Category: ទូរទស្សន៍

  • ហោរាសាស្រ្តប្រចាំថ្ងៃអង្គារ៍ ៧រោច ខែទុតិយាសាឍ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៣

    ហោរាសាស្រ្តប្រចាំថ្ងៃអង្គារ៍ ៧រោច ខែទុតិយាសាឍ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៣

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះអំណោយផលសម្រាប់កិច្ចការ ទាំងឡាយដែលអ្នកប៉ងប្រាថ្នា ដូច្នេះសូមកុំខកខានឳកាសផ្លាស់ប្តូរជីវិតរបស់អ្នកឲ្យកាន់តែ ប្រសើរឡើង។ ប្រសិនបើអ្នកមានគម្រោងផ្លាស់ប្តូរការងារជាយូរណាស់មកហើយនោះ ឬចង់ ធ្វើរឿងថ្មី គឺវាដល់ពេលដែលត្រូវធ្វើសកម្មភាពហើយ។ ហោរាសាស្រ្តណែនាំលោកអ្នកឲ្យ ពិនិត្យឡើងវិញនូវវិធីសាស្ត្រនៃការងាររបស់ខ្លួន។ ដោយឡែក ប្រសិនបើអ្នកចង់ផ្លាស់ប្តូរទី កន្លែងការងារគឺអាចធ្វើទៅបាន ប៉ុន្តែក៏សូមមានការអត់ធ្មត់អោយបានច្រើនបំផុតផងដែរ។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អមធ្យម។ ថ្ងៃនេះជាពេលល្អប្រសើរក្នុងការបង្កើតមិត្តភាព ឬធ្វើការសហការនានា។ ហើយប្រសិនបើអ្នកនឹងធ្វើការបណ្តាក់ទុនគឺមានដំណើរការ ល្អប្រសើរណាស់។ ហេតុនេះ សូមកុំមានការព្រួយបារម្ភចំពោះបញ្ហាដែលអាចនឹងកើតឡើង ក្នុងស្ថានភាពថ្មី។ សូមបន្តការងារជាធម្មតា។ ក្នុងករណីដែលអ្នកមានបំណងចង់ផ្លាស់ប្តូរការ ងារគឺអាចធ្វើទៅបានដោយមិនជំទាស់នោះទេ។ ទោះបីជាក្នុងករណីដែលអ្នកមិនទាន់មើល ឃើញភាពជោគជ័យឆាប់រហ័សយ៉ាងណាក្តី សូមបន្តការងាររបស់អ្នក និងរកពេលវេលាខ្លះ ដើម្បីស្វែងយល់ពីស្ថានភាពដែលកំពុងកើតឡើង។  ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះអ្នកអាចជាមានភាពរអាក់រអួលខ្លះក្នុងការ អនុវត្តការងារ ប៉ុន្តែសូមកុំព្រួយបារម្ភ ស្ថានភាពអវិជ្ជមានតិចតួចនេះនឹងអាចធ្វើការដោះ ស្រាយបានដោយយ៉ាងស្រួល។  ប្រការសំខាន់ គួរយកចិត្តទុកដាក់ក្នុងការគ្រប់គ្រងពេល វេលា…

  • ព្យាករណ៌អាកាសធាតុ សម្រាប់ថ្ងៃទី០៨ សីហា ២០២២ (មានវីដេអូ)

    ព្យាករណ៌អាកាសធាតុ សម្រាប់ថ្ងៃទី០៨ សីហា ២០២២ (មានវីដេអូ)
  • ព្យាករណ៌អាកាសធាតុ សម្រាប់ថ្ងៃទី០៧ សីហា ២០២២ (មានវីដេអូ)

    ព្យាករណ៌អាកាសធាតុ សម្រាប់ថ្ងៃទី០៧ សីហា ២០២២ (មានវីដេអូ)
  • ហោរាសាស្រ្តប្រចាំថ្ងៃអាទិត្យ ៥រោច ខែទុតិយាសាឍ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៣

    ហោរាសាស្រ្តប្រចាំថ្ងៃអាទិត្យ ៥រោច ខែទុតិយាសាឍ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៣

