-
វិទ្យាល័យព្រះមហាក្សត្រីកុសុមៈ ខេត្តក្រចេះ ផ្អាកការសិក្សាក្រោយរកឃើញគ្រាប់កប់ក្នុងដី (Video Inside)

វិទ្យាល័យព្រះមហាក្សត្រីកុសុមៈ នៃខេត្តក្រចេះ ត្រូវបានផ្អាកការសិក្សាជាបណ្តោះអាសន្ន ក្រោយមានការរកឃើញថាមានគ្រាប់មិនទាន់ផ្ទុះកប់ក្នុងបរិវេណសាលានោះ ចំនួនជាង២ ពាន់គ្រាប់។ យោងតាមមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា CMAC គ្រាប់មិនទាន់ផ្ទុះ ចំនួន ២ពាន់ ១១៦គ្រាប់ ត្រូវគេរកឃើញក្នុងរយៈបីថ្ងៃជាបន្តបន្ទាប់មកនេះ នៅក្នុងបរិវេណសាលា ដែលស្ថិតក្នុងសង្កាត់ក្រុងក្រចេះ។ សេចក្តីរាយការណ៍បញ្ជាក់ថា គ្រាប់មិនទាន់ផ្ទុះទាំងនេះ គឺជាគ្រាប់ដេលសេសសល់ ពីអតីតសម័យសង្គ្រាម។ គ្រាប់ដែលរកឃើញទាំងនោះ រួមមានប្រភេទគ្រាប់ M 79 ចំនួន ២ពាន់ ៣៣គ្រាប់, គ្រាប់ដេកា75 ចំនួន៦៣គ្រាប់, គ្រាប់កិបអឹម48 ចំនួន១៨គ្រាប់, គ្រាប់បេ៤០មួយគ្រាប់ និងគ្រាប់ហាស់107 ចំនួន១គ្រាប់។ អង្គការស៊ីម៉ាក់បានថ្លែងថា ដោយសារតែក្តីបារម្ភខ្លាចក្រែងក្នុងបរិវេណសាលា នឹងអាចមានគ្រាប់មិនទាន់ផ្ទុះកប់ក្នុងដីសេសសល់ជាច្រើនទៀតនោះ ទើបគេបានស្នើឱ្យមានការបិទសាលារៀននេះបណ្តោះអាសន្នសិន ដើម្បីទុកឱ្យក្រុមជំនាញស្វែងរក និងប្រមូលគ្រាប់មិនទាន់ផ្ទុះចេញ ពីក្នុងបរិវេណសាលា។ ការរកឃើញគ្រាប់ទាំងនេះ គឺនៅបន្ទាប់ពីសាលាត្រូវបានជួសជុលអាគារ និងចាក់សាបសាឡើងវិញ កាលពីថ្ងៃទី១១សីហា ដែលនាពេលនោះ ក្រុមជាងបានប្រទះឃើញគ្រាប់ទាំងនេះកប់នៅក្នុងដី។ យោងតាមរបាយការណ៍របស់ស៊ីម៉ាក, ចាប់ពីឆ្នាំ១៩៧០ ដល់ខែតុលា ឆ្នាំ២០២២ ចំនួនអ្នកស្លាប់ដោយសារជាន់គ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ មានចំនួនជិត ២ម៉ឺននាក់ រងរបួសជាង…
-
ក្រសួងកសិកម្មព្រមានចាត់វិធានការអ្នកនាំត្រីពីរ៉ាន់ញ៉ាចូលក្នុងប្រទេសកម្ពុជា (Video Inside)

ការនាំត្រីដែលស៊ីសាច់អាហារ និងបង្កគ្រោះថ្នាក់ដល់ពូជត្រីក្នុងប្រទេសកម្ពុជា បានជំរុញឱ្យក្រសួងកសិកម្មបានចេញសេចក្តីអំពាវនាវដល់ពលរដ្ឋ ជួយធ្វើកិច្ចសហការទប់ស្កាត់។ សេចក្តីប្រកាសមួយរបស់ក្រសួងកសិកម្ម កាលពីថ្ងៃទី១៣សីហា បានអំពាវនាវពលរដ្ឋសូមសហការ រាយការណ៍ជុំវិញការនាំត្រី Piranha ពីរ៉ាន់ញ៉ា ដែលជាពូជត្រីសាហាវមកពីទ្វីបអាមេរិកខាងត្បូង ចូលមកក្នុងប្រទេសកម្ពុជាដោយខុសច្បាប់។ សេចក្តីរាយការណ៍បានឱ្យដឹងថា ក្រោយមានសេចក្តីរាយការណ៍នូវក្រុមហ៊ុនឯកជនមួយដែល បាននាំពូជត្រីដ៏កាចសាហាវនេះចូលមកក្នុងប្រទេសកម្ពុជានោះ, ក្រសួងកសិកម្ម បានចុះត្រួតពិនិត្យ និងអនុវត្តច្បាប់ដល់ទីកន្លែងលក់កាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៣។ ម្ចាស់អាជីវកម្មបានធ្វើកិច្ចសន្យាឈប់នាំចូល និងបានឯកភាពបំផ្លាញចោលត្រីពីរ៉ាន់ញ៉ា ដែលបាននាំចូលមកពីខាងក្រៅនោះរួចរាល់ហើយ។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអំពាវនាវដល់សាធារណជន ព្រមទាំងអាជីវករ មិនត្រូវនាំចូលប្រភេទត្រីពីវ៉ាន់ញ៉ា ឬប្រភេទត្រីផ្សេងទៀត ដែលអាចនាំឱ្យមានផលប៉ះពាល់ ដល់ប្រភេទត្រីធម្មជាតិ ក៏ដូចមនុស្ស សត្វ និងបរិស្ថាន។ ក្រសួងកសិកម្មបានបន្តថា ចំពោះប្រជាពលរដ្ឋដែលបានដឹងអំពីការនាំចូលត្រីពីរ៉ាន់ញ៉ា ឬប្រភេទត្រីកាចសាហាវផ្សេងទៀតយកមកចិញ្ចឹម ឬចិញ្ចឹមលម្អ សូមរាយការណ៍ដល់សមត្ថកិច្ចជំនាញជលផល ដើម្បីចាត់វិធានការសមស្រប។ ក្រសួងបានដាស់តឿនទៀតថា ចំពោះអ្នកណាដែលកំពុងចិញ្ចឹមប្រភេទត្រីទាំងនេះ សូមកុំលែងចូលបឹងធម្មជាតិ ប៉ុន្តែត្រូវតែប្រគល់ឱ្យរដ្ឋបាលជលផលជាកំហិត។
-
ក្រសួងបួនចុះអនុស្សារណៈទប់ស្កាត់ទំនិញក្លែងក្លាយ និងខូចគុណភាព (Video Inside)

ក្រសួងចំនួន៤ បានចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា (MoU) ដើម្បីទប់ស្កាត់ចំពោះទំនិញក្លែងក្លាយ, ទំនិញខូចគុណភាព និងទំនិញបង្កគ្រោះថ្នាក់ដល់សុខភាពគ្រប់ប្រភេទ។ ក្រសួងទាំង៤ គឺក្រសួងក្រសួងបរិស្ថាន, ក្រសួងពាណិជ្ជកម្ម, ក្រសួងកសិកម្ម និងក្រសួងមហាផ្ទៃ បានចុះហត្ថលេខារួមគ្នានៅថ្ងៃនេះ លើអនុស្សារណៈប្រព្រឹត្តទៅនៅទីស្តីការក្រសួងបរិស្ថាន។ សូមទស្សនាសេចក្តីរាយការណ៍
-
ប្រទេសចិនបញ្ជាក់ជំហរគាំទ្ររាជរដ្ឋាភិបាលថ្មី (Video Inside)

ក្រសួងការបរទេសកម្ពុជា បានថ្លែងថាសាធារណរដ្ឋប្រជាមានិតចិន បានគាំទ្ររាជរដ្ឋាភិបាលថ្មីរបស់កម្ពុជា ដែលការបញ្ជាក់នេះ បានធ្វើឡើងក្រោយដំណើរទស្សនកិច្ចជាផ្លូវការរបស់រដ្ឋ មន្ត្រីការបរទេសចិនលោក វ៉ាង យី។ លោករដ្ឋមន្ត្រីការបរទេសចិន បានបំពេញទស្សនកិច្ច ២ ថ្ងៃកាលពីចុងសប្តាហ៍នេះ ដោយបានអញ្ជើញជួបសម្តេចតេជោ ហ៊ុន សែន, នាយករដ្ឋមន្ត្រីចាត់តាំងបណ្ឌិត ហ៊ុន ម៉ាណែត និងបានជួបរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាលោក ប្រាក់ សុខុន ថែមទៀត។ សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសកម្ពុជាកាលពីថ្ងៃទី១៣សីហា បានសរសេរថា លោក វ៉ាង យី ដែលជាប្រធានការិយាល័យគណៈកម្មការកិច្ចការបរទេស នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានបញ្ជាក់ជាថ្មីនូវ «ការប្តេជ្ញាចិត្តឥតងាករេរបស់ប្រទេសចិន ក្នុងការគោរពអធិបតេយ្យរបស់កម្ពុជា និងពាំនាំនូវការគាំទ្រយ៉ាងពេញលេញរបស់ប្រទេសចិន ចំពោះថ្នាក់ដឹកនាំរាជរដ្ឋាភិបាលថ្មី និងមាគ៌ាអភិវឌ្ឍន៍របស់កម្ពុជា»។ ដោយឡែកក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីតែងតាំង, លោក វ៉ាង យី បានរំពឹងថាចិននឹងទទួលស្វាគមន៍ដំណើរទស្សនកិច្ចផ្លូវការរបស់ «កិតិ្តទេសាភិបាលបណ្ឌិត» ហ៊ុន ម៉ាណែត នៅក្នុងពិព័រណ៍ចិន-អាស៊ាន លើកទី២០ ឆ្នាំ២០២៣ ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងណាននីង ខេត្តក្វាងស៊ី ប្រទេសចិន នាពាក់កណ្តាលខែកញ្ញា ឆ្នាំ២០២៣។ ក្នុងដំណើរទស្សនកិច្ចរវាងពីថ្ងៃទី១២ ដល់១៣សីហា ក្នុងរាជធានីភ្នំពេញ, លោក…
-
ហោរាសាស្រ្តប្រចាំថ្ងៃអង្គារ៍ ១៤រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣

ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីរបស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលវេលាល្អសម្រាប់ការបណ្តាក់ទុនលើមុខរបរថ្មីនោះទេ។ ចំណែកបុគ្គលិករដ្ឋឯកជន ក៏ហាក់មានភាពស្មុគ្រស្មាញច្រើនក្នុងពេល បំពេញការងារផងដែរ។ យកល្អសូមលោកអ្នកដកឃ្លាបន្តិច ហើយសំឡឹងមើលពីភាព ដែលកំពុងកើតឡើង ហើយព្យាយាមដោះស្រាយទៅតាមគន្លងនៃហេតុផលពិតប្រាកដ។ ក្រៅពីនេះ គួរចែករំលែកពេលវេលាខ្លះធ្វើការវាយតម្លៃកិច្ចអនុវត្តការងារ។ ដោយឡែក លោកអ្នកនឹងមានលទ្ធភាពល្អប្រសើរក្នុងការវាយតម្លៃ និងសម្របទៅតាមស្ថានភាពបាន ល្អប្រសើរ ប្រសិនបើអ្នកយកចិត្តទុកដាក់ទៅលើករណីទាំងនោះ។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះការគិត និងការសម្រេចចិត្តរបស់អ្នកស្ថិតក្នុងភាពវិជ្ជមាន។ លោកអ្នកជាអាជីវករនឹងទទួលបានប្រាក់ចំណេញច្រើន រីឯអតិថិជនទៀតសោត សុទ្ធតែពេញចិត្តនឹងការផ្តល់ជូនរបស់លោកអ្នក។ លើសពីនេះ សំណាងរបស់អ្នកនឹងនាំ មកអោយដោយមនុស្សធ្លាប់ស្គាល់ តែមិនមែនជាមនុស្សរួមក្រុមការងារនោះទេ។ ដូច្នេះសូម មានភាពរីករាយ ហើយអនុវត្តការងារតាមធម្មតា។ ក្នុងករណីដែលលោកអ្នកចង់ផ្លាស់ប្តូរ គឺអាចទៅរួច ប៉ុន្តែសូមកុំលែងជើងក្រោយ មុនជើងមុខមានលំនឹង។ ក្រៅពីនេះ សូមប្រុង ប្រយ័ត្នរាល់ពេលដែលអ្នកធ្វើទំនាក់ទំនង ពិសេសការបញ្ចេញមតិ។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ហោរាសាស្រ្តអាជីពអាជីពក្នុងថ្ងៃនេះសន្យា ថានឹងផ្តល់ជូននៅការកែលម្អយ៉ាងឆាប់រហ័ស…
-
ព្យាករណ៌អាកាសធាតុ សម្រាប់ថ្ងៃទី១៥ សីហា ២០២៣ (មានវីដេអូ)

-
ហោរាសាស្រ្តប្រចាំថ្ងៃចន្ទ ១៣រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣

ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះលោកអ្នកនឹងអាចសម្រេចការងារល្អ ហើយទំនាក់ទំនងក្នុងក្រុមការងារក៏បានប្រសើរផងដែរ។ លោកអ្នកនឹងអាចអនុវត្តផែនការទាំងអស់របស់អ្នក ប្រសិនបើអ្នករៀនពីរបៀបគ្រប់គ្រងធនធានរបស់អ្នកឲ្យបានត្រឹមត្រូវ។ ថ្ងៃនេះលោកអ្នកអាចកំណត់ចំណុចខ្សោយនៅក្នុងការងាររបស់អ្នកភ្លាមៗ ហើយអាចមានលទ្ធភាពរកឳកាសដើម្បីកែប្រែកំហុស និងបញ្ហា។ ប៉ុន្តែទោះយ៉ាងនេះក្តី លោកអ្នកមិនទាន់អាចចាប់យកកិច្ចការងារអាជីវកម្មធំដុំពេកនោះទេ គួររក្សាអាជីពឲ្យនៅកំរិតអប្បបរមានោះជាការប្រសើរ។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងារ និងអាជីវកម្មរបស់លោកអ្នកមានដំណើរទៅដោយរលូន និងជោគជ័យយ៉ាងប្រសើរណាស់។ សូមលោកអ្នករក្សាគម្រោងការងារឲ្យមានជាប់ជាដរាប និងសូមមានភាពឈ្នាសវៃស្វែងយល់ស្ថានភាពជុំវិញខ្លួន ហើយរកឳកាសដោះស្រាយឲ្យបានរួចរាល់។ ថ្ងៃនេះជាពេលអំណោយផលសម្រាប់ការងារជាក្រុមផងដែរ ដូច្នេះសូមកុំបោះបង់ការពិភាក្សាជាមួយសមាជិកក្នុងក្រុម។ ចូររក្សាភាពអត់ធ្មត់ ស្ងប់ស្ងៀម និងមានអធ្យាស្រ័យជានិច្ច។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ សូមលោកអ្នកព្យាយាមរក្សាសកម្មភាពអាជីវកម្មឲ្យនៅកម្រិតអប្បបរមា ប៉ុន្តែសូមបង្កើនទំនាក់ទំនងជាមួយមិត្តរួមការងារ និងថ្នាក់លើ។ ការឈ្លោះប្រកែកអាចកើតឡើងក្នុងពេលនេះ ដូច្នេះព្យាយាមយល់ពីស្ថានការណ៍ និងដើរចេញកុំពាក់ព័ទ្ធឲ្យសោះ។ ចំពោះការលំបាកមួយចំនួនដែលកើតឡើង សូមទទួលខុសត្រូវឲ្យបានល្អ នោះអ្នកនឹងជួបសំណាង និងទទួលបានលុយកាក់ជាច្រើននៅពេលអនាគតដ៏ខ្លីនេះ។ ចំពោះការអភិវឌ្ឍន៍វីជ្ជាជីវគឺនឹងផ្តល់ផលល្អដល់អ្នក។ ឆ្នាំថោះ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។…
-
ហោរាសាស្រ្តប្រចាំថ្ងៃអាទិត្យ ១២រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣

ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ មុខរបរអាជីវកម្ម និងកិច្ចការងារនានាប្រកបបានដោយផលជាទីគាប់ចិត្ត។ ប្រសិនបើអ្នកមិនពេញចិត្តនឹងអ្វីដែលអ្នកកំពុងធ្វើ ការផ្លាស់ប្តូរអាចធ្វើទៅបានដោយគ្មានជំទាស់ឡើយ។ ចំពោះការធ្វើដំណើរផ្លូវឆ្ងាយ គឺហាមដាច់ខាតពាក្យសំដីមិនបានការ។ ទន្ទឹមនឹងនេះ ថ្ងៃនេះជាពេលវេលាល្អប្រសើរក្នុងការចាកចេញ ការផ្លាស់ប្តូរស្ថានភាព អាជីព ឬការផ្លាស់ប្តូរទីកន្លែងការងារតែម្តង។ ផលល្អកើតមានច្រើន ហើយបញ្ហាក៏អាចដោះ ស្រាយបានដោយងាយស្រួលផងដែរ។ ក្រៅពីនេះ សូមមានអនុគ្រោះ និងជួយយកអាសារ មនុស្សនៅក្នុងក្រុម ការងារ ឬមនុស្សដែលនៅក្បែរខ្លួនអោយបានច្រើន។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីរបស់លោកអ្នកល្អជាមធ្យម។ កិច្ចការងារនានាដំណើរការទៅជាប្រក្រតី ប៉ុន្តែលាភសំណាងធំដុំ គឺមិនទាន់ទទួលបានតាមបំណងប្រាថ្នានៅឡើយ។ ហេតុនេះសូមបន្តការងារអោយអស់ពី លទ្ធភាព ពិសេសការទទួលខុសត្រូវគឺមានភាពចាំបាច់បំផុត។ ម្យ៉ាងទៀត ចូរព្យាយាមយ៉ាង ណាបញ្ចប់ការងារក្រោមការទទួលខុសត្រូវអោយអស់ បើអាចសូមកុំទុករហូតទៅដល់ថ្ងៃ ស្អែក។ ដោយឡែក សូមលោកអ្នករស់នៅដោយភាពស្ងប់ស្ងាត់ និងការទទួលខុសត្រូវខ្ពស់ ចំពោះសកម្មភាពការងារទាំងឡាយដែលអ្នកកំពុងធ្វើ។ ផ្ទុយទៅវិញ បើទោះបីជាអ្នកអាច ជួបបញ្ហាខ្លះក្តី សូមកុំបាក់ទឹកចិត្តចំពោះអ្វីៗនឹងអាចសម្របសម្រួល ដោះស្រាយដោយ ភាពងាយស្រួល។ ឆ្នាំខាល…
-
៧២ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ជិត ៧០ ករណី (Video Inside)

តួលេខឆ្លងកូវីដ១៩ក្នុងប្រទេសអាស៊ានបានបន្តធ្លាក់ចុះខណៈការឆ្លងរយៈពេល២៤ ម៉ោងចុងក្រោយនេះមានចំនួន៦៧ករណី។ ប្រទេសកម្ពុជាមិនមានការឆ្លងថ្មីទេថ្ងៃនេះ។ បើប្រៀបធៀបនឹងម្សិលមិញ, ការឆ្លងក្នុងអាស៊ានថ្ងៃនេះថយចុះច្រើនដល់ ២៥៦ករណី។ ក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ ការឆ្លងបានកើតលើប្រទេសចំនួន៤ រួមមានប្រទេសវៀតណាម, ឡាវ, ប្រុយណេ និងប្រទេសមីយ៉ាន់ម៉ា។ ប្រទេសវៀតណាម គឺជាប្រទេសដែលមានតួលេខឆ្លងច្រើនជាងគេ ដែលមានការឆ្លងចំនួន ២៧ករណី។ តួលេខឆ្លងតិចជាងគេ គឺប្រទេសមីយ៉ាន់ម៉ា ដែលមានការឆ្លងចំនួន ៧ករណី។ ប្រទេសសឹង្ហបុរី, ថៃ, ម៉ាឡេស៊ី, កម្ពុជា, ហ្វីលីពីន និងប្រទេសឥណ្ឌូនេស៊ី គឺជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ជុំវិញតួលេខឆ្លង និងស្លាប់ឡើយក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ ក្នុងប្រទេសអាស៊ាន រយៈពេល ២៤ម៉ោងចុងកន្លងមកនេះ មិនមានអ្នកស្លាប់ដោយសារកូវីដ១៩ឡើយ។ គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបមានចំនួន ៣៦លាន ៣១ម៉ឺន ៣ពាន់ ២៤៣ករណី, និងការស្លាប់សរុបមានចំនួន ៣៦ម៉ឺន ៨ពាន់ ៧៣៧ នាក់ដដែល។ បើគិតសរុបនៅលើសាកលលោកនោះវិញ ការឆ្លងវីរុសកូវីដ១៩ សរុបមាន ចំនួនជាង ៦៩៣លានករណី, និងការស្លាប់មានជាង ៦លាន ៩០ម៉ឺននាក់៕
-
អគារសម្ភព និងសង្គ្រោះទារកនៅពេទ្យគន្ធបុប្ផាទី៣ សម្រេចការសាងសង់៨០ភាគរយ (Video Inside)

អគារសម្រាប់ពិនិត្យសុខភាពស្ត្រីមានផ្ទៃពោះ, សម្រាល និងសង្គ្រោះទារកនៅក្នុងមន្ទីរពេទ្យគន្ធបុប្ផាទី៣ ស្ថិតក្នុងក្រុងសៀមរាប បានសម្រេចការសាងសង់ប្រមាណ៨០ភាគរយហើយ។ អគ្គនាយកមន្ទីរពេទ្យគន្ធបុប្ឆាទី៣ លោកវេជ្ជបណ្ឌិត ដេនីស ឡូរ៉ង់ បានថ្លែងថាអគារថ្មីតម្លៃ ៣លាន ២សែនដុល្លារនេះ ក្រោយការសាងសង់រួចរាល់ នឹងអាចដាក់គ្រែបានចំនួនសរុប ១២០គ្រែ ក្នុងនោះ៨០គ្រែសម្រាប់ស្ត្រីជាម្ដាយ និង ៤០គ្រែសម្រាប់ទារកទើបសម្រាល ហើយក៏នឹងមានអគារបំពាក់សម្ភារៈសម្រាប់សង្គ្រោះទារក និងកន្លែងពិនិត្យសុខភាពស្ត្រីមានផ្ទៃពោះផងដែរ។ លោកបញ្ជាក់ថាបច្ចុប្បន្ននេះ ក្នុងមន្ទីរពេទ្យដែលមានអគារសរុបជាង៣៣អគារនោះ គ្រែសម្រាកសម្រាប់ស្ត្រីទើបសម្រាល ទើបមានចំនួនសរុប ២៥០គ្រែតែប៉ុណ្ណោះ។ មន្ទីរពេទ្យគន្ធបុប្ឆា គឺជាមន្ទីរពេទ្យមានសមត្ថភាពទទួល ពិនិត្យជំងឺ កុមារចំនួនចន្លោះពី ១ពាន់ទៅ១៥០០នាក់ និងសម្រាកព្យាបាលចំនួនចន្លោះពី ២៧០នាក់ ទៅ ៣៥០នាក់ ក្នុងមួយថ្ងៃ។ ដោយឡែកផ្នែកសម្ភពពិនិត្យស្ត្រីមានផ្ទៃពោះ នឹងមានចំនួនចន្លោះពី ៤០០ ទៅ ៥០០នាក់ និងការសម្រាលទារកនឹងចំនួនចន្លោះពី ៦០ ទៅ៨០ នាក់ក្នុងមួយថ្ងៃផងដែរ។