Category: ទូរទស្សន៍

  • ៩ខែដើមឆ្នាំ ផ្លូវល្បឿនលឿនរកចំណូលបាន ២៧លានដុល្លារ (Video Inside)

    ៩ខែដើមឆ្នាំ ផ្លូវល្បឿនលឿនរកចំណូលបាន ២៧លានដុល្លារ (Video Inside)

    មន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានថ្លែងថា ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ រកចំណូលបានប្រមាណ ២៧លានដុល្លារក្នុងរយៈពេល ៩ខែឆ្នាំ២០២៣។ មន្ត្រីនាំពាក្យ លោក ហ៊ាង សុទ្ធាយុត្តិ បានឱ្យដឹងនៅថ្ងៃនេះថា រយៈពេល ៩ខែ ឆ្នាំ២០២៣នេះ មានយានយន្តជាង ៣លាន ៥សែនគ្រឿង បានធ្វើចរាចរណ៍លើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ។ លោកបានបញ្ជាក់ថាក្រុមហ៊ុនផ្លូវល្បឿនលឿនបានរកចំណូលបានប្រមាណ ២៧លានដុល្លារអាមេរិក។ មន្ត្រីនាំពាក្យក្រសួងសាធារណការដដែលបានបន្ថែមថា បើគិតចាប់ពីខែវិច្ឆិកា ឆ្នាំ២០២២ មកទល់នឹងខែកញ្ញា ឆ្នាំ២០២៣, ក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ រកចំណូលបានសរុបប្រមាណ ៣២លានដុល្លារអាមេរិក ដោយមានយានយន្តធ្វើចរាចរណ៍ជាង ៤លាន ២សែនគ្រឿង។ លោកបានបញ្ជាក់ថាក្នុងរយៈពេល៩ខែដើមឆ្នាំនេះ នៅលើផ្លូវល្បឿនលឿននោះ មានគ្រោះថ្នាក់ចរាចរណ៍ចំនួន ២៥០ករណី, បង្កឱ្យមានមនុស្សរបួសចំនួន ៣៣នាក់ និងស្លាប់ចំនួន ៤នាក់។

  • មន្ទីរពេទ្យជាតិតេជោសន្តិភាពគ្រោងដាក់សម្ពោធចុងខែតុលា (Video Inside)

    មន្ទីរពេទ្យជាតិតេជោសន្តិភាពគ្រោងដាក់សម្ពោធចុងខែតុលា (Video Inside)

    មន្ទីរពេទ្យជាតិតេជោសន្តិភាព គ្រោងនឹងដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ នាចុងខែតុលានេះហើយ ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត។ មន្ទីរពេទ្យជាតិតេជោសន្តិភាព ដែលចាប់ផ្តើមកសាងតាំងពីថ្ងៃទី១៤ កុម្ភៈ ឆ្នាំ២០២២ គឺជាមន្ទីរពេទ្យដ៏ធំជាងគេបង្អស់ក្នុងប្រទេសកម្ពុជា។ មន្ទីរពេទ្យនេះ នឹងបំពាក់ដោយសម្ភារៈបរិក្ខាវេជ្ជសាស្ត្រទំនើបស្របតាមលក្ខណៈស្តង់ដា។ មន្ទីរពេទ្យដែលមានទីតាំងស្ថិតក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ គឺជាមន្ទីរពេទ្យដែលមានគ្រែសម្រាកព្យាបាលដល់ជិតមួយម៉ឺនគ្រែ ធំជាងមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត១០ដង។

  • សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញក្តីហួសចិត្តការរិះគន់របស់ក្រុមប្រឆាំង (Video Inside)

    សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញក្តីហួសចិត្តការរិះគន់របស់ក្រុមប្រឆាំង (Video Inside)

    សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងហួសចិត្តចំពោះការរិះគន់របស់ក្រុមប្រឆាំងនៅក្រៅស្រុក ដែលបន្តការចូលចិត្តនិយាយបង្អាប់កិត្តិយសជាតិខ្មែរ និងការលើកតម្កើងជាតិសាសន៍ដទៃ។ សម្តេចធិបតី ក្នុងប្រសាសន៍ជួបសំណេះសំណាលកម្មករខ្មែរជិត ២ម៉ឺននាក់ ក្នុងរាជធានីភ្នំពេញ នាថ្ងៃទី៣ តុលា ឆ្នាំ២០២៣ បានបង្ហាញការហួសចិត្តដែលក្រុមប្រឆាំងនៅក្រៅស្រុក បានប្រៀបធៀបការជួបរបស់សម្តេចធិបតីជាមួយនឹងពលរដ្ឋខ្មែរប្រមាណជាង ២ពាន់ ៥០០នាក់ ក្នុងក្រុងញូយ៉ក សហរដ្ឋអាមេរិកកន្លងមកនេះ ជាមនុស្សឥតប្រយោជន៍។ ក្រុមប្រឆាំងបានហៅពលរដ្ឋខ្មែរនៅក្រៅស្រុកនោះថាជា «ក្រុមកន្ថោរ»។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រាប់ក្រុមប្រឆាំងនៅក្រៅស្រុកវិញថា សូមកុំមើលងាយមនុស្ស ជាពិសេសពលរដ្ឋខ្មែរដែលរស់នៅបរទេស។ សម្តេចបញ្ជាក់ថាពលរដ្ឋខ្មែរទាំងជាង ២ពាន់ ៥០០នាក់នោះ មិនមែនជា «ក្រុមកន្ថោរ» ដូចដែលពួកគេបានមើលងាយនោះទេ។ សម្តេចធិបតីហួសចិត្តនឹងការធ្វើគថ្លង់ និងខ្វាក់ភ្នែករបស់ក្រុមប្រឆាំង នូវរូបភាពល្អនានា ដែលថ្នាក់ដឹកនាំរាជរដ្ឋាភិបាលបានធ្វើនៅក្រៅប្រទេស ប៉ុន្តែបែរជាចូលចិត្តផ្សាយរូបភាព និងអ្វីមិនពិត ក្នុងបំណងមួលបង្កាច់បង្ខូចកិត្តិយសជាតិខ្មែររបស់ខ្លួននៅខាងក្រៅប្រទេស។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបង្ហាញការហួសចិត្តថែមទៀត ដល់ក្រុមប្រឆាំងនៅក្រៅស្រុក ដែលតែងធ្វើការដៀលដល់អ្នកទាំងឡាយណា ដែលនិយាយបង្ហាញភាពល្អរបស់រាជរដ្ឋាភិបាលកម្ពុជា។ សម្តេចធិបតី បានលើកឡើងដូចជាករណីអ្នកដែលបានជួយពន្យល់អំពីរឿងយល់ច្រឡំ នៃបញ្ហាពន្ធដារកន្លងមក។ សម្តេចធិបតីនៅបានសម្តែងក្តីហួសចិត្តចំពោះស្ត្រីម្នាក់ ដែលបានចូលរួមធ្វើបាតុកម្មប្រឆាំង នៅមុខទីស្នាក់ការអគារសហប្រជាជាតិ ដែលមាត់និយាយអំពីវប្បធម៌សន្ទនា…

  • ៧២ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ចំនួនជាង ១៤៥ករណី (Video Inside)

    ៧២ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ចំនួនជាង ១៤៥ករណី (Video Inside)

    មានប្រទេសចំនួន ៤ នៅអាស៊ាន ដែលមានករណីឆ្លងជំងឺកូវីដ១៩ ក្នុងរយៈពេល ៧២ម៉ោងកន្លងមកនេះ។ ប្រទេសកម្ពុជាក្នុងរយៈពេល ៧២ម៉ោងចុងក្រោយនេះ មិនបានរកឃើញអ្នកឆ្លងថ្មីឡើយ។ តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ានក្នុងរយៈពេល ៧២ម៉ោងចុងក្រោយនេះ មានចំនួន តែ ១៤៥ករណី ដែលថយចុះច្រើនដល់ចំនួន ៣ពាន់ ៨៧៣ករណី បើប្រៀបធៀបការឆ្លង ៣ថ្ងៃដូចគ្នា កាលពីសប្តាហ៍មុន។ ក្នុងចំណោមប្រទេសទាំង៣ នៅអាស៊ាន ដែលរកឃើញមានឆ្លងរួមមាន ប្រទេសវៀតណាម, ថៃ, មីយ៉ាន់ម៉ា និងប្រទេសឡាវ។ ប្រទេសថៃ មានការឆ្លងចំនួន ៩៥ករណី ច្រើនជាងគេ ខណៈប្រទេសឡាវ មានការឆ្លងចំនួន ២ករណី តិចជាងក្នុងចំណោមប្រទេសទាំង ៤។ នារយៈពេល ៧២ម៉ោងចុងក្រោយនេះ នៅអាស៊ាន មិនមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ឡើយ។ គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបមានចំនួន ៣៦លាន ៣៩ម៉ឺន ២ពាន់ ៧៣៤ករណី, និងការស្លាប់សរុបមានចំនួន ៣៦ម៉ឺន ៨ពាន់ ៨២៨ នាក់ដដែល។ បើគិតសរុបនៅលើសាកលលោកនោះវិញ ការឆ្លងវីរុសកូវីដ១៩…

