-
ទីភ្នាក់ងារអង្គការសហប្រជាជាតិ ចំនួន៥ សន្យាបន្តកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលថ្មី (Video Inside)

អង្គការស្បៀង និងកសិកម្ម FAO, អង្គការយូនីសេហ្វ UNICEF, អង្គការយូនីដូ UNIDO, អង្គការកម្មវិធីស្បៀងអាហារពិភពលោក WFP និងអង្គការសុខភាពពិភពលោក WHO បានបញ្ជាក់ការសន្យាបន្តកិច្ចសហប្រតិបត្តិការ ជាមួយរាជរដ្ឋាភិបាលអាណ្ណត្តិទី៧ របស់រដ្ឋសភា។ ការសន្យានេះបានធ្វើឡើងក្នុងឱកាសជួបពិភាក្សាការងារ ជាមួយនឹងទេសរដ្ឋមន្ត្រី អ៊ុក រ៉ាប៊ុន ដែលជាប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៏វិស័យកសិកម្ម និងជនបទ។ អប្សរាណិតធ្វើសេចក្តីរាយការណ៍
-
សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រាប់ខ្មែរនៅក្រៅប្រទេស ជុំវិញគោលនយោបាយការបរទេសកម្ពុជាជាមួយនឹងសហរដ្ឋអាមេរិក (Video Inside)

សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រាប់ពលរដ្ឋខ្មែរនៅក្រៅប្រទេស នូវជំហរគោលនយោបាយរបស់រាជរដ្ឋាភិបាលជាមួយនឹងសហរដ្ឋអាមេរិក។ ប្រសាសន៍បញ្ជាក់នេះ បានធ្វើឡើងក្នុងឱកាសជួបសំណេះសំណាល ជាមួយពលរដ្ឋខ្មែររស់នៅក្នុងសហរដ្ឋអាមេរិក និងប្រទេសកាណាដា ប្រមាណ ២ពាន់ ៥០០នាក់ ដែលបាននាំគ្នាមកទទួលស្វាគមន៍ដំណើររបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអញ្ជើញចូលរួមកិច្ចប្រជុំមហាសន្និបាតប្រចាំឆ្នាំរបស់អង្គការសហប្រជាជាតិ។ សម្តេចធិបតីបានលើកឡើងនូវការជួបជាមួយនឹងអនុរដ្ឋមន្ត្រីការបរទេសស្តីទីសហរដ្ឋអាមេរិក លោកស្រី វីកថូរៀ នូលែន Victoria Nuland ដែលបានបញ្ជាក់ការផ្តល់ជំនួយមកកម្ពុជាវិញ ចំនួន ១៨លានដុល្លារ និងសម្តេចធិបតីបានបញ្ជាក់នូវជំហររបស់រាជរដ្ឋាភិបាល ជុំវិញបញ្ហាឈូងសមុទ្ទរាម ដើម្បីបញ្ចៀសការភ័ន្តច្រឡំនានា ដោយសារតែក្រុមធ្វើនយោបាយប្រឆាំង តែងនិយាយលាបពណ៌មិនពិតអំពីជំហរម៉ឺងម៉ាត់ របស់រាជរដ្ឋាភិបាល។ សម្តេចធិបតីនៅបានលើកឡើងនូវការដាក់ចេញគោលនយោបាយបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដែលទិសដៅ គឺដើម្បីការកាត់បន្ថយអត្រាអតិផរណា និងឈានដល់ការសម្រេចឱ្យបាននូវចក្ខុវិស័យឆ្នាំ២០៣០ និងឆ្នាំ២០៥០។ សម្តេចធិបតីបានប្រាប់ពលរដ្ឋខ្មែរនូវគោលដៅសំខាន់ នៃការនាំសេដ្ឋកិច្ចជាតិ ឱ្យមានការរីកចំរើន។ សម្តេចធិបតីក្នុងឱកាសសំណេះសំណាល នៅបានជម្រាបជូនពលរដ្ឋខ្មែររស់នៅបរទេស អំពីការវិវឌ្ឍន៍របស់ប្រទេសជាតិ ជាពិសេសអំពីលទ្ធផលការងារពេញមួយខែ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ ក៏ដូចជាអំពីបេសកកម្ម ចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ។ សម្តេចធិបតីបានថ្លែងថាបេសកកម្មលើទឹកដីអាមេរិក ក៏ដូចជាដំណើរចេញក្រៅប្រទេស ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនៅឥណ្ឌណេស៊ី និងដំណើរទស្សនកិច្ច ក្នុងប្រទេសចិន ដែលបានធ្វើនៅក្នុងខែកញ្ញានេះ គឺផ្តោតលើ ៣ចំណុចជាប្រយោជន៍ធំៗនោះ គឺការងារការទូត,…
-
ក្រុមហ៊ុនផលិតថ្នាំ Pfizer ស្វែងរកឱកាសវិនិយោគ ក្នុងប្រទេសកម្ពុជា (Video Inside)

ក្រុមហ៊ុនផលិតថ្នាំ Pfizer របស់សហរដ្ឋអាមេរិកដ៏ល្បីល្បាញ បានបង្ហាញនូវបំណងស្វែងរកឱកាសវិនិយោគ ក្នុងប្រទេសកម្ពុជា ក្នុងឱកាសជំនួបមួយជាមួយនឹងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃប្រទេសកម្ពុជា។ ក្រុមហ៊ុន Pfizer គឺជាសាជីវកម្មឱសថ និងជីវបច្ចេកវិទ្យាចម្រុះជាតិសាសន៍របស់អាមេរិក ដែលមានទីស្នាក់ការនៅក្នុងក្រុងញូវយ៉ក។ ក្រុមហ៊ុននេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៨៤៩ លើទឹកដីសហរដ្ឋអាមេរិក។ អប្សរាណិតធ្វើសេចក្តីរាយការណ៍
-
កម្ពុជាចុះកិច្ចព្រមព្រៀងទទួលឥណទាន ១៤០លានដុល្លារពី ADB (Video Inside)

រាជរដ្ឋាភិបាលកម្ពុជា បានចុះកិច្ចព្រមព្រៀងទទួលឥណទានសម្បទាន ១៤០លានដុល្លារ ពីធនាគារអភិវឌ្ឍន៍អាស៊ី ក្នុងពិធីមួយនាព្រឹកថ្ងៃទី២៦ កញ្ញា ឆ្នាំ២០២៣។ ពិធីចុះកិច្ចព្រមព្រៀងនោះ បានធ្វើឡើងរវាងអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយនឹងលោកស្រី ជីយ៉ូសាណា វ៉ាម៉ា Jyotsana Varma តំណាងរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ប្រចាំកម្ពុជា នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ កិច្ចព្រមព្រៀងឥណទានសម្បទានតម្លៃ ១៤០លាននេះ គឺសម្រាប់កម្មវិធីចំនួន២ រួមមាន កម្មវិធីកែទម្រង់វិមជ្ឈការសេវាសាធារណៈ និងហិរញ្ញវត្ថុជំហាន២ និងកម្មវិធីអភិវឌ្ឍន៍ជំនាញសម្រាប់សេដ្ឋកិច្ចនាអនាគត។ កម្មវិធីទាំង២នេះ គឺក្នុងគោលបំណងរួមចំណែកគាំទ្រកម្ពុជា ក្នុងការលើកកម្ពស់ប្រសិទ្ធភាពការងាររបស់មន្ត្រីថ្នាក់ក្រោមជាតិ សំដៅធ្វើឱ្យប្រជាពលរដ្ឋកាន់តែងាយស្រួល ក្នុងការទទួលបានសេវាសាធារណៈ និងការធ្វើឱ្យប្រសើរឡើងនូវអត្រាមានការងារធ្វើបច្ចុប្បន្ន និងទៅអនាគត តាមរយៈការធ្វើកំណែទម្រង់គោលនយោបាយ និងការវិនិយោគគម្រោង ដើម្បីពង្រឹងការអភិវឌ្ឍជំនាញ។ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានថ្លែងអំណរគុណ ចំពោះការផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ដែលបាន និងកំពុង រួមចំណែកយ៉ាងធំធេង ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា៕
-
ក្រសួងការបរទេសកម្ពុជា បញ្ជាក់ដំណើរទស្សនកិច្ចមួយថ្ងៃរបស់នាយករដ្ឋមន្ត្រីថៃ លើទឹកដីកម្ពុជា (Video Inside)

