-
២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង ៧០០ករណី (Video Inside)

ប្រទេសមួយចំនួនក្នុងអាស៊ាននៅតែមានករណីឆ្លង និងស្លាប់ដោយសារកូវីដ១៩ ក្នុងនោះ ប្រទេសកម្ពុជា ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ក៏មានករណីឆ្លងថ្មីចំនួន ១ករណីផងដែរ។ យោងតាមក្រសួងសុខាភិបាល នេះជាករណីឆ្លងជាថ្មីម្តងទៀត បន្ទាប់ពីរកមិនឃើញអ្នកឆ្លងសោះកាលពីថ្ងៃម្សិលមិញ។ តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ាននៃរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ៧០៨ករណី ដែលជាតួលេខឆ្លងកើនឡើងវិញចំនួន១០៦ករណី បើប្រៀបធៀបការឆ្លងកាលពីថ្ងៃម្សិលមិញ។ ការឆ្លងក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ បានកើតលើប្រទេសចំនួន ៧ នៅអាស៊ាន រួមមានប្រទេសហ្វីលីពីន, ម៉ាឡេស៊ី, ថៃ, វៀតណាម, មីយ៉ាន់ម៉ា, កម្ពុជា និងប្រទេសឡាវ។ ប្រទេសហ្វីលីពីន គឺជាប្រទេសដែលមានតួលេខឆ្លងច្រើនជាងគេ ដែលមានការឆ្លងចំនួន ២០០ករណី។ តួលេខឆ្លងតិចជាងគេ គឺប្រទេសកម្ពុជា ដែលមានការឆ្លងចំនួន ១ករណី។ ប្រទេសសឹង្ហបុរី, ឥណ្ឌូនេស៊ី និងប្រទេសប្រុយណេ គឺជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ជុំវិញតួលេខឆ្លង និងស្លាប់ឡើយក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ តួលេខស្លាប់ដោយសារកូវីដ១៩ ក្នុងប្រទេសអាស៊ានរយៈពេល ២៤ម៉ោងចុងក្រោយនេះមានចំនួន ៦នាក់ ដែលជាពលរដ្ឋនៃប្រទេសថៃ និងប្រទេសម៉ាឡេស៊ី។ គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបមានចំនួន ៣៦លាន ២៩ម៉ឺន…
-
រយៈពេល៦ខែដើមឆ្នាំ កម្ពុជាទទួលបានទំហំពាណិជ្ជកម្មពីដៃគូ RCEP ចំនួនជាង៤ពាន់លានដុល្លារ (Video Inside)

ទំហំពាណិជ្ជកម្មរបស់កម្ពុជានាំចេញទៅកាន់ប្រទេសជាសមាជិកកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ RCEP ក្នុងឆមាសទី១ ឆ្នាំ២០២៣ មានជាង៤ពាន់លានដុល្លារ។ ក្រសួងពាណិជ្ជកម្មកម្ពុជា បានសរសេរក្នុងរបាយការណ៍បញ្ជាក់ថា ទំហំនាំចេញនេះ បានកើនឡើង២៤% ប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២២។ របាយការណ៍របស់ក្រសួងពាណិជ្ជកម្មចេញផ្សាយនៅថ្ងៃទី១៨ ខែកក្កដា បានបង្ហាញថា ការនាំចូលរបស់កម្ពុជាពីប្រទេស RCEP មានទំហំទឹកប្រាក់សរុបជាង១០កណ្តក់សញ្ញា ៧ពាន់លានដុល្លារអាមេរិក ដែលការនាំចូលនេះ បានថយចុះ ១៧ភាគរយធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន។ ទីផ្សារធំបំផុតរបស់កម្ពុជាសម្រាប់ការនាំទំនិញក្នុងរយៈពេល៦ខែដំបូង ឆ្នាំ២០២៣នេះ គឺប្រទេសវៀតណាម ដោយមានទំហំទឹកប្រាក់១ពាន់៤២៩លានដុល្លារ, ប្រទេសថៃ ៥២៧លានដុល្លារ និងនិងប្រទេសសិង្ហបុរី ៤១៥លានដុល្លារ។ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ ជ្រុងជ្រោយតំបន់ RCEP បានចូលជាធរមាន នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២ ដោយកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ធំមួយនេះ មានប្រទេសចំនួន ១៥ នៅអាស៊ីប៉ាស៊ីហ្វិក រួមទាំងប្រទេសសមាជិកអាស៊ានចំនួន ១០ និងដៃគូពាណិជ្ជកម្ម ចំនួនប្រាំគឺ ចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងនូវែលសេឡង់ ជាសមាជិក។ ក្នុងនាមជាប្លុកពាណិជ្ជកម្មធំបំផុតរបស់ពិភពលោក, កិច្ចព្រមព្រៀងពាណិជ្ជកម្ម RCEP មានទំហំអត្រាផលិតផលក្នុងស្រុកសរុបជាង ២៦ពាន់ពាន់លានដុល្លារ ដែលតំណាងឱ្យប្រហែល…
-
កម្ពុជាទទួលរងនូវព្យុះទី៤ ឈ្មោះ តាលីម ក្នុងសប្ដាហ៍ទៅមុខនេះ (Video Inside)

ភ្លៀងនឹងបន្តធ្លាក់ច្រើនរប៉ាត់រប៉ាយតាមតំបន់មួយចំនួនក្នុងប្រទេសកម្ពុជាក្នុងមួយសប្តាហ៍ទៅមុខទៀតនេះ ដោយសារតែឥទ្ធិពលពីជ្រលងព្យុះទី៤ ឈ្មោះ តាលីម (TALIM) កួបផ្សំនឹងខ្យល់មូសុងនិរតី។ ព្យុះតាលីម បានធ្វើដំណើរចូលមកដល់ផ្នែកខ្លះ នៃប្រទេសចិន និងប្រទេសវៀតណាមដោយបានបង្កឥទ្ធិខ្យល់បោកបក់ជាខ្លាំង។ យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម រវាងថ្ងៃទី១៩ រហូតដល់ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ ឥទ្ធិពលព្យុះនេះ នឹងធ្វើឱ្យសីតុណ្ហភាពកម្តៅនៅតំបន់ទំនាបកណ្តាលកម្ពុជា បានថយចុះតិចតួចប្រមាណ៣អង្សាសេ បើប្រៀបធៀបនឹងសប្តាហ៍មុន។ យោងតាមការព្យាករណ៍, ក្នុងតំបន់ទំនាបកណ្ដាលដែលរួមមាន៖ រាជធានីភ្នំពេញ, ខេត្ដកណ្តាល, ខេត្ដស្វាយរៀង, ខេត្ដព្រៃវែង និងខេត្ដតាកែវ អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅមធ្យម និងបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ ចំណែកនៅ តំបន់ខ្ពង់រាបដែលរួមមាន៖ ខេត្តកំពង់ធំ, ខេត្តសៀមរាប, ខេត្តបាត់ដំបង, ខេត្តពោធិ៍សាត់, ខេត្តកំពង់ឆ្នាំង, ខេត្តបន្ទាយមានជ័យ, ខេត្ដឧត្ដរមានជ័យ, ខេត្ដប៉ៃលិន, ខេត្តកំពង់ស្ពឺ, ខេត្តកំពង់ចាម, ខេត្ដត្បូងឃ្មុំ, ខេត្តស្ទឹងត្រែង, ខេត្តរតនគិរី, ខេត្តមណ្ឌលគិរី, ខេត្តក្រចេះ និងខេត្តព្រះវិហារ អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។…
