-
ព្យាករណ៌អាកាសធាតុ សម្រាប់ថ្ងៃទី០៩ សីហា ២០២២ (មានវីដេអូ)

-
៧២ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង ៣០០ករណី (Video Inside)

តួលេខឆ្លងកូវីដ១៩ក្នុងប្រទេសអាស៊ាន កាន់តែធ្លាក់ចុះ។ ប្រទេសកម្ពុជា ក្នុងរយៈពេល ៧២ម៉ោងចុងក្រោយនេះ ក៏បានរកឃើញអ្នកឆ្លងថ្មី ២នាក់។ យោងតាមក្រសួងសុខាភិបាលកម្ពុជា ការឆ្លងថ្មី២ករណី ក្នុងរយៈពេល ៣ថ្ងៃចុងក្រោយនេះ គឺបានកើតឡើងនៅថ្ងៃសៅរ៍ ១ករណី និងថ្ងៃអាទិត្យ១ករណី។ តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ាននៃរយៈពេល ៧២ម៉ោងចុងក្រោយនេះ មានចំនួន ៣៤៧ករណី ដែលជាតួលេខឆ្លងបន្តថយចុះថែមទៀតច្រើនដល់ ៩៧៧ករណី បើប្រៀបធៀបការឆ្លងបីថ្ងៃដូចគ្នាកាលពីសប្តាហ៍មុន។ ការឆ្លងក្នុងរយៈពេល ៧២ម៉ោងកន្លងមកនេះ បានកើតលើប្រទេសចំនួន ៧ នៅអាស៊ាន រួមមានប្រទេសហ្វីលីពីន, ឥណ្ឌូនេស៊ី, វៀតណាម, មីយ៉ាន់ម៉ា, កម្ពុជា, ប្រុយណេ និងប្រទេសឡាវ។ ប្រទេសហ្វីលីពីន គឺជាប្រទេស ដែលមានតួលេខឆ្លងច្រើនជាងគេ ដែលមានការឆ្លងចំនួន ១៥៤ករណី។ តួលេខឆ្លងតិចជាងគេ គឺប្រទេសកម្ពុជា ដែលមានការឆ្លងចំនួន ២ករណី។ ប្រទេសសឹង្ហបុរី, ម៉ាឡេស៊ី និងប្រទេសថៃ គឺជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ជុំវិញតួលេខឆ្លង និងស្លាប់ឡើយ ក្នុងរយៈពេល ៧២ម៉ោងចុងក្រោយនេះ។ តួលេខស្លាប់ដោយសារកូវីដ១៩ ក្នុងប្រទេសអាស៊ានរយៈពេល ៧២ម៉ោងចុងក្រោយនេះ មាន ១៨នាក់…
-
៧ខែនាំអង្ករចេញបានជាង៣៦ម៉ឺនតោន (Video Inside)

កម្ពុជានាំចេញអង្ករជាង៣៦ម៉ឺនតោន ដោយរកចំណូលបានជាង២៥៣លានដុល្លារ ក្នុងរយៈពេល៧ខែ។ យោងតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា, ក្នុងរយៈពេល ៧ខែ ឆ្នាំ២០២៣នេះ, ការនាំចេញអង្ករចេញ បានជិត៥២% នៃផែនការ៧០ម៉ឺនតោនតែប៉ុណ្ណោះ។ កម្ពុជាបានដាក់ចេញនូវផែនការនាំអង្ករចេញ១លានតោនតាំងពីឆ្នាំ២០១៥ ប៉ុន្តែរយៈពេល ៨ឆ្នាំមកនេះ មិនទាន់បានបំពេញផែនការនោះបាននៅឡើយទេ។ ក្នុងរយៈពេល៧ខែកន្លងមកនេះ ក្រុមហ៊ុនចំនួន៥២ បាននាំចេញអង្ករចេញទៅកាន់គោលដៅផ្សេងៗ ដែលក្នុងនោះសម្រាប់ប្រទេសចិន បានចំនួនជាង១៤ម៉ឺនតោន ដែលគិតជាទឹកប្រាក់បានចំនួន ៩០លានដុល្លារ។ចំណែកការនាំចេញអង្ករទៅទៅកាន់ប្រទេសនៅក្នុងទ្វីបអឺរ៉ុបចំនួន ២៥ប្រទេស បានចំនួនជាង ១៤ម៉ឺនតោន គិតជាទឹកប្រាក់ចំនួន ១០០លានដុល្លារ, ទៅកាន់៤ប្រទេសជាសមាជិកអាស៊ាន បានចំនួនជាង៣ម៉ឺនតោន គិតជាទឹកប្រាក់ចំនួន ២០លានដុល្លារ, ទៅកាន់២២ប្រទេសផ្សេងៗទៀត បានចំនួនជិត ៥ម៉ឺនតោន ដែលគិតជាទឹកប្រាក់បានចំនួន ៤២លានដុល្លារ។ កម្ពុជាក្រៅពីអង្ករ នៅបាននាំចេញស្រូវចំនួនជាង ២លានតោនកន្លះផងដែរ ដែលគិតជាទឹកប្រាក់បានចំនួនជាង ៦៦៣លានដុល្លារ។
-
២១គ្រួសាររងគ្រោះដោយទឹកជំនន់ ទទួលបានអំណោយនៅក្រចេះ (Video Inside)

