ឥណ្ឌូនេស៊ី, ថៃ, មីយ៉ាន់ម៉ា និងប្រទេសប្រុយណេ គឺជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ជុំវិញ តួលេខឆ្លង និងស្លាប់ឡើយ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ តួលេខស្លាប់ដោយសារកូវីដ១៩ ក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ នៅអាស៊ាន មានចំនួន ១០នាក់ ដែលជាពលរដ្ឋនៃប្រទេសម៉ាឡេស៊ី។ គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននា ពេលនេះ ការឆ្លងសរុបមានចំនួន ៣៦លាន…

  • សឹករងព្រះវិហារដាស់តឿនការប្រុងប្រយ័ត្នបទល្មើសឆ្លងដែន (Video Inside)

    សឹករងព្រះវិហារដាស់តឿនការប្រុងប្រយ័ត្នបទល្មើសឆ្លងដែន (Video Inside)

    មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ ក្រើនរំលឹកដល់យោធិនដែលឈរេជើង នៅជាប់តំបន់ព្រំដែនកម្ពុជា-ថៃ និងឡាវ ត្រូវបង្កើនការយកចិត្តទុកដាក់ទប់ស្កាត់បទល្មើសឆ្លងដែន ជាពិសេសបទល្មើសគ្រឿងញៀន។ ការដាស់តឿនប្រុងប្រយ័ត្ននេះធ្វើឡើង ក្នុងពេលដែលកម្ពុជាកំពុងជាប់រវល់មមាញឹក ក្នុងសកម្មភាពរក្សាសណ្តាប់ធ្នាប់ក្នុងស្រុក គ្រាដែលដំណើរការបោះឆ្នោតសកលថ្ងៃទី២៣កក្កដា នឹងឈានមកដល់ក្នុងពេលខាងមុខនេះ។ អប្សរាណិតធ្វើសេចក្តីរាយការណ៍

  • រាជធានីភ្នំពេញវាយតម្លៃខ្ពស់មន្ត្រីរៀបចំសន្តិសុខសណ្តាប់ធ្នាប់ (Video Inside)

    រាជធានីភ្នំពេញវាយតម្លៃខ្ពស់មន្ត្រីរៀបចំសន្តិសុខសណ្តាប់ធ្នាប់ (Video Inside)

    រាជធានីភ្នំពេញបានថ្លែងកោតសរសើរមន្ត្រីរដ្ឋបាលក្រោមបង្គាប់ ដែលទប់ស្កាត់បទល្មើស ដោយជោគជ័យ ជាពិសេសនៅមុនដំណាក់កាលរៀបចំបោះឆ្នោតឈានមកដល់។ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៥០ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញអាណត្តិទី៣, ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ លោក ម៉ប់ សារិន បានថ្លែងកោតសរសើរការទប់ស្កាត់ចរាចរណ៍ចែកចាយគ្រឿងញៀនក្នុងទីលានចាក់សំរាម, ការធ្វើឱ្យបទល្មើសព្រហ្មទណ្ឌមានការថយចុះ ជាពិសេសក្នុងមួយត្រីមាសដើមឆ្នាំនេះ បទល្មើសព្រហ្មទណ្ឌមាន៩លើក ដោយសមត្ថកិច្ចបង្ក្រាបបាន ២២០ ករណី និងឃាត់ខ្លួនបាន៣៥៦នាក់។ លោកបានថ្លែងកោតសរសើរផងដែរលើកិច្ចការគ្រប់គ្រង សំណល់អនាម័យបរិស្ថាន។ លោកបានថ្លែងថានៅក្នុងឆមាសទី១ ឆ្នាំ២០២៣នេះ ការប្រមូលសំរាមជាមធ្យមមួយថ្ងៃស្មើនឹង៣ពាន់៥៥៦តោន បានធ្វើដោយល្អ និងជាពិសេសទៀតនោះ គឺការទប់ស្កាត់ចរាចរចែកចាយ និងសេពគ្រឿងញៀន ក្នុងទីលានចាក់សំរាមបាន១០០%។ ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានថ្លែងកោតសរសើរផងដែរ ចំពោះកិច្ចការរៀបចំការពារ សន្តិសុខ សណ្តាប់ធ្នាប់ សម្រួលចរាចរណ៍ ជាពិសេសក្នុងអម្លុងកាលដែលមានការឃោសនាបោះឆ្នោត ទាំងក្នុងពេលបើក និងដង្ហែក្បួនយុទ្ធនាការឃោសនា ដែលបានប្រព្រឹត្តក្នុងបរិយាកាសស្ងប់ស្ងាត់ល្អ, មានសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ល្អ គ្មានអំពើហឹង្សា និងគ្មានការគំរាមគំហែងឡើយ។