-
ខេត្តចំនួន៦ គ្រោងនឹងប្រកាសជាខេត្តអស់មីនក្នុងឆ្នាំ២០២៣ (Video Inside)

យ៉ាងហោចខេត្តចំនួន៦បន្ថែមទៀត គ្រោងនឹងត្រូវប្រកាសជាខេត្តអស់មីន នៅក្នុងឆ្នាំ២០២៣។ អនុប្រធានអាជ្ញាធរជាតិប្រឆាំងនឹងគ្រាប់មីន ទេសរដ្ឋមន្ត្រី លី ធុជ បានថ្លែងក្នុងសន្និសីទកាសែត នៅថ្ងៃទី១៨កក្កដានេះថាខេត្តចំនួន៦ ដែលគ្រោងនឹងប្រកាសនៅមុនដំណាច់ឆ្នាំ២០២៣ ជាខេត្តដែលគ្មានគ្រាប់មីនក្នុងដី គឺខេត្តកំពង់ស្ពឺ ខេត្តក្រចេះ ខេត្តកំពង់ធំ ខេត្តសៀមរាប ខេត្តមណ្ឌលគិរី និងខេត្តរតនគិរី។ ទេសរដ្ឋមន្ត្រី លី ធុជ បានថ្លែងថា គ្រាប់មីននិងសំណល់គ្រាប់ជាតិផ្ទុះផ្សេងទៀត ដែលបានរកឃើញសរុបប្រមាណជាង៤លានគ្រាប់ ហើយត្រូវបានកម្ទេចចោលទាំងស្រុងលើទឹកដីកម្ពុជា។ ផ្ទៃដីដែលបានដោះគ្រាប់រួច ត្រូវបានប្រគល់ជូនប្រជាពលរដ្ឋធ្វើស្រែចម្ការ ដែលមានទំហំជាង ២ពាន់៧៩៤គីឡូម៉ែត្រឡា ជាដីដែលមានសុវត្ថិភាពយូរអង្វែង។ លោកបានថ្លែងថាផែនការបោសសម្អាតមីនឆ្នាំ២០២៤-២០២៥ ដែលជាឆ្នាំចុងក្រោយនឹងមានលើផ្ទៃដី៣៥៨គីឡូម៉ែត្រការ៉េ ដែលត្រូវការថវិកា ៧៨លានដុល្លារ។ ផ្ទៃដីមានមីននេះ លោកបញ្ជាក់ថានៅមិនទាន់រាប់បញ្ចូលនូវចម្ការមីនថ្មីៗ ដែលប្រតិបត្តិករជាតិ អន្តរជាតិបន្តរកឃើញ ជាបន្តបន្ទាប់ ដោយកំពុងបញ្ជូនមកអាជ្ញាធរមីនដើម្បីត្រួតពិនិត្យ និងវាយតម្លៃ។ រហូតមកទល់នឹងពេលនេះ, ប្រតិបត្តិករដោះមីនចំនួន១៥៥នាក់ បានជួបគ្រោះថ្នាក់របស់ខ្លួនផងដែរ ក្នុងកិច្ចការដោះគ្រាប់មីន។ ក្នុងចំនួនទាំង១៥៥នាក់នោះ, ប្រតិបត្តិករដោះមីន ដែលបាត់បង់ជីវិតមានចំនួន៣១នាក់។
-
យុទ្ធនាការឃោសនាថ្ងៃទី១៨មានសភាពរលូនល្អ (Video Inside)

យុទ្ធនាការឃោសនាបោះឆ្នោតបានឈានមកដល់ថ្ងៃទី១៨ហើយ គិតត្រឹមថ្ងៃអង្គារនេះ។ គជប បានបញ្ជាក់ថានៅថ្ងៃទី១៨កក្កដានេះ យុទ្ធនាការឃោសនា មានភាពរលូនល្អ និងគ្មានអំពើហិង្សាឡើយ។ គជប បានថ្លែងទៀតថា មានគណបក្សនយោបាយចំនួន ១៣ ដែលបានធ្វើសកម្មភាពឃោសនាបោះឆ្នោត ក្នុងនោះមានគណបក្ស៥ បានហែក្បួនឃោសនា។ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានហែរក្បួរនៅខេត្តកំពង់ធំ, គណបក្សសញ្ជាតិកម្ពុជា ហែរក្បួននៅខេត្តព្រៃវែង និងខេត្តកំពង់ស្ពឺ, គណបក្សខ្មែររួបរួមជាតិ បានហែរក្បួននៅខេត្តកំពង់ចាម និងខេត្តក្រចេះ, គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច បានហែរក្បួននៅខេត្តកណ្តាល និងគណបក្សហ៊្វុនស៊ិនប៉ិច ហែរក្បួននៅខេត្តរតនគិរី កំពត ខេត្តព្រះសីហនុ ខេត្តកំពង់ឆ្នាំង និងខេត្តបន្ទាយមានជ័យ។ ចំណែកគណបក្សនយោបាយ ចំនួន៨ផ្សេងទៀត ដែលមានដូចជា គណបក្សប្រជាជនកម្ពុជា, គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ, គណបក្សធម្មាធិបតេយ្យ, គណបក្សឯកភាពជាតិខ្មែរ, គណបក្សខ្មែរតែមួយ, គណបក្សកសិករ, គណបក្សស្ត្រីដើម្បីស្ត្រី និងគណបក្សយុវជនកម្ពុជា បានធ្វើការឃោសនាបោះឆ្នោត តាមរយៈសកម្មភាពជួបប្រជុំជាមួយសមាជិក, ការចាក់មេក្រូផ្សព្វផ្សាយនៅទីស្នាក់ការគណបក្ស និងចល័តតាមភូមិ, ចែកខិត្តបណ្ណតាមខ្នងផ្ទះ បិទខិត្តបណ្ណ និងចងបដានៅទីសាធារណៈ ប្រគំតន្រ្តី សម្ដែងសិល្បៈ ចាក់បញ្ចាំងស្លាយ (Slide) វីដេអូ នៅតាមមណ្ឌលបោះឆ្នោតដែលខ្លួនឈរឈ្មោះ។ ការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត…
-
សកម្មជនគណបក្សភ្លើងទៀនបន្តសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជន (Video Inside)

សកម្មជនគន្លឹះនៃគណបក្សប្រឆាំង បានបន្តការស្នើសុំចូលរួមជីវភាពនយោបាយ ជាមួយនឹងគណបក្សប្រជាជនកម្ពុជា បើទោះបីជាមានចលនាទប់ស្កាត់របស់បណ្តាមេខ្លោង ដែលរស់នៅក្រៅប្រទេស។ ការបន្តសុំចូលរួមធ្វើជីវភាពនយោបាយនេះទៀត បានធ្វើឡើង ខណ: ការបោះឆ្នោតសកលថ្ងៃទី២៣ខែកក្កដាកាន់តែខិតជិតមកដល់។ ប្រធានយុវជនប្រចាំខេត្តណ្ដាលរបស់អតីតគណបក្សសង្រ្គោះជាតិ និងគណបក្សភ្លើងទៀន លោក ទឹម សាវឿន បានថ្លែងថាដោយសារតែលោកអស់ជំនឿលើទណ្ឌិត សម រង្ស៉ី ទើបលោកបានសម្រេចសុំចូលរួមជីវភាណនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ ខែមេសា, ខែឧសភា, ខែមិថុនា និងខែកក្កដានេះ គឺជាខែដែលមានការស្នើសុំចូលរួមជីវភាពនយោបាយជាច្រើន ពីសកម្មជនទាំងក្នុង និងក្រៅប្រទេស ដែលធ្លាប់បានចូលរួមធ្វើសកម្មភាពបំរើគណបក្សប្រឆាំង។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងតាមបណ្តាញសង្គមបញ្ជាក់ថា «ទឹកដែលធ្លាប់ល្អក់ពេលនេះ បានរងនឹងភាពថ្លាមកវិញហើយ»។
-
បណ្ឌិត ហ៊ុន ម៉ាណែត៖ «ផ្លូវគឺជានិមិត្តរូបនៃក្តីសង្ឃឹម» (Video Inside)