ពលរដ្ឋ២១គ្រួសារនៅខេត្តក្រចេះ ដែលរងគ្រោះដោយសារទឹកជំនន់ បានទទួលអំណោយពីកាកបាទក្រហមកម្ពុជា។ អំណោយកាកបាទក្រហម ដែលនាំយកមកចែកជូនពលរដ្ឋនៅថ្ងៃទី៧សីហាននេះ បានដឹកនាំដោយអភិបាលរងខេត្ត លោក គង់ គីមនី ។ អាជ្ញាធរមូលដ្ឋានបានបញ្ជាក់ថា ប្រជាពលរដ្ឋដែលរងគ្រោះដោយសាទឹកជំនន់ ដែលបានជម្លៀសមកទីទួលសុវត្ថិភាពនោះ គឺមានចំនួន២១គ្រួសារ ក្នុងនោះស្ត្រីមានផ្ទៃពោះ ៦នាក់ ស្ថិតនៅក្នុងភូមិបល្លង្គ័ ឃុំដំរីផុង ស្រុកឆ្លូង នៃខេត្តក្រចេះ។ ចំពោះអំណោយជាគ្រឿងឧបភោគបរិភោគដែលចែកជូននោះ គឺក្នុងមួយគ្រួសារ ទទួលបានអង្ករ២៥ គីឡូក្រាម, មុងគ្រែ១, មុងអង្រឹង៣,ធុងចំរោះទឹក១,ទឹកសុទ្ធ១ដបធំ,មី១កេះ, ត្រីខ១ យួរ,សាប៊ូ, ថ្នាំដុសធ្មេញ កន្សែង, សំឡីអនាម័យនារី១ប្រអប់, តង់១ដុំ, ថ្នាំក្លរ៉ាមីន២០គ្រាប់ និង ថវិកា៥ម៉ឺនរៀល។
-
កម្ពុជាទទួលបានមេដាយ៧១គ្រឿង ពីការប្រកួតកីឡានគរបាលអន្តរជាតិនៅកាណាដា (Video Inside)

ការប្រកួតកីឡាប៉ូលីស និងកងពន្លត់អគ្គិភ័យពិភពលោក ក្នុងប្រទេសកាណា បានបញ្ចប់ហើយ ដោយកម្ពុជាទទួលបានមេដាយសរុបចំនួន៧១គ្រឿង។ ព្រឹត្តិការណ៍ប្រកួតកីឡានគរបាលនេះ បានធ្វើនៅក្នុងក្រុងវីនីផេក រវាងពីថ្ងៃទី២៨ កក្កដា ដល់៦ សីហា ដោយមានការចូលរួមពីកីឡាករប៉ូលីស មកពីប្រទេសជាង៧០ នៅលើសកលលោក។ យោងតាមក្រសួងមហាផ្ទៃ, ក្នុងចំណោមមេដាយ៧១គ្រឿង ដែលក្រុមកីឡានគរបាលជាតិកម្ពុជា ដណ្តើមបាន រួមមាន មេដាយមាស៣៣, ប្រាក់២៨ ,និងសំរឹទ្ធ ៩គ្រឿង។ សម្ដេចក្រឡាហោម ស ខេង បានថ្លែងអំណរគុណ និងកោតសរសើរចំពោះអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ដែលបានរៀបចំប្រភេទកីឡា និងត្រៀមចេញទៅចូលរួមប្រកួតនៅប្រទេសកាណាដា។ សម្ដេចបានចាត់ទុកបេសកកម្មនេះថា ជាការរួមចំណែកលើកតម្កើងមោទនភាពជាតិថ្មីមួយបន្ថែមទៀត បន្ទាប់ពីកម្ពុជាសម្រេចបានជោគជ័យលើការរៀបចំធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម។ ក្នុងការប្រកួតរយៈពេល៩ថ្ងៃដែលមានវិញ្ញាសារសរុប៦៣កីឡា, កម្ពុជាបានបញ្ជូនក្រុមកីឡានគរបាលជាតិតែចំនួន៤៨នាក់សម្រាប់តែ វិញ្ញាសារចំនួន១៣ប៉ុណ្ណោះ គឺកីឡាវាយសី, កីឡាលើកទម្ងន់, កីឡាយូដូ, កីឡាជឺជិតស៊ូ, កីឡាការ៉ាតេ, កីឡាហែលទឹក, កីឡាវាយកូនឃ្លីលើតុ, កីឡាបាល់ទះក្នុងសាល, កីឡាបាល់ទះឆ្នេរខ្សាច់, កីឡាចំបាប់, កីឡាចំបាប់កាច់ដៃ, កីឡាវាយកូនគោល, កីឡាលើកទម្ងន់សាច់ដុំ Bench Press និងកីឡាទាញសាច់ដុំ Push Pull…
-
នាយករដ្ឋមន្ត្រីសឹង្ហបុរីអបអរគណបក្សប្រជាជនកម្ពុជា ដែលទទួលជោគជ័យលើការបោះឆ្នោត (Video Inside)

នាយករដ្ឋមន្ត្រីសឹង្ហបុរី បានអបអរសាទរចំពោះគណបក្សប្រជាជនកម្ពុជា ដែលទទួលបានជ័យជម្នះក្នុងការបោះឆ្នោតជាតិ ជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧។ យោងតាមគេហទំព័រក្រសួងការបរទេសសឹង្ហបុរីដែលចេញផ្សាយនៅថ្ងៃនេះ, លោកនាយករដ្ឋមន្ត្រី លី ស៊ានឡុង បានផ្ញើសារអបអរសាទរសម្តេចតេជោ ហ៊ុន សែន ដែលជាប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងការទទួលបានជ័យជម្នះក្នុងការបោះឆ្នោតជាតិ ជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧។ លោក លី ស៊ានឡុង បានថា «ខ្ញុំសូមអបអរសាទរ ចំពោះជ័យជម្នះរបស់គណបក្សប្រជាជនកម្ពុជា នៅក្នុងការបោះឆ្នោតសកលឆ្នាំ២០២៣នេះ»។ លោក លី ស៊ាងឡុង បានថ្លែងថាលទ្ធផលបោះឆ្នោតសបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់ ពីការបន្តគាំទ្រចំពោះភាពជាអ្នកដឹកនាំនិងចក្ខុវិស័យរបស់សម្តេចនាយករដ្ឋមន្រ្តី សម្រាប់អនាគតរបស់ប្រទេសកម្ពុជា»។ សម្តេចតេជោ ហ៊ុន សែន បានប្រកាសនៅថ្ងៃទី៧សីហានេះថា សម្តេចនឹងត្រូវបញ្ឈប់តំណែងនាយករដ្ឋមន្ត្រីជាស្ថាពរនៅថ្ងៃទី២២ សីហា ឆ្នាំ២០២៣។ សាររបស់នាយករដ្ឋមន្ត្រីសឹង្ហបុរីបានសរសេរមកកាន់សម្តេចថា «សូមសម្តេចទទួលយកការជូនពរដ៏ល្អបវរពីខ្ញុំ ស្របពេលដែលសម្តេចសម្រេចចាកចេញពីតំណែងជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា»។ លោក លី ស៊ានឡុង បានបញ្ជាក់ថា សម្តេចតេជោ គឺជាមេដឹកនាំកាន់អំណាចបានយូរបំផុតម្នាក់ នៅលើពិភពលោក និងដែលបានដឹកនាំនាវាកម្ពុជាពុះពារឆ្លងកាត់ពេលវេលាដ៏លំបាក និងមិនធ្លាប់ជួបប្រទះពីមុនមក។ លោកបានសរសេរបញ្ជាក់ថាសម្តេចតេជោ បានខិតខំប្រឹងប្រែងបំពេញការងារយ៉ាងខ្លាំង ដើម្បីនាំមកនូវសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ជូនដល់ប្រជាជនកម្ពុជា។
-
មន្ត្រីរដ្ឋាភិបាល និងអ្នកវិភាគថ្លែងថា៖ ដំណើរលោក ថាក់ស៊ីន និងប្អូនស្រី ចូលរួមខួបកំណើតសម្តេចតេជោ មិនប៉ះពាល់ដល់ទំនាក់ទំនងរវាងកម្ពុជា និងថៃឡើយ (Video Inside)

មន្ត្រីរាជរដ្ឋាភិបាល និងក្រុមអ្នកវិភាគបាននិយាយថា ដំណើរទស្សនកិច្ចរបស់អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន និងលោកស្រី យីងឡាក់ ដែលជាប្អូនស្រីបង្កើតក្នុងពិធីខួបកំណើតលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនប៉ះពាល់ដល់ទំនាក់ទំនងនយោបាយរវាងកម្ពុជា និងប្រទេសថៃឡើយ។ លោកថាក់ស៊ីន និងលោកស្រី យីងឡាក់ បានបង្ហាញវត្តមានគួរឱ្យភ្ញាក់ផ្អើល ក្នុងថ្ងៃនៃពិធីបុណ្យកំណើតគំរប់ខួបលើកទី៧២ឆ្នាំរបស់សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី៥ សីហា ឆ្នាំ២០២៣។ លោកថាក់ស៊ីន បានលុបចោលគំរោងធ្វើដំណើរទៅកាន់ប្រទេសថៃនាថ្ងៃទី១០ សីហា ឆ្នាំ២០២៣ ក្រោមមូលហេតុនៃសុខភាព ប៉ុន្តែវត្តមានរបស់លោកក្នុងប្រទេសកម្ពុជា បានធ្វើឱ្យក្តីចាប់អារម្មណ៍ជាខ្លាំង។ លោកថាក់ស៊ីន និងសម្តេចតេជោ ហ៊ុន សែន គឺមានទំនាក់ទំនង ជាបងប្អូនធម៌រវាងគ្នា និងទំនាក់ទំនងនេះ មានតាំងពីឆ្នាំ១៩៩២ មុនលោកថាក់ស៊ីនឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីថៃពីអតីតកាលនោះទៅទៀត។ ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិតសភាកម្ពុជាបណ្ឌិត គិន ភា បានថ្លែងថា «វត្តមានរបស់លោក ថាក់ស៊ីន និងលោកស្រី យីងឡាក់ នឹងមិនបង្កភាពប៉ះពាល់ណាមួយទំនាក់ទំនងមិត្តភាពរវាងកម្ពុជា និងប្រទេសថៃឡើយ»។ នៅជាមួយគ្នានេះដែរ មន្ត្រីនាំពាក្យរដ្ឋាភិបាលលោក ផៃ ស៊ីផាន ត្រូវបានគេដកស្រង់សម្តីដែលលោកបញ្ជាក់ថា សម្តេចតេជោ បានពន្យល់ប្រាប់នាយករដ្ឋមន្ត្រីថៃចាំផ្ទះ…
-
នាយករដ្ឋមន្ត្រីសឹង្ហបុរីអបអរសាទរបណ្ឌិត ហ៊ុន ម៉ាណែត (Video Inside)

នាយករដ្ឋមន្ត្រីសិង្ហបុរី លោក លី ស៊ានឡុង បានអបអរសាទរ បណ្ឌិត ហ៊ុន ម៉ាណែត ដែលត្រូវបានព្រះមហាក្សត្រចាត់តាំងជានាយករដ្ឋមន្ត្រី នៃប្រទេសកម្ពុជា។ លោកនាយករដ្ឋមន្ត្រី លី ស៊ានឡុង បានសរសេរថា «តំណាងឱ្យរដ្ឋាភិបាលសិង្ហបុរី ខ្ញុំសូមអបអរសាទរ ដល់ឯកឧត្ដមដែលត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា»។ លោក លី ស៊ានឡុង បានថ្លែងរំលឹកថាសិង្ហបុរី និងកម្ពុជា គឺជាប្រទេសដែលមានទំនាក់ទំនងមិត្តភាពយូរអង្វែងមកហើយ។ នាយករដ្ឋមន្ត្រីលីស៊ានឡុង បានរំលឹកនូវព្រឹត្តិការណ៍ ជួបជាលើកចុងក្រោយមួយ រវាងរូបលោកជាមួយនឹងបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងឆ្នាំ២០១៨ ដែលពេលនោះបណ្ឌិត ហ៊ុន ម៉ាណែត បានអញ្ជើញចូលរួមក្នុងកម្មវិធី 64th Lee Kuan Yew Exchange Fellow។ លោក លី ស៊ានឡុង បានរំពឹងធ្វើការជាមួយឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត និងក្រុមការងាររបស់ឯកឧត្ដម ដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការទំនាក់ទំនងទ្វេភាគី និងពហុភាគី។ លោកក៏រំពឹងដែរថា នឹងបានជួបឯកឧត្ដមបណ្ឌិតដោយផ្ទាល់ នាឱកាសនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ ក្នុងរដ្ឋធានីហ្សាការតា នៅខែកញ្ញាខាងមុខនេះ៕
-
សម្តេចតេជោបានថ្លែងថា នៅសល់តែ១៥ថ្ងៃទៀតទេសម្តេចនឹងលែងក្លាយជានាយករដ្ឋមន្ត្រីទៀតហើយ (Video Inside)

