Category: ទូរទស្សន៍

  • យុទ្ធនាការឃោសនាបោះឆ្នោតរលូនល្អនៅថ្ងៃទី១៧ (Video Inside)

    យុទ្ធនាការឃោសនាបោះឆ្នោតរលូនល្អនៅថ្ងៃទី១៧ (Video Inside)

    គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានថ្លែងថាយុទ្ធនាការឃោសនាបោះឆ្នោត នៅថ្ងៃចន្ទនេះ មានភាពរលូនល្អ និងគ្មានអំពើហិង្សា។ នេះជាថ្ងៃទី១៧ហើយ នៃយុទ្ធនាការឃោសនាបោះឆ្នោត។ គជប បានថ្លែងថា នៅថ្ងៃទី១៧ ខែកក្កដានេះ មានគណបក្សនយោបាយចំនួន ១២ ដែលបានធ្វើសកម្មភាពឃោសនាបោះឆ្នោត ក្នុងនោះមានគណបក្ស៥ បានហែក្បួនឃោសនាក្នុងនោះគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ បានហែក្បួននៅខេត្តស្វាយរៀង, គណបក្សយុវជនកម្ពុជា ហែក្បួននៅខេត្តត្បូងឃ្មុំ, គណបក្សស្ត្រីដើម្បីស្ត្រី ហែក្បួននៅរាជធានីភ្នំពេញ, គណបក្សហ៊្វុនស៊ិនប៉ិច ហែក្បួននៅខេត្តបន្ទាយមានជ័យ និងគណបក្សសញ្ជាតិកម្ពុជា បានហែក្បួននៅខេត្តកំពង់ធំ និងខេត្តព្រះវិហារ។ ចំណែកគណបក្សនយោបាយ ចំនួន ៧ ផ្សេងទៀត ដែលមានគណបក្សប្រជាជនកម្ពុជា គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សធម្មាធិបតេយ្យ គណបក្សឯកភាពជាតិខ្មែរ គណបក្សខ្មែរតែមួយ គណបក្សខ្មែររួបរួមជាតិ និងគណបក្សបំណងពលរដ្ឋ បានធ្វើការឃោសនាបោះឆ្នោតតាមរយៈសកម្មភាពជួបប្រជុំជាមួយសមាជិក, ការចាក់មេក្រូផ្សព្វផ្សាយ នៅទីស្នាក់ការគណបក្ស និងចល័តតាមភូមិ, ចែកខិត្តបណ្ណតាមខ្នងផ្ទះ បិទខិត្តបណ្ណ និងចងបដានៅទីសាធារណៈ ប្រគំតន្រ្តី សម្ដែងសិល្បៈ ចាក់បញ្ចាំងស្លាយ (Slide) វីដេអូ នៅតាមមណ្ឌលបោះឆ្នោតដែលខ្លួនឈរឈ្មោះ។ ការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ មានរយៈពេល ២១ថ្ងៃ ចាប់ពីថ្ងៃទី១…

  • ភ្ញៀវទេសចរជាប់លើកោះចំនួន៧០៨នាក់ ត្រូវបានដឹកមកដីគោកដោយសុវត្ថិភាព (Video Inside)

    ភ្ញៀវទេសចរជាប់លើកោះចំនួន៧០៨នាក់ ត្រូវបានដឹកមកដីគោកដោយសុវត្ថិភាព (Video Inside)

    ភ្ញៀវទេសចរចំនួន៧០៨នាក់ ដែលបានជាប់លើកោះរ៉ុង និងកោះរ៉ុងសន្លឹម ដោយសារអាកាសធាតុមិនល្អ ត្រូវបានបញ្ជូនមកកាន់ដីគោក ដោយសុវត្ថិភាពហើយនៅថ្ងៃនេះ។ អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣នេះ បានបញ្ជូនកប៉ាល់ចំនួន៦គ្រឿង ដឹកជញ្ជូនភ្ញៀវទេសចរចំនួន៧០៨នាក់ ក្នុងនោះរួមមានស្រី៣៤៧ និងក្មេង១៥នាក់ ដែលបានជាប់នៅលើកោះរ៉ុង និងកោះរ៉ុងសន្លឹម ដោយសារបញ្ហាអាកាសធាតុ។ អភិបាលខេត្តព្រះសីហនុ កាលពីប៉ុន្មានថ្ងៃកន្លងមកនេះ បានជូនដំណឹងផ្អាកមិនឱ្យមានការដឹកជញ្ជូនភ្ញៀវទេសចរទៅបណ្ដាកោះ និងផ្អាកការចេញនេសាទឡើយ ដោយសារអាកាសធាតុមិនល្អ ពោលមានភ្លៀងខ្យល់រលក បោកបក់ខ្លាំង អាចបង្កគ្រោះថ្នាក់ផ្សេងៗដល់អ្នកដែលធ្វើដំណើរនៅលើផ្ទៃសមុទ្រ៕

  • តើអាកាសធាតុក្នុងសប្តាហ៍ដែលមានការបោះឆ្នោតនឹងប្រឈមគ្រោះធម្មជាតិអ្វីខ្លះ? (Video Inside)

    តើអាកាសធាតុក្នុងសប្តាហ៍ដែលមានការបោះឆ្នោតនឹងប្រឈមគ្រោះធម្មជាតិអ្វីខ្លះ? (Video Inside)

    អាកាសធាតុក្នុងប្រទេសកម្ពុជានាសប្តាហ៍ដែលកំពុងត្រៀមបោះឆ្នោតសកលនេះ ត្រូវគេរាយការណ៍ថានឹងទទួលឥទ្ធិពលនាសម្ពាធទាបសកម្មកើតឡើងនាសមុទ្ទភាគខាងជើងប្រទេសហ្វីលីពីនដែលនឹងវិវត្តក្លាយជាព្យុះទី៤។ យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម, ព្យុះនេះបានធ្វើដំណើរចូលតាំងពីថ្ងៃទី១៥កក្កដា មកក្នុងសមុទ្រចិនខាងត្បូង ហើយបន្តដំណើរឆ្ពោះទៅខាងជើង នៃប្រទេសវៀតណាមនៅថ្ងៃទី១៩ ខែកក្កដា។ យោងតាមការព្យាករណ៍, ព្យុះនេះ នឹងធ្វើឱ្យតំបន់វាលទំនាប ដែលរួមមាន៖ រាជធានីភ្នំពេញ, ខេត្ដកណ្តាល, ខេត្ដស្វាយរៀង, ខេត្ដព្រៃវែង និងខេត្ដតាកែវ នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិត ពីខ្សោយ ទៅមធ្យម។ នៅតំបន់ខ្ពង់រាប ដែលរួមមាន៖ ខេត្តកំពង់ធំ, ខេត្តសៀមរាប, ខេត្តបាត់ដំបង, ខេត្តពោធិ៍សាត់, ខេត្តកំពង់ឆ្នាំង, ខេត្តបន្ទាយមានជ័យ, ខេត្ដឧត្ដរមានជ័យ, ខេត្ដប៉ៃលិន, ខេត្តកំពង់ស្ពឺ, ខេត្តកំពង់ចាម, ខេត្ដត្បូងឃ្មុំ, ខេត្តស្ទឹងត្រែង, ខេត្តរតនគិរី, ខេត្តមណ្ឌលគិរី, ខេត្តក្រចេះ និងខេត្តព្រះវិហារ នឹងអាចមានភ្លៀងធ្លាក់ និងខ្យល់ប្រែប្រួលក្នុងកម្រិតពីមធ្យមទៅបង្គួរ។ ចំណែកនៅ តំបន់មាត់សមុទ្រ ដែលរួមមាន៖ ខេត្តព្រះសីហនុ, ខេត្តកំពត, ខេត្តកែប និងខេត្តកោះកុង រវាងពីថ្ងៃទី១៦រហូតដល់ថ្ងៃ២០ ខែកក្កដា ផ្ទៃមេឃអាប់អួរ នឹងអាចមានភ្លៀងធ្លាក់ ក្នុងកម្រិតពីបង្គួរទៅច្រើន។ នៅលើផ្ទៃសមុទ្រមានភ្លៀងខ្យល់បក់បោក និងរលកសមុទ្រខ្ពស់ៗផងដែរ។…