កម្ពុជាក្នុងសម័យដឹកនាំរបស់សម្តេចតេជោសែន ការធ្វើផ្លូវថ្នល់ គឺជាផ្នែកមួយនៃការជួយលើកតម្កើងកម្រិតជីវភាព របស់ប្រជាជនអោយកាន់តែមានភាពល្អប្រសើរ។ ក្នុងសម័យតេជោសែន, ផ្លូវ ទឹក ភ្លើង និងធនធានមនុស្ស គឺជាកត្តាសំខាន់ក្នុងការនាំប្រទេសអភិវឌ្ឍន៍។ មិនមានឆ្នាំណាមួយ ដែលរាជរដ្ឋាភិបាលមិនបានធ្វើកិច្ចការទាំងឡាយនេះទេ។ បណ្ឌិត ហ៊ុន ម៉ាណែត នៅក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវថ្នល់មួយក្នុងរាជធានីភ្នំពេញ បានថ្លែងប្រាប់អ្នកចូលរួមថា «ផ្លូវគឺជានិមិត្តរូបនៃក្តីសង្ឃឹម»។ កម្ពុជាទើបតែក្នុងជំនាន់ដឹកនាំសម្តេចតេជោ ហ៊ុន សែន នេះទេ បានចាប់ផ្តើមឈានដល់សម័យរុងរឿងមួយដែលកម្ពុជាមិនធ្លាប់មានឡើយកាលពីអតីតកាល។
-
គជប ដឹកជញ្ជូនសន្លឹកឆ្នោត និងសម្ភារៈពាក់ព័ន្ធចេញតាមគោលដៅ (Video Inside)

សម្ភារៈសំខាន់ៗ ដែលបម្រើដល់ការបោះឆ្នោត ត្រូវបានដឹកជញ្ជូនចេញទៅគោលដៅ ក្នុងរាជធានី និងខេត្តទាំង២៥ហើយ នៅថ្ងៃអង្គារ៍ទី១៨កក្កដានេះ។ អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតលោក ហង្ស ពុទ្ធា បានថ្លែងថាសម្ភារៈទាំងនោះរួមមានសន្លឹកឆ្នោត, ត្រាសម្ងាត់ និងទឹកខ្មៅលុបមិនជ្រះ និងសម្ភារៈសំខាន់ៗមួយចំនួនទៀត ដែលត្រូវបានបានដឹកចេញពីឃ្លាំងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដើម្បីទៅប្រគល់ជូនតាមគណៈកម្មការរាជធានីខេត្តរៀបចំការបោះឆ្នោតទាំង២៥ នៅទូទាំងប្រទេសសម្រាប់បម្រើឱ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣។ លោកបានបញ្ជាក់ថា ការវេចខ្ចប់សន្លឹកឆ្នោតសម្រាប់ដឹកជញ្ជូនទៅតាមបណ្តាខេត្តននីមួយៗ បានខ្ចប់ដោយស្រទាប់កៅស៊ូ និងស្រទាប់ក្រដាសធម្មតាជាច្រើនស្រទាប់ ដើម្បីធានាសុវត្ថិភាព។ ការដឹកជញ្ជូនបានបែកចែកតម្រាយផ្លូវធ្វើដំណើរ៨ខ្សែ ដោយមានការសហការជាមួយក្រសួងមហាផ្ទៃ និងមានក្បួនកងការពាររក្សាសន្លឹកឆ្នោតផងដែរ។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានបោះពុម្ពសន្លឹកឆ្នោតជាង១៣លានសន្លឹក និងបែងចែកជាពីរប្រភេទ ក្នុងនេះប្រភេទទីមួយ គឺជាប្រភេទសន្លឹកឆ្នោតដែលនឹងបញ្ជូន ទៅការិយាល័យបោះឆ្នោតជាង២ពាន់៣០០ការិយាល័យ និងប្រភេទទីពីរ គឺសន្លឹកឆ្នោតជាង១លាន ២សែនសន្លឹក គឺតម្កល់ទុកនៅគណៈកម្មការខេត្តរៀបចំការបោះឆ្នោត សម្រាប់ត្រៀមបម្រុង ដើម្បីដោះស្រាយបញ្ហាជាយថាហេតុណាមួយដែលអាចនឹងកើតឡើង។ ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត នីតិកាលទី៧ នឹងប្រព្រឹត្តទៅនៅថ្ងៃ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដោយមានគណបក្សនយោបាយចំនួន១៨ ខណៈតួលេខនៃប្រជាពលរដ្ឋមានសិទ្ធិបោះឆ្នោត ដែលត្រូវចូលរួម មានជាង៩លាន ៧សែននាក់, ការិយាល័យដែលត្រូវបម្រើដល់ការបោះឆ្នោត នៅទូទាំងប្រទេសមានជាង២ម៉ឺនការិយាល័យ៕