ក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ជុំវិញដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីថៃលោក សេដ្ឋា ថាវីស៊ីន រយៈពេល១ថ្ងៃលើទឹកដីកម្ពុជា ជាមួយនឹងកិច្ចការសំខាន់យ៉ាងហោចបី ដែលនាយករដ្ឋមន្ត្រី នៃប្រទេសទាំង២ ត្រូវធ្វើជាមួយគ្នាក្នុងសប្តាហ៍នេះ។ លោកនាយករដ្ឋមន្ត្រី សេដ្ឋា ថាវីស៊ីន នឹងបំពេញទស្សនកិច្ចក្នុងថ្ងៃទី២៨កញ្ញា ដែលដំណើរទស្សនកិច្ចនេះ គឺតបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។ កិច្ចការសំខាន់ចំនួន៣ ដែលនាយករដ្ឋមន្ត្រីទាំង ២ប្រទេស នឹងត្រូវធ្វើជាមួយគ្នា ក្នុងថ្ងៃបំពេញទស្សនកិច្ចនោះ គឺរួមមាន «ជំនួបទ្វេភាគីក្នុងគោលបំណងកំណត់ទិសដៅសកម្មភាព ដើម្បីធ្វើឱ្យកាន់តែស៊ីជម្រៅ និងពង្រីកបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក ក្នុងក្របខណ្ឌទ្វេភាគីនិងពហុភាគី»។ ភាគីទាំង២ «នឹងជជែកផ្លាស់ប្តូរទស្សនៈស្តីពីបញ្ហាតំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍ និងក្តីបារម្ភរួម។ រីឯចំណុចសំខាន់មួយទៀត គឺថ្នាក់ដឹកនាំទាំង ២ប្រទេស នឹងធ្វើការប្រគល់ទទួលនូវ «មជ្ឈមណ្ឌលសំចត និងស្តារនីតិសម្បទា សម្រាប់ជនរងគ្រោះដោយអំពើជួញដូរមនុស្ស និងក្រុមជនងាយរងគ្រោះដទៃទៀត» ដែលមានទីតាំងស្ថិតនៅក្រុងប៉ោយប៉ែត ដែលជាគំនិតផ្តួចផ្តើម នៃកិច្ចសហប្រតិបត្តិការទ្វេភាគី។ ក្រសួងការបរទេសកម្ពុជាបានថ្លែងថាដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រិថៃ មកកាន់កម្ពុជា ជាលើកដំបូងនេះ គឺ «ពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាពជាប្រពៃណី និងលើកកម្ពស់កិច្ចសហប្រតិបត្តិការពហុវិស័យ រវាងប្រទេសទាំង២ ស្របតាមស្មារតី នៃ…
-
ហោរាសាស្រ្តប្រចាំថ្ងៃពុធ ១៣កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣

ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អមធ្យម។ សូមផ្តោតទៅលើការប្រាស្រ័យទាក់ទងជាមួយមិត្តរួម ការងារ ពីព្រោះថ្ងៃនេះនឹងមានអំណោយផលល្អប្រសើរបំផុតសម្រាប់ការងារជាក្រុម។ ប៉ុន្តែ ទោះបីជាយ៉ាងណាក្តី សូមកុំធ្វើអោយមានការប៉ះពាល់ទៅលើប្រធានបទចម្រូងចម្រាស។ សម្រាប់ការអនុវត្តការងារទាំងឡាយនៅពេលនេះសូមធ្វើយ៉ាងណាផ្តោតទៅលើការងារ ស្នូល ហើយកុំប្រមូលការងារច្រើនមកធ្វើក្នុងពេលតែមួយ។ សម្រាប់ទំនាក់ទំនងជាមួយ មនុស្សផ្ទុយភេទឆ្នាំរកា គួរមានការប្រុងប្រយ័ត្ន ឬកំណត់ដែនទំនាក់ទំនង ពីព្រោះរាសីរបស់ លោកអ្នកទាំងពីរមិនត្រូវគ្នានោះទេ។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃល្អជាមធ្យម។ ថ្ងៃនេះមិនមែនជាពេលវេលាល្អបំផុតដើម្បីធ្វើការជាមួយ នឹងឯកសារនោះទេ ពីព្រោះវាហាក់មានកំហុសឆ្គងច្រើន។ ដូច្នេះសូមប្រឹងប្រែងប្រមូលយក ពត៌មានអោយបានច្រើនមុនពេលដែលលោកអ្នកចាប់ផ្តើមអនុវត្តការងារ។ ក្នុងនោះ សូម ចងចាំថា កិច្ចការងាររបស់អ្នកនៅក្នុងថ្ងៃនេះទាមទារការសម្រេចចិត្តច្រើន ដូច្នេះសូមយក ចិត្តទុកដាក់ជាមួយចំណុចលំអិតនៃការងារ និងពត៌មានទាំងឡាយដែលអ្នកមាន។ ក្រៅពី នេះសម្រាប់លោកអ្នកដែលមានបំណងចង់ផ្លាស់ប្តូរទីកន្លែងការងារគឺអាចធ្វើទៅបានដោយ ល្អប្រសើរ។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ សូមលោកអ្នកព្យាយាមរក្សាសកម្មភាពអាជីវកម្មឲ្យនៅកម្រិតអប្បបរមា ប៉ុន្តែសូមបង្កើនទំនាក់ទំនងជាមួយមិត្តរួមការងារ និងថ្នាក់លើ។ ប្រសិនបើអ្នកមានគម្រោងការងារធំដុំដែលនឹងត្រូវអនុវត្តក្នុងពេលនេះដោយខានមិនបាន គឺអ្នកត្រូវគិតគូរឲ្យបានច្រើនដង ឬសុំជំនួយប្រសិនបើអ្នកប្រទះនឹងភាពមិនច្បាស់លាស់។ ការឈ្លោះប្រកែកអាចកើតឡើង…
-
ព្យាករណ៌អាកាសធាតុ សម្រាប់ថ្ងៃទី២៦ កញ្ញា ២០២៣ (មានវីដេអូ)

-
៧២ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង ៤ពាន់ករណី (Video Inside)

មានប្រទេសចំនួន៥ នៅអាស៊ាន ដែលមានករណីឆ្លងជំងឺកូវីដ១៩ ក្នុងរយៈពេល ៧២ម៉ោងកន្លងមកនេះ។ ប្រទេសកម្ពុជាក្នុងរយៈពេល ៧២ម៉ោងចុងក្រោយនេះ មិនបានរកឃើញអ្នកឆ្លងថ្មីឡើយ។ តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ានក្នុងរយៈពេល ៧២ម៉ោងចុងក្រោយនេះ មានចំនួន ៤ពាន់ ១៨ករណី ដែលកើនឡើងចំនួន ៤២ករណី បើប្រៀបធៀបការឆ្លង ៣ថ្ងៃដូចគ្នា កាលពីសប្តាហ៍មុន។ ក្នុងចំណោមប្រទេសទាំង៥ នៅអាស៊ាន ដែលរកឃើញមានឆ្លងរួមមាន ប្រទេសវៀតណាម, ម៉ាឡេស៊ី, មីយ៉ាន់ម៉ា សឹង្ហបុរី និងប្រទេសឡាវ។ ប្រទេសសឹង្ហបុរី មានការឆ្លងចំនួន ១ពាន់ ១៣៨ករណី ច្រើនជាងគេ ខណៈប្រទេសឡាវ មានការឆ្លងចំនួន ៣ករណី តិចជាងក្នុងចំណោមប្រទេសទាំង ៥។ ប្រទេសប្រុយណេ, ឥណ្ឌូនេស៊ី, ហ្វីលីពីន, ថៃ, និងប្រទេសកម្ពុជា គឺជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ជុំវិញតួលេខឆ្លង និងស្លាប់ឡើយ ក្នុងរយៈពេល ៧២ម៉ោងចុងក្រោយនេះ។ ការស្លាប់ដោយសារជំងឺកូវីដ១៩ នៅអាស៊ាន នារយៈពេល ៧២ម៉ោងចុងក្រោយនេះ មានមា្នក់ ដែលជាពលរដ្ឋនៃប្រទេសម៉ាឡេស៊ី។ គិតសរុបរួម នៃប្រទេសទាំង១០ អាស៊ាននាពេលនេះ…
-
ក្រសួងធនធានទឹកដាស់តឿនការប្រុងប្រយ័ត្នបាតុភូតគ្រោះធម្មជាតិ (Video Inside)

ក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹងប្រជាពលរដ្ឋត្រូវប្រុងប្រយ័ត្នបាតុភូតគ្រោះធម្មជាតិ ក្នុងពេលដែលការព្យាករណ៍បានបង្ហាញថា ក្នុងមួយសប្តាហ៍ទៅមុខទៀតនេះ កម្ពុជានឹងរងឥទ្ធិពលសម្ពាធសកម្មមួយ។ វិសម្ពាធនេះ ធ្វើដំណើរមកពីសមុទ្រចិនខាងត្បូង និងរំកិលចូលមកតំបន់ព្រំប្រទល់កម្ពុជា-ឡាវ រួចបន្តដំណើរពីកើតមកទិសខាងលិច ស្របជួរភ្នំដងរែក។ យោងតាមការព្យាករណ៍រវាងពីថ្ងៃទី២៦ រហូតដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ ដំណើរនៃសម្ពាធទាបសកម្មនេះ នឹងបង្កឱ្យតំបន់ខ្ពង់រាបភាគឦសាន ខ្ពង់រាបភាគខាងជើង និងតំបន់ទំនាបកណ្តាល ភាគពាយ័ព្យ អាចមានភ្លៀងធ្លាក់ ពីបង្គួរទៅច្រើន។ ចំណែកនៅក្នុងតំបន់មាត់សមុទ្រនោះវិញ រវាងពីថ្ងៃទី២៧ រហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ អាចមានភ្លៀងធ្លាក់ពីបង្គួរទៅច្រើន លាយឡំ ជាមួយខ្យល់កន្ត្រាក់។ ការព្យាករណ៍ដដែលបានបញ្ជាក់ថា នៅលើផ្ទៃសមុទ្រ មានខ្យល់បក់បោកខ្លាំង និងរលកខ្ពស់ៗ។ ក្រសួងធនធានទឹក និងឧតុនិយម បានអំពាវនាវដល់ពលរដ្ឋ និងប្រជានេសាទសមុទ្រ និងអ្នកធ្វើដំណើរតាមសមុទ្រទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ។
-
ក្រសួងសុខាភិបាលអំពាវនាវពលរដ្ឋប្រយ័ត្នឆ្លងជម្ងឺហ្សីកា (Video Inside)

ក្រសួងសុខាភិបាលបានដាស់តឿនការប្រុងប្រយ័ត្នចំពោះករណីជម្ងឺហ្ស៊ីកា ដែលឆ្លងមកពីមូសខ្លាខាំ នាពេលថ្ងៃ ខណៈដែលក្មេងអាយុ ៧ឆ្នាំម្នាក់ ត្រូវបានរកឃើញកើតជាលើកដំបូងក្នុងឆ្នាំ២០២៣។ ជម្ងឺហ្ស៊ីកា គឺជាជម្ងឺដែលមានគ្រោះថ្នាក់ស្រដៀងនឹងជម្ងឺគ្រុនឈាម និងជម្ងឺគ្រុនឈីក ដែលអាចនឹងសម្លាប់មនុស្សបាន។ សេចកី្តប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល បានដាស់តឿនស្រី្តមានផ្ទៃពោះ និងកុមារតូចៗ ត្រូវប្រុងប្រយ័ត្នចំពោះការឆ្លងនូវជម្ងឺនេះ ដែលនឹងបង្កគ្រោះថ្នាក់ដល់អ្នកឆ្លង។ យោងតាមក្រសួងសុខាភិបាល បើសិនជាស្ត្រីមានផ្ទៃពោះឆ្លងនឹងជម្ងឺនេះ នឹងបណ្តាលឲ្យទារកកើតមកមិនគ្រប់ខែ ឬទារកកើតមកមានក្បាលតូច ដែលបង្កគ្រោះថ្នាក់ដល់សុខភាព។ ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នៃក្រសួងសុខាភិបាល លោកវេជ្ជបណ្ឌិត លី សុវណ្ណ នាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ បានថ្លែងថា គេបានរកឃើញកុមារអាយុ ៧ឆ្នាំម្នាក់ បានឆ្លងនឹងជម្ងឺហ្សីកានេះ ស្ថិតនៅភូមិពពេជ ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ ការឆ្លងរបស់កុមារនេះ គឺជាករណីលើកទី៨ហើយ ចាប់តាំងពីឆ្នាំ២០០០នោះមក។ ក្រសួងសុខាភិបាលបានអំពាវនាវពលរដ្ឋត្រូវប្រុងប្រយ័ត្នការឆ្លងនូវជម្ងឺនេះ ជាពិសេសកុមារតូចៗ និងស្ត្រីមានផ្ទៃពោះ។