-
GPO 47:ភូមិសាស្រ្តនយោបាយ៖ សម្ព័ន្ធភាពរវាងរុស្ស៊ី និងប្រទេសក្នុងទ្វីបអាហ្វ្រិកកាន់តែរឹងមាំឡើង

-
ព្យាករណ៌អាកាសធាតុ សម្រាប់ថ្ងៃទី០៣ សីហា ២០២២ (មានវីដេអូ)

-
ថ្នាក់ដឹកនាំកាកបាទក្រហមកម្ពុជា ចុះចែកអំណោយដល់ប្រជាពលរដ្ឋ ៦៧គ្រួសារក្នុងស្រុកទឹកផុស និងពិនិត្យការសាងសង់ផ្ទះថ្មីជូនចំនួន ២គ្រួសារ

កំពង់ឆ្នាំង៖ កាកបាទក្រហមកម្ពុជា ដែលមាន ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន នាព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ បានចាត់តំណាងចុះចែកអំណោយដល់ប្រជាពលរដ្ឋ ៦៧គ្រួសារក្នុងស្រុកទឹកផុស និងពិនិត្យការសាងសង់ផ្ទះថ្មីជូនចំនួន ២គ្រួសារ ។ ក្នុងឱកាសជួបសំណេះសំណាលនោះ លោកជំទាវ អគ្គលេខាធិការរងទី១ បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក និងការគិតគូរពីជីវភាពរស់នៅ និងសុខភាពរបស់លោកយាយលោកតា និងបងប្អូនប្រជាពលរដ្ឋទាំងអស់។ ជាមួយគ្នានេះ លោកជំទាវ បានគូសបញ្ជាក់ថា ៖ គ្រោះធម្មជាតិ បញ្ហាជំងឺកូវីដ-១៩ សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន និងការប្រែប្រួលអាកាសធាតុ បានធ្វើឱ្យប៉ះពាល់ដល់សុខភាព និងជីវភាពរស់នៅរបស់ប្រជាជន។ តែទោះជាយ៉ាងណាក៏ដោយ ក៏រាជរដ្ឋាភិបាលកម្ពុជា បានរៀបចំគោលនយោបាយគាំពារសង្គម ដើម្បីជួយការពារ និងទ្រទ្រង់ដល់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ។ ចំណែកឯ កាកបាទក្រហមកម្ពុជា ក៏មានយុទ្ធសាស្ត្រចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ និងជួយសម្រាលការលំបាកដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុតផងដែរ ។ អំណោយកាកបាទក្រហមកម្ពុជា…
-
២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង ៣០០ករណី (Video Inside)

ប្រទេសចំនួន ៥ នៅអាស៊ាន ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ នៅតែមានករណីឆ្លង និងស្លាប់ដោយសារកូវីដ១៩។ ប្រទេសកម្ពុជា មិនមានរកឃើញករណីឆ្លងថ្មីឡើយនៅថ្ងៃនេះ ដែលនាំឲ្យការមិនមានអ្នកឆ្លងសោះមានរយៈពេល ២សប្តាហ៍មកហើយ។ តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ាននៃរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ៣០២ករណី ដែលជាតួលេខឆ្លងបន្តថយចុះថែមទៀតចំនួន ៨៣ករណី បើប្រៀបធៀបការឆ្លងកាលពីថ្ងៃម្សិលមិញ។ ការឆ្លងក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ បានកើតលើប្រទេសចំនួន ៥នៅអាស៊ាន រួមមានប្រទេសហ្វីលីពីន, ម៉ាឡេស៊ី, វៀតណាម, មីយ៉ាន់ម៉ា និងប្រទេសឡាវ។ ប្រទេសម៉ាឡេស៊ី គឺជាប្រទេសដែលមានតួលេខឆ្លងច្រើនជាងគេ ដែលមានការឆ្លងចំនួន ១៣៧ករណី។ តួលេខឆ្លងតិចជាងគេ គឺប្រទេសមីយ៉ាន់ម៉ា ដែលមានការឆ្លងចំនួន ៣ករណី។ ប្រទេសឥណ្ឌូនេស៊ី, ថៃ, សឹង្ហបុរី, កម្ពុជា និងប្រទេសប្រុយណេ គឺជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ជុំវិញតួលេខឆ្លង និងស្លាប់ឡើយ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ ការស្លាប់ដោយសារកូវីដ១៩ នៅអាស៊ាននារយៈពេល ២៤ម៉ោងចុងក្រោយនេះមាន ១១នាក់ ដែលជាពលរដ្ឋ នៃប្រទេសហ្វីលីពីន និងប្រទេសម៉ាឡេស៊ី។ គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបមានចំនួន…
-
ប្រេងសាំងកើនជាង៤០០រៀល (Video Inside)