  • អាជ្ញាធរប្រឆាំងគ្រាប់មីន ដាស់តឿនពលរដ្ឋប្រុងប្រយ័ត្នគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ ហូរតាមខ្សែទឹកជំនន់ (Video Inside)

    អាជ្ញាធរប្រឆាំងគ្រាប់មីន ដាស់តឿនពលរដ្ឋប្រុងប្រយ័ត្នគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ ហូរតាមខ្សែទឹកជំនន់ (Video Inside)

    មន្ត្រីអាជ្ញាធរប្រឆាំងគ្រាប់មីនបានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋ ដែលរស់នៅតំបន់អតីតសមរភូមិប្រយុទ្ធ ត្រូវប្រុងប្រយ័ត្នបញ្ហាគ្រាប់មីន និងសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ក្រោយទឹកជំនន់បានស្រក។ ការអំពាវនាវនេះរបស់អាជ្ញាធរប្រឆាំងគ្រាប់មីន បានធ្វើឡើងបន្ទាប់ពីរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ មានខេត្តមួយចំនួនរបស់កម្ពុជា ពិសេសខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបងជាដើម បានជួបនូវបញ្ហាទឹកជំនន់។ ខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង គឹជាខេត្តដែលមានសេសសល់គ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះកប់នៅក្នុងដី និងគ្រាប់ទាំងនេះ នឹងអាចហូរតាមខ្សែទឹកទៅកាន់ទីកន្លែងផ្សេង ដែលត្រូវបានគេដោះគ្រាប់មីនអស់ចេញពីក្នុងដី។ អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា CMAC លោក ហេង រតនា បានថ្លែងអំពាវនាវក្នុងសេចក្តីថ្លែងការណ៍មួយសប្តាហ៍នេះ ដោយបញ្ជាក់ថា «សូមបងប្អូនប្រជាពលរដ្ឋរស់នៅតំបន់អតីតសមរភូមិប្រយុទ្ធ សូមមេត្តាប្រុងប្រយត្ន័គ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្គ្រាមក្រោយទឹកជំនន់។ លោកបានថ្លែងទៀតថា សូមទាក់ទងអាជ្ញាធរមូលដ្ឋាន ឬអង្គភាពស៊ីម៉ាក់ នៅពេលជួបប្រទះគ្រាប់មីន ឬសំណល់យុទ្ធភណ្ឌសង្គ្រាមផ្សេងៗ ដើម្បីការឆ្លើយតបបោសសម្អាត ជូនធានាសុខសុវត្ថិភាព»។

  • ស្នងការដ្ឋាននគរបាលរាជធានីតែងតាំងអ្នកនាំពាក្យថ្មី (Video Inside)

    ស្នងការដ្ឋាននគរបាលរាជធានីតែងតាំងអ្នកនាំពាក្យថ្មី (Video Inside)

    ស្នងការដ្ឋាននគរបាលរាជធានី បានតែងតាំងអ្នកនាំពាក្យនគរបាល ខណៈដែលលោកឧត្តមសេនីយ៍ត្រី សាន សីហា ត្រូវបានផ្លាស់ប្តូរការងារថ្មី ទៅកាន់អគ្គស្នងការដ្ឋាននគរបាលជាតិ។ យោងតាមសេចក្តីសម្រេចរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ, អ្នកនាំពាក្យនគរបាលថ្មី របស់ស្នងការដ្ឋាននគរបាលរាជធានី គឺលោកវរសេនីយ៍ឯក សំ វិច្ឆិកា ដែលជានាយការិយាល័យផ្សព្វផ្សាយអប់រំ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញផងដែរ។

  • ក្រុមគ្រួសារត្រកូលហ៊ុនចូលរួមជាមួយពលរដ្ឋទូទាំងប្រទេសក្នុងពិធីកាន់បិណ្ឌ (Video Inside)

    ក្រុមគ្រួសារត្រកូលហ៊ុនចូលរួមជាមួយពលរដ្ឋទូទាំងប្រទេសក្នុងពិធីកាន់បិណ្ឌ (Video Inside)

    ពុទ្ធបរិស័ទខ្មែរ បានចាប់ផ្តើមពិធីកាន់បិណ្ឌ និងឈានដល់ភ្ជុំបិណ្ឌ ដែលនឹងមានរយៈពេល ១៥ថ្ងៃក្នុងថ្ងៃរនោចខែភទ្របទ។ នៅថ្ងៃកាន់បិណ្ឌទី១ដែលចាប់ផ្តើមកាលពីថ្ងៃសៅរ៍ ទី៣០ កញ្ញា, ពុទ្ធបរិស័ទ នៃក្រុមគ្រួសារត្រកូលហ៊ុន បានធ្វើដំណើរទៅកាន់បិណ្ឌនៅវត្តបារមី វង្កតបុរី ដែលជាវត្តចូលរួមកសាងឡើងដោយមាតា និងបិតា បង្កើតរបស់សម្តេចតេជោ ហ៊ុន សែន តាំងពីឆ្នាំ១៩៨៩នោះមក។ សូមទស្សនាសេចក្តីរាយការណ៍

  • តម្លៃប្រេងសាំងចុះ ប្រេងម៉ាស៊ូតនៅថេរ (Video Inside)

    តម្លៃប្រេងសាំងចុះ ប្រេងម៉ាស៊ូតនៅថេរ (Video Inside)

    តម្លៃប្រេងសាំង បានថយចុះមកវិញ ខណៈប្រេងម៉ាស៊ូតគឺនៅថេរ សម្រាប់ក្នុងការលក់រយៈពេល១០ ថ្ងៃខាងមុខនេះ ។ យោងតាមក្រសួងពាណិជ្ជកម្ម, តម្លៃប្រេងឥន្ធនៈ សម្រាប់ការលក់រវាងពីថ្ងៃទី១ រហូតដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ គឺប្រេងសាំងធម្មតា មានតម្លៃចំនួន ៤ពាន់ ៥៥០រៀលក្នុង១លីត្រ ដែលតម្លៃនេះ បានថយចុះមកវិញចំនួន ២០០រៀលក្នុង១លីត្រ បើប្រៀបធៀបទៅនឹងការលក់រយៈពេល១០ថ្ងៃមុន..ចំណែកប្រេងម៉ាស៊ូត មានតម្លៃចំនួន ៤ពាន់ ៨៥០រៀលក្នុង១លីត្រ ដែលតម្លៃនេះគឺនៅថេរ បើប្រៀបធៀបទៅនឹងការលក់រយៈពេល ១០ថ្ងៃមុន។ ដោយឡែកតម្លៃប្រេងស៊ុបពែ័រវិញ គឺមិនបានកំណត់ក្នុងតារាងក្រសួងពាណិជ្ជ កម្មនោះទេ ប៉ុន្តែតម្លៃលក់តែងតែខ្ពស់ជាងតម្លៃប្រេងសាំងធម្មតា។ នៅថ្ងៃនេះប្រេងសាំងស៊ុបពែ័រតាមស្ថានីយ៍ខ្លះ គឺមានតម្លៃចំនួន ៥ពាន់ ២០០រៀល និងនៅក្នុងកន្លែងខ្លះមានតម្លៃចំនួន ៥ពាន់ ២៥០រៀល ក្នុងមួយលីត្រ។ សូមជម្រាបថា រាជរដ្ឋាភិបាលតែងតែចំណាយប្រាក់ ជួយខាតយ៉ាងហោច ៦ចុច៥សេន ក្នុងមួយលីត្រ ដើម្បីជាការទប់ស្កាត់តម្លៃប្រេង ក្នុងការជួយសម្រាលបន្ទុកដល់ពលរដ្ឋ។

  • ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា៖ កម្ពុជានឹងពុំមានបញ្ហាខ្វះអគ្គិសនីទៀតទេ (Video Inside)

    ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា៖ កម្ពុជានឹងពុំមានបញ្ហាខ្វះអគ្គិសនីទៀតទេ (Video Inside)

    ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា បានថ្លែងថា កម្ពុជានឹងពុំមានបញ្ហាខ្វះអគ្គិសនីទៀតឡើយ ខណៈសមត្ថភាពផលិតថាមពលមានច្រើនលើសពីតម្រូវការប្រើប្រាស់។ កម្ពុជាមានលទ្ធភាពផលិតថាមពលនៅក្នុងស្រុកបាន ៣ពាន់ ៤៦៤មេហ្កាវ៉ាត់ ខណៈតម្រូវការប្រើប្រាស់អគ្គិសនីខ្ពស់បំផុតបច្ចុប្បន្ននេះ ត្រឹមតែប្រមាណ ២៤០០មេហ្កាវ៉ាត់ប៉ុណ្ណោះ។ អប្សរាណិតរាយការណ៍

  • កម្ពុជាបន្តរងប្រព័ន្ធសម្ពាធទាប ITCZ ក្នុងសប្តាហ៍នេះ (Video Inside)

    កម្ពុជាបន្តរងប្រព័ន្ធសម្ពាធទាប ITCZ ក្នុងសប្តាហ៍នេះ (Video Inside)

    កម្ពុជាក្នុងមួយសប្តាហ៍ទៅមុខទៀតនេះ នៅបន្តរងឥទ្ធិពលប្រព័ន្ធសម្ពាធទាប ITCZ ដែលការព្យាករណ៍បានបង្ហាញថា នឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ។ យោងតាមក្រសួងធនធានទឹក និងឧតុនិយម ឥទ្ធិពលប្រព័ន្ធសម្ពាធទាប ITCZ នឹងគ្របដណ្តប់មកលើអាងទន្លសមេគង្គថៃ និងឡាវ ហើយប្រព័ន្ធសម្ពាធទាបនេះ នឹងរំកិលចុះមកក្រោម អូសបន្លាយមកលើកម្ពុជា ជាមួយនឹងខ្យល់មូសុងនិរតីខ្សោយ។ ការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២ ខែតុលា នៅបានបង្ហាញថា ព្យុះទី១៤ ឈ្មោះ កយនុយ ” Koinu” នៅមហាសមុទ្រប៉ាស៊ីហ្វិក ក៏កំពុងបន្តដើរតម្រង់ឆ្ពោះមកភាគអាគ្នេយ៍ប្រទេសចិន។ តាមការព្យាករណ៍ ព្យុះនេះនឹងដើរចូលដល់កោះហុងកុង នៅថ្ងៃទី៧ ខែតុលា មុននឹងបន្តដើរឆ្ពោះមកលិច ប៉ុន្ដែព្យុះនេះ គឺមិនមានឥទ្ធិពលមកដល់កម្ពុជានោះទេ។យោងតាមការព្យាករណ៍ដដែល រវាងថ្ងៃទី០២ រហូតដល់ថ្ងៃទី០៤ ខែតុលា បណ្តាខេត្តនានា នៅភាគពាយ័ព្យ ភាគខាងជើង និងភាគឦសាន អាចមានភ្លៀងធ្លាក់ នៅក្នុងកម្រិតខ្សោយ ទៅមធ្យម ជាមួយនឹងទំហំទឹកភ្លៀងធ្លាក់ គ្របដណ្ដប់លើផ្ទៃដីពី ៤០ទៅ៦០ ភាគរយ។ ចំណែកបណ្ដារាជធានី និងបណ្តាខេត្តដទៃទៀត នៅភាគខាងត្បូង ខាងកើតជាប់ប្រទេសវៀតណាម និងតំបន់មាត់សមុទ្ទ អាចមានភ្លៀងនៅក្នុងកម្រិតពីតិចទៅបង្គួរ ជាមួយនឹងទំហំភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដី…