Category: ទូរទស្សន៍

  • ២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង ១០០ករណី (Video Inside)

    ២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង ១០០ករណី (Video Inside)

    ការឆ្លងកូវីដ១៩ នៅអាស៊ាន ក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ មានចំនួនសរុបតែ ១៤៨ ករណីប៉ុណ្ណោះ ដែលបន្តថយចុះបន្ថែមទៀតចំនួន ១៥៤ករណី បើប្រៀបធៀបនឹងការឆ្លងកាលពីម្សិលមិញ។ ចំនួនអ្នកឆ្លងទាំងនោះ បានកើតលើប្រទេសបួននៅអាស៊ាន។ ប្រទេសកម្ពុជានៅថ្ងៃនេះ មិនមានរកឃើញករណីឆ្លងថ្មីឡើយ ដែលនាំឲ្យការមិនមានអ្នកឆ្លងសោះ មានរយៈពេលកន្លះខែមកហើយ។ ប្រទេសទាំង ៤ នៅអាស៊ាន ដែលមានការឆ្លង និងស្លាប់ថ្ងៃនេះ រួមមានប្រទេសហ្វីលីពីន, វៀតណាម, មីយ៉ាន់ម៉ា និងប្រទេសឡាវ។ ប្រទេសហ្វីលីពីន គឺជាប្រទេសដែលមានតួលេខឆ្លងច្រើនជាងគេ ដែលមានការឆ្លងចំនួន ២២៣ករណី។ តួលេខឆ្លងតិចជាងគេ គឺប្រទេសឡាវ ដែលមានការឆ្លងចំនួន ៤ករណីដូចគ្នា។ ប្រទេសឥណ្ឌូនេស៊ី, ម៉ាឡេស៊ី, ថៃ, សឹង្ហបុរី, កម្ពុជា និងប្រទេសប្រុយណេ គឺជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ជុំវិញតួលេខឆ្លង និងស្លាប់ឡើយក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ ការស្លាប់ដោយសារកូវីដ១៩ នៅអាស៊ាននារយៈពេល២៤ម៉ោងចុងក្រោយនេះមាន ១០នាក់ ដែលជាពលរដ្ឋនៃប្រទេសហ្វីលីពីន។ គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបមានចំនួន ៣៦លាន ៣១ម៉ឺន ៤២ករណី, និងការស្លាប់សរុបមានចំនួន ៣៦ម៉ឺន ៨ពាន់ ៦៧១នាក់។…

  • ការដាច់ភ្លើងចុងសប្តាហ៍នេះ មាននៅទីណាខ្លះ? (Video Inside)

    ការដាច់ភ្លើងចុងសប្តាហ៍នេះ មាននៅទីណាខ្លះ? (Video Inside)

    ការដាច់ភ្លើងនៅចុងសប្តាហ៍ បានមកដល់ទៀតហើយ ដែលមានរយៈពេល៤ថ្ងៃ គឺមាននៅថ្ងៃព្រហស្បតិ៍ ថ្ងៃសុក្រ ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។ ការដាច់ភ្លើងនេះ បានកើតឡើងនៅក្នុងរាជធានីភ្នំពេញ និងខេត្ដកណ្ដាល ដែលនឹងមានរយៈពេលពី៦ម៉ោង ទៅ៩ម៉ោង។ តើការដាច់ភ្លើងប្រចាំសប្តាហ៍នេះ មាននៅទីណាខ្លះ? សូមស្ដាប់សេចក្ដីរាយការណ៍

  • ខេត្តព្រះវិហារបង្វឹកជំនាញកងកម្លាំងក្នុងវិធីជួយសង្គ្រោះបឋម (Video Inside)

    ខេត្តព្រះវិហារបង្វឹកជំនាញកងកម្លាំងក្នុងវិធីជួយសង្គ្រោះបឋម (Video Inside)

