-
យុទ្ធនាការឃោសនាបោះឆ្នោតថ្ងៃទី១៤ នៅខេត្តព្រៃវែង (Video Inside)

-
យុទ្ធនាការឃោសនាថ្ងៃទី១៤ មានគណបក្ស១២ ធ្វើការដង្ហែរ និងឃោសនា (Video Inside)

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅកាត់ថាគជប បានថ្លែងថា យុទ្ធនាការឃោសនាបោះឆ្នោតនៅថ្ងៃសុក្រនេះ មានភាពរលូនល្អ និងគ្មានអំពើហិង្សាឡើយ។ នេះជាថ្ងៃទី១៤ហើយ នៃយុទ្ធនាការឃោសនាបោះឆ្នោត។ គជប បានថ្លែងថា នៅថ្ងៃទី១៤ខែកក្កដានេះ មានគណបក្សនយោបាយចំនួន ១២ ដែលបានធ្វើសកម្មភាពឃោសនាក្នុងនោះមានគណបក្ស៥ បានហែក្បួន រួមមានគណបក្សហ្វ៊ុនស៊ិនប៉ិចហែនៅខេត្តកំពង់ធំ, កណ្តាល និងព្រៃវែង។ គណបក្សប្រជាជនកម្ពុជាបានហែរនៅខេត្តព្រះវិហារ, បន្ទាយមានជ័យ និងខេត្តព្រៃវែង។ គណបក្សខ្មែររួបរួមជាតិ បានហែនៅខេត្តកំពង់ចាម និងក្រចេះ។ គណបក្សយុវជនកម្ពុជា បានហែនៅខេត្តកំពត និងគណបក្សសញ្ជាតិកម្ពុជាហែនៅខេត្តកំពង់ឆ្នាំង។ គណបក្សនយោបាយ ចំនួន៧ផ្សេងទៀតរួមមាន គណបក្សប្រជាធិបតេយ្យមូលដ្ឋាន, គណបក្សស្ត្រីដើម្បីស្ត្រី, គណបក្សធម្មាធិបតេយ្យ, គណបក្សសំបុកឃ្នុំសង្គមប្រជាធិបតេយ្យ, គណបក្សឯកភាពជាតិខ្មែរ, គណបក្សបំណងពលរដ្ឋ និងគណបក្សកសិករ បានធ្វើការឃោសនាបោះឆ្នោត តាមរយៈសកម្មភាពជួបប្រជុំជាមួយសមាជិក, ការចាក់មេក្រូផ្សព្វផ្សាយនៅទីស្នាក់ការគណបក្ស និងចល័តតាមភូមិ, ចែកខិត្តបណ្ណតាមខ្នងផ្ទះ បិទខិត្តបណ្ណ និងចងបដានៅទីសាធារណៈ ប្រគំតន្រ្តី សម្ដែងសិល្បៈ ចាក់បញ្ចាំងស្លាយ (Slide) វីដេអូ នៅតាមមណ្ឌល បោះឆ្នោតដែលខ្លួនឈរឈ្មោះ។ ការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ នឹងបញ្ចប់នៅថ្ងៃទី២១កក្កដា។
-
៦ខែអគ្គនាយកដ្ឋានពន្ធដាប្រមូលពន្ធអាករបាន២ពាន់៧២លានដុល្លារ (Video Inside)

