Category: ទូរទស្សន៍

  • ក្រសួងបរិស្ថាន និងក្រសួងវប្បធម៌ រកឃើញទីតាំងបេតិកភណ្ឌវប្បធម៌ ២៧កន្លែង ក្នុងតំបន់ការពារធម្មជាតិ (Video Inside)

    ក្រសួងបរិស្ថាន និងក្រសួងវប្បធម៌ រកឃើញទីតាំងបេតិកភណ្ឌវប្បធម៌ ២៧កន្លែង ក្នុងតំបន់ការពារធម្មជាតិ (Video Inside)

    «ក្រសួងបរិស្ថាន និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានរកឃើញតំបន់ការពារធម្មជាតិ ចំនួន ២៧កន្លែង ដែលមានទីតាំងបេតិកភណ្ឌវប្បធម៌។ ការរកឃើញនេះ ត្រូវបានស្រាវជ្រាវ ក្នុងចំណោមតំបន់ការពារធម្មជាតិទាំង៧៣កន្លែង»។ ក្រសួងបរិស្ថានបានធ្វើការផ្សព្វផ្សាយ ជុំវិញការរកឃើញនេះ ក្នុងពិធី «ផ្សព្វផ្សាយផែនទីកំណត់ទីតាំងបេតិកភណ្ឌវប្បធម៌ ដែលស្ថិតក្នុងតំបន់ការពារធម្មជាតិ»។ ពិធីផ្សព្វផ្សាយនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សក្ខណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងសិល្បៈ និងឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន នាព្រឹកថ្ងៃព្រហស្បតិ៍ទី១៧ ខែសីហា ឆ្នាំ២០២៣ នាទីស្តីការក្រសួងបរិស្ថាន។ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សក្ខណា បានថ្លែងអំណរគុណ និងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារ នៃក្រសួងទាំង២ ក្នុងគោលបំណងចូលរួមថែរក្សា ការពារ និងអភិរក្សតំបន់បេតិកភណ្ឌវប្បធម៌ ដែលមានទីតាំងស្ថិតក្នុងតំបន់ការពារធម្មជាតិ។ លោកជំទាវរដ្ឋមន្ត្រីបានចាត់ទុកថាវាជាតឹកតាងប្រវត្តិសាស្រ្ត អរិយធម៌ វប្បធម៌ ប្រពៃណី ទំនៀមទំលាប់ សាសនា និងព្រលឹងដូនតាបុព្វបុរសខ្មែរ តាំងពីសម័យបុរេប្រវត្តិមកម្ល៉េះ។

  • កំណាត់ផ្លូវជាតិលេខ៧៦A អាចធ្វើដំណើរបានតិចតួច (Video Inside)

    កំណាត់ផ្លូវជាតិលេខ៧៦A អាចធ្វើដំណើរបានតិចតួច (Video Inside)

    កំណាត់ផ្លូវជាតិ លេខ៧៦A ដែលបាក់ស្រុត នៅខេត្តមណ្ឌលគិរី បានបើកដំណើរការមកវិញខ្លះហើយ ប៉ុន្តែចរាចរណ៍នៅមិនទាន់បានរលូន១០០%នោះទេ។ សេចក្តីរាយការណ៍បានឱ្យដឹង រថយន្តធុនតូចអាចធ្វើដំណើរលើផ្លូវជួសជុលនោះបាន ខណៈឡានធំៗ តម្រូវឱ្យបើកវាងចូលក្នុងព្រៃដែលបានរៀបចំ។ អប្សរាណិតរាយការណ៍

  • កម្ពុជាត្រៀមនាំអង្ករទៅឥណ្ឌូនេស៊ីចំនួន១លានតោនរយៈពេល៤ឆ្នាំ (Video Inside)

    កម្ពុជាត្រៀមនាំអង្ករទៅឥណ្ឌូនេស៊ីចំនួន១លានតោនរយៈពេល៤ឆ្នាំ (Video Inside)

    កម្ពុជា-ឥណ្ឌូណេស៊ី បានឯកភាពគ្នារៀបចំអនុស្សារណៈយោគយល់រយៈពេល៤ឆ្នាំ លើការនាំចេញអង្ករកម្ពុជា។ ការឯកភាពនេះបានធ្វើឡើងនៅក្នុងកិច្ចប្រជុំមួយនាព្រឹកថ្ងៃទី១៦សីហា រវាងថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្មកម្ពុជា, ថ្នាក់ដឹកនាំសហព័ន្ធស្រូវអង្ករកម្ពុជា ជាមួយនឹងអនុរដ្ឋមន្ត្រីក្រសួងការបរទេសឥណ្ឌូណេស៊ីលោក ប៉ាហាឡា នូហ្គ្រាហា មែនស៊ូរី។ យោងតាមការឯកភាពគ្នានោះ កម្ពុជានឹងនាំអង្ករចូលទីផ្សារឥណ្ឌូណេស៊ី២៥ម៉ឺនតោន ក្នុងមួយឆ្នាំ សម្រាប់រយៈពេល៤ឆ្នាំ។ កម្ពុជាបានដាក់ចេញគម្រោងនាំអង្ករចេញលក់ក្រៅប្រទេស ឱ្យបានមួយលានតោនក្នុងឆ្នាំ ប៉ុន្តែក្នុងរយៈពេល៨ថ្ងៃកន្លងមកនេះ ផែនការនោះនៅមិនទាន់បានសម្រេច១០០ភាគរយឡើយ។ កម្ពុជាក្នុងឆ្នាំ២០២២កន្លងមកនេះ បាននាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ បានចំនួន ៦៣ម៉ឺនតោន និងនាំចេញស្រូវបានចំនួន ៣លាន៤សែនតោន ដែលគិតជាទឹកប្រាក់ប្រមាណជាង ១ពាន់ ២៥៥លានដុល្លារអាមេរិក។ ដោយឡែកក្នុងឆ្នាំ២០២៣នេះ អង្ករកម្ពុជាត្រូវគេរំពឹងថា នឹងអាចនាំចេញបានក្នុងចំនួន ៧៥ម៉ឺនតោន។

  • សមត្ថកិច្ចបញ្ជូនម្ចាស់ Pass App ទៅតុលាការ (Video Inside)

    សមត្ថកិច្ចបញ្ជូនម្ចាស់ Pass App ទៅតុលាការ (Video Inside)

    ម្ចាស់ Pass App ដែលជិះបញ្ច្រាសទិសហើយទាញដំបងដែកបំរុងប្រើហិង្សា ដាក់លើអ្នកបើករថយន្តបើកស្របទិសចរាចរណ៍ ត្រូវបានបញ្ជូនទៅតុលាការនៅថ្ងៃទី១៧ សីហា ឆ្នាំ២០២៣។ រឿងម្ចាស់ Pass App ឈ្មោះ កែ ឃីម ដែលបានជិះបញ្ច្រាសនៅលើផ្លូវព្រះនរោត្តម ក្នុងពេលដែលមានចរាចរណ៍កកស្ទះកាលពីថ្ងៃទី១៥សីហា ក្នុងសប្តាហ៍នេះ បានក្លាយជាចំណុចចាប់អារម្មណ៍របស់បណ្តាញសង្គម ដោយពលរដ្ឋខ្លះ បានទទួលសុំឱ្យអាជ្ញាធរចាត់វិធានការ ដាក់លើបុគ្គលនោះតាមផ្លូវច្បាប់។ សមត្ថកិច្ចនគរបាល បានធ្វើការស្រាវជ្រាវរកភ្លាមៗ និងក្រោយមកត្រូវបានគេរកឃើញ និងឃាត់ខ្លួនបុគ្គលឈ្មោះ កែ ឃីម នោះនៅក្នុងភូមិស្វាយអាត់កណ្តាល, ឃុំព្រែកតាមាក់, ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ បុគ្គលរូបនោះ បានរងការចោទពីបទប៉ុនប៉ងហិង្សា និងបើកល្មើសច្បាប់ចរាចរណ៍។ សេចក្តីរាយការណ៍ តាមបណ្តាញសង្គម បាននិយាយថាបុរសដែលកាន់ដែកទីបប៉ុនប៉ង ប្រើហិង្សាដាក់លើអ្នកដំណើរនោះ គឺជាបុគ្គលដែលមានប្រវត្តិជាប់ពន្ធនាគារកាលពីឆ្នាំ២០១៤ ពាក់ព័ន្ធនឹងរឿងប្រើប្រាស់ហិង្សា ក្នុងកុប្បកម្មមួយនៅលើស្ពាននាគកោះពេជ្រ និងបុរសរូបនោះ ទើបបានចេញរួចក្នុងឆ្នាំ២០១៨។ មន្ត្រីនាំពាក្យស្នងការដ្ឋាននគរបាលរាជធានី លោកឧត្តមសេនីយ៍ត្រី សាន សុខសីហា បានប្រាប់អប្សរាណិតថា ម្ចាស់ Pass App ឈ្មោះ កែ ឃីម នឹងត្រូវបន្តសាកសួរដោយតុលាការ…

  • អធិការរងនគរបាលខណ្ឌចំការមនត្រូវបានបញ្ជូនទៅតុលាការ (Video Inside)

    អធិការរងនគរបាលខណ្ឌចំការមនត្រូវបានបញ្ជូនទៅតុលាការ (Video Inside)

    អធិការរងខណ្ឌចំការមនដែលបានប្រើហិង្សាដាក់លើពលរដ្ឋក្នុងជម្លោះចរាចរណ៍ ត្រូវបានបញ្ជូនទៅតុលាការនៅថ្ងៃទី១៧ សីហា ឆ្នាំ២០២៣។ លោកវរសេនីយ៍ទោ ហួត គង់ ត្រូវបានកាមេរ៉ាអ្នកសារព័ត៌មាន បានថតរូបនូវការប្រើកម្លាំងហិង្សា ដាក់លើពលរដ្ឋម្នាក់ដែលគេរាយការណ៍ថា បានបើករថយន្ដបុកខឿន នៅលើចិញ្ចើមថ្នល់មួយ ក្នុងហេតុការណ៍កើតឡើងវេលាយប់ថ្ងៃទី១៤សីហា។ យោងតាមកាមេរ៉ាថត, អធិការរងនគរបាលរូបនោះ មានអាការៈស្រវឹង និងបានបើកបរម៉ូតូមួយ ដែលមានស្លាកនគរបាលថែមទៀត។ យោងតាមច្បាប់, ភាពបើកបរក្នុងអាការៈស្រវឹង គឺជាអំពើខុសច្បាប់។ ក្នុងហេតុការណ៍ទាស់ពាក្យសម្តីនោះ, អធិការរងនគរបាលខណ្ឌចំការមន ត្រូវគេឃើញលើកដៃដាល់បុរសម្ចាស់រថយន្តនោះជាមុន និងក្រោយមកក៏មានការវាយប្រតាយប្រតប់គ្នា។ អំពើហិង្សាដាក់លើពលរដ្ឋនោះ ត្រូវបានពលរដ្ឋតាមបណ្តាញសង្គមរិះគន់ជាខ្លាំង។ ស្នងការនគរបាលរាជធានី លោកឧត្តមសេនីយ៍ឯក ស ថេត ត្រូវបានគេដកស្រង់ពាក្យសម្តី ដែលបញ្ជាក់ថាអធិការរងខណ្ឌចំការមននោះ នឹងត្រូវទទួលទោសតាមច្បាប់ ពាក់ព័ន្ធនឹងអំពើហិង្សាដាក់លើពលរដ្ឋ។ មន្ត្រីនាំពាក្យស្នងការដ្ឋាននគរបាលរាជធានី លោកឧត្តមសេនីយ៍ត្រី សាន សុខសីហា បានប្រាប់អប្សរាណិតថា ករណីអធិការរងនគរបាលខណ្ឌចំការមននោះ នឹងត្រូវបន្តសាកសួរដោយតុលាការនៅថ្ងៃសុក្រថែមទៀត ខណៈដែលវរសេនីយ៍ទោរូបនេះ ត្រូវបានបញ្ជូនមករក្សាទុកសិននៅអធិការដ្ឋាននគរបាលខណ្ឌ។

  • នាយកដ្ឋានប្រយុទ្ធជម្ងឺឆ្លង ថ្លែងថា «ខ្មោចកង់ឡាន គឺជាសណ្ឋាគារផ្កាយ៥ របស់មូសខ្លា» (Video Inside)

    នាយកដ្ឋានប្រយុទ្ធជម្ងឺឆ្លង ថ្លែងថា «ខ្មោចកង់ឡាន គឺជាសណ្ឋាគារផ្កាយ៥ របស់មូសខ្លា» (Video Inside)

    នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានដាស់តឿនពលរដ្ឋត្រូវលុបបំបាត់ទឹកដក់ ដែលនៅក្នុងកង់ឡានឱ្យអស់ ខណៈមានសេចក្តីរាយការណ៍ជុំវិញការផ្ទុះឡើង នៃជម្ងឺគ្រុនឈាម។ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានថ្លែងចាត់ទុក «ខ្មោចកង់ឡាន គឺជាសណ្ឋាគារផ្កាយ៥ របស់ដង្កូវទឹក និងមូលខ្លារស់នៅ»។ ជំងឺគ្រុនឈាមត្រូវគេរាយការណ៍ថាបានផ្ទុះសាឡើងវិញនៅក្នុងឆ្នាំ២០២៣។ ជំងឺគ្រុនឈាមជាជម្ងឺអាចកើតលើមនុស្សគ្រប់វ័យ និងបង្កឡើងដោយសត្វមូសខ្លាញី ដែលខាំបឺត ឈាមចម្លងមេរោគគ្រុនឈាម ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត។ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៅថ្ងៃទី១៧សីហានេះ បានអំពាវនាវដល់ពលរដ្ឋត្រូវចូលរួមបង្ការ និងទប់ស្កាត់ជំងឺគ្រុនឈាម ទាំងអស់គ្នា ខណៈជំងឺគ្រុនឈាមបានផ្ទុះឡើងវិញ នៅឆ្នាំ២០២៣នេះ។ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានប្រាប់ពលរដ្ឋថាកណីជំងឺគ្រុនឈាមក្នុងឆ្នាំនេះ បានកើនឡើងច្រើន បើប្រៀបធៀបទៅនឹងឆ្នាំមុនៗ។ ប្រធានកម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាម លោក លាង ឫទ្ធា បានថ្លែងថា គិតត្រឹមរយៈពេល៦ខែ ចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២៣ កម្ពុជាមានអ្នកឆ្លងជំងឺគ្រុនឈាមចំនួន ៤ពាន់ ៦៦៨ករណី និងមានអ្នកស្លាប់ដោយសារជំងឺនេះចំនួន១០ករណី ដែលមានការកើនឡើងជិត២ដង បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នាយកដ្ឋានប្រយុទ្ធ នឹងជំងឺឆ្លង ដដែលបានដាស់តឿនថា «ដើម្បីបំបាត់ការរាតត្បាត នៃជំងឺគ្រុនឈាមនេះ ប្រជាពលរដ្ឋត្រូវលុបបំបាត់ទឹកដក់ដែលនៅក្នុងកង់ឡានឱ្យអស់ ព្រោះថា ខ្មោចកង់ឡាន គឺជាសណ្ឋាគារផ្កាយ៥ របស់ដង្កូវទឹក និងមូលខ្លារស់នៅ»។

  • ទីលានទុកដាក់សំរាមសំណល់រឹង តម្លៃជាង១លានដុល្លារប្រគល់ឱ្យខេត្តស្វាយរៀង (Video Inside)

    ទីលានទុកដាក់សំរាមសំណល់រឹង តម្លៃជាង១លានដុល្លារប្រគល់ឱ្យខេត្តស្វាយរៀង (Video Inside)