    កងកម្លាំងប្រដាប់អាវុធចំនួន ៤០៥នាក់នៅខេត្តព្រះវិហារ បានហ្វឹកហ្វឺនជំនាញយុទ្ធវិធីប្រតិបត្តិការ និងសង្គ្រោះបឋម ខណៈដែលភ្លៀងបន្តធ្លាក់បានជម្រុញឱ្យកម្លាំងត្រូវត្រៀមប្រតិបត្តិការ ដើម្បីជួយសង្គ្រោះ។ វគ្គហ្វឹកហ្វឺនជំនាញនេះ បានចូលរួមដោយអគ្គស្នងការរងនគរបាលជាតិ នាយឧត្តមសេនីយ៍ ខេង សុមេធ ដែលដាស់តឿនសិក្ខាកាមចូលរួម ៤០០នាក់ ត្រូវក្រេបជញ្ជក់នូវមុខវិជ្ជានេះ ដោយមិនត្រូវល្មើសនឹងវិន័យឡើយ។ អប្សរាណិតរាយការណ៍

  • ស្ត្រីបាត់ខ្លួនក្នុងទឹកជ្រោះឱម៉ាល់ប្រទះឃើញសាកសពគាបជាប់នឹងថ្ម (Video Inside)

    ស្ត្រីបាត់ខ្លួនក្នុងទឹកជ្រោះឱម៉ាល់ប្រទះឃើញសាកសពគាបជាប់នឹងថ្ម (Video Inside)

    ស្ត្រីដែលបាត់ខ្លួនក្នុងទឹកជ្រោះឱម៉ាល់នៃខេត្តកំពត ត្រូវបានរកឃើញនៅថ្ងៃទី២សីហានេះ ក្រោយការស្វែងរករបស់អាជ្ញាធររយៈពេល៤ថ្ងៃជាប់ៗគ្នាមកនេះ។ កញ្ញា ផន ស្រីខួច អាយុ១៩ឆ្នាំ បានបាត់ខ្លួនតាមខ្សែទឹកក្រោយតង់របស់នាងត្រូវបានបាក់ ខណៈមេឃកំពុងធ្លាក់ភ្លៀងខ្លាំងវេលាទាបភ្លឺថ្ងៃទី៣០ កក្កដា ឆ្នាំ២០២៣។ បុរសអាយុ២៣ឆ្នាំ ឈ្មោះ សុង ទីមធន ដែលស្ថិតក្នុងតង់ជាមួយនឹងរួបនាង បានថ្លែងថាក្នុងហេតុការណ៍នោះ លោកបានចាប់ដៃនាងជាប់ប៉ុន្តែក្រោយមកបានរបូតទៅវិញ ក្នុងពេលដែលមិនអាចទប់ទល់នឹងខ្សែទឹកបោកបក់បាន។ ស្នងការនគរបាលខេត្តកំពតលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានថ្លែងថាសាកសពរបស់នាង ត្រូវបានរកឃើញគៀបជាប់នឹងថ្ម ដែលក្នុងពេលទឹកកំពុងលិចខ្លាំងនោះ គេមិនអាចរកឃើញសាកសពភ្លាមបានឡើយ។ ការរកឃើញសាកសពនេះ បាននាំឱ្យចំនួនអ្នកស្លាប់ក្នុងហេតុការណ៍ ដោយសារទឹកជ្រោះឱម៉ាល់នោះ បានកើនឡើងដល់ចំនួន២នាក់ហើយ។ សាកសពម្នាក់ទៀតដែលគេបានរកឃើញកាលពីថ្ងៃទី៣១កក្កដាកន្លងមកនោះ គឺជាស្ត្រីអាយុ១៩ឆ្នាំឈ្មោះ កែន ស្រីរ័ត្ន។

  • កីឡាករក្រសួងមហាផ្ទៃទទួលបានមេដាយចំនួន៣៨ហើយ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលនៅប្រទេសកាណាដា (Video Inside)

    កីឡាករក្រសួងមហាផ្ទៃទទួលបានមេដាយចំនួន៣៨ហើយ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលនៅប្រទេសកាណាដា (Video Inside)

    កីឡាករក្រសួងមហាផ្ទៃ នៃប្រទេសកម្ពុជា បានទទួលមេដាយចំនួន៣៨គ្រឿងហើយ ក្នុងការចូលរួមការប្រកួតកីឡាប៉ូលីស និងកងពន្លត់អគ្គិភ័យពិភពលោក ប្រព្រឹត្តទៅក្នុងប្រទេសកាណាដា។ ព្រឹត្តិការណ៍ The 20th World Police and Fire Games 2023 ក្នុងក្រុងវីនីផេក Winnipeg បានចូលរួមពីកីឡាករប៉ូលីស មកពីប្រទេសជាង៧០នៅលើសកលលោក។ យោងតាមក្រសួងមហាផ្ទៃ, គិតត្រឹមថ្ងៃ ទី២សីហា ឆ្នាំ២០២៣, លទ្ធផលបណ្ដោះអាសន្នដែលក្រុមកីឡានគរបាលជាតិកម្ពុជាទទួលបាន គឺមេដាយចំនួន ៣៨គ្រឿង ក្នុងនោះមានមេដាយមាស១៧, ប្រាក់១៦ ,និងសំរឹទ្ធ ៥គ្រឿង។ ព្រឹត្តិការណ៍ប្រកួតកីឡាប៉ូលីស និងកងពន្លត់អគ្គិភ័យពិភពលោក ក្នុងប្រទេសកាណាដានឹងត្រូវបញ្ចប់នៅថ្ងៃទី៦ សីហា ដែលរំពឹងថាកម្ពុជានឹងអាចទទួលបានមេដាយខ្លះថែមទៀត។ ការប្រកួត៩ថ្ងៃ ដែលចាប់ផ្តើមតាំងពីថ្ងៃទី២៨កក្កដា មានវិញ្ញាសារសរុប៦៣កីឡា ប៉ុន្តែកម្ពុជាបានបញ្ជូនក្រុមកីឡានគរបាលជាតិចំនួន ៤៨នាក់ គឺសម្រាប់តែវិញ្ញាសារចំនួន១៣ប៉ុណ្ណោះ គឺកីឡាវាយសី, កីឡាលើកទំងន់, កីឡាយូដូ, កីឡាជីជិតស៊ូ, កីឡាការ៉ាតេ, កីឡាហែលទឹក, កីឡាវាយកូនឃ្លីលើតុ, កីឡាបាល់ទះក្នុងសាល, កីឡាបាល់ទះឆ្នេរខ្សាច់, កីឡាចំបាប់, កីឡាចំបាប់កាច់ដៃ, កីឡាវាយកូនគោល, កីឡាលើកទម្ងន់សាច់ដុំ Bench…

  • សម្តេចតេជោបើកសម្ពោធផ្លូវខ្សែក្រវាត់ក្រុងទី៣ (Video Inside)

    សម្តេចតេជោបើកសម្ពោធផ្លូវខ្សែក្រវាត់ក្រុងទី៣ (Video Inside)

    ផ្លូវខ្សែក្រវាត់ក្រុងទី៣ នឹងត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់នាវេលាថ្ងៃទី៣សីហានេះហើយ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន។ ផ្លូវក្រវាត់ក្រុងទី៣នេះ មានប្រវែងជិត៥៣គីឡូម៉ែត្រ ដែលមានចំណុចចាប់ផ្តើមពីរង្វង់មូល មហាវិថីឈ្នះ-ឈ្នះ ស្ថិតនៅក្នុងភូមិជម្ពូវ័ន្ត២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ អប្សរាណិតធ្វើសេចក្តីរាយការណ៍

  • កំណាត់ផ្លូវជាតិលេខ៧៦A បាក់ស្រុត, អាជ្ញាធររៀបចំធ្វើផ្លូវវាង (Video Inside)

    កំណាត់ផ្លូវជាតិលេខ៧៦A បាក់ស្រុត, អាជ្ញាធររៀបចំធ្វើផ្លូវវាង (Video Inside)

    កំណាត់ផ្លូវជាតិលេខ៧៦អាក្នុងខេត្តមណ្ឌលគិរី បានរងការបាក់ស្រុតយ៉ាងខ្លាំងដោយសារជំនន់ទឹកភ្លៀងហូរកាត់។ ចំណុចដែលហូរដាច់ផ្លូវជាតិនេះ បានស្ថិតក្នុងចំណុចអូរងើយ, ភូមិអណ្តូងក្រឡឹង, សង្កាត់សែនមនោរម្យ នៃស្រុកអូររាំង។ ទឹកភ្លៀងបានហូរកាត់ច្រោះបណ្តាល ឱ្យការបាក់ស្រុតផ្លូវនៅចន្លោះគីឡូម៉ែត្រលេខ៩១ដល់គីឡូម៉ែត្រលេខ៩៩ចន្លោះពីស្រុកអូររាំង និងស្រុកកែវសីមា។ អប្សរាណិតធ្វើសេចក្តីរាយការណ៍

  • ជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត វិលត្រឡប់មកកម្ពុជាវិញក្រោយជោគជ័យ… (Video Inside)

    ជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត វិលត្រឡប់មកកម្ពុជាវិញក្រោយជោគជ័យ… (Video Inside)

    គណៈប្រតិភូកម្ពុជាដែលទទួលបានជោគជ័យក្នុងសិទ្ធិទទួលធ្វើជាម្ចាស់ផ្ទះរៀបចំសន្និបាត សមាគមកាយប្ញទ្ធិនារីពិភពលោកលើកទី៣៩ បានវិលត្រឡប់មកមាតុប្រទេសហើយនាល្ងាចថ្ងៃពុធនេះ។ លោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានដឹកនាំគណៈប្រតិភូទៅចូលរួមអង្គសន្និបាតលើកទី ៣៨ របស់សមាគមកាយប្ញទ្ធិនារីពិភពលោកនៅក្នុងប្រទេស សាយព្រឹស រវាងពីថ្ងៃទី២៦កក្កដាដល់ថ្ងៃទី៣១កក្កដាឆ្នាំ២០២៣។ នៅថ្ងៃទី៣១កក្កដាឆ្នាំ២០២៣ នៃការប្រកាសលទ្ធផលចុងក្រោយ, អ្នករៀបចំសន្និសីទ បានប្រកាសថាការរៀបចំសន្និបាត សមាគមកាយប្ញទ្ធិនារីពិភពលោកលើកទី៣៩ សម្រាប់ឆ្នាំ២០២៦នឹងត្រូវបានទៅលើប្រទេសកម្ពុជា។ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានប្រាប់អ្នកកាសែតជុំវិញជោគជ័យរបស់កម្ពុជា ដែលទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំធ្វើនៅក្នុងឆ្នាំ២០២៦។ សមាគមកាយប្ញទ្ធិនារីពិភពលោក គឺជាសមាគមដែលមានចូលរួមពីប្រទេស ចំនួន១៥២ របស់សកលលោក។

  • សម្តេចតេជោ ហ៊ុន សែន អរគុណថ្នាក់ដឹកនាំប្រទេសនីការ៉ាហ្គ័រ ដែលអបអរសាទរជ័យជំនះ របស់គណបក្សប្រជាជនកម្ពុជា (Video Inside)

    សម្តេចតេជោ ហ៊ុន សែន អរគុណថ្នាក់ដឹកនាំប្រទេសនីការ៉ាហ្គ័រ ដែលអបអរសាទរជ័យជំនះ របស់គណបក្សប្រជាជនកម្ពុជា (Video Inside)