  • ជំនន់ទឹកភ្លៀងបង្កក្តីបារម្ភការរំខានការបោះឆ្នោតនាចុងសប្តាហ៍នេះ (Video Inside)

    ជំនន់ទឹកភ្លៀងបង្កក្តីបារម្ភការរំខានការបោះឆ្នោតនាចុងសប្តាហ៍នេះ (Video Inside)

    ជំនន់ទឹកភ្លៀង កំពុងត្រូវគេបារម្ភថានឹងអាចក្លាយជាឧបសគ្គខ្លះ ដល់ដំណើរការបោះឆ្នោតសកលថ្ងៃទី២៣ ខែកក្កដា ដោយសារតែសេចក្តីរាយការណ៍តាមតំបន់ខ្លះ បង្ហាញថ្នល់ធ្វើដំណើរបានលិច និងភូមិករខ្លះទៀតបានលិចមិនទាន់ស្រក។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅមិនទាន់មានការចេញសេចក្តីប្រកាសណាមួយពាក់ព័ន្ធនឹងឧបសគ្គជំនន់ទឹកភ្លៀង ដែលនឹងបង្កការលំបាកដល់ពលរដ្ឋត្រូវធ្វើដំណើរដើម្បីបោះឆ្នោតឡើយ។ ប៉ុន្តែនៅជាមួយគ្នានោះ ខេត្តភាគឥសានប្រទេស មានសេចក្តីរាយការណ៍អំពីជំនន់ទឹកភ្លៀង បានវាយលុកក្នុងសប្តាហ៍ដែលមានការបោះឆ្នោតសកលនេះ។ លោក ឌឹម សុវណ្ណារ៉ុម សមាជិក និងជាអ្នកនាំពាក្យគជប បានថ្លែងប្រាប់អប្សរាណិតនៅថ្ងៃនេះថា បើសិនជាមានការលិចការិយាល័យបោះឆ្នោត គេនឹងរើការិយាល័យនោះទៅកាន់ទីទួលមានសុវត្ថិភាព។ លោកបានថ្លែងរំពឹងថា ក្នុងរដូវវស្សានេះ ការិយាល័យដែលរងនឹងការលិច ទំនងនឹងមិនអាចចៀសផុតបានទេ ប៉ុន្តែគជប បានត្រៀមលក្ខណៈទុកជាមុនបើសិនជាមានហេតុការណ៍នេះ កើតឡើងមែន ជាមួយការដោះស្រាយតាមករណីនីមួយៗ។ លោកបានថ្លែងបន្តថា គិតមកទល់នឹងថ្ងៃទី១៧កក្កដានេះ គេនៅមិនទាន់អាចវាយតម្លៃករណីប៉ះពាល់ដោយសារករណីទឹកជំនន់បានទេ ដោយសារតែសម្ភារៈការិយាល័យបោះឆ្នោតនឹងត្រូវដឹកជញ្ជូនទៅកាន់ការិយាល័យបោះឆ្នោតនានាទូទាំងប្រទេស នៅ៣៦ម៉ោងមុនការបោះឆ្នោត។ លោកបានថ្លែងនូវគម្រោងបង្កានានាដោយបញ្ជាក់ថា បើសិនជាមានករណីលិចនៅមណ្ឌលគិរី គេនឹងអាចប្រើប្រាស់មធ្យោបាយដំរីដើម្បីដឹកជញ្ជូនសម្ភារៈបោះឆ្នោត, បើលិចនៅក្រចេះ គេនឹងប្រើឧទ្ធម្ភាគចក្រដឹកជញ្ជូន, ចំណែកនៅកន្លែងផ្សេងទៀតគេនឹងអាចប្រើប្រាស់កម្លាំងថ្មើរជើង ដើម្បីការដឹកជញ្ជូនសម្ភារៈបោះឆ្នោតទៅកាន់ទីនោះ, រីឯកន្លែងខ្លះទៀត នឹងត្រូវដឹកជញ្ជូនតាមម៉ូតូ និងកន្លែងមួយចំនួនទៀត នឹងត្រូវដឹកជញ្ជូនតាមទូក ដូចជាករណីនៅផាត់សណ្តាយ ក្នុងខេត្តកំពង់ធំជាដើម។ អប្សរាណិតបានធ្វើកិច្ចសម្ភាសន៍ជាមួយអ្នកយកព័ត៌មានតាមខេត្តគឺលោក រៀម សុខហេង ដែលប្រចាំនៅក្នុងខេត្តមណ្ឌលគិរីនៅថ្ងៃនេះ ខណៈដែលជំនន់ទឹកភ្លៀងនៅទីនោះ បានផ្តាច់ផ្លូវធ្វើដំណើរនិងផ្លូវនោះសោតទៀត គឺជាផ្លូវដែលពលរដ្ឋត្រូវធ្វើដំណើរទៅបោះឆ្នោត។…

