-
ខេត្តកែបជាខេត្តទី៦ ប្រកាសបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (Video Inside)

ខេត្តកែប គឺជាខេត្តទី៦ដែលត្រូវបានប្រកាសទទួលស្គាល់ជាផ្លូវការ នៃខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល នៅក្នុងពិធីមួយនាថ្ងៃទី១៥ សីហា ឆ្នាំ២០២៣។ ពិធីប្រកាសទទួលស្គាល់ជាផ្លូវការខេត្តកែប ជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលនេះ បានធ្វើនៅសាលប្រជុំសាលាខេត្តកែប ក្រោមអធិបតីភាពរដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន។ យោងតាមផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជនបទសម្រាប់ឆ្នាំ២០១៩ ដល់២០២៣ គេបានជ្រើសខេត្តចំនួន៦ គឺខេត្តស្វាយរៀង, ខេត្តកំពង់ស្ពឺ, ខេត្តព្រៃវែង, ខេត្តកំពង់ឆ្នាំង, ខេត្តព្រៃវែង និងខេត្តកែប ដើម្បីក្លាយជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល។ រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានថ្លែងក្នុងពិធីថ្ងៃទី១៥សីហាថា «ខេត្តកែប គឺជាខេត្តទី៦ហើយ ដែលត្រូវបានទទួលស្គាល់ជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល ស្របទៅតាមផែនការយុទ្ធសាស្រ្ដជាតិ, ផែនការសកម្មភាពជាតិ និងផែនការសកម្មភាពខេត្ត»។ លោករដ្ឋមន្ត្រី បានណែនាំដល់អភិបាលខេត្ត ត្រូវខិតខំបន្តធ្វើយ៉ាងណាកុំឱ្យការបន្ទោបង់ពាសវាលពាសកាលនេះ បន្តត្រឡប់មកវិញ និងបន្តចុះជំរុញដល់ប្រជាពលរដ្ឋពីផលប៉ះពាល់នៃការបន្ទោបង់ពាសវាលពាសកាល ឱ្យញឹកញាប់ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួនផងដែរ។
-
សម្តេចតេជោ ហ៊ុន សែន ផ្ញើសាររំលែកទុក្ខប្រធានាធិបតីកូរ៉េខាងត្បូង (Video Inside)

សម្តេចតេជោ ហ៊ុន សែន បានផ្ញើសារចូលរួមរំលែកទុក្ខប្រធានាធិបតីកូរ៉េខាងត្បូង ដែលមានទុក្ខក្រៀមក្រំដោយសារមរណភាពឳពុករបស់លោកនៅថ្ងៃទី១៥សីហានេះ។ លោក យូន គីជុង Yoon Ki-Jong បានទទួលមរណភាពនៅថ្ងៃអង្គារនេះក្នុងជន្មាយុ៩២ឆ្នាំ។ សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ បានផ្ញើសារលិខិតរំលែកទុក្ខជូនចំពោះលោកប្រធានាធិបតី យួន ស៊ុកយុល (Yoon Suk Yeol) ដែលបាត់បង់ឳពុកជាទីស្រឡាញ់។ សារលិខិតរបស់សម្តេចតេជោបានសរសេរថា «ខ្ញុំ និងភរិយា មានអារម្មណ៍សោកសៅក្រៃលែង នៅពេលទទួលបានព័ត៌មានអំពីមរណភាពឪពុកជាទីស្រឡាញ់ របស់ឯកឧត្តម គឺលោក យូន គីជុង នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣នេះ។ ក្នុងគ្រាដ៏សោកសៅនេះ ខ្ញុំនិងភរិយាសូមរំលែកទុក្ខដ៏ក្រៀមក្រំរួមនឹងសមានចិត្តដ៏ជ្រាលជ្រៅជាមួយឯកឧត្តម និងក្រុមគ្រួសារ ចំពោះការបាត់បង់ដ៏ធំធេងនេះ»។ សម្តេចបានបញ្ជាក់បន្ថែមថា៖ «ខ្ញុំ និងភរិយាជឿជាក់ថា ឪពុកជាទីគោរពស្រលាញ់របស់ឯកឧត្តម បានចាកចេញពីពិភពលោករបស់យើង ជាមួយនឹងបេះដូងពោរពេញដោយសេចក្តីស្ងប់ មោទកភាព និងការពេញចិត្ត ដែលគាត់បានចិញ្ចឹមបីបាច់ឯកឧត្តម ឱ្យក្លាយជារដ្ឋបុរសដ៏ឈ្លាសវៃ ដែលខិតខំប្រឹងប្រែងមិនខ្លាចនឿយហត់ ចំពោះការលើកកម្ពស់សេចក្តីសុខ វិបុលភាព និងសុខុមាលភាព នៃប្រជាជាតិកូរ៉េទាំងមូល»។
-
បាតុភូតភ្លៀង ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់បន្ដកើតមាន (Video Inside)

-
DEA ធ្វើលិខិតអរគុណចំពោះសមត្ថកិច្ចកម្ពុជាបង្ក្រាបគ្រឿងញៀន (Video Inside)

ការបង្ក្រាបបទល្មើសគ្រឿងញៀនជាមួយនឹងការចាប់បានជនសង្ស័យជាមេខ្លោង រួមនឹងគ្រឿងញៀនដ៏ច្រើនសន្ធឹកសន្ធាប់វេលាថ្មីៗ ចុងក្រោយនេះ បានជំរុញឱ្យទីភ្នាក់ងារអនុវត្តច្បាប់ប្រឆាំងគ្រឿងញៀនអាមេរិក DEA ប្រចាំនៅរាជភ្នំពេញ ចេញលិខិតថ្លែងអំណរគុណ ដល់មន្ត្រីអនុវត្តច្បាប់ប្រឆាំងគ្រឿងញៀនកម្ពុជា។ លិខិតទីភ្នាក់ងារ DEA បានសរសេរថ្លែងអំណរគុណដល់មន្ត្រីអនុវត្តច្បាប់ប្រឆាំងគ្រឿងញៀនកម្ពុជា ជាពិសេសការដឹកនាំដ៏ឈ្លាសវៃរបស់នាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងនាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន។ លិខិតថ្លែងអំណរគុណនេះ គឺនៅបន្ទាប់ពីកម្លាំងសមត្ថកិច្ច បានបង្ក្រាបគ្រឿងញៀនទ្រង់ទ្រាយធំមួយចំនួន ដូចជានៅតាមច្រកប្រៃសណីយ៍, នៅអាកាសយានដ្ឋានអន្តរជាតិ និងថ្មីៗនេះ បានបង្ក្រាបក្រុមឧក្រិដ្ឋជនមេក្លោង មានអង្គការចាត់តាំង ដែលរៀបចំការដឹកជញ្ជូនគ្រឿងញៀនប្រភេទកេតាមីន ឆ្លងដែនតាមលំហរសមុទ្រទៅប្រទេសទី៣។ លិខិតរបស់ភ្នាក់ DEA ថ្ងៃទី១៤សីហា ជូនចំពោះនាយសន្តិបណ្ឌិត នេត សាវឿន បានសរសេរកោតសរសើរនូវ «កិច្ចប្រឹងប្រែងដែលលេចធ្លោ និងទទួលបានជោគជ័យ ក្នុងប្រតិបត្តិការថ្មីៗ ក្នុងខេត្តព្រះសីហនុ និងក្នុងរាជធានីភ្នំពេញ ដែលប្រតិបត្តិការទាំងនោះ បានចាប់គ្រឿងញៀនប្រមាណជិត៨០០គីឡូក្រាមគិតជាទឹកប្រាក់ប្រមាណជាង ៥០លានដុល្លារអាមេរិក»។ លិខិតដដែលបានបញ្ជាក់ថា «នេះគឺជាភស្ថុតាងនៃភាពស្វិតស្វាញ, ភាពជំនាញ និងការប្តេជ្ញា របស់អនុវត្តច្បាប់របស់យើង»។ មន្ត្រីកម្ពុជាបានថ្លែងថាលិខិតថ្លែងអំណរគុណរបស់ទីភ្នាក់ងារ DEA គឺជាលិខិតបង្ហាញការកោតសរសើរជាលើកទី៣ហើយ និងជាលិខិតដែលបង្ហាញពីកិច្ចសហប្រតិបត្តិការល្អ រវាងស្ថាប័នទាំងពីរ…
-
សម្តេចក្រឡាហោម ស ខេង បញ្ជាក់ការចាកចេញទទួលកិច្ចការថ្មី (Video Inside)

សម្តេចក្រឡាហោម ស ខេង បានថ្លែងថាមន្ត្រីក្របខណ្ឌក្នុងជួរដឹកនាំរបស់ក្រសួងមហាផ្ទៃ នឹងមានរក្សាជាដដែលចំពោះថ្នាក់ដឹកនាំនានា ក្នុងរង្វង់ការដឹកនាំស្ថាប័នដ៏សំខាន់នេះ លើកលែងតែរូបសម្តេចតែម្នាក់ដែលនឹងចាកចេញទទួលបំពេញកិច្ចការថ្មី។ ប្រសាសន៍ថ្លែងបញ្ជាក់នេះ បានធ្វើនៅថ្ងៃទី១៤ សីហា ឆ្នាំ២០២៣ ក្នុងពិធីប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់វិទ្យាសាស្រ្តនគរបាល ជូនដល់និស្សិតជ័យលាភី ចំនួន ៥៦៩នាក់ នៅបណ្ឌិត្យសភានគរបាលកម្ពុជា។ ប្រសាសន៍ថ្លែងរបស់សម្តេចក្រឡាហោម ស ខេង បានធ្វើឡើងខណៈក្រសួងមហាផ្ទៃ ក៏ដូចជាបណ្តាក្រសួងនានាត្រៀមនឹងមានរដ្ឋមន្ត្រីថ្មីតាមក្រសួងរៀងៗខ្លួន សម្រាប់ការដឹកនាំរាជរដ្ឋាភិបាលអាណ្ណត្តិទី៧។ យោងតាមការបង្ហាញសមាសភាព នៃកញ្ចប់រាជរដ្ឋាភិបាលថ្មីដឹកនាំដោយ «កិត្តិទេសាភិបាលបណ្ឌិត» ហ៊ុន ម៉ាណែត, រដ្ឋមន្ត្រីថ្មីនៃក្រសួងមហាផ្ទៃ គឺលោក ស សុខា ដែលជាកូនប្រុសរបស់សម្តេចក្រឡាហោម ស ខេង។ សមាសភាពថ្នាក់ដឹកនាំដទៃទៀត ដែលត្រូវបានបង្ហាញមិនទាន់ជាផ្លូវការកាលពីសប្តាហ៍មុន បានបង្ហាញថាលោក ទៀ សីហា នឹងជំនួសសម្តេចពិជ័យសេនា ទៀ បាញ់ ក្នុងតំណែងរដ្ឋមន្ត្រីក្រសួងការពារជាតិ, លោក សុខ ចិន្តាសោភា នឹងជំនួសលោក ប្រាក់ សុខុន នៃរដ្ឋមន្ត្រីក្រសួងការបរទេស, លោក វង្ស៊ី វិសុទ្ធ នឹងជំនួសកិត្តិនីតិកោសល្យបណ្ឌិត…
-
បណ្ឌិត ហ៊ុន ម៉ាណែត បង្ហាញក្តីរីករាយនឹងជួបស្តេចប្រដាល់មីយ៉ាន់ម៉ា (Video Inside)

បណ្ឌិត ហ៊ុន ម៉ាណែត បានបង្ហាញក្តីរីករាយក្នុងការជួបជាមួយនឹងកីឡាករស្តេចប្រដាល់ Dave Leduc ដែលចង់សម្តែងក្តីគោរព និងអបអរសាទរដល់ប្រមុខដឹកនាំថ្មីរបស់រាជរដ្ឋាភិបាលកម្ពុជា។ ស្តេចប្រដាល់ Dave Leduc នៃប្រទេសមីយ៉ាន់ម៉ា គ្រោងនឹងធ្វើដំណើរមកកម្ពុជានាចុងឆ្នាំនេះ ដើម្បីប្រកួតជាមួយកីឡាករមេដាយមាសស៊ីហ្គេមកម្ពុជា លោក ព្រំ សំណាង។ អប្សរាណិតរាយការណ៍
-
ហោរាសាស្រ្តប្រចាំថ្ងៃពុធ ១៥កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣

ឆ្នាំជូតសម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះទាំងកិច្ចការរដ្ឋការ ការងារឯកជន និងការរក ស៊ីមានភាពចម្រើនលូតលាស់ណាស់។ លោកអ្នកទទួលបានការគាំទ្រច្រើនពីមនុស្សក្បែរ ខ្លួន រួមទាំងថ្នាក់លើផងដែរ ដូច្នេះមិនមានអ្វីគួរឲ្យព្រួយបារម្ភ ឬភ័យព្រួយនឹងជំហានដែល នឹងត្រូវបោះចេញនោះទេ។ ការចំណាយដើមទុនក្នុងពេលនេះមានលំនឹងណាស់ ដូច្នេះធ្វើ យ៉ាងណាកុំឲ្យខកខានឳកាស។ ផ្ទុយទៅវិញ លោកអ្នកមិនគួរចាប់យកការងារច្រើនក្នុង ពេលតែមួយ ឬដោះស្រាយករណីក្នុងពេលតែមួយដាច់ខាត។ សូមរៀនពីរបៀបប្រើប្រាស់ ពេលវេលាប្រកបដោយប្រសិទ្ធភាព។ ឆ្នាំឆ្លូវសម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីលោកអ្នកថ្ងៃនេះឡើងល្អជាមធ្យម។ ការងារទាំងឡាយរបស់អ្នកក្នុងពេលនេះមានដំណើរ ការល្អជាប្រក្រតី លោកអ្នកក៏រំពឹងថាទទួលបានទំនុកចិត្តយ៉ាងច្រើនពីមនុស្សរួកក្រុមក៏ដូច ជាអតិថិជន។ ថ្ងៃនេះមានបញ្ហាមួយចំនួនអាចនឹងកើតឡើង ប៉ុន្តែភាពលំបាកនេះមិនអាច នឹងរំខានគោលដៅរបស់អ្នកបានទេ។ អ្នកគួរចំណាយពេល វេលាខ្លះដោះស្រាយហេតុ ការណ៍នោះឲ្យបានរួចរាល់។ ភាពប្រមូលផ្តុំនៃការងារ ក៏ដូចជា បញ្ហានឹងបង្កហានិភ័យទៅ ដល់អាជីព។ ប្រសិនបើអ្នកនៅរវាងពេលព្រឹកលោកអ្នកមិនសូវទទួល បានផ្លែផ្កាយ៉ាងណាក្តី សូមកុំទាន់បោះបង់ការងារ ស្ថានភាពល្អនឹងកើតឡើងចំពោះលោកអ្នកក្នុងពេលចខាងមុខ នេះ។ ឆ្នាំខាលសម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ អាជីពរបស់អ្នកក្នុងថ្ងៃនេះអាចនឹងដំណើរការទៅ បានដោយជោគជ័យ។…
-
ព្យាករណ៌អាកាសធាតុ សម្រាប់ថ្ងៃទី១៦ សីហា ២០២៣ (មានវីដេអូ)

-
៧២ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង ២ពាន់ ៥០០ករណី (Video Inside)

តួលេខឆ្លងកូវីដ១៩ ក្នុងអាស៊ាននៅតែបន្តមាន បើទោះបីជាតួលេខមានការធ្លាក់ចុះគួរឱ្យកត់សម្គាល់យ៉ាងណាក៏ដោយ។ ប្រទេសកម្ពុជាក្នុងរយៈពេល ៧២ម៉ោងចុងក្រោយនេះ មិនបានរកឃើញអ្នកឆ្លងថ្មីឡើយ។ តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ានក្នុងរយៈពេល ៧២ម៉ោងចុងក្រោយនេះ មានចំនួន ២ពាន់ ៥១៧ករណី។ ការឆ្លងក្នុងរយៈពេល ៧២ម៉ោងកន្លងមកនេះ បានកើតលើប្រទេសចំនួន ៥ នៅអាស៊ាន រួមមានប្រទេសថៃ, វៀតណាម, សឹង្ហបុរី, មីយ៉ាន់ម៉ា និងប្រទេសឡាវ។ ប្រទេសសឹង្ហបុរី គឺជាប្រទេស ដែលមានតួលេខឆ្លងច្រើនជាងគេ ដែលមានការឆ្លងចំនួន ២ពាន់ ២៦២ករណី។ តួលេខឆ្លងតិចជាងគេ គឺប្រទេសឡាវ ដែលមានការឆ្លងចំនួន ២ករណី។ ប្រទេសម៉ាឡេស៊ី, ឥណ្ឌូនេស៊ី, ហ្វីលីពីន, ថៃ និងប្រទេសប្រុយណេ គឺជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ជុំវិញតួលេខឆ្លង និងស្លាប់ឡើយ ក្នុងរយៈពេល ៧២ម៉ោងចុងក្រោយនេះ។ តួលេខស្លាប់ដោយសារកូវីដ១៩ ក្នុងប្រទេសអាស៊ានរយៈពេល ៧២ម៉ោងចុងក្រោយនេះ មាន ៨នាក់ ដែលជាពលរដ្ឋ នៃប្រទេសថៃ និងប្រទេសសឹង្ហបុរី។ គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបមានចំនួន ៣៦លាន ៣៣ម៉ឺន ២ពាន់…
-
ស្នងការដ្ឋាននគររាជធានីដាក់ទោសលើអធិការរងនគរបាលខណ្ឌចំការមន ដែលប្រើហិង្សាដាក់លើប្រជាជន (Video Inside)

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចាត់វិធានការដាក់ទោសលើអធិការរងខណ្ឌចំការមន ដែលបានប្រើហិង្សាវាយមកលើពលរដ្ឋ ក្នុងជម្លោះមួយនៅតាមដងផ្លូវ។ លោកវរសេនីយ៍ទោ ហួត គង់ ត្រូវបានកាមេរ៉ាអ្នកសារព័ត៌មាន បានថតនូវការប្រើកម្លាំងហិង្សាដាក់លើពលរដ្ឋម្នាក់ ដែលគេរាយការណ៍ថា បានបើករថយន្ដបុកខឿន នៅលើចិញ្ចើមថ្នល់មួយ ក្នុងហេតុការណ៍កើតឡើងវេលាយប់ថ្ងៃទី១៤សីហា។ អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ត្រី សាន សុខសីហា បានថ្លែងនៅថ្ងៃទី១៤ ខែសីហាថា ការដែល «អធិការរងខណ្ឌចំការមន បានវាយលើប្រជាពលរដ្ឋ ដែលបើករថយន្ដបុកខឿននោះ គឺជាការល្មើសវិន័យ និងល្មើសច្បាប់»។ លោកបានថ្លែងថា ស្នងការនគរបាលរាជធានី លោកឧត្តមសេនីយ៍ឯក ស ថេត បានដាក់បទបញ្ជាដាច់ណាត់ទៅអធិការខណ្ឌចំការមន ត្រូវតែអនុវត្តតាមច្បាប់ចំពោះមន្ដ្រីដែលបង្កហិង្សាលើប្រជាពលរដ្ឋ» នេះ។ យោងតាមកាមេរ៉ាថត, អធិការរងនគរបាលរូបនោះ មានអាការៈស្រវឹង និងបានបើកបរម៉ូតូមួយ ដែលមានស្លាកនគរបាលថែមទៀត។ យោងតាមច្បាប់, ភាពបើកបរក្នុងអាការៈស្រវឹង គឺជាអំពើខុសច្បាប់។ ក្នុងហេតុការណ៍ទាស់ពាក្យសម្តីនោះ, អធិការរងនគរបាលខណ្ឌចំការ ត្រូវគេឃើញលើកដៃដាល់បុរសម្ចាស់រថយន្តនោះជាមុន និងក្រោយមកក៏មានការវាយប្រតាយប្រតប់គ្នា។ អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានី បានបញ្ជាក់ថា អ្នកបើកបររថយន្ដ ដែលបានបង្កគ្រោះថ្នាក់ចរាចរណ៍បុកខឿនផ្លូវសាធារណៈ ត្រូវបានហៅមកធ្វើកិច្ចសន្យាអប់រំ និងផាកពិន័យតាមផ្លូវច្បាប់, ចំណែកលោកអធិការរងនគរបាលខណ្ឌចំការមន ដែលប្រើប្រាស់ហិង្សាលើប្រជាពលរដ្ឋ គឺត្រូវតែយកច្បាប់មកអនុវត្ត។ ការដាក់ទណ្ឌកម្មលើមន្ត្រីអនុវត្តច្បាប់យ៉ាងណានោះ…