    សម្តេចតេជោ ហ៊ុន សែន បានផ្ញើសារជូនរដ្ឋាភិបាលផ្សះផ្សាជាតិ និងឯកភាពជាតិនីការ៉ាហ្គា ដែលបានអបអរសាទរគណបក្សប្រជាជនកម្ពុជា ដែលបានឈ្នះឆ្នោតសកលភ្លូកទឹកភ្លូកដី។ ប្រធានាធិបតី នីការ៉ាហ្គ័រ លោកដានីញ៉ែល អ័រតេហ្គា សាអាវេដ្រា និងលោកស្រីអនុប្រធានាធិបតី រ៉ូសារ៉ីយូ មូរីយ៉ូ ក្នុងសារលិខិតថ្ងៃទី១សីហា មកកាន់សម្តេចតេជោ បានសរសេរបញ្ជាក់ការថ្លែងអបអរសាទរសម្រាប់ជោគជ័យ នៃការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧ ដែលគណបក្សប្រជាជនកម្ពុជាទទួលបានជ័យជំនះ។ មេដឹកនាំប្រទេសនីការ៉ាហ្គ័រ បានសរសេរថាគេ «នៅតែចងចាំដំណើរទស្សនកិច្ចជាភាតរភាពរបស់យើងខ្ញុំទៅកាន់ប្រទេសកម្ពុជា និងចងចាំនូវស្នាដៃរំដោះប្រជាជនដែលសម្តេចបានធ្វើ។ យើងសូមគោរពនូវជោគជ័យរបស់សម្តេច, គណបក្ស និងប្រជាជនរបស់សម្តេច និងសូមប្រសិទ្ធពរជូនសម្តេចប្រកបដោយ សន្តិភាព, សុខមាលភាព និងវិបុលភាពក្នុងដំណើរវិវឌ្ឍទៅមុខ ក្នុងពិភពលោកថ្មីមួយ ដែលយើងទាំងអស់គ្នាប្រាថ្នាចង់បាន»។ សម្តេចតេជោ ហ៊ុន សែន ក្នុងសារលិខិតឆ្លើយតប បានសរសេរសម្តែងសេចក្តីអរគុណ ចំពោះលិខិតអបអរសាទររបស់ថ្នាក់ដឹកនាំប្រទេសនីការ៉ាហ្គ័រ។ សម្តេចបានសរសេរបញ្ជាក់ថា «ការបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភា នៃនីតិកាលទី៧ មានចំនួនអ្នកចូលរួមបោះឆ្នោតខ្ពស់បំផុតជាងឆ្នាំកន្លងទៅ» និង «ជាការបង្ហាញយ៉ាងច្បាស់នូវភាពរស់រវើក នៃប្រជាធិបតេយ្យរបស់កម្ពុជា និងឆ្លុះបញ្ចាំងពីការជឿទុកចិត្តរបស់ប្រជាពលរដ្ឋក្នុងដំណើរការបោះឆ្នោត»។ សម្តេចបានបញ្ជាក់នូវការគាំទ្រចំពោះទំនាក់ទំនង និងការជម្រុញអភិវឌ្ឍន៍ជាបន្តដើម្បីវិបុលភាពសុខ សន្តិភាព និងផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជន នៃប្រទេសទាំងពីរ៕

  • វៀតណាមបញ្ជាក់ប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយរដ្ឋាភិបាលថ្មីកម្ពុជា (Video Inside)

    វៀតណាមបញ្ជាក់ប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយរដ្ឋាភិបាលថ្មីកម្ពុជា (Video Inside)

    គណបក្សកាន់អំណាចនៃប្រទេសកម្ពុជា និងប្រទេសវៀតណាម បានប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង២កាន់តែខ្លាំងក្លានិងជាយូរអង្វែង។ ថ្នាក់ដឹកនាំនៃគណបក្សប្រជាជនកម្ពុជា និងថ្នាក់ដឹកនាំគណបក្សកុម្មុយនីស្តវៀតណាម បានធ្វើលិខិតឆ្លើយឆ្លងគ្នាទៅវិញទៅមកក្នុងសប្តាហ៍នេះ ខណៈដោយគណបក្សកុម្មុយនីស្តវៀតណាម បានអបអរគណបក្សប្រជាជនកម្ពុជា ដែលទទួលបានលទ្ធផលឈ្នះឆ្នោតភ្លូកទឹកភ្លូកដី។ អប្សរាណិតរាយការណ៍