Category: ទូរទស្សន៍

  • កងទ័ពកម្ពុជា និងកងទ័ពរំដោះប្រជាជនចិន ត្រៀមធ្វើសមយុទ្ធសុខាភិបាលរួមគ្នា (Video Inside)

    កងទ័ពកម្ពុជា និងកងទ័ពរំដោះប្រជាជនចិន ត្រៀមធ្វើសមយុទ្ធសុខាភិបាលរួមគ្នា (Video Inside)

    កងយោធពលខេមរភូមិន្ទរបស់ប្រទេសកម្ពុជា និងកងទ័ពរំដោះប្រជាជនចិន ត្រៀមនឹងរៀបចំធ្វើសមយុទ្ធសុខាភិបាលរួមគ្នាមួយ ក្នុងសប្តាហ៍នេះ នៅលើទឹកដីកម្ពុជា។សមយុទ្ធសុខាភិបាល ដែលមានឈ្មោះថា «ទេវតាសន្តិភាពឆ្នាំ២០២៣» នឹងប្រព្រឹត្តទៅរវាងពីថ្ងៃទី១៤ ដល់២៦កញ្ញា ដែលនឹងមានរយៈពេល១៣ថ្ងៃ នៅបញ្ជាការដ្ឋានកងទ័ពពិសេស កងទ័ពជើងគោក។ អប្សរាណិតធ្វើសេចក្តីរាយការណ៍

  • អាជ្ញាធរជាតិអប្សរាបំភ្លឺជុំវិញការផ្សាយវិទ្យុអាស៊ីសេរី (Video Inside)

    អាជ្ញាធរជាតិអប្សរាបំភ្លឺជុំវិញការផ្សាយវិទ្យុអាស៊ីសេរី (Video Inside)

    អាជ្ញាធរជាតិអប្សរា បានចេញសេចក្តីប្រកាសព័ត៌មានមួយបំភ្លឺតបចំពោះការផ្សាយព័ត៌មាន របស់វិទ្យុអាស៊ីសេរី ជុំវិញខ្លឹមសារមួយពាក់ព័ន្ធនឹង «អង្គការលើកលែងទោសអន្តរជាតិ ស្នើគណៈកម្មាធិការបេតិកភណ្ឌពិភពលោក ពិនិត្យមើលការបណ្តេញចេញដោយបង្ខំនូវតំបន់អង្គរ»។ តើការពិតនៃរឿងនេះ មានយ៉ាងណាទៅវិញ? អប្សរាណិតរាយការណ៍

  • សម្តេចធិបតី ហ៊ុន ម៉ាណែត គ្រោងទស្សនកិច្ចប្រទេសចិនក្នុងសប្តាហ៍នេះ (Video Inside)

    សម្តេចធិបតី ហ៊ុន ម៉ាណែត គ្រោងទស្សនកិច្ចប្រទេសចិនក្នុងសប្តាហ៍នេះ (Video Inside)

    សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី គ្រោងនឹងដឹកនាំគណៈប្រតិភួជាន់ខ្ពស់ ដើម្បីបំពេញទស្សនកិច្ចរយៈពេល៤ថ្ងៃ នៅប្រទេសចិន ក្នុងសប្តាហ៍នេះ។ សម្តេចធិបតីនាយករដ្ឋមន្ត្រី នឹងអញ្ជើញជួបសម្តែងការគួរសមជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង និងជួបពិភាក្សាជាមួយថ្នាក់ដឹកនាំកំពូល នៃប្រទេសចិន រវាងពីថ្ងៃទី១៤ ដល់១៦កញ្ញា និងរវាងពីថ្ងៃទី១៦ និង១៧កញ្ញា នឹងបន្តអញ្ជើញចូលរួមពិព័រណ៍អាស៊ានចិន លើកទី២០ នៅទីក្រុងណាននីង តំបន់ស្វយ័តជនជាតិក្វាងស៊ី។ អប្សរាណិតធ្វើសេចក្តីរាយការណ៍

  • ៧២ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង ១០០ករណី (Video Inside)

    ៧២ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង ១០០ករណី (Video Inside)

    មានប្រទេសតែ៣ ប៉ុណ្ណោះនៅអាស៊ាន ដែលមានករណីឆ្លងជំងឺកូវីដ១៩ ក្នុងរយៈពេល ៧២ម៉ោងកន្លងមកនេះ។ ប្រទេសកម្ពុជាក្នុងរយៈពេល ៧២ម៉ោងចុងក្រោយនេះ មិនបានរកឃើញអ្នកឆ្លងថ្មីឡើយ។ តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ានក្នុងរយៈពេល ៧២ម៉ោងចុងក្រោយនេះ មានចំនួន តែ១៥៣ករណីប៉ុណ្ណោះ ដែលថយចុះច្រើនដល់ ១ពាន់ ៩២៥ករណី បើប្រៀបធៀបនឹង ៧២ម៉ោងដូចគ្នាកាលពីសប្តាហ៍មុន។ ក្នុងចំណោមប្រទេសទាំង៣ នៅអាស៊ាន ដែលរកឃើញមានឆ្លង រួមមានប្រទេសវៀតណាម, មីយ៉ាន់ម៉ា និងប្រទេសឡាវ។ ប្រទេសវៀតណាម មានការឆ្លងចំនួន ១៣១ករណី ច្រើនជាងគេ ខណៈប្រទេសឡាវ មានការឆ្លងចំនួន ៨ករណី តិចជាងក្នុងចំណោមប្រទេសទាំង ៣។ ប្រទេសអាស៊ានរយៈពេល ៧២ម៉ោងចុងក្រោយនេះ មិនមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ឡើយ។ គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបមានចំនួន ៣៦លាន ៣៥ម៉ឺន ៦ពាន់ ១២៩ករណី, និងការស្លាប់សរុបមានចំនួន ៣៦ម៉ឺន ៨ពាន់ ៨០២នាក់។ បើគិតសរុបនៅលើសាកលលោកនោះវិញ ការឆ្លងវីរុសកូវីដ១៩ សរុបមានចំនួនជាង ៦៩៥លានករណី, និងការស្លាប់មានជាង ៦លាន ៩១ម៉ឺននាក់៕

  • ស្ថានភាពអាកាសធាតុ ក្នុងប្រទេសរយៈពេលមួយសប្តាហ៍មានអ្វីខ្លះ? (Video Inside)

    ស្ថានភាពអាកាសធាតុ ក្នុងប្រទេសរយៈពេលមួយសប្តាហ៍មានអ្វីខ្លះ? (Video Inside)

    កម្ពុជា ក្នុងសប្តាហ៍នេះ បានបន្តទទួលរងឥទ្ធិពលខ្សោយពីប្រព័ន្ធសម្ពាធទាប ITCZ ដែលនឹងធ្វើឱ្យភ្លៀងបន្តធ្លាក់ក្នុងកម្រិតពីខ្សោយទៅបង្គួរ។ អប្សរាណិតធ្វើសេចក្តីរាយការណ៍ជុំវិញកត្តាអាកាសធាតុមួយសប្តាហ៍ទៅមុខទៀតនេះ

  • តម្លៃប្រេងសាំងនៅថេរក្នុងសប្តាហ៍នេះ (Video Inside)

    តម្លៃប្រេងសាំងនៅថេរក្នុងសប្តាហ៍នេះ (Video Inside)

    តម្លៃប្រេងសាំង គឺនៅថេរជាដដែល សម្រាប់ក្នុងការលក់រយៈពេល១០ថ្ងៃខាងមុខនេះ។ យោងតាមក្រសួងពាណិជ្ជកម្ម តម្លៃប្រេងឥន្ធនៈ សម្រាប់ការលក់រវាងពីថ្ងៃទី១១ រហូតដល់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ គឺប្រេងសាំងធម្មតា មានតម្លៃចំនួន ៤ពាន់ ៦០០រៀល ក្នុង១លីត្រ ដែលតម្លៃនេះគឺនៅថេរ បើប្រៀបធៀបទៅនឹងការលក់រយៈពេល១០ថ្ងៃមុន។ ចំណែកប្រេងម៉ាស៊ូត មានតម្លៃចំនួន ៤ពាន់ ៧៥០រៀលក្នុង១លីត្រ បើប្រៀបធៀបទៅនឹងការលក់រយៈពេល១០ថ្ងៃមុន តម្លៃនេះគឺនៅថេរ។ ដោយឡែកតម្លៃប្រេងស៊ុបពែ័រវិញ គឺមិនបានកំណត់ក្នុងតារាងក្រសួងពាណិជ្ជកម្មនោះទេ ប៉ុន្តែតម្លៃលក់តែង តែខ្ពស់ជាងតម្លៃប្រេងសាំងធម្មតា។ ថ្ងៃនេះប្រេងសាំងស៊ុបពែ័រតាមស្ថានីយ៍ខ្លះ គឺមានតម្លៃចំនួន ៥ពាន់ ២០០រៀល, កន្លែងខ្លះមានតម្លៃចំនួន ៥ពាន់ ២៥០រៀល និងនៅក្នុងកន្លែងខ្លះមានតម្លៃចំនួន ៥ពាន់ ៣០០រៀល ក្នុងមួយលីត្រ។ សូមជម្រាបថា រាជរដ្ឋាភិបាលតែងតែចំណាយប្រាក់ ជួយខាតយ៉ាងហោច ៦ចុច៥សេន ក្នុងមួយលីត្រ ដើម្បីជាការទប់ស្កាត់តម្លៃប្រេង ក្នុងការជួយសម្រាលបន្ទុកដល់ពលរដ្ឋ។

  • កម្ពុជា-ឥណ្ឌាប្ដេជ្ញាបន្ដកិច្ចសហប្រតិបត្តិការលើវិស័យសាសនា (Video Inside)

    កម្ពុជា-ឥណ្ឌាប្ដេជ្ញាបន្ដកិច្ចសហប្រតិបត្តិការលើវិស័យសាសនា (Video Inside)

    កម្ពុជា-ឥណ្ឌា បានប្ដេជ្ញារួមគ្នាបន្ដកិច្ចសហប្រតិបត្តិការឲ្យកាន់តែល្អបន្ថែមទៀត លើវិស័យសាសនា។ ការប្តេជ្ញាចិត្តនេះ បានធ្វើឡើងក្នុងកិច្ចពិភាក្សាមួយ រវាងរដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនាលោក ចាយ បូរិន ជាមួយនឹងឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំកម្ពុជា គឺលោកស្រីបណ្ឌិត ទេវីយ៉ានី ខូប្រាហ្គេដ នៅទីស្តីការក្រសួង នាព្រឹកថ្ងៃទី១១ ខែកញ្ញា។ អប្សរាណិតធ្វើសេចក្តីរាយការណ៍

  • កម្ពុជាបង្ហាញតួលេខកាន់តែប្រសើរលើវិស័យទេសចរណ៍បរទេសតាមផ្លូវអាកាស (Video Inside)

    កម្ពុជាបង្ហាញតួលេខកាន់តែប្រសើរលើវិស័យទេសចរណ៍បរទេសតាមផ្លូវអាកាស (Video Inside)

    កម្ពុជាទទួលបានអ្នកដំណើរតាមផ្លូវអាកាសជាង ៣លាន ៤សែននាក់ ក្នុងរយៈពេល៨ខែឆ្នាំ២០២៣នេះ ដែលតួលេខនេះ បានកើនឡើងជាង ១៨០% ប្រៀបធៀបនឹងឆ្នាំកន្លងមក។ តួលេខនេះ ត្រូវគេចាត់ទុកថាបានបង្ហាញពីភាពប្រសើរឡើង នៃវិស័យអាកាសចរណ៍ របស់កម្ពុជាក៏ដូចជាការងើបឡើងវិញ នៃភ្ញៀវទេសចរអន្តរជាតិ។ អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល លោក ស៊ីន ចាន់សិរីវុត្ថា បានថ្លែងនៅថ្ងៃនេះថា ជើងហោះហើរមានចំនួន ៣ម៉ឺន ៣ពាន់ ១៤៦ជើង ដែលកើនឡើង ១១៤% បើធៀបទៅនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២២។ នៅជាមួយគ្នានេះដែរ, សេចក្តីរាយការណ៍បានបង្ហាញថា ក្រុមហ៊ុនអាកាសចរណ៍ដ៏ធំមួយ នៅលើពិភពលោក គឺក្រុមហ៊ុន Qatar Airway គ្រោងនឹងចាប់ផ្តើមបើកជើងហោះហើរមកកម្ពុជាឡើងវិញនាចុងខែតុលា ឆ្នាំ២០២៣នេះ ខណៈកម្ពុជាកំពុងស្នើដល់ក្រុមហ៊ុនអាកាសចរណ៍របស់ជប៉ុន ANA ពិនិត្យលទ្ធភាពបើកជើងហោះហើរជាមួយកម្ពុជាឡើងវិញ ក្នុងពេលឆាប់ៗនេះ បន្ទាប់ពីខកខានអស់ពេល ៤ឆ្នាំដោយសារតែវិបត្តិជំងឺកូវីដ១៩។ មន្ត្រីអាកាសចរកម្ពុជាបានថ្លែងថាគេត្រៀមដាក់ឱ្យដំណើរអាកាសយាន្តដ្ឋានអន្តរជាតិ សៀមរាបអង្គរថ្មី នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ខាងមុខនេះផងដែរ ដែលរំពឹងថាកំណើនភ្ញៀវបរទេសនឹងកាន់តែកើនឡើង។ ទោះជាយ៉ាងណាក៏ដោយ, សេចក្តីរាយការណ៍បានបង្ហាញការធ្លាក់ចុះនៃតួលេខដឹកជញ្ជូន តាមផ្លូវអាកាសទៅវិញ។ មន្ត្រីនាំពាក្យដដែលបានបញ្ជាក់ថា ការដឹកជញ្ជូនទំនិញតាមផ្លូវអាកាស មានចំនួនជាង៣ ម៉ឺន ៤ពាន់៨៨១តោន ដែលថយចុះជាង…

  • ក្រសួងយុត្តិធម៌រៀបចំបែបបទស្នើសុំព្រឹត្តិបត្រថ្កោលទោសសម្រាប់ខ្មែរនៅក្រៅស្រុក (Video Inside)

    ក្រសួងយុត្តិធម៌រៀបចំបែបបទស្នើសុំព្រឹត្តិបត្រថ្កោលទោសសម្រាប់ខ្មែរនៅក្រៅស្រុក (Video Inside)

    ក្រសួងយុត្តិធម៌កំពុងរៀបចំជំហានទី២ ដើម្បីជួយពលរដ្ឋខ្មែរនៅក្រៅប្រទេស អាចទទួលបាននូវសេវាព្រឹត្តិបត្រថ្កោលទោស។ ការរៀបចំនីតិវិធីក្នុងជំហានទី២នេះ គឺដើម្បីអនុវត្តកាន់តែប្រសើរស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា។ អប្សរាណិតធ្វើសេចក្តីរាយការណ៍

  • សម្តេចក្រឡាហោម ស ខេង ថ្កោលទោសអ្នកសរសេរមួលបង្កាច់ចង្ខូចឈ្មោះ (Video Inside)

    សម្តេចក្រឡាហោម ស ខេង ថ្កោលទោសអ្នកសរសេរមួលបង្កាច់ចង្ខូចឈ្មោះ (Video Inside)

    ការប្រើឈ្មោះថ្នាក់ដឹកនាំក្នុងជួរគណបក្សប្រជាជនកម្ពុជា ដោយក្រុមធ្វើនយោបាយប្រឆាំង បានជំរុញឱ្យសម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា បានចេញលិខិតប្រតិកម្ម។ សម្តេចក្រឡាហោម ស ខេង ដែលជាឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានសរសេរនៅថ្ងៃទី១១កញ្ញានេះ តាមប្រព័ន្ធបណ្តាញសង្គមថា មានមនុស្ស «បានយកឈ្មោះសម្តេចក្រឡាហោម ធ្វើជាប្រធានបទ សម្រាប់បំរើមហិច្ឆតាទុច្ចរិត និងស្មោកគ្រោករបស់ពួកគេ»។ សម្តេចក្រឡាហោម ស ខេង បានសរសេរបញ្ជាក់ថា ក្រោយពេលដែលរាជរដ្ឋាភិបាលអាណ្ណត្តិទី៧ នៃរដ្ឋសភាត្រូវបានបង្កើតឡើង, មជ្ឈដ្ឋានដែលនិន្នាការប្រឆាំងនៅតែបន្តលើកឡើងដដែលៗ តាមរយៈបណ្តាញសង្គម, តាមសារព័ត៌មាននានា និងជាពិសេសតាមរយៈ ការឃោសនាអកុសល ប្រឌិតនូវព័ត៌មានទាំងនេះ «ក្នុងបំណងកខ្វក់ដើម្បីបំបែកបំបាក់ផ្ទៃក្នុង គណបក្សប្រជាជនកម្ពុជា»។ សម្តេចក្រឡាហោម បានសរសេរបំភ្លឺប្រាប់ពលរដ្ឋថា «ការលើកឡើងរបស់មជ្ឈដ្ឋាន ដែលមាននិន្នាការប្រឆាំងនេះ ជាការប៉ុនប៉ងទាំងល្ងិតល្ងង់ ក្នុងគ្រាអស់សង្ឈឹម និងជាការបំផុសបំផុលដ៏មានគ្រោះថ្នាក់ដល់ប្រទេសជាតិ»។ សម្តេចក្រឡាហោម បានសរសេរប្រាប់ដល់អ្នកមួលបង្កាច់បង្ខូចឈ្មោះសម្តេចថា សូម «បញ្ឈប់ជាបន្ទាន់រាល់ទង្វើទាំងឡាយណា ដែលប៉ះពាល់ដល់សន្តិភាព, ស្ថិរភាពនយោបាយ និងរាំងស្ទះដល់ការអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ចកម្ពុជា និងធ្វើឱ្យសាធារណជនមានការភ័ន្តច្រឡំ លើគោលការណ៍ដឹកនាំដ៏ត្រឹមត្រូវ របស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន ជាប្រមុខ»។ ក្នុងសំណេរតាមបណ្តាញសង្គមដដែល សម្តេចក្រឡាហោមបានសរសេរថា…