Category: ទូរទស្សន៍

  • ហោរាសាស្រ្តប្រចាំថ្ងៃអាទិត្យ ១១កើត ខែស្រាពណ៍ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣

    ហោរាសាស្រ្តប្រចាំថ្ងៃអាទិត្យ ១១កើត ខែស្រាពណ៍ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ពេលនេះជារយៈពេលដែលមានអំណោយផលសម្រាប់ការងារដែលទាក់ទងនឹងសិល្បៈ។ រាល់កិច្ចការទាំងអស់នឹងប្រែជាជោគជ័យ ដូច្នេះអ្នកអាចកំណត់ពេលវេលាប្រតិបត្តិការងារទាំងឡាយដែលអ្នកបានគ្រោងទុក។ ចំពោះបញ្ហាដែលធ្លាប់កើតឡើងកន្លងមក​ នឹងអាចដោះស្រាយបាននៅពេលនេះ គ្រាន់តែលោកអ្នកត្រូវចេញមុខប្រឈមនឹងស្ថានភាពនោះ។ ភាពជោគជ័យរបស់អ្នកផ្សារភ្ជាប់ជាមួយនឹងខិតខំប្រឹងប្រែងដោយខ្លួនឯងតែប៉ុណ្ណោះ ហេតុនេះសូមព្យាយាមអោយបានច្រើនបំផុតទើបតែ អាចធ្វើបាន។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ លោកអ្នកហាក់មានអារម្មណ៍ធុញថប់ខ្លាំង ដែលបណ្តាលឲ្យប៉ះពាល់ដល់កិច្ចការរបស់ខ្លួនយ៉ាងខ្លាំង។ សូមលោកអ្នកព្យាយាមបែងចែកការងារ និងបញ្ហា។ កុំបន្ថែមបន្ទុកឲ្យខ្លួនឯងរហូតបង្ខំអ្នកឲ្យបាត់បង់ជំនឿលើខ្លួនឯង។ សូមចាប់ផ្តើមជាថ្មី ក្រឡេកមើលស្ថានភាពជុំវិញខ្លួន ហើយដោះស្រាយបញ្ហាចំពោះមុខ។ ផលលំបាកទាំងនេះជាបញ្ហាបណ្តោះអាសន្នប៉ុណ្ណោះ ហើយអ្នកមានសមត្ថភាព និងលទ្ធភាពពេញលេញក្នុងការដោះស្រាយវា។ ក្រៅពីនេះ សូមកុំភ្លេចការតុបតែងខ្លួន និងការផ្សព្វ ផ្សាយពាណិជ្ជកម្មសម្រាប់លោកអ្នកជាអាជីវករ។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ លោកអ្នកមានលទ្ធភាពខ្ពស់ធ្វើឲ្យរាល់ការងារទាំងអស់សម្រេចបានជោគជ័យ ប៉ុន្តែលោកអ្នកហាក់មានអារម្មណ៍សង្ស័យចំពោះសមត្ថភាពរបស់ខ្លួនជ្រុលពេក ឬផ្តេកផ្តួលជាមួយភាពបរាជ័យក្នុងពេលកន្លងមក ដែលបណ្តាលឲ្យរាំងស្ទះដល់ការសម្រេចចិត្ត​យ៉ាងខ្លាំង។ ម្យ៉ាងទៀត លោកអ្នកមិនចាំបាច់អ្វីត្រូវផ្គាប់ចិត្តអ្នកដទៃក៏ទេ ចំណាយពេលអភិវឌ្ឍន៍កិច្ចការរបស់អ្នកឲ្យបានចប់សព្វគ្រប់ក្នុងថ្ងៃនេះ។ ក្រៅពីនេះ​លោកអ្នកអាចធ្វើការសម្របខ្លួនទៅក្នុងមជ្ឈដ្ឋានជុំវិញការងាររបស់ខ្លួន និងនាំដល់ភាព ជោគជ័យដ៏ល្អប្រសើរ។  ឆ្នាំថោះ​ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ…

  • ព្យាករណ៌អាកាសធាតុ សម្រាប់ថ្ងៃទី២៧ សីហា ២០២៣ (មានវីដេអូ)

    ព្យាករណ៌អាកាសធាតុ សម្រាប់ថ្ងៃទី២៧ សីហា ២០២៣ (មានវីដេអូ)
  • ហោរាសាស្រ្តប្រចាំថ្ងៃសៅរ៍ ១០កើត ខែស្រាពណ៍ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣

    ហោរាសាស្រ្តប្រចាំថ្ងៃសៅរ៍ ១០កើត ខែស្រាពណ៍ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អមធ្យម។  កិច្ចការរបស់អ្នកស្ថិតក្នុងសញ្ញាណវិជ្ជមាន ក៏ប៉ុន្តែភាពស្មុគ្រស្មាញក៏មានច្រើនដែរក្នុងពេលនេះ។ សូមជៀសវាងការប្រាស្រ័យទាក់ទងជាមួយថ្នាក់លើ ពីព្រោះភាពជំទាស់ និងកាយយល់ច្រលំបន្តិចបន្តួចអាចនឹងកើតឡើង។ ចូរប្រើប្រាស់ថ្ងៃនេះរៀបចំផែនការជាថ្មី ហើយត្រូវខិតខំប្រឹងប្រែងបញ្ចប់ការងារដែលកំពុងតែអនុវត្តន៍ ដើម្បិជាទុនដល់ភាពជោគជ័យក្នុងអនាគតដ៏ខ្លី។ មានព្រឹត្តការណ៍រីករាយជាច្រើននៅខាងមុខ ដូច្នេះសូមចំណាយពេលធ្វើការងារបន្ថែម។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ការងាររបស់អ្នកមានដំណើរការទៅជាប្រក្រតី ប៉ុន្តែលោកអ្នកហាក់គ្មានតុល្យភាពចំពោះសុខភាពនោះទេ។ សូមកុំធ្វើការហួសកំរិត ប៉ុន្តែងាកមកសន្សំកម្លាំងវិញ។ អ្នកមិនគួរបង្កើតការងារណាដែលទាមទារកំលាំងខ្លាំងនោះទេ។ ថ្ងៃនេះអ្នកពោរពេញទៅដោយផែនការ និងគំនិត ហើយលោកអ្នកអាចធ្វើការរួមគ្នាជាមួយមនុស្សក្នុងរង្វង់ការងារបាន ប៉ុន្តែមិនត្រូវដាក់បន្ទុកលើគេឡើយ។ ក្រៅពីនេះ លោកអ្នកកំពុង ឈានទៅលើផ្លូវដែលត្រឹមត្រូវចំពោះកិច្ចការងារដែលអ្នកកំពុងធ្វើសព្វថ្ងៃ​ ហេតុនេះសូមកុំ មានការព្រួយបារម្ភ បន្តការងារជានិច្ច។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងាររបស់លោកអ្នកមិនមានបញ្ហាមករាំងស្ទះឡើយ។ ថ្ងៃនេះជាពេលអំណោយផលសម្រាប់ការបង្ហាញគម្រោងការងារថ្មី ពីព្រោះលោកអ្នកទទួលបានអំណោយផលលើផ្នែកការទូត និងការទំនាក់ទំនងយ៉ាងខ្លាំង។ ចំពោះលោកអ្នកដែលប្រកបរបរអាជីវកម្ម អាចសំឡឹងមើលទិសដៅថ្មីបានយ៉ាងប្រាកដណាស់ ក្នុងនោះដៃគូជំនួញរបស់អ្នកនឹងផ្តល់ភាពស្មោះត្រង់ ព្រមទាំងការគាំទ្រយ៉ាងពេញទំហឹង។ ក្នុងពេលនេះប្រហែលជាអ្នកគួរប្រើប្រាស់ពេលវេលាដែលនៅសល់ខ្លះដើម្បីពិនិត្យតាមដាន ស្ថានភាពការងារ និងរៀបចំគម្រោងជាសម្រាប់ការឆ្លើយតបនានា។  ឆ្នាំថោះ​…

  • ព្យាករណ៌អាកាសធាតុ សម្រាប់ថ្ងៃទី២៦ សីហា ២០២៣ (មានវីដេអូ)

    ព្យាករណ៌អាកាសធាតុ សម្រាប់ថ្ងៃទី២៦ សីហា ២០២៣ (មានវីដេអូ)
  • អាជ្ញាធរកំពង់ឆ្នាំងរុះរើឧបករណ៍នេសាទ (Video Inside)

    អាជ្ញាធរកំពង់ឆ្នាំងរុះរើឧបករណ៍នេសាទ (Video Inside)

    ខេត្តកំពង់ឆ្នាំងបានរុះរើឧបករណ៍នេសាទខុសច្បាប់ដែលជាផ្នែកមួយ នៃការលុបបំបាត់អំពើនេសាទខុសច្បាប់ក្នុងរដូវត្រីពង។ ការបង្ក្រាបនេះបានធ្វើនៅថ្ងៃទី២៤សីហានេះ។ អប្សរាណិតរាយការណ៍

  • ២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ចំនួន ១៤៥ករណី (Video Inside)

    ២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ចំនួន ១៤៥ករណី (Video Inside)

    តួលេខឆ្លងកូវីដ១៩ ក្នុងអាស៊ាននៅតែបន្តមានតាមប្រទេសខ្លះ ប៉ុន្តែមិនមានក្នុងប្រទេសកម្ពុជាឡើយក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ាន មានចំនួន ១៤៥ករណី ដែលជាតួលេខឆ្លងកើនឡើងចំនួន ១៥ករណី បើប្រៀបធៀបនឹងការឆ្លងកាលពីម្សិលមិញ។ ការឆ្លងថ្ងៃនេះ បានកើតលើប្រទេសចំនួន ៤ ប៉ុណ្ណោះ នៅអាស៊ាន រួមមានប្រទេសវៀតណាម, ម៉ាឡេស៊ី, ឡាវ និងប្រទេសមីយ៉ាន់ម៉ា។ ប្រទេសដែលមានការឆ្លងច្រើនជាងគេ គឺប្រទេសម៉ាឡេស៊ី ដែលមានចំនួនឆ្លង ៩០ករណី។ ប្រទេសឡាវ មានការឆ្លងចំនួន ២ករណី ដែលជាតួលេខឆ្លងតិចជាងគេ ក្នុងចំណោមប្រទេសទាំង ៤។ ប្រទេសចំនួន ៦ទៀត រួមមានប្រទេសថៃ, សឹង្ហបុរី, ឥណ្ឌូនេស៊ី, ហ្វីលីពីន, ប្រុយណេ និងប្រទេសកម្ពុជា គឺជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ជុំវិញតួលេខឆ្លង និងស្លាប់ឡើយ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ ក្នុងប្រទេសអាស៊ាននារយៈពេល ២៤ម៉ោងចុងក្រោយនេះ មិនមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ឡើយ។ គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបមានចំនួន ៣៦លាន ៣៣ម៉ឺន ៤ពាន់ ៦៨៧ករណី, និងការស្លាប់សរុបមានចំនួន ៣៦ម៉ឺន…

  • ផ្អាកការធ្វើដំណើរលើកំណាត់ផ្លូវ ឆ្លងកាត់តាមប្រាសាទអង្គរវត្តមួយកន្លែង (Video Inside)

    ផ្អាកការធ្វើដំណើរលើកំណាត់ផ្លូវ ឆ្លងកាត់តាមប្រាសាទអង្គរវត្តមួយកន្លែង (Video Inside)

    កំណាត់ផ្លូវ ឆ្លងកាត់តាមប្រាសាទអង្គរវត្តមួយកន្លែងក្នុងខេត្ដសៀមរាប ត្រូវបានអាជ្ញាធរផ្អាកការធ្វើចរាចរបណ្ដោះអាសន្ន។ កំណាត់ផ្លូវបំបែកវិថីព្រះនរោត្តមសីហមុនី ឬផ្លូវកូម៉ៃ លាតសន្ធឹងរហូតដល់កែងកសិន្ទុ ប្រាសាទអង្គរវត្តទិសនិរតី គឺជាផ្លូវដែលទេសចរណ៍ជាតិ និងអន្តរជាតិ ឆ្លងកាត់ក្នុងការធ្វើដំណើរទស្សនាប្រាសាទអង្គរវត្ត។ យោងតាមសេចក្ដីជូនដំណឹងរបស់អាជ្ញាធរជាតិអប្សរា ការផ្អាកដែលចាប់ផ្តើមពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ គឺដើម្បីអនុវត្តគម្រោងការស្តារប្រព័ន្ធធារាសាស្ត្របុរាណនាសម័យអង្គរ និងការរៀបចំប្រព័ន្ធរំដោះទឹកជំនន់ប៉ែកខាងត្បូងប្រាសាទអង្គរវត្ត។ មិនមានការបញ្ជាក់ថា តើការបិទបណ្តោះអាសន្ននេះ នឹងមានរយៈពេលប៉ុន្មានថ្ងៃឬសប្តាហ៍ឡើយ។ រមណីយដ្ឋានប្រាសាទអង្គរ ត្រូវគេចាត់ទុកដូចជាឃ្លាំងមាស ឃ្លាំងប្រាក់មួយរបស់កម្ពុជា ដោយសារតែជនបរទេសមកពីគ្រប់ទិសទី ក្នុងសកលលោកធ្វើដំណើរទស្សនាកំសាន្ត ដែលនាំមកនូវចំណូលជូនប្រទេសជាតិ។ យោងតាមអាជ្ញាធរជាតិអប្សរា ក្នុងរយៈពេល៦ខែដើមឆ្នាំ ២០២៣នេះ, ចំណូលពីការលក់បណ្ណចូលទស្សនាអង្គរមាន សរុប ១៧លាន ៨៧ម៉ឺន ៧ពាន់ ៤១៨ដុល្លារអាមេរិក។

  • គណៈរដ្ឋមន្ត្រីថ្មីបើកកិច្ចប្រជុំលើកដំបូង (Video Inside)

    គណៈរដ្ឋមន្ត្រីថ្មីបើកកិច្ចប្រជុំលើកដំបូង (Video Inside)

    នាយករដ្ឋមន្ត្រីថ្មី កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានបើកកិច្ចប្រជុំគណៈរដ្ឋមន្រ្តីលើកដំបូង ក្នុងវិមានសន្តិភាព នាថ្ងៃទី២៤ សីហា ឆ្នាំ២០២៣។ កិច្ចប្រជុំគណរដ្ឋមន្ត្រីនីតិកាលទី៧ នៃរដ្ឋសភា បានផ្តោតលើ៤ចំណុចធំៗ រួមមានការប្រកាសឱ្យអនុវត្តនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១, ការពិនិត្យសម្រេចលើសេចក្តីព្រាងច្បាប់ស្តីពីការកែសម្រួលឈ្មោះក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ទៅជាក្រសួង «អធិការកិច្ច», ការពិនិត្យ និងសម្រេចលើសេចក្តីព្រាងច្បាប់ស្តីពីការបង្កើត «រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន», និងការណែនាំរបស់នាយករដ្ឋមន្ត្រីអំពីរបៀបរបបការងារ និងកិច្ចដំណើរការនៃគណៈរដ្ឋមន្ត្រី។ អប្សរាណិតធ្វើសេចក្តីរាយការណ៍

  • ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ៩កើត ខែស្រាពណ៍ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣

    ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ៩កើត ខែស្រាពណ៍ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ក្នុងថ្ងៃនេះអ្នកទំនងជាត្រូវប្រឈមនឹងការបោកបញ្ឆោតពីដៃគូ និងសហការី ដូច្នេះចូររៀបចំផែនការការងារក្នុងរបៀបយ៉ាងណាដើម្បីបញ្ចៀសពីស្ថានភាពទាំងឡាយណាដែលមិនច្បាស់លាស់។ ការជឿទុកចិត្តមនុស្សត្រូវមានកំរិត ក្នុងនោះការផ្តល់ជូនដែលមិនមានមូលដ្ឋានគ្រឹះច្បាស់លាស់ ឬស្ថិតក្នុងការស្រមើស្រមៃមិនចាំបាច់យកចិត្តទុកដាក់នោះទេ ពីព្រោះលោកអ្នកប្រហែលជាគ្មានលទ្ធភាពស្រោចស្រង់ស្ថានការណ៍នោះបានទេ។ បើទោះជាស្ថានភាពអវិជ្ជមានខ្លះអាចនឹងកើតឡើងក្តី លោកអ្នក នឹងអាចរកវិធីសាស្រ្តសមស្របក្នុងការដោះស្រាយប្រសិនបើអ្នកយកចិត្តទុកដាក់។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃឡើងខ្ពស់ត្រដែត។ រាល់អាជីពរបស់អ្នកមានភាពលូតលាស់ណាស់។ អ្នកអាចធ្វើការគ្រប់គ្រងបានល្អ ហើយមនុស្សនៅជុំវិញខ្លួននឹងស្រលាញ់រាប់អាន ហើយជួយជ្រោមជ្រែងអ្នកដោយគ្មានផលរំខានឡើយ។ ទន្ទឹមនឹងនេះ ការតម្លើងប្រាក់ខែ និងការ  ផ្តល់ជូនរង្វាន់នានាអាចនឹងកើតឡើង។ អ្នកអាចធ្វើការដោះដូរ ចាកចេញពីស្ថានភាពចាស់ ឬបង្កើតស្ថានភាពថ្មីនៃការងារបាន។ ក្នុងនោះដែរ បញ្ហាខ្លះៗអាចនឹងកើតឡើង ប៉ុន្តែមិនអាចក្លាយជាកង្វល់ដល់ការងាររបស់អ្នកបានទេ។ ដោយឡែក សូមប្រយ័ត្នពាក្យសំដី បើអាច មិនបាច់ផ្តោះផ្តងពាក្យច្រើនពេកនោះទេ។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ សូមព្យាយាមកាត់បន្ថយបន្ទុកការងារទៅអប្បបរមា។ អ្នកគួរបែងចែកការងារខ្លះទៅឲ្យមិត្តរួមការងាររបស់អ្នក វាគ្មានហេតុផលណាមួយឲ្យអ្នកក្តោបក្តាប់ការងារតែម្នាក់ឯង ហើយរំពឹងទិន្នផលល្អប្រសើរនោះទេ។ ការខ្វះខាតពេលវេលា និងទំហំការងារច្រើន បង្កើតជាកង្វល់ និងជាហេតុឲ្យអ្នកមិនអាចឈានដល់គោលដៅដែលបានគ្រោងទុក។ ជម្លោះថ្ងៃនេះកំពុងមានសញ្ញាណ…

  • ព្យាករណ៌អាកាសធាតុ សម្រាប់ថ្ងៃទី២៥ សីហា ២០២៣ (មានវីដេអូ)

    ព្យាករណ៌អាកាសធាតុ សម្រាប់ថ្ងៃទី២៥ សីហា ២០២៣ (មានវីដេអូ)