Category: ទូរទស្សន៍

  • សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់នូវជំហរដ៏ម៉ឺងម៉ាត់ របស់កម្ពុជាគាំទ្រគោលនយោបាយប្រទេសចិន (Video Inside)

    សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់នូវជំហរដ៏ម៉ឺងម៉ាត់ របស់កម្ពុជាគាំទ្រគោលនយោបាយប្រទេសចិន (Video Inside)

    សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់នូវជំហរដ៏ម៉ឺងម៉ាត់របស់កម្ពុជា គាំទ្រគោលនយោបាយប្រទេសចិនតែមួយ និងពង្រឹងការលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងយុវជន នៃប្រទេសកម្ពុជា និងប្រទេសចិន ឱ្យកាន់តែស្អិតរមួត។ ការប្តេជ្ញានេះ បានធ្វើឡើងក្នុងឱកាសទទួលជួបសម្តែងការគួរសម ជាមួយរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនលោក លី ជានឆាវ នាថ្ងៃទី៣ កញ្ញា ឆ្នាំ២០២៣។ អប្សរាណិតរាយការណ៍

  • រដ្ឋមន្ត្រីក្រសួងមហាផ្ទៃណែនាំការសិក្សាបញ្ចុះតម្លៃធ្វើលិខិតឆ្លងដែន (Video Inside)

    រដ្ឋមន្ត្រីក្រសួងមហាផ្ទៃណែនាំការសិក្សាបញ្ចុះតម្លៃធ្វើលិខិតឆ្លងដែន (Video Inside)

    រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានណែនាំឲ្យមានការសិក្សាដើម្បីបញ្ចុះតម្លៃ ក្នុងការធ្វើលិខិតឆ្លងដែនជូនប្រជាពលរដ្ឋ។ សេវាជាធម្មតារបស់លិខិតឆ្លងដែនបច្ចុប្បន្ន មានតម្លៃ១១៥ដុល្លារ។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អភិសន្តិបណ្ឌិត ស សុខា ក្នុងឱកាសជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំក្រសួងមហាផ្ទៃនាថ្ងៃទី៤ កញ្ញា ឆ្នាំ២០២៣ បានថ្លែងថា តម្លៃសេវាក្នុងការធ្វើលិខិត ឆ្លងដែនរបស់កម្ពុជា ហាក់មានតម្លៃខ្ពស់ជាងបណ្ដាប្រទេសជិតខាងមួយចំនួន។ អភិសន្តិបណ្ឌិត ស សុខា ដែលជាឧបនាយករដ្ឋមន្ត្រីផងដែរនោះ បានស្នើថា «ដើម្បីសម្រួលដល់ប្រជាពលរដ្ឋដែលមានតម្រូវការចាំបាច់ ក្នុងការធ្វើលិខិតឆ្លងដែន, ស្ថាប័នជំនាញពាក់ព័ន្ធគួរសិក្សាលើការងារនេះ ដើម្បីការអាចបញ្ចុះតម្លៃកម្រិតណាមួយជូនប្រជាពលរដ្ឋ»។ ការធ្វើលិខិតឆ្លងដែនដែលមានសុពលភាពរយៈពេល១០ឆ្នាំ បានតម្រូវបង់សេវា១១៥ដុល្លារ ក្នុងរយៈពេលធ្វើធម្មតាចំនួន១ខែ ប៉ុន្តែតម្លៃនឹងត្រូវបង់ខ្ពស់ជាងនេះ បើសិនណាជាត្រូវការសេវាលឿនដែលរដ្ឋបានកំណត់ទុក។

  • សម្តេចមហាបវរធិបតីធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំកំពូលអាស៊ាន នៅប្រទេសឥណ្ឌូណេស៊ី (Video Inside)

    សម្តេចមហាបវរធិបតីធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំកំពូលអាស៊ាន នៅប្រទេសឥណ្ឌូណេស៊ី (Video Inside)

    សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុនី្ន ហ៊ុនម៉ាណែតកំពុងស្ថិតក្នុងប្រទេសឥណ្ឌូណេស៊ី ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានដឹកនាំគណៈប្រតិភូចាកចេញពីកម្ពុជាវេលាព្រឹកថ្ងៃទី៤កញ្ញា។ អប្សរាណិតធ្វើសេចក្តីរាយការណ៍

  • គណបក្សកុម្មុយនីស្តចិនគាំទ្រគណបក្សប្រជាជនកម្ពុជា ដែល «ជ្រើសរើសមាគ៌ាអភិវឌ្ឍន៍ស្របតាមលក្ខខណ្ឌជាតិរបស់កម្ពុជា» (Video Inside)

    គណបក្សកុម្មុយនីស្តចិនគាំទ្រគណបក្សប្រជាជនកម្ពុជា ដែល «ជ្រើសរើសមាគ៌ាអភិវឌ្ឍន៍ស្របតាមលក្ខខណ្ឌជាតិរបស់កម្ពុជា» (Video Inside)

    រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនលោក លី ជានឆាវ បានបញ្ចប់ទស្សនកិច្ចរយៈពេល២ថ្ងៃក្នុងប្រទេសកម្ពុជា និងបានបញ្ជាក់ការប្តេជ្ញាចិត្ត របស់ចិន នូវការគាំទ្រកម្ពុជាដោយឥតងាករេ។ គណបក្សកុម្មុយនិស្តចិន និងគណបក្សប្រជាជនកម្ពុជា បានប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ឆ្ពោះទៅការកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន នៅក្នុងយុគសម័យថ្មី។ អប្សរាណិតធ្វើសេចក្តីរាយការណ៍

  • ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ៧រោច ខែស្រាពណ៍ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣

    ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ៧រោច ខែស្រាពណ៍ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះជាពេលដែលមានអំណោយផលប្រសើរបំផុត សម្រាប់កិច្ចការជាក្រុម។ ក្នុងនោះមនុស្សនៅក្បែរខ្លួនរបស់អ្នកក៏ចាំជួយទំនុកបម្រុងអ្នកច្រើន ផងដែរ។ ចំពោះកិច្ចការងារ និងអាជីវកម្មរបស់លោកអ្នកមានដំណើរទៅដោយរលូន ហើយផលចំណេញកើនឡើងទ្វេរដង។  ចំពោះកិច្ចការងារដែលកំពុងអនុវត្ត គឺមិនអាចឃ្លាតពីគម្រោងផែនការបានទេ​ ពីព្រោះស្ថានភាពខាងក្រៅកំពុងមានការផ្លាស់ប្តូរ ដែលពិបាកអាចកំណត់បាន ដូច្នេះសូមមានភាពឆ្លាតវៃ ហើយត្រូវក្តោបក្តាប់បញ្ហាឲ្យបាន។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។​ ថ្ងៃនេះអាជីពរបស់អ្នកជួបភាពរាំងស្ទះច្រើន ដូច្នេះវាលំបាក អោយអ្នកទទួលបានផល បើទោះបីជាលោកអ្នកដាក់ការតស៊ូ ដើមទុន និងកំលាំងច្រើន យ៉ាងណាក្តី។ ក្នុងស្ថានភាពនេះ ចូរបន្តការងាររបស់ខ្លួនធម្មតា កុំចំណាយដើមទុនច្រើន ហើយកុំទាន់ធ្វើការសាកល្បងចំពោះការងារថ្មី។ ចំពោះលោកអ្នកដែលមានបំណងចង់ ផ្លាស់ប្តូរការងារគួរផ្អាកសិនទើបល្អប្រសើរជាង។ សិក្សាស្វែងយល់ពីបញ្ហា ស្វែងរកពត៌មាន និងរៀនសម្របទៅនឹងព្រឹត្តិការណ៍ដែលបានកើតឡើង។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ហោរាណែនាំឲ្យលោកអ្នកមានភាពអត់ធ្មត់ និងសម្របសម្រួលទៅនឹងស្ថានភាពឲ្យបានច្រើន។ កុំធ្វើការងារ ឬដោះស្រាយបញ្ហាច្រើនក្នុងពេលតែមួយ មិនបានផលនោះទេ។ ចូរស្វែងយល់ពីរបៀបនៃប្រើប្រាស់ពេលវេលារបស់អ្នកឲ្យមានប្រសិទ្ធភាព។ ក្រៅពីនេះ លោកអ្នកអាចធ្វើការអភិវឌ្ឍន៍វិជ្ជាជីវៈបានល្អ​…

