Category: ទូរទស្សន៍

  • ខេត្តមណ្ឌលគិរី ត្រៀមកម្លាំង និងសម្ភារៈជួយសង្គ្រោះពលរដ្ឋពីជំនន់ទឹកភ្លៀង (Video Inside)

    ខេត្តមណ្ឌលគិរី ត្រៀមកម្លាំង និងសម្ភារៈជួយសង្គ្រោះពលរដ្ឋពីជំនន់ទឹកភ្លៀង (Video Inside)

    កាណូតល្បាតមួយគ្រឿងរបស់ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរីបានលិច ខណៈពេលធ្វើការល្បាតពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង។ មិនមានសេចក្តីរាយការណ៍ការប៉ះពាល់ជីវិតមនុស្សទេ ប៉ុន្តែសេចក្តីរាយការណ៍បង្ហាញថា អាវុធ២ដើមបានបាត់ក្នុងហេតុការណ៍នោះ។ សូមទស្សនាសេចក្តីរាយការណ៍អប្សរាណិតជុំវិញស្ថានភាពទឹកជំនន់ក្នុងខេត្តមណ្ឌលគិរី

  • ក្រសួងធនធានទឹកដាស់តឿនជំនន់ទឹកក្នុងទន្លេមេគង្គ (Video Inside)

    ក្រសួងធនធានទឹកដាស់តឿនជំនន់ទឹកក្នុងទន្លេមេគង្គ (Video Inside)

    ក្រសួងធនធានទឹកនិងឧតុនិយមបានអំពាវនាវពលរដ្ឋរស់នៅជាប់ទន្លេមេគង្គ ត្រូវប្រុងប្រយ័ត្នខ្ពស់ គ្រាដែលទឹកទន្លេមេគង្គ អាចឡើងលិចតំបន់ទំនាបមួយចំនួនតាមដងទន្លេ។ កម្ពុជាក្នុងសប្តាហ៍កន្លងមកនេះ, ភ្លៀងបានធ្លាក់ដោយនៅតាមកន្លែងខ្លះ បានបង្កការជន់លិចនៅមិនទាន់បានស្រកនៅឡើយ។ ការព្យាករណ៍ក្នុងសប្តាហ៍នេះ បានឱ្យដឹងថា កម្ពុជានៅតែបន្តការធ្លាក់ភ្លៀង និងមានក្តីបារម្ភជុំវិញការកើនឡើងជំនន់ទឹកភ្លៀងតាមដងទន្លេមេគង្គ។ យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម ថ្ងៃទី១សីហា បានឱ្យដឹងថា កម្ពស់ទឹកទន្លេមេគង្គនឹងហក់ឡើងក្នុងរយៈពេលពី ៣ ទៅ ៤ ថ្ងៃ ខាងមុខនេះ ជាពិសេសនៅភាគខាងលើ នៃប្រទេសកម្ពុជា។ ខេត្តស្ទឹងត្រែង ទឹកនឹងអាចឡើងដល់កម្ពស់៧ម៉ែត្រ៦៥សង្ទីម៉ែត្រ …ខេត្តក្រចេះ ទឹកនឹងអាចឡើងដល់កម្ពស់១៦ម៉ែត្រ ៧០សង្ទីម៉ែត្រ និងនៅខេត្តកំពង់ចាម ទឹកនឹងអាចឡើងដល់កម្ពស់៩ម៉ែត្រ ៩០សង្ទីម៉ែត្រ។ ក្រសួងធនធានទឹកបានថ្លែងថា បើទោះបីទឹកទន្លេដែលហក់ឡើងនៅពេលនេះ នៅមិនទាន់ដល់កម្រិតប្រកាសអាសន្ន ប៉ុន្ដែទឹកអាចលិចចូលក្នុងតំបន់ទំនាបមួយចំនួនអមដងទន្ល និងហូរចូលទៅតាមបណ្តាព្រែកមួយចំនួនផងដែរ។ ក្រសួងធនធានទឹកបានដាស់តឿនពលរដ្ឋ ត្រូវប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងគ្រោះថ្នាក់ដែលអាចកើតឡើងជាយថាហេតុ។

  • កម្ពុជាបន្តធ្លាក់ភ្លៀងក្នុងសប្តាហ៍នេះទៀត (Video Inside)

    កម្ពុជាបន្តធ្លាក់ភ្លៀងក្នុងសប្តាហ៍នេះទៀត (Video Inside)

    កម្ពុជានៅតែបន្តការធ្លាក់ភ្លៀងប៉ុន្តែនឹងមិនច្រើនដូចសប្តាហ៍កន្លងមកនេះទេ។ កម្ពុជាបន្តទទួលរងឥទ្ធិពលពីប្រព័ន្ធសម្ពាធទាបអូសបន្លាយលើភាគខាងជើងប្រទេសឡាវ និងប្រទេសវៀតណាម គួបផ្សំនឹងខ្យល់មូសុងនិរតីក្នុងកម្រិតមធ្យម។ ក្នុងសប្តាហ៍ទៅមុខទៀតនេះដែរ, សេចក្តីរាយការណ៍បានបង្ហាញថា នឹងមានព្យុះទី៦ឈ្មោះខាណុន មកដល់ថែមទៀតក្នុងប្រទេសនៅអាស៊ីប៉ាស៊ីហ្វិក។ អប្សរាណិតរាយការណ៍

  • ស្ត្រីបាត់ខ្លួនក្នុងជ្រោះឱម៉ាល់មិនទាន់រកឃើញទេបីថ្ងៃមកនេះ (Video Inside)

    ស្ត្រីបាត់ខ្លួនក្នុងជ្រោះឱម៉ាល់មិនទាន់រកឃើញទេបីថ្ងៃមកនេះ (Video Inside)

    ស្ត្រីដែលបានបាត់ខ្លួននៅក្នុងទឹកជ្រោះឱម៉ាល់នៃខេត្តកំពត នៅមិនទាន់រកឃើញនៅឡើយទេ ខណៈដែលក្រុមសង្គ្រោះ បានបន្តការរុករកយ៉ាងសកម្ម បើទោះបីមេឃមានភ្លៀងធ្លាក់យ៉ាងណាក៏ដោយ។ នេះជាថ្ងៃទី៣ហើយ បន្ទាប់ពីការបាត់ខ្លួនរបស់កញ្ញា ផន ស្រីខួច អាយុ១៩ឆ្នាំ ក្នុងហេតុការណ៍ដែលនាងកំពុងស្ថិតក្នុងតង់ជាមួយមិត្តភក្តិ ក្បែរមាត់ជ្រោះឱម៉ាល់ ក្នុងហេតុការណ៍មួយ ដែលមានមេឃកំពុងធ្លាក់ភ្លៀងខ្លាំង វេលាទាបភ្លឺថ្ងៃទី៣០ កក្កដា ឆ្នាំ២០២៣។ យុវជនឈ្មោះ សុង ទីមធន អាយុ២៣ឆ្នាំ ដែលស្ថិតក្នុងហេតុការណ៍នោះ បានប្រាប់អ្នកសារព័ត៌មានក្នុងស្រុកជុំវិញហេតុការណ៍ដែលកើតឡើងក្នុងពេលនោះ។ នេះជាការដកស្រង់សម្តីខ្លះនៃហេតុការណ៍តាមរយៈវីដេអូដែលបង្ហោះតាមបណ្តាញសង្គម។ ក្នុងហេតុការណ៍នោះ, ស្ត្រីម្នាក់អាយុ១៩ឆ្នាំឈ្មោះ កែន ស្រីរ័ត្ន បានបាត់បង់ជីវិត និងស្ត្រីឈ្មោះ ផន ស្រីខួច បានបាត់ខ្លួន។ ស្នងការដ្ឋាននគរបាលខេត្តកំពត បានសរសេរក្នុងប្រព័ន្ធបណ្តាញសង្គមបញ្ជាក់នៅថ្ងៃទី១សីហានេះថា «ចូលដល់ថ្ងៃទី៣ហើយ ក៏នៅតែរកមិនឃើញប្អូនស្រី ដែលបាត់ខ្លួនលើជ្រោះឱម៉ាល់» នោះឡើយ។ សេចក្តីរាយការណ៍ពីទីកើតហេតុ បានបង្ហាញសកម្មភាពរបស់ក្រុមសង្គ្រោះរបស់ស្នងការដ្ឋាននគរបាលខេត្ត ដែលកំពុងធ្វើកិច្ចការយ៉ាងសកម្ម ស្វែងរកស្ត្រីបាត់ខ្លួននោះ តាមបណ្តោយជ្រោះចុះមកខាងក្រោម ប៉ុន្តែរហូតមកទល់នឹងថ្ងៃទី៣នេះ នៅមិនទាន់បានរកឃើញនៅឡើយទេ។

  • គជបប្រាប់គណបក្សនយោបាយប្រកួតប្រជែងធ្វើការប្តឹងតវ៉ាលទ្ធផលក្នុងរយៈពេល៧២ម៉ោង (Video Inside)

    គជបប្រាប់គណបក្សនយោបាយប្រកួតប្រជែងធ្វើការប្តឹងតវ៉ាលទ្ធផលក្នុងរយៈពេល៧២ម៉ោង (Video Inside)

    គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានប្រាប់គ្រប់គណបក្សនយោបាយ ដែលចូលរួមការបោះឆ្នោត អាចធ្វើការប្ដឹងតវ៉ាជុំវិញលទ្ធផល នៃការបោះឆ្នោត បន្ទាប់ពីមានការប្រកាសចេញលទ្ធផលបណ្តោះអាសន្នរបស់ខ្លួននៅថ្ងៃនេះ។ យោងតាមគជប, ចំនួនប្រជាពលរដ្ឋ ដែលបានអញ្ជើញទៅបោះឆ្នោតសកលកន្លងមកនេះ មានជាង៨លាននាក់ ក្នុងនោះមានសន្លឹកឆ្នោតបានការ មានសរុបជាង ៧លាន៧សែន និងសន្លឹកឆ្នោតមិនបានការ សរុបចំនួន ជាង៤៤ម៉ឺនសន្លឹក។ យោងតាមលទ្ធផលបណ្តោះអាសន្នប្រកាសនៅថ្ងៃទី១សីហា, គណបក្សប្រជាជនកម្ពុជា ទទួលបានសម្លេងគាំទ្រ លើសលុបចំនួន៦លាន៣៩ម៉ឺន៨ពាន់៣១១សម្លេង, ចំណែកគណបក្សហ៊្វុនស៊ិនប៉ិច ស្ថិតនៅលំដាប់ទី២ គឺទទួលបានសម្លេងគាំទ្រ ៧១ម៉ឺន ៦ពាន់ ៤៩០សម្លេង, គណបក្សខ្មែររួបរួមជាតិ ស្ថិតនៅលំដាប់ទី៣ ទទួលបានសម្លេងគាំទ្រ ១៣ម៉ឺន ៤ពាន់ ២៨៤សម្លេង និងគណបក្សនយោបាយចំនួន ១៥ផ្សេងទៀត មិនទទួលសម្លេងឆ្នោតគាំទ្រច្រើននោះឡើយ។ ការប្រកាសលទ្ធផលបោះឆ្នោតមាន ៣ដំណាក់កាល គឺលទ្ធផលបឋម, លទ្ធផលបណ្តោះអាសន្ន និងផលទ្ធផលផ្លូវការ។ គជប ក្នុងសេចក្តីប្រកាសដដែលបានថ្លែងបញ្ជាក់ទៀតថា «គ្រប់គណបក្សនយោបាយ ដែលបានឈរឈ្មោះបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ តាមមណ្ឌលរាជធានីខេត្ត អាចប្ដឹងតវ៉ា អំពីលទ្ធផលមួយផ្នែក ឬលទ្ធផលទាំងអស់ នៃការបោះឆ្នោត ក្នុងរយៈពេល៧២ម៉ោងយ៉ាងយូរ បន្ទាប់ពីការប្រកាសលទ្ធផលបណ្ដោះអាសន្ន»។ យោងតាមប្រតិទិនរបស់គជប ការប្រកាសលទ្ធផលចុងក្រោយ,…

  • សកម្មជនគណបក្សភ្លើងទៀនបន្តសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជន (Video Inside)

    សកម្មជនគណបក្សភ្លើងទៀនបន្តសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជន (Video Inside)

    សកម្មជនគន្លឹះនៃគណបក្សប្រឆាំងបានបន្តការស្នើសុំចូលរួមជីវភាពនយោបាយ ជាមួយនឹងគណបក្សប្រជាជនកម្ពុជា និងបានថ្កោលទោសទង្វើរបស់មេខ្លោង សម រង្ស៊ី ដែលផ្សព្វផ្សាយព័ត៌មានមិនពិតដល់យុវជន ដែលត្រូវបន្តវេនដឹកនាំរាជរដ្ឋាភិបាលថ្មី។ អតីតសកម្មជនក្រុមប្រឆាំងរស់នៅប្រទេសបារាំង លោក សុង សារិទ្ធ បានប្រកាសផ្តាច់ខ្លួន ចេញពីអតីតគណបក្សសង្រ្គោះជាតិ និងលោកបានបកអាក្រាត្រទង្វើអាក្រក់របស់មេខ្លោង សម រង្ស៊ី។ ការសុំចូលរួមជីវភាពនយោបាយរបស់សកម្មជនពីគណបក្សប្រឆាំងជាមួយនឹងគណបក្សប្រជាជនកម្ពុជា ដែលដឹកនាំរាជរដ្ឋាភិបាល ត្រូវគេកត់សម្គាល់ថាមានចំនួនច្រើនបំផុត ជាពិសេសនៅមុនការបោះឆ្នោតសកល និងបានបន្តថែមទៀត នៅពេលដែលមានការប្រកាសមិនទាន់ផ្លូវការថា គណបក្សប្រជាជនកម្ពុជា បានឈ្នះភ្លូកទឹកភ្លូកដី។

  • នាយករដ្ឋមន្ត្រីហ្គីណេប៊ីសាវបញ្ជាក់ថាការបោះឆ្នោតសកលនៅកម្ពុជា ប្រព្រឹត្តតាមបទដ្ឋានច្បាប់ (Video Inside)

    នាយករដ្ឋមន្ត្រីហ្គីណេប៊ីសាវបញ្ជាក់ថាការបោះឆ្នោតសកលនៅកម្ពុជា ប្រព្រឹត្តតាមបទដ្ឋានច្បាប់ (Video Inside)

    នាយករដ្ឋមន្ត្រីហ្គីណេប៊ីសាវ លោក ប៉ារទីដូ ដឺ នូណូ ណាប៊ីម បានថ្លែងថា ការបោះឆ្នោតនៅកម្ពុជា បានធ្វើឡើងស្របតាមបទដ្ឋានច្បាប់ជាធរមាន និងអនុលោមតាមស្តង់ដារអន្តរជាតិ។ ប្រសាសន៍បញ្ជាក់របស់លោក បានធ្វើឡើងតាមរយៈសេចក្តីថ្លែងការណ៍មួយ ដែលទើបបានទទួលនៅថ្ងៃនេះ។ លោក ប៉ារទីដូ ដឺ នូណូ ណាប៊ីម បានបំពេញទស្សនកិច្ចនៅកម្ពុជា រវាងពីថ្ងៃទី២១ ដល់២៤កក្កដា ដែលដំណើរទស្សនកិច្ចនោះ គឺតបតាមការអញ្ជើញរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ក្រៅពីដំណើរបំពេញទស្សនកិច្ច, លោកនាយករដ្ឋមន្ត្រីហ្គី ណេ ប៊ីសាវ បានអញ្ជើញចូលរួមសង្កេតការណ៍ដោយផ្ទាល់ក្នុងការបោះឆ្នោតសកលនៅកម្ពុជា ថែមទៀត។ សេចក្តីថ្លែងការណ៍របស់នាយករដ្ឋមន្ត្រីប្រទេសហ្គីណេប៊ីសាវ បានសរសេរថា «ការបោះឆ្នោតនេះប្រព្រឹត្តទៅដោយសេរី យុត្តិធម៌ បរិយាប័ន្ន តម្លាភាព និងក្នុងបរិយាកាសសន្តិភាព» មិនមានការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ ឬការប្រើអំពើហិង្សាបុគ្គលឬការបង្ខិត បង្ខំបង្គាប់បញ្ជាណាមួយនោះទេ។ លោក ប៉ារទីដូ ដឺ នូណូ ណាប៊ីម បានសរសេរបញ្ជាក់ថា «ក្នុងនាមជាអ្នកសង្កេតការណ៍,សូមគូសបញ្ជាក់អំពីដំណើរការប្រកបដោយសន្តិភាព និងភាពចាស់ទុំក្នុងដំណើរការ និងនីតិវិធីនៃការបោះឆ្នោត។ ការបោះឆ្នោតនេះ បានបង្ហាញពីវិជ្ជាជីវៈ និងឯករាជ្យភាព របស់ស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធក្នុងដំណើរការទាំងមូល»។…

  • ហោរាសាស្រ្តប្រចាំថ្ងៃពុធ ១រោច ខែទុតិយាសាឍ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣

    ហោរាសាស្រ្តប្រចាំថ្ងៃពុធ ១រោច ខែទុតិយាសាឍ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកស្រុតចុះ។ លោកអ្នកគួរពន្យាពេលក្នុងការផ្តួចផ្តើមកិច្ចការងារថ្មី ឬការសម្រេចចិត្តធំៗ ពីព្រោះលោកអ្នកអាចបាត់បង់ទំនុកចិត្ត។ ម្យ៉ាងលោកអ្នកត្រូវព្យាយាមគាំទ្រគំនិតយោបល់របស់ខ្លួន បើមិនដូច្នេះនឹងទទួលការខកចិត្ត ហើយលោកអ្នកក៏មិនគួរពឹងពាក់គេឲ្យជួយការងាររបស់ខ្លួនឡើយ។  ចំណុចហានិភ័យមិនអាចកំណត់ច្បាស់លាស់បានទេ ដូច្នេះចូរប្រុងប្រយ័ត្នជានិច្ច។ សម្រាប់លោកអ្នកដែលមានបំណងចង់ផ្លាស់ប្តូរការងារ ឬធ្វើកិច្ចការ ងារធំដុំនៅពេលនេះមិនសូវជាល្អប្រសើរទេ ហេតុនេះយកល្អរងចាំពេលវេលាបន្តិចទៀត សិន។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ឳកាសមុខរបរ និងការងារថ្មីរបស់លោកអ្នកមិនទាន់មកដល់នោះទេ ដូច្នេះសូមកុំសម្តែង ឬធ្វើអ្វីដែលមិនមែនជាខ្លួនអ្នក។ ចំពោះការងារដែលមាននៅក្នុងដៃនៅពេលនេះ តម្រូវឲ្យរៀបចំគម្រោងច្បាស់លាស់ ពីព្រោះឳកាសអភិវឌ្ឍន៍ការងារអាស្រ័យលើការងាររៀបចំទាំងនេះ។ ក្នុងពេលនេះទំនាក់ទំនងជាមួយ មនុស្សនៅក្បែរខ្លួនហាក់មិនសូវជាប្រាកដប្រជាប៉ុន្មាននោះទេ ដូច្នេះធ្វើយ៉ាងណាកំណត់ ដែនរបស់ខ្លួន ហើយក៏មិនគួរទុកចិត្តទុកថ្លើមគេពេកនោះទេ។ លើសពីនេះ អ្នកគួរចំណាយ ពេលទៅលើការងារតែប៉ុណ្ណោះជាការសមល្មមសម្រាប់ថ្ងៃនេះ។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកឡើងខ្ពស់ត្រដែត។ គ្មានអ្វីដែលលោកអ្នកមិនអាចធ្វើបាននោះទេ ​ដូច្នេះសូមអ្នកជំរុញខ្លួនបន្ថែមទៅរកភាពជោគជ័យ ដែលស្ថិតក្នុងដៃបស់លោកអ្នក ប៉ុន្តែសូមអ្នកធ្វើយ៉ាងណាឲ្យច្បាស់លាស់ចំពោះការងារតែមួយមុខទើបប្រសើរ។ អាកប្បកិរិយាជាចំណុចសំខាន់របស់ជោគជ័យ ដូច្នេះអ្នកគួររក្សាភាពទន់ភ្លន់ និងព្រមទទួលនូវការណែនាំពីមនុស្សរួមការងារ។ ទន្ទឹមនឹងនេះ លោកអ្នកអាចធ្វើការប្រជុំពិភាក្សា…

  • ព្យាករណ៌អាកាសធាតុ សម្រាប់ថ្ងៃទី០២ សីហា ២០២២ (មានវីដេអូ)

    ព្យាករណ៌អាកាសធាតុ សម្រាប់ថ្ងៃទី០២ សីហា ២០២២ (មានវីដេអូ)
  • ៧២ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង ៨០០ករណី (Video Inside)

    ៧២ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង ៨០០ករណី (Video Inside)

    ប្រទេសមួយចំនួនក្នុងអាស៊ាននៅតែមានករណីឆ្លង និងស្លាប់ដោយសារកូវីដ១៩ ក្នុងរយៈពេល ៧២ម៉ោងចុងក្រោយនេះ។ ដោយឡែកប្រទេសកម្ពុជា មិនមានរកឃើញករណីឆ្លងថ្មីឡើយ ក្នុងរយៈពេល៣ថ្ងៃមកនេះ។ តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ាន នៃរយៈពេល ៧២ម៉ោងចុងក្រោយនេះ មានចំនួន ៨០៤ករណី ដែលជាតួលេខឆ្លងបន្តថយចុះថែមទៀតចំនួន ៨៨១ករណី បើប្រៀបធៀបការឆ្លងបីថ្ងៃដូចគ្នាកាលពីសប្តាហ៍មុន។ ការឆ្លងក្នុងរយៈពេល ៧២ម៉ោងកន្លងមកនេះ បានកើតលើប្រទេសចំនួន ៥ នៅអាស៊ាន រួមមានប្រទេសហ្វីលីពីន, វៀតណាម, មីយ៉ាន់ម៉ា, ថៃ និងប្រទេសឡាវ។ ប្រទេសហ្វីលីពីន គឺជាប្រទេសដែលមានតួលេខឆ្លងច្រើនជាងគេ ដែលមានការឆ្លងចំនួន ៥២៨ករណី។ តួលេខឆ្លងតិចជាងគេ គឺប្រទេសឡាវ ដែលមានការឆ្លងចំនួន ៤ករណី។ ប្រទេសសឹង្ហបុរី, កម្ពុជា, ឥណ្ឌូនេស៊ី, ម៉ាឡេស៊ី និងប្រទេសប្រុយណេ គឺជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ ជុំវិញតួលេខឆ្លង និងស្លាប់ឡើយ ក្នុងរយៈពេល ៧២ម៉ោងចុងក្រោយនេះ។ តួលេខស្លាប់ដោយសារកូវីដ១៩ ក្នុងប្រទេសអាស៊ានរយៈពេល ៧២ម៉ោងចុងក្រោយនេះ មាន ៣១នាក់ ដែលជាពលរដ្ឋ នៃប្រទេសហ្វីលីពីន និងប្រទេសថៃ។ គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ, ការឆ្លងសរុបមានចំនួន…