  • គ.ជ.ប បើកសវនាការធ្វើការពិន័យ និងលុបឈ្មោះក្រុមជនដែលបំពានច្បាប់បោះឆ្នោត (Video Inside)

    គ.ជ.ប បើកសវនាការធ្វើការពិន័យ និងលុបឈ្មោះក្រុមជនដែលបំពានច្បាប់បោះឆ្នោត (Video Inside)

    គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានធ្វើសវនាការលើពាក្យបណ្តឹងដែលប្តឹងបុគ្គល ចំនួន១៧រូប ក្នុងនោះរួមមានមេខ្លោងក្រុមឧទ្ទាមឈ្មោះ សម រង្ស៊ី ផងដែរ ពាក់ព័ន្ធនឹងការដឹកនាំចលនាញុះញង់បំផ្លាញសន្លឹកឆ្នោត។ យោងតាមពាក្យបណ្តឹងទាំង៥ ដែលបានសម្រេចដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅថ្ងៃទី១៧កក្កដានេះ រួមមាន សម រង្ស៉ី ក្នុងសំណុំរឿងលេខ001 ដោយត្រូវពិន័យជាប្រាក់ចំនួន២០លានរៀល និងលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត និងដកសិទ្ធិឈរឈ្មោះអោយគេបោះឆ្នោះចំនួន២៥ឆ្នាំ។ សំណុំរឿង០០២ គឺរបស់ឈ្មោះ សេង ម៉េងប៉ុនរ៉ុង ដែលត្រូវបានពិន័យជាប្រាក់ចំនួន១០លានរៀល, លុបឈ្មោះចេញ ពីបញ្ជីបោះឆ្នោត និងដកសិទ្ធឈរឈ្មោះអោយគេបោះឆ្នោតចំនួន២០ឆ្នាំ។ សំណុំរឿង០០៣ រួមមានឈ្មោះ សោ ចាន់ដេត, គង់ សភា, ហេង ដាណារ៉ូ ដែលត្រូវពិន័យជាប្រាក់ចំនួន ១០ លានរៀល, លុបឈ្មោះចេញពីបញ្ជីបោះឆ្នោត និងដកសិទ្ធឈរឈ្មោះអោយគេបោះឆ្នោត ចំនួន២០ឆ្នាំ។ សំណុំរឿង០០៤ រួមមានឈ្មោះ គឹម សុខ និង ឆាម ឆានី ដែលត្រូវពិន័យជាប្រាក់ចំនួន១០លានរៀល, លុបឈ្មោះចេញពីបញ្ជីបោះឆ្នោត និងដកសិទ្ធឈរឈ្មោះអោយគេបោះឆ្នោតចំនួន២០ឆ្នាំ។ សំណុំរឿង០០៥ រួមមានឈ្មោះ មូរ សុខហួរ, ឡុង…

