Category: ទូរទស្សន៍

  • ខេត្តកំពង់ធំដាស់តឿនពលរដ្ឋប្រុងប្រយ័ត្នជម្ងឺគ្រុនឈាម (Video Inside)

    ខេត្តកំពង់ធំដាស់តឿនពលរដ្ឋប្រុងប្រយ័ត្នជម្ងឺគ្រុនឈាម (Video Inside)

    ខេត្តកំពង់ធំបានដាស់តឿនពលរដ្ឋត្រូវប្រុងប្រយ័ត្នការឆ្លងរាលដាលជម្ងឺគ្រុនឈាម ដែលការដាស់តឿននេះ បានធ្វើឡើងដោយកាកបាទក្រហមកម្ពុជាខេត្ត នៅថ្ងៃទី២២កញ្ញានេះ។ ជំងឺគ្រុនឈាម គឺជាជម្ងឺដែលបង្កឡើងដោយសត្វមូសខ្លាញី ដែលខាំបឺតឈាមចម្លងមេរោគគ្រុនឈាម ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត។ អប្សរាណិតរាយការណ៍

  • ក្រុមជំនាញរកឃើញការឆ្លងអេដស៍ច្រើន នៅខេត្តតាកែវ និងខេត្តព្រះសីហនុ (Video Inside)

    ក្រុមជំនាញរកឃើញការឆ្លងអេដស៍ច្រើន នៅខេត្តតាកែវ និងខេត្តព្រះសីហនុ (Video Inside)

    ខេត្តតាកែវ និងខេត្តព្រះសីហនុ គឺជាខេត្តដែលក្រុមអ្នកជំនាញបានបញ្ជាក់ ការរកឃើញអ្នកឆ្លងថ្មី នៃជម្ងឺអេដស៍ច្រើនជាងគេ។ លោកវេជ្ជបណ្ឌិត កាអឿន ចិត្រា តំណាងមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ បានលើកនូវការរកឃើញឆ្លងថ្មីជាច្រើននេះ នៅក្នុងការធ្វើបទបង្ហាញមួយ នៅក្នុងកិច្ចប្រជុំ នៃក្រុមប្រឹក្សាបច្ចេកទេសអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ នាព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣។ លោកវេជ្ជបណ្ឌិត បានបន្តថា ទិន្នន័យនេះបានមកពីការសិក្សា និងវិភាគដោយប្រមូលព័ត៌មានគិតចាប់ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២២ តាមរយៈលទ្ធផលបែងចែកទៅតាមអាយុ ភេទ ទីកន្លែង និងអត្រាប្រើប្រាស់ថ្នាំជាដើម។ លោកបានបន្តថា ចំនួនអ្នកផ្ទុកមេរោគអេដស៍ ជំងឺអេដស៍ និងក្រុមប្រឈម គឺមាន ៦ខេត្ត ក្នុងចំណោម២៥ខេត្ត និងរាជធានី។ ការកើនឡើងនៃអ្នកឆ្លងជំងឺអេសដ៍ច្រើន នៅក្នុងខេត្តទាំង២ គឺខេត្តតាកែវ និងខេត្តព្រះសីហនុ ត្រូវគេបញ្ជាក់ថា ដោយសារកត្តាផ្សេងៗ ដូចជាករណីគ្រឿងញៀន អត្រាអ្នកស្រលាញ់ភេទដូចគ្នា បុរស និងបុរស និងអត្រាស្ត្រីរកស៊ីសេវាកំសាន្តសប្បាយជាដើម។ បណ្ឌិត ឈឹម ឃិនដារ៉េត អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានផ្តល់អនុសាសន៍ដល់សមាជិកសមាជិកា បន្តសហការ និងសម្របសម្រួលការងារជាមួយអាជ្ញាធរពាក់ព័ន្ធ និងអង្គការសង្គមស៊ីវិល…

  • ១៤ប្រទេសបិទបញ្ចប់លំហាត់ហ្វឹកហ្វឺនប្រតិបត្តិការពហុជាតិ លើទីលានសកម្មភាពមីនមនុស្សធម៌លើទឹកដីកម្ពុជា (Video Inside)

    ១៤ប្រទេសបិទបញ្ចប់លំហាត់ហ្វឹកហ្វឺនប្រតិបត្តិការពហុជាតិ លើទីលានសកម្មភាពមីនមនុស្សធម៌លើទឹកដីកម្ពុជា (Video Inside)