    ក្រសួងបរិស្ថាន បានប្រគល់ទីលានទុកដាក់សំរាមសំណល់រឹង តម្លៃជាង១លានដុល្លារ ដល់រដ្ឋបាលខេត្តស្វាយរៀង។ ពិធីប្រគល់និងទទួលនេះ បានប្រព្រឹត្តទៅក្នុងពិធីមួយនាព្រឹកថ្ងៃទី១៧ សីហា ឆ្នាំ២០២៣ នៅក្នុងទីលានទុកដាក់សំរាមសំណល់រឹងទំហំជាង៤ហិកតា ស្ថិតនៅក្នុងក្រុងស្វាយរៀង។ លោករដ្ឋលេខាធិការ សៅ សុភាព បានថ្លែងថា «បញ្ហាបរិស្ថានត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងបរិស្ថាន បានយកចិត្តទុកដាក់ ហើយបានដាក់ចេញឱ្យអនុវត្តក្នុងក្របខណ្ឌទូទាំងប្រទេស នូវគោលនយោបាយគ្រប់គ្រងសំរាមសំណល់រឹងទីប្រជុំជន ដើម្បីពង្រឹង និងដោះស្រាយបញ្ហាគ្រប់គ្រងសំរាម និងសំណល់រឹងនៅទីប្រជុំជនឱ្យមានប្រសិទ្ធភាព និងមានសុវត្ថិភាពបរិស្ថាន ខណៈអត្រាបរិមាណសំរាមក្នុងមួយឆ្នាំៗ មានការកើនឡើងជាបន្តបន្ទាប់»។ អភិបាលរងខេត្តស្វាយរៀង លោក សេង សីលា បានថ្លែងថា «ការបង្កើតឱ្យមានទីលានទុកដាក់សំរាមត្រឹមត្រូវ បានជួយឱ្យមូលដ្ឋានមានសោភ័ណភាពល្អ បរិស្ថានល្អ និងបញ្ចៀសការចោលសំរាមពាសវាលពាសកាល»។ លោកបានស្នើដល់ប្រជាពលរដ្ឋចាប់ពីពេលនេះតទៅ សូមទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ដើម្បីឱ្យអ្នកប្រមូលសំរាមយកទៅចាក់នៅទីលាន ដែលមានសុវត្ថិភាព។

  • បក្ខពួកមេខ្លោងជួញដូរគ្រឿងញៀនរំដោះអ្នកទោសជាតិចិន ក្នុងពេលបញ្ជូនព្យាបាលនៅក្រៅពន្ធនាគារ (Video Inside)

    បក្ខពួកមេខ្លោងជួញដូរគ្រឿងញៀនរំដោះអ្នកទោសជាតិចិន ក្នុងពេលបញ្ជូនព្យាបាលនៅក្រៅពន្ធនាគារ (Video Inside)

    អ្នកទោសជាមេខ្លោងគ្រឿងញៀនជាតិចិនម្នាក់ត្រូវបានបក្ខពួកបានធ្វើសកម្មភាពរំដោះយក ក្នុងពេលបានបញ្ជូនមកព្យាបាល ក្នុងគ្លីនីកមួយក្នុងក្រុងសៀមរាប ខេត្តសៀមរាប។ សមត្ថកិច្ចកំពុងតាមស្វែងរកជនសង្ស័យទាំងនេះ ក្រោយហេតុការណ៍ដែលទើបបានកើតឡើងកាលពីព្រឹកថ្ងៃទី១៧ សីហា ឆ្នាំ២០២៣។ អប្សរាណិតធ្វើសេចក្តីរាយការណ៍

  • សម្តេចក្រឡាហោម ស ខេង ផ្តល់អនុសាសន៍ដល់មន្ត្រីក្រសួងមហាផ្ទៃ មុនការចាកចេញពីតំណែង (Video Inside)

    សម្តេចក្រឡាហោម ស ខេង ផ្តល់អនុសាសន៍ដល់មន្ត្រីក្រសួងមហាផ្ទៃ មុនការចាកចេញពីតំណែង (Video Inside)

    អគារទីស្ដីការថ្មីរបស់ក្រសួងមហាផ្ទៃតម្លៃ៦០លានដុល្លារ ត្រូវបានធ្វើពិធីក្រុងពាលីនៅថ្ងៃទី១៧ សីហា ឆ្នាំ២០២៣ នៅមុនការដាក់សម្ពោធប្រើប្រាស់ជាផ្លូវការ។ ពិធីក្រុងពាលីនេះ បានអញ្ជើញចូលរួមជាអធិបតីដោយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ អគារថ្មីនៃទីស្ដីការក្រសួងមហាផ្ទៃនេះ បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១។ អគារនេះមានទំហំ១៥៣ម៉ែត្រ គុណ៨៣ម៉ែត្រ កម្ពស់៩ជាន់។ សម្ដេចក្រឡាហោម ស ខេង បានថ្លែងក្នុងពិធីក្រុងពាលី ចាត់ទុកអគារថ្មីរបស់ក្រសួងមហាផ្ទៃ នេះជាផ្នែកមួយនៃមោទនភាពជាតិ។ សម្ដេចក្រឡាហោម ស ខេង ដែលនឹងបញ្ចប់កិច្ចការរបស់ខ្លួនជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប្រមាណ៥ថ្ងៃទៅមុខទៀតនេះ បានថ្លែងដាស់តឿនមន្ត្រីក្រសួង ត្រូវបន្តធ្វើកិច្ចការដោយភាពស្មោះត្រង់ និងជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលថ្មី។ សម្តេចក្រឡាហោមបានផ្តល់អនុសាសន៍ ជុំវិញការកសាងស្ថាប័ន, ការកែទម្រង់រដ្ឋបាលសាធារណៈ, ការរៀបចំឱ្យបានល្អនូវតួនាទីភារកិច្ច, របៀបរបបធ្វើការងារ, ភាពសាមគ្គីឯកភាពរវាងមន្រ្តីថ្នាក់លើមន្រ្តីថ្នាក់ក្រោម មន្រ្តីថ្នាក់ស្មើជាមួយគ្នា ដោយប្រកាន់យកគោលការណ៍ស្មោះត្រង់ជាមួយគ្នា ដើម្បីរួមគ្នាសម្រេចបានសមិទ្ធផជូនជាតិ និងប្រជាជន។

  • ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ២កើត ខែស្រាពណ៍ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣

    ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ២កើត ខែស្រាពណ៍ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ការងាររបស់អ្នកកំពុងមានដំណើរការល្អ ប្រសើរ។ អ្នកអាចមានលទ្ធភាពរកប្រាក់សន្សំបានច្រើនក្នុងពេលនេះ ហើយប្រសិនបើអ្នក អាចមានលទ្ធភាពបោះទុនក៏កាន់តែប្រសើរ។ ក្នុងនោះសូមលោកអ្នកយកចិត្តទុកដាក់បន្ថែម ទៀតចំពោះពត៌មានទាំងឡាយ ពិសេសពត៌មានផ្លូវការ។ ផ្ទុយទៅវិញ លោកអ្នកអាចបាត់ បង់ពត៌មានលម្អិតសំខាន់ៗមួយចំនួន ដែលនាំឲ្យមានការប៉ះទង្គិចដល់ទិន្នផលការងារ។ ដោយឡែក សូមប្រុងប្រយ័ត្នក្នុងការប្រើប្រាស់លុយកាក់បន្តិចនៅពេលនេះ ប្រហែលជានៅ ពេលខាងមុខនេះអ្នកនឹងអាចត្រូវការលុយកាក់ច្រើន។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីលោកអ្នកឡើងខ្ពស់ត្រដែត។ លោកអ្នកអាចធ្វើអ្វីៗបានដោយងាយស្រួលណាស់ ក្នុងថ្ងៃនេះ ពីព្រោះបញ្ហារឹងស្ទះទាំងអស់ត្រូវបានដោះស្រាយ ហើយជាពិសេសមនុស្សដែល នៅជុំវិញខ្លួនអ្នកនឹងជួយជ្រោមជ្រែងលោកអ្នកយ៉ាងខ្លាំង។ ចំពោះទំនាក់ទំនងក្នុងថ្ងៃនេះ គឺអ្នកហាក់មានអំណាចឥទ្ធិពលលើមនុស្សដែលនៅក្បែរខ្លួន ហើយសូម្បីតែថ្នាក់លើក៏ ស្រលាញ់ពេញចិត្តលើការងាររបស់អ្នកផងដែរ។ ផ្ទុយពីដំណើរការល្អប្រសើរនៅក្នុងពេលន នេះ សូមលោកអ្នករក្សាគំលាតពីមនុស្សថ្មី ឬការបែងចែងពត៌មានសំខាន់ ពីព្រោះអ្នកនឹង អាចមានការខកបំណងខ្លះព្រោះជំនឿចិត្ត។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីលោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងារ និងរបររកស៊ីជួញដូរនានានឹងអាចទទួលបានលទ្ធផលជាទីពេញចិត្ត។ លោកអ្នកកំពុងទទួលបានការគាំទ្រច្រើនពីមនុស្សដែលនៅជុំ វិញខ្លួន ដូច្នេះលោកអ្នកមានលទ្ធភាពពេញលេញបំពេញការងារ ឬបញ្ចេញគំនិត…