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីរបស់លោកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងារនានាទទួលបានភាពរីកចម្រើនរឹងមាំខ្លាំងណាស់។ លោកអ្នកមិនត្រូវព្រួយបារម្ភអ្វីសោះឡើយក្នុងពេលនេះ។ ប៉ុន្តែភាពរីកចម្រើនលូតលាស់នេះមានឥទ្ធិពល និងពាក់ព័ន្ធលើអារម្មណ៍ផ្លូវចិត្តរបស់អ្នក ដូច្នេះសូមគ្រប់គ្រងការគិត ជាមួយនឹងគម្រោងដែលអ្នកបានរៀបចំ។ ព្យាយាមការពារខ្លួនពីទំនាក់ទំនងដែលមិនចាំបាច់  បើអាចចូរកុំចូលទៅកៀកនឹងរឿងរបស់អ្នកដទៃ ក្នុងនោះជំនួយរបស់អ្នកក៏ត្រូវមាន ព្រំដែនផងដែរទើបជាការល្អប្រសើរ។ ក្រៅពីនេះលោកអ្នកអាចធ្វើការសម្របនឹងភាពប្រែ ប្រួលបានល្អប្រសើរ។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។​ រាសីថ្ងៃនេះនឹងផ្តល់ឲ្យលោកអ្នកនូវភាពរីករាយ ព្រមទាំងការសម្រេចបាននូវរាល់ការងារដែលដាក់ចេញ ឬលទ្ធផលដែលកំពុងរងចាំអស់ពេលជាយូរ។ ប៉ុន្តែហោរាណែនាំឲ្យអ្នកគិតគូរពីគម្រោងវែងឆ្ងាយទៅអនាគត។ សូមកុំមានការភ័យខ្លាចក្នុងការធ្វើផែនការជាក់លាក់មួយសម្រាប់អាជីពរបស់អ្នក។ អ្នកអាចនឹងជំនះរាល់ការលំបាកប្រសិនបើអ្នកពឹងពាក់លើសមត្ថភាពវិជ្ជាជីវៈរបស់ខ្លួនឯង។ លើសពីនេះ ក៏ សូមចងចាំផងដែរថា ភាពស្ងៀមស្ងាត់ និងចិត្តអត់ធ្មត់ធ្វើអោយអ្នកអាចបញ្ចៀសផងរំខាន បានដោយសន្តិវិធី។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីរបស់លោកអ្នកក្នុងពេលនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះលោកអ្នកមានថាមពល និងភាពរស់ រវើកខ្លាំងក្នុងការប្រតិបត្តិការងារ ដូច្នេះលោកអ្នកនឹងមិនជួបប្រទះនឹងផលលំបាកចំពោះការងារនោះទេ។ អ្វីៗទាំងដែលអ្នកប៉ងប្រាថ្នានឹងអាចសម្រេចចិត្តជាទីគាប់ចិត្ត។ ក្រៅពីនេះនៅពេលល្ងាចលោកអ្នកនឹងទទួលបានពត៌មានទាក់ទងនឹងការផ្លាស់ប្តូរបរិបទការងារបន្ថែម។ ពាក្យលំបាកដែលកើតឡើង គឺវាអាស្រ័យលើអ្នក ថាតើអ្នកជ្រើសរើសឬបោះបង់វាចោល។ បើទោះជាអ្វីៗហាក់មានភាពល្អប្រសើរយ៉ាងនេះក្តី សូមប្រយ័ត្នចំពោះការវិនិច្ឆ័យរបស់ អ្នកចំពោះស្ថានភាពដែលនៅជុំវិញខ្លួន។ ឆ្នាំថោះ​…

  • ២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង ២០០ករណី (Video Inside)

    ២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង ២០០ករណី (Video Inside)

    ប្រទេសចំនួនតែ ៤ប៉ុណ្ណោះនៅអាស៊ាន ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដែលមានករណីឆ្លង និងស្លាប់ដោយសារកូវីដ១៩។ ដោយឡែកប្រទេសកម្ពុជានៅថ្ងៃនេះ មិនមានរកឃើញករណីឆ្លងថ្មីឡើយ ដែលនាំឲ្យការមិនមានអ្នកឆ្លងសោះមានរយៈ ២ថ្ងៃហើយ បន្ទាប់ពីមានអ្នកឆ្លងម្នាក់កាលពី ២ថ្ងៃមុន។ តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ាននៃរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ២០៤ករណី ដែលជាតួលេខឆ្លងបានថយចុះមកវិញចំនួន ១ករណី បើប្រៀបធៀបការឆ្លងកាលពីថ្ងៃម្សិលមិញ។ ការឆ្លងក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ បានកើតលើប្រទេសចំនួន ៤នៅអាស៊ាន រួមមានប្រទេសហ្វីលីពីន, វៀតណាម, មីយ៉ាន់ម៉ា និងប្រទេសឡាវ។ ប្រទេសហ្វីលីពីន គឺជាប្រទេសដែលមានតួលេខឆ្លងច្រើនជាងគេ ដែលមានការឆ្លងចំនួន ១៦៤ករណី។ តួលេខឆ្លងតិចជាងគេ គឺប្រទេសឡាវ ដែលមានការឆ្លងចំនួន ៤ករណី។ ប្រទេសឥណ្ឌូនេស៊ី, ថៃ, សឹង្ហបុរី, កម្ពុជា, ម៉ាឡេស៊ី និងប្រទេសប្រុយណេ គឺជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ជុំវិញតួលេខឆ្លង និងស្លាប់ឡើយ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ ការស្លាប់ដោយសារកូវីដ១៩ នៅអាស៊ាន នារយៈពេល២៤ម៉ោងចុងក្រោយនេះ មាន១០នាក់ ដែលជាពលរដ្ឋនៃប្រទេសហ្វីលីពីន។ គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបមានចំនួន ៣៦លាន…

  • ចំណូលលក់សំបុត្រទស្សនារមណីយដ្ឋានអង្គរ បានជាង២០លានដុល្លារក្នុងរយៈពេល៧ខែ (Video Inside)

    ចំណូលលក់សំបុត្រទស្សនារមណីយដ្ឋានអង្គរ បានជាង២០លានដុល្លារក្នុងរយៈពេល៧ខែ (Video Inside)

    កម្ពុជារកចំណូលពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរបានជាង ២០លានដុល្លារ ក្នុងរយៈពេល៧ខែឆ្នាំ២០២៣។ ចំណូលនេះបានកើនឡើង ៥០០ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។ យោងតាមរបាយការណ៍ របស់គ្រឹះស្ថានអង្គរ, ក្នុងរយៈពេល ៧ខែ ភ្ញៀវទេសចរបរទេស ដែលទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ មានចំនួន៤៣ម៉ឺន ៩ពាន់ ៣៦៥នាក់ ដោយទទួលបានប្រាក់ចំណូលចំនួន ២០លាន ៣១ម៉ឺន ៧ពាន់ ៣៤៥ដុល្លារ កើនឡើង ៥០២,៧៩% ប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ២០២២។

  • ប្រពន្ធតារាកំប្លែងនាយពាក់មី រងគ្រោះថ្នាក់ ពេលទៅទទួលសេវាកម្មព្យួរសេរ៉ូមឲ្យស្បែកស (Video Inside)

    ប្រពន្ធតារាកំប្លែងនាយពាក់មី រងគ្រោះថ្នាក់ ពេលទៅទទួលសេវាកម្មព្យួរសេរ៉ូមឲ្យស្បែកស (Video Inside)

    ប្រពន្ធតារាកំប្លែងនាយពាក់មីបានរួចផុតពីសេចក្តីស្លាប់ ក្រោយការរងគ្រោះថ្នាក់ដោយសារទៅទទួលសេវាកម្មព្យួរសេរ៉ូមឲ្យស្បែកស។ អាជ្ញាធរបានសម្រេចបិទទីតាំងអេស 88 ប៊ីយូធី ផ្សារធំថ្មី ដែលជាកន្លែងផ្តល់សេវាកម្មនោះ។ គ្រោះថ្នាក់ដែលកើតឡើងចំពោះប្រពន្ធ នាយពាក់មីនោះ បានកើតឡើងតាំងពីថ្ងៃទី២សីហា និងភរិយារបស់លោកត្រូវបានបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែតភ្លាមៗ បន្ទាប់ពីបុគ្គលិកសេវាកម្មនៅទីតាំងនោះ ដាក់ស៊ីរ៉ូមដែលបានធ្វើ ឱ្យភរិយារបស់នាយពាក់មីថប់ដង្ហើម និងណែនដើមទ្រូង។ ក្រោយការព្យាបាលរយៈពេល៣ថ្ងៃរួចមក, ភរិយានាយពាក់មី ត្រូវបានគេជួយសង្គ្រោះផុតពីសេចក្តីស្លាប់។ ទីតាំងយីហោ អេស 88 ប៊ីយូធី ដែលគ្មានច្បាប់អនុញ្ញាតបើកពីក្រសួងសុខាភិបាល មានទីតាំងនៅសង្កាត់ផ្សារថ្មីទី៣ ក្នុងខណ្ឌដូនពេញ។ នាយពាក់មី បានសរសេរបញ្ជាក់នៅលើបណ្ដាញសង្គម Facebook នាថ្ងៃទី៤ ខែសីហានេះថា ប្រពន្ធរបស់លោកបានទៅទីតាំងនេះ ដើម្បីទទួលសេវាកម្មព្យួរសេ រ៉ូមធ្វើឲ្យស្បែកស។ ភរិយាតារាកំប្លែងនាយពាក់មីនារសៀលថ្ងៃទី៤សីហានេះ បានចេញពីបន្ទប់សង្គ្រោះបន្ទាន់ និងមកសម្រាកនៅគ្រែ សម្រាប់អ្នកជំងឺធម្មតាវិញហើយ។

  • ខេត្តក្រចេះរៀបចំទីទួលសុវត្ថិភាពសម្រាប់ពលរដ្ឋ (Video Inside)

    ខេត្តក្រចេះរៀបចំទីទួលសុវត្ថិភាពសម្រាប់ពលរដ្ឋ (Video Inside)

    ខេត្តក្រចេះបានរៀបចំទីទួលសុវត្ថិភាពសម្រាប់ពលរដ្ឋគេចចេញពីទឹកជំនន់ ខណៈទឹកទន្លេកំពុងហក់ឡើង និងអាចបង្កការជន់លិចភូមិឋានប្រជាពលរដ្ឋ។ អភិបាលរង ទទួលបន្ទុកគ្រោះមហន្តរាយខេត្តក្រចេះ លោក គង់ គឹមនី បានឱ្យដឹងនៅថ្ងៃទី៤ ខែសីហានេះថា ក្រុមការងារកំពុងពិនិត្យបង្កើតទីទួលសុវត្ថិភាព នៅក្នុងក្រុងស្រុកនានា ពិសេសតំបន់ដែលធ្លាប់ងាយរងហានិភ័យ ដើម្បីត្រៀមជម្លៀសប្រជាពលរដ្ឋ និងសត្វ ខណៈដែលស្ថានភាពទឹកទន្លេមេគង្គ ក្នុងខេត្តក្រចេះបន្តហក់ឡើងជាបណ្តើរៗ។ ស្ថានីយជលសាស្ដ្រខេត្តក្រចេះបានឱ្យដឹងថា គិតត្រឹមថ្ងៃទី៤សីហា ទឹកមានកម្ពស់ ជាង ១៧ម៉ែត្រ គឺហក់ឡើងលឿនជាងឆ្នាំ២០២២ ដល់ទៅជិត៤ម៉ែត្រ។ នៅក្នុងខេត្តក្រចេះនោះ, កម្រិតកម្ពស់ទឹកប្រកាសអាសន្ន គឺ២២ម៉ែត្រ៕

  • ខេត្តចំនួន១២រងនឹងជំនន់ទឹកភ្លៀង (Video Inside)

    ខេត្តចំនួន១២រងនឹងជំនន់ទឹកភ្លៀង (Video Inside)

    ខេត្ដចំនួន១២នៅកម្ពុជាបានរងនឹងការជន់លិច ដែលបណ្តាលឱ្យមានមនុស្សស្លាប់ និងរងរបួសផងទៀត។ យោងតាមគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយគិតត្រឹមថ្ងៃទី៤ សីហា ឆ្នាំ២០២៣ ខេត្តទាំង១២ ដែលបានរងគ្រោះគឺខេត្តសៀមរាប, ខេត្តព្រះវិហារ, ខេត្តមណ្ឌលគិរី, ខេត្តកំពត, ខេត្តកែប, ខេត្ដកោះកុង, ខេត្ដក្រចេះ, ខេត្តរតនគិរី, ខេត្តកំពង់ធំ, ខេត្តពោធិ៍សាត់, ខេត្ដកំពង់ស្អឺ និងខេត្តព្រះសីហនុ។ ខេត្តទាំង១២នេះ បានរងនឹងជំនន់ទឹកភ្លៀងអស់រយៈ ពេល៩ថ្ងៃហើយ។ គ្រួសារដែលរងផងប៉ះពាល់មានចំនួន១ម៉ឺន ២០៤៤គ្រួសារ, ពលរដ្ឋដែលត្រូវបានជម្លៀសមាន១៧៩គ្រួសារ, មនុស្សម្នាក់បានស្លាប់, ២នាក់រងរបួស, ផ្ទះ៩ពាន់៥៣ខ្នង, សាលារៀន១៩ខ្នងបានរងការប៉ះពាល់… ផ្លូវប្រវែង២ម៉ឺន៤ពាន់៩១១ម៉ែត្រ និងស្រូវ១ម៉ឺន១ពាន់ ៩៥៥ហិកតាត្រូវបានលិច។ យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម ក្នុងសប្ដាហ៍ទៅមុខនេះ បាតុភូតភ្លៀង ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់នៅតែបន្ដកើតមានថែមទៀត ខណៈកម្ពុជាបានទទួលរងនូវឥទ្ធិពល ពីប្រព័ន្ធសម្ពាធទាបអូសបន្លាយ លើភាគខាងជើងប្រទេសឡាវ និងប្រទេសវៀតណាម គួបផ្សំនឹងខ្យល់ មូសុង និរតីក្នុងកម្រិតមធ្យម។ ដោយឡែកព្យុះទី៦ឈោ្មះ ខាណុន បាននិងកំពុងធ្វើដំណើរទៅកាន់ភាគខាងជើង និងរំពឹងធ្វើដំណើរដល់ប្រទេសជប៉ុន នាសប្តាហ៍ក្រោយ។

  • កីឡាករក្រសួងមហាផ្ទៃទទួលបានមេដាយចំនួន៦០ហើយ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាល នៅប្រទេសកាណាដា (Video Inside)

    កីឡាករក្រសួងមហាផ្ទៃទទួលបានមេដាយចំនួន៦០ហើយ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាល នៅប្រទេសកាណាដា (Video Inside)

    កីឡាករក្រសួងមហាផ្ទៃនៃប្រទេសកម្ពុជា បានទទួលមេដាយចំនួន៦០គ្រឿងហើយ ក្នុងការចូលរួមការប្រកួតកីឡាប៉ូលីស និងកងពន្លត់អគ្គិភ័យពិភពលោក ប្រព្រឹត្តទៅក្នុងប្រទេសកាណាដា។ ព្រឹត្តិការណ៍ប្រកួតកីឡានគរបាលនេះ បានប្រព្រឹត្តទៅនៅក្នុងក្រុងវីនីផេក ជាមួយការចូលរួមពីកីឡាករប៉ូលីសមកពីប្រទេសជាង៧០ នៅលើសកលលោក។ យោងតាមក្រសួងមហាផ្ទៃ, គិតត្រឹមថ្ងៃទី៣ សីហា ឆ្នាំ២០២៣, ក្នុងចំណោមមេដាយ៦០គ្រឿង ដែលក្រុមកីឡានគរបាលជាតិកម្ពុជាដណ្តើមបានរួមមានមេដាយមាស២៤, ប្រាក់២៧, និងសំរឹទ្ធ ៩គ្រឿង។ ព្រឹត្តិការណ៍ប្រកួតកីឡាប៉ូលីស និងកងពន្លត់អគ្គិភ័យពិភពលោក ក្នុងប្រទេសកាណាដា នឹងត្រូវបញ្ចប់នៅថ្ងៃទី៦ សីហា។ ក្នុងការប្រកួត៩ថ្ងៃដែលចាប់ផ្តើមតាំងពីថ្ងៃទី២៨កក្កដា មានវិញ្ញាសារសរុប៦៣កីឡា ប៉ុន្តែកម្ពុជាបានបញ្ជូនក្រុមកីឡានគរបាលជាតិតែចំនួន៤៨នាក់ សម្រាប់តែវិញ្ញាសារចំនួន១៣ប៉ុណ្ណោះ គឺកីឡាវាយសី, កីឡាលើកទម្ងន់, កីឡាយូដូ, កីឡាជឺជិតស៊ូ, កីឡាការ៉ាតេ, កីឡាហែលទឹក, កីឡាវាយកូនឃ្លីលើតុ, កីឡាបាល់ទះក្នុងសាល, កីឡាបាល់ទះឆ្នេរ ខ្សាច់, កីឡាចំបាប់, កីឡាចំបាប់កាច់ដៃ, កីឡាវាយកូនគោល, កីឡាលើកទម្ងន់សាច់ដុំ Bench Press និង កីឡាទាញសាច់ដុំ Push Pull Lifting។