Category: ទូរទស្សន៍

  • អគ្គនាយកដ្ឋានពន្ធដាលើកលែងទណ្ឌកម្មរដ្ឋបាលលើពន្ធលើអចលនទ្រព្យ និងពន្ធដីធ្លីមិនបានប្រើប្រាស់រហូតដល់ចុងឆ្នាំ២០២៣ (Video Inside)

    អគ្គនាយកដ្ឋានពន្ធដាលើកលែងទណ្ឌកម្មរដ្ឋបាលលើពន្ធលើអចលនទ្រព្យ និងពន្ធដីធ្លីមិនបានប្រើប្រាស់រហូតដល់ចុងឆ្នាំ២០២៣ (Video Inside)

    អគ្គនាយកដ្ឋានពន្ធដាបានប្រកាសលើកលែងទណ្ឌកម្មរដ្ឋបាល ចំពោះពន្ធលើអចលនទ្រព្យ និងពន្ធលើដីធ្លីមិនបានប្រើប្រាស់សម្រាប់ឆ្នាំ២០២៣។ ការប្រកាសនេះ បានធ្វើឡើងនៅថ្ងៃទី២៧ កញ្ញា ឆ្នាំ២០២៣ ខណៈដែលរឿងចំរូងចំរាស់បញ្ហាពន្ធដា បានរងការរិះគន់ពីប្រជាពលរដ្ឋមួយចំនួន។ សេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដាបានប្រកាសថា «អ្នកណាដែលមិនទាន់បានចុះបញ្ជី និងការប្រកាសបង់ពន្ធ ឬបង់ពន្ធខ្វះ ឬបង់ពន្ធយឺត ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងសម្រេចផ្តល់ការអនុគ្រោះឱ្យម្ចាស់អចលនទ្រព្យ បង់តែពន្ធដោយផ្តល់ការលើកលែង នូវទណ្ឌកម្មរដ្ឋបាល» រហូតដល់ដំណាច់ឆ្នាំ២០២៣។ ទណ្ឌកម្មរដ្ឋបាលដែលលើកលែង គឺសម្តៅលើការមិនយក «ពន្ធបន្ថែម» និងមិនយក «ការប្រាក់»។ ទោះជាយ៉ាងណាក៏ដោយ, អគ្គនាយកដ្ឋានពន្ធដាបានអំពាវនាវ និងអញ្ជើញដល់ម្ចាស់អចលនទ្រព្យមកចុះបញ្ជី និងប្រកាស «បង់ពន្ធលើអចលនទ្រព្យ» និង «ពន្ធលើដីធ្លីមិនបានប្រើប្រាស់ ឱ្យបានរួចរាល់ក្នុងឆ្នាំ២០២៣។ សេចក្តីជូនដំណឹងដដែលបានព្រមានថា ចាប់ពីឆ្នាំ២០២៤តទៅ ក្នុងករណីម្ចាស់អចលនទ្រព្យ មិនបានបំពេញកាតព្វកិច្ចពន្ធទាំង២នេះ តាមកាលបរិច្ឆេទ្ធនោះទេ, គេនឹងត្រូវអនុវត្តតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។

  • សម្តេចធិបតីប្រាប់ពលរដ្ឋថារាជរដ្ឋាភិបាលមិនបានបង្កើតពន្ធថ្មីណាមួយឡើយ (Video Inside)

    សម្តេចធិបតីប្រាប់ពលរដ្ឋថារាជរដ្ឋាភិបាលមិនបានបង្កើតពន្ធថ្មីណាមួយឡើយ (Video Inside)