  • ហោរាសាស្រ្តប្រចាំថ្ងៃចន្ទ ៤រោច ខែស្រាពណ៍ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣

    ហោរាសាស្រ្តប្រចាំថ្ងៃចន្ទ ៤រោច ខែស្រាពណ៍ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីរបស់លោកអ្នកស្រុតចុះក្នុងថ្ងៃនេះ។  កិច្ចការងារ និងការរំពឹងទាំងឡាយមិនទាន់អាចសម្រេចផលក្នុងពេលនេះទេ។ ជោគជាតារាសីរបស់អ្នកព្រមានចំពោះសកម្មភាពដែលធ្វើដោយឯកឯង ថានឹងអាចបង្កគ្រោះថ្នាក់។ ដូច្នេះសូមធ្វើការសម្រេចចិត្តដោយផ្អែកលើភាពពិត មិនមែនពឹងទៅលើអារម្មណ៍នោះទេ។ សកម្មភាពក្នុងពេលនេះអាចជួបនឹងភាពប្រែប្រួលច្រើនដែលមិននឹកស្មានដល់ ដូច្នេះវានឹងកាន់តែប្រសើរ ប្រសិនបើអ្នករកឳកាសដើម្បីអ្នកជៀសវាងការសន្ទនាមិនល្អ ឬការធ្វើទំនាក់ទំនងថ្មីៗជាមួយមនុស្សដែលអ្នកមិនស្គាល់សោះ។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីរបស់លោកអ្នកក្នុងពេលនេះល្អជាមធ្យម។ ការងារនានានឹងដំណើរការទៅជាធម្មតា ប៉ុន្តែបញ្ហាតូចតាចមួយចំនួនក៏កើតឡើងផងដែរ ប៉ុន្តែកុំបារម្ភអ្វី ពីព្រោះមិនធ្ងន់ធ្ងរ ហើយអ្នកអាចដោះស្រាយបាន។ អ្វីដែលអ្នកត្រូវជៀសវាង គឺការសង្ស័យនឹងសមត្ថភាពខ្លួនឯង។ ដោយឡែក បើទោះអ្វីៗស្ថិតក្នុងស្ថានភាពដែលអាចគ្រប់គ្រងបានក្តី ប៉ុន្តែត្រូវចំណាយពេលធ្វើកំណែទម្រង់គម្រោងផែនការការងារជាថ្មីទើបកាន់តែប្រសើរ។ សម្រាប់ការធើ្វទំនាក់ទំនង ប្រហែលជាមិនទាន់ទទួលបានផលល្អទេ ដូច្នេះមិនចាំបាច់រំពឹងខ្លាំងពេកទេ។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។​ កិច្ចការរបស់អ្នកពឹងផ្អែកទាំងស្រុងនឹងគម្រោងផែនការ ប្រសិនបើអ្នកសម្រេចចិត្តធ្វើអ្វីដោយគ្មានគម្រោង នោះហានិភ័យនឹងកើតឡើង ហើយបង្ករអស្ថេរភាពការងារយ៉ាងខ្លាំង។ សូមប្រកាន់គំនិតសុទិដ្ឋិនិយមជានិច្ច ប៉ុន្តែកុំរងចាំបំពេញបំណងប្រាថ្នាឡើង ចូរធ្វើវាឲ្យបានឆាប់ និងម៉ត់ចត់។ ចំពោះបញ្ហា​ និងមនុស្សដែលតែងរំខានការងាររបស់អ្នកគឺមិនទាន់អាចដោះស្រាយបានក្នុងពេលនេះទេ ប៉ុន្តែសូមបណ្តោយទៅតាមពេលវេលាសិន។ ដោយឡែកចំពោះកិច្ចការងារដែលអ្នកមិនពេញចិត្ត គឺគ្មានហេតុផលឲ្យអ្នករងចាំនោះទេ។  ឆ្នាំថោះ​…

