-
បណ្តាញសង្គមបង្ហោះរូបភាពចោរលួចម៉ូតូ ដើម្បីស្វែងរកកិច្ចសហការចាប់ខ្លួន (Video Inside)

បណ្តាញសង្គម បានបង្ហោះរួបភាពចោរលួចម៉ូតូមួយគ្រឿងរបស់ប្រជាពលរដ្ឋ ក្នុងហេតុការណ៍មួយ ដែលបានកើតឡើងនាវេលាព្រឹកម៉ោង ៩ និង ៤០នាទីនៅថ្ងៃសុក្រទី៨កញ្ញានេះ។ ការបង្ហោះនេះ ត្រូវគេចាត់ទុកថា ដើម្បីការស្វែងរកិច្ចសហការពីប្រជាពលរដ្ឋ ដើម្បីស្វែងរកជនសង្ស័យជាចោរចំនួន២នាក់ ដែលត្រូវបានកាមេរ៉ាសុវត្ថិភាពថតបាន ក្នុងអំពើលួចនាថ្ងៃទី៨ កញ្ញា ក្នុងភូមិអង្គ, សង្កាត់ចោមចៅទី៣, ខណ្ឌពោធិ៍សែនជ័យ។ យោងតាមកាមេរ៉ា ជនសង្ស័យជាចោរទាំង២នោះ បានជិះម៉ូតូពីមុខផ្ទះម្តងរួចទៅហើយនៅលើផ្លូវដ៏ស្ងាត់មួយ។ ខណៈដែលបានឃើញម៉ូតូមួយគ្រឿង បានចតចោលពីមុខផ្ទះ និងគ្មានមនុស្សនៅថែមទៀតនោះ, ជនសង្ស័យទាំង២ ដែលពាក់មួកសុវត្ថិភាព បានជិះវិលត្រឡប់មកវិញ ហើយធ្វើសកម្មភាពលួច។ សកម្មភាពនោះ ត្រូវបានឃើញដោយអ្នកជិតខាងម្នាក់ ដែលស្រែកឱ្យគេជួយចាប់ និងមានអ្នកភូមិប្រុសស្រី បាននាំគ្នាចេញមកដេញតាមជនសង្ស័យដែលលួចម៉ូតូនោះបានសម្រេចយ៉ាងប្រផិតប្រផើយ។ ប្រសិនណាបើពលរដ្ឋបានប្រទះឃើញ ជនសង្ស័យជាប់ពាក់ព័ន្ធ ដូចក្នុងរូបភាពតាមកាមេរ៉ាសុវត្ថិភាពនេះ សូមរាយការណ៍ដល់សមត្ថកិច្ច ដើម្បីចាត់វិធានការតាមផ្លូវច្បាប់។
-
៨ខែកម្ពុជានាំទំនិញចេញបានចំណូលជាង១ម៉ឺន៥ពាន់លានដុល្លារ (Video Inside)

ទំនិញសំខាន់ៗ ដែលកម្ពុជាបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិ រយៈពេល ៨ខែឆ្នាំ២០២៣ បានទទួលចំណូលជាង ១ម៉ឺន ៥ពាន់ ៦៩២លានដុល្លារ។ យោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ការនាំចេញនេះ មានការកើនឡើងប្រមាណ ០,៣ភាគរយបើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២២។ កាលពីឆ្នាំ២០២២ ក្នុងរយៈពេល៨ខែដើមឆ្នាំ ចំណូលបានមកពីការនាំទំនិញសំខាន់ៗ ចេញក្រៅប្រទេស មានចំនួន១៥,៦៤១ លានដុល្លារ។ ទីផ្សារសំខាន់ៗ ដែលកម្ពុជាបាននាំចេញទំនិញ រួមមាន៖ សហរដ្ឋអាមេរិក មានតម្លៃជាង ៦ពាន់លានដុល្លារថយចុះ ៤.៨%, ចិន មានតម្លៃជាង ៩៣៩លានដុល្លារ កើនឡើង១៦.៨%, វៀតណាមមានតម្លៃជាង ១ពាន់លានដុល្លារ កើនឡើង ២៦.១%, ជប៉ុនមានតម្លៃជាង ៧៧០លានដុល្លារថយចុះ២.៤%, អាល្លឺម៉ង់ មានតម្លៃជាង ៥៦៣លានដុល្លារ ថយចុះ២៤.៦%, កាណាដា មានតម្លៃជាង ៥៧១លានដុល្លារ ថយចុះ២៦.៧% រួមនឹងទីផ្សារសំខាន់ៗមួយចំនួនទៀត។ ទំនិញដែលកម្ពុជាបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិរួមមាន សម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំ ដែលធ្វើឡើងពីក្រណាត់, ម៉ាស៊ីន និងឧបករណ៍អគ្គិសនី, សម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំ, កៅស៊ូ…
-
ខ្មែរកម្ពុជាក្រោមសម្តែងមោទកភាពចំពោះប្រជាប្រីយ៍ភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត លើឆាកអន្តរជាតិ (Video Inside)

ភាពលេចធ្លោនៃប្រជាប្រីយ៍ភាពរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត លើឆាកអន្តរជាតិ នៃបេសកកម្មចេញក្រៅប្រទេសលើកដំបូង បន្ទាប់ពីការបង្កើតរាជរដ្ឋាភិបាលថ្មី បានធ្វើឱ្យសមាគមសប្បុរសធម៌ខ្មែរកម្ពុជាក្រោម មានមោទកភាពចំពោះជាតិខ្មែរជាខ្លាំង។ ពលរដ្ឋខ្មែរកម្ពុជាក្រោម ដែលកំពុងរស់លើទឹកដីកម្ពុជាបច្ចុប្បន្ន ត្រូវបានប៉ាន់ប្រមាណថាមានយ៉ាងហោចមួយលាននាក់ និងមានខ្មែរកម្ពុជាក្រោមរស់នៅក្រៅប្រទេសក៏មានប្រមាណ ១លាននាក់ គ្រាដែលប្រមាណ៨លាននាក់ផ្សេងទៀត បានរស់នៅលើអតីតទឹកដីកម្ពុជាក្រោម។ អប្សរាណិតរាយការណ៍
-
កម្ពុជាចង់រៀបចំព្រឹត្តិការណ៍ «ប្រកួតកីឡាប៉ូលីស និងកងពន្លត់អគ្គិភ័យពិភពលោក» (Video Inside)

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានបង្ហាញនូវគម្រោងនាអនាគត ដែលចង់រៀបចំព្រឹត្តិការណ៍ «ប្រកួតកីឡាប៉ូលីស និងកងពន្លត់អគ្គិភ័យពិភពលោក» លើទឹកដីកម្ពុជា ប៉ុន្តែត្រូវសិក្សានូវលទ្ធភាពនោះជាមុនសិន។ ក្រសួងមហាផ្ទៃនៃប្រទេសកម្ពុជាក្នុងព្រឹត្តិការណ៍ «ប្រកួតកីឡាប៉ូលីស និងកងពន្លត់អគ្គិភ័យពិភពលោក» លើទឹកដីប្រទេសកាណាដា ក្នុងឆ្នាំ២០២៣នេះ បានទទួលមេដាយសរុប ៧១គ្រឿង ក្នុងនោះមេដាយមាស៣៣គ្រឿង, ប្រាក់២៨, និងសំរិទ្ធ៩។ ព្រឹត្តិការណ៍ «ប្រកួតកីឡាប៉ូលីស និងកងពន្លត់អគ្គិភ័យពិភពលោក» លើទឹកដីប្រទេសកាណាដា មានរយៈពេល ៩ថ្ងៃចាប់ផ្តើមពីថ្ងៃទី២៨កក្កដា ដល់៦សីហា ចូលរួមពីកីឡាករប៉ូលីសមកពី ប្រទេសជាង៧០នៅលើសកលលោក។ ក្នុងការប្រកួតរយៈពេល៩ថ្ងៃ ដែលមានវិញ្ញាសាសរុប៦៣កីឡា, កម្ពុជាបានបញ្ជូនក្រុមកីឡានគរបាលជាតិ ចំនួន ៤៨នាក់សម្រាប់តែវិញ្ញាសារចំនួន១៣។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អភិសន្ដិបណ្ឌិត ស សុខា ក្នុងជំនួបសំណេះសំណាលជាមួយប្រតិភូ និងអត្តពលិក នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ នាថ្ងៃទី៨ កញ្ញា ឆ្នាំ២០២៣ បានបញ្ជាក់ថា កម្ពុជានឹងស្នើសុំធ្វើម្ចាស់ផ្ទះរៀបចំការប្រកួតកីឡានគរបាល និងកងពន្លត់អគ្គិភ័យពិភពលោកនោះ ក្នុងកម្រិតណាមួយ នាថ្ងៃអនាគត ប៉ុន្តែលោកបានស្នើមន្ដ្រីជំនាញធ្វើការត្រួតពិនិត្យនូវលក្ខខណ្ឌ និងសិក្សាពីលទ្ធភាពជាមុនសិន។ គម្រោងរបស់កម្ពុជា អាចនឹងស្នើសុំរហូតនៅក្នុងឆ្នាំ២០២៧ ដោយសារតែក្នុងឆ្នាំ២០២៥ សហរដ្ឋអាមេរិកនឹងធ្វើជាម្ចាស់ផ្ទះក្នុងព្រឹត្តិការណ៍កីឡានោះ និងនៅឆ្នាំ២០២៧ នៅមិនទាន់មានការកំណត់ថានឹងគ្រោងធ្វើនៅក្នុងប្រទេសណាមួយឡើយ។ ព្រឹត្តិការណ៍ «ប្រកួតកីឡាប៉ូលីស…
-
មន្ត្រីរាជរដ្ឋាភិបាលបញ្ជាក់ជោគជ័យជ័យធំធេង ក្នុងដំណើរទស្សនកិច្ចក្រៅប្រទេសលើកដំបូង របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត (Video Inside)

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានវិលត្រឡប់មកដល់មាតុប្រទេសវិញហើយ ក្រោយដំណើរបំពេញទស្សនកិច្ចក្រៅប្រទេសជាលើកដំបូង ក្នុងប្រទេសឥណ្ឌូណេស៊ី ចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។ មន្ត្រីរាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកដំណើរចេញក្រៅប្រទេសលើកដំបូង ក្រោយការទើបបង្កើតរាជរដ្ឋាភិបាលថ្មីនេះ គឺជាជោគជ័យយ៉ាងត្រចះត្រចង់។ អប្សរាណិតធ្វើសេចក្តីរាយការណ៍
-
ហោរាសាស្រ្តប្រចាំថ្ងៃសៅរ៍ ៩រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ត្រូវនឹងថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣

ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ការងាររបស់អ្នកថ្ងៃនេះអាចទទួលបានផលសម្រេច និងភាពចម្រើនរុងរឿងបាន។ ប៉ុន្តែក៏ទាមទារការចូលរួមយ៉ាងសកម្មភាពពីសំណាក់អ្នក ផ្ទាល់ផងដែរ។ អ្នកពិបាកនឹងសុំជំនួយពីមនុស្សនៅក្បែរខ្លួន ប៉ុន្តែនេះមិនមែនមានន័យថា អ្នកនឹងត្រូវសង្ស័យ ឬមិនមានភាពរីករាយចំពោះគេទាំងនោះទេ។ លើសពីនេះ សូមលោក អ្នកយកចិត្តទុកដាក់ជាពិសេសទៅលើទន្នន័យ ឬតួលេខ ដោយសារលោកអ្នកអាចជួបនឹង ការភ្លាំងភ្លាត់ខ្លះ ដែលអាចប៉ះពាល់ដល់ការងារបាន។ ពិនិត្យពិច័យឲ្យបានច្រើនជាមុន ទើបជាការល្អប្រសើរ។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ហោរាសាស្រ្តអាជីព ណែនាំលោកអ្នកឲ្យវាយតម្លៃលើ ការងាររបស់ខ្លួនឯង។ កុំធ្វើសកម្មភាពប្រសិនបើអ្នកមិនជឿជាក់ទៅលើខ្លួនឯងទាំងស្រុង។ អ្នកគួរចំណាយពេលវេលាគិតបន្ថែម ពីព្រោះភាពមិនច្បាស់លាស់ គម្រោងការដែល មិនបានគិតគូរ និងធ្វើឲ្យអ្នកជាប់គាំងជាមួយស្ថានការណ៍បានយ៉ាងងាយ។ ក្រៅពីនេះ ប្រហែលជាអ្នកមិនគួរចាយវាយ ឬធ្វើការបណ្តាក់ទុននៅពេលនេះទេ ដោយសារបញ្ហា ហិរញ្ញវត្ថុតូចតាចអាចនឹងកើតមានឡើង។ សូមលោកអ្នកព្យាយាមបំពេញការងារ ធ្វើយ៉ាង ណាបង្ហើយការងារនៅក្រោមការទទួលខុសត្រូវរបស់ខ្លួន។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ក្នុងថ្ងៃនេះមានបញ្ហាហិរញ្ញវត្ថុតិចតួចអាចនឹងកើត មានឡើង។ សូមប្រុងប្រយ័ត្នឲ្យបានខ្លាំងបំផុតក្នុងពេលធ្វើអាជីវកម្ម…
-
២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ចំនួន ៣០៨ករណី (Video Inside)

មានប្រទេស៥នៅអាស៊ាន ដែលមានករណីឆ្លងជំងឺកូវីដ១៩ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ ប្រទេសកម្ពុជាមិនមានករណីឆ្លងថ្មីឡើយ។ តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ានមានចំនួន ៣០៨ករណី ដែលជាតួលេខឆ្លងកើនឡើងចំនួន ២៧៦ករណី បើប្រៀបធៀបនឹងការឆ្លងកាលពីម្សិលមិញ។ ការឆ្លងថ្ងៃនេះ បានកើតលើប្រទេសចំនួន ៥ នៅអាស៊ាន រួមមានប្រទេសវៀតណាម, ឡាវ, ម៉ាឡេស៊ី, មីយ៉ាន់ម៉ា និងប្រទេសឥណ្ឌូនេស៊ី។ ប្រទេសឥណ្ឌូនេស៊ី មានការឆ្លងចំនួន ១៩២ករណីច្រើនជាងគេ ខណៈប្រទេសឡាវមានការឆ្លងចំនួន ១ករណីតិចជាងគេ ក្នុងចំណោមប្រទេសទាំង ៥ ដែលមានការឆ្លងថ្ងៃនេះ។ ការស្លាប់ដោយកូវីដ១៩នៅថ្ងៃនេះ មានចំនួន ២នាក់នៅក្នុងប្រទេសឥណ្ឌូណេស៊ី។ គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបមានចំនួន ៣៦លាន ៣៥ម៉ឺន ៦ពាន់ ២៩ករណី, និងការស្លាប់សរុបមានចំនួន ៣៦ម៉ឺន ៨ពាន់ ៨០២នាក់។ បើគិតសរុបនៅលើសាកលលោកនោះវិញ ការឆ្លងវីរុសកូវីដ១៩ សរុប មាន ចំនួនជាង ៦៩៤ លានករណី, និងការស្លាប់មានជាង ៦លាន ៩១ម៉ឺននាក់៕
-
ខេត្តឧត្តរមានជ័យជូនដំណឹងកម្ពស់ទឹក ក្នុងអាងបឹងតាម៉ុកហួសកម្រិតអាសន្ន (Video Inside)

កម្ពស់ទឹកក្នុងអាងបឹងតាម៉ុក ក្នុងឃុំអន្លង់វែង នៃស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បានឡើងហួសកម្រិតប្រកាសអាសន្នហើយនៅថ្ងៃទី៧កញ្ញានេះ។ អាជ្ញាធរខេត្តឧត្តរមានជ័យ បានអំពាវនាវដល់ពលរដ្ឋដែលរស់នៅក្បែរអាងបឹងតាម៉ុកនោះ ត្រូវត្រៀមលក្ខណៈប្រុងប្រយ័ត្ន ខណៈទឹកបានបន្តហក់ឡើងខ្លាំងនេះ។ ទំនប់អាងទឹកបឹងតាម៉ុក គិតត្រឹមថ្ងៃនេះ មានកម្ពស់៣ម៉ែត្រ៨១សង្ទីម៉ែត្រ ខណៈកម្ពស់ទឹក ដែលត្រូវប្រកាសអាសន្ន គឺ៣ម៉ែត្រ៨០ សង្ទីម៉ែត្រ។ មន្ទីរធនធានទឹក និងឧតុនិយម ខេត្តឧត្តរមានជ័យ បានថ្លែងថា កំណើនខ្ពស់នៃទឹកបឹងក្នុងអាងនេះ គឺដោយសារការភ្លៀងធ្លាក់កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងកម្រិតជាង ១០០ មីលីម៉ែត្រ។ យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម ក្នុងសប្ដាហ៍នេះ បាតុភូតភ្លៀង ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គឺនៅតែបន្ដកើតមាន ដោយសារកម្ពុជារងនូវឥទ្ធិពល ពីប្រព័ន្ធសម្ពាធទាប អូសបន្លាយលើភាគខាងជើង ប្រទេសថៃ ឡាវ និងវៀតណាម ជាមួយនឹងខ្យល់មូសុងនិរតីមធ្យម។
-
ថ្នាក់ដឹកនាំកម្ពុជា និងហ្វីលីពីន ជួបពិភាក្សាពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង២ (Video Inside)

មេដឹកនាំកម្ពុជា និងហ្វីលីពីន បានជួបពិភាក្សាពង្រឹងកិច្ចសហប្រតិបត្តិការរវាងគ្នាទៅវិញទៅមក ក្នុងក្រុងហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី ដែលមានការរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា។ការជួបពិភាក្សារវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកប្រធានាធិបតី ហ្វែ័រឌីណង់ ម៉ាកូស យូញៀ បានធ្វើឡើងវេលាព្រឹកថ្ងៃព្រហស្បតិ៍ ទី៧ កញ្ញា ឆ្នាំ២០២៣។ អប្សរាណិតធ្វើសេចក្តីរាយការណ៍
-
ប្រធានសភាកូរ៉េខាងត្បូងប្តេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងស្ថាប័ននីតិបញ្ញត្តិ នៃប្រទេសទាំង២ (Video Inside)

ថ្នាក់ដឹកនាំស្ថាប័នរដ្ឋសភា នៃប្រទេសកម្ពុជា បានស្នើប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ជួយបណ្តុះបណ្តាលផ្នែកបច្ចេកវិទ្យាឌីជីថលដល់ស្ថាប័នសភាកម្ពុជា ដើម្បីឱ្យសភាកម្ពុជា មានធនធានគ្រប់គ្រាន់ឈានដល់អភិវឌ្ឍន៍ខ្លួន ក្លាយជាសភាឌីជីថល។ ការអភិវឌ្ឍន៍ប្រទេសក្នុងរបត់ឌីជីថល គឺជាផ្នែកមួយ នៃយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាលថ្មី នៃអាណ្ណត្តិទី៧ របស់រដ្ឋសភា។ អប្សរាណិតធ្វើសេចក្តីរាយការណ៍