-
២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ចំនួន ៨៤ករណី (Video Inside)

-
រកឃើញទំនិញគ្មានសុវត្ថិភាពជាង១០០គីឡូនៅផ្សារដើមគរ (Video Inside)

បង្គារចាក់ចាហួយជាង១០០គីឡូក្រាម ដែលជាទំនិញគ្មានសុវត្ថិភាព ត្រូវបានបង្ក្រាបក្នុងពេលដាក់លក់ឱ្យអតិថិជននៅផ្សារដើមគរ ក្នុងរាជធានីភ្នំពេញ។ ទំនិញគ្មានសុវត្ថិភាព គឺជាទំនិញដែលតែងបង្កគ្រោះថ្នាក់ដល់សុខភាពមនុស្ស និងជារៀងរាល់ឆ្នាំរាជរដ្ឋាភិបាលបានខាតបង់ប្រាក់ច្រើនលានដុល្លារ ចំពោះបញ្ហាទំនិញគ្មានសុវត្ថិភាពនេះ។ ក្នុងការបង្ក្រាបនាថ្ងៃទី២៩សីហាដដែលនេះផងដែរ, សមត្ថកិច្ចបានរកឃើញនំដែលហួសកាលបរិច្ឆេទជាង៨គីឡូក្រាមថែមទៀត ដែលគេបានដាក់លក់នៅផ្សារដើមគរ។ មន្ត្រីរដ្ឋបាលរាជធានី បានណែនាំដល់ក្រុមអាជីវករ អ្នកចែកចាយ លក់ដុំ លក់រាយ ត្រូវមានឯកសារពាក់ព័ន្ធច្បាស់លាស់ជាមុនសិន មុននឹងទទួលទិញយកមកលក់បន្ត និងទំនិញនោះមិនត្រូវដាក់លាយបន្ថែមនូវសារធាតុគីមីហាមឃាត់ណាមួយ ដែលនាំឲ្យប៉ះពាល់ដល់សុខភាព សុវត្ថិភាពអ្នកប្រើប្រាស់ឡើយ។ កម្ពុជាមានច្បាប់សម្រាប់ដាក់ទោសចំពោះអ្នកដែលក្លែងគុណភាពទំនិញ ដែលនឹងអាចជាប់ទោសរវាងពី ៥ ទៅ ១០ឆ្នាំ។
-
ដុតគ្រឿងញៀនជាង៨គីឡូនៅខេត្តត្បូងឃ្មុំ (Video Inside)

គ្រឿងញៀនជាង ៨គីឡូក្រាម ដែលបង្ក្រាបបាននៅខេត្តចំនួន៣គឺខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាម និងខេត្តក្រចេះ ត្រូវបានដុតបំផ្លាញចោល។ ពិធីនេះបានធ្វើឡើងកាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ ក្រោមអធិបតីភាពអភិបាលខេត្តត្បូងឃ្មុំបណ្ឌិត ជាម ច័ន្ទសោភ័ណ ដោយមានអ្នកចូលរួមពីខេត្តទាំង៣ សរុបប្រមាណ២ពាន់នាក់ ស្ថិតក្នុងភូមិហួចកើត ឃុំក្រែក នៃស្រុកពញាក្រែក។ គ្រឿងញៀនដែលត្រូវបានដុតបំផ្លាញចោលសរុបចំនួន ៨ពាន់៩២៦ក្រាម ក្នុងនោះរួមមានការចាប់បាននៅក្នុងខេត្តកំពង់ចាមទំងន់ ៦ពាន់២២២ក្រាម, ខេត្តក្រចេះ មានទំងន់ ១ពាន់ ៦៥៥ក្រាម និងខេត្តត្បូងឃ្មុំ មានទំងន់១ពាន់៤៧ក្រាម។
-
កំពង់ឆ្នាំងដុតគ្រឿងញៀនជាង៤ពាន់គីឡូ (Video Inside)

-
នាយករដ្ឋមន្ត្រីកម្ពុជាហួសចិត្តនឹងការឃោសនាមិនពិតរបស់ក្រុមប្រឆាំងផ្កាប់មុខ (Video Inside)

កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានបង្ហាញនូវភាពហួសចិត្តការឃោសនាអកុសល របស់ក្រុមធ្វើនយោបាយប្រឆាំងផ្កាប់មុខ ដែលឃោសនាថា រាជរដ្ឋាភិបាលថ្មីរបស់កម្ពុជា ជារដ្ឋាភិបាលខុសច្បាប់ និងគ្មានការទទួលស្គាល់ពីបរទេសឡើយ។ លោកនាយករដ្ឋមន្ត្រីថ្មី ក្នុងឱកាសជួបសំណេះសំណាលជាមួយកម្មករជិត២ម៉ឺននាក់ នាថ្ងៃទី២៩សីហា បានលើកបង្ហាញនូវការអបអរសាទររបស់ថ្នាក់ដឹកនាំនានា តាមបណ្តាញប្រទេសជុំវិញពិភពលោក ដែលគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ដែលបានប្រសូតចេញពីការបោះឆ្នោតគាំទ្រភ្លូកទឹកភ្លូកដី របស់ប្រជាពលរដ្ឋខ្មែរ។
-
នាយករដ្ឋមន្ត្រីកម្ពុជា បញ្ជាក់ការអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលប្រចាំឆ្នាំអង្គការសហប្រជាជាតិ (Video Inside)

នាយករដ្ឋមន្ត្រីថ្មីបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់នូវការត្រៀមធ្វើដំណើរចូលរួម ក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់អង្គការសហប្រជាជាតិ ក្នុងក្រុងញូយ៉កសហរដ្ឋអាមេរិក ទន្ទឹមនឹងសេចក្តីរាយការណ៍ថាក្រុមប្រឆាំងបានរៀបចំធ្វើបាតុកម្មមួយ ប្រឆាំងនឹងដំណើរទស្សនកិច្ចរាជរដ្ឋាភិបាលថ្មីនៅទីនោះ។ កិច្ចប្រជុំប្រចាំរបស់អង្គការសហប្រជាជាតិដែលប្រមូលការជួបជុំថ្នាក់ដឹកនាំនានា លើសកលោក ត្រៀមនឹងចាប់ផ្តើមពីថ្ងៃទី១៨កញ្ញា ខែក្រោយនេះហើយ។ កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នឹងត្រៀមថ្លែងសុន្ទរកថានៅថ្ងៃទី២២កញ្ញា ក្នុងវេទិការបស់ពិភពលោកនោះ។ សេចក្តីរាយការណ៍ពីសហរដ្ឋអាមេរិក, គម្រោងដឹកនាំធ្វើបាតុកម្មដែលចង់រារាំងមិនឱ្យអង្គការសហប្រជាជាតិ ទទួលស្គាល់រាជរដ្ឋាភិបាលថ្មីនោះ នឹងរួមមានមេខ្លោងដឹកនាំម្នាក់ឈ្មោះ អ៊ឹង ឫទ្ធី ដែលរស់នៅក្នុងក្រុងឡូវ៉ែល រដ្ឋម៉ាសាឈូសិត។ កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថាបាតុកម្មដែលចង់រារាំងរាជរដ្ឋាភិបាលថ្មី របស់ក្រុមធ្វើនយោបាយប្រឆាំងផ្កាប់មុខនោះ នឹងមិនទទួលបានជោគជ័យឡើយ។
-
សហរដ្ឋអាមេរិកអបអរកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត (Video Inside)

សហរដ្ឋអាមេរិកបានអបអរសាទរកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្ត្រីថ្មី នៃព្រះរាជាណាចក្រកម្ពុជា។ ការអបអរសាទរនេះ បានធ្វើឡើងក្នុងឱកាស នៃជំនួបពិភាក្សាមួយរវាងនាយករដ្ឋមន្ត្រីកម្ពុជា ជាមួយនឹងមន្ត្រីក្នុងព្រឹទ្ធសភាអាមេរិក លោក អាឡិច ខានស៍ នាថ្ងៃទី២៨ សីហា នៅវិមានសន្តិភាព។ អប្សរាណិតធ្វើសេចក្តីរាយការណ៍
-
កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត អញ្ជើញជួបលើកដំបូងកម្មករជិត២ម៉ឺននាក់ (Video Inside)

កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានអញ្ជើញជួបកម្មករប្រមាណជិត២ម៉ឺននាក់ នាព្រឹកថ្ងៃទី២៩ សីហា ឆ្នាំ២០២៣ ដែលជាវេទិកាលើកដំបូងបំផុត ក្នុងឋានៈជានាយករដ្ឋមន្ត្រីថ្មី នៃព្រះរាជាណាចក្រកម្ពុជា។ វេទិកានេះ បានប្រព្រឹត្តទៅនៅតំបន់ព្រៃស្ពឺ, ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ រាជរដ្ឋាភិបាលថ្មីដែលទើបបានចូលកាន់តំណែងប្រមាណ៧ថ្ងៃ បានដាក់ចេញនូវនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ជាមួយនឹងគោលដៅយុទ្ធសាស្ត្រ និងគោលនយោបាយ អាទិភាពនានាច្រើនចំណុច។ កិត្តិទេសាភិបាលនាយករដ្ឋមន្ត្រី ក្នុងប្រសាសន៍សំណេះសំណាល បានរំលឹកបញ្ជាក់ត្រួសៗ ប្រាប់កម្មករនូវគោលនយោបាយខ្លះ ដែលនឹងជួយជាប្រយោជន៍ដល់កម្មករ និងពលរដ្ឋទូទាំងប្រទេស ជាពិសេសចក្ខុវិស័យឆ្នាំ២០៥០។ កិត្តិទេសាភិបាលបណ្ឌិត បានរំលឹកនូវសន្តិភាពដែលជាចំណុចស្នូលអាទិភាព នៃកត្តាស្ថិរភាព ដឹកនាំប្រទេសផងដែរ។ លោកនាយករដ្ឋមន្ត្រីថ្មី បានបញ្ជាក់យ៉ាងមុតមាំលើចំណុចពង្រឹង និងថែរក្សាសន្តិភាព។
-
ព្យាករណ៌អាកាសធាតុ សម្រាប់ថ្ងៃទី៣០ សីហា ២០២៣ (មានវីដេអូ)

-
៧២ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង ៦០០ករណី (Video Inside)

តួលេខឆ្លងកូវីដ១៩ ក្នុងអាស៊ាននៅតែបន្តមាន បើទោះបីជាតួលេខមានការធ្លាក់ចុះគួរឱ្យកត់សម្គាល់យ៉ាងណាក៏ដោយ។ ប្រទេសកម្ពុជាក្នុងរយៈពេល ៧២ម៉ោងចុងក្រោយនេះ មិនបានរកឃើញអ្នកឆ្លងថ្មីឡើយ។ តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ានក្នុងរយៈពេល ៧២ម៉ោងចុងក្រោយនេះ មានចំនួនតែ ៦៤៣ករណី ដែលបានកើតលើប្រទេសចំនួន ៤ នៅអាស៊ាន រួមមានប្រទេសវៀតណាម, មីយ៉ាន់ម៉ា, ម៉ាឡេស៊ី, និងប្រទេសឡាវ។ ប្រទេសម៉ាឡេស៊ី គឺជាប្រទេសដែលមានតួលេខឆ្លងច្រើនជាងគេ ដែលមានការឆ្លងចំនួន ៥២២ករណី។ តួលេខឆ្លងតិចជាងគេ គឺប្រទេសឡាវ ដែលមានការឆ្លងចំនួន ១ករណី។ ប្រទេសប្រុយណេ, សឹង្ហបុរី, ឥណ្ឌូនេស៊ី, ហ្វីលីពីន, ថៃ និងប្រទេសកម្ពុជា គឺជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ជុំវិញតួលេខឆ្លង និងស្លាប់ឡើយ ក្នុងរយៈពេល ៧២ម៉ោងចុងក្រោយនេះ។ ប្រទេសអាស៊ានរយៈពេល ៧២ម៉ោងចុងក្រោយនេះ មិនមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ឡើយ។ គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបមានចំនួន ៣៦លាន ៣៤ម៉ឺន ៧ពាន់ ៦៨១ករណី, និងការ ស្លាប់សរុបមានចំនួន ៣៦ម៉ឺន ៨ពាន់ ៧៨៨ នាក់ដដែល។ បើគិតសរុបនៅលើសាកលលោកនោះវិញ ការឆ្លងវីរុសកូវីដ១៩…