សម្តេចតេជោ ហ៊ុន សែន បានថ្លែងនៅថ្ងៃទី៧សីហានេះថា សម្តេចនឹងបន្តធ្វើជានាយករដ្ឋមន្ត្រី រយៈពេល១៥ថ្ងៃទៀតតែប៉ុណ្ណោះ ខណៈដែលនាយករដ្ឋមន្ត្រីថ្មីនឹងត្រូវប្រកាសតែងតាំងជាផ្លូវការ នៅថ្ងៃទី២២សីហាខាងមុខនេះហើយ។ សម្តេចតេជោបានសរសេរក្នុងបណ្តាញសង្គមថា បើគិតត្រឹមថ្ងៃទី២២ សីហា ឆ្នាំ២០២៣ ដែលសម្តេចនឹងចាកចេញពីតំណែងជានាយករដ្ឋមន្ត្រី, ការកាន់តំណែងរបស់សម្តេចក្នុងនាមជាប្រមុខកំពូលដឹកនាំរដ្ឋាភិបាលគិតតាំងពីថ្ងៃទី១៤ មករា ឆ្នាំ១៩៨៥នោះមក «មានរយៈពេល៣៨ឆ្នាំ៧ខែ និង៨ថ្ងៃ ដែលត្រូវជា៤៦៣ខែ ឬ២ពាន់ ១៤សប្តាហ៍ ឬគិតជាថ្ងៃ១ម៉ឺន៤ពាន់៩៩ថ្ងៃ»។ សម្តេចបានសរសេរក្នុងបណ្តាញសង្គមទៀតថា ផុតពីរយៈពេល១៥ថ្ងៃខាងមុខនេះទៀតទៅ, សម្តេចនឹងបន្តកិច្ចការងារក្នុងមុខនាទីផ្សេងទៀត យ៉ាងតិចត្រឹមឆ្នាំ២០៣៣ ដែលពេលនោះសម្តេចនឹងបំពេញការងារជាងកន្លះសតវត្សរ៍។ សម្តេចបានថ្លែងមុននេះថា សម្តេចនៅតែបន្តក្នុងមុខនាទីជាប្រធានគណបក្សកាន់អំណាច និងធ្វើជាសមាជិករដ្ឋសភា។ សម្តេចតេជោបានបន្តថា ព្រះមហាក្សត្រទ្រង់នឹងព្រះរាជទានតែងតាំងសម្តេចជាប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ នៅក្រោយពេលដែលបានបញ្ចប់ជាស្ថាពរក្នុងតំណែងនាយករដ្ឋមន្ត្រី។ សម្តេចតេជោបានថ្លែងបង្ហាញនូវគម្រោងតទៅមុខទៀតថា សម្តេចនឹងគ្រោងឈរឈ្មោះជាសមាជិកព្រឹទ្ធសភា ដែលក្នុងទិសដៅអនាគត នឹងក្លាយជាប្រធានព្រឹទ្ធសភា ជំនួសសម្តេចវិបុលសេនាភក្តី សាយ ឈុំ ដែលនឹងចូលសម្រាក។ គួរបញ្ជាក់ថា ការបោះឆ្នោតព្រឹទ្ធសភានឹងមាននៅប្រព្រឹត្តទៅនៅថ្ងៃទី២៥ កុម្ភៈ ឆ្នាំ២០២៤។ សម្តេចតេជោ ហ៊ុន សែន បានប្រកាសរួចមកហើយថា សម្តេចនឹងមិនជ្រៀតជ្រែកទៅលើកិច្ចការរបស់នាយករដ្ឋមន្រ្តី ឬរបស់រាជរដ្ឋាភិបាលថ្មីនោះទេ ស្របតាមការចែកអំណាចដាច់ពីគ្នា រវាងនីតិបញ្ញត្តិ និងនីតិប្រតិបត្តិ។
-
បណ្ឌិត ហ៊ុន ម៉ាណែត ប្តេជ្ញាការពារព្រះរាជបល្ល័ង្គ និងការពារសុខសន្តិភាព តបចំពោះព្រះរាជក្រឹត្យតែងតាំងជានាយករដ្ឋមន្ត្រីថ្មី (Video Inside)
