Category: ទូរទស្សន៍

  • កម្ពុជាបនុ្តប្រគល់ឆ្អឹងទាហានវៀតណាមដល់រដ្ឋាភិបាលក្រុងហាណូយ (Video Inside)

    កម្ពុជាបនុ្តប្រគល់ឆ្អឹងទាហានវៀតណាមដល់រដ្ឋាភិបាលក្រុងហាណូយ (Video Inside)

    អដ្ឋិធាតុយុទ្ធជនវៀតណាម ដែលពលីចំនួន១២២បន្ថែមទៀត ត្រូវបានកម្ពុជាប្រគល់ដល់ភាគីវៀតណាម។ពិធីនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣នេះ ចំណុចច្រកទ្វាព្រំដែនអន្តរជាតិព្រៃវល្លិ៍-ប៊ិញហៀបព្រំដែនកម្ពុជា-វៀតណាម។ អដ្ឋិធាតុជនពលីនេះ នឹងត្រូវយកទៅបញ្ចុះនៅបូជនីយស្ថានអន្តរស្រុកវិញហ៊ឹង-តឹនហ៊ឹង នៃខេត្តឡុងអាន។ ពិធីប្រគល់អដ្ឋិធាតុនេះ បានអញ្ជើញចូលរួមពីអភិបាលខេត្តស្វាយរៀងលោក ម៉ែន វិបុល និងប្រធានក្រុមប្រឹក្សាប្រជាជនខេត្តឡុងអាន លោក ង្វៀន វ៉ាន់អ៊ុក ដែលជាប្រធានគណៈកម្មាធិការប្រជាជនខេត្តឡុងអាន។ អភិបាលរងខេត្តប៉ៃលិន បាត់ដំបង ព្រមទាំងគណៈប្រតិភូ នៃខេត្តដែលជាប់ពាក់ព័ន្ធ បានអញ្ជើញចូលរួមក្នុងឱកាសនោះ។ ការស្វែងរុករកនិងការធ្វើមាតុភូមិនិវត្តន៍អដិ្ឋធាតុ កងទ័ពវៀតណាម ដែលបានពលីអាយុជីវិតក្នុងសម័យសង្គ្រាម ក្នុងប្រទេសកម្ពុជា គឺអនុវត្តន៍តាមកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលវៀតណាម និងរវាងខេត្តប៉ៃលិន, បាត់ដំបង, ស្វាយរៀង ជាមួយខេត្តឡុងអាន។ ភាគីវៀតណាម ក្នុងឱកាសនោះបានថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការ និងបានស្នើដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធពាក់ព័ន្ធ ព្រមទាំងប្រជាពលរដ្ឋកម្ពុជា សូមបន្តសហប្រតិបត្តិការ និងបង្កលក្ខណៈងាយស្រួលដល់ដំណើរការស្វែងរុករកអដ្ឋិធាតុ កងទ័ពវៀតណាមពលីជីវិតនៅទឹកដីកម្ពុជា ដែលនៅសេសសល់បន្តទៀត ដើម្បីធ្វើមាតុភូមិនិវត្តន៍ទៅប្រទេសវៀតណាមវិញ។ យុទ្ធជនវៀតណាមត្រូវគេរាយការណ៍ថាបានបាត់បង់ជីវិត លើទឹកដីកម្ពុជាក្នុងអតីតកាលសង្គ្រាមកន្លងមក មានដល់ច្រើនម៉ឺននាក់។

  • ជំនន់ទឹកភ្លៀងលិចផ្លូវសំខាន់ នៃច្រកចេញចូលពីកំពង់ឆ្នាំងសម្តៅទៅកំពង់ចាម (Video Inside)

    ជំនន់ទឹកភ្លៀងលិចផ្លូវសំខាន់ នៃច្រកចេញចូលពីកំពង់ឆ្នាំងសម្តៅទៅកំពង់ចាម (Video Inside)

    ជំនន់ទឹកភ្លៀង បានបង្កការលិចផ្លូវគមនាគមន៍ដ៏សំខាន់មួយខ្សែ ដែលជាច្រកចេញពីខេត្តកំពង់ឆ្នាំងសម្តៅទៅខេត្តកំពង់ចាម។ បាតុភូតភ្លៀង ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ នៅតែបន្ដកើត ក្នុងសប្តាហ៍នេះខណៈកម្ពុជា ទទួលរងនូវឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប អូសបន្លាយលើ អាងទន្លេមេគង្គភាគខាងលើ កាត់ប្រទេសថៃ ឡាវ និងភាគកណ្តាលវៀតណាម ជាមួយនិងខ្យល់មូសុងនិរតី ក្នុងកម្រិតមធ្យម។ អប្សរាណិតរាយការណ៍

  • គជបដោះស្រាយបណ្តឹង៥ជាលើកចុងក្រោយ ពាក់ព័ន្ធករណីញុះញង់គូសបំផ្លាញសន្លឹកឆ្នោត (Video Inside)

    គជបដោះស្រាយបណ្តឹង៥ជាលើកចុងក្រោយ ពាក់ព័ន្ធករណីញុះញង់គូសបំផ្លាញសន្លឹកឆ្នោត (Video Inside)

    មនុស្ស៤នាក់ត្រូវបានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតសម្រេចលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត និងដកសិទ្ធិឱ្យគេឈរឈ្មោះបោះឆ្នោតរយៈពេលពី៥ទៅ១០ឆ្នាំ។ ការសម្រេចនេះ បានធ្វើឡើងក្នុងសវនាការជំនុំជម្រះ លើបណ្តឹង៥ចុងក្រោយ ពាក់ព័ន្ធនឹងករណីញុះញង់គូសបំផ្លាញសន្លឹកឆ្នោត។ ក្នុងអម្លុងដំណាក់កាលបោះឆ្នោតសកលនេះ គជប បានទទួលពាក្យបណ្តឹងសរុបចំនួន៣៥ និងបានដោះស្រាយរួចមកហើយចំនួន២០បណ្តឹង។ សវនាការបណ្តឹង ៥ នៅថ្ងៃទី២៧កក្កដានេះ គឺជាសវនាការចុងក្រោយបំផុត។ បណ្តឹងទាំង៥នេះពាក់ព័ន្ធនឹង ខេត្តកំពង់ចាម, ខេត្តប៉ៃលិន និងខេត្តត្បូងឃ្មុំ។ មនុស្សចំនួន៤នាក់ដែលរងការពិន័យនេះ រួមមានឈ្មោះ លី ម៉េងហាំង និងឈ្មោះ យ៉ាន សុឃឿន រស់នៅខេត្តត្បូងឃ្មុំ និង២នាក់រស់នៅ ក្នុងខេត្តប៉ៃលិនឈ្មោះ ខឹម មុនីកុសល និងស្ត្រីឈ្មោះ ស៊ុន សុភា។ អ្នកទាំង៤ត្រូវបានក្រុម ប្រឹក្សាជំនុំជម្រុះ គជប សម្រេចពិន័យប្រាក់ចំនួន១៥លានរៀល ព្រមទាំងលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត និងដកសិទ្ធិឱ្យឈរឈ្មោះឱ្យគេបោះឆ្នោត រយៈពេល១០ឆ្នាំ ដោយមិនគិតពីទោសព្រហ្មទណ្ឌផ្សេងៗទៀតឡើយ។

  • ៨១ថ្ងៃទៀត អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មីនឹងត្រូវសម្ពោធដាក់ប្រើប្រាស់ (Video Inside)

    ៨១ថ្ងៃទៀត អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មីនឹងត្រូវសម្ពោធដាក់ប្រើប្រាស់ (Video Inside)

    អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី នឹងចាប់ផ្តើមបើកដំណើរការក្នុងរយៈពេល ៨១ថ្ងៃទៅមុខទៀត គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ។ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានជូនដំណឹងនៅថ្ងៃទី២៧ ខែកក្កដាថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នឹងគ្រោងដាក់ឱ្យដំណើរការចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ តទៅ។ អាកាសយានដ្ឋានថ្មីនេះ មានទីតាំងស្ថិតនៅភូមិក្រៀលពង នៃឃុំពពេល និងភូមិប្រវ៉ាល នៃឃុំតាយ៉ែក ស្ថិតក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាប។ ឈ្មោះជាផ្លូវការរបស់អាកាសយានដ្ឋានថ្មីនេះ ត្រូវបានដាក់ឈ្មោះជាផ្លូវការថា «អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ»។ អាកាសចរស៊ីវិលបានបញ្ជាក់ថា គ្រប់ជើងហោះហើរអាជីវកម្មដឹកជញ្ជូនអ្នកដំណើរ និងទំនិញ តាមផ្លូវអាកាស ដែលកំពុងប្រតិបត្តិការហោះហើរនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប បច្ចុប្បន្ននឹងធ្វើការរៀបចំផ្ទេរទាំងស្រុង និងតែមួយលើកគត់ ទៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣។ ព្រលានយន្តហោះអន្តរជាតិថ្មីនេះ បានចាប់ផ្តើមសាងសង់នៅ ថ្ងៃទី១៥ មីនា ឆ្នាំ២០២០ ក្នុងទុនវិនិយោគប្រមាណ ៨៨០លានដុល្លារអាមេរិក។ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ មានចំណតសម្រាប់ចតអាកាសយានចំនួន៣៨ ចំណត និងអាចទទួលអ្នកដំណើរតាមផ្លូវអាកាស បាន៧លាននាក់ក្នុងមួយឆ្នាំ សម្រាប់ឆ្នាំ២០២៣ និងឈានទៅទទួលអ្នកដំណើរបាន១២លាននាក់ ក្នុងមួយឆ្នាំចាប់ពី២០៤០។ ព្រលានយន្តហោះថ្មីនេះ អាចផ្ទុកទំនិញតាមផ្លូវអាកាសចំនួន១ម៉ឺនតោនសម្រាប់ឆ្នាំ២០២៣ និងកើនដល់២ម៉ឺន៦ពាន់០០០ តោនក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ២០៤០, ព្រមទាំងអាចទទួលជើងហោះហើរបានពី៦ម៉ឺន៥ពាន់៨០០ជើងក្នុងមួយឆ្នាំចាប់ពីឆ្នាំ២០២៣ ទៅ១១ម៉ឺន២ពាន់៧០០ ជើងក្នុងមួយឆ្នាំ…

  • ទស្សនៈយុវជនគាំទ្របណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា (Video Inside)

    ទស្សនៈយុវជនគាំទ្របណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា (Video Inside)

    បណ្តាញយុវជនខ្មែរមហានគរ និងបណ្តុះអង្គការសង្គមស៊ីវិល បានបញ្ចេញទស្សនៈគាំទ្ររបស់ខ្លួន ដើម្បីទទួលយកប្រមុខដឹកនាំថ្មី នៃរាជរដ្ឋាភិបាលកម្ពុជា គឺបណ្ឌិត ហ៊ុន ម៉ាណែត។ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាបានថ្លែងបង្ហាញថា យោងតាមប្រតិទិនរៀបចំ, បណ្ឌិត ហ៊ុន ម៉ាណែត នឹងក្លាយជានាយករដ្ឋមន្ត្រីសម្រាប់អាណ្ណត្តិទី៧ នៅក្នុងរយៈពេល២៦ថ្ងៃទៅមុខទៀតនេះ គិតត្រឹមថ្ងៃព្រហស្បតិ៍ ទី២៧ កក្កដានេះ។ អប្សរាណិតធ្វើសេចក្តីរាយការណ៍

  • មន្ត្រីនាំពាក្យក្រសួងការបរទេសអាមេរិករំពឹងថារដ្ឋាភិបាលថ្មីកម្ពុជានឹងមានការកែលំអគោលជំហរ (Video Inside)

    មន្ត្រីនាំពាក្យក្រសួងការបរទេសអាមេរិករំពឹងថារដ្ឋាភិបាលថ្មីកម្ពុជានឹងមានការកែលំអគោលជំហរ (Video Inside)