-
បណ្ឌិត ហ៊ុន ម៉ាណែត បំភ្លឺការចោទប្រកាន់ដែលនិយាយថាការអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល ប៉ះពាល់នឹងផលប្រយោជន៍ប្រជាជន (Video Inside)

បណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងប្រាប់ពលរដ្ឋថា ការអភិវឌ្ឈន៍ជាតិតែងបានគិតគូរជាខ្លាំង លើផលប្រយោជន៍របស់ប្រជាពលរដ្ឋ និងមិនមែនដូចតាមការនិយាយចោទប្រកាន់ របស់ក្រុមធ្វើនយោបាយប្រឆាំងនៅក្រៅប្រទេសឡើយ។ ប្រសាសន៍បកស្រាយនេះ បានធ្វើឡើងតបនឹងការចោទប្រកាន់របស់ក្រុមឧទ្ទាមនៅក្រៅស្រុក ដែលចោទថាការអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល បានបង្កផលប៉ះពាល់ដល់ប្រជាជនក្នុងស្រុក។ អប្សរាណិតធ្វើសេចក្តីរាយការណ៍
-
ហោរាសាស្រ្តប្រចាំថ្ងៃពុធ ២កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣

ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលវេលាដែលអ្នកអាចធ្វើការងារបានទៅតាមបំណង។ ក្នុងនោះ អ្នកក៏អាចធ្វើការបណ្តាក់ទុនទៅលើមុខរបរតូចធំ នានាបានផងដែរ។ ផលចំណេញនឹងកើតឡើងច្រើន ក្នុងនោះដៃគូរបស់អ្នកក៏សុទ្ធតែអាច ទុកចិត្តបាន។ ក្នុងនោះ ថ្ងៃនេះជាពេលវេលាប្រសើរសម្រាប់ការផ្លាស់ប្តូរ ពីព្រោះឳកាសថ្មីៗ មានច្រើន ហើយសុទ្ធតែមានលំនឹងសម្រាប់អនាគតនៃអាជីពផង។ ក្រៅពីនេះ លោកអ្នកដែលធ្វើបុគ្គលិករដ្ឋ និងឯកជនអាចនឹងទទួលបានការតម្លើងតួនាទី។ ក្នុងនោះដែរ ចូរតាម ដានស្ថានភាពនៅជុំវិញខ្លួន ហើយឆ្លើយតបអោយបានរួសរាន់។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីលោកអ្នកល្អជាមធ្យម។ វេលានេះជាពេលដែលមានអំណោយផលបំផុតសម្រាប់ការ ផ្លាស់ប្តូរ។ អ្នកមិនចាំបាច់រងចាំពេលវេលា ឬនៅទ្រាំទ្រចំពោះស្ថានភាពដែលមិនប្រសើរទាំង នោះទេ ដោយសារស្ថានភាពខាងក្រៅនឹងផ្តល់ឳកាសច្រើនចំពោះភាពរីកចម្រើននៃការងារ របស់អ្នក។ ផ្ទុយពីភាពល្អប្រសើរនេះ សូមមានការប្រុងប្រយ័ត្នបំផុតចំពោះការធ្វើដំណើរ ពីព្រោះអ្នកអាចជួបផលរំខានច្រើន។ ក្រៅពីនេះ សូមថ្លឹងថ្លែងចំពោះពត៌មានដែលអ្នកទទួលបាន ឬស្នើសុំជំនួយប្រសិនបើអ្នកត្រូវការចាំបាច់។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះការគិត និងការសម្រេចចិត្តរបស់អ្នកស្ថិតក្នុងភាពវិជ្ជមាន សូមកុំមានក្តីបារម្ភអ្វីឡើយ លោកអ្នកនឹងទទួលបានភាពរីកចម្រើនណាស់ក្នុងការងារ និងមុខរបរ។…