Category: ទូរទស្សន៍

  • សមាគមមិត្តភាពកម្ពុជាចិនអំពាវនាវពលរដ្ឋខ្មែរកាត់ចិនចូលរួមការបោះឆ្នោតសកល (Video Inside)

    សមាគមមិត្តភាពកម្ពុជាចិនអំពាវនាវពលរដ្ឋខ្មែរកាត់ចិនចូលរួមការបោះឆ្នោតសកល (Video Inside)

    សមាគមមិត្តភាពកម្ពុជា-ចិន បានចេញសេចក្ដីអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរកាត់ចិន សូមទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ដើម្បីជ្រើសរើសអ្នកដឹកនាំប្រទេសជាតិដោយសេរីត្រឹមត្រូវនិងយុត្តិធម៌។ ការបោះឆ្នោតសកលឆ្នាំ២០២៣នេះ ត្រូវគេកត់សម្គាល់ថាមានលក្ខណៈខុសប្លែកពីធម្មតា ដោយសារតែមានអំពើញុះញង់ពីក្រៅប្រទេសចង់បំផ្លាញលទ្ធផល នៃការបោះឆ្នោត ខណៈដែលគណបក្សចូលរួមទាំង១៨ ក្នុងស្រុកបានរួមគ្នាប្រឆាំងនឹងអំពើញុះញង់ទាំងនោះ។ សេចក្តីអំពាវនាវរបស់សមាគមមិត្តភាពកម្ពុជា-ចិន ថ្ងៃទី២០ ខែកក្តដា ឆ្នាំ២០២៣នេះ បាន «អំពាវនាវចំពោះប្រជាពលរដ្ឋខ្មែរ-ចិន ទាំងអស់ដែលមានសិទ្ធ និងមានឈ្មោះក្នុងបញ្ជីបោះឆ្នោត សូមអញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗរូប ជ្រើសរើសអ្នកដឹកនាំប្រទេសជាតិ ដើម្បីការពារសន្តិភាព ការអភិវឌ្ឍ និងការរីកចម្រើនរុងរឿងថ្កើងថ្កាន លើគ្រប់វិស័យនៃមាតុភូមិ»។ សមាគមមិត្តភាព កម្ពុជា-ចិន បានបញ្ជាក់ទៀតថាការបោះឆ្នោតដែលនឹងប្រព្រឹត្តទៅ នាពេលខាងមុខ គឺជាការបោះឆ្នោតជាទូទៅ, ជាសកលដោយសេរី ត្រឹមត្រូវ យុត្តិធម៌ ស្មើភាព និងដោយសម្ងាត់ ស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស។ ប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោត ត្រូវគជបបញ្ជាក់ថាមានចំនួនជាង៩ លាន៧សែននាក់, ការិយាល័យ ដែលត្រូវបម្រើដល់ការបោះឆ្នោតនៅទូទាំងប្រទេសមានចំនួនសរុប ២ម៉ឺន៣ ពាន់៧៩៩ការិយាល័យ៕

  • កម្ពុជាធ្វើម្ចាស់ផ្ទះសន្និសីទស្វាយចន្ទីពិភពលោកនៅដើមឆ្នាំ២០២៤ (Video Inside)

    កម្ពុជាធ្វើម្ចាស់ផ្ទះសន្និសីទស្វាយចន្ទីពិភពលោកនៅដើមឆ្នាំ២០២៤ (Video Inside)

    កម្ពុជាគ្រោងនឹងធ្វើជាម្ចាស់ផ្ទះ នៃសន្និសីទស្វាយចន្ទីពិភពលោកនៅដើមឆ្នាំ២០២៤។ សន្និសីទស្វាយចន្ទីពិភពលោករយៈពេលបីថ្ងៃគ្រោងនឹងរៀបចំធ្វើនៅលើទឹកដីអង្គរខេត្តសៀមរាប នាដើមឆ្នាំ២០២៤ ដោយមានការចូលរួម៤០ប្រទេស ពីលើសកលលោក។ អប្សរាណិតរាយការណ៍