កម្ពុជាប្រមូលពន្ធអាករគ្រប់ប្រភេទក្នុងរយៈពេល ៦ខែក្នុងឆ្នាំ២០២៣នេះ សម្រេចបានជាង ៨ពាន់៣៩៣ ប៊ីលានរៀល ស្មើនឹងប្រមាណ២ពាន់៧២លានដុល្លារ។ យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានពន្ធដារ ការប្រមូលចំណូលពន្ធ-អាករគ្រប់ប្រភេទ ក្នុងរយៈពេល ៦ខែឆ្នាំ២០២៣ សម្រេចបាន៥៨ ភាគរយ នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ លោក គង់ វិបុល បានឱ្យដឹងនូវលទ្ធផលសម្រេចបាននេះ តាមរយៈកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែមិថុនា និងប្រចាំឆមាសទី១ ឆ្នាំ២០២៣កាលពី ថ្ងៃទី១៣ ខែកក្កដា។ លោក គង់ វិបុល បានបន្តថា តាមរយៈស្ថានភាពនៃចំណូលពន្ធសម្រាប់រយៈពេល ៦ខែឆ្នាំ២០២៣ អគ្គនាយកដ្ឋានពន្ធដាររំពឹងថា ការអនុវត្តការងារគ្រប់គ្រងប្រមូលចំណូលពន្ធសម្រាប់ឆ្នាំ២០២៣ នឹងអាចសម្រេចបានគ្រប់តាមផែនការច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ ក្នុងចំនួនប្រមាណជាង ១ម៉ឺន៤ពាន់៤៦៥ ប៊ីលានរៀល ដែលស្មើនឹងប្រមាណជាង ៣ពាន់៥៧១លានដុល្លារអាមេរិក៕
-
គណៈកម្មាធិការកិច្ចការចម្រុះព្រំដែនទាត់ចោលការផ្សាយថា «វៀតណាមបង្ខិតបង្គោលព្រំដែនចូលក្នុងទឹកដីកម្ពុជា» (Video Inside)

គណៈកម្មាធិការកិច្ចការចម្រុះព្រំដែន បានទាត់ចោលការផ្សាយដែលចោទថា «វៀតណាមបានបង្ខិតបង្គោលព្រំដែនចូលក្នុងទឹកដីកម្ពុជា»។ សេចក្តីបដិសេធនេះ បានធ្វើឡើងតាមរយៈ សេចក្តីថ្លែងការណ៍ចុះថ្ងៃទី១៤ កក្កដា ឆ្នាំ២០២៣ ដែលនិយាយថាមាន «ការផ្សាយតាមបណ្តាញសង្គមដែលមាននិន្នាការប្រឆាំងរាជរដ្ឋាភិបាល និងគណនីហ្វេសប៊ុសឈ្មោះទូរទស្សន៍ព្រះអាទិត្យកម្ពុជា» ជាមួយការបង្ហោះវីដេអូកាលពីថ្ងៃទី៩កក្កដាកន្លងមកនេះ។ សេចក្តីថ្លែងការណ៍ បានចាត់ទុកថាការផ្សាយនោះ «គឺមានចេតនាបង្កើតការប្រឌិតរឿង និងផ្សព្វផ្សាយព័ត៌មានក្លែងក្លាយក្នុងគោលដៅញុះញង់ប្រជាពលរដ្ឋ ក្នុងអម្លុងពេលជិតបោះឆ្នោត»។ សេចក្តីថ្លែងការណ៍ដដែលបានចាត់ទុកការផ្សាយនោះ «ជាការបំភាន់សាធារណមតិជាតិ និងអន្តរជាតិ ដោយធ្វើការចោទប្រកាន់គ្មានមូលដ្ឋាន មកលើការងារព្រំដែនរបស់រាជរដ្ឋាភិបាលកម្ពុជា»។ ប្រតិកម្មរបស់គណៈកម្មាធិការចម្រុះព្រំដែននេះ គឺមួយថ្ងៃបន្ទាប់ពីក្រុមធ្វើនយោបាយប្រឆាំងនៅក្រៅស្រុក និងក្រុមដែលមាននិន្នាការប្រឆាំងរាជរដ្ឋាភិបាលបានរៀបចំជាបណ្តាញ បង្កើតសេណារីយ៉ូថ្មី ប្រើពាក្យសម្តីវាយប្រហារចោទប្រកាន់មកលើរាជរដ្ឋាភិបាលថា «ការដោះដូររវាងដីខ្មែរនិងដីវៀតណាម បានធ្វើឱ្យបាត់បង់ទឹកដីខ្មែរទៅវៀតណាម»។ គណៈកម្មាធិការកិច្ចការចម្រុះព្រំដែនក្នុងសេចក្តីថ្លែងការណ៍បានសរសេរថា «ក្នុងកិច្ចការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនរវាងព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងសាធារណរដ្ឋសង្គមនិយមវៀតណាម ក៏ដូចជាប្រទេសជិតខាងផ្សេងទៀត» ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន កិច្ចការងារព្រំដែនគឺ «បានធ្វើត្រឹមត្រូវម៉ត់ចត់ និងច្បាស់លាស់បំផុតដើម្បី រក្សាផ្ទៃក្រឡាដីកម្ពុជាទំហំ១៨១ពាន់០៣៥គីឡូម៉ែត្រក្រឡា»។ គណៈកម្មាធិការកិច្ចការចម្រុះព្រំដែន បានអំពាវនាវដល់អាជ្ញាធរសូមចូលរួមស្រាវជ្រាវទប់ស្កាត់ និងចាត់វិធានការតាមផ្លូវច្បាប់ទៅលើជនខិលខូច ទាំងឡាយណាដែលមានចេតនាបង្កើតព័ត៌មានក្លែងក្លាយទាំងនេះ។
-
កម្ពុជានិងបារាំងរំលឹកអតីតកាល នៃកិច្ចសហប្រតិបត្តិការធ្វើសង្គ្រាមលោកលើកទី១ (Video Inside)