    លំហាត់ហ្វឹកហ្វឺនប្រតិបត្តិការពហុជាតិលើទីលានសកម្មភាពមីនមនុស្សធម៌ ចូលរួមពីប្រទេសចំនួន ១៤ មកពីទ្វីបអាស៊ី, អឺរ៉ុប, អូស្យានី និងសហរដ្ឋអាមេរិក បានបិទបញ្ចប់នៅថ្ងៃទី២២ កញ្ញា ឆ្នាំ២០២៣។ ហាត់ហ្វឹកហ្វឺនប្រតិបត្តិការពហុជាតិលើទីលាន សកម្មភាពមីនមនុស្សធម៌ រយៈពេល១០កន្លងមកនេះ បានរៀបចំធ្វើនៅលើទឹកដីខេត្តកំពង់ស្ពឺ ក្រោមប្រធានបទ «មាតុភូមិដ៏បវរ-ឆ្នាំ២០២៣» ។ អប្សរាណិតធ្វើសេចក្តីរាយការណ៍

  • មន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀនម្នាក់លាលែងចេញពីតំណែង (Video Inside)

    មន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀនម្នាក់លាលែងចេញពីតំណែង (Video Inside)

    មន្ត្រីជាន់ខ្ពស់ម្នាក់ នៃគណបក្សភ្លើងទៀន បានប្រកាសលាលែងចេញពីតំណែងរបស់ខ្លួន តាមរយៈលិខិតប្រកាសមួយ ដែលបណ្តាញសារព័ត៌មានទទួលបាននៅថ្ងៃនេះ។ លោក សៅ រ៉ាស៊ី អាយុ៥៧ឆ្នាំ ដែលជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ និងជាសមាជិកគណៈកម្មាធិការនាយកគណបក្សភ្លើងទៀន ក្នុងលិខិតប្រកាសចុះថ្ងៃទី១៨ កញ្ញា ឆ្នាំ២០២៣ បានប្រាប់ប្រធានស្តីទីគណបក្សភ្លើងទៀនលោក សុក ហាច ថា «សូមប្រកាសលាឈប់ពីសមាជិក និងតួនាទីទាំងអស់នៅក្នុងគណបក្សភ្លើងទៀន»។ សារព័ត៌មានក្នុងស្រុក បានសរសេរពាក់ព័ន្ធនឹងការលាឈប់នេះថា លោក សៅ រ៉ាស៊ី មុននឹងមានការលាឈប់នោះ ធ្លាប់បានជួបជាមួយមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា លោក គឹម សន្តិភាព។ កាសែតក្នុងស្រុកបានសរសេរថា លោក សៅ រ៉ាស៊ី អាចនឹងទៅចូលរួមរស់ជាមួយនឹងគណបក្សប្រជាជនកម្ពុជាវិញ។

  • សម្តេចធិបតី ហ៊ុន ម៉ាណែត ចូលរួមថ្លែងក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ (Video Inside)

    សម្តេចធិបតី ហ៊ុន ម៉ាណែត ចូលរួមថ្លែងក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ (Video Inside)

    សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត, លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាល កំពុងស្ថិតក្នុងក្រុងញូយ៉ក ដើម្បីចូលរួមមហាសន្និបាតប្រចាំឆ្នាំរបស់អង្គការសហប្រជាជាតិ។ មហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៨ ក្នុងក្រុងញូយ៉ក បានចាប់ផ្តើមពីថ្ងៃទី១៩ និងបញ្ចប់ដល់ថ្ងៃទី២៦កញ្ញា។ មូលបទចម្បងសម្រាប់កិច្ចពិភាក្សាក្នុងឆ្នាំនេះគឺ «កសាងទំនុកចិត្តឡើងវិញ និងបំផុសសាមគ្គីភាពក្នុងពិភពលោក៖ ជំរុញសកម្មភាពលើរបៀបវារៈឆ្នាំ២០២៣០ និងគោលដៅអភិវឌ្ឍន៍ដោយចិរភាព ដើម្បីសន្តិភាព វិបុលភាព វឌ្ឍនភាព និងចិរភាពសម្រាប់ទាំងអស់គ្នា។ សម្តេចធិបតី នឹងត្រូវឡើងថ្លែងសុន្ទរកថាវេលារសៀលថ្ងៃទី២២កញ្ញាលើវេទិកាពិភពលោក ដែលត្រូវនឹងវេលាទាបភ្លឺថ្ងៃទី២៣កញ្ញាម៉ោងក្នុងប្រទេសកម្ពុជា។ ខ្លឹមសារនៃសុន្ទរកថារបស់សម្តេចធិបតី នឹងផ្តោតលើទិដ្ឋភាពសំខាន់ៗចំនួន ៣ រួមមានបរិបទពិភពលោក វឌ្ឍនភាពសង្គម៖ សេដ្ឋកិច្ចកម្ពុជា និងការប្តេជ្ញាចិត្តរបស់កម្ពុជា ចំពោះសកម្មភាពបដិវត្តកម្ម នៃគោលដៅអភិវឌ្ឍន៍ដោយចិរភាព។ ដំណើរអញ្ជើញដល់ក្រុងញូយ៉ករបស់សម្តេចធិបតីវេលាយប់ថ្ងៃទី២១កញ្ញា ម៉ោងនៅក្នុងសហរដ្ឋអាមេរិក បានទទួលការស្វាគមន៍យ៉ាងកក់ក្តៅ ពីប្រជាពលរដ្ឋខ្មែរដែលរស់នៅបរទេស។ ដំណើរបំពេញបេសកកម្មការងារ ក្នុងក្រុងញូយ៉ក នឹងមានរយៈពេល៥ថ្ងៃ រវាងពីថ្ងៃទី២១ ដល់២៥កញ្ញា ដោយសម្តេចធិបតីមានកម្មវិធីជួបជាមួយពលរដ្ឋខ្មែរ នៅក្រៅប្រទេស និងមានកិច្ចប្រជុំទ្វេភាគីជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ និងជួបឥស្សរជនបរទេសមួយចំនួនផងទៀត។