តម្លៃប្រេងសាំង គឺបានកើតឡើងមកវិញរវាងពី ៤០០ទៅ៤៥០រៀលសម្រាប់ក្នុងការលក់រយៈពេល ១០ថ្ងៃខាងមុខនេះ។ យោងតាមក្រសួងពាណិជ្ជកម្ម តម្លៃប្រេងឥន្ធនៈសម្រាប់ការលក់ រវាងពីថ្ងៃទី០១ រហូតដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ គឺប្រេងសាំងធម្មតា មានតម្លៃចំនួន ៤ពាន់ ៥៥០រៀល ក្នុង ១លីត្រ ដែលតម្លៃនេះ គឺបានកើនឡើងមកវិញចំនួន ៤០០រៀល បើប្រៀបធៀបទៅនឹងការលក់រយៈពេល១០ថ្ងៃមុន…ចំណែកប្រេងម៉ាស៊ូតមានតម្លៃចំនួន ៤ពាន់ ៤៥០រៀល ក្នុង១លីត្រ បើប្រៀបធៀបទៅនឹងការលក់ រយៈពេល១០ថ្ងៃមុន តម្លៃនេះ គឺកើនឡើងចំនួន ៤៥០រៀល។ សូមជម្រាបថា រាជរដ្ឋាភិបាលតែងតែចំណាយប្រាក់ជួយខាតយ៉ាងហោច ៦ចុច៥សេន ក្នុងមួយលីត្រ ដើម្បីជាការទប់ស្កាត់តម្លៃប្រេង ក្នុងការជួយសម្រាលបន្ទុកដល់ពលរដ្ឋ។
-
ADB អនុម័តប្រាក់កម្ចី១០០លានដុល្លារដល់កម្ពុជា (Video Inside)

ធនាគារអភិវឌ្ឍន៍អាស៊ីADB បានអនុម័តប្រាក់កម្ចី១០០លានដុល្លារ ដើម្បីជួយលើកកម្ពស់សមត្ថភាពកម្លាំងពលកម្មរបស់កម្ពុជា។ ធនាគារអភិវឌ្ឍន៍អាស៊ី ក្នុងសេចក្តីប្រកាសព័ត៌មាន ដែលទទួលបាននៅថ្ងៃនេះ បានសរសេរថា ប្រាក់កម្ចីចំនួន១០០លានដុល្លារ គឺដើម្បីជួយលើកកម្ពស់សមត្ថភាពកម្លាំងពលកម្មរបស់កម្ពុជា ដោយដោះស្រាយគម្លាត និងកង្វះខាតជំនាញ។ នាយិកាធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំប្រទេសកម្ពុជា លោកស្រីជេយ៉ូតសាណា វ៉ាម៉ា Jyotsana Varma បានថ្លែងថា «ការកែទម្រង់កម្លាំងពលកម្ម និងការធ្វើទំនើបកម្មសេដ្ឋកិច្ចរបស់កម្ពុជា ទាមទារឲ្យមានកំណែទម្រង់ជាបន្តនៃប្រព័ន្ធ TVET តាមរយៈយុទ្ធសាស្ត្រស៊ីជម្រៅ និងការវិនិយោគជាបន្តបន្ទាប់ឲ្យទាន់ពេលវេលា»។ លោកស្រីបានថ្លែងថាកំណែទម្រង់រចនាសម្ព័ន្ធ និងស្ថាប័ន TVET ទាំងនេះ មានសារសំខាន់សម្រាប់ការរៀបចំកម្មវិធីបណ្តុះបណ្តាល ដែលឆ្លើយតបនឹងតម្រូវការទីផ្សារ ធ្វើឲ្យប្រសើរឡើងនូវទីតាំង និងឧបករណ៍បណ្តុះបណ្តាល និងពង្រីកមូលនិធិអភិវឌ្ឍន៍ជំនាញ។
-
ខេត្តកំពង់ស្ពឺបិទផ្លូវជាតិលេខ៤៣ និង១៣២ (Video Inside)

ខេត្តកំពង់ស្ពឺបានប្រកាសផ្អាកការធ្វើចរាចរណ៍លើផ្លូវជាតិលេខ៤៣ និងលេខ១៣២ ក្នុងស្រុកភ្នំស្រួច គ្រាដែលទឹកជំនន់បានហូរច្រោះកាត់ផ្លូវបណ្តាលឱ្យខូចខាតអស់ជាច្រើន។ សេចក្តីជូនដំណឹងបានបញ្ជាក់ថាផ្លូវដែលទឹកហូរច្រោះកាត់នេះ នឹងអាចដាច់ទាំងស្រុងថែមទៀតបើសិន ភ្លៀងនឹងបន្តធ្លាក់បន្ថែមទៀត។ ការផ្អាកចរាចរណ៍លើផ្លូវទាំង២នេះ មិនទាន់បញ្ជាក់ថានឹងត្រូវបើកដំណើរការវិញនៅថ្ងៃណាមួយនោះឡើយ។ ខេត្តកំពង់ស្ពឺគិតត្រឹមថ្ងៃទី៣១កក្កដា ជំនន់ទឹកភ្លៀងបានបង្កផលប៉ះពាល់ដល់ស្រុកចំនួន ២ គឺស្រុកភ្នំស្រួច និងស្រុកបសេដ្ឋ។ ពលរដ្ឋចំនួន១២៣គ្រួសារត្រូវបានគេជម្លៀសទៅកាន់ទីទួលមានសុវត្ថិភាព។ ជំនន់ទឹកភ្លៀងបានធ្វើឱ្យខូចស្រូវចំនួន៧០៧ហិកតានៅក្នុងស្រុកទាំង២, ខូចខាតដំណាំរួមផ្សំចំនួន ១០៨ហិកតា និងខូចផ្លូវសរុប២ពាន់៩៥០ម៉ែត្រ និងដាច់ខ្នងទំនប់ប្រវែង៥០ម៉ែត្រផងទៀត។
-
ខេត្តពោធិ៍សាត់ជូនដំណឹងកម្ពស់ទឹកស្ទឹងពោធិ៍សាត់ហក់ឡើង (Video Inside)

កម្ពស់ទឹកស្ទឹងពោធិ៍សាត់ ក្នុងខេត្តពោធិ៍សាត់ បានចាប់ផ្ដើមហក់ឡើងនៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣នេះ គ្រាដែលជំនន់ទឹកធ្លាក់មកពីខាងលើនៅតែបន្ត។ មន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់ បានថ្លែងថាមានផ្ទះប្រជាពលរដ្ឋខ្លះ ដែលមានទីតាំងនៅជិតមាត់ស្ទឹងពោធិ៍សាត់ បានជន់លិចខ្លះទៅហើយ បើទោះបីជាស្ថានភាពទឹកស្ទឹង នៅមិនទាន់ដល់កម្រិតប្រកាសអាសន្នក៏ដោយ។ កម្ពស់ទឹកស្ទឹងពោធិ៍សាត់នៅថ្ងៃនេះ មានកម្ពស់២ម៉ែត្រ៧៨ ខណៈកម្ពស់ប្រកាសអាសន្នមាន៥ម៉ែត្រ។ យោងតាមមន្ទីរធនធានទឹកខេត្ត កម្រិតទឹកភ្លៀងធ្លាក់ រាយប៉ាយក្នុងស្រុកចំនួន៦កន្លងមកនេះ ត្រូវបានបូកសរុបមានកម្រិត៣៦ក្បៀស៩មីលីម៉ែត្រ។
-
ខេត្តរតនគិរីជូនដំណឹងប្រុងប្រយ័ត្នចំពោះសិស្សសាលា ខណៈទឹកជំនន់កើនខ្ពស់ (Video Inside)

មន្ទីរអប់រំយុវជន និងកីឡាខេត្ត បានជូនដំណឹងដល់គ្រូបង្រៀនគ្រប់សាលា ក្នុងខេត្តត្រូវប្រុងប្រយ័ត្នចំពោះសិស្សសាលា ខណៈដែលជំនន់ទឹកក្នុងទន្លេស្រែពក បានហក់ឡើងខ្ពស់ដល់១១ម៉ែត្រ៦២ទៅហើយនៅថ្ងៃទី១សីហានេះ។ កម្ពស់ទឹកប្រកាសអាសន្ន គឺ១២ម៉ែត្រ៥០។ សិស្សសាលាគឺជាមុខព្រួញ ដែលមានការយកចិត្តទុកបំផុតដោយមន្ទីរអប់រំខេត្ត ដែលបានដាស់តឿនថាសូមលោកគ្រូ អ្នកគ្រូ ត្រូវផ្សព្វផ្សាយណែនាំឱ្យសិស្សត្រូវប្រុងប្រយ័ត្នខ្ពស់ ចំពោះការចុះលេងទឹកក្នុងរដូវធ្លាក់ភ្លៀងនេះ។ សេចក្តីជូនដំណឹងរបស់មន្ទីរក្រសួងអប់រំថ្ងៃទី១សីហានេះ បានសរសេរថា «យោងតាមការសង្កេតតាមដានអាកាសធាតុក្នុងប៉ុន្មានថ្ងៃនេះ ឃើញថាមានភ្លៀងធ្លាក់ជោគជាំជាបន្តបន្ទាប់ ដែលធ្វើឱ្យកំណើនទឹកទន្លេសេសាន និងស្រែពកបានកើនឡើងខ្ពស់ដែលជាការបង្កឱ្យមានគ្រោះមហន្តរាយ ដោយសារជំនន់ទឹកភ្លៀង»។ សេចក្តីជូនដំណឹងបានអំពាវនាវដល់គ្រឹះស្ថានសិក្សាសាធារណៈ ដែលស្ថិតនៅក្បែរ និងជាប់តាមដងទន្លេត្រូវប្រយ័ត្នចំពោះករណីទឹកជំនន់ ដែលកំពុងកើនឡើងនេះ។ សេចក្តីរាយការណ៍របស់រដ្ឋបាលខេត្តបានឱ្យដឹងថាទឹកជំនន់ពីទន្លេមេគង្គ បានហូរចូលមកក្នុងតំបន់ទំនាបនានា ក្នុងស្រុកលំផាត់ និងស្រុកកូនមុំនៅថ្ងៃទី១ សីហានេះហើយ។
-
ខេត្តក្រចេះត្រៀមទីទួលមានសុវត្ថិភាព (Video Inside)

ខេត្តក្រចេះដែលជាប់នឹងដងទន្លេមេគង្គ បានត្រៀមទីទួលសុវត្ថិភាពចំនួន២កន្លែង សម្រាប់ការសង្គ្រោះពលរដ្ឋចេញពីទឹកជំនន់។ អភិបាលរងខេត្តលោក គង់ គឹមនី នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ ត្រូវគេឃើញបានដឹកនាំក្រុមការងារលេខាធិការដ្ឋានខេត្ត, អាជ្ញាធរស្រុក ឃុំ និងភូមិ ចុះពិនិត្យរៀបចំទីទួលសុវត្ថិភាព ចំនួន០២កន្លែង គឺទួលសុវត្ថិភាពកំពង់ទូក ស្ថិតនៅសង្កាត់អូរឫស្សី ក្រុងក្រចេះ និងទួលសុវត្ថិភាពទួលតាឃីន ស្ថិតនៅឃុំបុសលាវ នៃស្រុកចិត្របុរី។ អភិបាលរងខេត្ត បានបញ្ជាក់ថា ការត្រៀមនេះ គឺដើម្បីកាត់បន្ថយហានិភ័យ និងឆ្លើយតបសង្គ្រោះបន្ទាន់ ដែលអាចបង្កឡើងដោយសារទឹកជំនន់ទន្លេមេគង្គ ឬជំនន់ទឹកភ្លៀង ដល់ប្រជាពលរដ្ឋដែលបានរស់នៅក្នុងតំបន់ងាយរងគ្រោះ។ ខេត្តក្រចេះនៅមិនទាន់មានសេចក្តីរាយការណ៍ជុំវិញការលិចលង់ខ្លាំងដោយជំនន់ទឹកភ្លៀងនោះទេ ប៉ុន្តែការព្យាករណ៍បារម្ភខ្លាចក្រែងជំនន់ទឹកឡើងពីទន្លេមេគង្គហូរចូលក្នុងតំបន់ទំនាប បានប្រញាប់ឱ្យអាជ្ញាធរខេត្តត្រូវត្រៀមមធ្យោបាយទុកជាមុន។ ខេត្តក្រចេះ កម្ពស់ទឹកថ្ងៃនេះ បានឡើងដល់ ១៥ម៉ែត្រ៦៤សង្ទីម៉ែត្រ និងរំពឹងការស្ទុះហក់ឡើងជាបន្តទៀត។ ខេត្តក្រចេះកម្ពស់ទឹកប្រកាស អាសន្នគឺ២២ម៉ែត្រ។