Category: ទូរទស្សន៍

  • បាតុភូតភ្លៀង ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ បន្ដមានក្នុងសប្ដាហ៍ទៅមុខ (Video Inside)

    បាតុភូតភ្លៀង ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ បន្ដមានក្នុងសប្ដាហ៍ទៅមុខ (Video Inside)

    កម្ពុជាក្នុងសប្តាហ៍នេះ នឹងទទួលរងនូវឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប អូសបន្លាយលើអាងទន្លេមេគង្គភាគខាងលើ។ ភ្លៀងនៅតែបន្តធ្លាក់ក្នុងមួយសប្តាហ៍ទៅមុខនេះ ខណៈសីតុណ្ហភាពកម្តៅបានកើនក្តៅជាងសប្តាហ៍កន្លងមកនេះបន្តិច។ អប្សរាណិតរាយការណ៍

  • ជំនន់ទឹកភ្លៀងលិចតំបន់មួយចំនួន នៅខេត្តមណ្ឌលគិរី (Video Inside)

    ជំនន់ទឹកភ្លៀងលិចតំបន់មួយចំនួន នៅខេត្តមណ្ឌលគិរី (Video Inside)

    តំបន់ខ្ពង់រាបមួយចំនួននៅខេត្តមណ្ឌលគិរី បានរងការជន់លិច ដោយជំនន់ទឹកភ្លៀង។ សេចក្តីរាយការណ៍ពីខេត្តភាគឥសានប្រទេសនាថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា តំបន់ខ្ពង់រាបមួយចំនួនត្រូវបានជន់លិចដោយទឹកភ្លៀង ជាពិសេសផ្លូវលំ១ខ្សែ ដែលស្ថិតក្នុងចំនុចភូមិពូហ៊ូង ឃុំចុងផ្លាស់ នៃស្រុកកែវសីមា គឺរងការជន់លិចខ្លាំង។ ហិបឆ្នោត និងសម្ភារៈជាច្រើនរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវបានស្ថិតជាប់នៅទីនោះ មិនទាន់អាចដឹកវិលត្រឡប់ទៅកាន់ ទីរួមខេត្តមណ្ឌលគិរីបានឡើយ។ សេចក្តីរាយការណ៍បានបញ្ជាក់ថា ជំនន់ទឹកភ្លៀងដែលបង្កឱ្យជន់លិចផ្លូវលំ១ខ្សែនេះ គឺជាផ្លូវសំខាន់បំផុតដែលត្រូវធ្វើដំណើរចូលក្នុងខេត្ត។ ភ្នាក់ងារអប្សរាណិតប្រចាំខេត្តមណ្ឌលគីរី បានរាយការណ៍ថាជំនន់ទឹកភ្លៀងនេះ គឺដោយសារឥទ្ធិពលព្យុះតាលីមដែលបោកបក់ប្រទេសវៀតណាម ហើយជះឥទ្ធិពលមកកម្ពុជា។ យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម ក្នុងសប្ដាហ៍ទៅមុខនេះ បាតុភូតភ្លៀង ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ នៅតែបន្ដកើតមាន ខណៈកម្ពុជាបានទទួលរងនូវឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប អូសបន្លាយលើអាងទន្លេមេគង្គភាគខាងលើ កាត់ប្រទេសថៃ ឡាវ និងភាគកណ្តាលវៀតណាម ជាមួយនិងខ្យល់មូសុងនិរតី ក្នុងកម្រិតមធ្យម និងការព្យាករមកដល់ថ្មីនូវឥទ្ធិពលព្យុះទី៥ឈ្មោះដុកស៊ូរី។

  • មនុស្សទី៤ នៃបណ្តាញសង្គមតេឡេក្រាម «Sabai សប្បាយ» ចេញមុខសារភាព (Video Inside)

    មនុស្សទី៤ នៃបណ្តាញសង្គមតេឡេក្រាម «Sabai សប្បាយ» ចេញមុខសារភាព (Video Inside)