  • ព្យាករណ៌អាកាសធាតុ សម្រាប់ថ្ងៃទី០២ កញ្ញា ២០២៣ (មានវីដេអូ)

    ព្យាករណ៌អាកាសធាតុ សម្រាប់ថ្ងៃទី០២ កញ្ញា ២០២៣ (មានវីដេអូ)
  • ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ១រោច ខែស្រាពណ៍ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣

    ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ១រោច ខែស្រាពណ៍ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកមានសំណាងប្រសើរខ្លាំងណាស់ក្នុងពេលនេះ។ ការងារទាំងឡាយរបស់អ្នកតែងទទួលបានការគាំទ្រ ហើយនឹងមិនជួបប្រទះបញ្ហាស្មុគ្រស្មាញរំខាននោះឡើយ។ អ្នកគួរប្រមូលគំនិតឲ្យបានមូល ហើយជ្រើសរើសធ្វើការងារណាមួយឲ្យបានប្រាកដប្រជា។ ការចាប់យកការងារច្រើនក្នុងពេលតែមួយ ពិបាកនឹងផ្តល់ជោគជ័យជាទីមោទនភាពខ្លាំងណស់ ដូច្នេះអ្នកមិនមានហេតុផលអ្វីដែលយកខ្លួនទៅ អោយមានផលលំបាកនោះទេ។ ក្រៅពីនេះ ថ្ងៃនេះជាពេលល្អប្រសើរសម្រាប់ធ្វើកិច្ច សហការលើកិច្ចការងារផ្សេងៗ។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ លោកអ្នកមានលទ្ធភាពទទួលបានភាពជោគជ័យគួរជាទីមោទនភាពក្រៃលែង ប៉ុន្តែភាពជោគជ័យទាំងនេះទាក់ទងនឹងផ្លូវចិត្តរបស់អ្នក។ ថ្ងៃនេះលោកអ្នកហាក់ដូចជាមានការព្រួយបារម្ភរឿងឥតប្រយោជន៍ច្រើន ដែលអាចជះឥទ្ធិពលដល់ការងារ។ ​ប្រសិនបើអ្នកជឿទុកចិត្តខ្លួនឯង នោះអ្វីៗប្រែទៅជាល្អប្រសើរទាំងអស់។ សូមចំណាយពេលវេលាគិតអំពីការងារ ពិសេសស្វែងយល់ពីស្ថានភាពជុំវិញខ្លួន។ ក្នុងនោះដែរ វាមានភាពចាំបាច់ណាស់ដែលអ្នកត្រូវស៊ូទ្រាំនឹងស្ថានភាពជុំវិញខ្លួន អត់ធ្មត់នឹងធ្វើអោយ ស្ថានភាពកាន់តែប្រសើរ។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះលោកអ្នកហាក់មានកង្វល់ច្រើនណាស់ ចំណែកកិច្ចការងារក៏ហាក់មានភាពប្រទាក់ក្រឡាច្រើនផងដែរ។ សូមមានភាពអត់ធ្មត់ និងព្យាយាមបន្ថែមដើម្បីកែប្រែស្ថានការណ៍ថ្ងៃនេះឡើងវិញ។ ភាពរស់រាយរាក់ទាក់ និងការដាក់ចិត្តថ្លើមក្នុងភារកិច្ចការងារ ជាមួយនឹងការយកចិត្តទុកដាក់ចំពោះមនុស្សជុំវិញខ្លួន និងជួយសម្រួលស្ថានការណ៍បានប្រសើរឡើង។ ចំពោះការបណ្តាក់ទុន និងផ្លាស់ប្តូរការងារមិនគួរធ្វើនៅពេលនេះទេ ព្រោះអ្នកអាចជួបនឹងការខាតបង់ច្រើន រួមទាំងខាតពេលវេលាទៀត ផង។…

  • ២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ចំនួន ៥១ករណី (Video Inside)

    ២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ចំនួន ៥១ករណី (Video Inside)

