-
២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ចំនួន ៤៥ករណី (Video Inside)

មានប្រទេសតែ ២ប៉ុណ្ណោះនៅអាស៊ាន ដែលមានករណីឆ្លងជំងឺកូវីដ១៩ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ ប្រទេសកម្ពុជាមិនមានករណីឆ្លងថ្មីឡើយ។ តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ាន មានចំនួនតែ ៤៥ករណី ដែលជាតួលេខឆ្លងថយចុះចំនួន ៣៩ករណី បើប្រៀបធៀបនឹងការឆ្លងកាលពីម្សិលមិញ។ ការឆ្លងថ្ងៃនេះ បានកើតលើប្រទេសចំនួន ២ នៅអាស៊ាន រួមមានប្រទេសវៀតណាម, និងប្រទេសមីយ៉ាន់ម៉ា។ ប្រទេសវៀតណាមមានការឆ្លងចំនួន ៣៩ករណី ខណៈប្រទេសមីយ៉ាន់ម៉ា មានការឆ្លងចំនួន ៦នាក់។ ប្រទេសចំនួន ៨ទៀត រួមមានប្រទេសម៉ាឡេស៊ី, ឥណ្ឌូនេស៊ី, ហ្វីលីពីន, ថៃ, សឹង្ហបុរី, ប្រុយណេ, ឡាវ និងប្រទេសកម្ពុជា គឺជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ជុំវិញតួលេខឆ្លង និងស្លាប់ឡើយ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ មិនមានអ្នកស្លាប់ដោយសារកូវីដ១៩ឡើយ ក្នុងប្រទេសអាស៊ាន នារយៈពេល ២៤ម៉ោងចុងក្រោយនេះ។ គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបមានចំនួន ៣៦លាន ៣៤ម៉ឺន ៨ពាន់ ២១ករណី, និងការស្លាប់សរុបមានចំនួន ៣៦ម៉ឺន ៨ពាន់ ៧៩៤នាក់ដដែល។ បើគិតសរុបនៅលើសាកលលោកនោះវិញ ការឆ្លងវីរុសកូវីដ១៩…
-
៧ខែរកចំណូលពីកៅស៊ូបានជិត២៣០លាន (Video Inside)

កម្ពុជាទទួលបានចំណូលជិត ២៣០លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ នារយៈពេល៧ខែឆ្នាំនេះ។ យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកៅស៊ូថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ «ចំណូលពីការនាំចេញជ័រកៅស៊ូ គិតត្រឹមខែកក្កដា ឆ្នាំ២០២៣ មានចំនួន២២៨លាន ៥០ម៉ឺន ២៣ដុល្លារ ចំណែកការនាំចេញឈើកៅស៊ូ មានចំនួន១លាន ១ម៉ឺន ៦ពាន់ ៦៣៩ដុល្លារ»។ គិតត្រឹមខែកក្កដា ឆ្នាំ២០២៣ ជ័រកៅស៊ូមានតម្លៃ ១ពាន់ ៣៣៧ដុល្លារ ក្នុង១តោន ថយចុះចំនួន ២៤៤ដុល្លារ ក្នុង១តោន ស្មើនឹង១៥ភាគរយ បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ ចំណែកតម្លៃ នៃការនាំចេញឈើកៅស៊ូ ក្នុងរយៈពេលដូចគ្នានេះ មានតម្លៃ២១៥ដុល្លារ ក្នុងមួយម៉ែត្រគីប។ កម្ពុជាមានផ្ទៃដីកៅស៊ូសរុបមានចំនួន ៤០ម៉ឺន ៤ពាន់ ៥៧៨ហិកតា ក្នុងនោះផ្ទៃដីចៀរជ័រ មានចំនួន ៣១ម៉ឺន៥ពាន់៣៣២ហិកតា។ ក្នុងឆ្នាំ២០២២កន្លងទៅ, កម្ពុជារកចំណូលបានពីដំណាំកៅស៊ូមានចំនួនជាង ៥៣១លានដុល្លារ ក្នុងនោះចំណូលពីការនាំចេញជ័រកៅស៊ូចំនួន ៥២៧លាន ៧៧ម៉ឺន ៤ពាន់ ៥៦៩ដុល្លារ និងចំណូលពីការនាំចេញឈើកៅស៊ូ ចំនួន ៤លាន ៨ម៉ឺន ៩ពាន់…
-
កម្ពុជា និងថៃ ពិភាក្សាសក្តានុពលខេត្តពោធិ៍សាត់ និងខេត្តត្រាត (Video Inside)

ឯកអគ្គរាជទូតថៃ ប្រចាំនៅកម្ពុជា បានធ្វើដំណើរទៅបំពេញទស្សនកិច្ច នៅខេត្តពោធិ៍សាត់ ដើម្បីពិនិត្យ និងសិក្សាស្ថានភាពសេដ្ឋកិច្ចនៅក្នុងខេត្តរបស់កម្ពុជា ដែលជាខេត្តជាប់នឹងព្រំដែនប្រទេសថៃ។ ដំណើរទស្សនកិច្ចនៅថ្ងៃទី២៩ សីហា ឆ្នាំ២០២៣ បានទទួលស្វាគមន៍ដោយអភិបាលខេត្តពោធិ៍សាត់ លោក ខូយ រីដា។ តើភាគីថៃចាប់អារម្មណ៍លើសក្តានុពលអ្វីខ្លះក្នុងខេត្តពោធិ៍សាត់? អប្សរាណិតធ្វើសេចក្តីរាយការណ៍
-
ក្រសួងមហាផ្ទៃបកស្រាយប្រតិកម្មភ័ន្តច្រឡំរបស់បណ្តាញសង្គម (Video Inside)

-
តុលាការឃុំខ្លួនមនុស្ស១១នាក់ពាក់ព័ន្ធការរំដោះអ្នកទោសមេខ្លោងគ្រឿងញៀន (Video Inside)

តុលាការបានឃុំខ្លួនក្រុមជាប់ពាក់ព័ន្ធការរំដោះអ្នកទោសមេខ្លោងគ្រឿងញៀន ខណៈការតាមស្វែងរកជនសង្ស័យពាក់ព័ន្ធដទៃទៀត រត់ចេញទៅខាងក្រៅប្រទេសនៅតែបន្តធ្វើ។ មន្ត្រីសាលាដំបូងរាជធានី បានថ្លែងថាមេខ្លោងគ្រឿងចិនតៃវ៉ាន់ និងបក្ខពួក១១នាក់ទៀតរួមមាន ខ្មែរ និងបរទេស ត្រូវបានឃុំខ្លួននៅថ្ងៃទី៣០សីហានេះ ដើម្បីរង់ចាំការកាត់ទោសតាមផ្លូវច្បាប់ របស់តុលាការកម្ពុជា។ ការធ្វើសកម្មភាពរំដោះអ្នកទោសមេខ្លោងគ្រឿងញៀនចិនតៃវ៉ាន់ឈ្មោះ ឈិន ស៊ីងហាង បានធ្វើឡើងវេលាព្រឹកថ្ងៃទី១៧ សីហា ឆ្នាំ២០២៣ គ្រាដែលអ្នកទោសជាតិចិននោះ ត្រូវបានគេបញ្ជូនទៅព្យាបាលនៅគ្លីនីកធ្មេញ «ជុំចិន្តា» ស្ថិតនៅភូមិតាភុល, សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។ ក្នុងចំណោមមនុស្សដែលរំដោះអ្នកទោសនោះ រួមមានខ្មែរអាមេរិកាំង៦រូប មកពីក្រុង Long Beach រដ្ឋកាលីហ្វ័រនីញ៉ា ដែលជាក្រុមស៊ីឈ្នួលរំដោះអ្នកទោស ប៉ុន្តែក្រុមឧក្រិដ្ឋទាំងនោះ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានមួយថ្ងៃក្រោយការធ្វើសកម្មភាពរួចមក។ គិតត្រឹមថ្ងៃទី២៣សីហា, សមត្ថកិច្ចបានចាប់ខ្លួនអ្នកជាប់ពាក់ព័ន្ធទាំងអស់សរុប១៣ នាក់ ប៉ុន្តែទើបបានបញ្ជូនទៅតុលាការចំនួន១១នាក់តែប៉ុណ្ណោះ។ នាយករដ្ឋមន្ត្រីកម្ពុជាកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងកោតសរសើរចំពោះសមត្ថភាពរបស់កងកម្លាំង និងបានចាត់ទុកការបំពេញជោគជ័យ តាមចាប់ខ្លួនជនពាក់ព័ន្ធទាំងអស់នោះថា ជា «ការចូលរួមចំណែកធានាការពារ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ដែលជា “កិច្ចការអាទិភាពចម្បងរបស់រាជរដ្ឋាភិបាល សំដៅថែរក្សាសុវត្ថិភាព និងសេចក្តីសុខក្សេមក្សាន្ត ក្នុងការរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ”។
-
មន្ត្រីអង្គការសហប្រជាជាតិកោតសរសើរកម្ពុជាក្នុងគម្រោង Decent work and Social Protection (Video Inside)

មន្ត្រីអង្គការសហប្រជាជាតិបានកោតសរសើរកម្ពុជា ដែលបានចូលជាប្រទេសត្រួសត្រាយផ្លូវ នៃគំនិតផ្តួចផ្តើម «កាតាលិករសកលស្តីពីការងារសមរម្យ និងការគាំពារសង្គមសម្រាប់អន្តរកាលយុត្តិធម៌»។ គំនិតផ្តួចផ្តើម «កាតាលិករសកលស្តីពីការងារសមរម្យ និងការគាំពារសង្គមសម្រាប់អន្តរកាលយុត្តិធម៌» គឺជាគម្រោងសកម្មភាពការងារមួយដែលបានស្របនឹងចំណុចអាទិភាពដាក់ចេញទាំង៦ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១។ អប្សរាណិតរាយការណ៍
-
ក្រសួងអប់រំផ្តល់កំណែទម្រង់លើការជ្រើសរើសគ្រូបង្រៀន (Video Inside)

សិស្សដែលបានប្រឡងជាប់សញ្ញាបត្របាក់ឌុបក្នុងនិទ្ទេស A, B និង C នឹងអាចចូលធ្វើជាគ្រូបង្រៀនដោយមិនឆ្លងកាត់ការប្រលង។ សេចក្តីសម្រេចនេះ បានធ្វើឡើងតាមរយៈឯកសារការសម្រួចអាទិភាពកំណែទម្រង់វិស័យអប់រំ យុវជន និងកីឡា ឆ្នាំ២០២៣-២០២៨ និងជាការចាប់ផ្តើមធ្វើកំណែទម្រង់មួយ បន្ទាប់ពីមានរាជរដ្ឋាភិបាលថ្មី ទើបបានចូលបំពេញការងាររយៈពេលប្រមាណ១សប្តាហ៍។ ឯកសារបានសរសេរបញ្ជាក់ថា សិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនិទ្ទេសA, B និង C នឹងជ្រើសរើសចូលជាគ្រូបង្រៀន តាមរយៈការវាយតម្លៃទៅតាមលក្ខណៈវិនិច្ឆ័យ ដោយអាចជ្រើសរើសផ្អែកតាមលំដាប់ពិន្ទុពេលប្រឡង។ ឯកសារដដែលបានសរសេរថា «សម្រាប់កូតាគ្រូបង្រៀន ដែលនៅសល់សម្រាប់បេក្ខជនផ្សេងទៀត ត្រូវឆ្លងកាត់ការប្រឡងជ្រើសរើស ដូចធម្មតាដែលនឹងដឹកនាំដោយក្រុមការងារថ្នាក់ជាតិ និងមានការចូលរួមពីសំណាក់តំណាង ទីស្តីការគណៈរដ្ឋមន្ត្រី»។ ឯកសារការសម្រួចអាទិភាពកំណែទម្រង់វិស័យអប់រំ យុវជន និងកីឡា ឆ្នាំ២០២៣-២០២៨ បានបញ្ជាក់ថាផងដែរថា ក្រសួងអប់រំនឹងរៀបចំរង្វាន់លើកទឹកចិត្តគ្រូល្អ និងនាយកល្អ ដែលសម្រេចបានសមិទ្ធកម្មល្អប្រសើរ តាមរយៈការរៀបចំជាប្រាក់លើកទឹកចិត្ត, ប្រាក់តំបន់ជួបការលំបាក និងប្រាក់ស្នាដៃ។ ឯកសារសម្រួចអាទិភាពកំណែទម្រង់វិស័យអប់រំ នេះត្រូវបានដាក់ចេញក្នុងពេលដែលរាជរដ្ឋាភិបាលថ្មី កំពុងជម្រុញការអនុវត្តគោលនយោបាយអាទិភាពទាំង៦ ដែលចាប់ផ្តើមចាប់ពីពេលនេះ រហូតដល់ចុងឆ្នាំ២០២៣។
-
កម្ពុជា និងសហរដ្ឋអាមេរិកបន្តចុះ MOU លើកទី៥ (Video Inside)

-
សម្ដេចតេជោសែនបង្ហោះសាររំលឹកមន្ត្រីបន្តវេនវ័យក្មេង (Video Inside)

សម្តេចតេជោ ហ៊ុន សែន បានបង្ហោះសារដាស់តឿនក្រើនរំលឹកដល់អ្នកបន្តវេនវ័យក្មេង ក្នុងកញ្ចប់រាជរដ្ឋាភិបាលថ្មីក្រោយការទើបចូលបំពេញការងាររយៈពេល៨ថ្ងៃជាលើកដំបូងរបស់ខ្លួន។ ជាមួយនឹងការបង្ហោះសារដាស់តឿននោះ សម្តេចតេជោបានសរសេរបញ្ជាក់ថា សាររបស់សម្តេចនេះ គឺជាការរំលឹកដល់មន្ត្រីបន្តវេនតាមស្ថាប័ន សូមមានការប្រុងប្រយ័ត្នលើភាពអគុណធម៌សម្រាប់ការរៀបចំមន្ត្រីក្នុងអាណ្ណត្តិថ្មី។ សម្តេចតេជោបានថ្លែងបញ្ជាក់ថា «ខ្ញុំគាំទ្រការកែទម្រង់ តែមិនគាំទ្រការរៀបចំណា ដែលខ្វះការឱ្យតម្លៃសម្រាប់មនុស្សដែលខំធ្វើការ ក្នុងរយៈពេលកន្លងមក ហើយត្រូវបានដកចេញដោយគ្មានមូលហេតុដែរ»។ សារបង្ហោះដាស់តឿននេះ គឺជាប្រសាសន៍របស់សម្តេច ដែលបាននិយាយក្នុងអង្គប្រជុំដើមអាណ្ណត្តិទី៦ ឆ្នាំ២០១៨ ប្រាប់បណ្តាថ្នាក់ដឹកនាំ ក្នុងគណរដ្ឋមន្ត្រីជំនាន់នោះ។
-
ព្យាករណ៌អាកាសធាតុ សម្រាប់ថ្ងៃទី៣១ សីហា ២០២៣ (មានវីដេអូ)