    អ្នកអនុវត្តបទបញ្ជាតាមបណ្តាញសង្គមតេឡេក្រាម «Sabai សប្បាយ» បានបន្តចេញមុខសារភាពកំហុសថែមទៀតនៅថ្ងៃនេះ។ កាលពីម្សិលមិញមនុស្សបីនាក់ក្នុងបណ្តាញសង្គមតេឡេក្រាម «Sabai សប្បាយ» ដែលទទួលបទបញ្ជាពីទណ្ឌិត សម រង្ស៊ី ក្នុងការធ្វើវិច្ឆេទ្ធកម្មការបោះឆ្នោត បានចេញមុខសារភាពកំហុស។ នៅថ្ងៃទី២៥កក្កដានេះ, បុរសម្នាក់ទៀតឈ្មោះ សេង ប៊ុនហាន បានចេញមុខសារភាពទោសកំហុស។ ការចេញសារភាពនេះ បានធ្វើឡើងក្រោយប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវមនុស្សទាំង៤៤នាក់ ដែលស្ថិតក្នុងបណ្តាញសង្គមតេឡេក្រាម «Sabai សប្បាយ» ចេញមុខសារភាព ដើម្បីការបញ្ចៀសផុតពីការចោទប្រកាន់តាមផ្លូវតុលាការ ក្រោយការបែកធ្លាយនូវទង្វើទុច្ចរិតទាំងនេះ ក្នុងពេលដែលប្រទេសកម្ពុជាកំពុងធ្វើការបោះឆ្នោតសកល។ លោក សេង ប៊ុនហាន គឺជាមនុស្សទី៤ហើយ ក្នុងចំណោមមនុស្ស៤៤នាក់ ដែលជាអ្នកជឿលង់នូវឧបាយកលទណ្ឌិត សម រង្ស៊ី ដែលចង់ឱ្យពួកគេទាំងឡាយប្រព្រឹត្តអំពើវិទ្ធង្សនាបំផ្លាញលទ្ធផលការបោះឆ្នោត។

  • គណបក្សនយោបាយ សមាគមអ្នកសារព័ត៌មាន ក្រុមអង្គការក្រៅរដ្ឋាភិបាល និងសមាគមខ្មែរនៅក្រៅប្រទេស ចេញសេចក្តីថ្លែងការណ៍ក្រោយការបោះឆ្នោត (Video Inside)

    គណបក្សនយោបាយ សមាគមអ្នកសារព័ត៌មាន ក្រុមអង្គការក្រៅរដ្ឋាភិបាល និងសមាគមខ្មែរនៅក្រៅប្រទេស ចេញសេចក្តីថ្លែងការណ៍ក្រោយការបោះឆ្នោត (Video Inside)

    គណបក្សនយោបាយ សមាគមអ្នកសារព័ត៌មាន ក្រុមអង្គការក្រៅរដ្ឋាភិបាល និងសមាគមខ្មែរនៅក្រៅប្រទេស បានចេញសេចក្តីថ្លែងការណ៍រៀងៗខ្លួន បង្ហាញការគាំទ្រលទ្ធផល នៃការបោះឆ្នោតសកលថ្ងៃទី២៣កក្កដា។ អប្សរាណិតធ្វើសេចក្តីរាយការណ៍

  • ប្រធានរដ្ឋសភាវៀតណាមអបអរសាទរជ័យជំនះគណបក្សប្រជាជនកម្ពុជា (Video Inside)

    ប្រធានរដ្ឋសភាវៀតណាមអបអរសាទរជ័យជំនះគណបក្សប្រជាជនកម្ពុជា (Video Inside)

    ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានផ្ញើសារអបអរសាទរប្រធានសភាកម្ពុជាសម្តេច ហេង សំរិន ជុំវិញគណបក្សប្រជាជនកម្ពុជាបានឈ្នះឆ្នោត បន្តការដឹកនាំប្រទេស។ សារលិខិតរបស់លោក វឿង ឌិញហ្វេ បានធ្វើនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣ មួយថ្ងៃក្រោយការបោះឆ្នោតសកល និងបន្ទាប់ពីមានលទ្ធផលមិនទាន់ផ្លូវការ បញ្ជាក់ការឈ្នះភ្លូកទឹកភ្លូកដីរបស់គណបក្សប្រជាជនកម្ពុជា។ សារលិខិតបានសរសេរថា «គណបក្សប្រជាជនកម្ពុជាបានទទួលជ័យជម្នះដ៏ត្រចះត្រចង់ និងបន្តធ្វើជាគណបក្សកាន់អំណាច»។ លោកបានសរសេរថា «ក្នុងនាមរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម» លោកសូម «សម្ដែងការអបអរសាទរយ៉ាងកក់ក្តៅបំផុត ជូនចំពោះសម្តេចប្រធានរដ្ឋសភា និងប្រជាជនកម្ពុជាទាំងអស់»។ លោក វឿង ឌិញហ្វេ មានជំនឿចិត្តថា «ជ័យជម្នះដ៏អស្ចារ្យនេះ នឹងដើរតួនាទីជាកម្លាំងចលករដ៏រឹងមាំ ក្នុងការជំរុញទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម ក៏ដូចជារវាងស្ថាប័ននីតិប្បញ្ញត្តិ នៃប្រទេសទាំងពីរ ឲ្យឡើងដល់កម្រិតកំពូលថ្មីមួយ ដើម្បីបម្រើផលប្រយោជន៍ដ៏ធំធេងរបស់ប្រជាជន និងរួមចំណែកដល់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់ និងលើពិភពលោក»៕

  • ប្រធានាធិបតីចិនអបអរសាទរគណបក្សប្រជាជនកម្ពុជាដែលឈ្នះឆ្នោត (Video Inside)

    ប្រធានាធិបតីចិនអបអរសាទរគណបក្សប្រជាជនកម្ពុជាដែលឈ្នះឆ្នោត (Video Inside)

    ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានអបអរសាទរសម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសដែលគណបក្សប្រជាជនកម្ពុជាទទួលបានជ័យជម្នះសាជាថ្មីម្តងទៀត ក្នុងការបោះឆ្នោតសកលថ្ងៃទី២៣កក្កដាឆ្នាំ២០២៣។ សារលិខិតជាភាសាចិនរបស់លោកប្រធានាធិបតីចិន បានសរសេរនៅថ្ងៃទី២៥កក្កដាថា «ខ្ញុំបានត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើការជាមួយសម្ដេចប្រធាន ដើម្បីពង្រឹងឱ្យកាន់តែស៊ីជម្រៅនូវការផ្ដោះប្ដូរ និងកិច្ចសហប្រតិបត្តិការវាងភាគីទាំង២ និងនៅគ្រប់វិស័យសំដៅចូលរួមជាមួយគ្នា ក្នុងការកសាងសហគមន៍ចិន-កម្ពុជា ប្រកបដោយគុណភាពខ្ពស់, កម្រិតខ្ពស់ និងស្ដង់ដារខ្ពស់ ភ្ជាប់ជាមួយអនាគតរួម នៅក្នុងយុគសម័យថ្មី ដើម្បីផលប្រយោជន៍ នៃប្រទេសទាំង២ និងប្រជាជននៃប្រទេសទាំងពីរ»។ សារលិខិតដដែលបានសរសេរថា «ក្នុងនាមគណៈ កម្មាធិការមជ្ឈិមនៃគណបក្សកុម្មុយនិស្ដចិន និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំសូមចូលរួមអបអរសាទរយ៉ាងកក់ក្ដៅដល់សម្ដេចប្រធាន និងគណៈកម្មាធិការកណ្ដាល នៃគណបក្សប្រជាជនកម្ពុជា»។ លោកស៊ីជីនពីង បានថ្លែងទៀតថា លោកមាន «ក្តីសោមនស្សរីករាយដើម្បីធ្វើជាសក្ខីភាពថា នៅក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចប្រធាន ប្រទេសកម្ពុជាសម្រេចបាននូវស្ថិរភាពនយោបាយ សេដ្ឋកិច្ច ការអភិវឌ្ឍ ជីវភាពស្ដង់ដា និងមានកេរ្តិ៍ឈ្មោះទាំងនៅលើឆាក អន្តរជាតិ និងក្នុងតំបន់»។ «ប្រទេសចិននឹងបន្តគាំទ្រដល់កម្ពុជា ដើម្បីបន្តជំហានអភិវឌ្ឍប្រទេស ដែលសក្តិសមនឹងលក្ខខណ្ឌរបស់ជាតិ»។ លោកប្រធានាធិបតីចិនបានថ្លែងបញ្ជាក់នូវជំនឿថា «នៅក្រោមភាពជាអ្នកដឹកនាំដ៏រឹងមាំរបស់សម្ដេចប្រធានគណបក្សប្រជាជនកម្ពុជា នឹងបន្តសម្រេចបាននូវភាពជោគជ័យដ៏អស្ចារ្យ សម្រាប់វិបុលភាព នៃប្រទេសជាតិ និងសុខមាលភាពប្រជាជន ខណៈចូលរួមចំណែក…

  • ហោរាសាស្រ្តប្រចាំថ្ងៃពុធ ៩កើត ខែទុតិយាសាឍ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣

    ហោរាសាស្រ្តប្រចាំថ្ងៃពុធ ៩កើត ខែទុតិយាសាឍ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អមធ្យម។ ស្ថានភាពអាជីពរបស់អ្នកក្នុងពេលនេះមិនមានអ្វី ដែលគួរអោយកត់សម្គាល់នោះទេ។ លោកអ្នកនឹងអាចធ្វើការងារនៅក្រោមបន្ទុករបស់ខ្លួន បានយ៉ាងល្អប្រសើរ។ បើទោះបីជាអំណោយផលល្អប្រសើរដែលអ្នករំពឹងទុកមិនទាន់អាច នឹងកើតឡើងនៅក្នុងឳកាសនេះក្តី នៅក្នុងអនាគតដ៏ខ្លីខាងមុខនេះ លោកអ្នកនឹងទទួលបាន ភាពជោគជ័យ និងលទ្ធផលជាផ្លែផ្កាគួរជាទីមោទន។ សូមប្រឹងប្រែងបន្ត កុំបោះបង់ចោល គោលដៅព្រោះការផ្តល់ជូនសម្រាប់រយៈពេលខ្លី។ លោកអ្នកត្រូវការពេលវេលា និងគម្រោង អនុវត្តរឹងមាំសម្រាប់ភាពជោគជ័យដែលអ្នកប៉ងប្រាថ្នា។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ក្នុងថ្ងៃនេះលោកអ្នកនឹងទទួលបានឳកាស ច្រើនសម្រាប់ស្ថានភាពការងារបច្ចុប្បន្ន និងសម្រាប់ថ្ងៃអនាគត។ អ្នកអាចធ្វើការបណ្តាក់ទុន បង្កើតមុខរបរថ្មី ផ្លាស់ប្តូរទីកន្លែងការងារ រួមទាំងធ្វើការពិភាក្សា និងចុះហត្ថលេខាលើកិច្ច ការសំខាន់បាន។ មនុស្សទាំងឡាយដែលនៅក្បែរលោកអ្នកនឹងមានទឹកចិត្តល្អស្មោះត្រង់ ហើយចាំជួយទំនុកបម្រុងអ្នកគ្រប់កាលទេស។ ក្រៅពីនេះ សូមមានចិត្តអត់ធ្មត់នឹងសភាព ដែលនៅជុំវិញខ្លួន ហើយបើអាចក៏មិនចាំបាច់ផ្តោះផ្តងនោះដែរ។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។​ អាជីពរបស់អ្នកកំពុងមានស្ថានភាពហ្នឹង ហ្ន៎ល្អប្រសើរណាស់។ ប៉ុន្តែពេលវេលាថ្ងៃនេះនឹងផ្តល់ឳកាសកាន់តែច្រើនបន្ថែមទៀត។ សូម កុំបោះបង់ឳកាសនេះ គួរមានភាពរុះរាន់ជាងមុន។…

  • ៧២ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង ១ពាន់ ២០០ករណី (Video Inside)

    ៧២ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង ១ពាន់ ២០០ករណី (Video Inside)

    ប្រទេសមួយចំនួនក្នុងអាស៊ាននៅតែមានករណីឆ្លង និងស្លាប់ដោយសារកូវីដ១៩ ក្នុងរយៈពេល ៧២ម៉ោងកន្លងមកនេះ។ ដោយឡែកប្រទេសកម្ពុជា ពុំមានរកឃើញឆ្លងថ្មីករណីកូវីដ១៩ឡើយ ក្នុងរយៈ ៧២ម៉ោងមកនេះ ដែលនាំឲ្យមិនមានអ្នកឆ្លងសោះមានរយៈពេល ៦ថ្ងៃជាប់គ្នាមកហើយ។ តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ាន នៃរយៈពេល ៧២ម៉ោងចុងក្រោយនេះ មានចំនួន ១ពាន់ ២៨៥ករណី ដែលជាតួលេខឆ្លងបន្តថយចុះបន្ថែមទៀតច្រើនរហូតដល់ចំនួន ៣ពាន់ ៥៩១ករណី បើប្រៀបធៀបការឆ្លងបីថ្ងៃដូចគ្នាកាលពីសប្តាហ៍មុន។ ការឆ្លងក្នុងរយៈពេល ៧២ម៉ោងកន្លងមកនេះ បានកើតលើប្រទេសចំនួន ៦ នៅអាស៊ាន រួមមានប្រទេសឥណ្ឌូនេស៊ី, ហ្វីលីពីន, ថៃ, វៀតណាម, មីយ៉ាន់ម៉ា និងប្រទេសឡាវ។ ប្រទេសហ្វីលីពីន គឺជាប្រទេសដែលមានតួលេខឆ្លងច្រើនជាងគេ ដែលមានការឆ្លងចំនួន ៧៨៩ករណី។ តួលេខឆ្លងតិចជាងគេ គឺប្រទេសឡាវ ដែលមានការឆ្លងចំនួន ៨ករណី។ ប្រទេសសឹង្ហបុរី, កម្ពុជា, ម៉ាឡេស៊ី និងប្រទេសប្រុយណេ គឺជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ជុំវិញតួលេខឆ្លង និងស្លាប់ឡើយ ក្នុងរយៈពេល ៧២ម៉ោងចុងក្រោយនេះ។ តួលេខស្លាប់ដោយសារកូវីដ១៩ ក្នុងប្រទេសអាស៊ានរយៈពេល ៧២ម៉ោងចុងក្រោយនេះ មាន ១៤នាក់ ដែលជាពលរដ្ឋនៃប្រទេសហ្វីលីពីន, ឥណ្ឌូនេស៊ី…

  • មនុស្ស៣នាក់ក្នុងបណ្តាញតេឡេក្រាមសង្គម «Sabai សប្បាយ» ចេញមុខសារភាពកំហុស (Video Inside)

    មនុស្ស៣នាក់ក្នុងបណ្តាញតេឡេក្រាមសង្គម «Sabai សប្បាយ» ចេញមុខសារភាពកំហុស (Video Inside)