  • ក្រសួងវប្បធម៌ និងសមាគមជំរុញឧស្សាហកម្មវប្បធម៌ និងទេសចរណ៍កម្ពុជា-ចិនចុះ MOU (Video Inside)

    ក្រសួងវប្បធម៌ និងសមាគមជំរុញឧស្សាហកម្មវប្បធម៌ និងទេសចរណ៍កម្ពុជា-ចិនចុះ MOU (Video Inside)

    ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា បានចុះហត្ថលេខាលើអនុស្សារណៈ ជាមួយនឹងសមាគមជំរុញឧស្សាហកម្មវប្បធម៌ និងទេសចរណ៍កម្ពុជា-ចិន ដើម្បីបង្កើនប្រសិទ្ធភាពឧស្សាហកម្ម វប្បធម៌ និងទេសចរណ៍របស់កម្ពុជា។ ការចុះហត្ថលេខានេះ បានធ្វើនៅថ្ងៃទី១២កក្កដា ជាមួយការដាក់គោលដៅកិច្ចសហប្រតិបត្តិការជាច្រើន សម្រាប់ភាគីទាំងពីរ លើវិស័យវប្បធម៌ និងទេសចរណ៍ ក្នុងរយៈពេលបីឆ្នាំខាងមុខ។ ការចុះហត្ថលេខានេះ បានធ្វើឡើងក្រោមវត្តមាន ចូលរួមពីរដ្ឋមន្ត្រីក្រសួងវប្បធម៌ លោកជំទាវ ភឿង សកុណា និងប្រធានសមាគមជំរុញឧស្សាហកម្មវប្បធម៌ និងទេសចរណ៍កម្ពុជា-ចិន គឺលោកឧកញ៉ា តឹង ភីពីង។ ការចុះហត្ថលេខា នេះត្រូវគេចាត់ទុកថាជាការបញ្ចូលថាមពលថ្មី និងកំណើនសេដ្ឋកិច្ចថ្មី ទៅក្នុងឧស្សាហកម្ម វប្បធម៌ និងទេសចរណ៍របស់កម្ពុជា ដោយមានរៀបចំការសម្តែងវប្បធម៌ និងសិល្បៈផ្សេងៗ វេទិកាធុរកិច្ច និងសកម្មភាពផ្លាស់ប្តូរវប្បធម៌ប្រជាប្រិយជាដើម។ សមាគមជំរុញឧស្សាហកម្មវប្បធម៌ និងទេសចរណ៍កម្ពុជា-ចិន បានប្តេជ្ញាការចូលរួមយ៉ាងសកម្ម ក្នុងការរៀបចំនិងការលើកកម្ពស់ សកម្មភាពទេសចរណ៍វប្បធម៌កម្ពុជានាពេលអនាគត ដោយប្រើប្រាស់ជំនួយទុនបម្រុងដ៏រឹងមាំ និងបទពិសោធន៍វិជ្ជាជីវៈដ៏សម្បូរបែប។

  • អគ្គស្នងការដ្ឋាននគរបាលជាតិថ្កោលទោសសារព័ត៌មានខេមបូឌាដេលី (Video Inside)

    អគ្គស្នងការដ្ឋាននគរបាលជាតិថ្កោលទោសសារព័ត៌មានខេមបូឌាដេលី (Video Inside)

    ការផ្សាយព័ត៌មានមិនពិតរបស់សារព័ត៌មានខេមបូឌាដេលី បានជំរុញឱ្យអគ្គស្នងការដ្ឋាននគរបាលជាតិ ធ្វើការថ្កោលទោស និងបានបដិសេធចោលភ្លាមៗ។ អគ្គស្នងការដ្ឋាននគរបាលជាតិបានថ្លែងនៅថ្ងៃទី១២កក្កដានេះថា សារព័ត៌មានខេមបូឌាដេលី កន្លងមកនេះ បានផ្សព្វផ្សាយតាមប្រព័ន្ធហ្វេសប៊ុកនូវព័ត៌មានមិនពិត, មានចរិតនយោបាយ, ប្រឌិត, មួលបង្កាច់អំពីស្ថានការណ៍កម្ពុជា, មួលបង្កាច់មកលើថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសលើសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងក្រុមគ្រួសាររបស់សម្ដេច។ អគ្គស្នងការដ្ឋាននគរបាលជាតិ បានថ្កោលទោសថាកាសែតនេះ បានមួលបង្កាច់បំភ័ន្ត អំពីស្ថានភាពគ្រឿងញៀននៅកម្ពុជា ដោយធ្វើមិនឃើញ, មិនដឹង, មិនឮអំពីការខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋកម្ពុជា, កិច្ចសហប្រតិបត្តិអន្តរជាតិយ៉ាងជិតស្និទ្ធ ពីបណ្ដាប្រទេសនានាក្នុងការបង្ការទប់ស្កាត់, ប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមផែនការយុទ្ធនាការ របស់រាជរដ្ឋាភិបាល ដែលតែងទទួលបានជោគជ័យ និងទទួលបានការអបអរសាទរគាំទ្រ ពីគ្រប់មជ្ឈដ្ឋានជាតិ និងអន្តរជាតិ។ អគ្គស្នងការដ្ឋាននគរបាលជាតិបានចាត់ទុកការផ្សាយរបស់កាសែតខេមបូឌាដេលីថា មាន«ចរិតថោកទាប អសីលធម៌ គំនុំគុំគួន កញ្ជះដាច់ថ្លៃរបស់ពួកអមិត្ត»។ អគ្គស្នងការដ្ឋាននគរបាលជាតិបានបន្តថា «ឧបាយកលខ្មៅកខ្វក់របស់កាសែតខេមបូឌាដេលីនេះ មិនអាចបំភ័ន្ត បិទបាំងការពិត បន្ថយជំនឿជឿជាក់ គោរពស្រឡាញ់ចំពោះ សម្ដេចតេជោ និងគ្រួសាររបស់សម្ដេច ពីសំណាក់ប្រជាពលរដ្ឋកម្ពុជា មន្ត្រីរាជការ កងកម្លាំងប្រដាប់ អាវុធបានឡើយ»។…

  • កម្ពុជាបង្វឹកក្រុមជំនាញដោះមីនអ៊ុយក្រែនក្នុងប្រទេសប៉ូឡូញ (Video Inside)

    កម្ពុជាបង្វឹកក្រុមជំនាញដោះមីនអ៊ុយក្រែនក្នុងប្រទេសប៉ូឡូញ (Video Inside)

    កម្ពុជាបានធ្វើដំណើរទៅប្រទេសប៉ូឡូញ ដើម្បីបង្វឹកជំនាញបោសសំអាតមីនដល់មន្ត្រីអ៊ុយក្រែន។ អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជាលោក ហេង រតនា បានប្រាប់អ្នកសារព័ត៌មានថាថ្នាក់ដឹកនាំ និងក្រុមគ្រូបច្ចេកទេសរបស់អង្គភាពស៊ីម៉ាក់ទើបបញ្ចប់ដោយជោគជ័យនូវ បេសកកម្មផ្តល់ការហ្វឹកហ្វឺនបោសសម្អាតមីនមនុស្សធម៌ ដោយប្រើប្រាស់បច្ចេកវិទ្យាជំនាន់ថ្មីរបស់ជប៉ុន ជូនដល់មន្ត្រីជំនាញសកម្មភាពមីន នៃអង្គភាពផ្តល់សេវាកម្មរដ្ឋក្នុងគ្រាអាសន្នសម្រាប់ប្រទេសអ៊ុយក្រែន។ លោកបញ្ជាក់ថាវគ្គហ្វឹកហ្វឺននោះបានរៀបចំធ្វើនៅក្នុងប្រទេសប៉ូឡូញ រយៈពេល១សប្តាហ៍រវាងពីថ្ងៃទី៥ ដល់៩ខែកក្កដា ឆ្នាំ២០២៣។ ការជួយបណ្តុះបណ្តាលរបៀបបោសសំអាតគ្រាប់មីនដល់អ៊ុយក្រែននេះ គឺជាផ្នែកមួយ នៃការសន្យារបស់មេដឹកនាំកម្ពុជាសម្តេចតេជោ ហ៊ុន សែន ដែលបានជជែកតាមទូរស័ព្ទកាលពីដើមខែវិច្ឆិកា ឆ្នាំ២០២២ ជាមួយនឹងមេដឹកនាំអ៊ុយក្រែនលោកហ្សេឡិនស្គី ដោយប្រមុខរាជរដ្ឋាភិបាលបានសន្យាការត្រៀមជួយរបស់កម្ពុជា ជាមួយកិច្ចសហការនឹងប្រទេសជប៉ុន ក្នុងការបញ្ជូនអ្នកដោះមីន ដើម្បីបណ្តុះបណ្តាលជំនាញដោះមីនរបស់អ៊ុយក្រែន តាមពេលវេលាដ៏សមស្រប។ លោក ហេង រតនា បានបញ្ជាក់បន្ថែមថា វគ្គហ្វឹកហ្វឺនជូនអ្នកជំនាញសកម្មភាពមីន នៃប្រទេសអ៊ុយក្រែន ធ្វើឡើងនៅប្រទេសប៉ូឡូញនោះ គឺជាកម្មវិធីត្រួតពិនិត្យលើការហ្វឹកហ្វឺន ដែលកម្ពុជាធ្លាប់បណ្តុះបណ្តាលក្រុមជំនាញអ៊ុយក្រែន លើទឹកដីកម្ពុជាកាលពីខែមករាឆ្នាំ២០២៣។

