Category: ទូរទស្សន៍

  • ២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង ២០០ករណី (Video Inside)

    ២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង ២០០ករណី (Video Inside)

    មានប្រទេសតែ ៤ ប៉ុណ្ណោះនៅអាស៊ាន ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដែលមានករណីឆ្លង និងស្លាប់ ដោយសារកូវីដ១៩។ ដោយឡែកប្រទេសកម្ពុជា នៅថ្ងៃនេះ មិនមានរកឃើញករណីឆ្លងថ្មីឡើយ ដែលនាំឲ្យការមិនមានអ្នកឆ្លងសោះមានរយៈពេល ១០ថ្ងៃបន្តបន្ទាប់ជាប់គ្នាមកហើយ។ តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ាននៃរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ២៦៩ករណី ដែលជាតួលេខឆ្លងបន្តកើនឡើងថែមទៀតចំនួន ១០ករណី បើប្រៀបធៀបការឆ្លងកាលពីថ្ងៃម្សិលមិញ។ ការឆ្លងក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ បានកើតលើប្រទេសចំនួន ៤នៅអាស៊ាន រួមមានប្រទេសហ្វីលីពីន, វៀតណាម, មីយ៉ាន់ម៉ា និងប្រទេសឡាវ។ ប្រទេសហ្វីលីពីន គឺជាប្រទេសដែលមានតួលេខឆ្លងច្រើនជាងគេ ដែលមានការឆ្លងចំនួន ២២៣ករណី។ តួលេខឆ្លងតិចជាងគេ គឺប្រទេសឡាវ ដែលមានការឆ្លងចំនួន ៤ករណីដូចគ្នា។ ប្រទេសឥណ្ឌូនេស៊ី, ម៉ាឡេស៊ី, ថៃ, សឹង្ហបុរី, កម្ពុជា និងប្រទេសប្រុយណេ គឺជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ជុំវិញតួលេខឆ្លង និងស្លាប់ឡើយ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ ការស្លាប់ដោយសារកូវីដ១៩ នៅអាស៊ាននារយៈពេល២៤ម៉ោងចុងក្រោយនេះ មាន ៩នាក់ ដែលជាពលរដ្ឋនៃប្រទេសហ្វីលីពីន។ គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបមានចំនួន…

  • ភ្លៀងធ្លាក់ក្នុងស្រុករលាប្អៀរបង្កការព្រួយបារម្ភសុវត្ថិភាពអ្នកធ្វើដំណើរឆ្លងកាត់ទំនប់បារាំង (Video Inside)

    ភ្លៀងធ្លាក់ក្នុងស្រុករលាប្អៀរបង្កការព្រួយបារម្ភសុវត្ថិភាពអ្នកធ្វើដំណើរឆ្លងកាត់ទំនប់បារាំង (Video Inside)

    ភ្លៀងនៅតែបន្តធ្លាក់ក្នុងខេត្តកំពង់ឆ្នាំងនៅថ្ងៃសុក្រនេះទៀត ដោយធ្វើឱ្យផ្លូវមួយចំនួន ក្នុងស្រុករលាប្អៀរបានលិចលង់។ អប្សរាណិតរាយការណ៍

  • ខេត្តមណ្ឌលគិរីធ្វើផ្លូវទាំងកណ្តាលភ្លៀង ដើម្បីជួយពលរដ្ឋធ្វើដំណើរ (Video Inside)

    ខេត្តមណ្ឌលគិរីធ្វើផ្លូវទាំងកណ្តាលភ្លៀង ដើម្បីជួយពលរដ្ឋធ្វើដំណើរ (Video Inside)

    មន្ទីរអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគិរី និងក្រុមហ៊ុនរ៉ែមាសអូរខ្វាវ ដែលធំជាងគេនៅកម្ពុជា បានសហការគ្នាធ្វើការជួសជុលផ្លូវលំមួយខ្សែ ដែលរងការខូចខាតដោយសារជំនន់ទឹកភ្លៀង។ សេចក្តីរាយការណ៍បានបង្ហាញថាខេត្តមណ្ឌលគិរី ក្នុងរយៈពេល៧ថ្ងៃជាប់គ្នាមកនេះ បានរងនឹងការធ្លាក់ភ្លៀងគ្មានពេលលោះ ដោយសារតែឥទ្ធិពលព្យុះបោកបក់ ក្នុងប្រទេសវៀតណាម។ ផ្លូវមួយខ្សែប្រវែង ៦៥គឺឡូម៉ែត្រភ្ជាប់ពីឃុំចំនួន៤ គឺឃុំពូត្រុំ, ឃុំរម្យនា, ឃុំមេម៉ង និងឃុំចុងផ្លាស់ បានរងនឹងការខូចខាត ដែលជំរុញឱ្យមន្ទីរអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគិរី និងក្រុមហ៊ុនរ៉ែមាសអូរខ្វាវ សហការគ្នាធ្វើការជួសជុល បើទោះបីជាមេឃបន្តការធ្លាក់ភ្លៀងយ៉ាងណាក៏ដោយ។ ការខូចខាតផ្លូវដ៏សំខាន់នេះ ត្រូវគេរាយការណ៍ថាបានធ្វើឱ្យមានការស្ទះចរាចរណ៍ ផ្លូវធ្វើដំណើរពីមូលដ្ឋានទៅកាន់ទីរួមខេត្ត។ ក្រុមជំនាញជួសជុលផ្លូវបានបញ្ជាក់ថា ផ្លូវមួយខ្សែនេះនឹងត្រូវចាក់ថ្មភ្នំបង្ហាប់តាមកន្លែងខូចខាតជាច្រើននិងរំពឹងថារយៈពេល ៣ទៅ៤ថ្ងៃទៀតប៉ុណ្ណោះ ផ្លូវនេះនឹងចរាចរណ៍បានធម្មតាវិញ។ កម្ពុជាក្នុងសប្តាហ៍នេះ បានទទួលរងនូវឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប អូសបន្លាយលើអាងទន្លេមេគង្គភាគខាងលើកាត់ប្រទេសថៃ ឡាវ និងភាគកណ្តាលវៀតណាម ជាមួយនិងខ្យល់មូសុងនិរតីក្នុងកម្រិតមធ្យមផង និងប្រឈមឥទ្ធិពលព្យុះទី៥ ឈ្មោះ ដុក ស៊ូរី ដែលកំពុងបោកបក់ ទៅរកទិសដៅចុងក្រោយរបស់ខ្លួននៅភាគអាគ្នេយ៍ នៃប្រទេសចិន បន្ទាប់ពីបានសម្លាប់មនុស្ស ៣៩នាក់ក្នុងប្រទេសហ្វីលីពីន និងបានផ្តាច់ភ្លើងអគ្គិសនី ធ្វើឱ្យពលរដ្ឋចិនតៃវ៉ាន់ជិត ៥ម៉ឺននាក់ បានប្រឈមនឹងការគ្មានភ្លើង។

  • យុវជនក្នុង និងក្រៅស្រុក បន្តគាំទ្របណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីថ្មី នៃប្រទេសកម្ពុជា (Video Inside)

    យុវជនក្នុង និងក្រៅស្រុក បន្តគាំទ្របណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីថ្មី នៃប្រទេសកម្ពុជា (Video Inside)

    រលកសម្លេងគាំទ្រទាំងក្នុងស្រុក និងក្រៅស្រុក គាំទ្របណ្ឌិត ហ៊ុន ម៉ាណែត ក្លាយជានាយករដ្ឋមន្ត្រីថ្មី នៃប្រទេសកម្ពុជា បានបន្តថែមទៀតនៅថ្ងៃសុក្រ ទី២៨ កក្កដា។ នេះជាការដកស្រង់មួយផ្នែកតូចសម្លេងគាំទ្ររបស់ពលរដ្ឋ ដែលមានខ្លឹមសារដូចតទៅ

  • ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ ពន្យល់ប្រាប់ឧត្តមស្នងការសិទ្ធិមនុស្ស អ.ស.ប ធ្វើការកុំលំអៀង (Video Inside)

    ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ ពន្យល់ប្រាប់ឧត្តមស្នងការសិទ្ធិមនុស្ស អ.ស.ប ធ្វើការកុំលំអៀង (Video Inside)

    ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិ បានដាស់តឿនដល់ប្រធានឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិដែលធ្វើការរិះគន់ផ្អែកតែលើសេចក្តីរាយការណ៍ភាគីម្ខាង ដែលមិនអនុលោមតាមសេចក្តីសម្រេចចិត្តរបស់អង្គការសហប្រជាជាតិឡើយ។ ការពន្យល់និងដាស់តឿននេះ បានធ្វើតាមសេចក្តីប្រកាសព័ត៌មានមួយចុះថ្ងៃទី២៧ កក្កដា ឆ្នាំ២០២៣ បន្ទាប់ពីមានការរិះគន់ របស់ប្រធានឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិលោក វ៉ុលឃើ ធើក Volker Türk ជុំវិញលំហប្រជាធិបតេយ្យ និងការបោះឆ្នោតសកលនៅកម្ពុជា។ អប្សរាណិតធ្វើសេចក្តីរាយការណ៍

  • សាធារណរដ្ឋ Cyprus អបអរសាទរចំពោះជោគជ័យការរៀបចំការបោះឆ្នោតសកលកម្ពុជា (Video Inside)

    សាធារណរដ្ឋ Cyprus អបអរសាទរចំពោះជោគជ័យការរៀបចំការបោះឆ្នោតសកលកម្ពុជា (Video Inside)

    សាធារណរដ្ឋស៊ីប Cyprus បានអបអរសាទរចំពោះជោគជ័យ នៃដំណើរការរៀបចំការបោះឆ្នោត ជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៧ របស់កម្ពុជា និងចាត់ទុកថាមានដំណើរការប្រកបដោយលក្ខណៈសេរី និងយុត្តិធម៌។ ការថ្លែងក្តីអបអរសាទរនេះបានធ្វើឡើង ក្នុងពេលដែលឯកអគ្គរដ្ឋទូតស៊ីប ប្រចាំកម្ពុជា លោកស្រី ម៉ាថា ម៉ាវ្រុម ម៉ាធីស Martha A. Mavrommatis បានជួបពិភាក្សាការងារជាមួយនឹងអនុប្រធានទីមួយអាជ្ញាធរមីនកម្ពុជា លោក លី ធុជ នាថ្ងៃទី២៨ កក្កដានេះ។ គួរបញ្ជាក់ថាទូតរបស់សាធារណរដ្ឋស៊ីបប្រចាំកម្ពុជា មាននិវេសនដ្ឋាននៅទីក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន។ លោកស្រី ឯកអគ្គរដ្ឋទូត បានថ្លែងថា ដំណើរការរៀបចំការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៧ កន្លងទៅនេះបានប្រកបដោយភាពសេរី និងយុត្តិធម៌។ លោកស្រីឯកអគ្គរដ្ឋទូតបានវាយតម្លៃខ្ពស់ចំពោះការដឹកនាំរបស់ សម្តច តេជោ ហ៊ុន សែន ដែលបានស្វែងរកសុខសន្តិភាពជូនដល់ប្រជាជនកម្ពុជា និងធ្វើឲ្យកម្ពុជា មានការអភិវឌ្ឍលើគ្រប់វិស័យ៕

  • គ.ជ.ប ចាប់ផ្តើមត្រួតពិនិត្យផ្ទៀងផ្ទាត់ អំពីភាពត្រឹមត្រូវចំពោះលទ្ធផល នៃការបោះឆ្នោត (Video Inside)

    គ.ជ.ប ចាប់ផ្តើមត្រួតពិនិត្យផ្ទៀងផ្ទាត់ អំពីភាពត្រឹមត្រូវចំពោះលទ្ធផល នៃការបោះឆ្នោត (Video Inside)

    គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នឹងចាប់ផ្តើមត្រួតពិនិត្យផ្ទៀងផ្ទាត់ អំពីភាពត្រឹមត្រូវចំពោះលទ្ធផល នៃការបោះឆ្នោត តាមមណ្ឌលបោះឆ្នោតរាជធានីខេត្តទូទាំងប្រទេស នៅថ្ងៃទី២៩កក្កដានេះ។ យោងតាម គ.ជ.ប ការប្រកាសត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនេះ បានទន្ទឹមនឹងសម្ភារៈស្បោង «ឃ» និងកញ្ចប់ «ឃពិសេស» ព្រមទាំងសម្ភារៈឯកសារបោះឆ្នោតពាក់ព័ន្ធដទៃទៀត ត្រូវបានបញ្ជូនមកទីស្នាក់ការកណ្តាលគជបវិញ រវាងពីថ្ងៃទី២៧ ដល់ ២៩កក្កដា។ យោងតាមប្រតិទិន នៃការបោះឆ្នោត, ការប្រកាសលទ្ធផលចុងក្រោយ នឹងធ្វើចន្លោះថ្ងៃទី៩ សីហា ដល់៤កញ្ញា បើសិនជាគ្មានពាក្យបណ្តឹង និងករណីគ្មានការបោះឆ្នោតណាមួយសាជាថ្មីនោះទេ។

  • ហោរាសាស្រ្តប្រចាំថ្ងៃសៅរ៍ ១២កើត ខែទុតិយាសាឍ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣

    ហោរាសាស្រ្តប្រចាំថ្ងៃសៅរ៍ ១២កើត ខែទុតិយាសាឍ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាល់កិច្ចការងារ និងអាជីវកម្មរបស់អ្នកមាន ដំណើរការល្អប្រសើរណាស់។ លោកអ្នកកំពុងដើរនៅលើផ្លូវដែលត្រឹមត្រូវ ដូច្នេះសូមបន្តការ ងារនេះទៅមុខ ហើយប្រហែលជាបំណងនៃការផ្លាស់ប្តូរទីកន្លែងការងារ គួរតែរក្សាទុកសិន។ ក្នុងពេលនេះ សូមកុំខ្លាចក្នុងការធ្វើផែនការ ទៅតាមបំណងដែលអ្នកប្រាថា្ន ពីព្រោះផ្លូវរបស់ អ្នកនឹងគ្មានផលរំខាននោះទេ។ លោកអ្នកអាចយកឈ្នះការលំបាកបាន ដោយត្រឹមតែពឹង អាស្រ័យទៅលើសមត្ថភាពវិជ្ជាជីវៈរបស់ខ្លួន។ ក្រៅពីនេះ សូមលោកអ្នកបោះបង់ចោលការ សង្ស័យដោយគ្មានមូលដ្ឋាន ពីព្រោះវាបណ្តាលអោយអ្នកខាតច្រើន។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ស្ថានភាពទំនាក់ទំនងរវាងមនុស្សនៅក្នុងក្រុមការងារ ហាក់មិនសូវជារលូនដោយរូបភាពដែលអាចមើលឃើញពីខាងក្រៅនោះទេ។ ដែលនេះជា កត្តាលំបាកសម្រាប់លលោកអ្នកក្នុងការសម្របសម្រួល និងដោះស្រាយអោយបានទាន់ ពេលវេលា។ វានឹងល្អប្រសើរបំផុត ប្រសិនបើអ្នកមានគម្រោងផែនការជាមុនសម្រាប់ករណី ទាំងឡាយណាដែលអ្នកនឹងត្រូវអនុវត្ត។ ក្នុងការទំនាក់ទំនង សូមជៀសវាងយ៉ាងណាកុំ បញ្ចេញមតិច្រើន ហើយក៏មិនចាំបាច់ត្រូវធ្វើការរិះគន់ ឬទាមទារខុសត្រូវច្រើនពេកដែរ។ វា នឹងប្រសើរជាងប្រសិនបើអ្នកកុំពាក់ព័ន្ធនឹងទំនាក់ទំនងតូចធំនៅក្នុងពេលនេះ។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារ…

  • ២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង ២០០ករណី (Video Inside)

    ២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង ២០០ករណី (Video Inside)

    មានប្រទេសតែ ៤ ប៉ុណ្ណោះនៅអាស៊ាន ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដែលមានករណីឆ្លង និងស្លាប់ ដោយសារកូវីដ១៩ នៅឡើយ។ ដោយឡែកប្រទេសកម្ពុជា នៅថ្ងៃនេះ មិនមានរកឃើញករណីឆ្លងថ្មីឡើយ ដែលនាំឲ្យការមិនមានអ្នកឆ្លងសោះមានរយៈពេល ៩ថ្ងៃ បន្តបន្ទាប់ជាប់គ្នាមកហើយ។ តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ាន នៃរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ២៥៩ករណី ដែលជាតួលេខឆ្លងកើនឡើងមកវិញចំនួន ៨១ករណី បើប្រៀបធៀបការឆ្លងកាលពីថ្ងៃម្សិលមិញ។ ការឆ្លងក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ បានកើតលើប្រទេសចំនួន ៤ នៅអាស៊ាន រួមមានប្រទេសហ្វីលីពីន, វៀតណាម, មីយ៉ាន់ម៉ា និងប្រទេសឡាវ។ ប្រទេសហ្វីលីពីន គឺជាប្រទេសដែលមានតួលេខឆ្លងច្រើនជាងគេ ដែលមានការឆ្លងចំនួន ២១៣ករណី។ តួលេខឆ្លងតិចជាងគេ គឺប្រទេសមីយ៉ាន់ម៉ា និងប្រទេសឡាវ ដែលមានការ ឆ្លងចំនួន ១៣ករណីដូចគ្នា។ ប្រទេសឥណ្ឌូនេស៊ី, ម៉ាឡេស៊ី, ថៃ, សឹង្ហបុរី, កម្ពុជា និងប្រទេសប្រុយណេ គឺជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ជុំវិញតួលេខឆ្លង និងស្លាប់ឡើយ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ ការស្លាប់ដោយសារកូវីដ១៩ នៅអាស៊ាន…

  • ខេត្តព្រះវិហារបន្តដាំកូនឈើទ្រទ្រង់បរិស្ថាន (Video Inside)

    ខេត្តព្រះវិហារបន្តដាំកូនឈើទ្រទ្រង់បរិស្ថាន (Video Inside)

    ខេត្តព្រះវិហារបានបន្តដាំកូនឈើដើម្បីការទ្រទ្រង់បរិស្ថានជាតិ។ ពិភពលោកបានរងនឹងគ្រោះកម្តៅ, គ្រោះទឹកជំនន់ ខណៈផែនដីមានការប្រែប្រួលធាតុអាកាស។ ដើមឈើនឹងជួយថែរក្សាបរិស្ថានជួយបង្អន់ភាពក្តៅ និងគ្រោះថ្នាក់ធម្មជាតិនានាដទៃទៀតបាន។ អប្សរាណិតរាយការណ៍