Category: ទូរទស្សន៍

  • កម្ពុជា និងថៃ ជម្រុញទំហំពាណិជ្ជកម្មឱ្យដល់ ១៥ប៊ីលានដុល្លារនៅក្នុងឆ្នាំ២០២៥ (Video Inside)

    កម្ពុជា និងថៃ ជម្រុញទំហំពាណិជ្ជកម្មឱ្យដល់ ១៥ប៊ីលានដុល្លារនៅក្នុងឆ្នាំ២០២៥ (Video Inside)

    កម្ពុជា និងប្រទេសថៃ បានជម្រុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង២ ឱ្យបានទំហំ ១៥ប៊ីលានដុល្លារនៅក្នុងឆ្នាំ២០២៥។ ការជម្រុញកិច្ចសហប្រតិបត្តិការនេះ បានធ្វើឡើងនៅក្នុងដំណើរទស្សនកិច្ចមួយថ្ងៃ របស់នាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាក់វីស៊ីន ដែលបានជ្រើសយកកម្ពុជា គឺជាប្រទេសលោកដំបូងគេបង្អស់ ក្នុងការធ្វើដំណើរទស្សនកិច្ចក្រៅប្រទេសរបស់ខ្លួន។ ដំណើរទស្សនកិច្ចថ្ងៃទី២៨កញ្ញា បានធ្វើឡើងតបតាមការអញ្ជើញរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។ អប្សរាណិតធ្វើសេចក្តីរាយការណ៍

  • សម្តេចធិបតី ហ៊ុន ម៉ាណែត ដាក់បទបញ្ជាត្រៀមជួយសង្គ្រោះពលរដ្ឋដែលរងទឹកជំនន់ (Video Inside)

    សម្តេចធិបតី ហ៊ុន ម៉ាណែត ដាក់បទបញ្ជាត្រៀមជួយសង្គ្រោះពលរដ្ឋដែលរងទឹកជំនន់ (Video Inside)

    សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដាក់បទបញ្ជាដល់បណ្តាខេត្ត, រាជធានី និងបណ្តាគ្រប់កងកម្លាំងប្រដាប់អាវុធ ត្រូវត្រៀមធ្វើកិច្ចសហការ ដើម្បីជួយសង្គ្រោះពលរដ្ឋតាមកន្លែង ដែលកំពុងរងលិចដោយសារជំនន់ទឹកភ្លៀង។ ការដាក់បទបញ្ជាតាមសារសម្លេងនៅថ្ងៃទី២៩ កញ្ញា ឆ្នាំ២០២៣ បានទន្ទឹមនឹងបណ្តាខេត្តនានា បានស្ថិតក្នុងការលិចដោយជំនន់ទឹកភ្លៀង និងទន្ទឹមនឹងការព្យាករណ៍អាកាសធាតុ នៅថ្ងៃសុក្រនេះបញ្ជាក់ថា បណ្តាខេត្ត និងរាជធានីរបស់កម្ពុជា នឹងបន្តការធ្លាក់ភ្លៀងថែមទៀត ក្នុងកម្រិតខ្សោយពីមធ្យម ដោយសារតែការឥទ្ធិពលខ្សោយពីប្រព័ន្ធសម្ពាធទាប ITCZ ដែលអូសបន្លាយលើអាងមេគង្គថៃ និងឡាវ ជាមួយនឹងខ្យល់មូសុងនីរតីបក់ក្នុងល្បឿនមធ្យម។ ការដាក់បទបញ្ជានេះ បានទន្ទឹមនឹងសេចក្តីរាយការណ៍ពីខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង ជុំវិញស្ថានភាពទឹកលិចធ្ងន់ធ្ងរ។ នៅក្នុងខេត្តពោធិ៍សាត់, កម្ពស់ទឹកស្ទឹងពោធិ៍សាត់ បានកើនឡើងដល់កម្រិតប្រកាសអាសន្ន ដោយសារមានភ្លៀងធ្លាក់ នៅតំបន់ជួរភ្នំក្រវាញ, ស្ទឹងអារ៉ៃ និងស្ទឹងធំ។ នៅក្នុងខេត្តពោធិ៍សាត់នោះផងដែរ, កិត្តិសង្គហបណ្ឌិត គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងអភិបាលខេត្តពោធិ៍សាត់ លោក ខូយ រីដា ត្រូវគេឃើញបានដឹកនាំកម្លាំងចុះជួយប្រជាពលរដ្ឋ។ ចំណែកនៅក្នុងខេត្ដបាត់ដំបងវិញ, សេចក្តីរាយការណ៍នៅថ្ងៃទី២៩កញ្ញានេះ បានបង្ហាញថា ទឹកបានជន់លិចចូលដល់ក្រុងបាត់ដំបង, ចួលក្នុងភូមិសាស្ត្រស្រុកបាណន់ និងស្រុកឯកភ្នំ ផងដែរ។

  • ២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ចំនួន ២៨ករណី (Video Inside)

    ២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ចំនួន ២៨ករណី (Video Inside)

    ការឆ្លងជំងឺកូវីដ១៩ នៅអាស៊ានក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះមានចំនួន ២៨ករណី ដែលបានកើតឡើងលើប្រទេសចំនួនតែ ៣ប៉ុណ្ណោះ។ តួលេខឆ្លងនៅអាស៊ានថ្ងៃនេះ បានកើនឡើងចំនួន ២ករណី បើប្រៀបធៀបនឹងការឆ្លងកាលពីថ្ងៃម្សិលមិញ។ ប្រទេសកម្ពុជា មិនមានរកឃើញអ្នកឆ្លងថ្មីឡើយនៅថ្ងៃនេះ។ ប្រទេសទាំង៣ នៅអាស៊ាន ដែលរកឃើញមានឆ្លងថ្មីថ្ងៃនេះ រួមមានប្រទេសវៀតណាម, មីយ៉ាន់ម៉ា និងប្រទេសឡាវ។ ប្រទេសវៀតណាម មានការឆ្លងចំនួន ១៨ករណីច្រើនជាងគេ ខណៈប្រទេសឡាវ មានការឆ្លង ១ករណី តិចជាងក្នុងចំណោមប្រទេសទាំង ៣។ ប្រទេសអាស៊ានរយៈពេល ២៤ម៉ោងចុងក្រោយនេះ មិនមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ឡើយ។ គិតសរុបរួម នៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបមានចំនួន ៣៦លាន ៣៧ម៉ឺន ៧ពាន់ ៦៣២ករណី, និងការស្លាប់សរុបមានចំនួន ៣៦ម៉ឺន ៨ពាន់ ៨១៨នាក់ដដែល។ បើគិតសរុបនៅលើសាកលលោកនោះវិញ ការឆ្លងវីរុសកូវីដ១៩ សរុបមានចំនួនជាង ៦៩៥លានករណី, និងការស្លាប់មានជាង ៦លាន ៩១ម៉ឺននាក់៕

  • CDC ចេញវិញ្ញាបនបត្របង្កើតរោងចក្រ ២ ដែលបង្កើតការងារជាង ១ពាន់កន្លែង (Video Inside)

    CDC ចេញវិញ្ញាបនបត្របង្កើតរោងចក្រ ២ ដែលបង្កើតការងារជាង ១ពាន់កន្លែង (Video Inside)

    ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគថ្មី ដល់ក្រុមហ៊ុនចំនួន២ ដែលមានទុនវិនិយោគសរុបប្រមាណ ១០លានដុល្លារអាមេរិក និងអាចបង្កើតការងារបានជាង ១ពាន់កន្លែង។ យោងតាមរបាយការណ៍របស់ក្រសួងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាថ្ងៃទី២៨ ខែកញ្ញា, ក្រុមហ៊ុនវិនិយោគថ្មីទាំង ២ មានឈ្មោះ៖ -“TW LIGHTS CO., LTD” ក្នុងគម្រោងបង្កើតរោងចក្រផលិតអំពូលភ្លើងគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគ ស្ថិតនៅភូមិអូរតាពូង ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ក្រុមហ៊ុននេះ បានបណ្តាក់ទុនចំនួន ៥លាន ៨សែនដុល្លារអាមេរិក ដែលអាចបង្កើតការងារបានចំនួន ៧៤០កន្លែង។-ក្រុមហ៊ុនវិនិយោគមួយទៀតឈ្មោះ G.U INDUSTRIAL CO., LTD.” មានគម្រោងបង្កើតរោងចក្រផលិតដើមគ្រីស្មាស់, សម្ភារៈលំអដើមគ្រីស្មាស់ និងអំពូលភ្លើងលំអគ្រប់ប្រភេទ។ រោងចក្រនេះមានទីតាំងវិនិយោគ ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេន ស្វាយរៀង ខេត្តស្វាយរៀង ក្នុងទុនវិនិយោគប្រមាណ ៥លាន ៥សែនដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៥៤៩កន្លែង។

  • ខេត្ដចំនួន៥ទៀត កំពុងប្រឈមជំនន់ទឹកភ្លៀង (Video Inside)

    ខេត្ដចំនួន៥ទៀត កំពុងប្រឈមជំនន់ទឹកភ្លៀង (Video Inside)

    ខេត្តចំនួន៥ ត្រូវបានក្រសួងធនធានទឹក និងឧតុនិយម បានដាស់តឿនមន្ត្រីក្រោមបង្គាប់ ត្រូវយកចិត្តទុកដាក់ជុំវិញស្ថានភាពទឹក ខណៈដែលភ្លៀងនៅតែបន្តធ្លាក់។ កម្ពុជាក្នុងសប្តាហ៍នេះ បានរងនឹងសម្ពាធទាបសកម្ម ដែលធ្វើដំណើរមកពីប្រទេសចិន ចូលមកក្នុងតំបន់ព្រំប្រទល់កម្ពុជា, ឡាវ និងបន្តពីភាគខាងកើតមកភាគខាងលិចស្របជួរភ្នំដងរែក។ ប៉ុន្តែការបង្ហោះតាមគេហទំព័ររបស់ក្រសួងធនធានទឹកបានបញ្ជាក់ថា សម្ពាធទាបសកម្មនោះ បានរលាយអស់ហើយ ប៉ុន្តែបរិមាណទឹកភ្លៀងដោយសម្ពាធទាបសកម្មនោះ នៅតែជន់លិចតាមកន្លែងជាច្រើន។ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយមលោក ថោ ជេដ្ឋា នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ បានបញ្ជាក់ថា «បើទោះបីជាសម្ពាធទាបសកម្ម បានអស់ឥទ្ធិពលក៏ដោយ ប៉ុន្ដែភ្លៀងដែលធ្លាក់រាយប៉ាយ ក្នុងរយៈពេលរវាងពី ៣ទៅ៤ថ្ងៃ កន្លងមកនេះ ទឹកគឺមានបរិមាណច្រើន ដោយបង្កឱ្យផ្លូវទឹកមួយចំនួន ក្នុងភូមសាស្ដ្រខេត្ដទាំង៥ ក្នុងនោះមានដូចជា៖ នៅខេត្ដកោះកុង, ខេត្ដកំពង់ស្ពឺ, ខេត្ដពោធិ៍សាត់, ខេត្ដបាត់ដំបង និងខេត្ដប៉ៃលិន ជាដើម កម្ពស់នឹងមានការកើន ឡើងជាបន្ដបន្ទាប់។ យោងតាមសេចក្តីរាយការណ៍ពីបណ្តាខេត្តទូទាំងប្រទេស មានខេត្តយ៉ាងហោចចំនួន១៣ បានរងនឹងជំនន់ទឹកភ្លៀងក្នុងពេលនេះ។ ខេត្តទាំង១២នោះ រួមមានខេត្តកំពង់ធំ, ខេត្តព្រះវិហារ, ខេត្តក្រចេះ, ខេត្តត្បូងឃ្មុំ, ខេត្តព្រះសីហនុ, ខេត្តកំពត, ខេត្តកំពង់ចាម, ខេត្ដកោះកុង,…

  • អាជ្ញាធរខណ្ឌសែនសុខប្តេជ្ញារៀបចំចិញ្ចើមផ្លូវលេខ២៧១ (Video Inside)

    អាជ្ញាធរខណ្ឌសែនសុខប្តេជ្ញារៀបចំចិញ្ចើមផ្លូវលេខ២៧១ (Video Inside)

    អាជ្ញាធរខណ្ឌសែនសុខ បានព្រមានចាត់វិធានការតាមច្បាប់ដល់អ្នកលក់ដូរណា ដែលយកចិញ្ចើមតាមបណ្តោយផ្លូវ២៧១ ធ្វើអាជីវកម្មលក់ដូរ។ បណ្តោយផ្លូវលេខ២៧១ ដែលហាមឃាត់ គឺចាប់តាំងពីម្តុំទល់មុខផ្សារហេងលី ដែលស្ថិតក្នុងសង្កាត់ទឹកថ្លា និងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ មន្ត្រីខណ្ឌដឹកនាំដោយអភិបាលរងលោក សាំង សុភៈវិចិត្រ បានចុះធ្វើកិច្ចការណែនាំការបញ្ឈប់លក់ដូរតាមចិញ្ចើមថ្នល់នេះ ដោយការដាក់ឱសានវាទថា ត្រូវបញ្ឈប់ទាំងស្រុងនៅថ្ងៃទី២៨កញ្ញា ប៉ុន្តែនៅថ្ងៃចុងក្រោយ នៃការដាក់ឱសានវាទនេះ ការលក់ដូរត្រូវគេឃើញថានៅតែដដែល។ មន្ត្រីអាជ្ញាធរ ត្រូវគេរាយការណ៍ថា បានណែនាំសាជាថ្មីដល់អ្នកលក់ដូរខុសច្បាប់ទាំងនោះ និងបានព្រមានថានឹងចាត់វិធានការរដ្ឋបាលតាមនីតិវិធីច្បាប់ ដោយដាក់កម្លាំងចុះរុះរើ ដោយមិនទទួលខុសត្រូវលើការបាត់បង់ ឬខូចខាតទ្រព្យសម្បត្តិ របស់អ្នកលក់ដូរទាំងនោះឡើយ៕

  • ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតឆ្នាំ២០២៤ តម្លើង៤ដុល្លារ ពីលើប្រាក់ខែបច្ចុប្បន្ន (Video Inside)

    ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតឆ្នាំ២០២៤ តម្លើង៤ដុល្លារ ពីលើប្រាក់ខែបច្ចុប្បន្ន (Video Inside)

    ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិត ក្នុងវិស័យកាត់ដេរ ត្រូវបានតម្លើង ៤ដុល្លារ សម្រាប់ឆ្នាំ២០២៤ ក្នុងនោះការតម្លើង ២ដុល្លារ គឺតាមយៈម្ចាស់ក្រុមហ៊ុន និង២ដុល្លារទៀត គឺជាការជួយឧបត្ថម្ភរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានសរសេរតាមសារក្នុងបណ្តាញសង្គមបញ្ជាក់ថា «ខ្ញុំបានសម្រេចបន្ថែម ២ដុល្លារ ក្នុង១ខែ ទៅលើតួលេខ ២០២ដុល្លារ ដែលជាលទ្ធផលបោះឆ្នោត របស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា។ ដូច្នេះប្រាក់ឈ្នួលអប្បបរមាថ្មី សម្រាប់ឆ្នាំ២០២៤ គឺ ២០៤ដុល្លារ ក្នុង ១ខែ»។ សម្តេចធិបតីបានថ្លែងបន្តទៀតថា សម្តេច «បានតាមដានយ៉ាងយកចិត្តទុកដាក់ លើការពិភាក្សាប្រាក់ឈ្នួលអប្បបរមានេះ តាំងពីពេលចាប់ផ្តើម» និងសម្តេចបញ្ជាក់ថា «ការជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ រួមទាំងបងប្អូនកម្មករនិយោជិត គឺជាអាទិភាពខ្ពស់ បំផុតរបស់រាជរដ្ឋាភិបាល»។ សម្តេចធិបតីនៅបានសរសេរក្នុងសារបញ្ជាក់ប្រាប់កម្មករទៀតថា ទន្ទឹមនឹងការដំឡើងប្រាក់ឈ្នួលនេះ សម្តេច «នឹងបន្តជម្រុញដល់ក្រសួង ស្ថាប័ន អាជ្ញាធរពាក់ព័ន្ធ ពិនិត្យតាមដាន និងដាក់វិធានការបន្ថែម ដើម្បីពិនិត្យលទ្ធភាពកាត់បន្ថយបន្ទុកចំណាយ របស់បងប្អូនកម្មករនិយោជិត» ជាបន្ថែមទៀត។ សម្តេចធិបតីបានសរសេរប្រាប់កម្មករទៀតថា នៅក្នុងខែវិច្ឆិកាខាងមុខនេះ, សម្តេចនឹងដឹកនាំកិច្ចប្រជុំជាមួយវិស័យឯកជនមួយ ដើម្បីកែលម្អបរិយាកាសវិនិយោគ និងការធ្វើធុរកិច្ចនៅកម្ពុជា សំដៅបង្កើនភាពប្រកួតប្រជែង និងទាក់ទាញទុនវិនិយោគបន្ថែម…

  • ក្រសួងមហាផ្ទៃកម្ពុជា និងរុស្ស៊ី ត្រៀមចុះ MOU លើស័យបទបញ្ញត្តិច្បាប់ នៃសកម្មភាពរបស់អង្គការមិនស្វែងរកប្រាក់ចំណេញ (Video Inside)

    ក្រសួងមហាផ្ទៃកម្ពុជា និងរុស្ស៊ី ត្រៀមចុះ MOU លើស័យបទបញ្ញត្តិច្បាប់ នៃសកម្មភាពរបស់អង្គការមិនស្វែងរកប្រាក់ចំណេញ (Video Inside)

    ក្រសួងមហាផ្ទៃរបស់ប្រទេសរុស្ស៊ី និងក្រសួងមហាផ្ទៃ នៃប្រទេសកម្ពុជា គ្រោងនឹងរៀបចំធ្វើអនុស្សារណៈយោគយល់ MOU រវាងគ្នាទៅវិញទៅមក ប៉ុន្តែនៅមិនទាន់បានកំណត់ថ្ងៃណា ដែលនឹងចុះលើអនុស្សារណៈនោះឡើយ។ យោងតាមក្រសួងមហាផ្ទៃកម្ពុជាអនុស្សារណៈនោះគឺ «ស្ដីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យបទបញ្ញត្តិច្បាប់ នៃសកម្មភាពរបស់អង្គការមិនស្វែងរកប្រាក់ចំណេញ»។ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក ប៊ុន ហុន បានថ្លែងថាកម្ពុជាត្រូវរៀបចំលើសេចក្តីព្រាង MOU នោះ ដើម្បីការត្រៀមលក្ខណៈទុកជាមុនសម្រាប់ការចុះហត្ថលេខា។ ក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២៨កញ្ញា បានរៀបចំកិច្ចប្រជុំពិភាក្សាលើបញ្ហានេះ ក្រោមអធិបតីភាពរដ្ឋលេខាធិការលោក ប៊ុន ហុន។ លោករដ្ឋលេខាធិការ បានប្រាប់អ្នកចូលរួមថា សំណើរបស់ភាគីរុស្ស៊ី បានស្នើសុំភាគីកម្ពុជា ឱ្យមានការចុះអនុស្សរណៈ នៃការយោគយល់គ្នាស្ដីពីសហប្រតិបត្តិការ ក្នុងវិស័យបទបញ្ញត្តិច្បាប់ នៃសកម្មភាពរបស់អង្គការមិនស្វែងរកប្រាក់ចំណេញ។ លោករដ្ឋលេខាធិការបានបញ្ជាក់ថា សេចក្ដីព្រាងអនុស្សរណៈនេះ នឹងត្រូវមានការប្រជុំ និងពិនិត្យជាច្រើនលើក និងជាច្រើនសារថែមទៀត ដើម្បីឱ្យសេចក្ដីព្រាងនេះ មានលក្ខណៈគ្រប់ជ្រុងជ្រោយ នៅមុនចុះការអនុស្សរណៈ រវាងក្រសួងមហាផ្ទៃសហព័ន្ធរុស្ស៊ី ជាមួយក្រសួងមហាផ្ទៃកម្ពុជា៕

  • សេចក្តីព្រាងច្បាប់បង្កើតរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលត្រៀមដេញដោល ក្នុងរដ្ឋសភាថ្ងៃទី៩តុលា (Video Inside)

    សេចក្តីព្រាងច្បាប់បង្កើតរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលត្រៀមដេញដោល ក្នុងរដ្ឋសភាថ្ងៃទី៩តុលា (Video Inside)

    រដ្ឋសភាគ្រោងនឹងបើកប្រជុំពេញអង្គ ដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការបង្កើតរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ក្រោយភាពវិវត្តន៍ទៅមុខមិនឈប់ឈរ របស់អាជ្ញាធរអាកាសចរណ៍ស៊ីវិល ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៣។ សម័យប្រជុំពេញអង្គរបស់រដ្ឋសភា ដើម្បីរកការអនុម័តលើសេចក្តីព្រាងច្បាប់ គ្រោងនឹងធ្វើនៅថ្ងៃទី៩តុលា។ អប្សរាណិតធ្វើសេចក្តីរាយការណ៍

  • ក្រុមប្រឹក្សាធម្មនុញ្ញបញ្ជាក់ភាពស្របច្បាប់ នៃការបង្កើតក្រសួងអធិការកិច្ច និងការបង្កើតរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន (Video Inside)

    ក្រុមប្រឹក្សាធម្មនុញ្ញបញ្ជាក់ភាពស្របច្បាប់ នៃការបង្កើតក្រសួងអធិការកិច្ច និងការបង្កើតរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន (Video Inside)

    ក្រុមប្រឹក្សាធម្មនុញ្ញដែលជាស្ថាប័នច្បាប់ដ៏កំពូលរបស់ព្រះរាជាណាចក្រកម្ពុជា បានប្រកាសនៅថ្ងៃនេះថា ច្បាប់ស្ដីពីការបង្កើតក្រសួងអធិការកិច្ច និងច្បាប់ស្តីពីការបង្កើតរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនពិតជាបានស្របនឹងរដ្ឋធម្មនុញ្ញ។ សេចក្តីព្រាងច្បាប់ទាំង២ ត្រូវរដ្ឋសភាអនុម័តនៅថ្ងៃទី១៤កញ្ញា និងក្រោយមកត្រូវព្រឹទ្ធសភា បានឯកភាពទាំងស្រុងនៅថ្ងៃទី២១កញ្ញា។ ការប្រកាសធម្មនុញ្ញភាពលើសេចក្តីព្រាងច្បាប់ទាំង២នេះ បានធ្វើឡើងក្នុងកិច្ចប្រជុំពេញអង្គរបស់ខ្លួន ក្រោយអធិបតីភាពកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ នៅថ្ងៃទី២៨ កញ្ញា ឆ្នាំ២០២៣។ ក្រសួងអធិការកិច្ច គឺជាអតីតក្រសួងទំនាក់ទំនងព្រឹទ្ធសភា និងរដ្ឋសភា…ចំណែករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន គឺរដ្ឋលេខាធិការដ្ឋានបង្កើតលើកដំបូង សម្រាប់ការដោះស្រាយកិច្ចព្រំដែនរវាងប្រទេស ដែលជាប់នឹងកម្ពុជា រួមមានវៀតណាម, ឡាវ និងថៃ។ សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញចុះថ្ងៃទី២៨ កញ្ញា ឆ្នាំ២០២៣ បានបញ្ជាក់ថា ច្បាប់ស្ដីពីការបង្កើតក្រសួងអធិការកិច្ច និងច្បាប់ស្តីពីការបង្កើតរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន «ត្រូវបានប្រកាសថាស្របនឹងរដ្ឋធម្មនុញ្ញ»។