ស្តូបអនុស្សាវរីយ៍ឈ្មោះ «រូបពីរ» ដែលរំលឹកវិញ្ញាណក្ខ័ន្ធអតីតទាហានខ្មែរ និងទាហានបារាំង ដែលធ្លាប់រួមគ្នាប្រយុទ្ធក្នុងសង្គ្រាមលោកលើកទី១ បានដាក់សម្ពោធនៅថ្ងៃទី១៤ កក្កដា ឆ្នាំ២០២៣នេះហើយ ក្រោមការអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ពីសម្តេចតេជោ ហ៊ុន សែន។ ឯកអគ្គរដ្ឋទូតបានបារាំង លោក ហ្សាក ប៉ឺឡេត៍ Jacques Pellet បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធនេះផងដែរ នៅស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ស្តូបអនុស្សាវរីយ៍ «រូបពីរ» នេះ ត្រូវបានបំផ្លាញចោលក្នុងអតីតសម័យរបបខ្មែរក្រហម ប៉ុល ពត។ ស្តូបអនុស្សាវរីយ៍ «រូបពីរ» ត្រូវបានកសាងលើកដំបូងក្នុងឆ្នាំ១៩២៥ ប៉ុន្តែស្តូប «រូបពីរ» នោះ ត្រូវបានបំផ្លាញចោលក្នុងអតីតសម័យរបបខ្មែរក្រហម ប៉ុល ពត។ ការសាងសង់ស្តូប «រូប២» សាឡើងវិញនេះ គឺជាគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឳកាសជួបពិភាក្សា ទ្វេភាគីជាមួយនឹងប្រធានាធិបតីបារាំង លោក អេម៉ានូអែលម៉ាក្រុង កាលពីខែធ្នូឆ្នាំ២០២២ ក្នុងទីក្រុងប៉ារីស។ សម្តេចតេជោបានមានប្រសាសន៍ក្នុងពិធីសម្ពោធថ្ងៃទី១៤កក្កដា។ ក្នុងសង្គ្រាមលោកលើកទីមួយ, មានទាហានកម្ពុជាច្រើនរយនាក់បានស្ម័គ្រចិត្តចូលរួមសហការ ជាមួយបារាំងចូលរួមធ្វើសង្គ្រាមរវាងពីឆ្នាំ១៩១៤ ដល់១៩១៨ ប្រឆាំងទាហានអាល្លឺម៉ង់ជំនាន់នោះ។ ទាហានខ្មែរយ៉ាងហោចចំនួន១៥១នាក់…
-
ហោរាសាស្រ្តប្រចាំថ្ងៃសៅរ៍ ១៣រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣

ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ពេលនេះជារយៈពេលដែលមានអំណោយផលសម្រាប់ការងារដែលទាក់ទងនឹងសិល្បៈ។ រាល់កិច្ចការទាំងអស់នឹងប្រែជាជោគជ័យ ដូច្នេះអ្នកអាចកំណត់ពេលវេលាបើកការបង្ហាញការតាំងពិព័រណ៍ ឬស្នាដៃសិល្បៈនានា។ ចំពោះបញ្ហាដែលធ្លាប់កើតឡើងកន្លងមក នឹងអាចដោះស្រាយបាននៅពេលនេះ។ ភាពជោគជ័យរបស់អ្នកផ្សារភ្ជាប់ជាមួយនឹងខិតខំប្រឹងប្រែងដោយខ្លួនឯង។ ផ្ទុយពីនេះ សូមមានភាពអត់ ធ្មត់រក្សាពាក្យសំដី ពីព្រោះភាពរកាំរកូសខ្លះអាចនឹងកើតឡើង ព្រោះពាក្យសំដី។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកឡើងខ្ពស់ត្រដែត។ ថ្ងៃនេះលោកអ្នកអាចនឹងទទួលបានភាពជោគជ័យធំពីការងារដែលបានដាក់ចេញកន្លងមក មិនត្រឹមតែប៉ុណ្ណោះឳកាសដែលអាចទទួលបានដំណែងមានភាពវិជ្ជមានខ្ពស់។ ថ្ងៃនេះរាល់ពាក្យសំដី និងអាកប្បកិរិយារបស់អ្នកទទួលបានការយកចិត្តទុកដាក់ និងលើកសរសើរខ្លាំងណាស់ ដូចេ្នះចូរធ្វើយ៉ាងណាទាញផលចំណេញឲ្យបានអតិបរមា។ ក្នុងនោះដែរ ប្រសិនបើអ្នកមានលទ្ធភាពចាកចេញពីស្ថានភាពចាស់ អ្នក ក៏នឹងជួបនូវឳកាសល្អច្រើនសម្រាប់កែលម្អ និងធ្វើអោយរីកចម្រើនដល់កិច្ចការងារទៅថ្ងៃ អនាគតបន្ថែមទៀត។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះជាថ្ងៃដ៏ល្អសម្រាប់ការធ្វើទំនាក់ទំនងជាមួយមិត្តរួមការងារ និងបង្កើតទំនាក់ទំនងថ្មីនៅមជ្ឈដ្ឋានខាងក្រៅ។ ធ្វើយ៉ាងណាសូមកុំចាកចេញពីក្រុម ពីព្រោះលោកអ្នកមិនអាចទទួលបានផលល្អសម្រាប់ការងារតែម្នាក់ឯងបានទេ។ សូមចូលរួមការពិភាក្សាយោបល់ជាមួយមនុស្សក្នុងក្រុម និងថ្នាក់លើ។ ចំពោះកិច្ចការណាដែលពិបាកក្នុងការសម្រេចចិត្ត សូមស្នើការពិភាក្សាពីថា្នក់លើ។ អ្នកនឹងអាចស៊ូទ្រាំការលំបាកដោយខ្លួនឯង ប្រសិនបើអ្នកមានការអត់ធ្មត់។ ដោយឡែក សូមប្រយ័ត្នក្រែងមានការបាត់ បង់…
-
ការដាច់ភ្លើងចុងសប្តាហ៍នេះមាននៅទីណាខ្លះ? (Video Inside)

-
ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ជួសជុលផ្លូវជូនពលរដ្ឋ (Video Inside)

-
២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង ៣៤៨ករណី (Video Inside)

-
៦ខែរកចំណូលកង់បាន៣៣១លានដុល្លារ (Video Inside)