  • អ្នកនាំពាក្យក្រសួងមហាផ្ទៃសង្ស័យភាពពាក់ព័ន្ធនឹងគណបក្សភ្លើងទៀនជាមួយ សម រង្ស៊ី (Video Inside)

    អ្នកនាំពាក្យក្រសួងមហាផ្ទៃសង្ស័យភាពពាក់ព័ន្ធនឹងគណបក្សភ្លើងទៀនជាមួយ សម រង្ស៊ី (Video Inside)

    អ្នកនាំពាក្យក្រសួងមហាផ្ទៃនាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានថ្លែងនៅថ្ងៃនេះថា យុទ្ធនាការគូសបំផ្លាញសន្លឹកឆ្នោត គឺជាផែនការមួយរបស់មេខ្លោងក្បត់ជាតិ៣ជំនាន់ សម រង្ស៊ី ក្នុងការចង់ផ្តួលរំលំរាជរដ្ឋាភិបាល។ ប្រសាសន៍របស់អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានធ្វើឡើងនៅទន្ទឹមនឹងការចាប់ខ្លួនមន្ត្រីគណបក្សភ្លើងទៀន២នាក់ ឈ្មោះ លី រី និងឈ្មោះ ប៊ុន ខេត។ ឈ្មោះ ប៊ុត ខេត បានសារភាពថាគាត់បានទទួលការណែនាំផ្សព្វផ្សាយ ការបំផ្លាញលទ្ធផលសន្លឹកឆ្នោត តាមរយៈ សម រង្ស៊ី ដែលសម្តីសារភាពនេះ បាននាំឱ្យការសង្ស័យភាពពាក់ព័ន្ធរវាងគណបក្សភ្លើងទៀន ជាមួយនឹងក្រុមឧទ្ទាមក្រៅស្រុកដែលប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ តាមរយៈការបំផុសមនុស្សបង្កចលាចលប្រឆាំង។ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានប្រាប់បណ្តាញសារព័ត៌មានក្នុងស្រុកថា សម្តីសារភាពរបស់របស់សមាជិកគណបក្សភ្លើងទៀន កាលពីថ្ងៃទី១៦ កក្កដា បានសបញ្ជាក់ថា គឺជាការញុះញង់ប្រជាពលរដ្ឋឱ្យគូសសន្លឹកឆ្នោតចោល ក្នុងផែនការឧបឃាតផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា។ លោកបានថ្លែងថាយុទ្ធនាការនេះ មានអង្គការចាត់តាំងច្បាស់លាស់ ដែលមានទំនាក់ទំនងប្រទាក់ក្រឡាគ្នា ទាំងនៅក្រៅ និងក្នុងប្រទេសដឹកនាំដោយទណ្ឌិត សម រង្ស៊ី។

  • គណបក្សភ្លើងទៀនព្យាយាមបិទបាំងទោសកំហុស ខណៈសកម្មជនសារភាពការជាប់ពាក់ព័ន្ធនឹងអំពើបំពានច្បាប់បោះឆ្នោត (Video Inside)

    គណបក្សភ្លើងទៀនព្យាយាមបិទបាំងទោសកំហុស ខណៈសកម្មជនសារភាពការជាប់ពាក់ព័ន្ធនឹងអំពើបំពានច្បាប់បោះឆ្នោត (Video Inside)

    គណបក្សភ្លើងទៀន បានចេញសេចក្តីថ្លែងការណ៍មួយចោទប្រកាន់ថា ការចាប់ខ្លួនមន្ត្រីគណបក្ស២រូបគឺជារឿងអយុត្តិធម៌។ ប៉ុន្តែមន្ត្រីគណបក្សភ្លើងទៀនដែលរងនឹងការចាប់ខ្លួន បានសារភាពកំហុសថាគេបានទទួលបទបញ្ជាពី សម រង្ស៊ី ដើម្បីការផ្សព្វផ្សាយញុះញង់ឱ្យពលរដ្ឋធ្វើការបំផ្លាញលទ្ធផល នៃការបោះឆ្នោតសកលថ្ងៃទី២៣កក្កដា។ អប្សរាណិតធ្វើសេចក្តីរាយការណ៍

  • ហោរាសាស្រ្តប្រចាំថ្ងៃចន្ទ ១៥រោច ខែបឋមាសាឍ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣

    ហោរាសាស្រ្តប្រចាំថ្ងៃចន្ទ ១៥រោច ខែបឋមាសាឍ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ នៅក្នុងថ្ងៃនេះអ្នកនឹងអាចជួបនូវស្ថានភាពដែល តម្រូវអោយមានការសម្រេចចិត្តដ៏ធំដុំមួយ។ ប្រហែលជាការសម្រេចចិត្តនេះមិនល្អបំផុត នោះទេ ប៉ុន្តែវាពិតជានាំឲ្យមានភាពជោគជ័យ។ ទន្ទឹមនឹងនេះ សូមព្យាយាមសន្សំសំចៃ បន្ថែម កុំចំណាយខុសខ្ទង់ ហើយធ្វើយ៉ាងណាមិនអោយស្ថានភាពហិរញ្ញវត្ថុចុះទាបនោះទេ ក្រៅពីនេះ អ្នកគួរបង្កើនកិច្ចទំនាក់ទំនងតូចធំក្នុងក្រៅឲ្យបានរឹតតែខ្លាំងក្លា។ ក្រៅពីនេះ ចូរ ព្យាយាមធ្វើទំនាក់ទំនងល្អជាមួយមនុស្សដែលនៅជុំវិញខ្លួន​ ហើយក៏សូមមានចិត្តអត់ធ្មត់ ជានិច្ច។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលវេលាដែលមានអំណោយ ផលបំផុតសម្រាប់រាល់ការចរចា និងការពិភាក្សាដោះស្រាយបញ្ហានានា។ លោកអ្នកអាច ការពារទស្សនៈ និងគម្រោងផែនការរបស់ខ្លួនបានដោយងាយស្រួល និងប្រកបទៅដោយ ភាពជោគជ័យ។ រាល់ជំហានរបស់អ្នកក៏ទទួលបានការគាំទ្រខ្លាំងណាស់ផងដែរ ដូច្នេះមិន គួរមានការព្រួយបារម្ភអ្វីនោះទេ សូមធ្វើអ្វីដែលអ្នកប៉ងប្រាថ្នា។ ក្រៅពីនេះ ប្រយ័ត្នរាល់ការ សន្និដ្ឋាននានា ពីព្រោះការក្លែងបន្លំ ឬការបោកបញ្ឆោតខ្លះអាចលេចរូបរាងឡើងនៅថ្ងៃនេះ។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលវេលាដែលមានអំណោយ ផលបំផុតសម្រាប់ការចរចា ដោះស្រាយបញ្ហាចាស់ថ្មី…

  • ហោរាសាស្រ្តប្រចាំថ្ងៃអាទិត្យ ១៤រោច ខែបឋមាសាឍ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣

    ហោរាសាស្រ្តប្រចាំថ្ងៃអាទិត្យ ១៤រោច ខែបឋមាសាឍ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលវេលាល្អបំផុតក្នុងការធ្វើការ ងារទាក់ទងនឹងចលន ឬអចលនទ្រព្យនោះទេ។ ការខាតបង់អាចនឹងមានកំរិតខ្ពស់ ដែល រំខានទៅដល់កំរិតហិរញ្ញវត្ថុរបស់អ្នកធ្ងន់ធ្ងរ។ ហោរាសាស្រ្តអាជីពណែនាំលោកអ្នកអោយ ជឿជាក់ទៅលើអារម្មណ៍ខាងក្នុងរបស់ខ្លួនក្នុងការបំពេញគោលដៅ។ ក្នុងនោះ ប្រហែលជា អ្នកមិនអាចពឹងពាក់អាស្រ័យមនុស្សនៅជុំវិញខ្លួនបានល្អនោះទេ ហេតុនេះសូមបំពេញការ ងារអោយបានខ្លាំងក្លាបំផុត។ ក្រៅពីនេះ សូមមានចិត្តអតធ្មត់អោយបានច្រើនបំផុតដើម្បី បញ្វៀសផលរំខានផ្សេងៗមកលើអាជីព។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ សូមកុំភ្ជាប់ការងាររបស់អ្នកជាមួយនឹងរឿងរ៉ាវតូច​តាច។ ដើរចេញពីបញ្ហារបស់អ្នកដទៃ បើទោះបីជាក្នុងសភាពល្អប្រសើរយ៉ាងណាក៏ដោយ ពីព្រោះអ្នកអាចនឹងជួយការយល់ច្រលំខ្លះដែលអាចរំខានទៅដល់ផ្លូវចិត្ត និងការសម្រេច ចិត្តសំខាន់ៗនៅក្នុងថ្ងៃនេះ។ លើសពីនេះ បើទោះបីជាស្ថានភាពខ្លះហាក់បន្លំចិត្តរបស់អ្នក យ៉ាងណាក្តី គឺលោកអ្នកពិតជាកំពុងស្ថិតនៅក្នុងគន្លងផ្លូវដែលត្រឹមត្រូវ និងជាផ្លូវភោគ សម្បិត្តិផងដែរ។ ក្រៅពីនេះ អ្នកអាចមានលទ្ធភាពយល់ដឹងស្ថានភាពដែលកំពុងកើតឡើង នៅជុំវិញខ្លួន។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ហោរាសាស្រ្តអាជីពណែនាំលោកអ្នកអោយបោះបង់ ចោលការបាត់បង់ជំនឿចិត្តទៅលើខ្លួនឯង និងស្ថានភាពដែលកើតឡើងនៅជុំវិញខ្លួន។ ការ សង្ស័យច្រើនធ្វើអោយអ្នកអនុវត្តការងារខុស និងអាចបង្កើតជាបញ្ហាក្នុងទំនាក់ទំនងផងដែរ…

  • ២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង ៨០០ករណី (Video Inside)

    ២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង ៨០០ករណី (Video Inside)

    មានប្រទេសចំនួនតែ ៤ប៉ុណ្ណោះ នៅអាស៊ាន ដែលមានអ្នកឆ្លងថ្មីកូវីដ១៩ ក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ។ កម្ពុជាក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះក៏ពុំមានរកឃើញអ្នកឆ្លង និងស្លាប់ថ្មីដោយសារជំងឺកូវីដ១៩នោះផងដែរ។ តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ាននៃរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ៨៥៥ករណី ដែលជាតួលេខឆ្លងកើនឡើងមកវិញចំនួន ៤៦៣ករណី ធៀបនឹងការឆ្លងកាលពីម្សិលមិញ។ ការឆ្លងក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ បានកើតលើប្រទេសចំនួន ៤នៅអាស៊ាន រួមមានប្រទេសវៀតណាម, មីយ៉ាន់ម៉ា, ប្រុយណេ និងប្រទេសឡាវ។ ប្រទេសប្រុយណេ គឺជាប្រទេសដែលមានតួលេខឆ្លងច្រើនជាងគេ ដែលមានការឆ្លងចំនួន ៧៨៤ករណី។ តួលេខឆ្លងតិចជាងគេក្នុងចំណោមប្រទេសទាំង៤នោះ គឺប្រទេសឡាវ ដែលមានការឆ្លងចំនួន ១៨ករណី។ ប្រទេសចំនួន៦ គឺប្រទេសសឹង្ហបុរី, ម៉ាឡេស៊ី, កម្ពុជា, ឥណ្ឌូនេស៊ី, ថៃ, និងប្រទេសហ្វីលីពីន គឺជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ជុំវិញតួលេខឆ្លង និងស្លាប់ឡើយ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ ប្រទេសទាំង១០អាស៊ាន ក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ ពុំមានអ្នកស្លាប់ដោយជំងឺកូវីដ១៩ឡើយ។ គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបមានចំនួន ៣៦លាន ២៨ម៉ឺន ៥ពាន់ ៣៩៤ករណី, និងការស្លាប់សរុបមានចំនួន…