    មន្ត្រីនាំពាក្យក្រសួងការបរទេសអាមេរិក បានថ្លែងរំពឹងថារាជរដ្ឋាភិបាលថ្មីរបស់កម្ពុជា នឹងមានការកែលំអគោលជំហរដឹកនាំ។ សហរដ្ឋអាមេរិកបានរិះគន់ជុំវិញដំណើរការបោះឆ្នោតរបស់កម្ពុជា ប៉ុន្តែនៅតែបង្ហាញជំហរសុទិដ្ឋិនិយមចំពោះភាពវិវត្តន៍ល្អទៅមុខ ក្រោមការដឹកនាំរបស់រដ្ឋាភិបាលថ្មី។ មន្ត្រីនាំពាក្យក្រសួងការបរទេសអាមេរិកលោក វីដឹន ផេថិល Vedant Patel បានថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងសន្និសីទកាសែតថ្ងៃទី២៦ កក្កដា ឆ្នាំ២០២៣ នាក្រសួងការបរទេស។ ក្នុងសន្និសីទកាសែតនោះដែរ មានសំណួរដែលចង់រកសម្តីស្តីប​ន្ទោសដាក់លើប្រមុខដឹកនាំ រាជរដ្ឋាភិបាលថ្មីរបស់កម្ពុជា ប៉ុន្តែមន្ត្រីអ្នកនាំពាក្យសេតវិមានមិនបានប្រើពាក្យសម្តីរិះគន់ ដាក់លើបណ្ឌិត ហ៊ុន ម៉ាណែត ឡើយ។ មន្ត្រីរដ្ឋាភិបាលនៅមិនទាន់មានប្រតិកម្មជុំវិញសម្តីមន្ត្រីក្រសួងការបរទេសអាមេរិកនេះឡើយ។ ប៉ុន្តែមុននេះ,គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត, ក្រុមអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិដែលបានមកចូលរួមសង្កេតការណ៍ក្នុងការបោះឆ្នោតសកលថ្ងៃទី២៣កក្កដា មិនមានការបញ្ជាក់លើភាពមិនប្រក្រតីណា​មួយក្នុងដំណើរការបោះឆ្នោតនោះទេ។ គជប និងក្រុមអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិបានចេញសេចក្តីថ្លែងការណ៍រៀងៗខ្លួន បញ្ជាក់ថាដំណើរការបោះឆ្នោតនៅកម្ពុជាបានប្រព្រឹត្តទៅក្នុងលក្ខណៈសេរីនិងយុត្តិធម៌ និងជាគំរូថែមទៀតក្នុងតំបន់អាស៊ី។ 

  • បណ្ឌិត ហ៊ុន ម៉ាណែត ប្តេជ្ញាដាច់ខាតការពារសន្តិភាពកម្ពុជា (Video Inside)

    បណ្ឌិត ហ៊ុន ម៉ាណែត ប្តេជ្ញាដាច់ខាតការពារសន្តិភាពកម្ពុជា (Video Inside)

    អនាគតនាយករដ្ឋមន្ត្រី នៃប្រទេសកម្ពុជាបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងប្តេជ្ញាគោរពតាមសារបណ្តាំរបស់សម្តេចតេជោ ហ៊ុន សែន ដែលក្រើនរំលឹកការការពារសន្តិភាព។ សម្តេចតេជោបានសរសេរតាមសារបណ្តាញសង្គម Twitter កាលពីថ្ងៃទី២៦កក្កដាថា ក្នុងពេលដែលបានក្លាយជានាយករដ្ឋមន្ត្រីរបស់កម្ពុជាហើយ «ត្រូវតែការពារឲ្យខាងតែបាននូវសន្តិភាព ដើម្បីធានាដល់ការអភិវឌ្ឍ និងភាពសុខសាន្តរបស់ប្រជាជន»។ បណ្ឌិត ហ៊ុន ម៉ាណែត នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ បានបញ្ជាក់ការប្តេជ្ញាចិត្តវិញថា «បណ្តាំរបស់ពុក, កូននឹងចងចាំជានិច្ច និងប្តេជ្ញាអនុវត្តឲ្យបានដាច់ខាត នៅក្នុងគ្រប់កាលៈទេសៈ»។ បណ្ឌិត ហ៊ុន ម៉ាណែត នៅក្នុងសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៣ របស់គណបក្សប្រជាជនកម្ពុជា ក្នុងខែធ្នូ ឆ្នាំ២០២១ ត្រូវបានជ្រើសតាំងជាបេក្ខជនអនាគតនាយករដ្ឋមន្ត្រីរបស់គណបក្សប្រជាជនកម្ពុជា។ ក្នុងការបោះឆ្នោតសកលថ្ងៃទី២៣ កក្កដា ឆ្នាំ២០២៣ កន្លងមកនេះ គណបក្សប្រជាជនកម្ពុជាបានទទួលជ័យជំនះភ្លូកទឹកភ្លូកដី។ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាបានថ្លែងថា យោងតាមប្រតិទិនរៀបចំ បណ្ឌិត ហ៊ុន ម៉ាណែត នឹងក្លាយជានាយករដ្ឋមន្ត្រីសម្រាប់អាណ្ណត្តិទី៧នៅថ្ងៃទី២២សីហាខាងមុខនេះ។

  • សម្តេចតេជោ ហ៊ុន សែន ប្រាប់មេដឹកនាំចិនបញ្ជាក់ការត្រៀមខ្លួនធ្វើកិច្ចសហការជិតស្និទ្ធ (Video Inside)

    សម្តេចតេជោ ហ៊ុន សែន ប្រាប់មេដឹកនាំចិនបញ្ជាក់ការត្រៀមខ្លួនធ្វើកិច្ចសហការជិតស្និទ្ធ (Video Inside)

    ប្រធានគណបក្សប្រជាជនកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានធ្វើលិខិតមួយនៅថ្ងៃទី២៧ កក្កដា ឆ្លើយតបចំពោះប្រធានាធិបតីចិន ដែលបានអបអរសាទរចំពោះសម្តេច និងគណបក្សប្រជាជនកម្ពុជា ដែលទទួលបានជោគជ័យ ក្នុងការបោះឆ្នោតសកលកាលពីថ្ងៃទី២៣ កក្តដា។ សារលិខិតរបស់ប្រធានគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៧ ខែកក្តដា ឆ្នាំ២០២៣ បានថ្លែងអំណរគុណចំពោះលោកប្រធានាធិបតីចិន លោក ស៊ី ជីនពីង និងបញ្ជាក់ថា «ខ្ញុំត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើការជិតស្និទ្ធជាមួយគ្នា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ រវាងគណបក្សទាំងពីរ ធ្វើឱ្យកាន់តែស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការ ភាពជាដៃគូយុទ្ធសាស្តគ្រប់ជ្រុងជ្រោយ និងរួមគ្នាកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ប្រកបដោយគុណភាពខ្ពស់កម្រិតខ្ពស់ និងស្តង់ដារខ្ពស់ ដើម្បីផ្តល់ផលប្រយោជន៍ទៅវិញទៅមក សម្រាប់ប្រទេស និងប្រជាជនយើងទាំងពីរ »។ មេដឹកនាំប្រទេសចិនលោក ស៊ី ជីនពីង ក្នុងសារលិខិតមួយរបស់លោកកាលពីថ្ងៃទី២៥កក្កដា បានសរសេរមកសម្តេចថា «ប្រទេសចិននឹងបន្តគាំទ្រដល់កម្ពុជា ដើម្បីបន្តជំហានអភិវឌ្ឍប្រទេស ដែលសក្តិសមនឹងលក្ខខណ្ឌរបស់ជាតិ» និងបន្តថា «នៅក្រោមភាពជាអ្នកដឹកនាំដ៏រឹងមាំរបស់សម្ដេចប្រធានគណបក្សប្រជាជនកម្ពុជា នឹងបន្តសម្រេចបាននូវភាពជោគជ័យដ៏អស្ចារ្យ សម្រាប់វិបុលភាព នៃប្រទេសជាតិ និងសុខមាលភាពប្រជាជន ខណៈចូលរួមចំណែក ក្នុងសន្តិភាព ស្ថិរភាព ការអភិវឌ្ឍ និងវិបុលភាពក្នុងតំបន់»។ សម្តេចតេជោ ហ៊ុន សែន ក្នុងសារលិខិតឆ្លើយតបបានថ្លែងបញ្ជាក់ទៅវិញថា…

  • ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ១១កើត ខែទុតិយាសាឍ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣

    ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ១១កើត ខែទុតិយាសាឍ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ក្នុងថ្ងៃនេះសូមលោកអ្នកព្យាយាមវាយតម្លៃការ ងាររបស់អ្នកឲ្យបានល្អបំផុត។ កុំត្រេកត្រអាលជាមួយនឹងការងារដែលមើលឃើញលទ្ធផល ក្នុងពេលលឿន ពីព្រោះវាមិនអាចសម្រេចទៅបានតាមរូបភាពដែលអ្នកបានឃើញនោះទេ។ សូមចំណាយពេលវេលា និងការតាំងចិត្តជាមួយការងារដែលមានទម្រង់ច្បាស់លាស់ ហើយ អាចទទួលផលបានល្អប្រសើរ បើទោះបីជាត្រូវចំណាយពេលវេលាយូរបន្តិចក្តី។ ក្នុងថ្ងៃនេះ លោកអ្នកទទួលបានអារម្មណ៍ដ៏ជ្រះថ្លា គំនិតរស់រវើក និងលទ្ធភាពក្នុងការបត់បែនទៅតាម កាលទេស។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ សូមលោកអ្នកព្យាយាមកំណត់ផែនការ អនុវត្ត។ សូមសំដៅទៅលើការងារដែលសំខាន់ ហើយជាការងារដែលសក្តិសមនឹងចំណេះ ជំនាញ និងសមត្ថភាពរបស់អ្នក។ ការរំពឹងវែងឆ្ងាយពេក ក៏ជាចំណុចអវិជ្ជមានដែរ។ អ្វីដែល អ្នកគួរតែធ្វើគឺផ្តោតការយកចិត្តទុកដាក់លើការងារដែលកំពុងមាននៅពេលនេះ ហើយមិន ចាំបាច់ត្រេកត្រអាលនឹងការផ្តល់ជូនផ្សេងៗនោះទេ ពីព្រោះភាពពិតជាក់ស្តែងមានតិចតួច ណាស់។ ក្នុងពេលនេះ អ្នកក៏ប្រហែលជាពិបាកគេចពីបញ្ហា ហេតុដូច្នេះសូមមានហេតុផល រាល់ពេលដែលអ្នកប្រាស្រ័យទាក់ទងនានា។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ក្នុងថ្ងៃនេះមានបញ្ហាហិរញ្ញវត្ថុតិចតួចអាចនឹងកើត មានឡើង។ សូមប្រុងប្រយ័ត្នឲ្យបានខ្លាំងបំផុតក្នុងពេលធ្វើអាជីវកម្ម ឬមុខជំនួញ។…

  • GPO 46: ភូមិសាស្រ្តនយោបាយ៖ ឧបសគ្គក្នុងការបង្កើតរដ្ឋាភិបាលថ្មីរបស់ប្រទេសថៃ (មានវីដេអូ)

    GPO 46: ភូមិសាស្រ្តនយោបាយ៖ ឧបសគ្គក្នុងការបង្កើតរដ្ឋាភិបាលថ្មីរបស់ប្រទេសថៃ (មានវីដេអូ)

    – តើគណបក្សភឿថៃអាចបង្កើតរដ្ឋាភិបាលថ្មីបានដែរឬទេ ? – ជម្រើសរបស់គណបក្សភឿថៃក្នុងការបង្កើតរដ្ឋាភិបាលថ្មី ? – អាចទៅរួចទេ៣ជម្រើសដែលគេលើកឡើងថា គណបក្សភឿថៃឆ្លងផុតសភាហើយនឹងអាចបង្កើតរដ្ឋាភិបាលថ្មីបាន ? – តើថៃនឹងជួបប្រវត្តិសាស្រ្តច្រំដែលដោយការធ្វើរដ្ឋប្រប្រហារ យោធាដែរឬទេ ?