    នៅក្នុងអាស៊ានទាំងមូលមានតែប្រទេសវៀតណាមមួយប៉ុណ្ណោះ ដែលមានករណីឆ្លងជំងឺកូវីដ១៩ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសវៀតណាមនោះ មានចំនួន ៥១ករណី ដែលជាតួលេខឆ្លងកើនឡើងចំនួន ៣ករណី បើប្រៀបធៀបនឹងការឆ្លងកាលពីម្សិលមិញ។ប្រទេសចំនួន ៩ទៀត រួមទាំងកម្ពុជាផងដែរ គឺជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ជុំវិញ តួលេខឆ្លង និងស្លាប់ឡើយ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ មិនមានអ្នកស្លាប់ដោយសារកូវីដ១៩ឡើយ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបមានចំនួន ៣៦លាន ៣៤ម៉ឺន ៨ពាន់ ៧២ករណី, និងការស្លាប់សរុបមានចំនួន ៣៦ម៉ឺន ៨ពាន់ ៧៩៤នាក់ដដែល។ បើគិតសរុបនៅលើសាកលលោកនោះវិញ ការឆ្លងវីរុសកូវីដ១៩ សរុបមានចំនួនជាង ៦៩៤ លានករណី, និងការស្លាប់មានជាង ៦លាន ៩១ម៉ឺននាក់៕

  • គជបត្រៀមបើកដំណើរការពិនិត្យបញ្ជីឈ្មោះបោះឆ្នោតឆ្នាំ២០២៣ (Video Inside)

    គជបត្រៀមបើកដំណើរការពិនិត្យបញ្ជីឈ្មោះបោះឆ្នោតឆ្នាំ២០២៣ (Video Inside)

    គ.ជ.ប បានរៀបចំកិច្ចប្រជុំប្រកាសអំពីការចាប់ផ្តើមបើកដំណើរការនៃ “ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៣”។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី៣១ ខែសីហា ក្រោមវត្តមានប្រធាន គ.ជ.ប លោក ប្រាជ្ញ ចន្ទ។ ការរៀបចំការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត គឺជាដំណើរការ នៃការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោតតាមគោលការណ៍ប្រព័ន្ធបញ្ជីបោះឆ្នោតអចិន្រ្តៃយ៍ ដើម្បីធានាឱ្យបញ្ជីបោះឆ្នោតមានគុណភាពខ្ពស់, មានភាពពេញលេញ ត្រឹមត្រូវ និងមានបច្ចុប្បន្នភាព ព្រមទាំងធានាបាននូវការសម្ងាត់ សន្តិសុខ និងសុវត្ថិភាពទិន្នន័យអត្តសញ្ញាណរបស់អ្នកបោះឆ្នោត។ លោក ប្រាជ្ញ ចន្ទ ក្នុងកិច្ចប្រជុំបានថ្លែងបញ្ជាក់ថា គោលដៅនៃការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោតរៀងរាល់ឆ្នាំ គឺដើម្បីធានាឱ្យបញ្ជីបោះឆ្នោតមានភាពពេញលេញ ត្រឹមត្រូវ និងមានបច្ចុប្បន្នភាព ប្រកបដោយសុវត្ថិភាព តាមរយៈការចុះឈ្មោះបោះឆ្នោត សម្រាប់ប្រជាពលរដ្ឋខ្មែរ ដែលមានសិទ្ធិបោះឆ្នោតក្នុងឃុំ សង្កាត់ ដែលមិនទាន់បានចុះឈ្មោះបោះឆ្នោត។ ប្រធាន គ.ជ.ប ដដែលបានបញ្ជាក់ថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត និងការផ្តល់សុពលភាពលើបញ្ជីបោះឆ្នោតឆ្នាំ២០២៣ នឹងត្រូវចាប់ផ្តើមពីថ្ងៃទី១ ខែតុលា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ហើយការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត នៅតាមឃុំសង្កាត់ មានរយៈពេល១៩ថ្ងៃ គឺចាប់ផ្តើមពីថ្ងៃទី១ រហូតដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣។