Category: ទូរទស្សន៍

  • នាយករដ្ឋមន្រ្តីទីម័រឡេស្តេរំលឹកការដឹងគុណចំពោះកម្ពុជា (Video Inside)

    នាយករដ្ឋមន្រ្តីទីម័រឡេស្តេរំលឹកការដឹងគុណចំពោះកម្ពុជា (Video Inside)

    នាយករដ្ឋមន្រ្តីសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ លោក កៃ រ៉ាឡា ហ្សាណាណា ហ្គូសម៉ៅ បានថ្លែងបង្ហាញការដឹងគុណចំពោះកម្ពុជា ជាពិសេសចំពោះសម្តេចតេជោ ហ៊ុន សែន។ ប្រសាសន៍សម្តែងការអរគុណនេះ បានធ្វើឡើងក្នុងឱកាសដែលនាយករដ្ឋមន្ត្រី នៃប្រទេសទាំង២ កម្ពុជា និងទីម័រឡេស្តេ បានជួបពិភាក្សាគ្នាក្នុងក្រុងហ្សាកាតា នៃប្រទេសឥណ្ឌូណេស៊ីនាល្ងាចថ្ងៃទី៦កញ្ញា។ អប្សរាណិតរាយការណ៍

  • ថ្នាក់ដឹកនាំគណបក្សបីប្រទេសកម្ពុជា វៀតណាម ឡាវ ជួបគ្នាក្នុងរដ្ឋធានីហាណូយ (Video Inside)

    ថ្នាក់ដឹកនាំគណបក្សបីប្រទេសកម្ពុជា វៀតណាម ឡាវ ជួបគ្នាក្នុងរដ្ឋធានីហាណូយ (Video Inside)

    គណបក្សនយោបាយបី ដែលកំពុងកាច់ចង្កូតនាវាដឹកនាំក្នុងប្រទេសកម្ពុជា, ឡាវ និងវៀតណាម បានជួបប្រជុំគ្នានៅក្នុងរដ្ឋធានីហាណូយ នៃប្រទេសវៀតណាម ដើម្បីការតម្រែតម្រង់ទិសដៅរួមជាមួយគ្នា ដើម្បីការរក្សាសុខសន្តិភាពក្នុងប្រទេសរៀងៗខ្លួន។ ជំនួបរវាងសម្តេចតេជោ ហ៊ុន សែន នៃប្រទេសកម្ពុជា, លោក ង្វៀន ហ៊្វូចុង នៃប្រទេសវៀតណាម និងលោក ថងលុន ស៊ីសុលីត នៃប្រទេសឡាវ បានធ្វើកាលពីថ្ងៃទី៦ កញ្ញា ឆ្នាំ២០២៣។ តើថ្នាក់ដឹកនាំគណបក្សនយោបាយទាំងបីប្រទេស បានជជែកលើបញ្ហាអ្វីខ្លះ? អប្សរាណិតរាយការណ៍

  • ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ៨រោច ខែស្រាពណ៍ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣

    ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ៨រោច ខែស្រាពណ៍ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ អាជីពរបស់អ្នកមានភាពរីកចម្រើនគួរអោយកត់ សម្គាល់។ សម្រាប់ទំនាក់ទំនងនានានៅក្នុងពេលនេះគួរមានភាពប្រុងប្រយ័ត្នផងដែរ ពីព្រោះមិនមែនទំនាក់ទំនងទាំងអស់មានភាពល្អប្រសើរនោះទេ។ មនុស្សនៅក្បែរខ្លួនអ្នកខ្លះ ក៏កំពុងមានភាពច្រណែន និយាយដើមចុង ហេតុនេះសូមរក្សាគម្លាតពីទំនាក់ទំនងដែលមិន ច្បាស់លាស់។ ពិសេសូមលោកអ្នកកុំយករឿងរ៉ាវអំពីក្រុមគ្រួសារមកចែករំលែក ករណីនេះ នាំដល់ភាពអាប់អោន និងជាចំណុចអវិជ្ជមានខ្លាំង។ ក្រៅពីនេះ សូមមានភាពសមហេតុផល ក្នុងការជ្រើសរើសប្រធានបទសម្រាប់ការសន្ទនា។ ផ្ទុយទៅវិញ ថ្ងៃនេះជាពេលល្អប្រសើរ សម្រាប់ដោះស្រាយជម្លោះ។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ លោកអ្នកមានទំនុកច្រើនចំពោះខ្លួនឯង ដូច្នេះការងារ របស់អ្នកក៏រងឥទ្ធិពលល្អពីចំណុចនេះផងដែរ។ សម្រាប់លោកអ្នកដែលចាប់ផ្តើមបំពេញការ ងារក្នុងថ្ងៃដំបូង ចូរធ្វើយ៉ាងណារក្សាពាក្យសំដី និងគំនិតរបស់ខ្លួនឯង។ ហើយក៏គួររងចាំដែរ ថាការរងចាំនឹងផ្តល់ផលល្អប្រសើរជាងការប្រញាប់ប្រញាល ដោយសារកាលៈទេសៈនឹងនាំ អោយអ្នកយល់ដឹងបានច្រើន។ ក្រៅពីនេះ ប្រហែលជាអ្នកគួរចំណាយពេលវេលាអោយ បានសមស្របសម្រាប់សេចក្តីសុខក្រុមគ្រួសារ ពិសេសចូរចងចាំថា អ្នកក៏អាចធ្វើអោយបាត់ បង់ទំនុកចិត្តជាមួយមនុស្សជាទីស្រលាញ់ផងដែរ ប្រសិនបើអ្នកមិនធ្វើអោយមានតុល្យភាព នោះទេ។ ក្រៅពីនេះ នៅក្នុងពេលដ៏ខ្លីខាងមុខនេះ អ្នកនឹងទទួលបានប្រភពចំណូលថ្មី។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល…

  • ព្យាករណ៌អាកាសធាតុ សម្រាប់ថ្ងៃទី០៨ កញ្ញា ២០២៣ (មានវីដេអូ)

    ព្យាករណ៌អាកាសធាតុ សម្រាប់ថ្ងៃទី០៨ កញ្ញា ២០២៣ (មានវីដេអូ)
  • ២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ចំនួន ៣២ករណី (Video Inside)

    ២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ចំនួន ៣២ករណី (Video Inside)

    នៅក្នុងអាស៊ានទាំងមូលមានតែប្រទេសវៀតណាមមួយប៉ុណ្ណោះ ដែលមានករណីឆ្លងជំងឺកូវីដ១៩ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសវៀតណាម ចំនួន ៣២ករណី ដែលជាតួលេខឆ្លងថយចុះចំនួន ២០ករណី បើប្រៀបធៀបនឹងការឆ្លងកាលពីម្សិលមិញក្នុងក្របខណ្ឌអាស៊ានទាំងមូល។ ប្រទេសចំនួន ៩ទៀត រួមមានប្រទេសម៉ាឡេស៊ី, ឥណ្ឌូនេស៊ី, ហ្វីលីពីន, ថៃ, សឹង្ហបុរី, ប្រុយណេ, មីយ៉ាន់ម៉ា, ឡាវ និងប្រទេសកម្ពុជា គឺជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ជុំវិញ តួលេខឆ្លង និងស្លាប់ឡើយ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបមានចំនួន ៣៦លាន ៣៥ម៉ឺន ៥ពាន់ ២៣៧ករណី, និងការស្លាប់សរុបមានចំនួន ៣៦ម៉ឺន ៨ពាន់ ៨០០នាក់ដដែល។ បើគិតសរុបនៅលើសាកលលោកនោះវិញ ការឆ្លងវីរុសកូវីដ១៩ សរុបមានចំនួនជាង ៦៩៤ លានករណី, និងការស្លាប់មានជាង ៦លាន ៩១ម៉ឺននាក់៕

  • ការដាច់ភ្លើងចុងសប្តាហ៍មាននៅទីណាខ្លះ? (Video Inside)

    ការដាច់ភ្លើងចុងសប្តាហ៍មាននៅទីណាខ្លះ? (Video Inside)

    ការដាច់ភ្លើងចុងសប្តាហ៍ បានមកដល់ទៀតហើយ ក្នុងរយៈពេល៤ថ្ងៃ គឺមាននៅថ្ងៃព្រហស្បតិ៍ ថ្ងៃសុក្រ ថ្ងៃសៅរ៍ នឹងថ្ងៃអាទិត្យ។ ការដាច់ភ្លើងនេះ បានកើតឡើងនៅក្នុងរាជធានីភ្នំពេញ និងខេត្ដកណ្ដាល ដែលនឹងមានរយៈពេលពី៦ម៉ោងទៅ៩ម៉ោង។ តើការដាច់ភ្លើងប្រចាំសប្តាហ៍នេះ មាននៅទីណាខ្លះ? សូមស្ដាប់សេចក្ដីរាយការណ៍

  • រាជធានីបង្ក្រាបក្មេងទំនើងបួននាក់ក្រោយការរត់គេចខ្លួនពួនក្នុងបណ្តាខេត្ត (Video Inside)

    រាជធានីបង្ក្រាបក្មេងទំនើងបួននាក់ក្រោយការរត់គេចខ្លួនពួនក្នុងបណ្តាខេត្ត (Video Inside)

    ក្មេងទំនើង៤នាក់ ដែលព្យាយាមគេចខ្លួនក្រោយការបង្កហិង្សាក្នុងក្លឹបកំសាន្តមួយនៅរាជធានីភ្នំពេញត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់ គ្រាដែលខ្លះបាត់រត់គេចខ្លួនដល់ខេត្តព្រៃវែង និងខ្លះបានគេចខ្លួនដល់ខេត្តសៀមរាប។ អប្សរាណិតមានសេចក្តីរាយការណ៍ការតាមចាប់ខ្លួនក្មេងទំនើងទាំងនោះ ដើម្បីភូមិឃុំមានសុវត្ថិភាព

  • សាស្ត្រាចារ្យច្បាប់ល្បីល្បាញលោក សាយ បូរី ស្នើសុំចូលរួមនយោបាយក្នុងគណបក្សប្រជាជនកម្ពុជា (Video Inside)

    សាស្ត្រាចារ្យច្បាប់ល្បីល្បាញលោក សាយ បូរី ស្នើសុំចូលរួមនយោបាយក្នុងគណបក្សប្រជាជនកម្ពុជា (Video Inside)

    សាស្ត្រាចារ្យច្បាប់ដ៏ល្បីល្បាញម្នាក់ ដែលព្យាយាមរក្សាអព្យាក្រឹត្យភាព ក្នុងវិស័យនយោបាយ រយៈពេលជិត៣០ឆ្នាំមកនេះ ទីបំផុតបានជ្រើសយកគណបក្សប្រជាជនកម្ពុជា ដើម្បីចួលរួមក្នុងជីវិតចុងក្រោយរបស់លោក។ បណ្ឌិត សាយ បូរី អាយុ៨៣ឆ្នាំ គឺជាសាស្ត្រាចារ្យច្បាប់ដ៏ល្បីល្បាញម្នាក់ ដែលពីអតីតជំនាន់សង្គមរាស្ត្រនិយមក៏ធ្លាប់ជាអតីតអភិបាលរងខេត្តសៀមរាប និងក្រោយប្រទេសបានធ្លាក់ចូលក្នុងសង្គ្រាមស៊ីវិល លោកបានចាកចេញទៅរស់នៅក្នុងប្រទេសបារាំង និងធ្លាប់បានប្រឡូកក្នុងនយោបាយ ក្នុងពេលវិលត្រឡប់មកពីប្រទេសបារាំងក្នុងឆ្នាំ១៩៩២ និងធ្លាប់ជាអតីតរដ្ឋមន្ត្រីម្តង ក្នុងកូតាគណបក្សប្រជាធិបតេយ្យសេរីនិយមព្រះពុទ្ធសាសនារបស់លោកតា សឺន សាន និងក្រោយមកបានលាចេញពីគណបក្សនយោបាយនេះ ក្នុងឆ្នាំ១៩៩៥។ ប៉ុន្តែក្នុងជីវិតដែលមើលឃើញថា គណបក្សប្រជាជនកម្ពុជា ពិតជាគណបក្សដែលមានទស្សនវិជ្ជាបំរើជាតិពិតប្រាកដ, លោកបានស្នើសុំចូលរួមបំរើក្នុងគណបក្សប្រជាជនកម្ពុជា ដើម្បីការបំរើជាតិក្នុងជីវិតចុងក្រោយ។ អប្សរាណិតរាយការណ៍

  • រូបចម្លាក់លិបធ្វើពីថ្មភក់បាត់ជាង៣០ឆ្នាំ រកឃើញក្នុងប្រទេសបារាំង (Video Inside)

    រូបចម្លាក់លិបធ្វើពីថ្មភក់បាត់ជាង៣០ឆ្នាំ រកឃើញក្នុងប្រទេសបារាំង (Video Inside)

    វត្ថុចម្លាក់បុរាណខ្មែរ ដែលត្រូវគេលួចចេញពីប្រទេសប្រមាណជាង៣០ឆ្នាំកន្លងមកនេះ ត្រូវបានរកឃើញក្នុងប្រទេសបារាំង និងត្រូវបានប្រគល់មកកម្ពុជាវិញ។ រូបចម្លាក់លិប ធ្វើពីថ្មភក់ដែលមានសរុបប្រាំបំណែក គឺជាវត្ថុបុរាណខ្មែរ កសាងឡើងនៅសតវត្សរ៍ទី១២ ឬទី១៣ និងមានទម្ងន់ប្រហែល ៣០០ គីឡូក្រាម។ រូបចម្លាក់លិបដែលរកឃើញវិញក្នុងទីតាំងក្រុមហ៊ុនលក់ដេញថ្លៃវត្ថុបុរាណ នៅក្រុងលីយ៉ុង ប្រទេសបារាំង ជារូបចម្លាក់ត្រូវគេលួចចេញពីប្រាសាទព្រះខ័នកំពង់ស្វាយ នៃខេត្តពោធិ៍សាត់ ឬពីប្រាសាទបន្ទាយឆ្មារក្នុងខេត្តបន្ទាយមានជ័យ។ រូបចម្លាក់នេះត្រូវបានគេលួចចេញទៅក្រៅប្រទេសកាលពីដើមទសវត្សរ៍ឆ្នាំ១៩៩០ និងត្រូវបានរឹបអូសនៅក្នុងក្របខ័ណ្ឌ នៃប្រតិបត្តិការចុះត្រួតពិនិត្យទីតាំងរបស់ក្រុមហ៊ុនលក់ដេញថ្លៃវត្ថុបុរាណមួយកន្លែង នៅទីក្រុងលីយ៉ុង កាលពីខែកុម្ភៈ ឆ្នាំ២០២០។ ភ្នាក់ងារគយបារាំង បានប្រគល់សម្បត្តិបេតិកភណ្ឌវប្បធម៌ ដែលបានរឹបអូសបាន ប្រគល់ជូនដល់កម្ពុជាវិញ តាមរយៈឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសបារាំងលោក កេត សោផាន់។ លោកឯកអគ្គរាជទូតកម្ពុជា បានធ្វើដំណើរទីកាន់ក្រុងលីយ៉ុង កាលពីថ្ងៃទី៤កញ្ញា ដើម្បីទទួលយករូបចម្លាក់បុរាណខ្មែរនោះមកវិញ។ កម្ពុជាក្នុងអតីតកាលសម័យសង្គ្រាម, រូបចម្លាក់ ក្នុងប្រាសាទបុរាណខ្មែរ ត្រូវបានគេលួចចេញយកទៅលក់នៅក្រៅប្រទេស។ ក្រោយប្រទេសមានសុខសន្តិភាពពេញលេញ ក្រោមនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន, រូបវត្ថុបុរាណខ្មែរ ដែលបាត់បង់ ត្រូវបានគេរកឃើញជាបន្តបន្ទាប់ និងបានប្រគល់មកកម្ពុជា ដែលជាសាមីប្រទេសដើមវិញ។

  • ប្រធានវេទិកាសេដ្ឋកិច្ចពិភពលោក អញ្ជើញនាយករដ្ឋមន្ត្រីកម្ពុជាចូលរួមវេទិកាក្រុងដាវ៉ូស (Video Inside)

    ប្រធានវេទិកាសេដ្ឋកិច្ចពិភពលោក អញ្ជើញនាយករដ្ឋមន្ត្រីកម្ពុជាចូលរួមវេទិកាក្រុងដាវ៉ូស (Video Inside)

    ប្រធានប្រតិបត្តិ នៃវេទិកាសេដ្ឋកិច្ចពិភពលោកសាស្ត្រាចារ្យ ខ្លូស ស្ហ្វប់ Klaus Schwab បានបញ្ជាក់ការគាំទ្ររាជរដ្ឋាភិបាលថ្មី របស់កម្ពុជា និងបានអញ្ជើញសម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រីកម្ពុជា ចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកនាពេលខាងមុខនេះ។ វេទិកាសេដ្ឋកិច្ចពិភពលោកក្រុងដាវ៉ូស នឹងប្រារព្ធនាដើមខែមករា ឆ្នាំ២០២៤ រវាងពីថ្ងៃទី១៤ ដល់ ១៩មករា។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណចំពោះការអញ្ជើញនេះ និងសម្តេចបានថ្លែងថា នឹងពិនិត្យលទ្ធភាពចូលរួមដោយមានគណៈប្រតិភូ និងសមាគមធុរកិច្ចកម្ពុជាចូលរួមអមជាមួយផងដែរ។ អប្សរាណិតរាយការណ៍