  • សកម្មជនប្រឆាំងជិត២៨០នាក់បញ្ចូលជាសមាជិកគណបក្សប្រជាជនកម្ពុជា (Video Inside)

    សកម្មជនប្រឆាំងជិត២៨០នាក់បញ្ចូលជាសមាជិកគណបក្សប្រជាជនកម្ពុជា (Video Inside)

    សកម្មជនអតីតគណបក្សប្រឆាំងជិត២៨០នាក់ បានស័្មគ្រចិត្តចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ។ ពិធីប្រកាសបញ្ចូលជាសមាជិកថ្មីចំនួន២៧៩ រូបនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ ក្រោមវត្តមានប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញលោក ឃួង ស្រេង នៅមន្ទីរគណបក្សរាជធានីភ្នំពេញ។ តំណាងអ្នកចូលរួមបានលើកឡើងក្នុងឱកាសនោះបញ្ជាក់ថា ការស័្មគ្រចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជានេះ គឺក្រោយពីបានមើលឃើញពីវីរភាព និងការលះបង់ដ៏ធំធេងរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងបុព្វហេតុស្វែងរកសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ ឲ្យរីកចម្រើនជឿនលឿន ហើយការស័្មគ្រចិត្តចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជានេះ គឺពួកគេមានគោលបំណង ដើម្បីរួមចំណែកកសាងជាតិ មាតុភូមិ។ លោក ឃួង ស្រេង បានអំពាវនាវការរួមគ្នាការពារសន្តិភាព និងការនាំគ្នាទៅបោះឆ្នោតថ្ងៃទី២៣ កក្កដា គាំទ្រគណបក្សប្រជាជនកម្ពុជា ដើម្បីកម្ពុជាមានឱកាសកសាងអភិវឌ្ឍន៍ប្រទេសឲ្យរីកចម្រើនរុងរឿងបន្ថែមទៀត ពិសេសគឺការប្រែក្លាយប្រទេសកម្ពុជា ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០៕

  • នាយករដ្ឋមន្ត្រីហ្គីណេប៊ីសាវធ្វើទស្សនកិច្ច៣ថ្ងៃនៅកម្ពុជា (Video Inside)

    នាយករដ្ឋមន្ត្រីហ្គីណេប៊ីសាវធ្វើទស្សនកិច្ច៣ថ្ងៃនៅកម្ពុជា (Video Inside)

    នាយករដ្ឋមន្ត្រីនៃប្រទេសហ្គីណេប៊ីសាវលោក នូណូ ហ្គូណេស ណាប៊ីអេម គ្រោងបំពេញទស្សនកិច្ចការងារនៅកម្ពុជារយៈពេល៣ថ្ងៃរវាងពីថ្ងៃទី២១ ដល់២៤កក្កដា ដែលដំណើរទស្សនកិច្ចនោះ គឺតបតាមការអញ្ជើញរបស់សម្តេចនាយករដ្ឋមន្ត្រី នៃប្រទេសកម្ពុជា។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស, នាយករដ្ឋមន្ត្រី នៃប្រទេសហ្គីណេ ប៊ីសាវ នឹងជួបទ្វេភាគីជាមួយនឹងសម្តេចតេជោ ហ៊ុន សែន និងអញ្ជើញចូលរួមសង្កេតការណ៍ដោយផ្ទាល់ក្នុងការបោះឆ្នោតសកលនៅកម្ពុជាថែមទៀត។ លោក នូណូ ហ្គូណេស ណាប៊ីអេម នឹងចូលរួមកម្មវិធីអាហារពេលល្ងាច ដែលរៀបចំឡើងដោយសម្តេចតេជោ ហ៊ុន សែន, ជួបពិភាក្សាលើប្រធានបទទ្វេភាគីមួយចំនួន, រៀបចំផែនការសកម្មភាពនានា សម្រាប់ជម្រុញកិច្ចសហប្រតិបត្តិការ ដែលផ្តល់ផងប្រយោជន៍ទៅវិញទៅមក ព្រមទាំងផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិដែលជាផលប្រយោជន៍និងក្តីបារម្ភរួម។ ក្រសួងការបរទេសកម្ពុជាបានថ្លែងថា «ដំណើរទស្សនកិច្ចការងារជាលើកដំបូងរបស់លោក នូណូ ហ្គូណេស ណាប៊ីអេម មកកាន់កម្ពុជាគឺជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់មួយ នៅក្នុងទំនាក់ទំនងជាមិត្តភាពរវាងប្រទេសទាំង២ព្រមទាំងរួមចំណែកដល់ការពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អ ដើម្បីជាផលប្រយោជន៍របស់ប្រជាជន នៃប្រទេសទាំង២»។ ប្រទេសហ្គីណេ ប៊ីសាវ គឺជាប្រទេសត្រូពិចមួយនៅលើឆ្នេរសមុទ្រអាត្លង់ទិក នៃទ្វីបអាហ្រ្វិកខាងលិច ដែលត្រូវបានគេស្គាល់ថាជាឧទ្យានជាតិ និងសត្វព្រៃ។ ប្រទេសក្នុងទ្វីបអាហ្វ្រិកនេះ ជាប្រទេសមានទំហំប្រមាណ៣ម៉ឺន ៦ពាន់ ១៣០គីឡូម៉ែត្រក្រឡា ដែលតូចជាងកម្ពុជាជិត៦ដង និងមានប្រជាជនជាង២លាននាក់។

  • ក្រសួងមហាផ្ទៃបញ្ជូនក្រុមកីឡាករ៤៨នាក់ ចូលរួមការប្រកួតកីឡាអគ្គិភ័យ និងប៉ូលីសសកលលោក ក្នុងប្រទេសកាណាដា (Video Inside)

    ក្រសួងមហាផ្ទៃបញ្ជូនក្រុមកីឡាករ៤៨នាក់ ចូលរួមការប្រកួតកីឡាអគ្គិភ័យ និងប៉ូលីសសកលលោក ក្នុងប្រទេសកាណាដា (Video Inside)

    សម្ដេចក្រឡាហោម ស ខេង បានជួបក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃចំនួន៤៨នាក់ ដែលត្រៀមចេញទៅប្រកួតកីឡានគរបាល និងកងពន្លត់អគ្គិភ័យពិភពលោក នៅក្នុងប្រទេសកាណាដា។ ការប្រកួតកីឡានគរបាលក្នុងព្រឹត្តិការណ៍The 20th World Police and Fire Games 2023 នៅប្រទេសកាណាដា នឹងមានរយៈពេល៩ថ្ងៃចាប់ពីថ្ងៃទី២៨ ខែកក្កដា រហូតដល់ថ្ងៃទី៦ ខែសីហា។ ប្រទេសដែលនឹងចូលរួមមានសរុប៦០ប្រទេស ដែលនឹងប្រកួតកីឡានគរបាលនេះ ចំនួន ៦៣វិញ្ញាសារកីឡា។ យោងតាមរបាយការណ៍កម្ពុជានឹងបញ្ជូនក្រុមកីឡាករនគរបាលចំនួន៤៨នាក់ ដើម្បីចូលរួមក្នុងការប្រកួតនោះ។ យោងតាមអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃលោក សរ សិទ្ធិ ការរៀបចំកីឡានគរបាល និងកងពន្លត់អគ្គិភ័យពិភពលោក គឺដើម្បីបង្ហាញពីសមាគ្គីភាព, សមត្ថភាព និងទេព្យកោសល្យរបស់កងនគរបាល នៃប្រទេសនីមួយៗ។ លោកបានថ្លែងថាប្រទេសកម្ពុជាធ្លាប់បានបញ្ជូនប្រតិភូកីឡាចូលរួមចំនួន២លើក ក្នុងចំណោមការរៀបចំចំនួន២០លើករួចមកហើយនេះ។ កីឡាករនៃក្រុមនគរបាលកម្ពុជា នឹងចូលរួមប្រកួតលើ១៣ប្រភេទកីឡារួមមានកីឡាវាយសី, កីឡាលើកទំងន់, កីឡាយូដូ, កីឡាជីជិតស៊ូ, កីឡាការ៉ាតេ, កីឡាហែលទឹក, កីឡាវាយកូនឃ្លីលើតុ, កីឡាបាល់ទះក្នុងសាល, កីឡាបាល់ទះឆ្នេរខ្សាច់, កីឡាចំបាប់, កីឡាចំបាប់កាច់ដៃ, កីឡាវាយកូនគោល, កីឡាលើកទម្ងន់សាច់ដុំ Bench Press និងកីឡាទាញសាច់ដុំ Push…