  • ២៤ឆ្នាំចុងក្រោយចំនួនពលរដ្ឋខ្មែរបានកើនឡើងជាង៥លាន៤សែននាក់ (Video Inside)

    ២៤ឆ្នាំចុងក្រោយចំនួនពលរដ្ឋខ្មែរបានកើនឡើងជាង៥លាន៤សែននាក់ (Video Inside)

    ចំនួនប្រជាជនខ្មែរបានកើនឡើងជាង៥លាន៤សែនទេ ក្នុងរយៈពេល២៤ឆ្នាំចុងក្រោយនេះ ខណៈដែលពិភពលោកមានការវិវត្តន៍យ៉ាងលឿននៃចំនួនប្រជាជនច្រើនដល់៨ពាន់លាននាក់ ក្នុងបច្ចុប្បន្ននេះ។ ការបង្ហាញតួលេខនេះ បានធ្វើឡើងក្នុងសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសទិវាប្រជាជនពិភពលោកលើកទី៣៤ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣។ សារលិខិតបានសរសេរថា «ក្នុងអម្លុងពេលជាង២ទសវត្សរ៍កន្លងទៅនេះ ចំនួនប្រជាជនកម្ពុជា បានកើនឡើងពីចំនួន ១១លាន ៤សែននាក់ ក្នុងឆ្នាំ១៩៩៨ ដល់១៦លាន៨សែននាក់នៅក្នុងឆ្នាំ២០២២ ដែលអត្រាកំណើនប្រចាំឆ្នាំមាន១កណ្តក់សញ្ញា៦ភាគរយ»។ ប្រទេសកម្ពុជាក្រោយ ថ្ងៃរំដោះ៧មករាឆ្នាំ១៩៧៩, ពលរដ្ឋប្រមាណជាង៣លាននាក់ត្រូវបានស្លាប់ និងមនុស្សសេសសល់ពីសេចក្តីស្លាប់រស់នៅដោយខ្វះជីវជាតិអាហារ និងក្នុងប្រទេសដែលស្ថិតក្នុងសង្គ្រាមស៊ីវិល។ ចំនួនមនុស្សដែលរំពឹងមានអាយុវែង មិនមានច្រើនឡើយដោយសារតែប្រទេសជួបនឹងសង្គ្រាមផង និងកង្វះអាហារជីវជាតិទទួលទានមិនគ្រប់គ្រាន់ ប៉ុន្តែក្នុងសម័យដែលកម្ពុជា មានសន្តិភាពសាឡើងវិញចាប់តាំងពីចុងឆ្នាំ១៩៩៨មក ចំនួនប្រជាពលរដ្ឋដែលរស់នៅក្នុងសុខសន្តិភាព និងមានជីវភាពធូរធា បានកើនឡើងគួរឱ្យកត់សម្គាល់។ សម្តេចតេជោ ហ៊ុន សែន បានសរសេរក្នុងសារលិខិតដដែលបញ្ជាក់ថា «ការកើនឡើងនៃប្រជាជនកម្ពុជានាពីរទសវត្សរ៍ ចុងក្រោយនេះ បណ្តាលមកពីការធ្លាក់ចុះនៃអត្រាមរណភាព, ការកើនឡើងនៃអាយុសង្ឃឹមរស់ និងសន្ទុះកំណើន»។ សារលិខិតបានបន្តថា «នេះជាជោគជ័យដ៏ធំធេងដែលកើតចេញពី ការខិតខំប្រឹងប្រែងរួមគ្នាទាំងរាជរដ្ឋាភិបាល ទាំងដៃគូអភិវឌ្ឍន៍រួមទាំងវិស័យឯកជន និងសង្គមស៊ីវិលក្នុងការកែលំអ និងការអភិវឌ្ឍន៍វិស័យសុខភាពសាធារណៈ»។

  • ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ១១រោច ខែបឋមាសាឍ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣

    ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ១១រោច ខែបឋមាសាឍ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣

    ឆ្នាំជូតសម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ សូមមានការប្រុងប្រយ័ត្នក្នុងការផ្លាស់ប្តូរការងារ ពីព្រោះ ឳកាសដែលធ្វើអោយអ្នកបាត់បង់តុល្យភាពហិរញ្ញវត្ថុគឺមានកំរិតខ្ពស់បំផុត ឬបើមិនដូច្នោះ ទេវានឹងធ្វើអោយប៉ះពាល់ទៅដល់ការងារតែម្តង។ ក្នុងនោះ សូមចងចាំថា ថ្ងៃនេះជាពេលល្អ ប្រសើរក្នុងការអនុវត្តការងារដែលបានគ្រោងទុកកន្លងមក មិនមែនជាពេលសមស្របដើម្បី ធ្វើការគូសវាសគម្រោងផែនការថ្មី ឬការសាកល្បងលើករណីណាមួយនោះទេ។ សកម្មភាព ធម្មតានឹងជួយលោកអ្នកអោយមានភាពជោគជ័យជាងការចាប់ផ្តើមថ្មី។ លើសពីនេះសូមកុំ ចំណាយថាមពលរបស់អ្នកជុំវិញករណីលុយកាក់។ ឆ្នាំឆ្លូវសម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារទាំងឡាយរបស់អ្នកមានដំណើរការ ល្អប្រសើរគួរអោយកត់សម្គាល់។ ប៉ុន្តែសូមជៀសវាងអោយបានក្នុងការវាយតម្លៃ ការរិះគន់ និងការសង្ស័យដែលគ្មានមូលដ្ឋាន ពីព្រោះករណីទាំងនេះនឹងធ្វើអោយអ្នកបាត់បង់ទំនាក់ ទំនងល្អជាមួយមនុស្សដែលរួមការងារជាមួយគ្នា ហើយវាក៏ប៉ះពាល់ទៅដល់ជំនឿចិត្តក្នុង ទំនាក់ទំនងផងដែរ។ សូមបន្តការងារជាធម្មតា ព្យាយាមទទួលខុសត្រូវ ហើយក៏មិនចាំបាច់ ត្រូវធ្វើការសាកល្បង ឬធ្វើការផ្សងព្រេងច្រើនពេកដែរ ដោយសារវាគ្មានលទ្ធផលល្អប្រសើរ ដល់កិច្ចការងារេរបស់អ្នកនោះទេ។ ក្រៅពីនេះ អ្នកអាចធ្វើការដោះស្រាយបញ្ហាបានងាយ ស្រួល។ ឆ្នាំខាលសម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ សូមលោកអ្នកព្យាយាមយកចិត្តទុកដាក់ទៅលើការងារ អោយបានក្នុងកំរិតខ្ពស់បំផុត។ អ្នកក៏គួរបន្តការងារដែលមាននៅក្នុងដៃនៅពេលនេះ ពីព្រោះការងារថ្មីមិនធ្វើអោយអ្នកទទួលបានអំណោយផលនោះទេ ម្យ៉ាងក៏នឹងនាំអោយ…

  • ព្យាករណ៌អាកាសធាតុ សម្រាប់ថ្ងៃទី១៣ កក្កដា ២០២២ (មានវីដេអូ)

    ព្យាករណ៌អាកាសធាតុ សម្រាប់ថ្ងៃទី១៣ កក្កដា ២០២២ (មានវីដេអូ)