Category: ទូរទស្សន៍

  • ព្យាករណ៌អាកាសធាតុ សម្រាប់ថ្ងៃទី១៨ សីហា ២០២៣ (មានវីដេអូ)

    ព្យាករណ៌អាកាសធាតុ សម្រាប់ថ្ងៃទី១៨ សីហា ២០២៣ (មានវីដេអូ)
  • GPO 48: តើប្រទេសនីហ្សេ នឹងក្លាយទៅជាសមរភូមិដ៏ធំ នៅក្នុងទ្វីបអាហ្វ្រិកឬទេ ?

    GPO 48: តើប្រទេសនីហ្សេ នឹងក្លាយទៅជាសមរភូមិដ៏ធំ នៅក្នុងទ្វីបអាហ្វ្រិកឬទេ ?

    #ភូមិសាស្រ្តនយោបាយ ប្រធានបទ៖ តើប្រទេសនីហ្សេ នឹងក្លាយទៅជាសមរភូមិដ៏ធំ នៅក្នុងទ្វីបអាហ្វ្រិកឬទេ ? – តើស្ថានការណ៍នៅក្នុងប្រទេសនីហ្សេកាន់តែមានកម្តៅខ្លាំងជាងមុន ? -តើរុស្ស៊ីយកឈ្នះលើបារាំងក្នុងស្ថានការណ៍នៅប្រទេសនីហ្សេ ? – តើសង្រ្គាមរុស្ស៊ីតទល់និងណាតូក្នុងភូមិភាគអាហ្វ្រិកខាងលិច ?

  • ២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ចំនួន ៥០ករណី (Video Inside)

    ២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ចំនួន ៥០ករណី (Video Inside)

    តួលេខឆ្លងកូវីដ១៩ក្នុងប្រទេសអាស៊ានបានបន្តធ្លាក់ចុះ ខណៈការឆ្លងរយៈពេល២៤ ម៉ោងចុងក្រោយនេះ មានចំនួនតែ ៥០ករណីប៉ុណ្ណោះ។ ប្រទេសកម្ពុជាមិនមានការឆ្លងថ្មីទេថ្ងៃនេះ។ បើប្រៀបធៀបនឹងម្សិលមិញ, ការឆ្លងក្នុងអាស៊ានថ្ងៃនេះថយចុះ ៨៨ករណី។ ក្នុងរយៈ ពេល ២៤ម៉ោងកន្លងមកនេះ ការឆ្លងបានកើតលើប្រទេសចំនួនតែ ៣ប៉ុណ្ណោះ រួមមានប្រទេសវៀតណាម, ឡាវ និងប្រទេសមីយ៉ាន់ម៉ា។ ប្រទេសវៀតណាម គឺជាប្រទេសដែលមានតួលេខឆ្លងច្រើនជាងគេ ដែលមានការឆ្លងចំនួន ៣៨ករណី។ តួលេខឆ្លងតិចជាងគេ គឺប្រទេសមីយ៉ាន់ម៉ា ដែលមានការឆ្លងចំនួន ៤ករណី។ ប្រទេសសឹង្ហបុរី, ថៃ, ម៉ាឡេស៊ី, កម្ពុជា, ប្រុយណេ, ហ្វីលីពីន និងប្រទេសឥណ្ឌូនេស៊ី គឺជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ ជុំវិញតួលេខឆ្លង និងស្លាប់ឡើយ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ ក្នុងប្រទេសអាស៊ាន រយៈពេល ២៤ម៉ោងចុងកន្លងមកនេះ មានអ្នកស្លាប់ម្នាក់ដោយសារកូវីដ ១៩ ដែលជាពលរដ្ឋ នៃប្រទេសមីយ៉ាន់ម៉ា។ គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេល នេះ ការឆ្លងសរុបមានចំនួន ៣៦លាន ៣៣ម៉ឺន ៣ពាន់ ១៤៥ករណី, និងការស្លាប់សរុបមាន ចំនួន ៣៦ម៉ឺន…

  • រកឃើញគ្រាប់មីន Type 72B នៅក្រោយសាលារៀនក្នុងខេត្តបាត់ដំបង (Video Inside)

    រកឃើញគ្រាប់មីន Type 72B នៅក្រោយសាលារៀនក្នុងខេត្តបាត់ដំបង (Video Inside)

    គ្រាប់មីនមួយគ្រាប់ប្រភេទ 72B ត្រូវបានរកឃើញនៅក្រោយសាលារៀនមួយ ដែលស្ថិតក្នុងខេត្តបាត់ដំបងនៅថ្ងៃទី១៦សីហានេះ។ យោងតាមអគ្គស្នងការដ្ឋាននគរបាលជាតិ គ្រាប់មីន មួយគ្រាប់នោះ ត្រូវបានគ្រូបង្រៀនម្នាក់រកឃើញនៅក្រោយសាលារៀន «អារ៉ី» ក្នុងភូមិតានួត ឃុំព្រះផុស នៃស្រុកគាស់ក្រឡ។ ស្រុកគាស់ក្រឡនៃខេត្តបាត់ដំបង គឺជាអតីតសមរភូមិដ៏ក្តៅមួយ ក្នុងសម័យសង្គ្រាមស៊ីវិលពីអតីតកាល។ គ្រាប់មីនប្រភេទ 72B គឺជាគ្រាប់មីនម្យ៉ាង ដែលក្នុងសម័យសង្គ្រាមស៊ីវិលក្នុងប្រទេសកម្ពុជា ត្រូវគេរាយការណ៍ថា បានធ្វើឱ្យមនុស្សជាច្រើន រងការដាច់ជើងនៅពេលបានដើរជាន់មីនបង្កប់នោះ។ គ្រាប់មីនប្រភេទ 72B ផលិតដោយប្រទេសចិន ត្រូវគេឃើញប្រើប្រាស់ក្នុងសង្គ្រាមនៅប្រទេសអាប់កានីស្ថាន, ប្រទេសគុយវ៉ែត, អ៊ីរ៉ាក់, អេរីទ្រៀ, គៀឌីស្តង់, លីបង់, ម៉ូហ្សំប៊ីក, ណាមីប៊ី, ប៉េរូ, អង់ហ្គោឡា, សូម៉ាលី, ស្រីលង្កា, ស៊ូដង់ និងក្នុងប្រទេសថៃផងដែរ។

  • វិទ្យាល័យព្រះមហាក្សត្រីកុសុមៈក្នុងខេត្តក្រចេះបន្តបិទ (Video Inside)

    វិទ្យាល័យព្រះមហាក្សត្រីកុសុមៈក្នុងខេត្តក្រចេះបន្តបិទ (Video Inside)

    វិទ្យាល័យព្រះមហាក្សត្រីកុសុមៈ នៃខេត្តក្រចេះ នៅមិនទាន់បើកដំណើរការចូលរៀនវិញនៅឡើយទេ បន្ទាប់ពីបានផ្អាកការសិក្សាជាបណ្តោះអាសន្ន ក្រោយមានការរកឃើញថានៅ មានគ្រាប់មិនទាន់ផ្ទុះកប់ក្នុងបរិវេណសាលានោះ។ ការរកឃើញគ្រាប់ទាំងនេះ គឺនៅបន្ទាប់ពីសាលា ត្រូវបានជួសជុលអាគារ និងចាក់សាបសាឡើងវិញកាលពីថ្ងៃទី១១សីហា ដែលនាពេលនោះក្រុមជាងបានប្រទះឃើញគ្រាប់ទាំងនេះកប់នៅក្នុងដី។ អគ្គនាយកមជ្ឍមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា លោក ហេង រតនា នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យមើលទីតាំងដែលមានគ្រាប់មិនទាន់ផ្ទុះទាំងនោះ និងលោកបានជំរុញការពន្លឿន ដើម្បីកុំឱ្យប៉ះពាល់ដល់ការសិក្សារបស់សិស្សយូរពេក។ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា CMAC បានថ្លែងថារវាងពីថ្ងៃទី១១ សីហាដល់១៣សីហា, គេបានរកឃើញគ្រាប់មិនទាន់ផ្ទុះមានចំនួន ២ពាន់ ១១៦គ្រាប់ នៅក្នុងបរិវេណសាលា ដែលស្ថិតក្នុងសង្កាត់ក្រុងក្រចេះនោះ។ គ្រាប់មិនទាន់ផ្ទុះទាំងនោះ គឺជាគ្រាប់ដែលសេសសល់ពីអតីតសម័យសង្គ្រាម។ គ្រាប់ដែលរកឃើញទាំងនោះ រួមមានប្រភេទគ្រាប់ M 79 ចំនួន ២ពាន់៣៣គ្រាប់, គ្រាប់ដេកា៧៥ ចំនួន៦៣គ្រាប់, គ្រាប់កិបអឹម៤៨ ចំនួន១៨គ្រាប់, គ្រាប់បេ៤០មួយគ្រាប់ និងគ្រាប់ហាស់107 ចំនួន១គ្រាប់។ យោងតាមរបាយការណ៍របស់ស៊ីម៉ាក, ចាប់ពីឆ្នាំ១៩៧០ ដល់ខែតុលា ឆ្នាំ២០២២ ចំនួនអ្នកស្លាប់ដោយសារជាន់គ្រាប់មីន និងគ្រាប់ យុទ្ធភណ្ឌមិនទាន់ផ្ទុះ មានចំនួន ជិត២ម៉ឺននាក់ រងរបួសជាង…

  • តើការដាច់ភ្លើងក្នុងសប្តាហ៍នេះមាននៅទីណាខ្លះ? (Video Inside)

    តើការដាច់ភ្លើងក្នុងសប្តាហ៍នេះមាននៅទីណាខ្លះ? (Video Inside)

    ការដាច់ភ្លើងនៅក្នុងសប្តាហ៍នេះ បានមកដល់ទៀតហើយ ដែលមានរយៈពេល៤ថ្ងៃ គឺមាននៅថ្ងៃព្រហស្បតិ៍ ថ្ងៃសុក្រ ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។ ការដាច់ភ្លើងនេះ បានកើតឡើងនៅក្នុងរាជធានីភ្នំពេញ និងខេត្ដកណ្ដាល ដែលនឹងមានរយៈពេលពី៦ម៉ោង ទៅ៩ម៉ោង។ តើការដាច់ភ្លើងប្រចាំសប្តាហ៍នេះ មាននៅចំណុចណាខ្លះ? សូមស្ដាប់សេចក្ដីរាយការណ៍

  • កម្ពុជាបណ្តេញជនបរទេសខុសច្បាប់ជាង១ពាន់នាក់ (Video Inside)

    កម្ពុជាបណ្តេញជនបរទេសខុសច្បាប់ជាង១ពាន់នាក់ (Video Inside)

    ជនបរទេសដែលធ្វើការ និងរស់នៅដោយខុសច្បាប់ចំនួនជាង១ពាន់នាក់ ត្រូវបានបណ្តេញពីកម្ពុជាក្នុងរយៈពេល៦ខែ ឆ្នាំ២០២៣នេះ។ ការបណ្តេញនេះ ត្រូវបានលើកឡើងដោយអគ្គនាយករដ្ឋានអន្តោប្រវេសន៍ នាយឧត្តមសេនីយ៍ គៀត ចន្ទថារិទ្ធ ក្នុងពិធីមួយ នៃការប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍នារសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ ក្រោមអធិបតីភាពរដ្ឋលេខាធិការក្រសួងមហាផ្ទៃ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត សុខ ផល។ លោក គៀត ចន្ទថារិទ្ធ បានថ្លែងថា ក្នុងរយៈពេល៦ខែ ក្នុងឆ្នាំ២០២៣នេះ មានជនបរទេសចំនួន១ពាន់៣៨នាក់មកពី ២៦ សញ្ជាតិ ដែលបានមកធ្វើការនៅកម្ពុជា ដោយខុសច្បាប់ និងខ្លះទៀតបានប្រព្រឹត្តល្មើសច្បាប់ ត្រូវបានបណ្តេញចេញពីប្រទេសកម្ពុជា។ ក្នុងចំណោមជនបរទេសដែលត្រូវបានបណ្តេញចេញទាំងនោះ គឺមានជនជាតិចិនច្រើន ជាងគេ គឺមានចំនួន៥៤៩នាក់, ជនជាតិឥណ្ឌូនេស៊ីចំនួន១៦៩នាក់, ជនជាតិវៀតណាមចំនួន ១២៩នាក់, ថៃចំនួន២៦នាក់, ម៉ាឡេស៊ី២៥នាក់ និងជនបរទេសផ្សេងៗទៀត ក្រោយរកឃើញថាពួកគេបានរស់នៅ និងធ្វើការនៅកម្ពុជាដោយខុសច្បាប់ និងខ្លះទៀតបានប្រព្រឹត្តអំពើល្មើសច្បាប់។

  • កម្ពុជានិងវៀតណាមធ្វើបច្ចុប្បន្នភាព SOP (Video Inside)

    កម្ពុជានិងវៀតណាមធ្វើបច្ចុប្បន្នភាព SOP (Video Inside)

    កម្ពុជា-វៀតណាម បានធ្វើបច្ចុប្បន្នភាពលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ ពីនីតិវិធីប្រតិបត្តិបទដ្ឋានក្នុងការកំណត់អត្តសញ្ញាណ SOP និងការធ្វើមាតុភូមិនិវត្តន៍ ជនរងគ្រោះដោយអំពើជួញដូរមនុស្ស។ ការធ្វើបច្ចុប្បន្នភាពលើកិច្ចព្រមព្រៀង SOP នេះបានធ្វើឡើងនៅថ្ងៃទី១៦ សីហា ឆ្នាំ២០២៣ ដោយមានការចួលរួមពីភាគីកម្ពុជា ដឹកនាំដោយរដ្ឋលេខាធិការ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក ញ៉ឹក វណ្ណារ៉ា, នាយិកាអង្គការទេសន្តរប្រវេសន៍អន្តរជាតិ ប្រចាំនៅកម្ពុជា លោកស្រី គ្រីសស្ទិន ផាកូ Kistin Parco និងក្រុមការងារនានាដែលជាប់ពាក់ព័ន្ធ។ លោក ញឹក វណ្ណារ៉ា បានថ្លែងថាកិច្ចព្រមព្រៀង SOP បានកើតឡើងតាំងពីឆ្នាំ២០០៩ និងរហូតមកដល់ពេលនេះ មានរយៈពេលជាង១៣ឆ្នាំកន្លងផុតទៅហើយ ដែលជាហេតុតម្រូវឱ្យភាគី នៃប្រទេសទាំងពីរត្រូវតែធ្វើបច្ចុប្បន្នភាពឡើងវិញ។ លោក ញ៉ឹក វណ្ណារ៉ា បានថ្លែងថា អំពើជួញដូរមនុស្ស និងការធ្វើអាជីវកម្មលើមនុស្ស បានកើតឡើង និងកំពុងរីកសាយភាយគ្រប់ទីកន្លែង, គ្រប់រូបភាពដែលភាគច្រើន ជាឧក្រិដ្ឋកម្មឆ្លងដែន ដែលមានអង្គការចាត់តាំង ហើយឧក្រិដ្ឋកម្មនេះ បានធ្វើឱ្យប៉ះពាល់ទាំងថ្នាក់ជាតិ តំបន់ និងលើពិភពលោក។ លោករដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច និងអតីតយុទ្ធជន…

  • ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាបន្តពិភាក្សារកការតម្លើងប្រាក់ខែកម្មករ (Video Inside)

    ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាបន្តពិភាក្សារកការតម្លើងប្រាក់ខែកម្មករ (Video Inside)

    កិច្ចពិភាក្សាជុំវិញប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិត ក្នុងវិស័យវាយនភណ្ឌកាត់ដេរសម្លៀកបំពាក់, ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូបសម្រាប់ឆ្នាំ២០២៤ បានបន្តថែមទៀតនៅថ្ងៃទី១៦សីហានេះ។ កិច្ចពិភាក្សាដោយក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាអាណត្តិទី៣ថ្ងៃពុធនេះ គឺជាផ្នែកមួយដែលបង្ហាញពីគោលនយោបាយជាតិរបស់រាជរដ្ឋាភិបាល នៃការតម្លើងប្រាក់ឈ្នួលអប្បបរមា ដល់កម្មករជារៀងរាល់ឆ្នាំ ដើម្បីជួយបង្កើនជីវភាពរស់នៅកាន់តែប្រសើរ។ កិច្ចពិភាក្សាថ្ងៃទី១៦សីហានេះ បានធ្វើឡើងក្រោមអធិបតីភាព រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈលោក អ៊ិត សំហេង នៅទីស្ដីការក្រសួងការងារ។ ទោះជាយ៉ាងណាក៏ដោយ ក្នុងកិច្ចប្រជុំថ្ងៃនេះ, ភាគីចូលរួមទាំង៣ ដែលមានភាគីរាជរដ្ឋាភិបាល, ភាគីសហជីព និងភាគីនិយោជក នៅមិនទាន់បញ្ចេញតួលេខ នៃប្រាក់ឈ្នួលតម្លើងសម្រាប់ឆ្នាំ២០២៤ឡើយ។ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាអាណត្តិទី៣ គ្រោងនឹងរៀបចំកិច្ចប្រជុំជាបន្ទាប់ នៅព្រឹកថ្ងៃទី២៨ ខែសីហា និងបន្តទៅដល់ខែកញ្ញា និងតុលាជាចុងក្រោយថែមទៀត។ ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌកាត់ដេរសម្លៀកបំពាក់ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូប បច្ចុប្បន្នមានចំនួន២០០ដុល្លារ ក្នុងមួយខែ…ហើយប្រសិនបើបូកនឹងប្រាក់អត្ថប្រយោជន៍ផ្សេងៗបន្ថែម កម្មករនិយោជិតម្នាក់ អាចទទួលបានប្រាក់ឈ្នួលចន្លោះពី ២១៧ ទៅ ២២៨ដុល្លារអាមេរិកក្នុងមួយខែ៕

  • ម្ចាស់ Pass App បង្កហេតុនៅកណ្តាលផ្លូវព្រះនរោត្តមត្រូវបានចាប់ខ្លួន (Video Inside)

    ម្ចាស់ Pass App បង្កហេតុនៅកណ្តាលផ្លូវព្រះនរោត្តមត្រូវបានចាប់ខ្លួន (Video Inside)

    ម្ចាស់ Pass App ដែលជិះបញ្ច្រាសទិសហើយទាញដំបងដែកបំរុងប្រើហិង្សា ដាក់លើអ្នកបើករថយន្តស្របទិសចរាចរណ៍, ត្រូវបានសមត្ថកិច្ចចាប់ខ្លួនហើយ ក្រោយរឿងនេះបានផ្ទុះជាការរិះគន់នៅតាមបណ្តាញសង្គម។ រូបភាព នៃបុរសជាម្ចាស់ Pass App ឈ្មោះ កែ ឃីម ដែលបានជិះបញ្ច្រាសនៅលើផ្លូវព្រះនរោត្តម ក្នុងពេលដែលមានចរាចរណ៍កកស្ទះ កាលពីថ្ងៃទី១៥សីហា ត្រូវបានសមត្ថកិច្ចនគរបាលរាជធានី បានធ្វើការស្រាវជ្រាវរកភ្លាមៗ និងក្រោយមកត្រូវបានគេរកឃើញ និងឃាត់ខ្លួននៅក្នុងភូមិស្វាយអាត់កណ្តាល, ឃុំព្រែកតាមាក់, ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ យោងតាមគេហទំព័ររបស់ស្នងការដ្ឋាននគរបាលរាជធានី បានសរសេរនៅថ្ងៃនេះថា «អ្នកបើកបរម៉ូតូកង់បីបញ្ច្រាសទិស ហើយមានបំណងបង្កហិង្សា ដោយប្រើដែកទីបចង់វាយទៅលើអ្នកបើកបររថយន្តនោះ ត្រូវបានឃាត់ខ្លួនហើយ»។ សេចក្តីរាយការណ៍តាមបណ្តាញសង្គម បាននិយាយថាបុរសម្នាក់នោះ មានប្រវត្តិជាប់ពន្ធនាគារ កាលពីឆ្នាំ២០១៤ ពាក់ព័ន្ធនឹងរឿងប្រើប្រាស់ហិង្សា ក្នុងកុប្បកម្មមួយ នៅលើស្ពាននាគ កោះពេជ្រ និងបុរសរូបនោះ ទើបបានចេញរួចក្នុងឆ្នាំ២០១៨។