  • កម្ពុជាត្រៀមរៀបចំទិវារំលឹកខួប៣០ឆ្នាំ នៃការប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញ (Video Inside)

    កម្ពុជាត្រៀមរៀបចំទិវារំលឹកខួប៣០ឆ្នាំ នៃការប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញ (Video Inside)

    កម្ពុជាត្រៀមរៀបចំទិវារំលឹកខួប៣០ឆ្នាំ នៃការប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញ ដែលនឹងឈានមកដល់រយៈពេល២សប្តាហ៍ខាងមុខនេះ។ ទិវារដ្ឋធម្មនុញ្ញរបស់កម្ពុជា តែងប្រារព្ធធ្វើជាប្រចាំឆ្នាំនៅថ្ងៃទី២៤កញ្ញា ខណៈប្រមាណ៣០ឆ្នាំមុននេះ គឺនៅថ្ងៃទី២៤ កញ្ញា ឆ្នាំ១៩៩៣ អតីតព្រះមហាក្សត្រខ្មែរ សម្តេចព្រះបរមរតនកោដ្ឋ បានឡាយព្រះហស្ថលេខា លើព្រះរាជក្រមប្រកាសឱ្យប្រើច្បាប់កំពូលរបស់ជាតិនេះ ជាជាផ្លូវការ បន្ទាប់ពីការបោះឆ្នោតសកលលើកដំបូង បានប្រព្រឹត្តទៅក្រោមការរៀបចំរបស់អង្គការសហប្រជាជាតិ។ ប៉ុន្តែយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គលេខាធិការ នៃក្រុមប្រឹក្សាធម្មនុញ្ញ បានបញ្ជាក់នៅថ្ងៃសុក្រទី២២កញ្ញានេះថា អាស្រ័យ «ដោយមានសំណូមពរជាក់ស្តែង, ព្រះរាជពិធីនេះ ត្រូវបានពន្យារពេលមកប្រារព្ធធ្វើនៅថ្ងៃទី៦ តុលា ឆ្នាំ២០២៣ នាសាលសន្និសីទកោះពេជ្រ ក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត នៃព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត»។ ខែតុលាឆ្នាំ២០២៣នេះ គឺជាខែដែលមានការរវល់នឹងពិធីច្រើនបំផុត របស់ព្រះរាជាណាចក្រកម្ពុជា។ ក្នុងខែតុលាជិតមកដល់ខាងមុខនេះ, កម្ពុជានឹងមានពិធីបុណ្យភ្ជុំបិណ្ឌ, បុណ្យកឋិនទាន, ព្រះរាជពិធីរំលឹកការយាងចូលទីវង្គតរបស់ព្រះបរមរតនកោដ្ឋគម្រប់១១ឆ្នាំ និងព្រះរាជពិធីរំលឹកខួប៣០ឆ្នាំ នៃទិវារដ្ឋធម្មនុញ្ញរបស់ជាតិថែមទៀត។ រដ្ឋធម្មនុញ្ញអាយុ៣០ឆ្នាំ របស់ព្រះរាជាណាចក្រកម្ពុជានាពេលនេះ គឺជារដ្ឋធម្មនុញ្ញដែលមានអាយុវែងជាងគេបង្អស់ ក្នុងចំណោមរដ្ឋធម្មនុញ្ញទាំង ៦ ដែលកម្ពុជាធ្លាប់បានអនុវត្ត។

  • ហោរាសាស្រ្តប្រចាំថ្ងៃសៅរ៍ ៩កើត ខែភទ្របទ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣

    ហោរាសាស្រ្តប្រចាំថ្ងៃសៅរ៍ ៩កើត ខែភទ្របទ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះកិច្ចការងាររបស់លោកអ្នកផ្តល់ទិន្នផលដែលអ្នកបានទន្ទឹងរងចាំជាយូរណាស់មកហើយ។ ចំពោះការងារថ្មី ការបណ្តាក់ទុន និងការចាយវាយលុយកាក់ក្នុងការងារគង់នឹងទទួលបានជោគជ័យជាទីមោទនភាពក្រៃលែង។ ចំពោះសុខសុវត្តិភាពក៏នឹងកើតឡើងស្របពេលគ្នា ដែលធ្វើឲ្យលោកអ្នកអាចបំពេញការងារតាមចិត្តប្រា្​ថ្នា។ ដោយឡែក ក្នុងពេលនេះគួរប្រើពេលវេលាខ្លះពិនិត្យវិភាគផែនការការងារជាថ្មី ធ្វើយ៉ាងណារៀបចំគម្រោងអនាគតទុនជាមុន។ ក្រៅពីនេះ លោកអ្នកក៏រំពឹងថានឹង ទទួលបានដំណឹងដែលបានរងចាំនាពេលកន្លងមកនេះ។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ការងាររបស់អ្នកហាក់មានការរំខានច្រើនពីទំនាក់ទំនងជាមួយនឹងមនុស្សក្នុងរង្វង់ការងារ។ ក្នុងពេលនេះគួររក្សាភាពស្ងប់ស្ងាត់ ហើយបន្តការងារបច្ចុប្បន្នសិន។ ការផ្លាស់ប្តូរការងារ ឬការចាយវាយច្រើននឹងអាចធ្វើឲ្យកំរិតសេដ្ឋកិច្ចរបស់អ្នកមានភាពរង្គោះរង្គើរ។ ស្ថានភាពថ្ងៃនេះអាចនឹងជះឥទ្ធិពលដល់អារម្មណ៍របស់អ្នកបន្តិចបន្តួច ប៉ុន្តែសូមកុំមានការអស់សង្ឃឹម ពីព្រោះស្ថានភាពនេះនឹងប្រែប្រួលទៅជាវិជ្ជមានវិញក្នុងពេលាឆាប់ៗ។ ហេតុនេះ សូមព្យាយាមចំណាយពេលវេលាអោយមានប្រសិទ្ធភាព បំពេញការងារដែលស្ថិតក្រោមការទទួលខុសត្រូវក្នុងថ្ងៃនេះ។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ រាល់អាជីពរបស់អ្នកមានដំណើរការល្អប្រសើរណាស់។​ ប៉ុន្តែបញ្ហាមួយចំនួនពិបាកនឹងកញ្ចៀសបាន ពិសេសទាក់ទងនឹងមតិរិះគន់រវាងមនុស្សក្បែរខ្លួន។ លោកអ្នកត្រូវមានភាពអត់ធ្មត់ អនុគ្រោះ និងព្រមចុះចាញ់ដើម្បីអាចរក្សាស្ថានភាពការងារល្អប្រសើរ។ ការបង្កើតកំហុស ទោះបីចេតនា ឬអចេតនាក្តីនឹងផ្តល់លទ្ធ ផលមិនល្អប្រសើរចំពោះទំនាក់ទំនងក្នុងការងារ។ ក្នុងពេលនេះ សូមលោកអ្នកមានភាព អត់ធ្មត់អោយបានច្រើនបំផុត ពិសេសសូមកុំចូលរួមក្នុងការប្រជុំពិភាក្សាលើករណីរិះគន់…

  • ព្យាករណ៌អាកាសធាតុ សម្រាប់ថ្ងៃទី២៣ កញ្ញា ២០២៣ (មានវីដេអូ)

    ព្យាករណ៌អាកាសធាតុ សម្រាប់ថ្ងៃទី២៣ កញ្ញា ២០២៣ (មានវីដេអូ)
  • ២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ចំនួន ១៦៤ករណី (Video Inside)

    ២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ចំនួន ១៦៤ករណី (Video Inside)

    ការឆ្លងជំងឺកូវីដ១៩ នៅអាស៊ានក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ មានចំនួន ១៦៤ករណី ដែលបានកើតឡើងលើប្រទេសចំនួន ៤។ តួលេខឆ្លងនៅអាស៊ានថ្ងៃនេះ បានកើនឡើងមកវិញចំនួន ១១៦ករណី បើប្រៀបធៀបនឹងការឆ្លងកាលពីថ្ងៃម្សិលមិញ។ ប្រទេសកម្ពុជាមិនមានរកឃើញអ្នកឆ្លងថ្មីឡើយនៅថ្ងៃនេះ។ ប្រទេសទាំង៤ នៅអាស៊ាន ដែលរកឃើញមានឆ្លងថ្មីថ្ងៃនេះ រួមមានប្រទេសវៀតណាម, ម៉ាឡេស៊ី, ឥណ្ឌូនេស៊ី និងប្រទេសឡាវ។ ប្រទេសម៉ាឡេស៊ី មានការឆ្លងចំនួន ១២២ករណី ច្រើនជាងគេ ខណៈប្រទេសឡាវ មានការឆ្លង ១ករណី តិចជាងក្នុងចំណោមប្រទេសទាំង ៤។ ប្រទេសប្រុយណេ, ថៃ, ហ្វីលីពីន, មីយ៉ាន់ម៉ា, សឹង្ហបុរី និងប្រទេសកម្ពុជា គឺជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ជុំវិញតួលេខឆ្លង និងស្លាប់ឡើយ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ប្រទេសអាស៊ានរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ម្នាក់ ដែលជាពលរដ្ឋនៃប្រទេសម៉ាឡេស៊ី។ គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបមានចំនួន ៣៦លាន ៣៦ម៉ឺន ២ពាន់ ៨៥៣ករណី, និងការស្លាប់សរុបមានចំនួន ៣៦ម៉ឺន ៨ពាន់ ៨១៤នាក់។ បើគិតសរុបនៅលើសាកលលោកនោះវិញ ការឆ្លងវីរុសកូវីដ១៩…

  • តម្លៃប្រេងសាំង កើនឡើង (Video Inside)

    តម្លៃប្រេងសាំង កើនឡើង (Video Inside)

    តម្លៃប្រេងសាំងបានកើនឡើងសម្រាប់ក្នុងការលក់រយៈពេល១០ថ្ងៃខាងមុខនេះ។ យោងតាមក្រសួងពាណិជ្ជកម្ម តម្លៃប្រេងឥន្ធនៈសម្រាប់ការ លក់រវាងពីថ្ងៃទី២១ រហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ គឺប្រេងសាំងធម្មតា មានតម្លៃចំនួន ៤ពាន់ ៧៥០រៀល ក្នុង១លីត្រ ដែលតម្លៃនេះ គឺបានកើនឡើងចំនួន១៥០រៀល ក្នុង១លីត្រ បើប្រៀបធៀបទៅនឹងការលក់រយៈពេល១០ថ្ងៃមុន។ ចំណែកប្រេងម៉ាស៊ូត មានតម្លៃចំនួន៤ពាន់៨៥០រៀល ក្នុង១លីត្រ។ បើប្រៀបធៀបទៅនឹងការលក់រយៈពេល១០ថ្ងៃមុន តម្លៃនេះគឺបានកើនឡើងចំនួន ១៥០រៀល ក្នុង ១លីត្រ។ ដោយឡែកតម្លៃប្រេងស៊ុបពែ័រវិញ គឺមិនបានកំណត់ក្នុងតារាងក្រសួងពាណិជ្ជកម្មនោះទេ ប៉ុន្តែតម្លៃលក់តែង តែខ្ពស់ជាងតម្លៃប្រេងសាំងធម្មតា។ នៅថ្ងៃនេះប្រេងសាំងស៊ុបពែ័រតាមស្ថានីយ៍ខ្លះ គឺមានតម្លៃចំនួន ៥ពាន់ ៣៥០រៀល, កន្លែងខ្លះមានតម្លៃចំនួន ៥ពាន់ ៤០០រៀល និងនៅក្នុងកន្លែងខ្លះមានតម្លៃចំនួន ៥ពាន់ ៤៥០រៀល ក្នុងមួយលីត្រ។ សូមជម្រាបថា រាជរដ្ឋាភិបាលតែងតែចំណាយប្រាក់ ជួយខាតយ៉ាងហោច ៦ចុច៥សេន ក្នុងមួយលីត្រ ដើម្បីជាការទប់ស្កាត់តម្លៃប្រេង ក្នុងការជួយសម្រាលបន្ទុកដល់ពលរដ្ឋ។