-
GPO 49: ភូមិសាស្រ្តនយោបាយ៖ ការប្រជុំក្រុម BRICS ដែលជាចំណុចចាប់ផ្តើម នៃរបត់សេដ្ឋកិច្ច (មានវីដេអូ)

-
២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ចំនួន ៥១ករណី (Video Inside)

តួលេខឆ្លងកូវីដ១៩ ក្នុងអាស៊ាននៅតែបន្តមានតាមប្រទេសខ្លះ ប៉ុន្តែមិនមានក្នុងប្រទេសកម្ពុជាឡើយ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ាន មានចំនួនតែ ៥៣ករណីប៉ុណ្ណោះ ដែលជាតួលេខឆ្លងបានថយចុះមកវិញចំនួន ៥១ករណី បើប្រៀបធៀបនឹងការឆ្លងកាលពីម្សិលមិញ។ ការឆ្លងថ្ងៃនេះ បានកើតលើប្រទេសតែ ២ប៉ុណ្ណោះ នៅអាស៊ាន ប្រទេសវៀតណាម និងប្រទេសមីយ៉ាន់ម៉ា។ ប្រទេសវៀតណាម មានអ្នកឆ្លងចំនួន ៥១ករណី ខណៈប្រទេសមីយ៉ាន់ មានអ្នកឆ្លងចំនួន ២ករណី។ ប្រទេសចំនួន ៨ទៀត រួមមានប្រទេសម៉ាឡេស៊ី, ថៃ, ឡាវ, សឹង្ហបុរី, ឥណ្ឌូនេស៊ី, ហ្វីលីពីន, ប្រុយណេ និងប្រទេសកម្ពុជា គឺជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ជុំវិញតួលេខឆ្លង និងស្លាប់ឡើយ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ ក្នុងប្រទេសអាស៊ាននារយៈពេល ២៤ម៉ោងចុងក្រោយនេះ មិនមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ឡើយ។ គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុប មានចំនួន ៣៦លាន ៣៣ម៉ឺន ៣ពាន់ ៩២២ករណី, និងការស្លាប់សរុបមានចំនួន ៣៦ម៉ឺន ៨ពាន់ ៧៨១នាក់ដដែល។ បើគិតសរុបនៅលើសាកលលោកនោះវិញ ការឆ្លងវីរុសកូវីដ១៩ សរុបមានចំនួនជាង…
-
ការដាច់ភ្លើងចុងសប្តាហ៍មាននៅទីណាខ្លះ? (Video Inside)

-
ខេត្តកំពង់ឆ្នាំងពន្លឿនយុទ្ធនាការចាក់វ៉ាក់សាំងលើសត្វពាហនៈ (Video Inside)

ខេត្តកំពង់ឆ្នាំងកំពុងពន្លឿនយុទ្ធនាការចាក់វ៉ាក់សាំងលើសត្វគោ និងក្របី ខណៈរដូវតែងរងនឹងទឹកជំនន់នៅមិនទាន់បានកើតឡើងនៅឡើយ។យោងតាមមន្ត្រីជំនាញបានថ្លែងថានៅទូទាំងខេត្តកំពង់ឆ្នាំង មានសត្វគោ-ក្របីចំនួនប្រមាណ ៤ម៉ឺនក្បាល ប៉ុន្តែសត្វគោ-ក្របីដែលមិនទាន់ចាក់វ៉ាក់សាំង នៅសល់តែប្រមាណ ៥ពាន់ក្បាល ទៀតប៉ុណ្ណោះ។ អប្សរាណិតរាយការណ៍
-
ស្នងការនគរបាលរាជធានីភ្នំពេញទទួលបានការតម្លើងសក្តិ និងតួនាទី (Video Inside)

ស្នងការនគរបាលរាជធានីភ្នំពេញលោកឧត្តមសេនីយ៍ឯក ស ថេត ត្រូវបានតម្លើងសក្តិជានាយឧត្តមសេនីយ៍ និងត្រូវបានតែងតាំងជាអគ្គស្នងការនគរបាលជាតិ។ ការតម្លើងឋានន្តរសក្តិ និងតួនាទី បានធ្វើឡើងតាមព្រះរាជក្រឹត្យត្រាស់បង្គាប់ របស់ព្រះមហាក្សត្រខ្មែរនាថ្ងៃទី២៣សីហានេះ។ ការតម្លើងឋានន្តរសក្តិ និងតួនាទី បានធ្វើឡើងមួយថ្ងៃបន្ទាប់ពីរាជរដ្ឋាភិបាលថ្មី ក្រោមការដឹកនាំរបស់កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ត្រូវបានបង្កើតឡើងជាផ្លូវការ បន្ទាប់ពីរដ្ឋសភាបានបោះឆ្នោតផ្តល់ការទុកចិត្ត ចំពោះសមាសភាពរាជរដ្ឋាភិបាលអាណ្ណត្តិថ្មី។
-
សារថ្នាក់ដឹកនាំពិភពលោកអបអរសាទរកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត (Video Inside)

-
សមត្ថកិច្ចចាប់ខ្លួនមេខ្លោងទណ្ឌិតគ្រឿងញៀន ឈិន ស៊ីងហាង (Video Inside)

ការតាមចាប់ជនសង្ស័យនានាជាប់ពាក់ព័ន្ធនឹងការធ្វើសកម្មភាពរំដោះអ្នកទោសគ្រឿងញៀន ក្នុងខេត្តសៀមរាប បានកើនដល់១១នាក់ហើយ ក្នុងនោះរួមទាំងទណ្ឌិតជាមេខ្លោងឈ្មោះ ឈិន ស៊ីងហាង ដែលបក្ខពួកបានរំដោះកន្លងមកនេះ។ នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ បានថ្លែងក្នុងសន្និសីទកាសែតថ្ងៃទី២៣សីហាននេះថា ប្រតិបត្តិការបង្ក្រាបជនជាប់ពាក់ព័ន្ធស្ទើរតែបញ្ចប់អស់ទៅហើយ។ អប្សរាណិតរាយការណ៍
-
ឧបនាយករដ្ឋមន្ត្រី នេត សាវឿន គឺជានាយករដ្ឋមន្ត្រីស្តីទី ក្នុងករណីអវត្តមានរបស់ «កិត្តិទេសាភិបាលបណ្ឌិត» ហ៊ុន ម៉ាណែត (Video Inside)

-
កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវក្រាបបង្គំគាល់ព្រះមហាក្សត្រ និងសម្តេចម៉ែលើកដំបូងក្រោយការក្លាយជានាយករដ្ឋមន្ត្រីផ្លូវការ (Video Inside)

ព្រះមហាក្សត្រ និងសម្តេចម៉ែ បានប្រោសប្រទាន និងរាជានុញ្ញាតដល់កិត្តិទេសាភិបាល បណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុនី ក្នុងការចូលក្រាបបង្គំគាល់ក្នុងព្រះបរមរាជវាំងនាថ្ងៃពុធទី២៣សីហា។ ការក្រាបបង្គំគាល់របស់នាយករដ្ឋមន្ត្រី និងភរិយា គឺមួយថ្ងៃបន្ទាប់ពីរាជរដ្ឋាភិបាលស្របច្បាប់ ត្រូវបានបង្កើតឡើងជាផ្លូវការ បន្ទាប់ពីមានការបោះឆ្នោតផ្តល់ការទុកចិត្តរបស់រដ្ឋសភា ចំពោះសមាសភាពរាជរដ្ឋាភិបាលអាណ្ណត្តិថ្មី។ ការចូលក្រាបបង្គំគាល់នេះ បានធ្វើឡើងបន្ទាប់ពីព្រះមហាក្សត្រ និងសម្តេចម៉ែ បានធ្វើព្រះរាជសារអបអរសាទរ ចំពោះបណ្ឌិត ហ៊ុន ម៉ាណែត ដែលទទួលបានការបោះឆ្នោតទុកចិត្តពីរដ្ឋសភា ក្នុងការដឹកនាំរាជរដ្ឋាភិបាលថ្មី ក្នុងអាណ្ណត្តិទី៧ របស់រដ្ឋសភា។ ការចូលក្រាបបង្គំគាល់នេះ បានធ្វើឡើងមួយថ្ងៃមុនពេលដែលកិច្ចប្រជុំគណៈរដ្ឋមន្ត្រី លើកដំបូងត្រៀមនឹងចាប់ផ្តើមធ្វើនាវេលាថ្ងៃទី២៤សីហា។ យោងតាមសេចក្តីសម្រេចស្តីពីការកំណត់របៀបរបបការងារ និងការបែកចែកភារកិច្ចរបស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ក្នុងប្រការ២ បានសរសេរថា «នាយករដ្ឋមន្ត្រីទទួលបន្ទុកដឹកនាំការងាររួមរបស់គណៈរដ្ឋមន្ត្រី និងចាត់ចែងបញ្ជារាល់សកម្មភាពរបស់រាជរដ្ឋាភិបាលលើគ្រប់វិស័យ ព្រមទាំងទទួលបន្ទុកដោយឡែកក្នុងទំនាក់ទំនងផ្ទាល់ជាមួយព្រះមហាក្សត្រ សម្រាប់កិច្ចការរបស់រាជរដ្ឋាភិបាល។
-
២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ចំនួន ១០៤ករណី (Video Inside)

តួលេខឆ្លងកូវីដ១៩ ក្នុងអាស៊ាន នៅតែបន្តមាន បើទោះបីជាតួលេខមានការធ្លាក់ចុះគួរឱ្យកត់សម្គាល់យ៉ាងណាក៏ដោយ។ ប្រទេសកម្ពុជាក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ មិនបានរកឃើញអ្នកឆ្លងថ្មីឡើយ។ តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ានក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ១០៤ករណី ដែលជាតួលេខឆ្លងកើនឡើងវិញចំនួន ៣៥ករណី បើប្រៀបធៀបនឹងការឆ្លងកាលពីម្សិលមិញ។ ការឆ្លងថ្ងៃនេះ បានកើតលើប្រទេសចំនួន ៤ នៅអាស៊ាន រួមមានប្រទេសវៀតណាម, មីយ៉ាន់ម៉ា, ថៃ និងប្រទេសឡាវ។ ប្រទេសថៃ គឺជាប្រទេសដែលមានតួលេខឆ្លងច្រើនជាងគេ ដែលមានការឆ្លងចំនួន ៥១ករណី។ តួលេខឆ្លងតិចជាងគេ គឺប្រទេសមីយ៉ាន់ម៉ា ដែលមានការឆ្លងចំនួន ២ករណី។ ប្រទេសម៉ាឡេស៊ី, សឹង្ហបុរី, ឥណ្ឌូនេស៊ី, ហ្វីលីពីន, ប្រុយណេ និងប្រទេសកម្ពុជា គឺជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ជុំវិញតួលេខឆ្លង និងស្លាប់ឡើយ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ តួលេខអ្នកស្លាប់ដោយជំងឺកូវីដ១៩ ក្នុងប្រទេសអាស៊ាននារយៈពេល ២៤ម៉ោងចុងក្រោយនេះមាន ២នាក់ ដែលជាពលរដ្ឋនៃប្រទេសថៃ។ គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបមានចំនួន ៣៦លាន ៣៣ម៉ឺន ៣ពាន់ ៨៦៩ករណី, និងការស្លាប់សរុបមាន ចំនួន…