-
២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ចំនួន ៤៨ករណី (Video Inside)

ការឆ្លងជំងឺកូវីដ១៩ នៅអាស៊ានក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ មានចំនួន ៤៨ករណី ដែលបានកើតឡើងលើប្រទេសចំនួន ៣។ តួលេខឆ្លងនៅអាស៊ានថ្ងៃនេះ បានបន្តថយចុះចំនួន ១១ករណី បើប្រៀបធៀបនឹងការឆ្លងកាលពីថ្ងៃម្សិលមិញ។ ប្រទេសកម្ពុជា មិនបានរកឃើញអ្នកឆ្លងថ្មីឡើយនៅថ្ងៃនេះ។ ប្រទេសទាំង៣ នៅអាស៊ាន ដែលរកឃើញមានឆ្លងថ្មីថ្ងៃនេះ រួមមានប្រទេសវៀតណាម, មីយ៉ាន់ម៉ា និងប្រទេសឡាវ។ ប្រទេសវៀតណាម មានការឆ្លងចំនួន ៤១ករណី ច្រើនជាងគេ ខណៈ ប្រទេសមីយ៉ាន់ម៉ា មានការឆ្លង ៣ករណី តិចជាងក្នុងចំណោមប្រទេសទាំង ៣។ ប្រទេសប្រុយណេ, ថៃ, ម៉ាឡេស៊ី, ហ្វីលីពីន, ឥណ្ឌូនេស៊ី, សឹង្ហបុរី និងប្រទេសកម្ពុជា គឺជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ជុំវិញតួលេខឆ្លង និងស្លាប់ឡើយ ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ។ ប្រទេសអាស៊ានរយៈពេល ២៤ម៉ោងចុងក្រោយនេះ មិនមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ឡើយ។ គិតសរុបរួម នៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបមានចំនួន ៣៦លាន ៣៦ម៉ឺន ២ពាន់ ៤៨ករណី, និងការស្លាប់សរុបមានចំនួន ៣៦ម៉ឺន ៨ពាន់…
-
កម្ពុជាត្រៀមនាំចេញផ្លែដូងស្រស់ទៅកាន់ប្រទេសចិន (Video Inside)

កម្ពុជាត្រៀមនាំចេញផ្លែដូងស្រស់ទៅកាន់ទីផ្សារប្រទេសចិនថែមទៀត នាពេលខាងមុខនេះ បន្ទាប់ពីបានទទួលសិទ្ធិក្នុងការនាំចេញ។ សេចក្តីជូនដំណឹងថ្ងៃទី២០ កញ្ញា ឆ្នាំ២០២៣ របស់ក្រសួងកសិកម្មបានបញ្ជាក់ថា «ពិធីសារស្តីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យ សម្រាប់ការនាំចេញផ្លែដូងស្រស់ ពីប្រទេសកម្ពុជា ទៅកាន់ប្រទេសចិន ត្រូវបានចុះហត្ថលេខាដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយអគ្គរដ្ឋបាលគយ នៃសាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ”។ ក្រសួងកសិកម្ម បានដំណឹងដល់ម្ចាស់ចម្ការដូង សហគមន៍កសិកម្មដូងក្រអូប និងម្ចាស់រោងចក្រកែច្នៃ និងវេចខ្ចប់ផ្លែដូងស្រស់ ដែលមានបំណងផលិត និងកែច្នៃវេចខ្ចប់ នាំចេញផ្លែដូងស្រស់ទៅកាន់ទីផ្សារប្រទេសចិន សូមរួសរាន់ដាក់ពាក្យស្នើ ដើម្បីសុំចុះបញ្ជីចម្ការ និងរោងចក្រកែច្នៃ និងវេចខ្ចប់ផ្លែដូងស្រស់ សម្រាប់ការនាំចេញទៅកាន់ប្រទេសចិន។ ក្រសួងកសិកម្មបញ្ជាក់ថា គេគ្រោងនឹងបញ្ជូនបញ្ជីឈ្មោះចម្ការ និងរោងចក្រកែច្នៃ ដែលដាក់ពាក្យទាំងអស់នោះ នាដើមខែធ្នូ ចុងឆ្នាំនេះ ដើម្បីឱ្យភាគីចិនពិនិត្យ និងវាយតម្លៃមុន នឹងឈានដល់ការនាំចេញជាផ្លូវការ។ គិតត្រឹមឆ្នាំ២០២២, កម្ពុជាមានផ្ទៃដីដាំដុះដំណាំដូងចំនួន ១ម៉ឺន ៧ពាន់ហិកតា ក្នុងនោះផ្ទៃដីប្រមូលផលមានចំនួន ១ម៉ឺន ៤ពាន់ហិកតា។ ចំណែកទិន្នផលសរុបនៅក្នុងឆ្នាំ២០២២ នៅទូទាំងប្រទេស មានចំនួនសរុប ២៤ម៉ឺន ៨ពាន់តោន៕
-
រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ឆ្លើយតបចំពោះសំណើបញ្ចុះតម្លៃអគ្គិសនី (Video Inside)

រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានធ្វើការឆ្លើយតបយ៉ាងលឿន ពាក់ព័ន្ធនឹងប្រសាសន៍ស្នើរកការបញ្ចុះតម្លៃអគ្គិសនី សម្រាប់អ្នកប្រើប្រាស់ប្រភេទឧស្សាហកម្ម និងកសិកម្ម។ សម្តេចធិបតី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី១៩កញ្ញា បានស្នើឱ្យក្រសួងរ៉ែ និងថាមពល ពិនិត្យមើលលើការបញ្ចុះតម្លៃអគ្គសនីនេះ ដែលនឹងផ្តល់ផលប្រយោជន៍ ដល់ការបង្កើនការផលិត និងការបង្កើនការងារកាន់តែច្រើនដល់កម្មករ។ នៅថ្ងៃទី២០កញ្ញា, រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោក កែវ រតនៈ បានធ្វើការឆ្លើយតបយ៉ាងលឿន តាមសំណើរបស់សម្តេចធិបតី។
-
គណៈរដ្ឋមន្ត្រីធ្វើកិច្ចប្រជុំប្រចាំសប្តាហ៍ (Video Inside)

កិច្ចប្រជុំប្រចាំសប្តាហ៍របស់គណៈរដ្ឋមន្ត្រី បានបើកធ្វើនៅថ្ងៃពុធ ទី២០កញ្ញានេះ នាវិមានសន្តិភាព នៅមុនពេលដែលសម្តេចធិបតីនាយករដ្ឋមន្ត្រី ត្រៀមនឹងចាកចេញបំពេញបេសកកម្ម នៅក្រៅប្រទេសជាលើកទី៣។ សម្តេចធិបតីបានសរសេរក្នុងបណ្តាញសង្គមបញ្ជាក់ថា កិច្ចប្រជុំគណៈរដ្ឋមន្ត្រីបានផ្តោតលើបញ្ហាច្រើនចំណុចរួមមាន៖ ១-របាយការណ៍វឌ្ឍនភាព នៃការរៀបចំយន្តការអនុវត្តកម្មវិធីគោលនយោបាយអាទិភាព ចំនួន ៦ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ សម្រាប់ប្រកាសចាប់ផ្តើមអនុវត្តមុនដំណាច់ឆ្នាំ២០២៣។ ២-សេចក្តីព្រាងយុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨។៣-របាយការណ៍ស្តីពីស្ថានភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈរបស់កម្ពុជា និងទិសដៅគោលនយោបាយសំខាន់ៗ។ ៤-សេចក្តីព្រាងច្បាប់ស្តីពីការបង្កើតរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល។ ៥-សេចក្តីព្រាងព្រះរាជក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ។ ៦-សេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងមុខងារសាធារណៈ។ និង៧-បញ្ហាផ្សេងៗ។
-
ហេតុអ្វីបានជាអធិការរងនគរបាលខណ្ឌព្រែកព្នៅធ្លាក់ស្លាប់ពីលើអគារ The Skyline? (Video Inside)

សាកសពមនុស្សម្នាក់ដែលគេសង្ស័យថាជាអធិការរងនគរបាលខណ្ឌព្រែកព្នៅ ត្រូវបានគេប្រទះឃើញស្លាប់ដោយសារការធ្លាក់ចុះពីលើអគារ The Skyline។ អគារ The Skyline កម្ពស់ ៣៨ជាន់ គឺជាអគារដែលស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ សាកសពដែលបានបែកខ្ទេចខ្ទីនោះ ត្រូវគេស្គាល់ថាជាអធិការរងនគរបាលខណ្ឌព្រែកព្នៅ គឺវរសេនីយ៍ត្រី ហឿង ភិរុណ។ ហេតុអ្វីបានជាអធិការរងរូបនេះ បានធ្លាក់ស្លាប់ពីលើអគារ The Skyline វេលាទាបភ្លឺថ្ងៃទី២០កញ្ញានេះ? អប្សរាណិតធ្វើសេចក្តីរាយការណ៍
-
សម្តេចធិបតី ហ៊ុន ម៉ាណែត ចូលរួមថ្លែងសុន្ទរកថា ក្នុងវេទិកាសន្តិសុខសាធារណៈសកល (Video Inside)

កម្ពុជា និងបណ្តាប្រទេសចំនួន ៥០ ក្នុងតំបន់ បានចូលរួមក្នុងសន្និសីទប្រចាំឆ្នាំ២០២៣ នៃវេទិកាកិច្ចសហប្រតិបត្តិការសន្តិសុខសាធារណៈសកល ដែលរៀបចំធ្វើឡើងនៅក្នុងប្រទេសចិន។ វេទិកាសន្តិសុខសាធារណៈសកលរយៈពេល៣ថ្ងៃក្នុងសប្តាហ៍នេះ ត្រូវបានរៀបចំធ្វើនៅក្រុងលានយុនហ្គាង Lianyungang នៃខេត្តជាងស៊ូ Jiangsu។ វេទិកានេះបានប្រព្រឹត្តទៅក្នុងស្ថានការណ៍ ដែលសភាពការណ៍ ក្នុងតំបន់ និងសកលលោក កំពុងប្រឈមការគំរាមកំហែងសន្តិសុខដោយសារកត្តាជម្លោះភូមិសាស្ត្រនយោបាយ។ វេទិកាកិច្ចសហប្រតិបត្តិការសន្តិសុខសាធារណសកលសម្រាប់ឆ្នាំ២០២៣នេះ បានស្ថិតក្រោមប្រធានបទ «ពិភពលោកមួយ សន្តិសុខរួម»។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងសុន្ទរកថាមួយតាមប្រព័ន្ធ Online ដោយគូសបញ្ជាក់ប្រាប់អ្នកចូលរួមនានាថា វេទិកាកិច្ចសហប្រតិបត្តិការសន្តិសុខសាធារណៈសកលនេះ ជាវេទិកាដ៏មានសារៈសំខាន់បំផុត និងបានស្របតាមគោលនយោបាយ ជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ។ វេទិកាកិច្ចសហប្រតិបត្តិការសន្តិសុខសាធារណសកល ដែលបានចាប់ផ្តើមនៅថ្ងៃអង្គារ៍ទី១៩ និងគ្រោងបញ្ចប់នៅថ្ងៃទី២១កញ្ញា មានការអញ្ជើញចូលរួមដោយផ្ទាល់ពីមន្ត្រីជាន់ខ្ពស់មកពីបណ្តាប្រទេសនានា, ក្រុមអ្នកជំនាញ, ក្រុមបណ្ឌិតច្បាប់ប្រមាណជាង ៥០០នាក់ រួមមានមកពីចក្រភពអង់គ្លេស ថៃ វៀតណាម អាហ្រ្វិកខាងត្បូង និងអារ៉ាប៊ីសាអូឌីត។ មន្ត្រីជាន់ខ្ពស់អង្គការ Interpol និងមជ្ឈមណ្ឌលអនុវត្តច្បាប់ នៃទន្លេឡាងឆាង មេគង្គ ក៏ដូចជាបេសកជនមកពីប្រទេសមួយចំនួនទៀត ដូចជារុស្ស៊ី កូរ៉េខាងត្បូង អាឡឺម៉ង់ និងបារាំង…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ (Video Inside)

សម្តេចធិបតីមហាបវរធិបតី ហ៊ុន ម៉ាណែត គ្រោងនឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាល ចាកចេញពីកម្ពុជានៅថ្ងៃទី២១កញ្ញានេះ ដើម្បីចូលរួមក្នុងមហាសន្និបាតប្រចាំឆ្នាំរបស់អង្គការសហប្រជាជាតិ។ មហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៨ ក្នុងក្រុងញូយ៉ក បានចាប់ផ្តើមពីថ្ងៃទី១៩ និងបញ្ចប់ដល់ថ្ងៃទី២៦កញ្ញា។ មូលបទចម្បងសម្រាប់កិច្ចពិភាក្សាក្នុងឆ្នាំនេះ គឺ «កសាងទំនុកចិត្តឡើងវិញ និងបំផុសសាមគ្គីភាព ក្នុងពិភពលោក៖ ជំរុញសកម្មភាពលើរបៀបវារៈឆ្នាំ២០២៣ និងគោលដៅអភិវឌ្ឍន៍ដោយចិរភាព ដើម្បីសន្តិភាព វិបុលភាព វឌ្ឍនភាព និងចិរភាពសម្រាប់ទាំងអស់គ្នា។ ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ដំណើរបំពេញបេសកកម្មក្រៅប្រទេស ជាលើកទី៣ របស់ប្រមុខរាជរដ្ឋាភិបាល ទៅកាន់ក្រុងញូយ៉កសហរដ្ឋអាមេរិក នឹងមានរយៈពេល ៥ថ្ងៃរវាងពីថ្ងៃទី២១ ដល់២៥កញ្ញា។ សម្តេចធិបតីគ្រោងនឹងឡើងថ្លែងសុន្ទរកថាលើវេទិកាពិភពលោក នារសៀលថ្ងៃទី២២កញ្ញា ដែលត្រូវនឹងវេលាទាបភ្លឺថ្ងៃទី២៣កញ្ញា ម៉ោងក្នុងប្រទេសកម្ពុជា និងមានកម្មវិធីជួបសំណេះសំណាល ជាមួយពលរដ្ឋខ្មែរនៅក្រៅប្រទេសថែមទៀត។ ខ្លឹមសារនៃសុន្ទរកថារបស់សម្តេចធិបតី នឹងផ្តោតលើទិដ្ឋភាពសំខាន់ៗចំនួន ៣ រួមមានបរិបទពិភពលោក វឌ្ឍនភាពសង្គម៖ សេដ្ឋកិច្ចកម្ពុជា និងការប្តេជ្ញាចិត្តរបស់កម្ពុជា ចំពោះសកម្មភាពបដិវត្តកម្ម នៃគោលដៅអភិវឌ្ឍន៍ដោយចិរភាព។ សម្តេចធិបតីក៏នឹងមានកិច្ចប្រជុំទ្វេភាគី ជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ និងឥស្សរជនបរទេសមួយចំនួន ក្នុងអំឡុងពេលស្នាក់នៅទីក្រុងញូយ៉ក។
-
GPO 50: ភូមិសាស្រ្តនយោបាយ៖ ជំនួបរវាងលោកគឹម ជុងអ៊ុន និងលោកពូទីន បានឆ្លុះបញ្ចាំងឱ្យគេឃើញនូវរឿងអ្វីខ្លះ ? (មានវីដេអូ)

វគ្គទី១ ៖ ដំណើរទស្សនកិច្ច ក្រៅប្រទេសជាលើកដំបូងរបស់មេដឹកនាំកូរ៉េជើង លោកគឹម ជុងអ៊ុន គិតចាប់ពីពេលមានការឆ្លងជំងឺកូវីដ១៩ វគ្គទី២ ៖ តើជំនួបរវាងមេដឹកនាំកូរ៉េខាងជើង និងប្រធានាធិបតីរុស្ស៊ីបានឆ្លុះបញ្ចាំងយ៉ាងដូចម្តេចក្នុងសង្រ្គាមនៅអ៊ុយក្រែន ? វគ្គទី៣ ៖ តើដំណើរទស្សនកិច្ចចំនួន៦ថ្ងៃរបស់លោក គឹម ជុងអ៊ុន ក្នុងប្រទេសរុស្ស៊ីមានចេញអ្វីខ្លះជាផ្លែផ្កាឬទេ ?
-
ព្យាករណ៌អាកាសធាតុ សម្រាប់ថ្ងៃទី២១ កញ្ញា ២០២៣ (មានវីដេអូ)

-
២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ចំនួន ៦៣ករណី (Video Inside)

ការឆ្លងជំងឺកូវីដ១៩ នៅអាស៊ានក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ មានចំនួន ៦៣ករណី ដែលបានកើតឡើងលើប្រទេសចំនួន ៤។ តួលេខឆ្លងនៅអាស៊ានថ្ងៃនេះ បានថយចុះចំនួន ៣ បើប្រៀបធៀបនឹងការឆ្លងកាលពីថ្ងៃម្សិលមិញ។ ប្រទេសកម្ពុជា មិនបានរកឃើញអ្នកឆ្លងថ្មីឡើយនៅថ្ងៃនេះ។ ប្រទេសទាំង៤ នៅអាស៊ាន ដែលរកឃើញមានឆ្លងថ្មីថ្ងៃនេះ រួមមាន ប្រទេសវៀតណាម, ថៃ, មីយ៉ាន់ម៉ា និងប្រទេសឡាវ។ ប្រទេសថៃ មានការឆ្លងចំនួន ៣១ករណី ច្រើនជាងគេ ខណៈប្រទេសមីយ៉ាន់ម៉ា មានការឆ្លង ១ករណី តិចជាងក្នុងចំណោមប្រទេសទាំង ៤។ ប្រទេសប្រុយណេ, ម៉ាឡេស៊ី, ហ្វីលីពីន, ឥណ្ឌូនេស៊ី, សឹង្ហបុរី និងប្រទេសកម្ពុជា គឺជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ជុំវិញតួលេខឆ្លង និងស្លាប់ឡើយ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ ប្រទេសអាស៊ានរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ម្នាក់ ដែលជាពលរដ្ឋនៃប្រទេសថៃ។ គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបមានចំនួន ៣៦លាន ៣៦ម៉ឺន ២ពាន់ ៤ករណី, និងការស្លាប់សរុបមានចំនួន ៣៦ម៉ឺន ៨ពាន់…