  • ២០ថ្ងៃ, គជបទទួលបានបណ្តឹង៣២ករណី (Video Inside)

    ២០ថ្ងៃ, គជបទទួលបានបណ្តឹង៣២ករណី (Video Inside)

    មន្ត្រីគជបបានថ្លែងថាគេបានទទួលបណ្តឹងចំនួន៣២ករណី ក្នុងរយៈពេល២០ថ្ងៃ នៃយុទ្ធនាការឃោសនាបោះឆ្នោត។ យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ នឹងបញ្ចប់នៅថ្ងៃចុងក្រោយទី២១ ខែកក្កដា ឆ្នាំ២០២៣នេះហើយ។ អ្នកនាំពាក្យគជប លោក សោម សូរីដា បានបញ្ជាក់ថាក្នុងចំណោមបណ្ដឹងទាំង៣២នោះ មាន១១បណ្ដឹង ត្រូវបានដោះស្រាយចប់រួចរាល់…ចំណែក២១បណ្ដឹងទៀត ត្រូវបាននិងកំពុងដោះស្រាយ។ លោកបានបន្តថាក្នុងចំនោមបណ្តឹងទាំង៣២នោះ មានបណ្តឹងមួយករណីដែលពាក់ព័ន្ធទៅនឹងការបង្ហោះសារ ដែលមានការរើសអើងពូជសាសន៍ និងបណ្ដឹងមួយទៀតពាក់ព័ន្ធនឹងជនមិនស្គាល់អត្តសញ្ញាណ ដែលបានយកស្លាកគណបក្សយោបាយមួយទៅបិទនៅលើរូបថតថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា។ ដោយឡែកចំនួន៣០បណ្តឹងផ្សេងទៀត គឺជាការប្តឹងពាក់ព័ន្ធ នឹងការណែនាំ ឬញុះញង់អ្នកបោះឆ្នោតឲ្យបំផ្លាញសន្លឹកឆ្នោតចោល។ យោងតាមច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ក្នុងមាត្រា១៤២ បានការផាកពិន័យប្រាក់រវាងពី៥លានរៀល ទៅ២០លានរៀល ដោយពុំទាន់គិតពីបទព្រហ្មទណ្ឌផ្សេងទៀតឡើយ ពាក់ព័ន្ធនឹងជនណាដែលប្រើមធ្យោបាយទុច្ចរិតដូចជា «ណែនាំឬញុះញង់ឱ្យអ្នកបោះឆ្នោត, បំផ្លាញឬធ្វើឱ្យខូចសន្លឹកឆ្នោត, ធ្វើឱ្យបាត់ទំនុកចិត្តលើការសម្ងាត់ នៃការបោះឆ្នោត, និងធ្វើឱ្យមានការភាន់ច្រឡំនាំឱ្យបាត់ទំនុកចិត្តលើការបោះឆ្នោត»។

  • មនុស្សជាង១៤ម៉ឺននាក់តាមការិយាល័យបោះឆ្នោតចាប់ផ្តើមធ្វើការសច្ចាប្រណិធាន (Video Inside)

    មនុស្សជាង១៤ម៉ឺននាក់តាមការិយាល័យបោះឆ្នោតចាប់ផ្តើមធ្វើការសច្ចាប្រណិធាន (Video Inside)

    មនុស្សជាង១៤ម៉ឺននាក់ដែលជាប្រធាន, អនុប្រធាន និងសមាជិកគណៈកម្មការការិយាល័យបោះឆ្នោតនៅទូទាំងប្រទេស បានរៀបចំធ្វើពិធីស្បថសច្ចាប្រណិធានប្តេជ្ញាការរក្សា «ឯករាជ្យ, អព្យាក្រឹត, សច្ចៈ, យុត្តិធម៌ និងតម្លាភាព»។ នៅទូទាំងប្រទេសកម្ពុជាការិយាល័យបោះឆ្នោត មានសរុបចំនួន២ម៉ឺន ៣ពាន់ ៧៩៩នាក់ ដែលក្នុងការិយាល័យនីមួយៗមានប្រធាន, អនុប្រធាន និងសមាជិកចំនួន៦នាក់។ បើគិតសរុបនៃចំនួនមនុស្សទាំងអស់, ប្រធាន, អនុប្រធាន និងសមាជិកដែលបានដាក់ពង្រាយ ដើម្បីធ្វើការនៅថ្ងៃបោះឆ្នោតនោះ មានចំនួនសរុប១៤ ម៉ឺន២ពាន់៧៩៤នាក់។ អប្សរាណិតធ្វើសេចក្តីរាយការណ៍

  • ព្រះសង្ឃ, ពលរដ្ឋ និងថ្នាក់ដឹកនាំបក្សបន្តផ្តល់យុត្តិធម៌ដល់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា (Video Inside)

    ព្រះសង្ឃ, ពលរដ្ឋ និងថ្នាក់ដឹកនាំបក្សបន្តផ្តល់យុត្តិធម៌ដល់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា (Video Inside)

    សង្គ្រាមនៃពាក្យសម្តីចោទប្រកាន់ កាន់តែកើនឡើង ខណៈការបោះឆ្នោតសកលនឹងមកដល់នាចុងសប្តាហ៍នេះ។ ពីក្រៅប្រទេស, មេខ្លោងធ្វើនយោបាយ ដែលចង់នាំប្រទេសធ្លាក់ចូលក្នុងសង្គ្រាម បានប្រើពាក្យសម្តីវាយប្រហារ និងចោទប្រកាន់ជាច្រើនដាក់មកលើប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា។ ប៉ុន្តែការចោទប្រកាន់នូវពាក្យមិនពិតទាំងនោះ បានទទួលការការពារពីប្រជាពលរដ្ឋ និងព្រះសង្ឃផងដែរ។ បណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងក្នុងសប្តាហ៍នេះថា អ្វីដែលសម្តេចតេជោ ហ៊ុន សែន បានធ្វើ គឺដើម្បីតែផលប្រយោជន៍ជាតិ និងប្រជាជនរបស់ខ្លួន តែប៉ុណ្ណោះ។ អប្សរាណិតធ្វើសេចក្តីរាយការណ៍

  • ព្រះមហាក្សត្រខ្មែរ និងប្រធានាធិបតីចិនធ្វើសារលិខិតឆ្លើយឆ្លងគ្នាពេញចិត្តនឹងកិច្ចសហប្រតិបត្តិការត្បូងពេជ្រ (Video Inside)

    ព្រះមហាក្សត្រខ្មែរ និងប្រធានាធិបតីចិនធ្វើសារលិខិតឆ្លើយឆ្លងគ្នាពេញចិត្តនឹងកិច្ចសហប្រតិបត្តិការត្បូងពេជ្រ (Video Inside)

    ព្រះមហាក្សត្រខ្មែរសម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងប្រធានាធិបតីចិន បានធ្វើសារលិខិតឆ្លើយឆ្លងគ្នាអបអរទិវាខួបលើកទី៦៥ឆ្នាំ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំង២។ ព្រះមហាក្សត្រខ្មែរ និងលោកប្រធានាធិបតីចិន ស៊ី ជីនពីន ក្នុងសារលិខិតឆ្លើយឆ្លងគ្នា បានបញ្ជាក់ការប្តេជ្ញាបង្កើនកិច្ចសហប្រតិបត្តិការកាន់តែរឹងមាំ និងបានសម្តែងក្តីពេញចិត្តលើកិច្ចសហប្រតិបត្តិការត្បូងពេជ្រ រវាងប្រទេសចិន និងកម្ពុជា។ អប្សរាណិតធ្វើសេចក្តីរាយការណ៍

  • ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ៤កើត ខែទុតិយាសាឍ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣

    ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ៤កើត ខែទុតិយាសាឍ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលវេលាដែលអ្នកអាចធ្វើការងារបានទៅតាមបំណង។ ក្នុងនោះ អ្នកក៏អាចធ្វើការបណ្តាក់ទុនទៅលើមុខរបរតូចធំ នានាបានផងដែរ។ ផលចំណេញនឹងកើតឡើងច្រើន ក្នុងនោះដៃគូរបស់អ្នកក៏សុទ្ធតែអាច ទុកចិត្តបាន។ ក្នុងនោះ ថ្ងៃនេះជាពេលវេលាប្រសើរសម្រាប់ការផ្លាស់ប្តូរ ពីព្រោះឳកាសថ្មីៗ មានច្រើន ហើយសុទ្ធតែមានលំនឹងសម្រាប់អនាគតនៃអាជីពផង។ ដោយឡែក លោកអ្នក នឹងទទួលបានអំណោយផលល្អប្រសើរសម្រាប់ការផ្លាស់ប្តូរទីកន្លែងការងារ ឬភាគច្រើនទាក់ ទងនឹងឋានៈតួនាទីផង។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ លោកអ្នកទទួលបានអំណោយផលល្អក្នុង​ការប្រាស្រ័យទាក់ទងជាមួយមនុស្សនៅជុំវិញខ្លួន។ ក្នុងនោះ អ្នកក៏ទទួលបានការគាំទ្រយ៉ាង ច្រើនដែលសម្រួលដល់ការអនុវត្តការងារ និងដោះស្រាយរាល់ករណីនានា។ ប៉ុន្តែប្រការចាំ បាច់សូមកុំធ្វើការប្រថុយប្រថាន ពីព្រោះអ្នកមិនអាចទទួលបានភាពល្អប្រសើរក្នុងការសាក ល្បងនោះទេ។ ក្នុងនោះ ប្រហែលជាប្រយ័ត្នបន្ថែមលើពាក្យសំដីរបស់ខ្លួន ហើយដូចគ្នាដែរ អ្នកក៏មិនចាំបាច់ស្តាប់ ឬយកពាក្យអ្នកដទៃមកគិតនាំជាកង្វល់នោះដែរ។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះមានអំណោយផលសម្រាប់កិច្ចការងារ និងរបររកស៊ីជួញដូរ។ សូមរីករាយទទួលយកអំណោយផលផ្នែកសេដ្ឋកិច្ចនៅក្នុងថ្ងៃនេះ។ ទន្ទឹមនឹងនេះដែរ លោកអ្នកមានភាពស្មុគ្រស្មាញប្រទាក់ក្រឡាច្រើនគួរសម ដូច្នេះសូមរិះរកមធ្យោបាយដោះស្រាយដោយសន្តិវិធី។…