Category: ទូរទស្សន៍

  • ពលរដ្ឋខ្មែរនៅក្រៅប្រទេស បន្តផ្ញើសារស្វាគមន៍ដំណើរសម្តេចធិបតី ហ៊ុន ម៉ាណែត (Video Inside)

    ពលរដ្ឋខ្មែរនៅក្រៅប្រទេស បន្តផ្ញើសារស្វាគមន៍ដំណើរសម្តេចធិបតី ហ៊ុន ម៉ាណែត (Video Inside)

    ប្រជាពលរដ្ឋខ្មែរដែលរស់នៅក្រៅប្រទេសបានបន្តផ្ញើសារបញ្ជាក់ការត្រៀមធ្វើដំណើរ ទៅកាន់ក្រុងញូយ៉ក ដើម្បីជួបស្វាគមន៍ដំណើរទស្សនកិច្ចរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងគណៈប្រតិភូដែលនឹងអញ្ជើញចូលរួមក្នុងមហាសន្និបាត ប្រចាំឆ្នាំរបស់អង្គការសហប្រជាជាតិ។ សម្តេចធិបតីគ្រោងនឹងឡើងថ្លែងសុន្ទរកថា នារសៀលថ្ងៃទី២២ កញ្ញា ឆ្នាំ២០២៣ ដែលត្រូវនឹងវេលាទាបភ្លឺថ្ងៃទី២៣កញ្ញា ម៉ោងក្នុងប្រទេសកម្ពុជា។ សារជាសម្លេងរបស់ពលរដ្ឋខ្មែរ បានធ្វើតាមបណ្តាញសង្គម និងត្រូវបានគេបង្ហោះជាច្រើន រៀងរាល់ថ្ងៃតាមបណ្តាញសង្គម។ នេះជាការដកស្រង់ខ្លះ នៃសម្លេងស្វាគមន៍របស់ពលរដ្ឋខ្មែរ ពីសហរដ្ឋអាមេរិកនៅថ្ងៃទី១៨កញ្ញា។ សម្តេចធិបតី ហ៊ុន ម៉ាណែត និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាល គ្រោងនឹងចាកចេញពីកម្ពុជា នៅថ្ងៃទី២១កញ្ញា សប្តាហ៍នេះហើយ។ ក្នុងដំណើរទស្សនកិច្ចក្រៅប្រទេសជាលើកទី៣ ខាងមុខនេះ, សម្តេចធិបតីនឹងមានកម្មវិធីជួបសំណេះសំណាលជាមួយពលរដ្ឋខ្មែរ នៅក្រៅប្រទេស និងជួបជាមួយបណ្តាឥស្សរជននយោបាយបរទេស និងមានកម្មវិធីផ្សេងៗដទៃទៀត។ នេះគឺជាសារដកស្រង់ខ្លះពីការស្វាគមន៍របស់ពលរដ្ឋខ្មែររស់នៅក្នុងប្រទេសកាណាដា។

  • ពលរដ្ឋក្រីក្រ ៥០គ្រួសារ ក្នុងតំបន់ភ្នំដាច់ស្រយាលខេត្តពោធិ៍សាត់ទទួលបានអំណោយ (Video Inside)

    ពលរដ្ឋក្រីក្រ ៥០គ្រួសារ ក្នុងតំបន់ភ្នំដាច់ស្រយាលខេត្តពោធិ៍សាត់ទទួលបានអំណោយ  (Video Inside)

    ពលរដ្ឋក្រីក្រចំនួន ៥០គ្រួសារ បានទទួលអំណោយពីក្រុមសប្បុរសជន ដឹកនាំដោយឯកឧត្តមបណ្ឌិត ស៊ាង ប៊ុនលាង ក្នុងឱកាសអញ្ជើញចុះសាកសួរសុខទុក្ខ អ្នកភូមិដាច់ស្រយាល នាចំណុចភ្នំ១៥០០ ក្នុងភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ឃុំអន្លង់រាប ស្រុកវាលវែង គឺជាតំបន់ដែលមានភូមិសាស្ត្រ សិ្ថតនៅភាគបស្ចឹមប្រទេស ក្នុងតំបន់ភ្នំឆ្ងាយដាច់ស្រយាលមួយ នៃខេត្តពោធិ៍សាត់ និងក៏ជាតំបន់ដែលស្ថិតជាប់នឹងតំបន់ព្រំដែនដែលមានប្រជាពលរដ្ឋភាគច្រើន គឺជាកសិករធ្វើស្រែចំការ។ សូមទស្សនាសេចក្តីរាយការណ៍

  • ការចរចាប្រាក់ឈ្នួលអប្បបរមាមិនត្រូវគ្នាជាចុងក្រោយ (Video Inside)

    ការចរចាប្រាក់ឈ្នួលអប្បបរមាមិនត្រូវគ្នាជាចុងក្រោយ (Video Inside)

    កិច្ចពិភាក្សាអំពីប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៤ សម្រាប់កម្មករ និងនិយោជិត នៅតែមិនទាន់ត្រូវគ្នានៅឡើយ ប៉ុន្តែភាគីនយោជកបានបង្ហាញសម្បទានបន្តិចថែមទៀត ខណៈដែលខាងសហជីពនៅតែរក្សាជំហរដដែល។ យោងតាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, ការចរចាប្រាក់ឈ្នួលអប្បបរមាជាលើកទី៤ នៅថ្ងៃទី១១ កញ្ញា ឆ្នាំ២០២៣, ភាគីម្ចាស់ក្រុមហ៊ុនបានបង្កើនតួលេខកន្លះដុល្លារថែមទៀត ដែលនាំឱ្យការស្នើតម្លើងនេះមានចំនួន១ដុល្លារកន្លះហើយ។ បើសិនជាសហជីពយល់ព្រមនឹង តួលេខតម្លើងនេះ, ប្រាក់ឈ្នួលអប្បបរមានឹងឡើងចំនួន២០១ដុល្លារកន្លះ។ ប៉ុន្តែភាគីសហជីព មិនបានយល់ព្រមឡើយ។ ភាគីសហជីពនៅតែទាមទារក្នុងតម្លៃឡើង១៥ដុល្លារជាដដែល សម្រាប់ប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០២៤។ យោងតាមសំណើរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត តួលេខកំណត់ចុងក្រោយ នៃប្រាក់ឈ្នួលអប្បរមានឹងរំពឹងដឹងនៅមុនពិធីបុណ្យភ្ជុំបិណ្ឌ ដែលនឹងមកដល់នៅថ្ងៃទី១៣, ១៤ និង១៥តុលា។ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ បានថ្លែងមុននេះថា កិច្ចប្រជុំដើម្បីការចរចាប្រាក់ឈ្នួលនេះ នឹងមានមួយថ្ងៃចុងក្រោយទៀត គឺនៅថ្ងៃទី២៥កញ្ញា ដែលជាថ្ងៃប្រជុំពិភាក្សាបិទបញ្ចប់ជាចុងក្រោយ។

  • លំហាត់ហ្វឹកហ្វឺនប្រតិបត្តិការពហុជាតិលើទីលានសកម្មភាព មីនមនុស្សធម៌ឈានចូលថ្ងៃទី៥ (Video Inside)

    លំហាត់ហ្វឹកហ្វឺនប្រតិបត្តិការពហុជាតិលើទីលានសកម្មភាព មីនមនុស្សធម៌ឈានចូលថ្ងៃទី៥ (Video Inside)

    អគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលំហាត់ហ្វឹកហ្វឺនប្រតិបត្តិការពហុជាតិលើទីលានសកម្មភាពមីនមនុស្សធម៌ដែលចូលរួមពីប្រទេសចំនួន១៤ មកពីអាស៊ី, អឺរ៉ុប, អូស្យានី និងសហរដ្ឋអាមេរិក។ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានថ្លែងនៅថ្ងៃទី១៨កញ្ញានេះ ក្នុងឱកាសចុះពិនិត្យលំហាត់សមយុទ្ធទាំង១៤ប្រទេស នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុសាសន៍ខេត្តកំពង់ស្ពឺ ដោយបញ្ជាក់ថាប្រតិបត្តិការក្នុងលំហាត់នេះ បានដំណើរការយ៉ាងល្អគ្រប់ជ្រុងជ្រោយ និងតាមលក្ខណៈបច្ចេកទេស។ លោកបានថ្លែងកត់សម្គាល់ទៀតថា បទពិសោធន៍របស់សិក្ខាកាមនៃប្រទេសនីមួយៗ បានចែករំលែកគ្នាទៅវិញទៅមក ដែលជាធាតុផ្សំសម្រាប់កិច្ចការបោសសម្អាតមីនមនុស្សធម៌ផងដែរ។ កម្ពុជាកំពុងធ្វើជាម្ចាស់ផ្ទះលើកដំបូងបំផុត នៃលំហាត់ហ្វឹកហ្វឺនប្រតិបត្តិការពហុជាតិ លើទីលានសកម្មភាពមីនមនុស្សធម៌ ក្រោមប្រធានបទ «មាតុភូមិដ៏បវរ-ឆ្នាំ២០២៣» ។ គិតត្រឹមថ្ងៃទី១៨កញ្ញា លំហាត់សមយុទ្ធដែលចូលរួមពីអូស្ត្រាលី, ព្រុយណេ, កម្ពុជា, ចិន, ឥណ្ឌា, ឥណ្ឌូណេស៊ី, ជប៉ុន, កូរ៉េខាងត្បូង, ឡាវ, ហ្វីលីពីន, រុស្ស៊ី, សឹង្ហបុរី, សហរដ្ឋអាមេរិក និងប្រទេសវៀតណាម បានប្រព្រឹត្តទៅរយៈពេល៥ថ្ងៃហើយ។ លំហាត់ហ្វឹកហ្វឺនដែលនឹងមានរយៈពេល១០ថ្ងៃលើទឹកដីកម្ពុជានេះ ត្រូវគេចាត់ទុកថា បានរួមចំណែកយ៉ាងសំខាន់ ក្នុងដំណើរឆ្ពោះទៅកាន់កម្ពុជា គ្មានមីន នាឆ្នាំ២០២៥ និងជាការគាំទ្រនូវគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន ក្នុង “ការផ្តល់ដីប្រកបដោយសុវត្ថិភាព បង្កើតស្នាមញញឹម”។ នាយឧត្តមសេនីយ៍…

  • អគារទីស្តីការថ្មីក្រសួងមហាផ្ទៃត្រៀមដាក់សម្ពោធថ្ងៃទី៦ខែវិច្ឆិកា (Video Inside)

    អគារទីស្តីការថ្មីក្រសួងមហាផ្ទៃត្រៀមដាក់សម្ពោធថ្ងៃទី៦ខែវិច្ឆិកា (Video Inside)

    អគារទីស្ដីការថ្មីនៃក្រសួងមហាផ្ទៃត្រៀមសម្ពោធដាក់ឱ្យប្រើប្រាសជាផ្លូវការនៅខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខនេះហើយ។ រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃសន្ដិបណ្ឌិត ម៉ៅ ច័ន្ទតារា បានមានប្រសាសន៍ថា ពិធីសម្ពោធអគារទីស្ដីការក្រសួងមហាផ្ទៃនឹងធ្វើនៅថ្ងៃទី៦ វិច្ឆិកា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត។ សំណង់អគារទីស្តីការក្រសួងមហាផ្ទៃថ្មី ដែលបានកសាងឡើងកាលពីថ្ងៃ១១ ខែវិច្ឆិកា ឆ្នាំ២០២១ មានតម្លៃប្រមាណ៦០លានដុល្លារ ស្ថិតនៅតាមបណ្ដោយផ្លូវព្រះនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ អគារទីស្តីការរបស់ក្រសួមហាផ្ទៃនេះមានទំហំ ១៥៣ម៉ែត្រ គុណ៨៣ម៉ែត្រ មានកម្ពស់៩ជាន់ មិនរាប់បញ្ចូលជាន់ផ្ទាល់ដី និងជាន់សម្រាប់ចំណតរថយន្ត ដែលអាចចតរថយន្តក្នុងអគារ បានសរុបចំនួន៣៣០គ្រឿង។ សំណង់អគារនេះ ធ្វើឡើងតាមប្រភេទស្ថាបត្យកម្មក្លាសិក រចនាប័ទ្មខ្មែរ ដំបូលប្រក់ក្បឿង ស្រកាលិញ មានបុស្បបុកចំនួន៥ តាមលំនាំប្រាសាទអង្គរវត្តកំពូលប្រាំ។

  • ក្រសួងធម្មការណែនាំគ្រប់វត្តអារាម និងវិហារសាសនា វាយគងឃ្មោះ អបអរការដាក់បញ្ចូលប្រាសាទកោះកេរ ជាបញ្ជីបេតិកភណ្ឌពិភពលោក (Video Inside)

    ក្រសួងធម្មការណែនាំគ្រប់វត្តអារាម និងវិហារសាសនា វាយគងឃ្មោះ អបអរការដាក់បញ្ចូលប្រាសាទកោះកេរ ជាបញ្ជីបេតិកភណ្ឌពិភពលោក (Video Inside)

    ក្រសួងធម្មការបានចេញសេចក្ដីណែនាំគ្រប់វត្តអារាម, វិហារសាសនា, មណ្ឌលវិបស្សនា អាស្រម, សាលាបុណ្យ, សាលារៀនដែលមានចរឹតសាសនា ត្រូវវាយគង, ទូងស្គរ ដើម្បីអបអរសារប្រាសាទកោះកេរ ដែលត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ។ ការវាយគង, វាយឃ្មោះ, រគាំង និងទូងស្គរបន្លឺនៅទូទាំងព្រះរាជាណាចក្រកម្ពុជា គ្រោងនឹងធ្វើនាថ្ងៃពុធ ទី២០ ខែកញ្ញាវេលាម៉ោង៧ព្រឹក។ គណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៃអង្គការយូណេស្កូ ក្នុងសម័យប្រជុំលើកទី៤៥ នៅទីក្រុងរីយ៉ាដ នៃប្រទេសអារ៉ាប៊ីសាអូឌីត ក្នុងថ្ងៃទី១៧ កញ្ញា បានសម្រេចបញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ របស់ខ្មែរជាសម្បត្តិបេតិកភណ្ឌពិភពលោក។ ការចុះបញ្ជីប្រាសាទកោះកេរជាបេតិកភណ្ឌវប្បធម៌ពិភពលោក របស់អង្គការយូណេស្កូ ត្រូវគេចាត់ទុកថា គឺជាមោទនភាពជាតិខ្មែរយ៉ាងធំធេងមួយទៀត បន្ទាប់ពីប្រាសាទអង្គរវត្ត ត្រូវបានចុះបញ្ជីបេតិកភណ្ឌវប្បធម៌ពិភពលោកកាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២, ប្រាសាទព្រះវិហារ បានចុះបញ្ជីបេតិកភណ្ឌពិភពលោក នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០០៨ ហើយនិងប្រាសាទសំបូរព្រៃគុហ៍ បានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧៕

  • ហោរាសាស្រ្តប្រចាំថ្ងៃអង្គារ៍ ៥កើត ខែភទ្របទ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣

    ហោរាសាស្រ្តប្រចាំថ្ងៃអង្គារ៍ ៥កើត ខែភទ្របទ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣

    ឆ្នាំជូតសម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ សូមលោកអ្នកយកចិត្តទុកដាក់បន្ថែមចំពោះ ការចំណាយលុយកាក់។ បើទោះបីជាការផ្ទេរផ្ទូរខ្ទង់លុយកាក់ណាមួយក៏ត្រូវមានការប្រយ័ត្ន ដោយសារអ្នកអាចនឹងបាត់បង់លុយកាក់ ឬមានការខាតបង់ខ្លាំង។ ក្នុងពេលនេះ គួរចំ ណាយពេលគិត ហើយចូលរួមអោយបានសកម្មក្នុងការរៀនសូត្រវគ្គបណ្តុះបណ្តាលទាំង ឡាយណាដែលត្រូវនឹងការងារ។ បើអាចសូមគិតគូរជាពិសេស នូវរបៀបទាំងឡាយណា ដែលអ្នកស្តារស្ថានភាព និងបង្កើនកំរិតហិរញ្ញវត្ថុ។ ក្រៅពីនេះ សូមប្រយ័ត្នក្រែងមានភាពរកាំ រកូសជាមួយនឹងមនុស្សឆ្នាំរកា។ឆ្នាំឆ្លូវសម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អមធ្យម។ ក្នុងពេលនេះមិនមែនជាពេលវេលាសម្រាប់ធ្វើការធំដុំនោះ ទេ។ ចូរបំពេញការងារដែលកំពុងអនុវត្ត ហើយរងចាំឳកាសល្អនៅថ្ងៃខាងមុខដើម្បីបំពេញ ការងារថ្មី ឬការងារដែលអ្នកប៉ងប្រាថ្នា។ ក្នុងនោះសូមចងចាំថា រាល់ពត៌មានពីខាងក្រៅជា ប្រភពនៃបញ្ហា ហើយអាចបង្អាក់ដល់លទ្ធផលសម្រេចចុងក្រោយ។ ហេតុដូចនេះសូមពិចា រណាអោយបានវែងឆ្ងាយ ហើយមានភាពសុទិដ្ឋិនិយមចំពោះបទពិសោធន៍ និងចំណេះ ជំនាញរបស់ខ្លួន។ ក្នុងស្ថានភាពនេះអ្នកអាចនឹងជួបនូវឧបសគ្គចំពោះមុខខ្លះ ប៉ុន្តែសូមកុំ ព្រួយបារម្ភពីព្រោះការព្យាយាមរបស់អ្នកនឹងត្រូវបានតបស្នង។ ឆ្នាំខាលសម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងារទាំងឡាយរបស់អ្នកនៅក្នុង ពេលនេះនឹងមិនប្រទះនូវការលំបាកណាមួយដែលបង្អាក់ដល់ភាពចម្រុងចម្រើនក្នុងអាជីព បាននោះទេ។ លោកអ្នកក៏មានការគាំទ្រយ៉ាងច្រើនពីមនុស្សនៅជុំវិញខ្លួន ហើយពួកគេ ក៏នឹងអាចជម្រុញបន្ថែមសម្រាប់ភាពងាយស្រួលក្នុងដំណើរការការងារអ្នកបានដែរ។ ក្នុង…

  • ព្យាករណ៌អាកាសធាតុ សម្រាប់ថ្ងៃទី១៩ កញ្ញា ២០២៣​ (មានវីដេអូ)

    ព្យាករណ៌អាកាសធាតុ សម្រាប់ថ្ងៃទី១៩ កញ្ញា ២០២៣​ (មានវីដេអូ)
  • ហោរាសាស្រ្តប្រចាំថ្ងៃចន្ទ ៤កើត ខែភទ្របទ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣

    ហោរាសាស្រ្តប្រចាំថ្ងៃចន្ទ ៤កើត ខែភទ្របទ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ហោរាសាស្រ្តណែនាំលោកអ្នកអោយព្យាយាម បំពេញការងារទាំងឡាយដែលស្ថិតក្រោមការទទួលខុសត្រូវរបស់អ្នកអោយបានរហ័ស ពីព្រោះឳកាសល្អៗនៅក្នុងថ្ងៃនេះមានច្រើន។ រឹតតែល្អប្រសើរជាងនេះ ចូរចាកចេញពីកន្លែង ដែលចាស់របស់អ្នកទៅប្រឈមនឹងមជ្ឈដ្ឋានខាងក្រៅ ជាជាងសំកុកនៅកន្លែងចាស់។ កុំមាន ការព្រួយបារម្ភ ប្រសិនបើអ្នកមិនយល់ពីកិច្ចការងារនោះ ចូរព្យាយាមស្វែងយល់បន្តិចនោះ អ្នកនឹងយល់ដឹងយ៉ាងប្រាកដណាស់។ រឹតតែប្រសើរជាងនេះទៅទៀត មនុស្សដែលនៅក្បែរ លោកអ្នកនឹងអាចជួយទំនុកបម្រុងជ្រោមលោកអ្នកគ្រប់កាលទេសផងដែរ។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះលើជាមធ្យម។ ហោរាសាស្រ្តអាជីពបង្ហាញថាអាជីពលោកអ្នកនឹងមិន មានអ្វីប្រែប្រួលខ្លាំងក្លានោះទេ។ អាជីវកម្ម និងកិច្ចការដែលអ្នកកំពុងតែធ្វើសព្វថ្ងៃក៏នឹងធ្វើ ទៅបាន ហើយលទ្ធផលក៏មានត្រឡប់មកវិញយ៉ាងល្អប្រសើរដែរ។ ប៉ុន្តែក្នុងករណីដែលអ្នក នឹងចំណាយពេលវេលាកាន់តែច្រើនសម្រាប់ការងារទាំងនោះ លទ្ធផលក៏នឹងមានច្រើន តាមនោះដែរ។ ដូច្នេះលទ្ធផលការងារនៅក្នុងថ្ងៃនេះពឹងពាក់អាស្រ័យទៅលើសកម្មភាព របស់អ្នកទាំងស្រុង។ ដោយឡែក ប្រហែលជាអ្នកគួរកំណត់ការធ្វើទំនាក់ទំនង។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីរបស់អ្នកក្នុងថ្ងៃនេះល្អមធ្យម។ ហោរាសាស្រ្តណែនាំអោយអ្នកយកចិត្តទុកដាក់ដោះ ស្រាយកិច្ចការងារដែលបានកកកុញកន្លងមក។ លោកអ្នកអាចនឹងខកខានមិនបានបំពេញ ករណីកិច្ច ដែលធ្វើអោយបាត់បង់លំនឹងការងារ ឬការខាតបង់ផ្នែកហិរញ្ញវត្ថុផងដែរ។ ចំពោះ លោកអ្នកដែលបំពេញការងារផ្នែករដ្ឋបាលគួរមានការយកចិត្តទុកដាក់នឹងទិន្នន័យ…

  • ហោរាសាស្រ្តប្រចាំថ្ងៃអាទិត្យ ៣កើត ខែភទ្របទ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣

    ហោរាសាស្រ្តប្រចាំថ្ងៃអាទិត្យ ៣កើត ខែភទ្របទ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ការងាររបស់អ្នកកំពុងដំណើរការទៅដោយរលូន ទទួលបានការជឿទុកចិត្តខ្លាំងពីមនុស្សជុំវិញខ្លួន។ ថ្ងៃនេះមានអំណោយផលសម្រាប់ការផ្លាស់ប្តូរ ឬកាបើករបរថ្មី ប៉ុន្តែអ្វីដែលអ្នកត្រូវធ្វើ គឺត្រូវសម្រេចចិត្តនានាដោយយោងទៅលើពត៌មានលំអិតជាក់លាក់។ ម្យ៉ាងទៀត ប្រហែលជាអ្នកមិនគួរដេញតាមគម្រោងណា ដែលអ្នកគ្រាន់តែដឹងតាមគេតាមឯង ឬដែលមិនស្គាល់ច្បាស់។ ក្រៅពីនេះសូមព្យាយាមទទួលខុសត្រូវការងាររបស់អ្នកឲ្យល្អ ហើយកុំវាយតម្លៃស្ថានភាពលឿន។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងាររបស់អ្នកនឹងបានផលសម្រេចជាទីគាប់ចិត្ត ហើយរាល់បញ្ហានានាក៏មិនគួរមានការព្រួយបារម្ភអ្វីឡើយ។ សូមមានការអត់ធ្មត់ ព្រោះលោកអ្នកអាចមានមនុស្សច្រណែននិន្ទាខ្លះ។ ការរស់នៅដោយក្នុងសភាពស្ងប់ស្ងាត់ជាជម្រើសដ៏ល្អក្នុងថ្ងៃនេះ។ សំណាងក្នុងរបរការងារ ស្ថិតក្នុងចំណុចខ្ពស់ ប៉ុន្តែជោគជ័យអាស្រ័យដោយការគ្រប់គ្រងគម្រោងផែនការ ​និងការរក្សាការសំងាត់ផងដែរ។ ក្រៅពីនេះសូមកុំជឿទុកចិត្តមនុស្សដោយងាយ ពិសេសរឿងលុយកាក់​។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។  ការងារ និងមុខរបររកស៊ីជួញដូរហាក់មិនទទួលបានលទ្ធផលធំដុំទេ ប៉ុន្តែលោកអ្នកនៅតែមានឳកាសថ្មីសម្រាប់រកប្រាក់ចំណូល។ លោកអ្នកអាចជួបប្រទះនឹងបញ្ហាតិចតួចមួយចំនួន ប៉ុន្តែបើមិនព្យាយាមដោះស្រាយទេ អ្នកអាចនឹងជួបរឿងធំផងដែរ។ សូមព្យាយាមស្វែងរកឳកាសដើម្បីជៀសវាងការទទួលខុសត្រូវដែលមិនចាំបាច់។ ដោយឡែកនៅក្នុងថ្ងៃនេះ អ្នកអាចនឹងត្រូវជួបប្រទះនឹងហេតុការណ៍ ឬធ្វើការងារដែលមិនបានគ្រោងទុក។ ដើម្បីអាចជួយកែប្រែស្ថានការណ៍នេះ សូមលោកអ្នកពិនិត្យវាយតម្លៃគម្រោងការងារជាថ្មី។  ឆ្នាំថោះ​ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ…