-
យោធភូមិភាគពិសេស នៅខេត្តកំពង់ឆ្នាំង បានបើកវគ្គហ្វឹកហ្វឺនជំនាញ (Video Inside)

-
ក្រុមខ្មែរអាមេរិកាំងសារភាពទទួលលុយ ៣,៥០០០ ដុល្លារ ក្នុងការរំដោះអ្នកទោសមេខ្លោងជួញគ្រឿងញៀនជាតិចិនតៃវ៉ាន់ (Video Inside)

ក្រុមខ្មែរអាមេរិកាំងដែលធ្វើសកម្មភាពប្លន់រំដោះអ្នកទោសមេខ្លោងគ្រឿងញៀន បាននិយាយថា ពួកគេទទួលបានប្រាក់៣ម៉ឺន ៥ពាន់ដុល្លារ នៅក្នុងការធ្វើសកម្មភាពប្លន់រំដោះមេខ្លោងទណ្ឌិតចិនតៃវ៉ាន់នាកណ្តាលក្រុងសៀមរាប។ សមត្ថកិច្ចបានថ្លែងថាគេទើបបានចាប់ជនសង្ស័យចិនតៃវ៉ាន់ម្នាក់ទៀត ដែលនាំឱ្យចំនួនមនុស្សចាប់ខ្លួនក្នុងអំពើប្លន់អ្នកទោសមេខ្លោងជួញគ្រឿងញៀននេះ បានកើនដល់៨នាក់ហើយ។ អប្សរាណិតធ្វើសេចក្តីរាយការណ៍
-
អ្នកតំណាងរាស្ត្រថ្មីជាប់ឆ្នោត ចូលប្រជុំសភាថ្ងៃដំបូង (Video Inside)

សម័យប្រជុំដំបូង នៃរដ្ឋសភាសម្រាប់នីតិកាល ទី៧ ក្រោមការកោះប្រជុំរបស់ព្រះមហាក្សត្រខ្មែរ បានប្រព្រឹត្តទៅនាថ្ងៃទី២១ សីហា ឆ្នាំ២០២៣។ ព្រះករុណាព្រះមហាក្សត្រ បានមានព្រះរាជបន្ទូលប្រាប់អ្នកតំណាងរាស្ត្រក្នុងអាណ្ណត្តិថ្មី ត្រូវ «បន្តបំពេញភារកិច្ចរបស់ខ្លួនដូចមានកំណត់ ក្នុងរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន ដើម្បីបន្តនិរន្តរភាពនយោបាយ សេដ្ឋកិច្ចសង្គម វប្បធម៌ កសាង ព្រះរាជាណាចក្រកម្ពុជា…»។ អប្សរាណិតធ្វើសេចក្តីរាយការណ៍
-
ហោរាសាស្រ្តប្រចាំថ្ងៃអង្គារ៍ ៦កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣

ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីរបស់លោកអ្នកល្អជាមធ្យម។ រាល់អាជីពទាំងអស់របស់អ្នកនឹងមិនជួយស្ថានភាពរឹង ស្ទះណាមួយដែលគួរឲ្យកត់សម្គាល់នោះទេ។ អ្នកអាចបន្តធ្វើការងារជាប្រក្រតី ឬធ្វើការផ្លាស់ប្តូរទីកន្លែងការងារថ្មីទៅតាមបំណង។ ថ្ងៃការទំនាក់ទំនងក្នុងក្រៅ និងការជួយទំនុក បម្រុងពីមនុស្សនៅជុំវិញខ្លួនមានច្រើន ដូច្នេះការងារទំាងឡាយអាចដំណើរការទៅដោយ រលូន។ ក្នុងពេលនេះ ប្រសិនបើអ្នកជាអ្នកគ្រប់គ្រង ឬទទួលបន្ទុកលើការចាត់ចែងក្រុម គឺកាន់ តែទទួលបានផលដ៏ប្រសើរ។ ផ្ទុយទៅវិញ សូមជៀសវាងការជ្រៀតជ្រែកកិច្ចការងាររបស់អ្នកដទៃក្រែងនាំទុក្ខធំ មកលើខ្លួនវិញ។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ សូមលោកអ្នកកុំចុះធ្វើការ ឬទទួលយកការរកស៊ី ប្រសិនបើអ្នក មិនជឿជាក់ទៅលើខ្លួនឯងទាំងស្រុង។ លោកអ្នកនឹងមានជំនួយច្រើនពីមនុស្ស ដែលនៅជុំវិញខ្លួន ក៏ដូចជាថ្នាក់លើរបស់អ្នកទៀតផង។ ហើយជាធម្មតាអ្នកមានលទ្ធភាពទទួលបានជោគជ័យ និងផលចំណេញច្រើន ប៉ុន្តែអំណោយផលនេះក៏អាស្រ័យទៅលើគម្រោងនឹងភាពច្បាស់លាស់របស់អ្នកដែរ។ កុំឆ្លើយតបអ្វីលឿនពេក ការប្រើប្រាស់ពេល វេលាអោយសមល្មមក្នុងការគិតពិចារណានឹងជួយបញ្ចៀសកំហុស និងមិនអោយខាតបង់ ពេលវេលាផងដែរ។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីរបស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ហោរាសាស្រ្តណែនាំថាកុំឲ្យខ្លាចក្នុងការសុបិន្ត ទោះបីជាក្នុងស្ថានភាពថ្ងៃនេះ អ្នកមិនទាន់បានទទួលភាពជោគជ័យទៅតាមអ្វីដែលអ្នកគ្រង ទុកបានសព្វគ្រប់ក្តី…
-
ព្យាករណ៌អាកាសធាតុ សម្រាប់ថ្ងៃទី២២ សីហា ២០២៣ (មានវីដេអូ)

-
ហោរាសាស្រ្តប្រចាំថ្ងៃចន្ទ ៥កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣

ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ សូមកុំខកខានឳកាសដើម្បីទទួលបានភាពរីកចម្រើនក្នុងអាជីវកម្ម និងការងារឲ្យសោះក្នុងពេលនេះ សូមមានភាពរហ័សរហួស ចាប់យកឳកាសទាំងឡាយដែលកើតឡើងចំពោះអ្នក។ ដំណឹងល្អទាក់ទងនឹងអាជីព ឬតំណែងការងារមានពន្លឺហើយនៅថ្ងៃនេះ។ សំណាងរបស់លោកអ្នក គឺមាននៅពេលព្រឹក ប៉ុន្តែសូមរក្សាអាកប្បកិរិយាឲ្យបានល្អ។ ចូររក្សាចិត្តឲ្យរឹងមាំ អត់ធ្មត់ ហើយដើរចេញពីជម្លោះ ពីព្រោះវានឹងធ្វើឲ្យអាជីវកម្មរបស់អ្នកខាតបង់។ ក្រៅនេះលោកអ្នកមានសមត្ថភាព និងលទ្ធភាពពេញលេញក្នុងការសម្រប និងដោះស្រាយករណីនានា។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ រាល់កិច្ចការរកស៊ីជួញដូររបស់លោកអ្នកនៅទ្រឹង ក៏ព្រោះតែភាពអសកម្មមួយចំនួនដែលកើតឡើងច្រើនស្របគ្នាក្នុងពេលតែមួយ។ ថ្ងៃនេះលោកអ្នកអាចមានការលំបាកក្នុងការកែប្រែស្ថានការណ៍បន្តិច ដូច្នេះសូមបណ្តោយហេតុការណ៍ខ្លះឲ្យរលត់ស្ងប់ទៅវិញ ឬត្រូវបំភ្លេចចោលខ្លះទើបជាការប្រសើរដល់អារម្មណ៍របស់អ្នក។ សូមកុំបារម្ភ ប្រសិនជាអ្នកមិនទាន់ទទួលដំណឹងពីថ្នាក់លើ សូមបន្តកិច្ចការងាជាធម្មតា និងធ្វើអ្វីឲ្យមានភាពទាក់ទាញ។ ក្រៅពីនេះ ធ្វើយ៉ាងណារក្សាភាពត្រឹមត្រូវ និងវិជ្ជាជីវៈជានិច្ច។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ការងាររបស់អ្នកកំពុងដំណើរការទៅដោយរលូន និងទទួលបានការជឿទុកចិត្តពីមនុស្សជុំវិញខ្លួន ពិសេសមនុស្សក្នុងក្រុមការងារ។ លោកអ្នកអាចនឹងជួបប្រទះនឹងការផ្លាស់ប្តូរបរិបទការងារជាច្រើនផ្នែក ហេតុដូច្នេះត្រូវមានភាពរហ័ស និងក្តោបក្តាប់ការងារ ក៏ដូចជាស្ថានការណ៍ឲ្យបានល្អប្រសើរ។ ចំពោះលោកអ្នកដែលមានបំណងបណ្តាក់ទុន បង្កើតមុខរបរថ្មី…
-
ហោរាសាស្រ្តប្រចាំថ្ងៃអាទិត្យ ៤កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៣

ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ការងាររបស់អ្នកក្នុងអំឡុងពេលព្រឹក ប្រហែលជាមិន មានអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះទេ ប៉ុន្តែសូមកុំបោះបង់ការងារដែលមាននៅក្នុងដៃ ចោលអោយសោះ ពីព្រោះស្ថានភាពល្អប្រសើរនឹងកើតឡើងក្នុងពេលបន្ទាប់។ កុំធ្វើការបដិ សេធចំពោះការផ្តល់ជូនការងារពីថា្នក់លើ ព្យាយាមបំពេញការងារនោះ ពីព្រោវាជាប្រភព នៃភាពចម្រើនលូតលាស់នៅក្នុងពេលនេះ។ សម្រាប់លោកអ្នកដែលមានបំណងចង់ផ្ទាល់ ប្តូរការងារគឺអាចធ្វើទៅបានដោយល្អប្រសើរ។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីលោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ហោរាសាស្រ្តអាជីពសន្យាថាលោកអ្នកនឹងអាច ដោះស្រាយបញ្ហាទាំងឡាយបានយ៉ាងឆាប់រហ័ស និងល្អប្រសើរ។ លោកអ្នកអាចធ្វើអ្វីៗទៅ តាមបំណងប្រាថ្នាបាន ដូច្នេះសូមកុំមានការអាក់អន់ និងភ័យខ្លាចចំពោះស្ថានភាពដែល អ្នកបានឃើញ។ ក្នុងនោះប្រសិនបើអ្នកចង់ផ្លាស់ប្តូរការងារ ឬកែប្រែគម្រោងផែនការក៏អាច ធ្វើទៅបានដោយងាយស្រួលផងដែរ។ ក៏ប៉ុន្តែសម្រាប់ការប្រជុំពិភាក្សានានាគួរមានការ ប្រុងប្រយ័ត្នកុំនិយាយស្តីច្រើនពេក។ ក្នុងនោះក៏សូមចាកចេញជាដាច់ខាតពីស្ថានភាពដែល មិនច្បាស់លាស់ទាំងឡាយ ពីព្រោះវានឹងធ្វើអោយអ្នកលំបាកច្រើនជាងការទទួលផល។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលវេលាដែលមានអំណោយ ផលបំផុតសម្រាប់ការចរចា ដោះស្រាយបញ្ហាចាស់ថ្មី និងការបង្ហាញគោលគំនិតនានជា ដើម។ ចំពោះកិច្ចការងារទាំងឡាយរបស់អ្នកក្នុងថ្ងៃនេះ នឹងទទួលបានផលសម្រេច។ លោកអ្នកអាចធ្វើការបង្ហាញគោលគំនិតដោយសេរី…
-
ហោរាសាស្រ្តប្រចាំថ្ងៃសៅរ៍ ៣កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣

ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមុខរបរការងារ និងអាជីវកម្មកំពុងជួបនឹងស្ថានភាពមិនប្រាកដប្រជានោះទេ។ លោកអ្នកហាក់មានភាពលំបាកក្នុងការសម្រេចចិត្តឲ្យបានត្រឹមត្រូវខ្លាំងណាស់ ហេតុដូច្នេះសូមកុំចូលរួមប្រជុំ សម្រេចចិត្តលើការងារធំ ឬការបណ្តាក់ទុនឡើយ ប្រសិនបើអាចគួរតែផ្អាកសិនកុំឲ្យអ្នកធ្លាក់ក្នុងស្ថានភាពលំបាក ហើយពិបាកដោះស្រាយ។ បើទោះបីពីស្ថានភាពថ្ងៃនេះមិនសូវអំណោយផលដល់ការងារក្តី សូមកុំចុះចាញ់នឹងស្ថានភាពនេះ អ្នកគួរខំប្រឹងប្រែងបន្ថែមទៀត។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ លោកអ្នកដែលប្រកបការងាររដ្ឋ ឯកជន នឹងទទួលបានភាពជោគជ័យល្អប្រសើរណាស់ ដូច្នេះសូមកុំមានភាពស្ទាក់ស្ទើរ ឬយកបរាជ័យក្នុងអតីតកាលមកបញ្ឈប់ដំណើររីកចម្រើនរបស់អ្នកឡើយ។ ចំណែកអាជីវករ ទទួលបានផលចំណេញជាច្រើន តែប្រយ័ត្នការបាត់បង់ដោយសារធ្វេសប្រហែសផ្នែកហិរញ្ញវត្ថុ។ អ្វីដែលត្រូវប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុតគឺប្រយ័ត្នចាញ់បោកគេ។ ក្នុងនោះដែរ លោកអ្នកក៏មិនអាច បែងចែកពត៌មានសំខាន់សូម្បីតែជាមួយមនុស្សដែលអ្នកបានស្គាល់ ឬយល់ថាជិតដិតក្តី។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ស្ថានភាពការងារ និងអាជីវកម្មរបស់អ្នកស្ថិតនៅ ក្នុងស្ថានភាពល្អប្រសើរ ប៉ុន្តែបញ្ហាក៏ហាក់នៅមិនឆ្ងាយប៉ុន្មានដែរ ដូច្នេះសូមព្យាយាមកែប្រែស្ថានការណ៍អោយបានរួសរាន់ ហើយប្រើប្រាស់ពត៌មានលំអិតជាក់ស្តែងដែលអ្នកមាន។ លោកអ្នកគួរតែចំណាយពេលរៀបចំគម្រោងផែនការ ហើយេរហ័សរហួនក្នុងការដោះ ស្រាយបញ្ហា ឬស្នើសុំជំនួយ។ លើសពីនេះ សូមកុំបាក់ទឹកចិត្តប្រសិនបើអ្នកជួបភាពរឹងស្ទះ។ ប្រសិនបើអ្នកជួបបញ្ហាដែលមិនអាចដោះស្រាយបាន…
-
ព្យាករណ៌អាកាសធាតុ សម្រាប់ថ្ងៃទី២០ សីហា ២០២៣ (មានវីដេអូ)

-
២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ចំនួន ៥៥ករណី (Video Inside)

តួលេខឆ្លងកូវីដ១៩ ក្នុងប្រទេសអាស៊ានបានបន្តធ្លាក់ចុះ ខណៈការឆ្លងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ មានចំនួនតែ ៥៥ករណីប៉ុណ្ណោះ។ ប្រទេសកម្ពុជា បានបន្តរកមិនឃើញមានការឆ្លងថ្មីទេនៅថ្ងៃនេះ។ បើប្រៀបធៀបនឹងម្សិលមិញ, ការឆ្លងក្នុងអាស៊ានថ្ងៃនេះ បានកើនឡើងវិញចំនួន ៥ករណី។ ក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ ការឆ្លងបានកើតលើប្រទេសចំនួនតែ ៣ប៉ុណ្ណោះ នៅអាស៊ាន រួមមានប្រទេសវៀតណាម, ឡាវ និងប្រទេសមីយ៉ាន់ម៉ា។ ប្រទេសវៀតណាម គឺជាប្រទេសដែលមានតួលេខឆ្លងច្រើនជាងគេ ដែលមានការឆ្លងចំនួន ៥១ករណី។ តួលេខឆ្លងតិចជាងគេ គឺប្រទេសឡាវ ដែលមានការឆ្លងចំនួន ១ករណី។ ប្រទេសសឹង្ហបុរី, ថៃ, ម៉ាឡេស៊ី, កម្ពុជា, ប្រុយណេ, ហ្វីលីពីន និងប្រទេសឥណ្ឌូនេស៊ី គឺជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ជុំវិញតួលេខឆ្លង និងស្លាប់ឡើយ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ ក្នុងប្រទេសអាស៊ាន រយៈពេល ២៤ម៉ោងចុងកន្លងមកនេះ មិនមានអ្នកស្លាប់ដោយសារកូវីដ១៩ ឡើយ។ គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបមានចំនួន ៣៦លាន ៣៣ម៉ឺន ៣ពាន់ ២០០ករណី, និងការស្លាប់សរុបមានចំនួន ៣៦ម៉ឺន ៨ពាន់…