-
ក្រសួងមហាផ្ទៃតម្រូវធ្វើតេស្តរកសារធាតុញៀនពីមន្ត្រីពន្ធនាគារគ្រប់គ្រងអ្នកទោសគ្រឿងញៀន (Video Inside)

មន្ត្រីដែលគ្រប់គ្រងអ្នកទោសគ្រឿងញៀន និងអ្នកជាប់ឃុំក្នុងពន្ធនាការ នឹងតម្រូវឱ្យធ្វើតេស្តរកសារធាតុញៀន យោងតាមសេចក្តីណែនាំមួយ របស់ក្រសួងមហាផ្ទៃ ចុះថ្ងៃទី២៧ កញ្ញា ឆ្នាំ២០២៣។ ការតម្រូវធ្វើតេស្តទាំងអ្នកជាប់ពន្ធនាគារ និងអ្នកគ្រប់គ្រងអ្នកទោសគ្រឿងញៀន បានធ្វើឡើងក្រោយមានការរិះគន់ខ្លះដែលនិយាយថា មានគ្រឿងញៀនចែកចាយក្នុងពន្ធនាគារ និងមានអ្នកទោសអាចបញ្ជាចេញពីក្នុងគុក លើការធ្វើចរាចរគ្រឿងញៀននៅខាងក្រៅបានទៀត។ សេចក្តីណែនាំបានបញ្ជាក់ថា ការធ្វើតេស្តរកសារធាតុញៀននេះ គឺ «ដើម្បីធានាប្រសិទ្ធភាព ការអនុវត្តការងាររបស់មន្ត្រីពន្ធនាគារ នៅតាមមណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានីខេត្ត ឱ្យកាន់តែមានប្រសិទ្ធភាព និងទទួលបានការជឿទុកចិត្តពីមជ្ឈដ្ឋានទូទៅ…»។ សេចក្តីណែនាំដដែលបានព្រមានថា «ក្នុងករណីរកឃើញថា មន្ត្រីពន្ធនាគារមានចេតនាគេចវេសក្នុងការមិនចូលរួមសហការធ្វើតេស្ត ឬរកឃើញមានសារធាតុញៀន, អគ្គនាយកដ្ឋានពន្ធនាគារ នឹងគោរពស្នើសុំគោលការណ៍សម្រេចពីក្រសួង ដើម្បីអនុវត្តនូវវិធានការរដ្ឋបាលនានា និងវិធានការផ្លូវច្បាប់ជាធរមាន»។
-
ក្រុមប្រឹក្សាធម្មនុញ្ញពិនិត្យ និងសម្រេចលើធម្មនុញ្ញភាពច្បាប់បង្កើតក្រសួងអធិការកិច្ច និងរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន (Video Inside)

ក្រុមប្រឹក្សាធម្មនុញ្ញ នឹងពិនិត្យនិងសម្រេចលើសំណើធម្មនុញ្ញភាព លើច្បាប់ស្ដីពីការបង្កើតក្រសួងអធិការកិច្ច និងការបង្កើតរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន នៅថ្ងៃទី២៨ កញ្ញា ឆ្នាំ ២០២៣។ សេចក្តីព្រាងច្បាប់ស្ដីពីការបង្កើតក្រសួងអធិការកិច្ច និងច្បាប់ស្តីពីការបង្កើតរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ត្រូវបានរដ្ឋសភាបានអនុម័តនៅថ្ងៃទី១៤កញ្ញា…និងសេចក្តីព្រាងច្បាប់ទាំង២ដដែលនេះ ត្រូវបានបញ្ជូនមកស្ថាប័នព្រឹទ្ធសភា ដែលបានឯកភាពទាំងស្រុងនៅថ្ងៃទី២១កញ្ញា។ ក្រសួងអធិការកិច្ច គឺជាអតីតក្រសួងទំនាក់ទំនងព្រឹទ្ធសភា និងរដ្ឋសភា…ចំណែករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន គឺរដ្ឋលេខាធិការដ្ឋានបង្កើតលើកដំបូង សម្រាប់ការដោះស្រាយកិច្ចព្រំដែន រវាងប្រទេសដែលជាប់នឹងកម្ពុជា រួមមានវៀតណាម, ឡាវ និងថៃ។ កិច្ចប្រជុំក្រុមប្រឹក្សាធម្មនុញ្ញវេលាថ្ងៃទី២៨ កញ្ញា ឆ្នាំ២០២៣ នឹងប្រព្រឹត្តទៅក្រោមអធិបតីភាពកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ដែលជាប្រធានក្រុមប្រឹក្សាធម្មនុញ្ញ។
-
កម្ពុជា និងសហរដ្ឋអាមេរិក ចាប់ដៃបន្តកិច្ចសហប្រតិបត្តិការសាឡើងវិញ (Video Inside)

កម្ពុជា និងសហរដ្ឋអាមេរិក បានចាប់ដៃគ្នាបញ្ជាក់ការបន្តកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំង២ទៅវិញទៅមក លើចំណុចមួយចំនួនដែលត្រូវបានអាក់ខានកន្លងមកនេះ។ ការចាប់ដៃគ្នា បញ្ជាក់ការបន្តកិច្ចសហប្រតិបត្តិការនេះ បានធ្វើឡើងរវាងជំនួបពិភាក្សាគ្នាមួយរវាងឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ជាមួយនឹងប្រមុខថ្មីដឹកនាំរាជរដ្ឋាភិបាលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាវិមានសន្តិភាព នៅថ្ងៃទី២៧ កញ្ញា ឆ្នាំ២០២៣។ តើកិច្ចពិភាក្សានេះ បានឯកភាពលើចំណុចអ្វីខ្លះ? អប្សរាណិតធ្វើសេចក្តីរាយការណ៍
-
ព្យាករណ៌អាកាសធាតុ សម្រាប់ថ្ងៃទី២៨ កញ្ញា ២០២៣ (មានវីដេអូ)

-
២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ចំនួន ៧២ករណី (Video Inside)

ការឆ្លងជំងឺកូវីដ១៩ នៅអាស៊ានក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ មានចំនួន ៧២ករណី ដែលបានកើតឡើងលើប្រទេសចំនួន ៤។ តួលេខឆ្លងនៅអាស៊ានថ្ងៃនេះ បានកើនឡើងមកវិញចំនួន ៩២ករណី បើប្រៀបធៀបនឹងការឆ្លងកាលពីថ្ងៃម្សិលមិញ។ ប្រទេសកម្ពុជាមិនមានរកឃើញអ្នកឆ្លងថ្មីឡើយនៅថ្ងៃនេះ។ ប្រទេសទាំង៤ នៅអាស៊ាន ដែលរកឃើញមានឆ្លងថ្មីថ្ងៃនេះ រួមមានប្រទេសវៀតណាម, មីយ៉ាន់ម៉ា, ថៃ និងប្រទេសឡាវ។ ប្រទេសថៃ មានការឆ្លងចំនួន ៣៦ករណី ច្រើនជាងគេ ខណៈប្រទេសឡាវ មានការឆ្លង ២ករណី តិចជាងក្នុងចំណោមប្រទេសទាំង ៤។ ប្រទេសអាស៊ានរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ម្នាក់ ដែលជាពលរដ្ឋនៃប្រទេសថៃ។ គិតសរុបរួម នៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបមានចំនួន ៣៦លាន ៣៧ម៉ឺន ៧ពាន់ ៥៧៧ករណី, និងការស្លាប់សរុបមានចំនួន ៣៦ម៉ឺន ៨ពាន់ ៨១៨នាក់។ បើគិតសរុបនៅលើសាកលលោកនោះវិញ ការឆ្លងវីរុសកូវីដ១៩ សរុបមានចំនួនជាង ៦៩៥លានករណី, និងការស្លាប់មានជាង ៦លាន ៩១ម៉ឺននាក់៕
-
កំពង់ផែកោះកុងដាក់ដំណើរការសាកល្បងលើកដំបូង (Video Inside)

-
ក្រសួងវប្បធម៌កម្ពុជា សង្ស័យការធ្វើសំណង់ប្រាសាទបុរាណលើទឹកដីថៃ ជាការចម្លងពីគំរូរបស់ខ្មែរ (Video Inside)

ក្រសួងវប្បធម៌ នៃប្រទេសកម្ពុជា បានសង្ស័យការធ្វើសំណង់ប្រាសាទបុរាណមួយលើទឹកដី នៃប្រទេសថៃ គឺជាសំណង់លួចចម្លងពីប្រាសាទបុរាណខ្មែរ។ សំណង់តាមលំនាំប្រាសាទអង្គរវត្តរបស់កម្ពុជា ត្រូវបានគេឃើញកំពុងសាងសង់ក្នុងវត្តថៃ ឈ្មោះវត្តភូម៉ានហ្វា ស្ថិតក្នុងខេត្តបុរីរ៉ាម។ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក ស៊ុំ ម៉ាប់ បានថ្លែងនៅថ្ងៃទី២៦ កញ្ញានេះបញ្ជាក់ថា ក្រសួងបាន និងកំពុងតាមដានលើការកសាងសំណង់ប្រាសាទបុរាណ ដែលគេសង្ស័យថាយកលំនាំតាមប្រាសាទអង្គរវត្តរបស់ប្រទេសកម្ពុជា។ ការសាងសង់សំណង់ប្រាសាទអង្គរវត្តលើទឹកដីថៃនេះ ត្រូវគេរាយការណ៍ថាបានចាប់ផ្តើមធ្វើតាំងពីឆ្នាំ២០២១នោះមក។ រដ្ឋលេខាធិការក្រសួងវប្បធម៌លោក ស៊ុំ ម៉ាប់ បានថ្លែងថា «តាំងពីបញ្ហាហ្នឹងកើតមានឡើងដំបូងមក ក្រសួងវប្បធម៌មិនដែលព្រងើយកន្តើយឡើយ»។ លោកបានបញ្ជាក់ថា « យើងទាំងប្រព័ន្ធការទូត ដូចជាសកម្មភាពជំនាញ កំពុងត្រួតពិនិត្យថា តើសំណង់នោះមានការចម្លង ឬមិនចម្លង ហើយកម្ពុជាក៏បានបញ្ជូនអ្នកជំនាញរបស់ខ្លួន ទៅស្រាវជ្រាវនៅទីតាំងផ្ទាល់នោះដែរ»។ លោកបានថ្លែងថាក្រសួងវប្បធម៌បានប្រតិកម្មតាំងពីដើមទីមកម្ល៉េះ ហើយក៏មានកិច្ចសហការចូលរួមពីភាគីថៃផងដែរ។ ទោះជាយ៉ាងណាក៏ដោយ ក្រសួងវប្បធម៌របស់កម្ពុជានៅមិនទាន់បានដាក់ពាក្យចោទប្រកាន់ ជុំវិញករណីសំណង់ប្រាសាទបុរាណនោះឡើយ គ្រាដែលមន្ត្រីវប្បធម៌បានថ្លែងថាវា «ជារឿងមួយដែលទាមទារទាំងបច្ចេកទេស ទាំងការទូត និងភាពច្បាស់លាស់នៅក្នុងការដោះស្រាយ»។
-
ប្រាសាទកោះកេរ ត្រូវធ្វើពិធីបួងសួងថ្នាក់ជាតិ (Video Inside)

ខេត្តព្រះវិហារបានចេញសេចជូនដំណឹង ស្តីពីការផ្អាកជាបណ្ដោះអាសន្ននូវការចូលទស្សនារមណីយដ្ឋានប្រាសាទកោះករ ដែលត្រៀមនឹងធ្វើពិធីរៀបចំបួងសួងថ្នាក់ជាតិ។ ប្រាសាទកោះកេរ ត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក ក្នុងបញ្ជីរបស់អង្គការយូណេស្កូ នៅក្នុងកិច្ចប្រជុំលើកទី៤៥ របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣។ ពិធីបួងសួងថ្នាក់ជាតិ ត្រៀមនឹងប្រារព្ធធ្វើនៅថ្ងៃទី២៩ ខែកញ្ញា ដែលនឹងចាប់ផ្តើមវេលាម៉ោង ៧ព្រឹក ដល់ម៉ោង១២ថ្ងៃត្រង់។ ប្រាសាទកោះកេរ ត្រូវបានកសាងឡើងក្នុងរជ្ជកាលព្រះបាទជ័យវរ័្មនទី៤ ឧទ្ទិសដល់អាទិទេពមួយអង្គឈ្មោះ ត្រីភូវនេស្វរៈ ក្នុងព្រហ្មញ្ញសាសនា។ ប្រាសាទកោះកេរ មានរូបរាងជាពីរ៉ាមីត ៧ជាន់ និងមានកម្ពស់ ៣៥ម៉ែត្រ។ នៅរមណីយដ្ឋានប្រាសាទកោះកេរ មានសំណង់ប្រាសាទ សំណង់សាសនា ប្រព័ន្ធធារាសាស្រ្តចំនួន ១២៧ ក្នុងនោះមានប្រាសាទដែលនៅមានរូបរាងចំនួន ៥៦៕
-
ក្រសួងទេសចរណ៍ដាស់តឿនការយកចិត្តទុកដាក់លើសុវត្ថិភាពភ្ញៀវ ខណៈធាតុអាកាសមិនល្អ (Video Inside)

-
ខេត្តកំពង់ធំអំពាវនាវពលរដ្ឋប្រុងប្រយ័ត្នជំនន់ទឹកភ្លៀង (Video Inside)