    ការចោទប្រកាន់តាមបណ្តាញសង្គម និងពីសំណាក់ពលរដ្ឋមួយចំនួនពាក់ព័ន្ធនឹង «ការយកពន្ធលើចំណេញមូលធន» បានប្រញាប់ឱ្យប្រមុខរាជរដ្ឋាភិបាលបកស្រាយបញ្ចៀសការភាន់ច្រឡំ។ ពលរដ្ឋបានចោទថារាជរដ្ឋាភិបាលបានបង្កើតពន្ធថ្មី ប៉ុន្តែសម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា រាជរដ្ឋាភិបាលមិនបានបង្កើតពន្ធថ្មីណាមួយនោះទេ ចាប់តាំងពីរាជរដ្ឋាភិបាលថ្មីបានបង្កើតរយៈពេលជាងមួយខែមកនេះ។ អប្សរាណិតធ្វើសេចក្តីរាយការណ៍

  • GPO 51: ភូមិសាស្រ្តនយោបាយ៖ មហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៨

    GPO 51: ភូមិសាស្រ្តនយោបាយ៖ មហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៨

    ប្រធានបទ ៖ មហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៨វគ្គទី១ ៖ ការប្រជុំអង្គការសហប្រជាជាតិមានសារៈសំខាន់ដូចម្តេចខ្លះ ?វគ្គទី២ ៖ ប្រធានបទសំខាន់នៅក្នុងរបៀបវារៈនៃកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិមានអ្វីខ្លះ ?វគ្គទី៣ ៖ ក្រោយពីមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៨។ តើពិភពលោកមានសេចក្តីសង្ឃឹមលើចំណុចអ្វីខ្លះ ?

  • ស្រុកចំនួន៤ ក្នុងខេត្តកំពង់ធំ រងការលិចដោយជំនន់ទឹកភ្លៀង (Video Inside)

    ស្រុកចំនួន៤ ក្នុងខេត្តកំពង់ធំ រងការលិចដោយជំនន់ទឹកភ្លៀង (Video Inside)

    យ៉ាងហោចស្រុកចំនួន៤ ក្នុងខេត្តកំពង់ធំ បានរងនឹងការជន់លិចដោយសារជំនន់ទឹកភ្លៀង។ អភិបាលខេត្តកំពង់ធំ លោក ងួន រតនៈ បានណែនាំដល់ស្រុកទាំង៤ រួមមានស្រុកស្ទោង, ស្រុកប្រាសាទសំបូរ, ស្រុកសណ្តាន់ និងស្រុកបារាយណ៍ ត្រូវប្រុងប្រយ័ត្នចំពោះគ្រោះថ្នាក់ ខណៈទឹកនៅតែបន្តជន់លិចដោយសារតែស្ថានភាពធាតុអាកាសមិនល្អបង្កការធ្លាក់ភ្លៀង។ លោកអភិបាលខេត្តបានអំពាវនាវឲ្យប្រុងប្រយ័ត្នពីសុវត្ថិភាព ពិសេសកូនក្មេងៗតូចនៅរដូវវស្សា ដែលការអំពាវនាវនេះ បានធ្វើឡើងក្នុងឱកាសដែលបានចុះពិនិត្យស្ថានភាពទឹកជំនន់ ក្នុងឃុំឈូក ស្រុកប្រាសាទសំបូរ។ នៅក្នុងឃុំឈូក នៃស្រុកប្រាសាទសំបូរនោះ កាលពីថ្ងៃទី២៣ កញ្ញា មានកុមារពីរនាក់ ដែលធ្វើដំណើរមកតាមឪពុកទៅបង់សំណាញ់ ត្រូវបានទឹកហូរគួចបណ្តាលឱ្យលង់ស្លាប់។ លោកអភិបាលខេត្តបានដាស់តឿនការយកចិត្តទុកដាក់សុវត្ថិភាពផ្ទាល់ខ្លួន និងក្មេងៗ ឱ្យបានល្អ ដើម្បីចៀសផុតពីការលង់ទឹក, ការឆ្លងចរន្តអគ្គិសនី ក៏ដូចជាការការពារពីសត្វអសិរពិសនានាទិច ឬខាំ។ យោងតាមរបាយការណ៍គណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ខេត្តបានបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ គ្រួសារប៉ះពាល់ មានចំនួន ២៩ឃុំ ស្មើ ១៥៣ភូមិ និង៥ពាន់ ២៨៣គ្រួសារ ដែលមានប្រជាពលរដ្ឋសរុបចំនួន ២ម៉ឺន ១ពាន់ ៣២៣នាក់។ សេចក្តីរាយការណ៍បញ្ជាក់ថាមានមនុស្សស្លាប់២នាក់, ត្រូវបានជម្លៀស ២០៩គ្រួសារ, ប៉ះពាល់ផ្ទះសម្បែង ២ពាន់ ២២៥ផ្ទះ,…

  • ការដាច់ភ្លើងចុងសប្តាហ៍នេះមាននៅទីណាខ្លះ? (Video Inside)

    ការដាច់ភ្លើងចុងសប្តាហ៍នេះមាននៅទីណាខ្លះ? (Video Inside)

    ការដាច់ភ្លើងនៅចុងសប្តាហ៍ បានមកដល់ទៀតហើយ ដែលមានរយៈពេល៤ថ្ងៃ គឺមាននៅថ្ងៃព្រហស្បតិ៍ ថ្ងៃសុក្រ ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។ ការដាច់ភ្លើងនេះ គឺបានកើតឡើងនៅក្នុងរាជធានីភ្នំពេញ ដែលនឹងមានរយៈពេលពី ៦ម៉ោង ទៅ៩ម៉ោង។ តើការដាច់ភ្លើងប្រចាំសប្តាហ៍នេះ មាននៅទីណាខ្លះ? សូមស្ដាប់សេចក្ដីរាយការណ៍

  • ព្រលានយន្តហោះសៀមរាបអង្គរថ្មី ត្រៀមសម្ពោធថ្ងៃទី១ធ្នូ (Video Inside)

    ព្រលានយន្តហោះសៀមរាបអង្គរថ្មី ត្រៀមសម្ពោធថ្ងៃទី១ធ្នូ (Video Inside)

    ព្រលានយន្តហោះសៀមរាបអង្គរថ្មី គ្រោងនឹងធ្វើតេស្តការហោះហើរ មុននឹងដាក់ដំណើរការទទួលជើងហោះហើរលើកដំបូង នាពាក់កណ្តាលខែតុលា ឆ្នាំ២០២៣។ យោងតាមមន្ត្រីអាកាសចរស៊ីវិល ការធ្វើតេស្តហោះហើរ នឹងធ្វើនៅថ្ងៃទី៥តុលា, ចំណែកការទទួលជើងហោះហើរលើកដំបូងជាអន្តរជាតិ នឹងគ្រោងធ្វើនៅថ្ងៃទី១៦តុលា។ មន្ត្រីនាំពាក្យអាកាសចរស៊ីវិល លោក ស៊ីន ចាន់សិរីវុត្ថា បានបញ្ជាក់ថាពិធីទទួលជើងហោះហើរលើកដំបូង ជាអន្តរជាតិ នៅថ្ងៃទី១៦តុលា នឹងប្រព្រឹត្តទៅក្រោមវត្តមានរបស់រដ្ឋមន្ត្រី ម៉ៅ ហាវណ្ណាល់ ដែលទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល។ មន្ត្រីនាំពាក្យដដែលបានថ្លែងបញ្ជាក់ទៀតថា អាកាសយាន្តដ្ឋានអន្តរជាតិសៀមរាបអង្គរនេះ នឹងគ្រោងដាក់សម្ពោធជាផ្លូវការ ក្រោមអធិបតីភាពសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី១ ធ្នូ ឆ្នាំ២០២៣។ អាកាសយាន្តដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មីនេះ មានចំណតសម្រាប់ចតអាកាសយានចំនួន ៣៨ចំណត និងអាចទទួលអ្នកដំណើរតាមផ្លូវអាកាសបាន ៧លាននាក់ក្នុងមួយឆ្នាំ និងឈានទៅទទួលអ្នកដំណើរបាន ១២លាននាក់ ក្នុងមួយឆ្នាំចាប់ពី២០៤០។ អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ បានចាប់ផ្តើមសាងសង់កាលពីខែមីនា ឆ្នាំ២០២០ ក្រោមទុនវិនិយោគប្រមាណ ១ពាន់ ១០០លានដុល្លារអាមេរិក៕

  • ចរាចរណ៍តាមកំណាត់ផ្លូវជាតិលេខ៤ ក្នុងស្រុកកំពង់សិលាត្រូវបានបិទ (Video Inside)

    ចរាចរណ៍តាមកំណាត់ផ្លូវជាតិលេខ៤ ក្នុងស្រុកកំពង់សិលាត្រូវបានបិទ (Video Inside)

    ចរាចរណ៍លើកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ១៥៣ និង១៥៤ ត្រូវបានផ្អាកបណ្តោះអាសន្នសិនចាប់ពីថ្ងៃនេះទៅ ដោយសារការជន់លិចដោយជំនន់ទឹកភ្លៀង។ អាជ្ញាធរខេត្តព្រះសីហនុ នៅថ្ងៃទី២៧កញ្ញា បានជូនដំណឹងការផ្អាកធ្វើចរាចរនេះ ខណៈចំណុចចន្លោះគីឡូម៉ែត្រ ដែលជូនដំណឹងនោះ មានទឹកជន់លិចប្រមាណជាង១២០ម៉ែត្រ។ សេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តបញ្ជាក់ថា «ស្ថានភាពបែបនេះមិនអាចអនុញ្ញាតឱ្យយានយន្តគ្រប់ប្រភេទ ធ្វើដំណើរឆ្លងកាត់ទីតាំងនោះបានទៀតទេ»។ សេចក្តីជូនដំណឹងដដែល បានណែនាំការធ្វើដំណើរមកកាន់ខេត្តព្រះសីហនុ សូមធ្វើដំណើរតាមផ្លូវល្បឿនលឿន ឬតាមផ្លូវជាតិលេខ៣។ ការបើកដំណើរចរាចរឡើងវិញ នឹងត្រូវរង់ចាំការបញ្ជាក់ពីរដ្ឋបាលខេត្តសាជាថ្មី។

  • ជប៉ុនប្តេជ្ញាជួយអភិវឌ្ឍកំពង់ផែខេត្តព្រះសីហនុ ក្លាយជាកំពង់ផែធំជាងគេនៅអាស៊ីអាគ្នេយ៍ (Video Inside)

    ជប៉ុនប្តេជ្ញាជួយអភិវឌ្ឍកំពង់ផែខេត្តព្រះសីហនុ ក្លាយជាកំពង់ផែធំជាងគេនៅអាស៊ីអាគ្នេយ៍ (Video Inside)

    រដ្ឋាភិបាលជប៉ុនបានបញ្ជាក់នូវការប្តេជ្ញាជួយអភិវឌ្ឍកំពង់ផែខេត្តព្រះសីហនុរបស់កម្ពុជា ឱ្យក្លាយទៅជាកំពង់ផែ ដែលធំជាងគេនៅតំបន់អាស៊ីអាគ្នេយ៍។ ការប្តេជ្ញានេះ បានធ្វើឡើងដោយឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាលោក អ៊ុអិណូ អាត់ស៊ូស៊ី ក្នុងឱកាសរំលឹកទំនាក់ទំនងរវាងកម្ពុជា និងជប៉ុន ដែលមានរយៈពេល៧០ឆ្នាំហើយ គិតត្រឹមឆ្នាំ២០២៣។ អប្សរាណិតធ្វើសេចក្តីរាយការណ៍

  • រដ្ឋមន្ត្រីក្រសួងបរិស្ថាន ប្រាប់មន្ត្រីក្រោមបង្គាប់បញ្ចប់វប្បធម៌ «ធ្វើកិច្ចសន្យាហើយដោះលែង» (Video Inside)

    រដ្ឋមន្ត្រីក្រសួងបរិស្ថាន ប្រាប់មន្ត្រីក្រោមបង្គាប់បញ្ចប់វប្បធម៌ «ធ្វើកិច្ចសន្យាហើយដោះលែង» (Video Inside)

    រដ្ឋមន្ត្រីក្រសួងបរិស្ថាន បណ្ឌិត អ៊ាង សុផល្លែត បានប្រាប់មន្ត្រីក្រោមបង្គាប់ត្រូវបញ្ចប់នូវវប្បធម៌ «ធ្វើកិច្ចសន្យាហើយដោះលែង»។ ប្រសាសន៍ដាស់តឿននេះ បានធ្វើឡើងកាលពីថ្ងៃទី២៦កញ្ញា ក្នុងឱកាសជួបប្រជុំណែនាំដល់មន្ត្រីរាជការ នៃក្រសួងបរិស្ថានទាំងអស់ ដែលកន្លងមកបានអនុវត្តនូវវប្បធម៌ចាប់អ្នកប្រព្រឹត្តបទល្មើសបំផ្លាញធនធានធម្មជាតិហើយ តម្រូវឱ្យធ្វើកិច្ចសន្យា និងដោះលែងឱ្យរួចខ្លួន។ លោករដ្ឋមន្ត្រី អ៊ាង សុផល្លែត បានព្រមានថា គេត្រូវតែបញ្ចប់នូវវប្បធម៌នោះចោលចេញ។ លោកបានបញ្ជាក់ប្រាប់ថ្នាក់ដឹកនាំ មន្រ្តីរាជការ នៃអគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ ក្នុងកិច្ចប្រជុំថ្ងៃអង្គារនៅទីស្តីការក្រសួងបរិស្ថានថា «គ្រប់ករណីប្រព្រឹត្តបទល្មើសទាំងឡាយ ឱ្យតែចាប់បាន គឺមិនអនុញ្ញាតឱ្យធ្វើកិច្ចសន្យាហើយដោះលែងនោះទេ។ គឺត្រូវតែកសាងសំណុំរឿង និងដាក់បន្តទៅតុលាជាដាច់ខាត»។ លោកបានបញ្ជាក់ថា «ប្រសិនជាករណីទាំងនោះ មានពាក់ព័ន្ធនឹងកត្តានយោបាយ សូមផ្តល់ព័ត៌មាន និងផ្តល់សិទ្ធិឱ្យឯកឧត្តមរដ្ឋមន្រ្តីជាអ្នកសម្រេច»។

  • រាជរដ្ឋាភិបាលចូលរួមអបអរសាទរទិវាទេសចរណ៍ពិភពលោក (Video Inside)

    រាជរដ្ឋាភិបាលចូលរួមអបអរសាទរទិវាទេសចរណ៍ពិភពលោក (Video Inside)

    ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចូលរួមអបអរសាទរទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២៣ និងបានកោតសរសើរការងើបឡើងវិញ នៃវិស័យទេសចរណ៍កម្ពុជា ក្រោយពីបានប៉ះពាល់ធ្ងន់ធ្ងរដោយវិបត្តិឆ្លងកូវីដ១៩។ ប្រសាសន៍ចូលរួមអបអរសាទររបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងក្នុងឱកាសដែលកម្ពុជា និងពិភពលោក បានចូលរួមអបអរទិវាទេសចរណ៍ពិភពលោក ថ្ងៃទី២៧ កញ្ញា ក្រោមប្រធានបទ «ទេសចរណ៍ និងការវិនិយោគបៃតង»។ អប្សរាណិតធ្វើសេចក្តីរាយការណ៍