    មនុស្សបីនាក់ក្នុងបណ្តាញសង្គមតេឡេក្រាម «Sabai សប្បាយ» ដែលទទួលបទបញ្ជាពីទណ្ឌិត សម រង្ស៊ី ក្នុងការធ្វើវិច្ឆេទ្ធកម្មការបោះឆ្នោត បានចេញមុខសារភាពកំហុស។ មនុស្សទាំងបីនាក់ ដែលរួមមាន២នាក់ជាស្ត្រី និងម្នាក់ជាបុរស គឺជាមនុស្សក្នុងចំណោម ៤៤នាក់ ស្ថិតក្នុងបណ្តាញសង្គមតេឡេក្រាម «Sabai សប្បាយ» ដែលសមត្ថកិច្ចបានរកឃើញថា ទទួលបទបញ្ជាពីទណ្ឌិត សម រង្ស៊ី ដើម្បីធ្វើវិច្ឆេទ្ធកម្មបំផ្លាញលទ្ធផលការបោះឆ្នោត។ ស្ត្រីឈ្មោះ ឡេង សុវណ្ណ បានសារភាពកំហុស និងសុំការយោគយល់សន្តោសប្រណីពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ បណ្តាញតេឡេក្រាម «Sabai សប្បាយ» ត្រូវបានបិទការផ្សាយរបស់ខ្លួនភ្លាមៗ ក្រោយការរកឃើញរបស់សមត្ថកិច្ចពាក់ព័ន្ធនឹងការអនុវត្តគម្រោងការណ៍ទុច្ចរិតតាមការញុះញង់របស់ សម រង្ស៊ី។ យុវជនម្នាក់ឈ្មោះ សយ ឧត្តម (Soy Otdom) ក្នុងគ្រុប Telegram «Sabai សប្បាយ» បានចេញមកសារភាពកំហុស និងសុំការយោគយល់ សន្តោសប្រណីពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ការចេញសារភាពនេះ បានធ្វើឡើងក្រោយប្រសាសន៍របស់សម្តេចតេជោ ហ៊ុន…

  • សមត្ថកិច្ចឃុំខ្លួនបុគ្គលប្រមាថអង្គព្រះមហាក្សត្រ (Video Inside)

    សមត្ថកិច្ចឃុំខ្លួនបុគ្គលប្រមាថអង្គព្រះមហាក្សត្រ (Video Inside)

    សមត្ថកិច្ចបានបញ្ជូនបុគ្គលម្នាក់ទៅឃុំខ្លួននៅពន្ធនាគារខេត្តកំពង់ស្ពឺ ក្រោមការពិនិត្យពីបទប្រមាថ ចំពោះអង្គព្រះមហាក្សត្រ។ យោងតាមរបាយការណ៍របស់សមត្ថកិច្ចនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣នេះ តុលាការបានចេញដីកាបង្គាប់ឱ្យឃុំខ្លួនឈ្មោះ ស្វាយ សុផាត ភេទប្រុស អាយុ ៥០ឆ្នាំ ជនជាតិខ្មែរ ដាក់ពន្ធ គារខេត្តកំពង់ស្ពឺ ក្រោមការពិនិត្យពីបទ ប្រមាថចំពោះអង្គព្រះមហាក្សត្រ ប្រព្រឹត្តទៅភូមិផ្លោច ឃុំត្រពាំងជា ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី ២២ ខែកក្កដា ឆ្នាំ២០២៣។ តាមរយៈវីដេអូបង្ហោះដោយឈ្មោះ ស្វាយ សុផាត បានប្រើសម្តីប្រមាថភ្នាល់ការកាត់ព្រះកេស ព្រះអង្គ ដែលភាសានេះ ត្រូវបានគេចាត់ទុកជាអំពើប្រមាថព្រះចេស្តា។ មាត្រា៤៣៧ (ស្ទួន) នៃច្បាប់ស្តីពីវិសោធនកម្មក្រមព្រហ្មទណ្ឌបានចែងថា «ការប្រមាថចំពោះអង្គព្រះមហាក្សត្រ នឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ឆ្នាំ ទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី ២លានរៀលទៅ ១០ លានរៀល៕