Category: ទូរទស្សន៍

  • ទេសចរណ៍ជាងមួយពាន់នាក់ទស្សនាព្រឹត្តិការណ៍សមរាត្រីថ្ងៃដំបូង (Video Inside)

    ទេសចរណ៍ជាងមួយពាន់នាក់ទស្សនាព្រឹត្តិការណ៍សមរាត្រីថ្ងៃដំបូង (Video Inside)

    ភ្ញៀវទេសចរប្រមាណ ១ពាន់នាក់ បានទស្សនាព្រឹត្តិការណ៍ថ្ងៃរះចំកំពូលប្រាសាទអង្គរវត្ត នាព្រឹកថ្ងៃ២១ ខែកញ្ញា ដែលជាព្រឹត្តិការណ៍កើតឡើងរយៈពេល២ដងក្នុងមួយឆ្នាំ។ ព្រឹត្តិការណ៍ថ្ងៃរះចំកំពូលប្រាសាទអង្គរវត្ត ដែលគេស្គាល់ថាព្រឹត្តិការណ៍ «សមរាត្រី» ឬ Equinox Angkor Wat ដែលតែងកើតឡើងនៅក្នុងខែមីនា និងខែកញ្ញា។ នៅក្នុងខែកញ្ញានេះ ព្រឹត្តិការណ៍ «សមរាត្រី» មានរវាងពីថ្ងៃ២១ និង២៣កញ្ញា។ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាបលោក ង៉ូវ សេងកាក់ បានឱ្យដឹងថា ក្នុងព្រឹត្តិការណ៍ថ្ងៃដំបូងនេះ មានភ្ញៀវទេសចរប្រមាណជាង ១ពាន់នាក់ ដែលបានចូលរួមទស្សនាព្រឹត្តិការណ៍ «សមរាត្រី» ក្នុងតំបន់ប្រាសាទអង្គរវត្ត។ ប្រធានមន្ទីរទេសចរណ៍ដដែលសង្ឃឹមថា ថ្ងៃស្អែក ឬខានស្អែក គេនឹងអាចមើលឃើញព្រឹត្តិការណ៍ថ្ងៃរះចំកណ្តាលប្រាសាទអង្គរវត្តថែមទៀត ប្រសិនបើមិនមានភ្លៀងធ្លាក់នោះទេ។

  • សមយុទ្ធសុខាភិបាល «ទេវតាសន្តិភាពឆ្នាំ២០២៣» រវាងកម្ពុជា និងចិនបិទបញ្ចប់ (Video Inside)

    សមយុទ្ធសុខាភិបាល «ទេវតាសន្តិភាពឆ្នាំ២០២៣» រវាងកម្ពុជា និងចិនបិទបញ្ចប់ (Video Inside)

    កម្ពុជា-ចិន បានបិទបញ្ចប់សមយុទ្ធសុខាភិបាលយោធារួមគ្នា ដែលមានឈ្មោះថា «ទេវតាសន្តិភាព-ឆ្នាំ២០២៣»។ សមយុទ្ធសុខាភិបាល ដែលចូលរួមដោយកម្លាំងទ័ពកម្ពុជាចំនួន ៥៩៥នាក់ និងកងទ័ពរំដោះប្រជាជនចិនចំនួន ១២៦នាក់ ត្រូវបានបិទបញ្ចប់ ក្នុងពិធីមួយនាព្រឹកថ្ងៃទី២១កញ្ញា ក្រោមអធិបតីភាពឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ ទៀ សីហា។ សមយុទ្ធទេវតាសន្តិភាព-ឆ្នាំ២០២៣ ក្រោមប្រធានបទ ប្រតិបត្តិការសង្គ្រោះសុខាភិបាលមនុស្សធម៌អន្តរជាតិ រួមគ្នានៅតំបន់គ្រោះមហន្តរាយ ខ្យល់ព្យុះ និងទឹកជំនន់ បានចាប់ផ្តើមធ្វើឡើងកាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣។ សមយុទ្ធសុខាភិបាលនេះ ក៏មានការពិនិត្យជំងឺជូនប្រជាពលរដ្ឋនៅមន្ទីរពេទ្យព្រះកេតុមាលា និងនៅមន្ទីរពេទ្យយោធភូមិភាគទី៤ ខេត្តសៀមរាបផងដែរ។ នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានថ្លែងចាត់ទុកថាសមយុទ្ធទេវតាសន្តិភាពឆ្នាំ២០២៣ រវាងកងទ័ពកម្ពុជា និងកងទ័ពរំដោះប្រជាជនចិននេះ បាន «រួមចំណែកយ៉ាងសំខាន់ នៅក្នុងការគាំទ្រដល់កិច្ចដំណើរការទៅមុខ នៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងកងទ័ពប្រទេសទាំងពីរ ក៏ដូចជាការកសាងសហគមន៍វាសនារួមគ្នា កម្ពុជា-ចិន ឱ្យកាន់តែរឹងមាំ និងទទួលបានសមិទ្ធផលថ្មីៗបន្ថែមទៀត»៕

  • គណៈរដ្ឋមន្ត្រីឯកភាពសេចក្តីព្រាងចំនួន ៤ (Video Inside)

    គណៈរដ្ឋមន្ត្រីឯកភាពសេចក្តីព្រាងចំនួន ៤ (Video Inside)

    គណៈរដ្ឋមន្ត្រីបានឯកភាពសេចក្តីព្រាងចំនួន ៤ ក្នុងសម័យប្រជុំពេញអង្គរបស់ខ្លួន ក្នុងសប្តាហ៍នេះ ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត។ សេចក្តីព្រាងទាំង ៤ ដែលបានឯកភាព ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីថ្ងៃទី២០កញ្ញា រួមមាន សេចក្តីព្រាងយុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ២០២៣ដល់២០២៨, សេចក្តីព្រាងច្បាប់ ស្តីពីការបង្កើតរដ្ឋលេខាធិការដ្ឋានអកាសចរស៊ីវិល, សេចក្តីព្រាងព្រះរាជក្រឹត្យ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ និងសេចក្តីព្រាងអនុក្រឹត្យ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃក្រសួងមុខងារសាធារណៈ។ យោងតាមសេចក្តីប្រកាសព័ត៌មានការរៀបចំយុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ២០២៣ដល់ឆ្នាំ២០២៨គឺ «ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យរីកធំ និងមានលទ្ធភាពឈានចូលក្នុងប្រព័ន្ធ ហើយក្លាយជាកម្លាំងចលករដ៏សំខាន់ ក្នុងការកែលំអជីវភាព របស់ប្រជាជន និងអាចរួមចំណែកជាអតិបរមា ក្នុងការឈានទៅសម្រេចបាននូវការអភិវឌ្ឍន៍ ប្រកបដោយចិរភាព បរិយាប័ន្ន ភាពរឹងមាំ និងភាពធន់ទៅនឹងវិបត្តិ»។ ចំណែកសេចក្តីព្រាងច្បាប់ស្តីពីការបង្កើតរដ្ឋលេខាធិការដ្ឋានអកាសចរស៊ីវិល គឺ «ក្នុងគោលបំណងលើកកម្ពស់ និងធានាដល់ដំណើរការគ្រប់គ្រងចាត់ចែ ងនិងការអភិវឌ្ឍន៍វិស័យអាកាសចរស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា ស្របតាមស្ថានភាពវិវត្តន៍ នៅព្រះរាជាណាចក្រកម្ពុជា ដែលកំពុងមានការរីកចំរើន និងការប្រែប្រួលខាងបច្ចេកវិទ្យាអាកាសចរណ៍ស៊ីវិល កាន់តែទំនើប និងស៊ីជម្រៅ រួមទាំងរចនាសម្ព័ន្ធគ្រប់គ្រង ជាពិសេសដើម្បីឆ្លើយតបទៅនឹងលក្ខខណ្ឌតម្រូវបន្ថែមមួយចំនួន ក្នុងនាមជាសមាជិកនៃអង្គការ ICAO។ សេចក្តីប្រកាសព័ត៌មានគណៈរដ្ឋមន្ត្រីបានបន្តថា ចំណែកសេចក្តីព្រាងព្រះរាជក្រឹត្យ…

  • រដ្ឋមន្ត្រីក្រសួងព័ត៌មានស្នើអង្គការសហប្រជាជាតិ ជួយបណ្តុះបណ្តាលសមត្ថភាពធនធានមនុស្សផ្នែកសារព័ត៌មាន (Video Inside)

    រដ្ឋមន្ត្រីក្រសួងព័ត៌មានស្នើអង្គការសហប្រជាជាតិ ជួយបណ្តុះបណ្តាលសមត្ថភាពធនធានមនុស្សផ្នែកសារព័ត៌មាន (Video Inside)

    រដ្ឋមន្ត្រីក្រសួងព័ត៌មានលោក នេត្រ ភក្ត្រា បានស្នើមន្ត្រីសម្របសម្រួលអង្គការសហប្រជាជាតិ ជួយលើការងារពង្រឹងសមត្ថភាព និងការបណ្តុះបណ្តាលធនធានមនុស្ស ផ្នែកសារព័ត៌មាន នៅកម្ពុជា។ ការស្នើនេះ បានធ្វើឡើងនៅក្នុងជំនួបមួយវេលារសៀលថ្ងៃទី២០ កញ្ញា ខណៈអ្នកសម្របសម្រួលអង្គការសហប្រជាជាតិលោក ចូសេហ្វ ស្ហ័រអឺ Joseph Scheuer បានថ្លែងប្រាប់រដ្ឋមន្ត្រីក្រសួងព័ត៌មានថា អង្គការសហប្រជាជាតិ ត្រៀមធ្វើកិច្ចសហការជាមួយកម្ពុជា ក្នុងក្របខណ្ឌ នៃវិស័យព័ត៌មាន និងការត្រៀមខ្លួន ជួយផ្តល់ជំនួយបច្ចេកទេសផ្សេងៗ។ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានប្រាប់មន្ត្រីអង្គការសហប្រជាជាតិនូវកិច្ចការងារអាទិភាព ក្នុងវិស័យព័ត៌មាន ដែលផ្តោតជាសំខាន់លើការបណ្តុះបណ្តាលគុណភាពសារព័ត៌មាន សំដៅធ្វើយ៉ាងណាឱ្យការសរសេរអត្ថបទព័ត៌មាន មានគុណភាព ស៊ីជម្រៅ ការផ្សព្វផ្សាយបានលឿនរហ័ស ពិសេសពង្រឹងគុណភាពសារព័ត៌មានឱ្យបានល្អ ផ្តល់អត្ថបទប្រកបដោយខ្លឹមសារមានផលប្រយោជន៍ដល់អ្នកអាន។ ភាគីទាំងពីរក្នុងកិច្ចពិភាក្សាដដែល បានប្តេជ្ញាក្នុងការធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នា រវាងក្រសួងព័ត៌មាន និងតំណាងអង្គការសហប្រជាជាតិប្រចាំកម្ពុជា ក្នុងភាពជាដៃគូស្មោះត្រង់ និងគោរពគ្នាទៅវិញទៅមកហើយតម្កល់ផលប្រយោជន៍រួម៕

  • ក្រសួងមហាផ្ទៃបដិសេធសំណើរបស់តំណាងគណបក្សភ្លើងទៀន (Video Inside)

    ក្រសួងមហាផ្ទៃបដិសេធសំណើរបស់តំណាងគណបក្សភ្លើងទៀន (Video Inside)

