Category: ទូរទស្សន៍

  • សម្តេចធិបតី ហ៊ុន ម៉ាណែត ជួបប្រធានាធិបតីចិនលោក ស៊ី ជីនពីង (Video Inside)

    សម្តេចធិបតី ហ៊ុន ម៉ាណែត ជួបប្រធានាធិបតីចិនលោក ស៊ី ជីនពីង (Video Inside)

    ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានជួបជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅថ្ងៃសុក្រ ទី១៥ កញ្ញា និងបានចាត់ទុកដំណើររបស់ប្រមុខថ្មីដឹកនាំរាជរដ្ឋាភិបាល កាន់តែបានលើកកម្ពស់កាន់តែខ្លាំងនូវទំនាក់ទំនងរវាងប្រទេសចិន និងកម្ពុជា «ឱ្យកាន់តែមានលក្ខណៈស៊ីជម្រៅ និងកាន់តែជាក់លាក់ពិតប្រាកដ»។ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលថ្មីជាលើកដំបូង បំពេញទស្សនកិច្ចក្នុងប្រទេសចិនតបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីចិន លោក លី ឈាង។ ដំណើរបំពេញទស្សនកិច្ចបួនថ្ងៃចាប់ផ្តើមពីថ្ងៃទី១៤ កញ្ញា ក៏នឹងរួមមានទាំងការអញ្ជើញចូលរួមពិព័រណ៍អាស៊ានចិនលើកទី២០ នៅទីក្រុងណាននីង តំបន់ស្វយ័តជនជាតិក្វាងស៊ី។ អប្សរាណិតរាយការណ៍

  • ហោរាសាស្រ្តប្រចាំថ្ងៃសៅរ៍ ២កើត ខែភទ្របទ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣

    ហោរាសាស្រ្តប្រចាំថ្ងៃសៅរ៍ ២កើត ខែភទ្របទ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលវេលាល្អប្រសើរសម្រាប់ដោះ ស្រាយបញ្ហាទាក់ទងនឹងអចលនទ្រព្យនោះទេ។ សូមព្យាយាមបដិសេធចំពោះកិច្ចការងារ ទាំងឡាយណាដែលមានភាពមិនច្បាស់លាស់ ពីព្រោះវាជាដើមចមនៃការខាតបង់ទ្រព្យ សម្បត្តិ និងពេលវេលា។ ទន្ទឹមនឹងនេះ អ្នកអាចមានការខកចិត្តខ្លះជាមួយនឹងមិត្តរួមការងារ របស់អ្នកតែម្តង ហេតុនេះចូរកុំនិយាយស្តីច្រើនពេក បើមិនសំខាន់ទេក៏គួរកុំពាក់ព័ន្ធច្រើន។ ផ្ទុយពីភាពរអាក់រអួលខ្លះដែលអាចកើតឡើងនៅថ្ងៃនេះ នៅចុងបញ្ចប់នៃការងារល្ងាចនេះ អ្នកនឹងជួបប្រទះស្ថានភាពធូរស្រាលឡើងវិញ ដូច្នេះមិនគួរជាត្រូវព្រួយបារម្ភច្រើនោះទេ។ ក្រៅពីនេះ ភាគច្រើនអ្នកនឹងអាចបំពេញការងារទាន់ពេល ដូច្នេះរកពេលសម្រាកខ្លះ។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះមានអំណោយផលសម្រាប់ការឆ្លុះបញ្ចាំង និងការវិភាគអំពីស្ថានភាពបច្ចុប្បន្ន។ រៀបចំផែនការសកម្មភាពរបស់អ្នកជាច្រើនសប្តាហ័ជា មុន ពីព្រោះការរំពឹងទុករបស់អ្នកទំនងជាត្រូវបានបំពេញ។ ហោរាសាស្រ្តអាជីព ក៏នឹងផ្តល់ នូវមហិច្ចតាអាជីពខ្ពស់ផងដែរ ដូច្នេះសូមលោកអ្នកសម្រេចចិត្តធ្វើតាមការចង់បានរបស់ ខ្លួន។ ក្នុងនោះដែរ​ លោកអ្នកដែលមានបំណងចង់ផ្លាស់ប្តូរការងារគឺអាចផ្លាស់ប្តូរទៅបាន តាមបំណង ដូច្នេះគ្មានអ្វីដែលត្រូវស៊ូទ្រាំនឹងការលំបាកទៀតទេ។ ក្រៅពីនេះ អ្នកនឹងមាន ពេលវេលាច្រើនក្នុងការបំពេញការងារទៅតាមគម្រោងផែនការ ដូច្នេះមិនគួរប្រញាប់ ប្រញាល ឬដាក់បន្ទុកទៅលើខ្លួនឯងពេកទេ។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ…

  • ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ១កើត ខែភទ្របទ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣

    ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ១កើត ខែភទ្របទ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ហោរាសាស្រ្តអាជីពណែនាំឲ្យអ្នកសម្រួលការ អនុវត្តការងារ។ ប្រហែលជាអ្នកត្រូវពិនិត្យពិច័យហេតុការណ៍ដែលកំពុងកើតឡើង ហើយធ្វើ ការសម្របខ្លួនឲ្យបានប្រសើរ ជាជាងក្តោបក្តាប់គម្រោងដែលមិនសក្តិសមនឹងកាលទេស។ សម្រាប់ទំនាក់ទំនងនានាមានភាពរលូនណាស់ អ្នកកំពុងស្ថិតនៅលើផ្លូវដែលត្រឹមត្រូវ ដូច្នេះ សូមយកការគិតរបស់អ្នកចេញមកក្រៅ តាមរយៈការចាប់ផ្តើមគូសវាស ឬធ្វើការបោះ ជំហានលើការងារដែលអ្នកប៉ងប្រាថ្នា។ ក្រៅពីនេះ លោកអ្នកមានលទ្ធភាពច្រើនក្នុងការ ស្វែងយល់ និងដោះស្រាយភាពរឹងស្ទះនៅក្នុងការអនុវត្តការងារជាទូទៅ។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលវេលាដែលមាន អំណោយផលបំផុតសម្រាប់ធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងជំនួញអចលនទ្រព្យទាំង ឡាយ។ លោកអ្នកអាចសម្រេចបានគ្រប់លក្ខខណ្ឌដ៏ល្អបំផុតសម្រាប់ខ្លួនឯង។ លើសពីនេះ អ្នកអាចផ្លាស់ប្តូរស្ថានភាពនានាឲ្យទៅជាប្រសើរវិញបាន បើទោះបីជាក្នុងកាលទេសណា មួយក៏ដោយ។ អ្វីដែលសំខាន់ គឺគ្រាន់តែព្យាយាមរៀបពីរបៀបធ្វើការបែបសាម័ញ្ញៗគឺគ្រប់  គ្រាន់។ ក្នុងពេលជាមួយគ្នានេះដែរ ចូររកពេលវេលាសម្រាកខ្លះ ហើយបើកាន់តែល្អទៀតនោះសូមលោកអ្នកចំណាយពេលទៅលើការចូលរួមក្នុងវគ្គបណ្តុះបណ្តាលនានាដើម្បីមាន លទ្ធភាពកាន់តែច្រើនក្នុងដំណើរការការងារ។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីរបស់លោកអ្នកស្រុតចុះ។ ហោរាសាស្រ្តអាជីពណែនាំលោកអ្នកឲ្យគ្រប់គ្រងអារម្មណ៍ និងការគិតឲ្យបានច្រើនបំផុត។ អនុវត្តការងារដោយសន្សឹម និងដោយការប្រុងប្រយ័ត្នចំពោភាពរឹងស្ទះ…

  • GPO 48: ភូមិសាស្រ្តនយោបាយ៖ ការប្រជុំក្រុម G20 នៅក្នុងប្រទេសឥណ្ឌា មានជម្លោះក្នុងសង្រ្គាមរុស្ស៊ី – អ៊ុយក្រែន (មានវីដេអូ)

    GPO 48: ភូមិសាស្រ្តនយោបាយ៖ ការប្រជុំក្រុម G20 នៅក្នុងប្រទេសឥណ្ឌា មានជម្លោះក្នុងសង្រ្គាមរុស្ស៊ី – អ៊ុយក្រែន (មានវីដេអូ)

    #ភូមិសាស្រ្តនយោបាយ វគ្គទី១ ៖ ប្រទេសឥណ្ឌាជាម្ចាស់ផ្ទះក្នុងកិច្ចប្រជុំក្រុមG20ព្រួយពីការដែលមិនអាចចេញសេចក្តីថ្លែងការណ៍រួមបាន វគ្គទី២ ៖ តើលោកប្រធានាធិបតីចិន ស៊ីជិនភីង និងលោកប្រធានាធិបតីពូទីនរបស់រុស្ស៊ី មិនផ្តល់វត្តមានក្នុងអង្គប្រជុំ G20 នៅក្នុងប្រទេសឥណ្ឌា? តើមូលហេតុអ្វី ? វគ្គទី៣ ៖ ប្រទេសរុស្ស៊ីពេញចិត្តនឹងសេចក្តីថ្លែងការណ៍រួមរបស់អង្គប្រជុំG20 នៅឥណ្ឌា។

  • ២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ចំនួន ៥៧១ករណី (Video Inside)

    ២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ចំនួន ៥៧១ករណី (Video Inside)

    ប្រទេសកម្ពុជាដែលបាត់មិនមានការឆ្លងកូវីដ១៩ រយៈពេលជាង ៥សប្តាហ៍មកហើយនោះ ថ្ងៃនេះបានរកឃើញឆ្លង ១ករណីមកវិញ។ ប្រទេសក្នុងអាស៊ានរយៈពេល២៤ម៉ោងកន្លងមក បានរកឃើញការឆ្លងលើប្រទេសចំនួន ៥ ដែលមានការឆ្លងចំនួន ៥៧១ករណី ជាតួលេខឆ្លងកើនឡើងចំនួន ៥០៥ករណី បើប្រៀបធៀបនឹងការឆ្លងកាលពីម្សិលមិញ។ ប្រទេសទាំង ៥ នៅអាស៊ានដែលមានការឆ្លងថ្ងៃនេះ គឺប្រទេសវៀតណាម, មីយ៉ាន់ម៉ា, សឹង្ហបុរី, កម្ពុជា និងប្រទេសឡាវ។ ប្រទេសសឹង្ហបុរី មានការឆ្លងចំនួន ៥២៥ករណី ច្រើនជាងគេ, វៀតណាមមាន ការឆ្លងចំនួន ៤៣ករណី និងប្រទេសឡាវ, កម្ពុជា និងមីយ៉ាន់ម៉ាមានការឆ្លង ១ករណីដូចគ្នាតិចជាងគេ។ នៅអាស៊ានរយៈពេល ២៤ម៉ោងកន្លងមកនេះ មិនមានអ្នកស្លាប់ដោយសារកូវីដ១៩ ឡើយ។ គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបមានចំនួន ៣៦លាន ៣៦ម៉ឺន ៨៣៣ករណី, និងការស្លាប់សរុបមានចំនួន ៣៦ម៉ឺន ៨ពាន់ ៨០៥នាក់ដដែល។ បើគិតសរុបនៅលើសាកលលោកនោះវិញ ការឆ្លងវីរុសកូវីដ១៩ សរុបមានចំនួនជាង ៦៩៥លានករណី, និងការស្លាប់មានជាង ៦លាន ៩១ម៉ឺននាក់៕

  • ការដាច់ភ្លើងក្នុងសប្តាហ៍នេះ មាននៅទីណាខ្លះ? (Video Inside)

    ការដាច់ភ្លើងក្នុងសប្តាហ៍នេះ មាននៅទីណាខ្លះ? (Video Inside)

    ការដាច់ភ្លើងនៅចុងសប្តាហ៍ បានមកដល់ទៀតហើយ ដែលមានរយៈពេល៤ថ្ងៃ គឺមាននៅថ្ងៃព្រហស្បតិ៍ ថ្ងៃសុក្រ ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។ ការដាច់ភ្លើងនេះ បានកើតឡើងនៅក្នុងរាជធានីភ្នំពេញ និងខេត្ដកណ្ដាល ដែលនឹងមានរយៈពេលពី៦ម៉ោង ទៅ៩ម៉ោង។ តើការដាច់ភ្លើងប្រចាំសប្តាហ៍នេះ មាននៅទីណាខ្លះ? សូមស្ដាប់សេចក្ដីរាយការណ៍

  • ៨ខែទំហំពាណិជ្ជកម្មរវាងកម្ពុជា និងសហរដ្ឋអាមេរិក សម្រេចបាន ៦ពាន់ ២៧២លានដុល្លារ (Video Inside)

    ៨ខែទំហំពាណិជ្ជកម្មរវាងកម្ពុជា និងសហរដ្ឋអាមេរិក សម្រេចបាន ៦ពាន់ ២៧២លានដុល្លារ (Video Inside)

    ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងសហរដ្ឋអាមេរិក ក្នុងរយៈពេល៨ខែឆ្នាំ២០២៣ សម្រេចបាន ៦ពាន់ ២៧២លានដុល្លារ។ យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា, តួលេខនេះ មានការថយចុះ ៥.៦% បើធៀបនឹងរយៈដូចគ្នាឆ្នាំ២០២២។ យោងតាមរបាយការណ៍ដដែល ក្នុងរយៈពេល ៨ខែដើមឆ្នាំនេះ, កម្ពុជាបាននាំទំនិញចេញទៅអាមេរិក ទទួលបានទឹកប្រាក់ជាង ៦ពាន់ ១១១លានដុល្លារ ខណៈការនាំចូលពីអាមេរិកវិញ ក្នុងទំហំទឹកប្រាក់ជាង ១៦០លានដុល្លារ។ ផលិតផលសំខាន់ៗ ដែលកម្ពុជាបាននាំចេញទៅអាមេរិក មានដូចជាសម្លៀកបំពាក់, សម្ភារៈសម្រាប់ការធ្វើដំណើរដូចជាវ៉ាលីស, កាបូប, កង់ និងសម្ភារៈប្រើប្រាស់មួយចំនួនទៀត។ ចំណែកកម្ពុជា នាំចូលពីអាមេរិកវិញ មានដូចជារថយន្ត គ្រឿងយន្ត គ្រឿងអលង្ការ គ្រឿងសំអាង សម្ភារៈអគ្គិសនី, គ្រឿងអេឡិចត្រូនិក និងសម្ភារៈប្រើប្រាស់មួយចំនួនទៀត។ ទំហំពាណិជ្ជកម្មកម្ពុជា-អាមេរិក នៅឆ្នាំ២០២២ សម្រេចបានចំនួន ៩ពាន់ ២៨១លានដុល្លារ កើនឡើង១៨.៦ភាគរយ បើប្រៀបធៀបជាមួយនឹងឆ្នាំ២០២១ ដែលមានចំនួន ៧ពាន់ ៨២៦លានដុល្លារ។

  • កម្ពុជា និងថៃ ប្តេជ្ញាបោសសំអាតមីន តាមបណ្តោយព្រំដែន (Video Inside)

    កម្ពុជា និងថៃ ប្តេជ្ញាបោសសំអាតមីន តាមបណ្តោយព្រំដែន (Video Inside)

    កម្ពុជា និងថៃ បានប្តេជ្ញាការបោសសំអាតគ្រាប់មីន តាមបណ្តោយព្រំដែន នៃប្រទេសទាំង២ ដើម្បីប្រែក្លាយតំបន់ព្រំដែន ជាតំបន់មានសុវត្ថិភាពគ្មានគ្រាប់មីន។ តំបន់ព្រំដែនកម្ពុជាថៃ គឺជាតំបន់ដែលធ្លាប់មានមីនច្រើនស្អេកស្កះបន្សល់ទុក ពីអតីតកាលសង្គ្រាមស៊ីវិល ប៉ុន្តែក្រោយកម្ពុជាមានសន្តិភាពសាឡើងវិញ ក្រោមនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន, តំបន់តាមបណ្តោយព្រំដែន ត្រូវបានសំអាតឡើងវិញជាបណ្តើរ។ ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ បានអនុញ្ញាតឱ្យឯកអគ្គរាជទូតថៃប្រចាំកម្ពុជាលោក ឆឺតគាត អឌ្ឍកោ និងអគ្គនាយក នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនថៃ លោកឧត្តមសេនីយ៍ ស៊ូប៉ាថាត់ ណារិនដារ៉ា ផាកឌីបានចូលសម្តែងការគួរសម និងជួបពិភាក្សាការងារស្តីពីកិច្ចសហប្រតិបត្តិការបោសសម្អាតមីន តាមតំបន់ព្រំដែនកម្ពុជា-ថៃ។ ទេសរដ្ឋមន្ត្រី លី ធុជ បានលើកឡើងជុំវិញការអនុវត្តទស្សនវិស័យ និងសេចក្តីសម្រេចរវាងនាយករដ្ឋមន្ត្រី នៃប្រទេសទាំងពីរ ដែលបានឯកភាពគ្នាជំរុញធ្វើការបោសសម្អាតមីនឲ្យអស់នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដើម្បីប្រែក្លាយតំបន់ព្រំដែនជាមួយប្រទេសទាំងពីរ ជាតំបន់សន្តិភាព ស្ថេរភាព សុវត្ថិភាព និងការអភិវឌ្ឍ។ អនុប្រធានទី១ អាជ្ញាធរមីនកម្ពុជា បានជម្រុញឲ្យក្រុមការងារបច្ចេកទេសសកម្មភាពមីន នៃប្រទេសទាំងពីរ បន្តជួបពិភាក្សាគ្នាជាលក្ខណៈបច្ចេកទេស និងតាមការចាំបាច់លើទីតាំង ដែលត្រូវបោសសម្អាត…

  • ពលរដ្ឋខ្មែរនៅក្រៅប្រទេស បន្តផ្ញើសារស្វាគមន៍ដំណើរសម្តេចធិបតី ហ៊ុន ម៉ាណែត (Video Inside)

    ពលរដ្ឋខ្មែរនៅក្រៅប្រទេស បន្តផ្ញើសារស្វាគមន៍ដំណើរសម្តេចធិបតី ហ៊ុន ម៉ាណែត (Video Inside)

    ប្រជាពលរដ្ឋខ្មែរដែលរស់នៅក្រៅប្រទេសបានបន្តផ្ញើសារបញ្ជាក់ ការត្រៀមធ្វើដំណើរទៅកាន់ក្រុងញូយ៉ក ដើម្បីជួបស្វាគមន៍ដំណើរទស្សនកិច្ច របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងគណៈប្រតិភូ ដែលនឹងអញ្ជើញចូលរួមក្នុងមហាសន្និបាតប្រចាំឆ្នាំរបស់អង្គការសហប្រជាជាតិ។ សារជាសម្លេងរបស់ពលរដ្ឋខ្មែរ បានធ្វើតាមបណ្តាញសង្គម និងត្រូវបានគេបង្ហោះជាច្រើន រៀងរាល់ថ្ងៃតាមបណ្តាញសង្គម។ នេះជាការដកស្រង់ខ្លះ នៃសម្លេងស្វាគមន៍របស់ពលរដ្ឋខ្មែរ ពីសហរដ្ឋអាមេរិកនៅថ្ងៃទី១៣កញ្ញា។ យោងតាមប្រតិទិនរៀបចំ, សម្តេចធិបតីនាយករដ្ឋមន្ត្រី នឹងគ្រោងឡើងថ្លែងសុន្ទរកថាលើវេទិកាពិភពលោក នៅថ្ងៃទី២២ កញ្ញា ឆ្នាំ២០២៣ និងមានកម្មវិធីជួបសំណេះសំណាលជាមួយពលរដ្ឋខ្មែរនៅក្រៅប្រទេស និងជួបជាមួយបណ្តាឥស្សរជននយោបាយបរទេស និងមានកម្មវិធីផ្សេងៗដទៃទៀត។ នេះគឺជាសារដកស្រង់ខ្លះពីការស្វាគមន៍របស់ពលរដ្ឋខ្មែររស់នៅក្នុងប្រទេសកាណាដា។ ដំណើរបេសកកម្មក្រៅប្រទេសរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដើម្បីចូលរួមមហាសន្និបាតប្រចាំឆ្នាំរបស់អង្គការសហប្រជាជាតិ នឹងក្លាយជាដំណើរបំពេញបេសកកម្មក្រៅប្រទេស ជាលើកទី៣ ក្រោយរាជរដ្ឋាភិបាលថ្មី បានបង្កើតឡើងកាលពីថ្ងៃទី២២ សីហា ឆ្នាំ២០២៣។

  • កម្ពុជាធ្វើម្ចាស់ផ្ទះលើកដំបូង នៃលំហាត់ហ្វឹកហ្វឺនប្រតិបត្តិការពហុជាតិ លើទីលានសកម្មភាពមីនមនុស្សធម៌ (Video Inside)

    កម្ពុជាធ្វើម្ចាស់ផ្ទះលើកដំបូង នៃលំហាត់ហ្វឹកហ្វឺនប្រតិបត្តិការពហុជាតិ លើទីលានសកម្មភាពមីនមនុស្សធម៌ (Video Inside)

    កម្ពុជាកំពុងធ្វើជាម្ចាស់ផ្ទះលើកដំបូងបំផុត នៃលំហាត់ហ្វឹកហ្វឺនប្រតិបត្តិការពហុជាតិលើទីលានសកម្មភាពមីនមនុស្សធម៌ ដែលមានការចូលរួមពីប្រទេសចំនួន ១៤ មកពីអាស៊ី, អឺរ៉ុប, អូស្យានី និងសហរដ្ឋអាមេរិក។ ពិធីបើកលំហាត់ហ្វឹកហ្វឺនប្រតិបត្តិការពហុជាតិលើទីលាន សកម្មភាពមីនមនុស្សធម៌ បានប្រព្រឹត្តទៅនៅថ្ងៃទី១៣ កញ្ញា ឆ្នាំ២០២៣ នៅលើទឹកដីខេត្តកំពង់ស្ពឺ ក្រោមប្រធានបទ «មាតុភូមិដ៏បវរ-ឆ្នាំ២០២៣» ។ អប្សរាណិតធ្វើសេចក្តីរាយការណ៍