Category: ទូរទស្សន៍

  • ខេត្តពោធិ៍សាត់ជួយសង្គ្រោះស្រូវជាង២០០ហិកតាដែលរាំងស្ងួត (Video Inside)

    ខេត្តពោធិ៍សាត់ជួយសង្គ្រោះស្រូវជាង២០០ហិកតាដែលរាំងស្ងួត (Video Inside)

    ខេត្តពោធិ៍សាត់ បើទោះបីជាមានកន្លែងខ្លះ បានជួបប្រទះនឹងទឹកលិចក៏ដោយ ប៉ុន្តែក៏មានកន្លែងខ្លះ ដែលជួបប្រទះភាពរាំងស្ងួតផងដែរ។ សេចក្តីរាយការណ៍ពីខេត្តពោធិ៍សាត់ បានឱ្យដឹងថា ស្រូវក្នុងស្រែប្រមាណជាង២០០ហិកតា នៅភូមិផ្សារលើ, សង្កាត់លលកស ក្នុងក្រុងពោធិ៍សាត់ បានជួបប្រទះនឹងភាពរាំងស្ងួត។ អប្សរាណិតរាយការណ៍

  • កិច្ចពិភាក្សាតម្លើងប្រាក់ឈ្នួលកម្មករបានបន្ត (Video Inside)

    កិច្ចពិភាក្សាតម្លើងប្រាក់ឈ្នួលកម្មករបានបន្ត (Video Inside)

    កិច្ចពិភាក្សាអំពីប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៤ សម្រាប់កម្មករនិយោជិត បានបន្តថែមទៀតនៅថ្ងៃទី២៨សីហា ប៉ុន្តែមិនទាន់បានបញ្ចេញតួលេខចុងក្រោយ ដែលស្នើនោះឡើយ។ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយដំឡើងប្រាក់ឈ្នួល ដល់កម្មករនិយោជិត ក្នុងវិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើងរៀងរាល់ឆ្នាំ ចាប់ពីឆ្នាំ១៩៩៧។ កម្មករនិងនិយោជិត តែងទទួលបានប្រាក់ឈ្នួលបង្កើនរបស់ខ្លួនយ៉ាងទៀងទាត់ តាមកិច្ចពិភាក្សាគ្នារវាងសហជីព និងតំណាងម្ចាស់រោងចក្រ តាមរយៈការសម្របសម្រួលរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បើទោះបីជាការតម្លើងមិនច្រើន ដូចតាមការរំពឹងទុកនោះក៏ដោយ។ កិច្ចពិភាក្សាថ្ងៃទី២៨ សីហា ឆ្នាំ២០២៣ រយៈពេល៤ម៉ោង បានធ្វើឡើងក្រោមវត្តមានរដ្ឋមន្ត្រីក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក ហេង សួរ។ ក្រោយពីការពិភាក្សា, អង្គប្រជុំបានឯកភាពគ្នាកំណត់កិច្ចពិភាក្សាបន្តទៀត នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ខាងមុខ។ នៅក្នុង២០២៣នេះ ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូប គឺមានចំនួន ២០០ដុល្លារក្នុងមួយខែ។ ប្រសិនបើបូកនឹងប្រាក់អត្ថប្រយោជន៍ផ្សេងៗបន្ថែមទៀត កម្មករនិយោជិតម្នាក់អាចទទួលបានប្រាក់ឈ្នួលចន្លោះពី២១៧ទៅ២២៨ដុល្លារក្នុងមួយខែ៕

  • កម្ពុជាបញ្ចប់ការចូលរួមប្រកួតរ៉ូបូត ១៣ប្រទេស (Video Inside)

    កម្ពុជាបញ្ចប់ការចូលរួមប្រកួតរ៉ូបូត ១៣ប្រទេស (Video Inside)

    កម្ពុជាជាម្ចាស់ផ្ទះបានបិទបញ្ចប់ដោយជោគជ័យ នូវការប្រកួតរ៉ូបូតថ្នាក់អន្តរជាតិ ដែលមានការចូលរួមពី ១៣ប្រទេស។ ក្នុងការប្រកួតនោះ ប្រទេសជប៉ុនទទួលបានជ័យលាភីលេខ១ ខណៈក្រុមរបស់កម្ពុជាបានឡើងត្រឹមវគ្គ ៨ក្រុមចុងក្រោយតែប៉ុណ្ណោះ។ អប្សរាណិតរាយការណ៍

  • សមាគមសប្បុរសធម៌ខ្មែរកម្ពុជាក្រោម ថ្កោលទោសវិទ្យុអាស៊ីសេរី ដែលផ្សាយថាកម្ពុជាបាត់បង់ព្រែកជីកកំពង់ស្នាយ (Video Inside)

    សមាគមសប្បុរសធម៌ខ្មែរកម្ពុជាក្រោម ថ្កោលទោសវិទ្យុអាស៊ីសេរី ដែលផ្សាយថាកម្ពុជាបាត់បង់ព្រែកជីកកំពង់ស្នាយ (Video Inside)

    ប្រធានសមាគមសប្បុរសធម៌ខ្មែរកម្ពុជាក្រោម បានថ្កោលទោសការផ្សាយវិទ្យុអាស៊ីសេរី ដែលនិយាយអំពីវៀតណាមធ្វើកម្មសិទ្ធិលើព្រែកជីកកំពង់ស្នាយ ដែលលាតសន្ធឹងក្នុងខេត្តស្វាយរៀង ក្នុងស្រុកស្វាយជ្រំ។ ការថ្កោលទោសការផ្សាយវិទ្យុអាស៊ីសេរី បានធ្វើឡើងបន្ទាប់ពីវិទ្យុ ដែលមានចរឹតផ្សាយជារបៀបក្រុមឧទ្ទាម បានផ្សាយអត្ថបទមួយក្រោមចំណងជើងថា «ពលរដ្ឋសោកស្តាយព្រែកមួយដែលខ្មែរក្រហមជីក បាត់បង់ទៅវៀតណាមក្រោយការបោះបង្គោលព្រំដែន»។ តើកម្ពុជាពិតជាបាត់បង់ព្រែកជីកកំពង់ស្នាយមែនដែរឬទេ? អប្សរាណិតរាយការណ៍

  • កម្ពុជានិងកូរ៉េខាងត្បូងប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម (Video Inside)

    កម្ពុជានិងកូរ៉េខាងត្បូងប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម (Video Inside)

    កម្ពុជានិងកូរ៉េខាងត្បូងបានបេ្តជ្ញាបន្តពង្រឹង និងពង្រីកបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការ និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ ការប្តេជ្ញាចិត្តនេះបានធ្វើឡើងក្នុងឱកាសនៃជំនួបមួយ រវាងកិតិ្តទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជាមួយនឹងរដ្ឋមន្ត្រីកសិកម្ម, ស្បៀង និងកិច្ចការជនបទ នៃសាធារណរដ្ឋកូរ៉េ គឺលោក ឆុង វ៉ាងគឺន (Chung Hwang-Keun)។ អប្សរាណិតធ្វើសេចក្តីរាយការណ៍

  • ទូតអឺរ៉ុបបញ្ជាក់ជំហរកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលថ្មី (Video Inside)

    ទូតអឺរ៉ុបបញ្ជាក់ជំហរកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលថ្មី (Video Inside)

    ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា បានអបអរសាទរកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ដែលព្រះមហាក្សត្របានជ្រើសតាំងជានាយករដ្ឋមន្ត្រីដឹកនាំប្រទេស និងបានបញ្ជាក់ជំហរដ៏មុតមាំ របស់សហភាពអឺរ៉ុប ក្នុងការបន្តកិច្ចសហប្រតិបត្តិការជិតស្និទ្ធបន្ថែមទៀត ជាមួយកម្ពុជា ក្រោមការដឹកនាំផ្ទាល់របស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត។ អប្សរាណិតធ្វើសេចក្តីរាយការណ៍

  • ព្រះមហាក្សត្រ និងសម្តេចម៉ែ យាងចាកចេញទៅប្រទេសចិន (Video Inside)

    ព្រះមហាក្សត្រ និងសម្តេចម៉ែ យាងចាកចេញទៅប្រទេសចិន (Video Inside)

    ព្រះមហាក្សត្រ និងសម្តេចម៉ែ កំពុងគង់ប្រថាប់នៅក្នុងទីក្រុងប៉េកាំង ប្រទេសចិន ដើម្បីពិនិត្យព្រះរាជសុខភាព ក្រោយការយាងចាកចេញពីរាជធានីវេលាព្រឹកថ្ងៃទី២៨សីហា។ ព្រះមហាក្សត្រខ្មែរ និងសម្តេចម៉ែ តែងយាងត្រួតពិនិត្យព្រះរាជសុខភាព នៅសាធារណរដ្ឋប្រជាមានិតចិន យ៉ាងហោច២ដងក្នុងមួយឆ្នាំ។ ព្រះរាជដំណើរថ្ងៃទី២៨ សីហា ឆ្នាំ២០២៣ គឺជាព្រះរាជដំណើរពិនិត្យសុខភាពជាលើកទី២ ដែលជាធម្មតានឹងមានរយៈពេលប្រមាណជាងមួយខែ។ ក្នុងឱកាស នៃព្រះរាជអវត្តមានរបស់ព្រះអង្គក្នុងប្រទេស, សម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា មានភារកិច្ចទទួលជួយព្រះអង្គក្នុងការបំពេញតួនាទីជាប្រមុខរដ្ឋស្តីទី របស់ព្រះរាជាណាចក្រកម្ពុជា។ អញ្ជើញនិងយាងចូលរួមដង្ហែរព្រះរាជដំណើរនៅព្រលានយន្តហោះអន្តរជាតិវេលាថ្ងៃទី២៨ សីហា រួមមានសម្តេចវិបុលសេនាភក្តី សាយ ឈុំ, សម្តេចអគ្គមហាពញាចក្រី ហេង សំរិន, សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងប្រធានរដ្ឋសភាលោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី, មន្រ្តីជាន់ខ្ពស់នៃស្ថាប័នរាជរដ្ឋាភិបាល, ស្ថាប័នព្រឹទ្ធសភា និងរដ្ឋសភា និងសែព្រះញាតិវង្សជាច្រើនអង្គ។

  • ហោរាសាស្រ្តប្រចាំថ្ងៃអង្គារ៍ ១៣កើត ខែស្រាពណ៍ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣

    ហោរាសាស្រ្តប្រចាំថ្ងៃអង្គារ៍ ១៣កើត ខែស្រាពណ៍ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីលោកអ្នកស្រុតចុះ។ ថ្ងៃនេះអាជីពរបស់អ្នកអាចជួបបញ្ហាប្រទាក់ក្រឡាច្រើន។  ក្នុងនោះ អ្នកហាក់ មិនអាចធ្វើការបានតាមបំណងប្រាថា្ននោះទេ ហេតុនេះសូមបន្តការងារទៅតាមធម្មតាសិន ហើយបើអាចការប្រើប្រាស់លុយកាក់គួររងចាំដល់ថ្ងៃក្រោយ។ ក្នុងនោះសូមប្រើប្រាស់ ជំនួយពីមនុស្សដែលជិតស្និទ្ធនឹងអ្នក ជាជាងការប្រថុយប្រថានដែលនាំដល់ការខាតបង់ទៅ វិញ។ ទន្ទឹមនឹងនោះ បំណងនៃការផ្លាស់ប្តូរទីកន្លែងធ្វើការគួររងចាំរហូតទៅដល់ថ្ងៃក្រោយ វិញទើបជាការល្អប្រសើរ។ លើសពីនេះ ប្រហែលជាអ្នកមិនគួរពាក់ព័ន្ធនឹងកិច្ចការងារ ឬផល ប្រយោជន៍អ្នកដទៃនោះទេ ព្រោះវាអាចនឹងនាំរឿង។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ សូមលោកអ្នកយកចិត្តទុកដាក់បន្ថែមចំពោះ ការចំណាយលុយកាក់។ បើទោះបីជាការផ្ទេរផ្ទូរខ្ទង់លុយកាក់ណាមួយក៏ត្រូវមានការប្រយ័ត្ន ដោយសារអ្នកអាចនឹងបាត់បង់លុយកាក់ ឬមានការខាតបង់ខ្លាំង។ ក្នុងពេលនេះ គួរចំ ណាយពេលគិត ហើយចូលរួមអោយបានសកម្មក្នុងការរៀនសូត្រវគ្គបណ្តុះបណ្តាលទាំង ឡាយណាដែលត្រូវនឹងការងារ។ ដោយឡែក ក្នុងពេលនេះអ្នកមានការគាំទ្រច្រើនពីមនុស្ស ដែលនៅក្បែរខ្លួន ប៉ុន្តែវាក៏នៅតែមិនទាន់ជាហេតុផលត្រឹមត្រូវដើម្បីអោយអ្នកជឿទុកចិត្តទៅ លើនរណាម្នាក់ឡើយ។ ជំនឿចិត្តជ្រុលនឹងនាំដល់ការលំបាក ឬការអាក់អន់ចិត្តក្នុងទំនាក់ ទំនងទៅវិញ។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អមធ្យម។ ក្នុងពេលនេះមិនមែនជាពេលវេលាសម្រាប់ធ្វើការធំដុំនោះ…

  • ព្យាករណ៌អាកាសធាតុ សម្រាប់ថ្ងៃទី២៩ សីហា ២០២៣ (មានវីដេអូ)

    ព្យាករណ៌អាកាសធាតុ សម្រាប់ថ្ងៃទី២៩ សីហា ២០២៣ (មានវីដេអូ)
  • ហោរាសាស្រ្តប្រចាំថ្ងៃចន្ទ ១២កើត ខែស្រាពណ៍ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣

    ហោរាសាស្រ្តប្រចាំថ្ងៃចន្ទ ១២កើត ខែស្រាពណ៍ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ សូមព្យាយាមរក្សាសកម្មភាពអាជីវកម្មអោយ បានតិចបំផុត។ ថ្ងៃនេះទំនាក់ទំនងជាមួយនឹងសហសេវិក ឬមិត្តរួមការងាររបស់អ្នកមិនសូវ ជាល្អប្រសើរប៉ុន្មាននោះទេ ហេតុនេះដើម្បីបញ្ចៀសពីករណីមើលបំណាំ ការរិះគន់ ឬកំហុស ដោយអចេតនាទាំងឡាយ លោកអ្នកគួរមានការប្រុងប្រយ័ត្ន ហើយបើអាចក៏មិនចាំបាច់ត្រូវ ផ្តោះផ្តងយោបល់អ្វីច្រើនដែរ។ ក្នុងនោះក៏សូមចងចាំថា ការផ្ទុកការងារច្រើននឹងធ្វើអោយ អ្នកពិបាកដោះស្រាយ ហើយក៏អាចប៉ះពាល់ធ្ងន់ធ្ងរទៅនឹងសុខុមាលភាពផងដែរ។ ផ្ទុយពី នេះ លោកអ្នកអាចធ្វើការឆ្លើយតបបានយ៉ាងត្រឹមត្រូវ។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ហោរាសាស្រ្តអាជីពផ្តល់ដំបូន្មានអោយអ្នកធ្វើសកម្ម ភាពការងារអោយនៅក្នុងសភាពធម្មតា។ ការបោះជំហានខ្លាំងនៅពេលនេះក៏នឹងធ្វើអោយ អ្នកពិបាករកចំណូលបាន ឬធ្វើអោយការងារទាំងនោះមានភាពរលូននោះទេ។ លើសពីនេះ ប្រហែលជាការមើលបំណាំ ឬមតិរិះគន់ក៏នឹងធ្វើអោយអ្នកមានភាពស្មុគ្រស្មាញច្រើន។ ហេតុ នេះបើអាចគួរស្នើសុំជំនួយចំពោះករណីទាំងឡាយណាដែលអ្នកមិនច្បាស់លាស់ ហើយ ជៀសវាងការប្រថុយប្រថានក្រែងខាតបង់កាន់តែច្រើន។ ក្នុងនោះដែរ សូមកុំព្យាយាមដេញ តាមកិច្ចការងារ ឬអាជីពទាំងឡាយដែលរំពឹងថាទទួលបានភាពជោគជ័យលឿន។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលដែលអ្នកត្រូវព្រួយបារម្ភ ឬមាន…