    តំណាងក្រសួងមហាផ្ទៃបានបដិសេធនូវការស្នើរបស់តំណាងគណបក្សភ្លើងទៀន ដែលចង់ឱ្យក្រសួងមហាផ្ទៃធ្វើកិច្ចការដែលមិនមែនជាសមត្ថកិច្ចរបស់ខ្លួន និងមិនមានចែងក្នុងច្បាប់ របស់គណបក្សនយោបាយ។ សេចក្តីបដិសេធនេះ បានធ្វើឡើងក្នុងជំនួបមួយ នាថ្ងៃទី២១ កញ្ញា ឆ្នាំ២០២៣។ អប្សរាណិតរាយការណ៍

  • រដ្ឋាភិបាលអង់គ្លេសបញ្ជាក់ការបន្តគាំទ្រការជួយដោះមីន (Video Inside)

    រដ្ឋាភិបាលអង់គ្លេសបញ្ជាក់ការបន្តគាំទ្រការជួយដោះមីន (Video Inside)

    តំណាងរដ្ឋាភិបាលប្រទេសអង់គ្លេសបានបញ្ជាក់ ការគាំទ្រ និងជួយកម្ពុជា លើផែនការបោសសំអាតគ្រាប់មីនឱ្យអស់ក្នុងឆ្នាំ២០២៥។ ការបញ្ជាក់ការគាំទ្រនេះ បានធ្វើឡើងដោយឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជាលោក ដូមីនីក វីលៀម ក្នុងឱកាសជួបពិភាក្សាជាមួយអនុប្រធានទី១ អាជ្ញាធរមីនកម្ពុជា ទេសរដ្ឋមន្ត្រី លី ធុជ នារសៀលថ្ងៃទី២០ ខែកញ្ញា។ ឯកអគ្គរាជទូតអង់គ្លេសបានប្រាប់ភាគីកម្ពុជាថា ដើម្បីគាំទ្រកម្ពុជា ក្នុងគម្រោងការណ៍បោសសំអាតគ្រាប់មីននេះ, គេបានធ្វើគម្រោងកញ្ចប់ថវិការួចរាល់ផងដែរ សម្រាប់ផែនការឆ្នាំ២០២៤ និងឆ្នាំ២០២៥ ក្នុងកិច្ចប្រតិបត្តិការសកម្មភាពមីន ដោយបានដាក់បញ្ចូលកិច្ចការនេះ ក្នុងផែនការសកម្មភាពរបស់អង្គការដោះមីន HALO Trust និងអង្គការ MAG។ លោក ដូមីនីក វីលៀម ថ្លែងថាគេនៅរង់ចាំការអនុម័តជាផ្លូវការរបស់រដ្ឋាភិបាលអង់គ្លេស ក្នុងខែវិច្ឆិកា ឆ្នាំ២០២៣ ជុំវិញកញ្ចប់ស្នើថវិកានោះ។ ទេសរដ្ឋមន្រ្តី លី ធុជ ក្នុងប្រសាសន៍ឆ្លើយតប បានថ្លែងអំណរគុណដល់ចក្រភពអង់គ្លេស ចំពោះការគាំទ្រ និងការផ្តល់ជំនួយដ៏មានតម្លៃ សម្រាប់កម្ពុជា ក្នុងនោះរួមទាំងវិស័យសកម្មភាពបោសសម្អាតមីនមនុស្សធម៌ផងដែរ។ អនុប្រធានអាជ្ញាធរមីនបានប្រាប់ទូតអង់គ្លេសវិញ ថាចាប់តាំងពីឆ្នាំ១៩៩៨នោះមក កិច្ចប្រឹងប្រែងបរទេសដែលបានជួយកម្ពុជា ក្នុងការរំដោះគ្រាប់មីន និងសំណល់ជាតិផ្ទុះ បានជួយរំដោះដីបានប្រមាណជាង ១៦០គីឡូម៉ែត្រក្រឡា ព្រមទាំងរកឃើញ និងកំទេចចោលគ្រាប់មីនចំនួន ៦ម៉ឺន ៧ពាន់…

  • រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានព្រំដែនបញ្ជាក់ការប្តេជ្ញាចិត្តការចរចារក្សាព្រំដែន (Video Inside)

    រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានព្រំដែនបញ្ជាក់ការប្តេជ្ញាចិត្តការចរចារក្សាព្រំដែន (Video Inside)

    រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានព្រំដែន បានថ្លែងបញ្ជាក់ការប្តេជ្ញាចិត្តរក្សាការពារព្រំដែនរបស់កម្ពុជា តាមរយៈការចរចារវាងសមភាគី របស់លោកជាមួយនឹងប្រទេសជិតខាង។ កម្ពុជាមានព្រំដែនទឹក និងព្រំដែនគោក ជាប់ជាមួយនឹងប្រទេសបីក្បែរខាង គឺប្រទេសវៀតណាម, ឡាវ និងប្រទេសថៃ។ ព្រំដែនគោករបស់កម្ពុជា ត្រូវគេរាយការណ៍ថា មានប្រវែង ២ពាន់ ៥៧២គីឡូម៉ែត្រ ក្នុងនោះជាប់ជាមួយព្រំដែនគោកវៀតណាមប្រវែង ១ពាន់ ២២៨គីឡូម៉ែត្រ, ជាប់នឹងប្រទេសថៃប្រវែង ៨០៣គីឡូម៉ែត្រ និងជាប់ប្រទេសឡាវប្រវែង ៥៤១គីឡូម៉ែត្រ។ លោករដ្ឋមន្ត្រីឡាំជាបានប្រាប់ស្ថាប័នព្រឹទ្ធសភាថា កម្ពុជានឹងធ្វើការចរចាកំណត់ព្រំដែនគោកសិន មុនឈានទៅរកការចរចាកំណត់ព្រំដែនសមុទ្រជាបន្តទៀត។ អប្សរាណិតធ្វើសេចក្តីរាយការណ៍

  • ស្ថាប័នព្រឹទ្ធសភា ឯកភាពលើសេចក្តីព្រាងច្បាប់បង្កើតក្រសួងអធិការកិច្ច និងរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន (Video Inside)

    ស្ថាប័នព្រឹទ្ធសភា ឯកភាពលើសេចក្តីព្រាងច្បាប់បង្កើតក្រសួងអធិការកិច្ច និងរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន (Video Inside)

    ស្ថាប័នព្រឹទ្ធសភា បានគាំទ្រទាំងស្រុងលើសេចក្តីព្រាងច្បាប់ការបង្កើតក្រសួងអធិការកិច្ច និងរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែននាថ្ងៃទី២១ កញ្ញា ឆ្នាំ២០២៣។ ការឯកភាពលើសេចក្តីព្រាងច្បាប់ទាំង ២ ក្នុងសម្លេង៥៩ទាំងស្រុង បានប្រព្រឹត្តទៅ នៅក្នុងសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៤ ក្រោមអធិបតីភាពឯកឧត្តមកិត្តិនីតិកោសល្យបណ្ឌិត ស៊ឹម កា ប្រធានស្តីទីព្រឹទ្ធសភា។ រដ្ឋមន្ត្រីក្រសួងអធិការកិច្ចលោក ហួត ហាក់ និងរដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានព្រំដែនលោក ឡាំ ជា មានវត្តមានក្នុងការការពារសេចក្តីព្រាងច្បាប់ ដែលបានដាក់ឱ្យស្ថាប័នព្រឹទ្ធសភាពិនិត្យ និងឱ្យផ្តល់យោបល់ក្នុងសម័យប្រជុំពេញអង្គ ព្រឹទ្ធសភា នាថ្ងៃព្រហស្បតិ៍នេះ។ ក្រសួងអធិការកិច្ច គឺជាអតីតក្រសួងទំនាក់ទំនងព្រឹទ្ធសភា និងរដ្ឋសភា…ចំណែករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន គឺរដ្ឋលេខាធិការដ្ឋានបង្កើតលើកដំបូង សម្រាប់ការដោះស្រាយកិច្ចព្រំដែន រវាងប្រទេសដែលជាប់នឹងកម្ពុជារួមមានវៀតណាម, ឡាវ និងថៃ។

  • សម្តេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ (Video Inside)

    សម្តេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ (Video Inside)

    សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត គ្រោងនឹងឡើងថ្លែងសុន្ទរកថា នាច្រើនម៉ោងខាងមុខនេះ លើវេទិកាមហាសន្និបាតអង្គការសហប្រជាជាតិ ក្នុងក្រុងញូយ៉ក បន្ទាប់ពីបានចាកចេញពីប្រទេសកម្ពុជានាព្រឹកថ្ងៃទី២១កញ្ញា។ សម្តេចធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាល គ្រោងនឹងធ្វើដំណើរដល់ក្រុងញូយ៉កវេលាល្ងាចថ្ងៃទី២១កញ្ញា ម៉ោងនៅក្នុងសហរដ្ឋអាមេរិក ដែលត្រូវនឹងព្រឹកថ្ងៃទី២២កញ្ញាម៉ោងក្នុងប្រទេសកម្ពុជា។ ដំណើរតាមជើងយន្តហោះពីកម្ពុជាទៅកាន់ក្រុងញូយ៉កសហរដ្ឋអាមេរិក នឹងត្រូវប្រើពេលវេលាយូរដល់ជាង២០ម៉ោង។ មហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៨ ក្នុងក្រុងញូយ៉ក បានចាប់ផ្តើមពីថ្ងៃទី១៩ និងបញ្ចប់ដល់ថ្ងៃទី២៦កញ្ញា។ មូលបទចម្បងសម្រាប់កិច្ចពិភាក្សាក្នុងឆ្នាំនេះ គឺ «កសាងទំនុកចិត្តឡើងវិញ និងបំផុសសាមគ្គីភាពក្នុងពិភពលោក៖ ជំរុញសកម្មភាពលើរបៀបវារៈឆ្នាំ២០៣០ និងគោលដៅអភិវឌ្ឍន៍ដោយចិរភាព ដើម្បីសន្តិភាព វិបុលភាព វឌ្ឍនភាព និងចិរភាពសម្រាប់ទាំងអស់គ្នា។ ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ដំណើរបំពេញបេសកកម្មក្រៅប្រទេសជាលើកទី៣ របស់ប្រមុខរាជរដ្ឋាភិបាល ទៅកាន់ក្រុងញូយ៉ក សហរដ្ឋអាមេរិក នឹងមានរយៈពេល ៥ថ្ងៃរវាងពីថ្ងៃទី២១ ដល់២៥កញ្ញា។ សម្តេចធិបតីនឹងត្រូវឡើងថ្លែងសុន្ទរកថាវេលារសៀលថ្ងៃទី២២កញ្ញា លើវេទិកាពិភពលោក ដែលត្រូវនឹងវេលាទាបភ្លឺថ្ងៃទី២៣កញ្ញា ម៉ោងក្នុងប្រទេសកម្ពុជា។ ខ្លឹមសារនៃសុន្ទរកថារបស់សម្តេចធិបតី នឹងផ្តោតលើទិដ្ឋភាពសំខាន់ៗចំនួន ៣ រួមមាន បរិបទពិភពលោក វឌ្ឍនភាពសង្គម៖ សេដ្ឋកិច្ចកម្ពុជា និងការប្តេជ្ញាចិត្តរបស់កម្ពុជា ចំពោះសកម្មភាពបដិវត្តកម្ម នៃគោលដៅអភិវឌ្ឍន៍ដោយចិរភាព។…

  • ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ៨កើត ខែភទ្របទ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣

    ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ៨កើត ខែភទ្របទ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣

    ឆ្នាំជូតសម្រាប់លោកអ្នកដែលកើតឆ្នាំជូតនាមសត្វកណ្តុរធាតុទឹកពង្សទេវតាប្រុស។រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។  រាល់កិច្ចការងាររបស់អ្នកមិនទាន់អាចសម្រេចផលបានតាមក្តីប៉ងប្រាថ្នាឡើយ។ ស្ថានភាពបច្ចុប្បន្នដែលកំពុងមានឥទ្ធិពលលើការងាររបស់អ្នក គឺជាស្ថានភាពដែលអាចដោះស្រាយបានតាមរយៈការធ្វើទំនាក់ទំនង ព្រមទាំងគម្រោងការងារលំអិតជាមួយការគូសវាសផ្នែកវិធីសាស្រ្តអនុវត្ត។ ចំពោះដៃគូប្រកួតប្រជែងកំពុងបង្ករភាពអសកម្ម ប៉ុន្តែការតបតមិនមែនជាជម្រើសល្អក្នុងពេលនេះទេ។បើទោះបីជាស្ថានភាព ថ្ងៃនេះហាក់មិនដូចបំណងរបស់អ្នកក្តី ក៏សូមមានការអត់ធ្មត់ ហើយបន្តការងារជានិច្ច ដោយសារស្ថានភាពល្អ នឹងមកផ្លាស់ប្តូរក្នុងពេលបន្ទាប់នេះ។ ឆ្នាំឆ្លូវសម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកឡើងខ្ពស់ត្រដែត។នៅក្នុងថ្ងៃនេះលោកអ្នកអាចសម្រេចបានរាល់កិច្ចការងារទាំងឡាយបានយ៉ាងល្អ។ សូមចាប់ផ្តើមការងាររបស់អ្នកឲ្យបានរួសរាន់ និងស្វែងយល់ស្ថានភាពជុំវិញខ្លួន។ ជំរុញខ្លួនបន្ថែមទៅរកភាពជោគជ័យដែលស្ថិតនៅប្រកៀកនឹងអ្នក ដោយការស្វែងយល់ពីស្ថានការណ៍ជុំវិញខ្លួន ពិសេសពីសំណាក់ដៃគូការងារ។ ដោយឡែកអ្នកប្រកបកិច្ចការងាររដ្ឋឯកជន នឹងរំពឹងថាទទួលបានការផ្តល់ជូនជាសម្ភារៈ និងលុយកាក់ទៅ លើកិច្ចការងារដែលអ្នកនឹងអាចសម្រេចបានសម្រាប់ក្រុមនៅក្នុងថ្ងៃនេះ។ ក្រៅពីនេះ ចូរ យកចិត្តទុក ដាក់ទៅលើសុខភាពខាងរាងកាយ និងអារម្មណ៍អោយបានល្អ។ឆ្នាំខាលសម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ រាល់កិច្ចការនានាតម្រូវឲ្យលោកអ្នករៀបចំគម្រោងឲ្យបានល្អិតល្អន់ និងអោយបានវែងឆ្ងាយជាមុន។​ ប៉ុន្តែប្រហែលជាអ្នកមិនគួរដេញតាមការងារដែលមិនសមប្រកបនឹងចំណេញជំនាញរបស់ខ្លួនទេ។ ព្យាយាមយល់ដឹងអំពីស្ថានការណ៍ទាំងអស់ និងទទួលខុសត្រូវចំពោះការងាររបស់អ្នក គឺជាគ្រប់គ្រាន់។ ថ្ងៃនេះតម្រូវឲ្យអ្នករក្សាភាពស្រស់ស្អាត និងរួសរាយរាក់ទាក់ ពិសេសក្នុងផ្នែកអាជីវកម្ម និងសម្រាប់លោក អ្នកដែលបំពេញការងារផ្នែកទំនាក់ទំនងជាអាទិ៍។ ក្រៅពីនេះ សូមមានការប្រុងប្រយ័ត្នក្រែង មានការយល់ច្រលំ ឬការរអាក់រអួល ក្នុងទំនាក់ទំនងដែលនាំទៅដល់ជម្លោះជាមួយមនុស្ស ជិតស្និទ្ធ។  ឆ្នាំថោះ​សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ…