Category: ទូរទស្សន៍

  • ២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង ៣០០ករណី (Video Inside)

    ២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង ៣០០ករណី (Video Inside)

    ករណីឆ្លង និងស្លាប់ដោយសារជម្ងឺកូវីដរយៈពេល ២៤ម៉ោងចុងក្រោយនេះ នៅអាស៊ាន មានតែ ៤ប្រទេសតែប៉ុណ្ណោះ។ ប្រទេសកម្ពុជា នៅថ្ងៃនេះ មិនមានរកឃើញករណីឆ្លងថ្មីឡើយ។ តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ាន នៃរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ៣០៣ករណី ដែលជាតួលេខឆ្លងបានកើនឡើងវិញ ចំនួន១៦៩ករណី បើប្រៀបធៀបការឆ្លងកាលពីថ្ងៃម្សិលមិញ។ ការឆ្លងក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ បានកើតលើប្រទេសហ្វីលីពីន, ឥណ្ឌូនេស៊ី, វៀតណាម និងប្រទេសមីយ៉ាន់ម៉ា។ ប្រទេសហ្វីលីពីន មានការឆ្លងច្រើនជាងគេចំនួន ១៣២ករណី។ តួលេខឆ្លងតិចជាងគេ គឺប្រទេសមីយ៉ាន់ម៉ា ដែលមានការឆ្លងចំនួន ៣ករណី។ ប្រទេសសឹង្ហបុរី, ថៃ, ឡាវ, ម៉ាឡេស៊ី, កម្ពុជា និងប្រទេសប្រុយណេ គឺជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ជុំវិញតួលេខឆ្លង និងស្លាប់ឡើយ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ តួលេខស្លាប់ដោយសារកូវីដ១៩ ក្នុងប្រទេសអាស៊ានរយៈពេល ២៤ម៉ោងចុងក្រោយនេះ មាន ៥នាក់ ដែលជាពលរដ្ឋ នៃប្រទេសឥណ្ឌូនេស៊ី និងប្រទេសហ្វីលីពីន។ គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបមានចំនួន ៣៦លាន ៣១ម៉ឺន ៣ពាន់…

  • សន្ទុះចិត្តយុវជនក្រៅប្រទេស បន្តគាំទ្របណ្ឌិត ហ៊ុន ម៉ាណែត (Video Inside)

    សន្ទុះចិត្តយុវជនក្រៅប្រទេស បន្តគាំទ្របណ្ឌិត ហ៊ុន ម៉ាណែត (Video Inside)

    សន្ទុះទឹកចិត្តរបស់យុវជន និងពលរដ្ឋខ្មែររស់នៅក្រៅប្រទេស ដែលគាំទ្របណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីថ្មី សម្រាប់ប្រទេសកម្ពុជា មានលក្ខណៈកាន់តែផុសផុល។ បណ្ឌិត ហ៊ុន ម៉ាណែត ក្នុងសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៣ របស់គណបក្សប្រជាជនកម្ពុជា ក្នុងខែធ្នូ ឆ្នាំ២០២១ ត្រូវបានជ្រើសតាំងជាបេក្ខជនអនាគតនាយករដ្ឋមន្ត្រី របស់គណបក្សប្រជាជនកម្ពុជា។ ក្នុងការបោះឆ្នោតសកលថ្ងៃទី២៣ កក្កដា ឆ្នាំ២០២៣, បណ្ឌិត ហ៊ុន ម៉ាណែត បានជាប់ឆ្នោតក្នុងការឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ។ ព្រះមហាក្សត្រខ្មែរបានឡាយព្រះហស្ថលេខា លើព្រះរាជក្រឹត្យត្រាស់បង្គាប់ ចាត់តាំងរូបលោកជានាយករដ្ឋមន្ត្រីថ្មី ផ្អែកលើសំណើររបស់គណបក្សប្រជាជនកម្ពុជា លេខ០៣៩/០៨២៣/ លគ.គក។ យុវជនខ្មែរដែលរស់នៅ និងបំរើការក្នុងទឹកដីប្រទេសថៃ នៅថ្ងៃទី១០សីហា បានសម្តែងក្តីគាំទ្ររបស់គេរៀងៗខ្លួន តាមបណ្តាញសង្គមគាំទ្របណ្ឌិត ហ៊ុន ម៉ាណែត។ សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថសីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល នៅថ្ងៃទី៧កក្កដា បានធ្វើព្រះរាជសារសម្តែងការកោតសរសើរ ដល់បណ្ឌិត ហ៊ុន ម៉ាណែត និងរំពឹងថាក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលថ្មី, ប្រទេសកម្ពុជាកាន់តែទទួលបានជោគជ័យធំ និងថ្មីបន្ថែមទៀត ដើម្បីជាប្រយោជន៍របស់ប្រជាជាតិ។ ព្រះមហាក្សត្រខ្មែរនៅថ្ងៃទី៨ សីហា…

  • សត្វត្រីផ្សោតកម្រ ស្លាប់ដោយជាប់មង ក្នុងខេត្តកណ្តាល (Video Inside)

    សត្វត្រីផ្សោតកម្រ ស្លាប់ដោយជាប់មង ក្នុងខេត្តកណ្តាល (Video Inside)

    កូនសត្វត្រីផ្សោតញីទម្ងន់ប្រមាណជាង១៤គីឡូក្រាម ត្រូវបានប្រទះឃើញស្លាប់ដោយការជាប់មង ស្ថិតនៅភូមិពាម, ឃុំរកាកោងទី១, ស្រុកមុខកំពូល ខេត្តកណ្តាល។ សត្វត្រីផ្សោត គឺជាប្រភេទសត្វកម្រ ដែលពិភពលោក និងកម្ពុជា បានធ្វើការអភិរក្ស ប៉ុន្តែសត្វត្រីផ្សោត តែងប្រទះឃើញស្លាប់ជារឿយៗ ដោយការជាប់មងអ្នកនេសាទ។ រដ្ឋបាលជលផល នៃក្រសួងកសិកម្ម បានថ្លែងថា កូនសត្វត្រីផ្សោតញី ដែលស្លាប់ដោយសារជាប់មង កាលពីថ្ងៃទី៩សីហានោះ មានប្រវែងជាង១ម៉ែត្រ ទម្ងន់១៤គីឡូ ៤ខាំ និងមានអាយុប្រមាណ២ខែតែប៉ុណ្ណោះ។ រដ្ឋបាលជលផលបានថ្លែងថា នៅរដូវទឹកឡើង សត្វផ្សោតតែងតែបន្លាស់ទីចេញពីអន្លង់ ដើម្បីតាមហ្វូងត្រីដែលជាចំណី។ កូនត្រីផ្សោតដែលប្រទះឃើញស្លាប់នេះ ទំនងជាបានផ្លាស់ទីតាមមេរបស់វា ឬមកជាមួយត្រីផ្សោតផ្សេងទៀត ពីទន្លេមេគង្គលើ មកដល់ក្នុងភូមិសាស្ត្រ ក្នុងខេត្តកណ្តាល ហើយត្រូវជាប់មងបណ្តាលឱ្យស្លាប់។ សត្វផ្សោតទន្លមេគង្គត្រូវបានចុះក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទសត្វកម្រជិតផុតពូជ។ ក្រសួងកសិកម្មបានថ្លែងថាក្នុងទឹកទន្លេមេគង្គរបស់កម្ពុជា មានសត្វត្រីផ្សោត តែប្រមាណចំនួន៩២ក្បាលតែប៉ុណ្ណោះ។

  • ខេត្តកំពង់ឆ្នាំងពង្រឹងក្រមសីលធម៌ និងវិជ្ជាជីវៈកាសែតដល់អ្នកព័ត៌មាន (Video Inside)

    ខេត្តកំពង់ឆ្នាំងពង្រឹងក្រមសីលធម៌ និងវិជ្ជាជីវៈកាសែតដល់អ្នកព័ត៌មាន (Video Inside)

    ខេត្តកំពង់ឆ្នាំងបានពង្រឹងក្រមសីលធម៌ និងវិជ្ជាជីវអ្នកកាសែត ដល់បណ្តាអ្នកសារព័ត៌មាននានា នៅថ្ងៃទី១០សីហានេះ។ ការពង្រឹងក្រមសីលធម៌ និងវិជ្ជាជីវៈអ្នកកាសែតនេះ បានទន្ទឹមនឹងមានការរិះគន់ខ្លះតាមបណ្តាញសង្គម ដល់អ្នកយកព័ត៌មានខ្លះ ដែលប្រព្រឹត្តកិច្ចការប្រាសចាក សីលធម៌វិជ្ជាជីវៈសារព័ត៌មាន។ អ្នកសារព័ត៌មានប្រមាណ១០០នាក់ បានចូលរួមក្នុងការសិក្ខាសាលាពង្រឹងក្រមសីលធម៌ និងវិជ្ជាជីវៈក្នុងខេត្តកំពង់ឆ្នាំងនោះ។ អប្សរាណិតធ្វើសេចក្តីរាយការណ៍

  • ខេត្តព្រះវិហារដាស់តឿនពលរដ្ឋមិនត្រូវបរិភោគបន្លែ និងសត្វល្អិតណា ដែលមិនស្គាល់ (Video Inside)

    ខេត្តព្រះវិហារដាស់តឿនពលរដ្ឋមិនត្រូវបរិភោគបន្លែ និងសត្វល្អិតណា ដែលមិនស្គាល់ (Video Inside)

    ការស្លាប់ដោយការបរិភោគសត្វល្អិត និងបន្លែ ដែលមិនធ្លាប់ស្គាល់ បានប្រញាប់ឱ្យខេត្តព្រះវិហារ ប្រញាប់សេចក្តីជូនដំណឹងដាស់តឿនប្រជាពលរដ្ឋ។ មនុស្ស២នាក់ជាប្តីប្រពន្ធ រស់នៅក្នុងភូមិស្រអែមត្បូង, ឃុំកន្ទួត ស្រុកជាំក្សាន្ត ទើបបានបាត់បង់ជីវិត ក្នុងការបរិភោគសត្វល្អិត «កំភេមខ្មោច» ដែលជាប្រភេទសត្វម្យ៉ាង មិនដែលមានអ្នកណាយកមកទទួលទានឡើយ។ ប្តីប្រពន្ធទាំង២ដែលទទួលទានសត្វ «កំភេមខ្មោច» តែប៉ុន្មានក្បាល កាលពីថ្ងៃទី៤សីហាកន្លងមកនេះ បានពុលភ្លាមៗ តែប្រមាណ១០នាទីក្រោយការទទួលទាននោះ។ បើទោះបីជាអ្នកទាំង២ត្រូវបានបញ្ជូនដល់មន្ទីរពេទ្យ ដើម្បីសង្គ្រោះក៏ដោយ, ក៏មិនអាចសង្គ្រោះជីវិតបានដែរ។ មន្ទីរសុខាភិបាលខេត្តព្រះវិហារ បានចេញសេចក្តីជូនដំណឹងមួយ នៅថ្ងៃទី១០សីហា «អំពាវនាវដល់សាធារណជនទាំងអស់ សូមកុំបរិភោគសត្វល្អិត ឬរុក្ខជាតិ ដែលមិនស្គាល់ ឬមិនធ្លាប់បានបរិភោគពីមុន ពីព្រោះវាអាចបណ្តាលឱ្យប៉ះពាល់ដល់សុខភាព និងបណ្តាលឱ្យបាត់បង់ជីវិត»។

  • រដ្ឋមន្ត្រីការបរទេសចិន ទស្សនកិច្ច២ថ្ងៃ ក្នុងប្រទេសកម្ពុជាចុងសប្តាហ៍នេះ (Video Inside)

    រដ្ឋមន្ត្រីការបរទេសចិន ទស្សនកិច្ច២ថ្ងៃ ក្នុងប្រទេសកម្ពុជាចុងសប្តាហ៍នេះ (Video Inside)

    រដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី គ្រោងនឹងបំពេញទស្សនកិច្ចនៅកម្ពុជានៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យចុងសប្តាហ៍នេះ។ លោក វ៉ាង យី ក្នុងសប្តាហ៍នេះ នឹងប្រើរយៈពេលបួនថ្ងៃ ក្នុងការធ្វើដំណើរទស្សនកិច្ចប្រទេសចំនួន៣ក្នុងអាស៊ាន។ដំណើរទស្សនកិច្ចនាចុងសប្តាហ៍នេះរបស់លោក ស្របពេលជាមួយនឹងការប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦៥ឆ្នាំ នៃទំនាក់ទំនងការទូត និងឆ្នាំមិត្តភាពរវាង កម្ពុជា និងចិន។ អប្សរាណិតធ្វើសេចក្តីរាយការណ៍

  • សម្តេចតេជោហៅវិទ្យុអាស៊ីសេរី ជាវិទ្យុ «ឆ្កឹះឆ្កៀល» (Video Inside)

    សម្តេចតេជោហៅវិទ្យុអាស៊ីសេរី ជាវិទ្យុ «ឆ្កឹះឆ្កៀល» (Video Inside)

    សម្តេចតេជោ ហ៊ុន សែន បានហៅវិទ្យុអាស៊ីសេរីជាភាសាខ្មែរ ថាជាវិទ្យុចូលចិត្ត «ឆ្កឹះឆ្កៀល» និងការបង្កភាពញុះញង់ ដែលចង់ឱ្យមានភាពបែកបាក់គ្នារវាងខ្មែរ និងខ្មែរ។ ប្រសាសន៍រិះគន់នេះ បានធ្វើឡើងតាមសារសម្លេងមួយវេលាយប់ថ្ងៃទី៩សីហា ប្រសាសន៍រិះគន់នេះ បានធ្វើឡើងបន្ទាប់ពីវិទ្យុអាស៊ីសេរីជាភាសាខ្មែរនោះ បានព្យាយាមស្វែងរកចំណុចចាក់ចុចបង្កឱ្យមានភាពមន្ទិល ដើម្បីធ្វើយ៉ាងណាឱ្យមានស្នាមសង្ស័យ បើទោះបីរឿងដែលគ្មានការពិត…និងទង្វើរបស់វិទ្យុអាស៊ីសេរីទាំងនោះ ត្រូវគេចាត់ទុកថាជាការប្រព្រឹត្តខុសទាំងស្រុងនឹងក្រមសីលធម៌ និងវិជ្ជាជីវៈសារព័ត៌មាន។ វិទ្យុអាស៊ីសេរីបានផ្សាយបង្ហាញការញុះញង់ថា មានថ្នាក់ដឹកនាំកំពូល នៅផ្ទៃក្នុងគណបក្សមិនបានគាំទ្របណ្ឌិត ហ៊ុន ម៉ាណែត ធ្វើជានាយករដ្ឋមន្ត្រីឡើយ។ វិទ្យុអាស៊ីសេរី ត្រូវគេចាត់ទុកថា គឺជាវិទ្យុដែលមាននិន្នាការគាំទ្រក្រុមធ្វើនយោបាយប្រឆាំង ដែលចង់ឱ្យកម្ពុជាមានសន្តិភាព ធ្លាក់ចូលក្នុងឧបាយកលសង្គ្រាមសាជាថ្មីឡើងវិញ តាមមនោគមន៍វិជ្ជាបដិវត្តន៍ពណ៌។ វិទ្យុអាស៊ីសេរីបានផ្សាយបង្កើតការសង្ស័យ ជុំវិញជម្លោះទាស់គ្នា ក្នុងរង្វង់ការតែងតាំងប្រធានរដ្ឋសភាថ្មី ក្នុងអាណ្ណត្តិថ្មីខាងមុខនេះ។ សម្តេចតេជោក្នុងសារសម្លេង បានបកស្រាយបញ្ជាក់ច្បាស់ៗបំភ្លឺប្រាប់មកវិញយ៉ាងនេះ។ សម្តេចតេជោបានបញ្ជាក់បន្ថែមទៀតថា ផ្ទៃក្នុងរង្វង់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា គឺជាគ្រឹះដ៏រឹងមាំមួយ ដែលមិនឈ្លោះប្រកែកគ្នា ដើម្បីការដណ្តើមអំណាច និងមិនបែកបាក់គ្នា ដោយសារតែអំពើញុះញង់មកពីខាងក្រៅឡើយ។ សម្តេចបានថ្លែងថាការធ្វើអត្ថាធិប្បាយ និងការផ្សាយតាមវិទ្យុអាស៊ីសេរីនេះ នឹងគ្មានការជឿទុកចិត្តណាមួយទៀតឡើយ ពីរង្វង់អ្នកស្តាប់ក្នុងប្រទេសកម្ពុជា។ សម្តេចតេជោនៅបានបញ្ជាក់ទៀតថាក្នុងពេលខាងមុខនេះទៀត ថ្នាក់ដឹកនាំកំពួលម្នាក់ទៀត គឺឯកឧត្តម ឌិត មន្ទីរ ដែលធ្លាប់គ្រប់គ្រងក្នុងតំណែងប្រធានតុលាការកំពូល ក៏បានដាក់ពាក្យថ្វាយព្រះមហាក្សត្រ ដើម្បីស្នើសុំការចូលនិវត្តន៍ផងដែរ…

  • គណរដ្ឋមន្ត្រីថ្មី និងគណរដ្ឋមន្ត្រីចាស់ ជួបមុខគ្នាជាលើកដំបូង (Video Inside)

    គណរដ្ឋមន្ត្រីថ្មី និងគណរដ្ឋមន្ត្រីចាស់ ជួបមុខគ្នាជាលើកដំបូង (Video Inside)

    គណរដ្ឋមន្ត្រីដែលជិតផុតអាណ្ណត្តិ និងគណរដ្ឋមន្ត្រីថ្មី ដែលត្រៀមនឹងបន្តដឹកនាំកិច្ចការប្រទេសជាតិ បានជួបគ្នានារសៀលថ្ងៃទី១០សីហានេះ នាវិមាន៧មករា ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន។ នេះជាការបង្ហាញមុខលើកដំបូងហើយ នៃសមាសភាពដឹកនាំក្នុងគណរដ្ឋមន្ត្រីថ្មី ដែលដឹកនាំដោយ «កិត្តិទេសាភិបាលបណ្ឌិត» ហ៊ុន ម៉ាណែត។ រូបថតជាច្រើនត្រូវបានបង្ហោះក្នុងបណ្តាញសង្គម ប៉ុន្តែមិនទាន់មានការធ្វើអត្ថាធិប្បាយលំអិតណាមួយ ជុំវិញខ្លឹមសារ នៃជំនួបរវាងគណរដ្ឋមន្ត្រីចាស់ និងថ្មីនេះឡើយ។ យោងតាមរូបថតដែលបានបង្ហោះតាមបណ្តាញសង្គម, គេសង្កេតឃើញរដ្ឋមន្ត្រីថ្មីមួយចំនួន ដែលជំនួសរដ្ឋមន្ត្រីចាស់ ដូចជាលោក ស សុខា ដែលនឹងជំនួសសម្តេចក្រឡាហោម ស ខេង ក្នុងតំណែងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, លោក ទៀ សីហា នឹងជំនួសសម្តេចពិជ័យសេនា ទៀ បាញ់ ក្នុងតំណែងរដ្ឋមន្ត្រីក្រសួងការពារជាតិ, លោក សុខ ចិន្តាសោភា ដែលនឹងជំនួសលោក ប្រាក់ សុខុន នៃរដ្ឋមន្ត្រីក្រសួងការបរទេស, លោក វង្ស៊ី វិសុទ្ធ នឹងជំនួសកិត្តិនិតិកោសល្យបណ្ឌិត ប៊ិន ឈិន, លោក សាយ សំអាល់ ជំនួសលោក ជា សុផារ៉ា…

  • ព្យាករណ៌អាកាសធាតុ សម្រាប់ថ្ងៃទី១១ សីហា ២០២៣ (មានវីដេអូ)

    ព្យាករណ៌អាកាសធាតុ សម្រាប់ថ្ងៃទី១១ សីហា ២០២៣ (មានវីដេអូ)
  • ២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង ៥០០ករណី (Video Inside)

    ២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង ៥០០ករណី (Video Inside)

    ប្រទេសចំនួន៥ នៅអាស៊ាន ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដែលមានករណីឆ្លងថ្មី កូវីដ១៩។ ដោយឡែកប្រទេសកម្ពុជា នៅថ្ងៃនេះ មិនមានរកឃើញករណីឆ្លងថ្មីឡើយ។ តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ាននៃរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ៥៦៨ករណី ដែលជាតួលេខឆ្លងបានកើនឡើងវិញចំនួន ៣៣២ករណី បើប្រៀបធៀបការឆ្លងកាលពីថ្ងៃម្សិលមិញ។ ការឆ្លងក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ បានកើតលើប្រទេសចំនួន ៥នៅអាស៊ាន រួមមានប្រទេសហ្វីលីពីន, ម៉ាឡេស៊ី, ថៃ, វៀតណាម និងប្រទេសមីយ៉ាន់ម៉ា។ ប្រទេសហ្វីលីពីន គឺជាប្រទេសដែលមានតួលេខឆ្លងច្រើនជាងគេ ដែលមានការឆ្លងចំនួន ៣៨២ករណី។ តួលេខឆ្លងតិចជាងគេ គឺប្រទេសមីយ៉ាន់ម៉ា ដែលមានការឆ្លងចំនួន ២ករណី។ ប្រទេសឥណ្ឌូនេស៊ី, សឹង្ហបុរី, កម្ពុជា និងប្រទេសប្រុយណេ គឺជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ជុំវិញតួលេខឆ្លង និងស្លាប់ឡើយ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ តួលេខស្លាប់ដោយសារកូវីដ១៩ ក្នុងប្រទេសអាស៊ានរយៈពេល ២៤ម៉ោងចុងក្រោយនេះមាន ៤នាក់ ដែលជាពលរដ្ឋនៃប្រទេសម៉ាឡេស៊ី និងប្រទេសថៃ។ គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបមានចំនួន ៣៦លាន ៣១ម៉ឺន ២ពាន់ ៨១៤ករណី,…